ការអប់រំកូន Archives - Kampuchea Thmey Daily

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបង្ក្រាបក្មេង​ទំនើងឱ្យអស់
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា​សម្ដេចសម្រេចមិនអនុញ្ញាតឱ្យមានការស្នើសុំបន្ថូរបន្ថយ និងលើកលែងទោសដល់ក្មេងទំនើងដែលត្រូវបានឃុំឃាំងនោះទេ ក្នុងន័យបន្សុទ្ធយកតែមនុស្សល្អសម្រាប់សង្គមជាតិ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ព្រឹកថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅ រាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅក្មេងទំនើងទាំងអស់ដែលមិនទាន់ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួនសូមកែខ្លួនឱ្យល្អឡើងវិញ ព្រោះថាសម្ដេចបានបញ្ជាទៅគ្រប់ខេត្តរាជធានីទាំងអស់ «ក្មេងទំនើងចេញមកត្រូវតែបង្ក្រាប»។

សម្ដេចថា៖ «ចេញមកបង្ក្រាបៗទាល់តែអស់តែម្ដងទុកតែអ្នកដែលល្អនៅក្នុងសង្គមបានហើយ»។

សម្ដេច​ថារដ្ឋាភិបាលពិតជាមិនចង់ដាក់វិធាននេះនោះទេ តែប្រសិនជាគ្មានវិធានការគឺក្មេងទំនើងទាំងនេះនឹងបន្តខូច ហើយធ្វើឱ្យប៉ះពាល់ដល់សណ្ឋាប់ធ្នាប់សង្គម និងពលរដ្ឋផ្សេងទៀតដែរ។

បើតាមសម្ដេចធិបតី បច្ចុប្បន្នមានក្មេង​ទំនើងជាង២០០នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែ។

សម្ដេចនាយករដ្ឋមន្ត្រីថារដ្ឋាភិបាលក្នុងអាណត្តិថ្មីបានដាក់ចេញគោលនយោបាយពង្រឹងឥរិយាបថក្មេងៗនៅក្នុងសាលាជាពិសេសនៅថ្នាក់បឋម។

សម្ដេចថា៖ «៦ឆ្នាំនេះ(ថ្នាក់បឋម)បើបានអប់រំល្អគឺកាត់បន្ថយភាពឈឺក្បាលនៅ៦ឆ្នាំក្រោយនៅអនុវិទ្យាល័យ នៅវិទ្យាល័យ។ ហើយបើ១២ឆ្នាំនេះលែងសូវឈឺក្បាលរឿងរញ៉េរញ៉ៃរឿងឥរិយាបថចប់ទី១២យើងនឹងបានធនធានមនុស្សដែលល្អនិងរឹងមាំដែលអាច​គិតគូរនូវអ្វីដែលអាក្រក់ ដែលអាចចូលរួមកាន់តែសកម្មក្នុងសង្គមជាតិកាន់តែល្អប្រសើរ»។

សម្ដេចជំរុញ​ការភ្ជាប់ទំនាក់ទំនងរវាងគ្រូនិងអាណាព្យាបាលដើម្បីចែករម្លែកព័ត៌មាន និងបង្កើនជំនឿទុកចិត្ត ដែលត្រូវពង្រឹងឱ្យបានដើម្បីកែប្រែក្មេងៗដើរផ្លូវត្រូវឡើងវិញ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post នាយករដ្ឋមន្ត្រីបញ្ជាឱ្យបង្ក្រាបក្មេង​ទំនើងឱ្យអស់ appeared first on Kampuchea Thmey Daily.

ក្រសួង​អប់រំ​ផ្លាស់​ប្តូរ​មណ្ឌល​ប្រឡង​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ចាម​មក​សាខា​សាកលវិទ្យាល័យ​ជាតិ ជា ស៊ីម កំចាយមារ ​វិញ
ក្រសួង​អប់រំយុវជន​និង​កី​ឡាបានសម្រេច​ធ្វើការផ្លាស់​ប្តូរ​មណ្ឌល​ប្រឡង​វិទ្យាល័យ​សម្បួរមាសមកសាខាសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ​ខេត្ត​កំពង់​ចាម វិញដោយសារបញ្ហាទឹកជំនន់។

លោក​ស្រី​ ឃួន វិច្ឆិកា អ្នក​នាំពាក្យ​ក្រសួង​អប់​រំ​យុវជន ​និង​កីឡា​បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​០៦​តុលា​នេះ​ថា​ក្រសួងអប់​រំ​តែង​តែ​ជ្រើស​រើស​មណ្ឌល​ប្រឡង​នីមួយៗ​យ៉ាង​ល្អិតល្អន់​ដោយ​ផ្តោត​លើ​ទីតាំង​ភូមិសាស្ត្រ​ដែល​មិន​មាន​ការ​រង​នូវ​ហានិភ័យ​លេច​ទឹក​ ភាព​លំបាក​និង​ភាព​ងាយ​ស្រួល​សម្រាប់​បេក្ខជន​ធ្វើ​ដំណើរ​មក​ប្រឡង។

សុវត្តិភាពភាព​នៃដំ​ណើរ​ការ​ប្រឡង ​និង​ពិនិត្យ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា​បន្ទប់​ប្រឡង​ជា​ដើម​ដើម្បី​ឱ្យ​ដំណើរការ​ប្រឡង​ប្រព្រឹត្តិ​ទៅដោយ​រលូន​និង​មិន​មានផលប៉ះពាល់ណាមួយមកពីបញ្ហាទឹកជំនន់។

យ៉ាងណាក៏ដោយលោកស្រីបានបន្តថា ក្រសួងនៅតែបង្កើត​ក្រុមការងារ​ដោយ​សហការជិត​ស្និតជាមួយ​អាជ្ញាធរដែន​ដី​និង​មន្ទីរអបរំរាជធានី​ខេត្ត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យ​បាន​ទាន់​ពេល​វេលា​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ប្រឡង​នៅ​ថ្ងៃ​ទី​៨ តុលា​ខា​ង​មុខនេះ។

ជាក់​ស្តែង​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​កញ្ញា​ឆ្នាំ​២០២៤​ក្រសួង​​បានសម្រេច​ផ្លាស់​ប្តូរ​មណ្ឌល​ប្រឡងចំនួនមួយ​នៅ​ខេត្ត​កំពង់​ចាម​ពី​វិទ្យាល័យ​សម្បួរ​មាស​មក​សាខា​សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារខេត្តកំពង់ចាមវិញ។

ជាមួយគ្នានេះដែរ ក្រសួងបានជ្រើសរើសមណ្ឌល​ប្រឡង​នានា​តាម​រួម​ខេត្ត​ និង​ស្រុកមួយចំនួនដើម្បីជួយ​សម្រួល​និង​បង្ក​លក្ខណដល់​ប្អូន​ៗ​ចូល​រួម​ប្រឡង​ទាំង​ការហូបចុក​និង​ស្នាក់​នៅ​ហើយ​មាន​ផ្ទះ​សំណាក់​មួយ​ចំនួន​ប្រកាស​​បញ្ចុះតម្លៃស្នាក់ចំពោះបេក្ខជន ផ្តល់ទីកន្លែង​ស្នាក់​នៅ​ដោយ​ឥត​គិត​ថ្លៃ​ ខេត្តខ្លះបានប្រកាសរៀបចំសម្រួល​ចរាចរណ៍​ និង​រៀប​ចំចត​យាន​យន្ត ម៉ូតូ កង់ដោយឥតគិតថ្លៃ។

លោក​ស្រី​បាន​អំពាវ​នាវ​ដល់​ប្អូនៗ​បេក្ខជនប្រឡងសូមយកចិត្តទុកការពារ​សុខភាព​ឱ្យ​បានល្អត្រូវបរិភោគចំណីអាហារនិងសម្រាក​ឱ្យបាន​គ្រប់គ្រាន់​និង​រំលឹកមេរៀនពិសេសទៅមើលឈ្មោះ​និង​លេខតុឱ្យបានច្បាស់លាស់​ដើម្បី​ឱ្យ​​ដំណើរការប្រឡងបានរលូន​និង​ធ្វើ​ដំណើរទៅប្រឡងប្រកបដោយ​សុខ​សុវត្តិភាពនិងត្រូវភ្ញាក់ពីព្រឹកព្រលឹម​ជៀសវាង​ប្រញាប់​ប្រញ៉ាអាច​ជួប​កក្តា​ប្រឈមមួយចំនួន​និងសូមជូនពរឱ្យប្អូនៗទទួល​បានជោគជ័យ​ក្នុង​ដំណើរ​ការ​ប្រឡង។

លោកស្រីបានបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប​ចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២ នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់​វិទ្យា​សាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ មាន​ចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧ នាក់)។ បេក្ខជន​ត្រូវ​បាន​រៀប​ចំ ​ចំ​នួន២៥នាក់ ក្នុង​មួយ​បន្ទប់​ ទៅ​តាម​មណ្ឌល​សំណេរ​នីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និង​បន្ទប់​ដែល​មាន​បេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។មណ្ឌល​សំណេរ​មាន​ចំនួន​សរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់​វិទ្យាសាស្ត្រ មាន ចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១ បន្ទប់៕

អត្ថបទ៖សំអឿន

The post ក្រសួង​អប់រំ​ផ្លាស់​ប្តូរ​មណ្ឌល​ប្រឡង​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ចាម​មក​សាខា​សាកលវិទ្យាល័យ​ជាតិ ជា ស៊ីម កំចាយមារ ​វិញ appeared first on Kampuchea Thmey Daily.

បណ្ឌិត លី ឆេង​ ៖ ​គ្មាន​ក្តី​សប្បាយ​ណា​ ​សប្បាយ​ដូច​ជោគជ័យ​​បាន​មក​ពី​សមត្ថភាព​របស់​ខ្លួន​ឯង​​
លោក​បណ្ឌិត លី ឆេង ​តំណាង​រាស្រ្ត​មណ្ឌល​រាជធានីភ្នំពេញ​​ ស្ថាបនិក ​និង​ជាអគ្គនាយក ប៊ែលធី គ្រុប​​បាន​ថ្លែង​ថា​ គ្មាន​ក្តី​សប្បាយ​ណា​ ​សប្បាយ​ដូច​ជោគជ័យ​​ ដែល​​បាន​មក​ពី​សមត្ថភាព​របស់​ខ្លួន​ឯង​​​ទេ។​​ ក្នុង​ឱកាស​អបអរសាទរ​ពិធី​ប្រគល់​សញ្ញាប័ត្រ​មធ្យម​សិក្សា​បឋមភូមិ​ប៊ែល​ធី​ ជូន​ដល់​សិស្ស​ថ្នាក់​ទី៩​ ជំនាន់ទី១៨ សរុប​ចំនួន ​៣,១៦៦នាក់​ លោក​បណ្ឌិត​បាន​ថ្លែង​កោត​សរសើរ​ចំពោះ​ក្មួយៗ ដែល​បាន​ខិត​ខំ​យកចិត្តទុកដាក់ ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ គោរព​បទបញ្ជា​ផ្ទៃ​ក្នុង ​មាន​វិន័យ​ សីលធម៌ និង​គុណធម៌​ល្អ ​មិន​បង្ក​ផល​លំបាក​ដល់​គ្រួសារ និង​សង្គមជាតិ​ រហូត​ទទួល​បាន​ជោគជ័យ ប្រឡង​ជាប់​សញ្ញាប័ត្រ ​មធ្យម​សិក្សា​បឋមភូមិ (ឌីប្លូម) នា​ពេល​នេះ​។​

លោក ប៊ុត ឌីម៉ង់ ​ប្រធាន​ការិយាល័យ​ចំណេះ​ទូទៅ ​បាន​ឱ្យ​ដឹង​ថា​​ បច្ចុប្បន្ន​នេះ​សាលា​ប៊ែលធី​ អន្តរជាតិ​មាន​២៩​សាខា (២៦សាខា កំពុង​ដំណើរ​ការ ​និង​៣សាខា​កំពុង​សាង​សង់​)​ ដែល​មាន​បុគ្គលិក​បម្រើ​ការ​សរុប​ចំនួន ២,៤៤៦នាក់ (នារី ៩៧៨នាក់) និង​មាន​សិស្សានុសិស្ស​កំពុងសិក្សា សរុប​ចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់)។

ក្នុង​ឆ្នាំ​សិក្សា​២០២២-២០២៣ នេះ សាលា ប៊ែលធី អន្តរជាតិ ​មាន​សិស្ស​ថ្នាក់​ទី​៩​ ដែល​បាន​ប្រឡង​បញ្ចប់​សញ្ញាបត្រ មធ្យម​សិក្សា​បឋមភូមិ (ឌីប្លូម) ចំនួន ៣,១៩៥នាក់​ (បីពាន់​មួយ​រយ​កៅ​សិប​ប្រាំ​នាក់​)​ ក្នុង​នោះ​​ជាប់ ​៣,១៦៦នាក់ ​(បី​ពាន់​មួយ​រយហុកសិបប្រាំមួយនាក់) ស្មើ​នឹង ​៩៩.០៩%។​

ដោយ​សិស្ស​មាន​ចំនួន​ច្រើន ​ពិធី​ប្រគល់​សញ្ញាប័ត្រ​មធ្យម ​សិក្សា​បឋមភូមិ​នេះ​ ត្រូវ​បាន​រៀប​ចំ​ជា​៣​លើក​ ​គឺ​លើក​ទី​១​៖ ថ្ងៃទី១៦ ធ្នូ ២០២៣ ​ចំនួន​ ១,០១៤នាក់ ​មក​ពី​១០សាខា, លើកទី២៖ ថ្ងៃទី៣០ ធ្នូ ២០២៣ ចំនួន ១,១១១នាក់ មកពី ៦សាខា និងលើកទី៣៖ ថ្ងៃទី១៣ មករា ២០២៤ ចំនួន ១,០៤១​នាក់ ​មក​ពី ​៨សាខា។ ចំពោះ​សិស្ស​ដែល​បាន​ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា បឋមភូមិ​ទាំង​អស់​នឹង​ទទួល បាន​សញ្ញាប័ត្រ​ពីរ ហើយ​សញ្ញាប័ត្រ​ទាំង​ពីរ​នេះ ​ត្រូវ​បាន​ដាក់​បញ្ចូល (Upload) ទៅ​ក្នុង​វេបសាយ​របស់ប៊ែលធី ដើម្បី ទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ផង​ដែរ​។​

ជា​​ចុង​ក្រោយ​លោកបណ្ឌិត​​ លី ឆេង​ ក៏​បាន​ផ្តាំ​ផ្ញើ​ដល់ក្មួយៗទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅ ថ្នាក់ទី១០-១១ និងទី១២ ដើម្បីប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សាទុតិយភូមិ (បាក់ឌុប) និងទទួលបាននិទ្ទេសល្អ ហើយអាចបន្តទៅសិក្សានៅថ្នាក់ ឧត្តមសិក្សា​ឱ្យ​បាន​គ្រប់​ៗ​គ្នា​។​​​​​​​​​​​​

The post បណ្ឌិត លី ឆេង​ ៖ ​គ្មាន​ក្តី​សប្បាយ​ណា​ ​សប្បាយ​ដូច​ជោគជ័យ​​បាន​មក​ពី​សមត្ថភាព​របស់​ខ្លួន​ឯង​​ appeared first on Kampuchea Thmey Daily.

រដ្ឋបាល​រាជធានី​​​បង្កើត​ ក្រុម​តេឡេក្រា​មរវាងសាលារៀន និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដើម្បី​​សាលារៀន​មាន​សន្តិសុខល្អ ​គ្មាន​គ្រឿងញៀននិង​បងតូច បងធំ
រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតក្រុមតេឡេក្រាមមួយ ដោយភ្ជាប់គ្នារវាងសាលារៀន​ជាមួយនឹង​អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើយ៉ាងណា ឱ្យ​នៅ​តាមសាលារៀន​មាន​សន្តិ​សុខ​ល្អ មិនមានគ្រឿងញៀន និង​មិន​មានក្រុមបងតូចបងធំ ដើម្បីឲ្យក្មួយៗ សិស្សានុសិស្ស​បាន​សិក្សា​រៀន​សូត្រ ក្លាយ​ជា​ទំពាំង​ស្នង​ឬស្សីរបស់ជាតិនាពេលអនាគត​។​នេះ​ជា​ការ​លើក​ឡើងរបស់ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាអធិបតិភាព ក្នុងពិធីបើកបវសនកាលឆ្នាំសិក្សា២០២៣-២០២៤ និង​ចែករង្វាន់ដល់សិស្សពូករាជធានីភ្នំពេញ នៅវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ក្នុងសង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ នាព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ​២០២៣​នេះ។

លោកឃួង ស្រេង បានមានប្រសាសន៍បន្តថា៖ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត វិស័យអប់រំត្រូវ​បាន​លុបចោលទាំងស្រុង ជាមួយនឹងការកាប់សម្លាប់គ្រូបង្រៀន​និង​អ្នក​ចេះដឹង​អស់​ស្ទើរ​ដល់​ឬស​គល់​។​ក្រោយការរំដោះប្រទេសពីរបបនេះ នៅថ្ងៃទី២៤ខែមករាឆ្នាំ១៩៧៩ កម្ពុជាបាន​បើកបវសន​កាល​ឡើងវិញ ដោយពេលនោះ កម្ពុជាបានអនុវត្ត គឺអ្នកចេះច្រើន​បង្រៀន​អ្នកចេះតិច អ្នកចេះតិច បង្រៀន​អ្នក​មិន​ចេះ​សោះ​។

លោកឃួង ស្រេង បានសូមក្មួយៗសិស្សានុសិស្សទាំងអស់ ព្យាយាមរៀនសូត្រ ដោយ​កុំដើរ​លេង​កម្សាន្ត​ច្រើនជាងការរៀនសូត្រ នាំឲ្យសោកស្ដាយនៅពេលអនាគត ខណៈដែលក្មួយៗ មាន​ឱកាស​ក្នុង​ការ​សិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព។ សម្ដេចបវរធិបតីហ៊ុន ម៉ាណែត បានយកចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ ដោយរកអស់គ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាឲ្យ កម្ពុជា​មាន​ភាពរីក​ចម្រើន​រុង​រឿង ​ក្លាយ​ជា​ប្រទេស​ ដែល​មាន​ចំណូល​កម្រិត​ខ្ពស់នៅឆ្នាំ២០៥០។

លោកឃួង ស្រេង បានបន្តទៀតថា​ ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ គឺដើម្បីខ្លួនឯងផង ដើម្បី​គ្រួសារផង និងពិសេសគឺដើម្បីសង្គមជាតិរបស់យើងទាំងមូល ដោយ​ពេល​នេះ​ក្មួយ​ៗ​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ក្នុងការសិក្សារៀនសូត្រ ពោល​គឺ​ក្មួយៗ​អាច​រៀន​សូត្រ​បាន​តាម​ប្រព័ន្ធអ៊ីនធឺណែត​ថែម​ទៀត​ផ​ង។

លោក​បាន​បញ្ជាក់​ថា​​ កា​រទទួល​បាន​មេដាយរបស់ក្មួយៗ គឺ​ជា​កិត្តិយសរបស់ក្មួយៗ កិត្តិយស​របស់​អាណាព្យាបាល ឪពុកម្ដាយរបស់ក្មួយៗ ហើយក៏ជាកិត្តិយសរបស់ជាតិយើងផងដែរ។សម្រាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​តែង​តែ​ជួយ​គាំទ្រ ទាំង​សម្ភារៈ​ និង​ថវិកា​ ជាមួយនឹ​ង​ការ​តម្រង់​ទិស​ក្មួយៗ​ឲ្យ​ដើរ​ផ្លូវត្រូវ ជៀសវាង ការប្រព្រឹត្តនៅអបាយមុខផ្សេងៗ ។

លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានលើក​ឡើងផងដែរ​ថា​ ក្នុង​ពិធី​នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនរង្វាន់ដល់សិស្សានុសិស្សពូកែ តាម​ថ្នាក់​មាន​ចំណាត់​ថ្នាក់​លេខ​១ ដល់លេខ៣ ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មាន​ចំនួន ៣,៨៩៤នាក់ ស្រី២,៣៤៨នាក់ ក្នុងនោះចំណាត់ថ្នាក់លេខ១ចំនួន ១២៩៨នាក់ ស្រី ៨០៥នាក់ ។ចំណាត់ថ្នាក់លេខ២ ចំនួន ១២៩៨នាក់ចំណាត់ថ្នាក់លេខ៣ ចំនួន ១២៩៨នាក់​ ស្រី ៧៧៩នាក់​ ស្រី ៧៦៥នាក់ ។

លោកបន្តថា រាជធានីភ្នំពេញ បានរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងរាជធានី ផ្នែក អក្សរ​សិល្ប​​ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលមក​ពី​គ្រប់​គ្រឹះ​ស្ថាន​មធ្យម​សិក្សា​សាធារណៈ និងឯកជនទូទាំងរាជធានី មានចំនួន ៨៧១នាក់ ស្រី៥១៨នាក់ បានជាប់ចំណាត់​ថ្នាក់​រាជធានី​ចំនួន ៦៦នាក់ ក្នុងនោះយុវតី៣៣នាក់ ។ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជូនសិស្សពូកែរាជធានី ចំនួន ៦៦នាក់ ក្នុងនោះយុវតី៣៣នាក់ ទៅចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នៅ មណ្ឌល​វិទ្យាល័យ​នេតយ៉ង់ ខេត្ត បាត់ដំបង ដែលបេក្ខជនមកពីគ្រប់រាជធានី-ខេត្ត ចំនួន៤៨០នាក់។ ជាលទ្ធផល រាជធានីភ្នំពេញ ដណ្ដើមបានជ័យលាភីចំនួន ៧នាក់ យុវតី០២នាក់ ក្នុងនោះ មេដាយ​មាស ០២ លើមេដាយមាសទូទាំងប្រទេស៦។ បេក្ខជនជ័យលាភីសិស្សពូកថ្នាក់អន្តរជាតិ ក្រសួង​អប់រំ ​យុវជន និងកីឡា បានបញ្ជូនបេក្ខជនជាសិស្សពូកែទូទាំងប្រទេស ទៅចូលរួមប្រកួត​ប្រជែង​ថ្នាក់​អន្តរជាតិ ក្នុងនោះសិស្សានុសិស្សរបស់រាជធានីភ្នំពេញ ចំនួន៨០នាក់ ទទួលមេដាយ​មាស​ចំនួន​៨៥​​នាក់ ​ស្រី៥១នាក់ មេដាយប្រាក់ចំនួន៤៥នាក់ ស្រី១៩នាក់​ មេដាយ​សំរឹទ្ធិ​ចំនួន៥៧​នាក់ ស្រី​២៣នាក់​ ៕​

អត្ថបទ៖ ស្រីរ័ត្ន

The post រដ្ឋបាល​រាជធានី​​​បង្កើត​ ក្រុម​តេឡេក្រា​មរវាងសាលារៀន និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដើម្បី​​សាលារៀន​មាន​សន្តិសុខល្អ ​គ្មាន​គ្រឿងញៀននិង​បងតូច បងធំ appeared first on Kampuchea Thmey Daily.

៥ យ៉ាង អតីតសាស្ត្រាចារ្យមួយរូប ចង់ឲ្យអាណាព្យាបាលនិស្សិតយល់ដឹង
អ្នកស្រី Rachel Garlinghouse ធ្លាប់ជាសាស្ត្រាចារ្យបង្រៀនថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមួយអស់រយៈពេល ៩ ឆ្នាំ គាត់តែងតែរៀបចំរួចរាល់សម្រាប់តទល់ជាមួយសិស្សជានិច្ច ប៉ុន្តែបញ្ហាចម្បងនៅពីក្រោយធំនោះគឺមកពីអាណាព្យាបាលទៅវិញ ។ ខាងក្រោមនេះជារឿង ៥ យ៉ាងដែលអ្នកស្រី Rachel ចង់ឲ្យអាណាព្យាបាលយល់ដឹង ៖

១. ត្រូវស្គាល់ពីកូនឲ្យច្បាស់

អ្នកស្រីនិយាយថា “ឪពុកម្ដាយឧស្សាហ៍ទូរស័ព្ទមកស្ដីឲ្យខ្ញុំពីនិទ្ទេសកូនៗរបស់ពួកគេ ឬវិន័យក្នុងថ្នាក់របស់ខ្ញុំ អ្វីដែលពិបាកបំផុតគឺនិស្សិតមួយចំនួនមិនសូវចូលរៀនហើយសាលាមិនអាចប្រាប់ពីអវត្តមានរបស់សិស្សទៅកាន់អាណាព្យាបាលបានទេ” Rachel បន្តទៀតថា ពួកគេចូលចិត្តប្រើពាក្យ “ខ្ញុំបង់ប្រាក់ឲ្យអ្នកដើម្បីបង្រៀនកូនខ្ញុំ” ដែលជាពាក្យសម្ដីគំរោះគំរើយបំផុត សាកលវិទ្យាល័យមិនមែនជាសាលាមត្តេយ្យនោះទេ ដូច្នេះរាល់បញ្ហាអ្នកគប្បីប្រឹក្សានិងឈ្វេងយល់ជាមួយកូនផ្ទាល់ទើបល្អ ។

២. យុវវ័យមិនចាំបាច់រៀនបន្ត ៤ ឆ្នាំទេ បើពួកគេមិនចង់

ឪពុកម្ដាយមួយចំនួនធំសុទ្ធតែរៀបចំឲ្យកូនរៀនសាកលវិទ្យាល័យរយៈពេល ៤ ឆ្នាំ ប៉ុន្តែនិស្សិតតែងតែត្អូញត្អែរពីសម្ពាធដែលឪពុកម្ដាយបង្ខំឲ្យរៀនសាកលវិទ្យាល័យ ខ្លះថែមទាំងគំរាមកាត់កាលទៀតផង  យ៉ាងណា Rachel ច្បាស់ក្នុងចិត្តថាសិស្សនឹងមានអនាគតល្អជាងនេះបើពួកគេធ្វើអ្វីដែលជាខ្លួនឯង ។

៣. ត្រូវយកចិត្តទុកដាក់ជាមួយផ្លូវចិត្តកូន

កូនសិស្ស Rachel ភាគច្រើនមានបញ្ហាផ្លូវចិត្តដូចជាជំងឺថប់បារម្ភ និងបាក់ទឹកចិត្ត ប៉ុន្តែពួកគេនៅតែខំប្រឹងបញ្ចប់ការសិក្សាដើម្បីបំពេញចិត្តឪពុកម្ដាយ ។ បើផ្លូវចិត្តមិនរឹងមាំហើយ គ្មានអ្វីធ្វើឲ្យជីវិតមនុស្សប្រសើរឡើងទេ ។

៤. មិនគួរប្រលែងកូនពេលពេញវ័យ

មនុស្សអាយុទើបតែ ១៨ ឆ្នាំមិនទាន់រឹងមាំនៅឡើយទេ ពួកគេនៅត្រូវការអ្នកឧបត្ថម្ភដដែលរហូតដល់អាយុ ២៥ ឆ្នាំទើបខួរក្បាលមនុស្សដំណើរការពេញលេញ ។

៥. ឪពុកម្ដាយជាគ្រូបង្រៀនទី ១ របស់កូន

ថ្នាក់សាកលមិនមែនជាបញ្ហាតែមួយសម្រាប់និស្សិតទេ ផ្លូវចិត្ត ផ្លូវកាយ និងទំនាក់ទំនងសង្គមកំពុងរុំព័ទ្ធកូនរបស់លោកអ្នកលើកទីមួយ មានតែឪពុកម្ដាយប៉ុណ្ណោះដែលអាចបង្រៀនកូនពីជីវិតក្នុងអំឡុងពេលអភិវឌ្ឍខ្លួន ៕

ប្រែសម្រួល ៖ វារី

ប្រភព ៖ Insider

ចុចអាន ៖ ជាកំហុសធ្ងន់! បើនៅតែយល់ថា ឪពុកម្តាយប្រកប​ការងារ​អ្វី កូនត្រូវតែធ្វើការងារនោះដែរ

The post ៥ យ៉ាង អតីតសាស្ត្រាចារ្យមួយរូប ចង់ឲ្យអាណាព្យាបាលនិស្សិតយល់ដឹង appeared first on Kampuchea Thmey Daily.

ជាកំហុសធ្ងន់! បើនៅតែយល់ថា ឪពុកម្តាយប្រកប​ការងារ​អ្វី កូនត្រូវតែធ្វើការងារនោះដែរ
ជាកំហុសធ្ងន់ណាស់របស់ឪពុកម្តាយ ដែលយល់ថា ខ្លួនជាអ្នកប្រកបរបររកស៊ី ហើយ​កូន​ត្រូវតែ​ជា​អ្នករកស៊ី​ដែរ បើឪពុកម្តាយធ្វើការអ្វី កូនត្រូវតែធ្វើការងារបែបនោះដែរ។ លោកសាស្ត្រាចារ្យ ហោ ប៊ុន ឡេង លើកឡើងបែបនេះ នៅក្នុងបទ​សម្ភាស កម្មវិធី ៣០នាទី​ជាមួយគ្រូយើង។

លោកសាស្ត្រាចារ្យ ពន្យល់ថា អាណាព្យាបាលអាចបណ្តុះទស្សនៈរបស់កូន ធ្វើអ្វីតាមការចង់បានរបស់ខ្លួន ប៉ុន្តែអ្វីដែលអាណាព្យាបាលគ្រប់រូប ចាំបាច់ដឹង​នោះគឺ គាត់អាចធ្វើទៅបាន​ក៏ពិតមែន តែមិនអាចធ្វើរឿងនោះ ឱ្យអស្ចារ្យបានឡើយ។ លោកថា វាផ្ទុយពីការធ្វើកិច្ចការផ្តើមចេញពី​​ទេពកោសល្យ ដែលកូនអាចធ្វើអស់ពីសមត្ថភាព និងថែមទាំងអាចបញ្ចូលទាំង​ការច្នៃប្រឌិតបានច្រើនមិនធម្មតា។

លោកសាស្ត្រាចារ្យ ហោ ប៊ុនឡេង បន្ថែមទៀតថា ឪពុកម្តាយមាននាទីជាអ្នកអភិបាល និងដឹកនាំកូន ពោលគឺតាមដានពីទេពកោសល្យធម្មជាតិរបស់កូន បន្ទាប់មកជួយអភិវឌ្ឍនដុងពីកំណើតនោះ ឱ្យទៅជាជំនាញពិតប្រាកដមួយ ព្រោះពួកគេនៅតូច មិនទាន់អាចរកជំនាញខ្លួនឯងបានឡើយ ដែលទាមទារឱ្យមានជួយជ្រោមជ្រែងពីឪពុកម្តាយ។

បើតាមលោកសាស្ត្រាចារ្យ ក្នុងនាមជាអាណាព្យាបាល ចាំបាច់ណាស់ ក្នុងការសង្កេតពីទេពកោសល្យ ធម្ម​ជាតិរបស់កូន ថាតើ កូនរបស់ខ្លួន មានទំនោរទៅរកអ្វី ហើយពូកែខាងអ្វី ដើម្បីអាចជួយច្នៃ​ ទេពកោសល្យនោះឲ្យក្លាយជាទៅជាការ​ពិត ពិសេសជម្រុញកូនឱ្យឈានទៅដល់ផែនការ ដែលពួកគេគ្រោងទុក៕

អត្ថបទដោយ៖ សុធាវី

The post ជាកំហុសធ្ងន់! បើនៅតែយល់ថា ឪពុកម្តាយប្រកប​ការងារ​អ្វី កូនត្រូវតែធ្វើការងារនោះដែរ appeared first on Kampuchea Thmey Daily.

អ្នកជំនាញថា បើមិនយកចិត្តទុកដាក់លើចំណុចតូចតាច នៃការអប់រំកូនទេ នោះនឹងក្លាយជាចំណាប់ខ្មាំងរបស់កូន​មិនខាន
អាណាព្យាបាលមិនត្រូវបណ្តែតបណ្តាយកូនខ្លាំងពេក ហើយពឹងផ្អែកតែលើគ្រូបង្រៀន និងសាលារៀន ដើម្បីអប់រំបុត្រធីតាខ្លួននោះទេ ព្រោះមាតាបិតាបាននៅជិតកូនៗ ច្រើនជាងគ្រូនៅសាលា ហើយបើមិនយកចិត្តទុកដាក់លើចំណុច​តិចតួច នៃការអប់រំកូនទេនោះ អាណាព្យាបាលនឹងក្លាយជាចំណាប់ខ្មាំងរបស់កូន​ នៅពេលណាមួយមិនខាន។
លោក យិន សុភាព នាយកសាលារៀនគ្រូយើង ណែនាំបែបនេះ​ នៅក្នុងកម្មវិធី “៣០នាទី ជាមួយគ្រូយើង” ដែលរៀបចំឡើងដោយ កម្ពុជាថ្មី ។

យោងតាមបទពិសោធន៍ច្រើនឆ្នាំ ក្នុងវិស័យអប់រំ នាយកសាលារូបនេះ លើកឡើងថា ក្មេងវ័យជំទង់ងាយដើរផ្លូវខុសខ្លាំងបំផុត ដែលច្រើនតែគេចសាលាមិនចូលរៀន វាយតប់គ្នា ឬឈានដល់ការសេពគ្រឿងញៀន បើធ្ងន់ធ្ងរជាងនេះ គឺអាចចូល​ដល់​ដំណាក់កាល ប្រព្រឹត្តទង្វើមិនល្អក្នុងសង្គមតែម្តង។ តែមុននឹងឈានដល់ ដំណាក់កាលនេះ លោកថា ច្រើនតែមកពីមាតាបិតាបណ្តែតបណ្តោយខ្លាំងពេក ដូចជាផ្តល់មធ្យោបាយធ្វើដំណើរ (ម៉ូតូ)។

លោកបន្តថា បញ្ហាគឺនៅត្រង់ថា អាណាព្យាបាលភាគច្រើនយល់ថា ការបណ្តាយកូនឱ្យទៅសាលាដោយខ្លួនឯង ព្រោះ​តែ​ខ្លួនមិនមានពេល ឬព្រោះតែទុកចិត្តកូន ជាហេតុផលចម្បង ដែលជំរុញកូនងាយដើរខុសផ្លូវ ព្រោះក្មេងងាយធ្វើអ្វីតាម​គ្គ្នាណាស់ បើសិនជាសេពគប់ប៉ះមិត្តមិនល្អ នោះនឹងបង្កជារូបភាពអវិជ្ជមានច្រើនផ្សេងទៀត។ ក្នុងនោះ មានច្រើនករណី​មកហើយ នៅពេលដើរផ្លូវខុស ទើបអាណាព្យាបាលចាប់ផ្តើមរឹតត្បិត ធ្វើឱ្យក្មេងមិនសប្បាយចិត្ត ចាប់ផ្តើមចេះ​គំរាមមិន​ទៅ​រៀន គំរាមចេញពីផ្ទះ និងដល់ថ្នាក់គំរាមសម្លាប់ខ្លួនទៀត។

លោកនាយក ណែនាំថា មុននឹងអ្វីៗហួសពេល អាណាព្យាបាលគ្រប់រូប ត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតលើអប់រំ ពិសេស
ត្រូវតាមដានការសិក្សាកូន ដោយសហការជិតស្និតជាមួយសាលារៀន ក្នុងន័យដើម្បីដឹងថា គាត់ពិតជាបានទៅរៀនដែរទេ ឬល្អបំផុត អាចប្រើមធ្យោបាយឡានសាលាជូនកូន ឬអ្នកដែលទុកចិត្ត ដើម្បីការពារករណីនេះកើតមានឡើង។ លើសពីនេះ លោកថា ការសហការជាមួយសាលាដើម្បីតាមដានការសិក្សាកូន ជាវិធីសាស្ត្រល្អបំផុត ដើម្បីអាចដឹង និងដោះស្រាយបានទាន់ពេលវេលា បើចាប់ផ្តើមមានអកប្បកិរិយាមិនល្អ ឈ្លើយ កោងកាច ឬប្រើហិង្សាជាដើម ព្រោះថា បើមិនយកចិត្តទុកដាក់ពីចំណុចតិចតួចនេះទៅទេ កូននឹងត្រូវអស់អនាគត ត្រូវពិបាកទាំងគ្រួសារ និងសង្គម៕

The post អ្នកជំនាញថា បើមិនយកចិត្តទុកដាក់លើចំណុចតូចតាច នៃការអប់រំកូនទេ នោះនឹងក្លាយជាចំណាប់ខ្មាំងរបស់កូន​មិនខាន appeared first on Kampuchea Thmey Daily.

សាស្ត្រាចារ្យ ហោ ប៊ុន​ឡេង៖ កុំបង្រៀនកូនឱ្យគ្រាន់​តែ​ចេះ​សុំ ត្រូវបង្រៀនកូន​ឱ្យស្គាល់ពីតម្រូវ​ការ
ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុន​ឡេង ទីប្រឹក្សាបច្ចេកទេសសាលារៀនគ្រូយើង ណែនាំមាតាបិតា ឬអាណា ព្យាបាលទាំងអស់ ឱ្យយកចិត្តទុកដាក់ចំពោះការអប់រំកូនៗ ដោយកុំបង្រៀនកូនឱ្យគ្រាន់តែចេះសុំ តែត្រូវបង្រៀនកូន ឱ្យស្គាល់ពីតម្រូវការ។ លោកសាស្រ្តាចារ្យមហាបរិញ្ញា លើកឡើងបែបនេះ នៅក្នុងកម្មវិធី “៣០នាទី ជាមួយគ្រូយើង” ។

បើតាមលោកសាស្ត្រាចារ្យ ការអប់រំកូនឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ គឺមានការរួមចំណែកខ្លាំង ពីអាណាព្យាបាលផ្ទាល់ ដោយបង្រៀនកូនឱ្យយល់ និងស្គាល់ពីអ្វីគួរ ឬមិនគួរ ពិសេសភាពចាំបាច់នៃតម្រូវការនីមួយៗ របស់ពួកគេ។

ទោះយ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យណែនាំថា មុននឹងបំពេញតាមតម្រូវការកូន មាតាបិតា ត្រូវសួរកូនពីមូលហេតុនៃការចង់បានរបស់ ពួកគេសិន ថាចង់បានអ្វី? ដើម្បីអ្វី? ដើម្បីបង្រៀនពួកគេឱ្យយល់ថា មុននឹងទាមទារអ្វីមួយ គឺមិន​មែន​​គ្រាន់តែជា​ការចង់បាន​ប៉ុណ្ណោះទេ តែការទាមទារនោះ គឺត្រូវតែផ្តល់ជាប្រយោជន៍ ហើយសមស្របនឹងលក្ខខណ្ឌអភិវឌ្ឍពួកគេ។ លោកពន្យល់ថា បើសិនជាកូនៗទាមទារកុំព្យូរទ័រមួយគ្រឿង អាណាព្យាបាលត្រូវរកហេតុផលនៃការចង់បាននោះ ថាតើអ្វីដែលគាត់កំពុងត្រូវការ គឺយកដើម្បីតម្រូវការនៃការសិក្សារបស់គាត់ ឬគ្រាន់តែជាការលេងកម្សាន្ត។

ការអប់រំកូនឱ្យស្គាល់ពីភាពចាំបាច់នៃតម្រូវការ គឺជារឿងសំខាន់ ហេតុនេះហើយ សាស្ត្រាចារ្យរូបនេះ ប្រាប់មាតាបិតា និងអាណាព្យាបាលគ្រប់រូប កុំចេះតែផ្តល់អ្វីតាមការចង់បានរបស់កូន ដោយមិនខ្វល់ពីចំណុចលទ្ធផល ព្រោះទង្វើនេះ អាចដឹកនាំ​កូន ឱ្យក្លាយជាមនុស្សដែលមានទម្លាប់សុំ៕

The post សាស្ត្រាចារ្យ ហោ ប៊ុន​ឡេង៖ កុំបង្រៀនកូនឱ្យគ្រាន់​តែ​ចេះ​សុំ ត្រូវបង្រៀនកូន​ឱ្យស្គាល់ពីតម្រូវ​ការ appeared first on Kampuchea Thmey Daily.