ការសន្សំប្រាក់ Archives - Kampuchea Thmey Daily

បច្ចេកទេស ១០ យ៉ាង ជួយកាត់បន្ថយការចំណាយខ្ជះខ្ជាយបំផុតក្នុងជីវិត
មកដល់សព្វថ្ងៃនេះមនុស្សប្រហែលជាមិនតិចនាក់ទេ ដែលមានអារម្មណ៍ចង់កាត់បន្ថយការចំណាយដ៏ច្រើនលើសលប់។ ប៉ុន្តែទោះជាខិត​ខំ​ប្រឹង​យ៉ាង​ណា ​ក៏​តែង​មាន​រឿង​ដែល​អ្នក​ត្រូវ​ចំណាយ​លុយ​ដែរ។ ជាពិសេសពូកែចាយលុយប្រាកដជាគិតថាខ្លួនរកបានមិនដែលមានបញ្ហាជាមួយលុយកាក់នោះទេ។

យ៉ាងណាក៏ដោយ ​នៅពេល​ដែលអ្នក​គណនា​ចំណូល​និង​ចំណាយ​ឲ្យបានត្រឹមត្រូវនោះនឹងរក​ឃើញ​ថា ​ខ្លួន​ឯង​ចំណាយ​ច្រើន​ហួស​ប្រមាណ​បន្តិច។ ត្រូវចង់ចាំថា ការធ្លុះធ្លាយតូចៗអាច ពន្លិចអ្នកឲ្យលិចលង់ជាងការធ្លុះធ្លាយធំ។​ ដូច្នេះហើយបើសិនដឹងខ្លួនថាខ្លួនឯងចំណាយហួសប្រាក់ខែ ឬហួសពីរំពឹងទុកសូមប្រញាប់ព្យាយាមផ្លាស់ប្តូរទម្លាប់ ហើយពេលនោះអ្នកនឹងរកឃើញថា វាពិតជាអាចអាចកាត់បន្ថយការចំណាយនបានយ៉ាងប្រសើរ។

បច្ចេកទេសកាត់បន្ថយការចំណាយខ្ជះខ្ជាយ៖

១ បង្កើតគណនីចំណូល និងចំណាយ

បច្ចេកទេសនេះត្រូវបានចាត់ទុកថាជាមូលដ្ឋានសំខាន់បំផុត។ ពីព្រោះគណនេយ្យចំណូល និងចំណាយ នឹងជួយឲ្យយើងដឹងពីអ្វី និងចំនួនប៉ុន្មានដែលយើងចំណាយក្នុងមួយខែ ដូច្នេះយើងអាចរៀបចំផែនការចំណាយនាពេលអនាគត។​ បើសិនមិនដឹងគួរធ្វើយ៉ាងណាអ្នកក៏សាកល្បងប្រើប្រាស់កម្មវិធីសន្សំ ឬកម្មវិធីគណនីសន្សំ ដើម្បីជួយកត់ត្រាចំណូល និងចំណាយ។ វានឹងជួយធ្វើឲ្យវាកាន់តែងាយស្រួលនិងដឹងថាមួយថ្ងៃៗតើយើងគួរចំណាយលើអ្វីមានប្រយោជន៍។

២ កំណត់គោលដៅសន្សំ

ការមានប្រាក់សន្សំមានសារៈសំខាន់ណាស់។ វា​នឹង​ផ្តល់​ឲ្យយើង​នូវ​ភាព​ស្ងប់​ក្នុង​ចិត្ត និង​មាន​លុយ​សល់​សម្រាប់​ចំណាយ​ពេល​មាន​ការ​ខ្វះខាត ឬ​គ្រា​មាន​អាសន្ន។​ ផ្អែកតាមបទពិសោធន៍ យើងខ្ញុំសូម​ណែនាំ​ឲ្យ​កំណត់​គោលដៅ​សន្សំ​ប្រាក់ ដូចជា​ចង់​សន្សំ​លុយ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ចង់សន្សំលុយទិញផ្ទះ។ល។ នៅពេលដែលយើងមានគោលដៅច្បាស់លាស់ យើង​នឹង​ប្តេជ្ញា​ចិត្ត​កាន់​តែ​ខ្លាំង​ក្នុង​ការ​សន្សំ​ប្រាក់។

៣ រៀបចំផែនការចំណាយរបស់អ្នកជាមុន

មុនដំណាច់ខែ សាកល្បងរៀបចំផែនការចំណាយរបស់អ្នកជាមុនសម្រាប់ខែបន្ទាប់។ តើ​យើង​ត្រូវ​ចំណាយ​ប៉ុន្មាន​ក្នុង​មួយ​ខែ ហើយ​ប៉ុន្មានក្នុងមួយថ្ងៃ? ការរៀបចំផែនការចំណាយរបស់អ្នកជាមុន នឹងជួយអ្នកគ្រប់គ្រងការចំណាយ ដើម្បីកុំឲ្យលើសពីថវិការបស់អ្នក។

៤ ចៀសវាងការចំណាយហួសហេតុ

មុន​នឹង​ទិញ​អ្វី​គ្រប់​ពេល សាកល្បងសួរខ្លួនឯងជាមុនថា តើវាពិតជាចាំបាច់ឬអត់? ឬគ្រាន់តែចង់តាមគ្នាឬដើម្បីមានប្រើនឹងគេ។ ប្រសិនបើអ្នកគ្រាន់តែចង់បាន ប៉ុន្តែពិមិនចាំបាច់ទេ អ្នកគួរតែចៀសវាងការចំណាយហួសហេតុនេះ។

៥ ស្វែងរកសកម្មភាពដើម្បីធ្វើនៅពេលទំនេររបស់អ្នក

ការស្វែងរកសកម្មភាពដែលត្រូវធ្វើអំឡុងពេលទំនេររបស់អ្នក នឹងជួយកុំឲ្យអ្នកចង់ចេញទៅក្រៅ និងចំណាយប្រាក់ច្រើន។យើងខ្ញុំ​សូម​ណែនាំ​ឲ្យ​រក​សកម្មភាព​ដែល​មិន​ចំណាយ​ប្រាក់​ឬ​ចំណាយ​ប្រាក់​តិច​តួច​ដូច​ជា​ការ​ហាត់ប្រាណ ឬ​ទៅ​លេង​ឧទ្យាន ទៅអានសៀវភៅនៅបណ្ណាល័យជាដើម។

៦ ប្រើសាច់ប្រាក់ជំនួសឲ្យកាតឥណទាន

ការប្រើប្រាស់សាច់ប្រាក់ជំនួសឲ្យកាតឥណទាននឹងជួយអ្នកក្នុងការគ្រប់គ្រងការចំណាយរបស់អ្នកកាន់តែងាយស្រួល។ ដោយសារតែយើងនឹងឃើញលុយពិតប្រាកដថាវានៅសេសសល់ប៉ុន្មាននាពេលនេះ?

អត្ថបទ៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖ទម្លាប់ ៥ យ៉ាងនេះ ទើបលុយមិនដែលមានក្នុងហោប៉ៅ

The post បច្ចេកទេស ១០ យ៉ាង ជួយកាត់បន្ថយការចំណាយខ្ជះខ្ជាយបំផុតក្នុងជីវិត appeared first on Kampuchea Thmey Daily.

ទម្លាប់ ៥ យ៉ាងនេះ ទើបលុយមិនដែលមានក្នុងហោប៉ៅ
តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ​ហេតុ​អ្វី​បាន​ជាខ្លួនឯង​មិន​មាន​ទ្រព្យ​សម្បត្តិ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដូចគេ? ហេតុអ្វីបានជាប្រាក់ខែមិនកើនឡើង? ហេតុអ្វីមិនមានលុយសល់ដូចគេក្នុងហោប៉ោសោះ!

អស់រយៈពេល ១០ ឆ្នាំមកហើយ Airi ដែលជាអ្នកកែសម្រួលហិរញ្ញវត្ថុរបស់ Yomuno បានប្រមូល​ទិន្នន័យពីមនុស្សជាង ១,០០០នាក់អំពីអ្នកដែលសន្សំ និង​អ្នក​ដែល​មិន​ទម្លាប់​សន្សំ​រក​ឃើញ​ថា​​អ្នក​ដែល​សន្សំ​លុយ​មិន​បាន​មាន​លក្ខណៈ​៥​យ៉ាង​ដូច​គ្នា។​

១ រក​លេស មូលហេតុ​ចម្បង​នៃ​ការ​សន្សំ​លុយ​មិន​បាន​ គឺ​លេស​ខ្លួនឯង​ថា​មាន​ការ​ចំណាយ​ច្រើន​ដែល​ត្រូវ​ទទួល​រ៉ាប់រង​ឬ​ទទួល​បន្ទុក ដូចជាការ​ជួល​កន្លែងថ្លៃ​ដាក់រថយន្ត​ ត្រូវ​បង់​ថ្លៃ​សិក្សា​ថ្លៃៗ ខណៈ​អ្នក​ដែល​អាច​សន្សំ​ប្រាក់​ នឹង​ចេញ​មក​រក​ដំណោះស្រាយ​សម្រាប់​ខ្លួន​គេ។ ព្រោះ​នៅ​ពេល​កត្តា​ខាង​ក្រៅ​មិន​អាច​ដោះ​ស្រាយ​បាន អ្នក​ត្រូវ​ចាប់​ផ្ដើម​ពី​ខ្លួន​ឯង ឧទាហរណ៍​ថា​ ថ្លៃ​ឈ្នួល​ថ្លៃ តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា? ដំណោះស្រាយ គឺត្រូវ​ផ្លាស់ទី​ទៅ​កន្លែង​ថោកជាង ​ឬ​កាត់​បន្ថយ​ការ​ចំណាយ​ដែល​មិន​ចាំបាច់​ផ្សេង​ទៀត។

២ ប្រៀបធៀប​ខ្លួន​ទៅ​នឹង​អ្នកដទៃ មនុស្សភាគច្រើនដែលមិនអាចសន្សំបាន មាន​លក្ខខណ្ឌ​នៃ​ការ​សម្រេចចិត្ត​ស្រដៀងគ្នា​មួយ  បើ​អ្នក​ដទៃ​អាច​ធ្វើ​បាន យើង​អាច​ធ្វើ​បាន ​ឧទាហរណ៍​ឃើញ​អ្នក​នោះ​ដើរ​លេង ក៏​គិត​ថា​យើង​ក៏​អាច​ទៅ​ដែរ។ ឃើញមនុស្សនេះទិញរបស់ថ្លៃៗ នឹង​គិត​ថា​យើង​អាច​ទិញ​វា​បាន​ដូចគ្នា។ ទោះ​ជា​យ៉ាង​ណា ​ក៏​មិន​ភ្លេច​ថា​ម្នាក់ៗ​មាន​ចំណូលខុសគ្នា ​រចនាសម្ព័ន្ធគ្រួសារ តម្លៃ និងហិរញ្ញវត្ថុខុសៗគ្នា នៅពេលដែលអ្នកចំណាយលុយច្រើនពេកលើជីវិតអ្នកដទៃ អ្នកនឹងបញ្ចប់ដោយ​មិនមានលុយទាល់តែសោះ។ ចូរ​ចាំ​ថា យើងមិនត្រូវមានអ្វីៗ​គ្រប់យ៉ាង ដូចអ្នកដទៃនោះទេ។

៣ រវល់រហូតដល់អស់កម្លាំង អ្នកដែលមិនសន្សំលុយតែងតែរវល់។ រវល់នេះមិនសំដៅដល់ការការងារឡើយ តែអ្នកខ្លះបានធ្វើឲ្យខ្លួនឯងហត់ខ្លាំង ហើយក៏ទិញកាដូលួងចិត្តថ្លៃៗ ធ្វើ​ឲ្យមាន​ការ​ចំណាយ​កាន់​តែ​ច្រើន។​ ការសម្រេចចិត្តបែបនេះនឹងធ្វើឲ្យទិញច្រើនពេក ឬព្យាយាមចំណាយលុយដើម្បីដោះស្រាយអ្វីៗទាំងអស់។ ប៉ុន្តែចំពោះមនុស្សដែលសន្សំលុយបានល្អ ពេល​ធ្វើ​អ្វី​មួយ​រហូត​ដល់​ហត់​ខ្លាំង ​នឹង​សម្រាកយកភាពស្រស់ស្រាយ។ នៅពេលដែលរាងកាយមានតុល្យភាព ការពិចារណាលើការសម្រេចចិត្តណាមួយ នឹងកាន់តែប្រសើរឡើង នេះជាអាថ៌កំបាំងដើម្បីជួយសន្សំប្រាក់។

៤ ជាចម្បងទិញរបស់ថោក មូលហេតុ​មួយ​ផ្នែក​សម្រាប់​អ្នក​ដែល​សន្សំ​តិច​​ គឺ​គិត​ពី​តម្លៃ​ថា​ថោក​ជាចម្បង។ ចំណែក​អ្នក​ដែល​សន្សំ​លុយ ​មិន​កំណត់​តម្លៃ​វត្ថុ​តាម​តម្លៃ​នោះ​ទេ។ ប៉ុន្តែ​នឹង​ពិចារណា​ថា ​ចាំបាច់​ឬ​អត់ ឧទាហរណ៍​ថា​ចង់​ទិញ​បន្លែ​ធ្វើ​ម្ហូប អ្នកអាចទិញវាបាន ទោះបីជាវាមិនមានលក់ក៏ដោយ ឬ​ប្រសិន​បើ​អ្នក​ត្រូវ​ការ​ប្រើ​គ្រឿង​អគ្គិសនី​​ថ្លៃ​ វា​មិន​មាន​បញ្ហា​។ ពេលគិតបែបនេះ នឹងមានលទ្ធផលក្នុងការទិញតែរបស់ចាំបាច់ កុំខ្ជះខ្ជាយលុយរបស់អ្នកលើរបស់ហួសហេតុ។ បើ​មិន​ដូច្នេះ​ទេ អ្នក​មាន​ប៉ុន្មាន​ក៏អស់ដែរ!

៥ ទំនាក់ទំនងគ្រួសារមិនរលូន អ្នកខ្លះរៀបការហើយមានគ្រួសារ តើអ្នកធ្លាប់ត្អូញត្អែរប្រាប់ប្តីទេ? ហេតុអ្វីបានជាប្រាក់ខែមិនឡើង? ហេតុអ្វីបានជាខ្ជះខ្ជាយលុយគ្រប់ពេល? អ្នកមិនអាចបន្ទោសប្តីឬប្រពន្ធ របស់អ្នកនៅម្ខាងបានទេ។ សំណាង​ហិរញ្ញវត្ថុ​មិន​ចូលចិត្ត​អ្នក​ត្អូញត្អែរ​ទេ ដូច្នេះ​ត្រូវ​រីករាយ​និងមានគំនិតវិជ្ជមាន​។

តាម​ពិត​រឿង​ទាំង​៥​នេះ​ ​ជា​អាកប្បកិរិយា​ធម្មតា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​វា​ជា​ចំណុច​របត់​មួយ​ សម្រាប់​ភាព​ខុស​គ្នា​រវាង​អ្នក​ដែល​សន្សំ និង​អ្នក​មិន​ធ្វើ។ គ្រាន់តែផ្លាស់ប្តូរទម្លាប់ខ្លះ ហោរាសាស្ត្រហិរញ្ញវត្ថុប្រាកដជារត់រកអ្នកវិញមិនខាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖របៀបសន្សំប្រាក់ឱ្យសល់សម្រាប់អ្នកដែលមានចំណូលទាប

The post ទម្លាប់ ៥ យ៉ាងនេះ ទើបលុយមិនដែលមានក្នុងហោប៉ៅ appeared first on Kampuchea Thmey Daily.

របៀបសន្សំប្រាក់ឱ្យសល់សម្រាប់អ្នកដែលមានចំណូលទាប
ចំណូលតិចតែចំណាយច្រើន វាមិនមែនជារឿងដែលល្អនោះទេ។ អ្នកមានជម្រើសពីរ នៅក្នុងការទប់ទល់នឹង​ហានិភ័យលើផ្នែកហិរញ្ញវត្ថុ។ ទី១ ត្រូវបង្កើនចំណូលរបស់អ្នកឱ្យកាន់តែច្រើនជាលំដាប់ និងទី២ គឺកាត់បន្ថយការ​ចំណាយ និងសន្សំឱ្យបានច្រើន។ ជម្រើសទី១ គឺពិបាកបន្តិច ដែលត្រូវការពេលវេលាច្រើន ប្រសិនបើអ្នកចង់​សល់ប្រាក់ភ្លាមៗ គួរជ្រើសរើសជម្រើសទី២។

ខាងក្រោមនេះ គឺជាបច្ចេកទេសមួយចំនួន ដែលជួយឱ្យអ្នកសល់ប្រាក់ បើទោះជាអ្នកមានប្រាក់ខែ ឬចំណូលតិច​ក៏ដោយ៖

១. ទិញឬជួលផ្ទះដែលអ្នកចំណាយប្រហែល ៣៥ភាគរយ នៃប្រាក់ចំណូលប្រចាំខែ

ជម្រក គឺសម្រាប់រស់នៅប្រកបដោយសុខុមាលភាព។ សម្រាប់អ្នកដែលមិនមានផ្ទះខ្លួនឯង គួរស្វែងរកផ្ទះជួល​ណាដែលមានតម្លៃទាបសមរម្យ ឬដែលមានតម្លៃមិនលើសពី ៣៥ភាគរយ នៃប្រាក់ខែប្រចាំខែ។ សម្រាប់អ្នក​ដែលមានផ្ទះខ្លួនឯង អ្នកគួរតែកាត់បន្ថយការចំណាយលើការប្រើប្រាស់ទឹក ភ្លើង និងគ្រឿងអេឡិចត្រូនិចផ្សេងៗ ដែលមិនចាំបាច់ ឬការងារដែលអាចធ្វើខ្លួនឯងបាន។

២. មិនគួរបង្កើតបំណុលច្រើន

សម្រាប់អ្នកដែលមានប្រាក់ខែតិច មិនគួរប្រើប្រាស់របស់របរទំនើបៗហួសពេក ដែលត្រូវចំណាយការថែទាំច្រើន។ អ្នកគួរតែកាត់បន្ថយលើការបង់សេវាប្រចាំសប្តាហ៍ ឬប្រចាំខែ ទៅលើកម្មវិធីមួយចំនួន ដូចជា ចម្រៀង និងខ្សែភាព​យន្តជាដើម ហើយមិនគួរទៅខ្ចីប្រាក់គេយកមកចាយវាយ ដោយមិនបង្កើតចំណូល។

៣. កាត់បន្ថយដើរកម្សាន្តទៅកន្លែងដែលថ្លៃៗ

មួយសប្តាហ៍ធ្លាប់តែទៅដើរលេងម្តង គួរបន្ថយមកត្រឹម២សប្តាហ៍ ឬមួយខែម្តងវិញ ដើម្បីអាចឱ្យអ្នកសល់ប្រាក់ខ្លះ។ ការចូលហាងអាហារថ្លៃៗ ក៏គួរតែកាត់បន្ថយ។ កាត់បន្ថយការទៅមើលកុន ឬទៅកន្លែងណាដែលត្រូវចំណាយច្រើន។

៤. ទិញតែរបស់ណាដែលចាំបាច់ប៉ុណ្ណោះ

របស់ចាំបាច់មានដូចជា ម្ហូបអាហារ ថ្នាំសង្កូវ សម្លៀកបំពាក់ ជាដើម។ អ្នកមិនគួរប្រើប្រាក់របស់អ្នក ទិញរបស់របរ​ណាដែលអ្នកគ្រាន់តែចង់បាននោះ និងកាត់បន្ថយការទិញសម្ភារៈ ឬអាហារដែលអ្នកចូល​ចិត្តេលមានតម្លៃថ្លៃៗ​នោះចេញខ្លះ។

៥. ដាក់ឱ្យមានការសន្សំស្វ័យប្រវត្តិ

អ្នកគួរតែយកប្រាក់ទៅតម្កល់ទុកនៅក្នុងធនាគារ ជាជាងយកមកទុកនៅនឹងខ្លួន។ ប្រសិនបើអ្នកដាក់ក្នុងធនាគារនោះ ហានិភ័យនៃការបាត់បង់ និងចាយវាយរបស់អ្នកនឹងត្រវកាត់បន្ថយ។​ ម្យ៉ាង អ្នកអាចចំណេញការប្រាក់បន្ថែមទៀតផង។ អ្នកគួរតែបង្កើតគណនីសន្សំមួយផ្សេងទៀត ដើម្បីកាត់យកប្រាក់របស់លោកអ្នករៀងរាល់ ១០ភាគរយ នៃប្រាក់ខែរបស់​អ្នកទុកដោយស្វ័យប្រវត្តិ។

ចំណុចសំខាន់ៗខាងលើនេះ មានប្រសិទ្ធភាពបំផុត ក្នុងការសន្សំប្រាក់ ដើម្បីសល់សម្រាប់វិនិយោគ នាថ្ងៃអនាគត៕

The post របៀបសន្សំប្រាក់ឱ្យសល់សម្រាប់អ្នកដែលមានចំណូលទាប appeared first on Kampuchea Thmey Daily.

ទម្លាយទម្លាប់សន្សំលុយ ពីមហាសេដ្ឋី ៨ រូប មកពីជុំវិញពិភពលោក
មហាសេដ្ឋី ៨ រូបខាងក្រោមនេះ មានជ្រុងសេដ្ឋកិច្ចមួយសម្រាប់ខ្លួនឯងគឺ កុំចំណាយលុយ ទោះ​បី​ជា​មាន​លុយ​ច្រើន​ដែល​អាច​ចាយ​បាន​យ៉ាង​ស្រួល​ក៏​ដោយ។ នេះ​អាច​មើល​ឃើញ​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ ​ដូច​ជា​ការ​ស្លៀក​ពាក់​ទៅ​ធ្វើ​ការ​ពាក់​អាវយឺត និង​ខោ​ខូវប៊យ។​

ចំណែក​ឡាន​វិញ​ មិន​ប្រើ​ឡាន​ថ្មី ឬ​ថ្លៃ​ខ្លាំង​ទេ ហើយ​ក៏​មិន​មាន​យន្តហោះ​ឯកជន​ផ្ទាល់ខ្លួន ឬ​ផ្ទះ​វិស្សមកាល​ប្រណីត​ដែរ។ ពួកគេញ៉ាំ​អាហារ​នៅ​ការិយាល័យ​ជាមួយ​បុគ្គលិក​ និងប្រើជីវិតធម្មតាដូចមនុស្សទូទៅដែរ។

១​ Ingvar Kamprad ស្ថាបនិក IKEA

លោក Ingvar  មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៤៣.៨ ពាន់លានដុល្លារ  គឺជាអ្នក​មាន​បំផុតមួយនៅអឺរ៉ុប ប៉ុន្តែអ្នក​ប្រហែល​ជា​មិនដឹងថា គាត់ធ្វើដំណើរក្នុង​ថ្នាក់សេដ្ឋកិច្ច ញ៉ាំ​អាហារថ្ងៃត្រង់​នៅ​ហាង​កាហ្វេក្នុង IKEA ហើយ​នៅ​តែ​បើកបរ​រថយន្ត Volvo ដែលមាន​អាយុកាល​រាប់​ទសវត្សរ៍។ លើស​ពី​នេះពេល​ខ្លះ​គាត់​នៅ​តែ​ជិះ​ឡានក្រុង​ដដែល។

២ Warren Buffett ប្រធាន និង​ជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway

លោក Warren គឺជាមហាសេដ្ឋីដ៏​ឆ្លាតវៃបំផុត ​ជាមួយនឹង​ទ្រព្យសម្បត្តិ​ដែល​មាន​ស្រាប់​ ៧៤ ពាន់លានដុល្លារអាមេរិក ធ្វើឲ្យ​គាត់ក្លាយជាអ្នកមានបំផុត​នៅ​លើ​ពិភពលោក។ ប៉ុន្តែមិនថាមាន​ប៉ុណ្ណា​នោះទេ គាត់បានត្រលប់ទៅផ្ទះតូចមួយ ដែល​ទិញ​ក្នុងតម្លៃ ៣១,៥០០ តាំងពីឆ្នាំ ១៩៥៨ គាត់គឺជាបុរសម្នាក់ដែលមិនកាន់ទូរស័ព្ទដៃ មិនមាន​កុំព្យូទ័រ​នៅ​លើតុទេ។ គាត់​រស់នៅជីវិត​ដោយការទទួលទានអាហារសាញ្ញា​ ជារបស់​ហាងខ្លួនឯងផ្ទាល់ ដូចជា​កូកាកូឡា ៥កំប៉ុងក្នុងមួយថ្ងៃ និងដំឡូង​បារាំង។

៣ Charlie Ergen ប្រធាន​ក្រុមហ៊ុន Dish Network

Charlie មានទ្រព្យសម្បត្តិ ១៩.៩ ពាន់លានដុល្លារ ត្រូវបានគេស្គាល់ថា​ជាអ្នក​សន្សំសំចៃ​បំផុត។ ព្រោះ​សព្វ​ថ្ងៃ​គាត់​នៅ​តែ​វេច​ខ្ចប់​ម្ហូប​អាហារ​ដូច​ជា សាំងវិច ឬ​នំប៉័ង មកញ៉ាំ​អាហារ​ថ្ងៃត្រង់​រាល់ថ្ងៃ។ ហើយ​គាត់ប​តែង​ប្រើ​យានជំនិះ​ជាមួយមិត្តរួមការងាររបស់គាត់​នៅពេលធ្វើដំណើរ​ទៅធ្វើការ។ គាត់​មិន​ដែល​មើល​ងាយ​លុយ​ទេ ទោះ​ជា​លុយ​ប៉ុន្មាន​ក៏​ដោយ។ ដែលគាត់បាននិយាយ ការសន្សំសំចៃរបស់គាត់បានមកពីការស្តាប់រឿងកុមារភាព​របស់ម្តាយគាត់ និងធំឡើងក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ហើយនេះគឺជាអ្វីដែលធ្វើ​ឲ្យ​គាត់ក្លាយជាមនុស្សសន្សំសំចៃ រហូតមកដល់​សព្វថ្ងៃនេះ។

៤ Mark Zuckerberg ស្ថាបនិក និងជា​នាយក​ប្រតិបត្តិ Facebook

លោក Mark ទោះបីជាលោក​មាន​ទ្រព្យសម្បត្តិ ៧០ ពាន់​លាន​ដុល្លារក៏ដោយ តែលោក​មាន​របៀប​រស់នៅ​សាមញ្ញ​បំផុត។ គាត់​ចូលចិត្ត​ស្លៀកពាក់​ធម្មតាៗ​ជាមួយ​អាវយឺត អាវ​ក្រណាត់​ ហើយ​ខោ​ខូវប៊យ​តែ​ប៉ុណ្ណោះ បូក​រួម​ទាំង​តម្លៃ​សំលៀក​បំពាក់​ដែល​គាត់​ស្លៀក​ ក៏​មិន​ថ្លៃ​ដូច​យើង​គិត​ដែរ។

៥ Amancio Ortega ស្ថាបនិក Inditex និង​ម៉ាក Zara

លោក Amancio មានទ្រព្យសម្បត្តិ ៨២.៣ ពាន់លានដុល្លារ បានធ្វើឲ្យ​គាត់ក្លាយជាអ្នកមាន​បំផុត​លំដាប់​ទី ៣ នៅលើពិភពលោក ប៉ុន្តែ​ក៏​មិនបានធ្វើឲ្យ​គាត់ក្លាយជាអ្នកចាយលុយនោះទេ។ គាត់បានបន្តដឹកនាំជីវិតសាមញ្ញ​អស់រយៈពេលជាច្រើនឆ្នាំ ដោយ​រស់នៅ​ក្នុងផ្ទះល្វែងជាមួយ​ប្រពន្ធ នៅ​ប្រទេស​អេស្ប៉ាញ ទៅហាងកាហ្វេដើម និងទទួលទានអាហារថ្ងៃត្រង់​ នៅរោងចក្ររបស់​ក្រុមហ៊ុន​ជាមួយបុគ្គលិក។ គាត់​ក៏​ជា​បុរស​ម្នាក់​ដែល​ចូល​ចិត្ត​ស្លៀក​ពាក់​ធម្មតា​  បើ​ទោះ​ជា​​ម្ចាស់​ម៉ាក​ម៉ូដ​អេស្ប៉ាញ​ក៏​ដោយ។ គាត់ពាក់អាវពណ៌ខៀវ ស និងខោពណ៌ប្រផេះជារៀងរាល់ថ្ងៃ ទោះ​បី​ជា​អ្នក​ខ្លះ​និយាយ​ថា​គាត់​មិន​មែន​ជា​មនុស្ស​សន្សំសំចៃ​ក៏​ដោយ។ ​គាត់​ជា​ម្ចាស់​យន្តហោះ​ឯកជន​តម្លៃ ៤៥ លាន​ដុល្លារ។ ប៉ុន្តែ​មិនបានធ្វើដំណើរញឹកញាប់ទេ​ ដោយសារ​តែ​គាត់​មាន​ការងារ​មមាញឹក​គ្រប់ពេល។

៦ ​Asim Premji ប្រធាន​ក្រុមហ៊ុន Wipro Ltd.

លោក Azimជាសហគ្រិនបច្ចេកវិទ្យា​ដ៏​មាន​បំផុត​របស់ឥណ្ឌា អាយុ ៧១ ឆ្នាំមាន​ទ្រព្យសម្បត្តិ ១៥.៦ ពាន់លានដុល្លារ។ ប៉ុន្តែ​គាត់​នៅ​តែ​រស់នៅ​បែប​សាមញ្ញ សន្សំសំចៃ មិន​ថាធ្វើ​ដំណើរពី​អាកាសយានដ្ឋាន​ទៅផ្ទះ​ដោយ​កង់​បី។ គាត់​ក៏​ធ្វើ​ដំណើរ​តាម​កៅអី​ថ្នាក់​សន្សំសំចៃ​លើ​យន្តហោះ បើកឡាន​ជជុះ និង​ព្រមាន​បុគ្គលិក​ឲ្យ​បិទ​ភ្លើង​រាល់​ពេល​មុន​ពេល​ត្រឡប់​មក​ផ្ទះវិញ។

៧ Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso

លោក Carlos មានទ្រព្យសម្បត្តិ ៦៥.៣ ពាន់លានដុល្លារ រហូតដល់គាត់ក្លាយជាអ្នកមាន​បំផុតនៅ​ម៉ិកស៊ិក ប៉ុន្តែ​គាត់​មិន​មាន​យន្តហោះ​ឯកជន ទូក​ទំនើប​ទេ រួម​ទាំង​ការ​បើក​រថយន្ត Mercedes-Benz ចាស់​តែ​ប៉ុណ្ណោះ ហើយ​គាត់​នៅ​តែ​រស់នៅ​ក្នុងផ្ទះ ៦ បន្ទប់​គេង​ដដែល​ ដែលមាន​រយៈ​ពេល​ជាង ៤០ ឆ្នាំ​ហើយ ​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក ហើយ​នៅតែ​ចូលចិត្ត​ធ្វើម្ហូប​ជាមួយ​កូនៗ និង​ចៅៗ​របស់គាត់ នៅ​ផ្ទះ​ជាប្រចាំ។

ជំនួសឲ្យការយកលុយពីអាជីវកម្មទៅចំណាយលើរបស់ដែលត្រូវការ ឬរបស់ផ្សេងទៀត ប៉ុន្តែ Carlos​ បានយកលុយនោះមកអភិវឌ្ឍសេដ្ឋកិច្ច និងក្រុមហ៊ុន។ ដោយសារតែគាត់គិត “អ្វីដែលយើងត្រូវធ្វើ គឺពង្រីកវាជាមួយនឹងការវិនិយោគថ្មីៗបន្ថែមទៀត ឬ​ចែកចាយ​ទៅ​កន្លែង​ផ្សេង​ទៀត”។

៨ Judy Falkner ស្ថាបនិក​ក្រុមហ៊ុន Medical Software

លោក Judy មាន​ទ្រព្យសម្បត្តិ​ប៉ាន់ស្មានចំនួន ៤.៨២ ពាន់លានដុល្លារ។ ប៉ុន្តែ​មិន​ដែល​ចំណាយ​ប្រាក់​ច្រើន​ហួសហេតុ​ពេក​ទេ។ ក្នុងរយៈពេល ១៥ ឆ្នាំបន្ទាប់ Judy មានឡានតែពីរប៉ុណ្ណោះ​ ហើយ​បាន​រស់នៅ​ជាមួយ​ប្តីរបស់នាង​ នៅក្នុងផ្ទះជាយក្រុង Wisconsin អស់រយៈពេលជិត ៣ ទសវត្សរ៍​ ហើយ​នាង​បាន​បរិច្ចាគ​ប្រាក់​ពាក់​កណ្ដាល​នៃ​ទ្រព្យសម្បត្តិ​របស់នាងទៅឲ្យ​អ្នកខ្វះខាត។ ផ្ដល់​ឲ្យ​ពួកគេ​នូវ​អាហារ សំលៀកបំពាក់ ទីជម្រក សុខភាព​ល្អ និងការអប់រំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ គន្លឹះ ជម្នះស្ថានភាពហិរញ្ញវត្ថុដ៏រញ៉េរញ៉ៃ របស់អ្នកឥលូវនេះ

ចុចអាន៖បង្ហាញមុខមហាសេដ្ឋីជើងខ្លាំង ថៃ ១០រូប ខណៈទ្រព្យសម្បត្តិកើនឡើងមិនធម្មតា នាឆ្នាំ ២០២២

The post ទម្លាយទម្លាប់សន្សំលុយ ពីមហាសេដ្ឋី ៨ រូប មកពីជុំវិញពិភពលោក appeared first on Kampuchea Thmey Daily.

៥ គន្លឹះ ជម្នះស្ថានភាពហិរញ្ញវត្ថុដ៏រញ៉េរញ៉ៃ របស់អ្នកឥលូវនេះ
ក្នុងចំណោមបញ្ហាដែលតែងតែជាប្រភពនៃភាពតានតឹង គឺបញ្ហាហិរញ្ញវត្ថុ។ បញ្ហា​ហិរញ្ញវត្ថុ​នេះ ​មិន​ត្រឹមតែ​ទាក់ទង​នឹង​ចំណូល​ដែល​មាន​មិន​ច្រើន​នោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ជា​កង្វះ​សមត្ថភាព ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផង​ដែរ ដែល​ធ្វើ​​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​កាន់តែ​រញ៉េរញ៉ៃ​។

បញ្ហា​ប្រាក់​នេះ​អាច​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ណាស់​ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ភាព​ចាំបាច់នៃជីវិត។ នោះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​មិន​អាច​នៅ​ស្ងៀម ប្រសិន​បើ​ស្ថានភាព​ហិរញ្ញវត្ថុរបស់អ្នក​បន្ត​ធ្លាក់​ចុះ។ តើ​ត្រូវ​ដោះស្រាយ​ ដោយ​របៀប​ណា?

១ ពិនិត្យ​មើល​ផ្នត់​គំនិត​របស់​អ្នក​ម្ដង​ទៀត រឿងដំបូងដើម្បីយកឈ្នះ​លើស្ថានភាព​ហិរញ្ញវត្ថុដ៏រញ៉េរញ៉ៃ គឺ​ត្រូវ​ពិនិត្យ​មើល​ផ្នត់​គំនិត​របស់អ្នក។ តើអ្នកឲ្យ​​តម្លៃលុយយ៉ាងដូចម្តេច? តើអ្នកធ្លាប់គិតថា​ការរក​លុយ​ពិបាក​ទេ? បើដូច្នេះមែន ប្រហែលនេះជាអ្វីដែលធ្វើឲ្យ​ការរកលុយពិតជាពិបាក ព្រោះ​ផ្នត់​គំនិត​បានកំណត់ដោយខ្លួនអ្នក។ ចាប់ពីពេលនេះតទៅ សូម​ព្យាយាមកែប្រែផ្នត់​គំនិត​​ឲ្យ​កាន់​តែមានភាពវិជ្ជមាន។ ផ្នត់​គំនិត​វិជ្ជមាន ​មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​អ្នក​ដឹង​គុណ​ចំពោះ​ការងារ​បច្ចុប្បន្ន​​ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចលើកទឹកចិត្តដល់សកម្មភាពវិជ្ជមាន​ផ្សេង​ទៀត​ផងដែរ។

២ គិតអំពីអនាគត នេះជាការពិត ជាពិសេសសម្រាប់អ្នកដែលមានប្រាក់ខែច្រើនរួចទៅហើយ ប៉ុន្តែ​ស្ថានភាព​ហិរញ្ញវត្ថុរបស់ពួកគេ​នៅតែមានភាពច្របូកច្របល់។ សញ្ញាមួយក្នុង​ចំណោមសញ្ញា​ គឺថា​អ្នក​មិន​មាន​ប្រាក់​សន្សំ​ទេ។ ចូរចាំថា អនាគតត្រូវរៀបចំឲ្យ​បានត្រឹមត្រូវ បើ​អ្នក​មិន​ចង់​រស់នៅ​ក្នុង​ភាព​សោកសៅ។ មួយ​ក្នុងចំណោមនោះ គឺដោយការរៀបចំមូលនិធិសង្គ្រោះបន្ទាន់ ហើយ​នោះ​ជា​មូលហេតុ​ដែល​អ្នកត្រូវសន្សំ។ ការគិតអំពីអនាគត​អាច​ជួយ​អ្នក​ផ្លាស់ប្តូរ​របៀប​រស់នៅ ឲ្យ​កាន់​តែ​ឆ្លាតវៃ។

៣ ស្វែងរក​បន្ថែម​ភ្លាមៗ ប្រសិនបើស្ថានភាពហិរញ្ញវត្ថុរបស់អ្នក​មានភាពច្របូកច្របល់ ​ដោយសារ​ការ​ខ្វះ​ខាតលុយ នោះ​ដល់ពេលត្រូវស្វែងរកប្រាក់ចំណូលបន្ថែមភ្លាមៗ។ ជាមួយនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃឌីជីថល មានឱកាសជាច្រើន​ដែល​អាច​បង្កើត​លុយ​បាន។ អ្នក​អាចក្លាយជាអ្នកនិពន្ធឯករាជ្យនៅលើវេទិកាបង់ប្រាក់ សរសេរនៅលើប្លក់ ក្លាយ​ជាអ្នក​បង្កើត​មាតិកា ឬលក់ទំនិញ​នៅ​លើ​ទីផ្សារ​ ដោយ​មាន​ជំនួយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បីបង្កើនការលក់។

៤ ចៀសវាងទម្លាប់នៃការត្អូញត្អែរ គ្រាន់តែត្អូញត្អែរនឹងមិនអាចដោះស្រាយបញ្ហាបានទេ។ អ្វី​ដែល​មាន​ ពិត​ជា​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ស្មុគស្មាញ​ ដោយ​សារ​ថាមពល​អវិជ្ជមាន​របស់​អ្នក ព្រោះ​ពេញ​មួយ​ថ្ងៃ​ តែង​តែ​ពោរពេញ​ទៅ​ដោយ​ការ​ត្អូញត្អែរ។ ព្យាយាមជំនួស​ទម្លាប់អាក្រក់​ដែល​តែងតែ​ត្អូញត្អែរ​ដោយ​ផ្ដោត​លើ​ដំណោះស្រាយ។ ដូចនេះ​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​រញ៉េរញ៉ៃ​របស់​អ្នក​អាច​ជួសជុល​បាន​ភ្លាមៗ។

៥ ទទួលយកខ្លួនឯង​ តើ​ការ​ទទួល​យក​ខ្លួន​ឯង​ ត្រូវ​ធ្វើ​អ្វី​ខ្លះ​ជាមួយ​នឹង​បញ្ហា​ហិរញ្ញវត្ថុ​រញ៉េរញ៉ៃ? មិន​មែន​ជា​បញ្ហា​ហិរញ្ញវត្ថុ​ប៉ុន្មាន​នោះ​ទេ ព្រោះ​អ្នក​ដាក់​អាទិភាព​រូបភាព​ខ្លាំង​ពេក។ ឧទាហរណ៍ ប្រាក់ខែរបស់អ្នកអស់ដើម្បីបង់រំលោះលើរបស់របរផ្សេងៗដែលអ្នកមិនចាំបាច់ទិញ។ ការសម្រេចចិត្តទិញ គឺដោយសារតែបំណងប្រាថ្នា ដើម្បីទទួលបានការទទួលស្គាល់។ ដូច្នេះចាប់ពីពេលនេះតទៅ ព្យាយាមទទួលយកខ្លួនឯងឲ្យបានច្រើន។ ប្រសិនបើអ្នកមិនមានលទ្ធភាពទិញរបៀបរស់នៅដ៏ប្រណិតទេ ត្រូវតែទទួលយកវា។

ទាំង​អស់ខាងលើនេះ​ ជា​គន្លឹះ​មួយ​ចំនួន​សម្រាប់​ដោះស្រាយ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ដ៏​រញ៉េរញ៉ៃ។ យើងខ្ញុំសង្ឃឹម​ថា ​វា​អាច​ជួយ​អ្នក​ឲ្យ​អ្នកជម្នះ​បញ្ហា​នេះ​បានដោយជោគជ័យ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចង់ក្លាយជាអ្នកមាន មកអានក្បួននៃការកសាងទ្រព្យសម្បត្តិ ពីមហាសេដ្ឋី

ចុចអាន​៖គន្លឹះសន្សំលុយបានច្រើន តាមក្បួនរបស់ជនជាតិ ជប៉ុន

The post ៥ គន្លឹះ ជម្នះស្ថានភាពហិរញ្ញវត្ថុដ៏រញ៉េរញ៉ៃ របស់អ្នកឥលូវនេះ appeared first on Kampuchea Thmey Daily.

គន្លឹះសន្សំលុយបានច្រើន តាមក្បួនរបស់ជនជាតិ ជប៉ុន
ចុងខែដាច់ខ្យល់ ជាប្រយោគដែលបុគ្គលិកមានប្រាក់បៀវត្សរ៍ តែងនិយាយនៅក្នុងក្រុមការងារជានិច្ច។ ប៉ុន្តែ​ប្រយោគ​នេះ​គឺជាការពិត​ឥតបំភ្លៃ​ឡើយ ព្រោះការ​រស់​នៅ និង​ថ្លៃ​ធ្វើ​ដំណើរ​ឡើង​ថ្លៃ​ទ្វេ​ដង។ នៅ​មាន​ការ​ចំណាយ​ផ្សេង​ទៀត ​ដែលបានកើន​ឡើងជារៀងរាល់ថ្ងៃ បូករួមទាំង​វិក្កយបត្រ​ទឹក និង​ភ្លើង។

ថ្ងៃនេះ​កម្ពុជាថ្មី​ នឹង​នាំអ្នកទាំងអស់គ្នា ​មក​មើល​អាថ៌កំបាំង​នៃការសន្សំលុយ​តាមបែប​ជប៉ុន ​ដែល​ល្បី​ថា ​ជា​ប្រទេស​ដែល​មាន​តម្លៃ​រស់​នៅ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក តើ​គេ​សន្សំ​លុយ​ដោយ​របៀប​ណា?

បច្ចេកទេស​ទី ១ រក្សាទុក​មុន​ពេល​ប្រើប្រាស់ គន្លឹះ​សំខាន់​គឺ ពេល​ប្រាក់​ខែ​ចូល​មក កុំ​ប្រញាប់​ប្រើ​ឲ្យ​សោះ។ ត្រូវ​ផ្ទេរ​លុយ​ចូល​ទៅក្នុង​គណនី​សន្សំ​ជា​មុន​សិន។ ព្រោះ​បើ​ទុកពេលក្រោយ មាន​ទំនោរ​ខ្ពស់​ក្នុង​ការ​ហត់នឿយជាមួយនឹងអាហារ ការ​ចំណាយ​លើ​ការធ្វើដំណើរ នៅ​ពេល​ដែល​អ្នក​ដឹង​ថា ​អ្នក​កំពុង​ចាយ​លុយ​ពី​មួយ​ខែទៅមួយ​ខែ ដោយគ្មាន​សល់មួយកាក់មួយសេនណា។ ព្យាយាម​កំណត់​ថា​ តើ​យើងនឹង​ចំណាយ​ប៉ុន្មាន​រៀង​រាល់ខែ។ បន្ទាប់មក​រក្សា​ចំនួននោះជារៀងរាល់ខែ ​ដើម្បី​ទទួលបាន​លទ្ធផល​កាន់​តែ​ប្រសើរ។ ដូច្នេះ ចូរ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ​ ហើយ ដកប្រាក់​ពីគណនី​​ឲ្យ​សោះ។

បច្ចេកទេសទី ២ ធ្វើម្ហូបដោយខ្លួនឯង ធៀប​នឹងការញ៉ាំ​អាហារក្រៅផ្ទះ។ ការចម្អិនអាហារ​ដោយខ្លួនឯង​​ អាច​ជួយ​ឲ្យ​យើង​ចំណាយ​ទ្វេដង។ ក៏មានមុខម្ហូបមួយចំនួន ដែលអាចទិញម្តងបាន ប៉ុន្តែ​អាច​ធ្វើម្ហូបបាន​ច្រើន​មុខ ចម្អិន​ក្នុង​បរិមាណ​ច្រើន​ក្នុង​ពេល​មួយ ហើយ​ទុក​ក្នុង​ទូរ​ទឹកកក​ សម្រាប់​ប្រើ​ពេល​ក្រោយក៏​ចំណេញ​ដែរ។

បច្ចេកទេសទី៣ កត់ត្រា​ចំណូល និង​ចំណាយ​របស់អ្នក ការទទួល​ស្គាល់​ប្រាក់​ចំណូល និង​ការ​ចំណាយ​ផ្ទាល់ខ្លួន ​វា​នឹង​ជួយ​យើង​ឲ្យ​ដឹង​ពី​ទម្លាប់​នៃ​ការ​ចំណាយផ្សេងៗ។ នៅពេល​ទិញ​ទំនិញ​រួចរាល់ សូម​រក្សា​វិក្កយបត្រ ឬប្រសិនបើគ្មាន សូមកត់ចំណាំទុកនៅពេលក្រោយ។ ប្រសិនបើខ្ចិល​ក្នុងការកត់​ទៀត​ អ្នកក៏អាច​សាកល្បង​​ប្រើ​កម្មវិធីជាច្រើន សម្រាប់កត់ត្រាចំណូល និង​ចំណាយ។ លើសពីនេះ កម្មវិធីទាំងនេះក៏គណនាសមតុល្យឲ្យ​យើងបញ្ចប់ផងដែរ។ វិធីសាស្ត្រ​នេះនឹងជួយ​យើងសន្សំលុយ​បាន​មួយ​ក្តាប់។ វាក៏ផ្តល់ឲ្យ​យើងនូវទិដ្ឋភាព​ទូទៅ​នៃ​ការ​ចំណាយ ក៏​ដូចជា​របៀប​ដែលយើងអស់លុយលើ​វត្ថុប្រណីត។

បច្ចេកទេស​ទី ៤ កុំស្តុកទុក បច្ចុប្បន្ន​នេះ ​មនុស្ស​និយម​ទិញ​របស់​ដើម្បី​ស្តុក​ទុក​ ប៉ុន្តែមានរបស់​ខ្លះ​ មិន​គួរ​ទិញ​ទុក​តែ​ម្តង​ទេ ដូចជារបស់ស្រស់ ទឹកសាឡាដ ឬទឹកជ្រលក់ផ្សេងៗ ព្រោះសូម្បីតែ​របស់​ស្រស់ៗ​ក៏​អាចទុកក្នុងទូរទឹកកកបានយូរដែរ។ ប៉ុន្តែក្នុងរយៈពេលជាច្រើនថ្ងៃក្រោយមក វាត្រូវបានបំភ្លេចចោល​ជាញឹកញាប់នៅក្នុងទូទឹកកក។ លើសពីនេះ ទឹកជ្រលក់​ទឹកត្រូវបានគេប្រើប្រាស់ក្នុង​ផ្នែកតូចៗក្នុងពេលតែមួយ។ វា​ត្រូវ​ចំណាយ​ពេល​យូរ​ណាស់​ដើម្បី​អស់  អ្នកដឹងទេ វានឹងផុតកំណត់។ បើតាមការណែនាំ សូមទិញ​នៅ​ពេល​វា​ជិត​អស់ ហើយថែមទាំង​មិន​ខ្ជះខ្ជាយ​លុយ ​ដោយ​ឥត​ប្រយោជន៍​ថែមទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មក​ដឹង​ពី​អាថ៌កំបាំង​​របស់​មហាសេដ្ឋី​ តែង​បង្កើត​ការ​ចំណាយ​ប្រាក់​​​ដោយ​ខ្លួនឯង

ចុចអាន៖ចង់ក្លាយជាអ្នកមាន មកអានក្បួននៃការកសាងទ្រព្យសម្បត្តិ ពីមហាសេដ្ឋី

The post គន្លឹះសន្សំលុយបានច្រើន តាមក្បួនរបស់ជនជាតិ ជប៉ុន appeared first on Kampuchea Thmey Daily.

ចង់ក្លាយជាអ្នកមាន មកអានក្បួននៃការកសាងទ្រព្យសម្បត្តិ ពីមហាសេដ្ឋី
មិនមែនយើងទាំងអស់គ្នាមានសំណាង  មកពីគ្រួសារអ្នកមាននោះទេ។  អ្នកមិនចាំបាច់ក្លាយជាតារាល្បី ឬជាបុគ្គលអស្ចារ្យណាមួយ។ តែគ្រាន់តែអានក្បួននៃការកសាងទ្រព្យសម្បត្តិ ពីមហាសេដ្ឋីដើម្បី​ក្លាយ​ជា​អ្នក​មាន ដោយ​មិន​គិត​ថា​អ្នក​រក​បាន​ប៉ុន្មានក្នុងមួយថ្ងៃឬខែនោះទេ។

១ ទទួលបានគំនិតតាមវិធី​ត្រឹមត្រូវ មធ្យោបាយ​ដ៏​ពេញ​និយមមួយក្នុងការជំរុញទឹកចិត្ត និង​បង្កើត​ផ្នត់​គំនិតដ៏​សម្បូរ​បែប​ គឺ​បង្កើត​ក្រុមប្រឹក្សាភិបាលចក្ខុវិស័យហិរញ្ញវត្ថុ។ អ្នកត្រូវដាក់រូបភាព សម្រង់​លើកទឹកចិត្ត និង​គោលដៅ​ហិរញ្ញវត្ថុ​នៅ​កន្លែង​ណាមួយ​ ហើយ​ព្យួរ​វា​នៅ​កន្លែង​ដែល​អាច​ឃើញវាជារៀងរាល់ថ្ងៃ។ ល្បិចនេះជួយឲ្យមើលឃើញគោលដៅហិរញ្ញវត្ថុរបស់អ្នកប្រចាំថ្ងៃ និងជួយការលើកទឹកចិត្ត។ ចិត្តគឺជាវត្ថុដ៏មានថាមពល ជាពិសេសនៅពេលវា​មកដល់​ ផ្នត់គំនិតលុយរបស់អ្នក នឹង​បង្ហាញមហិច្ឆតាចង់បាន។

ប្រសិន​បើ​អ្នក​មាន​ផ្នត់​គំនិត​មិនល្អ អ្នក​នឹង​បន្ត​ធ្វើការ​សម្រេចចិត្ត​ផ្នែកហិរញ្ញវត្ថុមិនល្អ ធ្វើ​ឲ្យ​អ្នកក្រ អ្នក​អាច​ផ្លាស់ប្ដូរ​ពី​ផ្នត់​គំនិត​អ្នកក្រ ទៅ​ជា​ផ្នត់​គំនិត​អ្នកមាន ដោយ​បង្កើត​ទម្លាប់​ត្រឹមត្រូវ។

២ បង្កើត​ផែនការ​ហិរញ្ញវត្ថុ ជំហាន​ដ៏​ធំ​បំផុត​ អំពី​របៀប​ដើម្បី​ទទួល​បាន​អ្នក​មាន ​ពី​គ្មាន​អ្វី​សោះ ​គឺ​ការ​បង្កើត​ផែនការ​ហិរញ្ញវត្ថុ។ មាន​សម្រង់​សំដី​មួយ​បាន​លើក​ឡើង​ថា “ប្រសិន​បើ​អ្នក​បរាជ័យ​ក្នុង​ការ​រៀបចំ ត្រៀមខ្លួន​ដើម្បី​បរាជ័យ” ជា​ពិសេស​នៅ​ពេល​និយាយ​អំពី​ហិរញ្ញវត្ថុ។

៣ ចាប់ផ្តើមទាន់ពេល កាលណា​អ្នក​ចាប់ផ្ដើម​ដាក់លុយ​ឲ្យ​ធ្វើការ​កាន់​តែ​ឆាប់ អ្នក​នឹង​ត្រូវ​សន្សំ​តិច​ជា​រៀងរាល់​ខែ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​  ដោយសារ​ថាមពល​នៃ​ការ​ប្រាក់​រួម។ ជាឧទាហរណ៍ ប្រសិន​បើចាប់ផ្ដើម​នៅ​អាយុ ២៣ ឆ្នាំ អ្នកត្រូវ​សន្សំ​ប្រាក់ប្រហែល ១៤ ដុល្លារក្នុងមួយថ្ងៃ ​ដើម្បីក្លាយជា​មហាសេដ្ឋី​ នៅ​ អាយុ ៦៧ ឆ្នាំ។

៤ ហ៊ុំព័ទ្ធខ្លួនអ្នកជាមួយនឹងមនុស្សល្អ ច្បាប់ទីបួន​ ដើម្បីក្លាយជាអ្នកមាន គឺ​ត្រូវហ៊ុំព័ទ្ធខ្លួនឯង​ជាមួយ​នឹង​មនុស្ស​ដែល​ប្រសើរ​ជាង​អ្នក ក្នុងគ្រប់ទិដ្ឋភាពនៃជីវិត។ កុំទុកគ្រួសារជា​ហេតុផល ដែលមិន​សម្រេច​ក្តី​សុបិន​របស់​ខ្លួន​ឲ្យសោះ។

៥ ត្រូវមើលថែខ្លួនឯងជាមុនសិន ក្បួន​ទី​ប្រាំ​នៃ​ការ​កសាង​ទ្រព្យសម្បត្តិ​ គឺ​ត្រូវ​ថែរក្សា​ខ្លួន​អ្នក​ជា​មុន​សិន។ “ទម្លាប់​សុខភាព​មិន​ល្អ​ បង្កើត​សំណាង​អាក្រក់” ។ “នេះ​ជា​សំណាង​មួយ​ប្រភេទ​ ដែល​ជា​ផល​នៃ​ទម្លាប់​អាក្រក់ អាកប្បកិរិយា​មិន​ល្អ និង​ការ​សម្រេច​ចិត្ត​មិន​ល្អ”។

៦ ត្រូវ​រៀបការ​ជាមួយ​មនុស្ស​ឆ្លាត ច្បាប់​ទីប្រាំ​មួយ​ សម្រាប់​ការ​កសាង​ទ្រព្យសម្បត្តិ​ គឺ​រៀបការ​ជាមួយ​ឆ្លាត។ ហេតុអ្វី? ដោយសារ​តែ​ប្ដី ​ឬ​ប្រពន្ធ​ដ៏​អស្ចារ្យ​ អាច​ជា​មេគុណ​នៃ​កម្លាំង​ដ៏​ធំ ​នៅ​ពេល​និយាយ​អំពី​ការ​កសាង​ទ្រព្យសម្បត្តិ។

៧ បង្កើតលំហូរនៃប្រាក់ចំណូលច្រើន មហាសេដ្ឋី​តែង​និយាយ​ថា៖ បើ​អ្នក​ចង់​រក​លុយ​ធំ អ្នក​មិន​អាច​ស្កប់​ចិត្ត​នឹង​ប្រភព​ចំណូល​តែ​មួយ​នោះ​ទេ។ Cardone ដែល​ជំពាក់​បំណុល​គេ​យ៉ាង​ជ្រៅ​  ​និយាយ​ថា “អ្នក​នឹង​មិន​អាចក្លាយជាអ្នកមាន ដោយគ្មានលំហូរនៃប្រាក់ចំណូលច្រើននោះទេ” ។

៨ អាន​និងអប់រំខ្លួនឯងជានិច្ច  អ្នក​មាន​ មិន​ត្រឹម​តែ​ធ្វើ​ការងារ​ពីរ​មុខ​នោះ​ទេ គេក៏​រក​ពេល​អាន។ ពួកគេ​អាន​សៀវភៅ​អប់រំ និង​កែលំអ​ខ្លួនឯង។ Corley បាន​រកឃើញ​ថា​មាន​តែ ៨ភាគរយ នៃ​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប​ប៉ុណ្ណោះ​ ដែល​អាន​សៀវភៅ​អប់រំ ឬ​កែលំអ​ខ្លួនឯង។ គាត់​បាន​សរសេរ​ថា “ភាព​ជោគជ័យ​ទាមទារ​ការ​រីកចម្រើន។ “ការ​រីកចម្រើន​នោះ​កើត​ចេញ​ពី​ការ​អាន និង​អប់រំ​ខ្លួនឯង​ជា​រៀងរាល់​ថ្ងៃ”។

៩ វិនិយោគឥតឈប់ឈរ ចំនួនទឹកប្រាក់ដែលអ្នកវិនិយោគ មិនសំខាន់ទេ ប៉ុន្តែ​ប្រសិនបើ​អ្នក​វិនិយោគជាប់លាប់ អ្នក​នឹង​ឃើញ​រង្វាន់​មកដល់។ អាស្រ័យ​លើ​ចំណង់​ចំណូល​ចិត្ត និង​កាលៈទេសៈ អ្នក​អាច​ជ្រើសរើស​ឧបករណ៍​រយៈពេល​វែង ឬ​ខ្លី​មួយ​ចំនួន ដោយ​មាន​ទិន្នផល និង​ទម្រង់​ហានិភ័យ​ខុសៗ​គ្នា ដើម្បី​បង្កើន​ផល​ចំណេញ​នៃ​ការ​វិនិយោគ។ ចំណុចនោះ​គឺត្រូវបង្កើតទម្លាប់នៃការដាក់មូលនិធិជាប់លាប់ ​ទៅក្នុងផលប័ត្រវិនិយោគរបស់អ្នក ផ្ទុយ​ពីគណនីសន្សំ។ ដូច្នេះអ្នកអាចទទួលបានអត្ថប្រយោជន៍ពី​ប្រាក់​ចំណូល​ខ្ពស់​ ដែល​ដឹង​ពី​ការ​វិនិយោគ​បាន​លឿនជាង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រវត្តិមហាសេដ្ឋីលុយវាល់លាន​ មានជាងគេនៅអារ៉ាប៊ីសាអូឌីត ម្ចាស់ក្លឹបថ្មីរបស់សារិកាព្រៃ Newcastle

ចុចអាន៖កំពូលមហាសេដ្ឋី ១០ រូប មានប្រាក់វាល់លាន តែប្រើជីវិតរស់នៅសាមញ្ញខ្លាំង ស្ទើរមិនជឿ

The post ចង់ក្លាយជាអ្នកមាន មកអានក្បួននៃការកសាងទ្រព្យសម្បត្តិ ពីមហាសេដ្ឋី appeared first on Kampuchea Thmey Daily.

មក​ដឹង​ពី​អាថ៌កំបាំង​​របស់​មហាសេដ្ឋី​ តែង​បង្កើត​ការ​ចំណាយ​ប្រាក់​​​ដោយ​ខ្លួនឯង
ចរិត​សេដ្ឋី​ឬ​វិនិយោគិន​តែង​មានគំនិត​បណ្ដុះបណ្ដាល​ទំនៀមទម្លាប់​ប្រចាំ​ខ្លួន​ជានិច្ច។ ការ​ក្លាយ​ជា​អ្នក​មាន​មិន​មែន​កើត​ឡើង​ឯកឯង​ទេ​ តែ​វា​កើត​ចេញ​ពី​កា​សន្សំ វិនិយោគិន​ ឬ​ជា​ដំណើរការ​មួយ​ក្នុង​ជីវិត​ប្រចាំថ្ងៃ។

អាថ៌កំបាំង​របស់​មហាសេដ្ឋី​រស់នៅ​គឺ​សន្សំ​ មាន​គំនិត​ចាយ ​ចេះ​គិត​មិន​លោភលន់​នឹង​របស់​គ្មាន​បាន​ការ​ ហើយ​គិត​ថា​ទំនិញ​ដែល​ទិញ​មក​គឺ​ត្រូវ​តែ​ប្រើ​បាន​ជានិច្ច។

១ សន្សំសំចៃ​មិន​មែន​មានន័យ​ថា​គំរិះ​ទេ

ការ​សន្សំសំចៃ​មានន័យថា​ចំណាយ​លុយ​​ដោយ​ប្រាជ្ញា។ សន្សំសំចៃ​ការ​ចំណាយ​គឺ​ត្រូវ​មាន​ទម្លាប់​ទិញ​ផលិតផល​ឬ​សេវាកម្ម​ដែល​មាន​គុណភាព​ខ្ពស់ ​ក្នុង​តម្លៃ​ទាប​បំផុត។ ពួកគេ​ផ្ដោត​លើ​គុណភាព​ជាមុន​និង​ចំណាយ​ពេលក្រោយ។

២ ការចំណាយ​ត្រូវ​តែ​ត្រួត​ពិនិត្យ

មហាសេដ្ឋី តែង​មាន​ទម្លាប់​សន្សំ​របស់​ពួកគេ​ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ណែនាំ​សម្រាប់​ចំណាយ៖ លំនៅឋាន ២៥ ភាគរយ​ អ្នក​មាន​ច្រើន​តែ​ទិញ​មិនមែន​ជួល​ទេ។ រថយន្ត ៥ ភាគរយ​ នេះ​មិន​ត្រឹម​តែ​រួម​បញ្ចូល​ទាំង​ការ​បង់​ប្រាក់​ប្រចាំខែ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​មាន​ការ​ធានា​រ៉ាប់រង​ថ្លៃឈ្នួល​ឧស្ម័ន ​ថ្លៃឈ្នួល​ចុះ​ឈ្មោះ ​និង​ថែទាំ​ផង​ដែរ។ សំលៀកបំពាក់ ៥ ភាគរយ​ វិនិយោគ​លើ​គុណភាព​មិនមែន​បរិមាណ​ទេ។

វិស្សមកាល ៥ ភាគរយ​ មហាសេដ្ឋី​វិនិយោគិន​ដោយ​ចំណាយ​ពេល​វិស្សមកាល​សមរម្យ​និង​មាន​តម្លៃ​ថោក​ ហើយ​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​ធ្វើ​ដំណើរ​ថ្លៃ​ៗ សម្រាប់​គ្រួសារ​របស់​ពួកគេ។

ការ​កម្សាន្ត ១០ ភាគរយ ប្រភេទ​នេះ​រួម​មាន​បារ​ ភោជនីយដ្ឋាន ​ខ្សែ​ភាពយន្ត​ តន្ត្រី​ សៀវភៅ​ អំណោយ​និង​អ្វីៗ​ផ្សេង​ទៀត។

ការ​គ្រប់គ្រង​លើ​ការ​ចំណាយ​មិនមែន​ជា​ការងារ​ងាយស្រួល​ទេ​ ហើយ​វា​អាច​ជា​ឧបសគ្គ​ដល់​យើង អ្នក​មាន​ភាគច្រើន​មិន​ខ្លាច​នឹង​ទិញទំនិញ​ឬ​ប្រើ​ប័ណ្ណ​ឡើយ។ នៅ​ពេល​ការ​ចំណាយ​ឆ្លាតវៃ ​វា​នឹង​ក្លាយ​ជា​ទម្លាប់​ប្រចាំថ្ងៃ​កាន់​តែ​ងាយ​ស្រួល។

៣ ស្វែងយល់​ពី​តម្រូវការ​និង​ការ​ចង់បាន

អ្នក​ចង់​ចំណាយ​តែងតែ​មាន​បំណុល​ជា​ប្រចាំ​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់​ពួកគេ។ ពួកគេ​មិន​មាន​ចំណេះដឹង​ក្នុង​ការ​រកលុយ​ ហើយ​បង្កើត​ភាព​ក្រីក្រ​ដោយ​ខ្លួនឯង។ ពួកគេ​ត្រូវ​បាន​បំផុស​គំនិត​ដោយ​អ្នក​ផ្សាយពាណិជ្ជកម្ម​និង​សង្គម​អ្នក​ប្រើប្រាស់​សម្ភារៈនិយម ​ដើម្បី​គិត​ថា​វា​ជា​រឿង​ធម្មតា​ទេ​ ដែល​ត្រូវ​ទិញ​លើស​តម្រូវការ​សព្វថ្ងៃ។

នៅ​ពេល​ដែល​អ្នក​ចង់​បាន​តែ​មិន​មាន​លទ្ធភាព​ធ្វើការ​ ដោយសារ​អាយុ​ចាស់​ នោះ​អ្នក​នឹង​រស់នៅ​ក្នុង​ជីវិត​ដែល​នៅ​សល់​ក្នុង​ភាព​ក្រីក្រ​ ហើយ​​ពឹងផ្អែក​លើ​អ្នក​ដទៃ។

៤ ជៀសវាង​ការ​ទិញ​តាម​អារម្មណ៍

មនុស្ស​នៅ​ពេល​ធ្វើអ្វី​តាម​អារម្មណ៍​អូសទាញ​ អាច​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នៃ​ការ​ចំណាយ​លុយ​តាម​ចិត្ត​ចង់​បាន។ បើ​យើង​មាន​អារម្មណ៍​ក្រៀមក្រំ​ឬ​ធ្លាក់​ទឹកចិត្ត​ ការ​ទិញ​តាម​អារម្មណ៍​អាច​បាត់​ព្រួយ​ តែកើន​ការ​ចំណាយ​បែរ​ខ្ជះខ្ជាយ។ វិធី​ដោះស្រាយ​គឺ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ជានិច្ច ​ទាក់ទង​នឹង​អារម្មណ៍​ ហើយ​ស្វែងរក​វិធី​ដែល​មាន​សុខភាព​ល្អ​ដើម្បី​ដោះស្រាយ​វា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖success

ចុចអាន៖វិធី​ងាយ​ៗ ៧ យ៉ាង​​សន្សំប្រាក់​បាន​រហ័ស​ចំ​គោលដៅ

ចុចអាន៖វិធី​សង​បំណុល​បាន​រហ័ស ​និង​ចាប់ផ្ដើម​ជីវិត​ភ្លឺស្វាង​សាជាថ្មី

The post មក​ដឹង​ពី​អាថ៌កំបាំង​​របស់​មហាសេដ្ឋី​  តែង​បង្កើត​ការ​ចំណាយ​ប្រាក់​​​ដោយ​ខ្លួនឯង appeared first on Kampuchea Thmey Daily.