ការឡើងទម្ងន់ Archives - Kampuchea Thmey Daily

៧ យ៉ាង ធ្វើឲ្យធាត់ដោយមិនដឹងខ្លួន
ការឡើងទម្ងន់ដែលប៉ះពាល់ដល់ស្ថានភាពរាងកាយនៃការលើសទម្ងន់ ឬធាត់ ប្រហែលជាមូលហេតុ អាចមកពីអ្វីដែលនៅជិតរាងកាយ ខណៈពេលយើងមិនបានដឹងខ្លួន។ ទោះយ៉ាងណាមានវិធីនៃការទទួលទានអាហារ ៧ យ៉ាង អាចជាមូលហេតុធំ នៃការទម្ងន់របស់យើង ចំពោះអ្នកខ្លះប្រាកដជាធ្វើវាជាទម្លាប់ថែមទៀត។

១ ញ៉ាំ​លឿន​ពេក

បរិភោគ​អាហារ​ឆាប់​រហ័ស មិន​ទំពា​ឲ្យ​បាន​ហ្មត់​ល្អ ​អាចធ្វើ​ឲ្យ​អ្នកឡើង​ទម្ងន់​ដោយមិនដឹងខ្លួន ហើយ​អាច​បណ្ដាល​ឲ្យ​មាន​ទំនោរ​ទៅរកការធាត់។ ក្រៅពីរាងកាយត្រូវការ​ពេលវេលា​ច្រើន​ក្នុងការរំលាយ។ កុំភ្លេចថានៅពេលដែលយើងញ៉ាំ​​​ វា​នឹង​ត្រូវ​រង់ចាំ​សញ្ញា​បញ្ជូន​ទៅ​កាន់​ខួរក្បាល។ ដូច្នេះ​សូម​ញ៉ាំ​យឺត ៗ ទំពា​ឲ្យហ្មត់​ ដើម្បី​ឲ្យសញ្ញា​ជួយ​បញ្ជូន​ទៅ​ខួរក្បាល។

២​​ ផឹក​តិច

នៅក្នុងជីវិតប្រចាំថ្ងៃ យើងមានការស្រាវជ្រាវដែលបង្ហាញថា ១៦-២៨% នៃ​មនុស្ស​ពេញ​វ័យ​ ផឹក​ទឹកតិចជាងតម្រូវការដែល​រាងកាយត្រូវការជារៀងរាល់ថ្ងៃ។ មានការ​សិក្សា​គួរឲ្យ​ចាប់​អារម្មណ៍​មួយ​និយាយថា ប្រសិនបើយើងផឹកទឹកមិនគ្រប់គ្រាន់ រាងកាយនឹងមាន​អារម្មណ៍​ស្រេកទឹក។ ហើយប្រហែលជាការ​ស្រេកទឹក​ត្រូវ​បាន​បកស្រាយខុស​ដោយ​រាងកាយ​ថា​ជាការស្រេក​ឃ្លាន ធ្វើឲ្យ​យើង​ញ៉ាំ​អាហារ​កាន់​តែ​ច្រើន។

៣ ចូលរួម​សង្គម​ច្រើនពេក

គ្រប់គ្នា​ត្រូវជាផ្នែកមួយនៃ​សង្គម។ ប៉ុន្តែពេលខ្លះ​សង្គម​អាច​បណ្ដាល​ឲ្យ​យើង​ឡើង​ទម្ងន់ ឧទាហរណ៍ យើងចូល​សង្គម​ដោយការផឹក​ស្រាបៀរ​ជា​ប្រចាំ​ដោយការហូប​សាច់។ ជា​ការ​ពិត​ មនុស្ស​មាន​ទំនោរ​ញ៉ាំ​របស់​ដូច​ក្រុម​ដែល​យើង​ទៅ​ជាមួយ​ ក៏​ដូចជា​អ្នកដែលចូលចិត្តហាត់ប្រាណ មនុស្ស​នៅ​ក្នុង​ក្រុម​នេះ​ ទំនង​ជាធ្វើ​លំហាត់ប្រាណ រួមទាំងការបរិភោគអាហារ​ដែល​មានប្រយោជន៍​ផង​ដែរ។

៤ អង្គុយយូរពេក

អង្គុយពី ៩ទៅ ១១ម៉ោងក្នុងមួយថ្ងៃ មានការសិក្សាដែលបង្ហាញពីទំនោរក្នុងការឡើងទម្ងន់  ហើយហានិភ័យនៃការស្លាប់​ឆាប់ជាងអ្នកដទៃថែមទៀត។ ការសិក្សាលើមនុស្ស ៦សែននាក់ បានរកឃើញថា ​មនុស្សពេញវ័យ​ដែល​អង្គុយលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ មានហានិភ័យខ្ពស់​នៃការស្លាប់មុនអាយុ ៣៤% ។ ពួកគេ​ក៏​បាន​រក​ឃើញ​ថា អ្នក​ដែល​អង្គុយ​យូរ​មាន​ទំនោរ​ចំណាយ​ពេល​តិច​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ។

៥ ទំហំចានបាយ ជឿឬមិនជឿ ទំហំនៃចាន​អាហារ​របស់​យើង​ក៏​ប៉ះ​ពាល់​ដល់​ការ​ទទួល​ទាន​អាហារ និង​ទម្ងន់​ផង​ដែរ​។​ ការ​សិក្សា​ជាង​ ៧២ ​បាន​រក​ឃើញ​ថា​ មនុស្ស​បរិភោគ​ច្រើន​តាម​ទំហំ​ចាន​ឬ​ពែង​ដែល​បាន​បម្រើ  ទោះបីជាបរិមាណអាហារដូចគ្នាក៏ដោយ ច្រើមតែលើសទម្ងន់។ នេះ​ជា​លទ្ធផល​នៃ​ភ្នែក​ឃើញ និង​ខួរក្បាល​មាន​អារម្មណ៍​ថា ​យើង​ញ៉ាំ​មិន​គ្រប់គ្រាន់។

៦ ញ៉ាំនៅមុខទូរទស្សន៍

ញ៉ាំនៅមុខទូរទស្សន៍ពេលមើល​ទូរទស្សន៍​អាចរីករាយ។ ប៉ុន្តែ​ការ​សិក្សា​បង្ហាញ​ថា​វា​ក៏​រំខាន​យើង​ដែរ។ ហើយនៅ​ពេល​ដែល​បាត់បង់​ការ​ផ្ដោត​អារម្មណ៍ យើងក៏​មាន​ទំនោរ​ចង់​ញ៉ាំ​ច្រើន​ដែរ។

៧ ញ៉ាំ​តិច​ពេក

ការទទួលទានអាហារតិចពេកក្នុងប្រភេទនីមួយៗ មិន​ថា​ជា​ប្រូតេអ៊ីន បន្លែ ផ្លែឈើ​ជាដើម ដែល​ការ​ញ៉ាំ​តិច​ពេក​អាច​ប៉ះពាល់​ដល់​រាង​កាយ​របស់​យើង ធ្វើ​​ឲ្យ​ឡើង​ទម្ងន់​ដូច​នៅ​អាមេរិក​ជាដើម។ ជាង ៧០% នៃមនុស្សលើសទម្ងន់ ឬធាត់។ មូលហេតុចម្បងគឺមកពីការមិនបរិភោគផ្លែឈើ និងបន្លែគ្រប់គ្រាន់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ័រម៉ូនស្រ្តេស មានទំនាក់ទំនងយ៉ាងណានឹងការឡើងទម្ងន់?

The post ៧ យ៉ាង ធ្វើឲ្យធាត់ដោយមិនដឹងខ្លួន appeared first on Kampuchea Thmey Daily.

អ័រម៉ូនស្រ្តេស មានទំនាក់ទំនងយ៉ាងណានឹងការឡើងទម្ងន់?
១- តើ​អ្វី​ទៅ​ជា​អ័រម៉ូន​ករទីហ្ស៊ូល(Cortisol)?

អ័រម៉ូន ករទីហ្ស៊ូល គឺ​ជា​អ័រម៉ូន​ដែល​ផលិត​ឡើងដោយ​ក្រពេញ​អាដ្រេណាល់ (Adrenal gland) ​ស្ថិត​នៅ​ក្នុង​ខាង​លើ​តម្រង​នោម របស់​មនុស្ស​យើង។ ដោយ​សារ​តែ​អ័រម៉ូន​នេះ​ផលិត​ឡើង​នៅ​ពេល​ដែល​រាង​កាយ​យើង​ទទួល​រង​ស្ត្រេស ហេតុ​នេះ​ហើយ​ទើប​គេ​ហៅ​វា​ថា​ជាអ័រម៉ូន​ស្ត្រេស​។

២- ហេតុ​អី​បាន​ជា​អ័រម៉ូន​នេះ មាន​ឥទ្ធិពល​លើ​រាង​កាយ?

ករទីហ្ស៊ូល គឺ​ជា​អ័រម៉ូន​ដែល​ចាំ​បាច់​មួយ​របស់​រាង​កាយ។ ក្រៅ​ពី​នាទី​ឆ្លើយ​តប​នឹង​ការ​ទទួល​រង​បញ្ហា​ស្ត្រេស អ័រម៉ូន​នេះ​ក៏​មាន​នាទី​ផ្សេង​ទៀត​ដូច​ជា៖
-បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម
-កាត់​បន្ថយ​ការ​រលាក
-ទប់​បង្ក្រាប ប្រព័ន្ធ​ភាព​ស៊ាំ (កុំ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ឥទ្ធិពល​ខ្លាំង​ហួសហេតុ​ពេក) និង​
-ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស​របស់​រាង​កាយ

ជា​ទូទៅ អ័រម៉ូន​នេះ​ច្រើន​បញ្ចេញ​នៅ​ពេល​ព្រឹក ​ពេល​ដែល​យើង​ក្រោក​ពី​ដំណេក​បាន​ប្រហែល ៣០ ទៅ ៤០​នាទី ហើយ​កម្រិត​បញ្ចេញ​របស់​វា​ត្រូវ​បាន​កម្រិត​ដោយ​ក្រពេញ Pituitary និង​ក្រពេញ Hypothalamus នៅ​ក្នុង​ខួរ​ក្បាល។

នៅ​ពេល​យើង​​ស្ត្រេស អ័រម៉ូន​នេះ​និង​អ័រម៉ូន អាដ្រេណាលីន នឹង​បញ្ចេញ​ពី​ក្រពេញ​អាដ្រេណាល់​ជាហេតុ​នាំ​ឲ្យ​យើង​​កើន​ឡើង​ចង្វាក់​​បេះដូង​ និង​កម្រិត​ថាមពល ដើម្បី​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​បញ្ហា​គ្រោះ​ថ្នាក់​អ្វី​មួយ។ ក្នុង​លក្ខខណ្ឌ​ធម្មតា ប្រសិន​បើ​ការ​កើន​ឡើង​អ័រម៉ូន​ករទីហ្ស៊ូល​ញឹក​ញាប់ នោះ​វា​នឹង​បង្ក​ឲ្យ​មាន​ផល​អវិជ្ជមាន​ដល់​រាង​កាយ​បាន។

៣- តើ​អ័រម៉ូន​នេះ មាន​ឥទ្ធិពល​ទៅ លើ​ទម្ងន់​រាង​កាយ​របស់​មនុស្ស​យ៉ាង​ដូច​ម្ដេច?

ប្រសិន​បើ​ការ​កើន​ឡើង​ករទីហ្ស៊ូល​បន្តិច​បន្តួច​និង​មិន​ញឹក​ញាប់ គឺ​​មិន​បង្ក​ជា​បញ្ហា​ឡើយ ប៉ុន្តែ​ក្នុង​ករណី​ដែល​អ័រម៉ូន​នេះ កើន​ឡើង​ញឹក​ញាប់ អាច​នឹង​បង្ក​ជា​ផល​អវិជ្ជមាន​បាន។ បញ្ហា​ដែល​អាច​បង្ក​ឲ្យ​ករទីហ្ស៊ូល​កើន​ឡើង គឺ​បណ្ដាល​មក​ពី​ស្ត្រេស និង​ជំងឺ​មួយ​ចំនួន (ដូច​ជា​ជំងឺ Cushing’s Syndrome – ជំងឺ​ដែល​មុខ​របស់​អ្នក​ជំងឺ​មូល​ខ្លាំង) ដែល​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​នេះ នៅ​ក្នុង​ឈាម​នៅ​តែ​មាន​កម្រិត​ខ្ពស់។

នៅ​ពេល​ដែល​កម្រិត​ករទីហ្ស៊ូល​នៅ​តែ​កើន​ឡើង ផល​រំខាន​ខាង​ក្រោម​នេះ​នឹង​កើត​ឡើង​ចំពោះ​រាង​កាយ៖
-កើន​ទម្ងន់
-សម្ពាធ​ឈាម​ឡើង​ខ្ពស់
-អស់កម្លាំង
-អារម្មណ៍​ប្រែ​ប្រួល​ខ្លាំង
-ឆាប់​ខឹង
-មុខ​ឡើង​ក្រហម
-ស្បែក​ស្ដើង​
-ពិបាក​ផ្ចង់​អារម្មណ៍ និង​
-មាន​បញ្ហា អាំងស៊ុយលីន រេស៊ីស្តង់

នៅ​ពេល​ដែល​មនុស្ស​យើង​មាន​បញ្ហា​ស្ត្រេស​រ៉ាំរ៉ៃ យើង​នឹង​ពិបាក​គ្រប់​គ្រង​ទម្លាប់​ការ​ទទួល​ទាន​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ខ្លាំង​ណាស់ ដែល​នេះ​ហើយ​ជាមូល​ហេតុ​ដែល​យើង​កាន់​តែឡើង​​ទម្ងន់។ តែ​ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​កម្រិត​អ័រម៉ូន​នេះ មាន​កម្រិត​ទាប នោះ​រាង​កាយ​របស់​យើង​នឹងស្រក​ទម្ងន់ ហើយ​នឹង​បង្ក​ឲ្យ​មាន​ផល​វិបាក​មួយ​ចំនួន​ដល់​រាង​កាយ​ដូច​ជា៖
-ធ្លាក់​ចុះ​ចំណង់​អាហារ និង​ចុះ​ទម្ងន់
-នឿយ​ហត់
-ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ
-ចង់​ញ៉ាំ​ប្រៃ​កាន់​តែ​ខ្លាំង
-វិល​មុខ
-ក្អួត​ចង្អោរ និង​ឈឺ​ចាប់​ក្នុង​ពោះ
-ឈឺ​សាច់​ដុំ​នឹង​ឆ្អឹង

៤- តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ការពារ​ទប់​ទល់​នឹង​បញ្ហា​ឡើង​ទម្ងន់​ដោយ​អ័រម៉ូន​ករទីហ្ស៊ូល?

វិធីសាស្ត្រ​មួយ​ចំនួន​ខាង​ក្រោម​នេះ គឺ​អាច​ជួយ​យើង​បង្ការ​​​បញ្ហា​ឡើង​ទម្ងន់​ដោយ​សារ​អ័រម៉ូន​នេះបាន រួម​មាន៖
-ធ្វើ​សកម្មភាព​ឲ្យ​កាន់​តែ​ខ្លាំង
-ត្រូវ​ទទួល​ទាន​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ
-ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ
-គេង​ឲ្យ​បាន​គ្រប់​គ្រាន់
-ធ្វើ​សមាធិ​ឲ្យ​បាន​ញឹក​ញាប់៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន​៖ស្រ្តេសខ្លាំង ក្នុងអំឡុងពេលធ្វើការយ៉ាងណាក៏ដោយ ប្រើវិធីនេះនឹងធូរស្បើយបានខ្លះ

ចុចអាន៖ពិនិត្យខ្លួន! ស្រ្តេសដោយសារកូវីដ អាចមានរោគសញ្ញាទាំងនេះក្នុងរាងកាយ

The post អ័រម៉ូនស្រ្តេស មានទំនាក់ទំនងយ៉ាងណានឹងការឡើងទម្ងន់? appeared first on Kampuchea Thmey Daily.

ទម្លាប់ធ្វើរឿងទាំងនេះមុនចូលគេង ដឹងតែឡើងគីឡូមិនខាន
តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ការ​ឡើង​ទម្ងន់​មានទំនាក់ទំនង​ទៅ​នឹង​ទម្លាប់​នៅ​ពេល​ល្ងាច ឬ​មុន​ចូលគេង។ ដូចនេះ​ការ​ដឹង​ពី​មូលហេតុ​នៃ​ការ​ឡើង​ទម្ងន់​ភ្លាមៗ​នេះ​អាច​ជួយ​ដោះស្រាយ​បញ្ហាឡើង​ទម្ងន់ និង​មាន​ផល​ល្អ​ដល់​សុខភាព​ផង​ដែរ។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​កំហុស​មុន​ចូលគេងមួយ​ចំនួន​​ដែល​ធ្វើ​ឲ្យយើង​​ឡើង​ទម្ងន់បាន។​

១. ការ​ញ៉ាំ​អាហារ​សម្រន់​ពេល​យប់

យើង​ដឹង​ពី​ច្បាប់​ដែល​មិន​គួរ​ញ៉ាំ​អាហារ​ក្រោយ​ម៉ោង​៦ល្ងាច ប៉ុន្តែ​នេះ​មិន​បាន​បញ្ឈប់​យើង​ពី​ការ​ឃ្លាន​ពេល​យប់ និង​ការ​ញ៉ាំ​អាហារ​សម្រន់​ពេល​យប់​ទេ។ ការសិក្សា​ជាច្រើន​ក៏​បាន​ឲ្យ​ដឹង​ថា​ការ​ញ៉ាំ​អាហារ​ពេល​យប់​ជ្រៅ​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់។ បន្ថែម​ពី​នេះ​ទៀត​អាច​បង្កើន​កម្រិត​កូលេស្តេរ៉ូល កម្រិត​អ័រម៉ូន​អាំង​ស៊ុយ​លីន និង​មាន​ផល​អវិជ្ជមាន​ចំពោះ​ការ​កំណត់​របស់​អ័រម៉ូន។ ការ​ញ៉ាំ​អាហារ​ពេល​យប់​ជ្រៅ​ភាគច្រើន​ធ្វើ​ឲ្យ​យើង​ញ៉ាំ​អាហារ​ដែល​មាន​កាឡូរី​ខ្ពស់ ហើយ​ការ​ញ៉ាំ​កាឡូរី​ច្រើន​ជាង​កាឡូរី​ដែល​រាងកាយ​បាន​ដុត​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់។

២. ការ​ផឹក​កាហ្វេ​នៅ​ពេល​យប់

ការ​ផឹក​កាហ្វេ​នៅ​ពេល​ល្ងាច​អាច​ប៉ះពាល់​ដល់​ដំណេក។ យើង​គួរ​ផឹក​កាហ្វេ​យ៉ាង​តិច​៦ម៉ោង​មុន​ចូល​គេង។ អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ពី​អាស៊ីត chlorogenic ដែល​មាន​ក្នុង​កាហ្វេ​​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់។ ដូចនេះ​ដើម្បីឲ្យឡើងទម្ងន់​គ្នាយើងគួរ​ជំនួស​កាហ្វេ​ដោយ​ផឹក​តែ​រុក្ខជាតិ (Herbal tea) និង​ទឹក​ក្តៅវិញ​។

៣. ការ​គេង​មិន​គ្រប់គ្រាន់

ការ​គេង​ឲ្យ​គ្រប់​គ្រាន់​គឺ​គេ​ងពី​៧​ទៅ​៨ម៉ោង ហើយការគេងរាល់ថ្ងៃតិចជាងនេះអាចនាំឲ្យសុខភាពជួបនឹង​បញ្ហា​ផ្សេងៗ។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​គេង​មិន​គ្រប់គ្រាន់​អាច​ផ្លាស់ប្តូរ​ការ​ធ្វើ​មេតាប៉ូលីសរបស់រាងកាយ។ ក្រៅ​ពី​នេះ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​ផ្លាស់​ប្តូរ​អ័រម៉ូន Leptin ដែលជាអ័រម៉ូនរក្សាការឃ្លាន និង​ចំណង់អាហារ ហើយការគេងមិនគ្រប់គ្រាន់កាត់បន្ថយការបញ្ចេញអ័រម៉ូន leptin​នេះ។ ម៉្យាងទៀត​អ័រម៉ូន​នេះ​នឹងធ្វើ​ឲ្យ​រាងកាយ​ចង់​ញ៉ាំ​តែ​អាហារ​សំបូរ​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់។

៤. ការ​មិន​ហាត់​ប្រាណ

ការ​ហាត់ប្រាណ​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្រក​ទម្ងន់​ដោយ​ជួយ​ដល់​ការ​ធ្វើ​មេតាប៉ូលីស និង​ការ​ដុត​កាឡូរី។ ដូចនេះ​គួរ​ហាត់ប្រាណ​ជា​ប្រចាំ។ ការ​ដើរ​ប្រហែល១៥នាទី អាច​ជួយ​ដុត​បំផ្លាញ​បាន​១០០​កាឡូរី។

៥. ការ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិច​នៅ​ពេល​ល្ងាច

ការ​សិក្សា​ជាច្រើន​បាន​បញ្ជាក់​ថា​ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិច​ដែល​បញ្ចេញ​នូវ​ពន្លឺ​ពណ៌​ខៀវ (blue light) មុន​ចូល​គេង​អាច​ធ្វើ​ឲ្យ​គេង​មិន​គ្រប់គ្រាន់​ ហើយ​យូរ​ទៅ​នឹង​​ឡើង​ទម្ងន់។ គ្រឿង​អេឡិចត្រូនិច​ទាំង​នេះ​រំខាន​ដល់​រាងកាយ​ក្នុង​ការ​ផលិត​អ័រម៉ូន melatonin ដែល​ជួយ​ដល់​ការ​គេង។ ដូចនេះ​ជំនួស​ឲ្យ​ការ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូវនិច គួរ​អាន​សៀវភៅ ឬ​ស្តាប់​ចម្រៀងវិញ​។

៦. ក្រោកពីគេងថ្ងៃពេក

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​អ្នក​ដែល​ទទួល​បាន​ពន្លឺ​ថ្ងៃ​នៅ​ពេល​ព្រឹក​អាច​សម្រក​ទម្ងន់​បាន​ជាង​អ្នក​មិន​ទទួល​បាន។ ដូចនេះ​ការ​ទទួល​បាន​ពន្លឺ​ថ្ងៃ​នៅ​ពេល​ព្រឹក​រយៈពេល ២០​ទៅ​៣០នាទី​គឺ​មាន​ផល​ល្អ​សម្រាប់​ទម្ងន់​រាងកាយ។

៧. ការ​លាប​ពណ៌​បន្ទប់​ខុស

ពណ៌​ខៀវ​គឺ​អាច​បន្ធូរ​អារម្មណ៍​ដែល​នាំ​ឲ្យ​គេង​លក់​ស្រួល ហើយ​នៅ​ជួយ​ទប់​ចំណង់​ក្នុង​ការ​ញ៉ាំ​អាហារ​ទៀតផង។ រីឯ​ពណ៌​ក្រហម ឬ​ទឹកក្រូច​ធ្វើ​ឲ្យ​យើង​មាន​ថាមពល និង​ឃ្លាន។​ ដូចនេះ​គ្នាយើង​គួរ​ពិចារណា​ឡើង​វិញ​ពី​ពណ៌​បន្ទប់គេង​របស់យើង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មធ្យោបាយ​ងាយៗ​ជួយ​សម្រក​ទម្ងន់​ពេលយប់

ចុចអាន៖ ផឹកតែខ្មៅអាចជួយដល់សុខភាពបេះដូង និងការផ្ចង់អារម្មណ៍

The post ទម្លាប់ធ្វើរឿងទាំងនេះមុនចូលគេង ដឹងតែឡើងគីឡូមិនខាន appeared first on Kampuchea Thmey Daily.