ការិយាល័យស្ថិតិជាតិចិន​ (NBS) Archives - Kampuchea Thmey Daily

សន្ទស្សន៍ផលិតកម្ម​ចិន​ កើនខ្ពស់បំផុតក្នុងរយៈពេល ១ ឆ្នាំ ជំរុញដោយការបញ្ជាទិញ​ច្រើន
លទ្ធផល​នៃ​ការស្ទង់មតិស្ដីពី​រោងចក្រចិន​ ដែល​ចេញ​ផ្សាយ​នៅថ្ងៃចន្ទនេះ​ បាន​បង្ហាញ​ថា​ សកម្មភាព​ផលិត​កម្ម​របស់​ចិនប្រចាំខែមីនា​​ បាន​កើនឡើងខ្ពស់​បំផុត​ក្នុងរយៈពេល​ ១ ឆ្នាំ ​​ដែល​ជំរុញ​ដោយ​​ការបញ្ជាទិញ​ថ្មីច្រើន​ ​​ទោះមាន​ហានិភ័យ​នៃសេដ្ឋកិច្ចផ្សេង​ៗ​ដោយសារតែកំណើន​ភាព​តានតឹង​នៃ​ជម្លោះពាណិជ្ជកម្ម​​ជាមួយ​សហរដ្ឋអាមេរិក​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

​ទិន្នន័យ​ពី​ការិយាល័យស្ថិតិជាតិចិន​ (NBS) បាន​បង្ហាញ​ថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ（PMI) ដែលជារង្វាស់សំខាន់នៃ​សមិទ្ធផល​ឧស្សាហកម្ម បាន​កើនដល់ ៥០,៥ ពិន្ទុ នៅខែមីនា ពី ៥,២ ពិន្ទុ នៅខែកុម្ភៈ និងជាអត្រាខ្ពស់បំផុតរាប់តាំងពីខែមីនា ឆ្នាំមុន។ ជាធម្មតា កាលណា PMI មាន​លើសពី ៥០ ពិន្ទុ នោះ​វា​បង្ហាញ​ពី​កំណើន​។ ​

PMI មិនមែនផលិតកម្ម ដែលរួមបញ្ចូលសេវាកម្ម និងសំណង់ បានបង្កើនល្បឿនដល់ ៥០,៨ ពិន្ទុ ពី ៥០,៤ ពិន្ទុ កាលពីខែមុន​។

ប្រធានផ្នែកសេដ្ឋកិច្ចចិននៅក្រុមហ៊ុន Capital Economics លោក Julian Evans-Pritchard  បាននិយាយថា៖ «PMIs ផ្លូវការ បង្ហាញ​ថា​ ​ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធកំពុងកើនឡើង​ជាថ្មី ហើយរហូតមកដល់ពេលនេះ ការនាំចេញនៅតែមានភាពធន់​ទោះ​ប្រឈមមុខនឹងវិធាន​ពន្ធរបស់សហរដ្ឋអាមេរិក» ។

យ៉ាងណាមិញ លោកបានបន្ថែមថា ​ទិន្នន័យ​នៅតែបង្ហាញ​ពី​កំណើនសេដ្ឋកិច្ចយឺតយ៉ាវ​នៅក្នុងត្រីមាសទី ១ ឆ្នាំនេះ ដោយសារតែ​កម្សោយ​ផ្នែក​សេវា​កម្ម។​

គួរ​គូស​បញ្ជាក់ថា ចិនបានរក្សាគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ នេះ នៅ «ប្រហែល ៥ ភាគរយ​» ទោះបីជាមានការគំរាមកំហែងពន្ធរបស់ ត្រាំ ដែលអាចរារាំង​ការស្ទុះងើប​ឡើងវិញ​នៃសេដ្ឋកិច្ច​ក្រោយ​វិបត្តិកូវីដ១៩ក្ដី។ ដើម្បីគាំទ្រសេដ្ឋកិច្ច រដ្ឋាភិបាលបានសន្យាជំរុញសារពើពន្ធ​ បង្កើនការចេញ​មូលបត្របំណុល និងការបន្ធូរបន្ថយគោលនយោបាយ​រូបិយវត្ថុបន្ថែមទៀតជាដើម​ ខណៈ​ក៏ផ្តោតផងដែរ លើការជំរុញតម្រូវការក្នុងស្រុក។

ប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ជាច្រើន​មុខ រួមទាំង​កំណើន​នៃ​ភាពអត់ការងារធ្វើរបស់យុវជន ​កម្សោយ​នៃ​តម្រូវការអ្នកប្រើប្រាស់​ និងវិបត្តិ​អចលនទ្រព្យ​ដ៏អូស​បន្លាយ​។ ចុង​ក្រោយ​នេះ ពន្ធខ្ពស់របស់សហរដ្ឋអាមេរិកលើការនាំចេញរបស់ចិន ត្រូវ​បាន​គេ​រំពឹងថានឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតក្នុងស្រុក​នារយៈពេល​ប៉ុន្មានខែខាងមុខ៕

The post សន្ទស្សន៍ផលិតកម្ម​ចិន​ កើនខ្ពស់បំផុតក្នុងរយៈពេល ១ ឆ្នាំ ជំរុញដោយការបញ្ជាទិញ​ច្រើន appeared first on Kampuchea Thmey Daily.