ក្រុមជ្រើសរើសជាតិហែលទឹកពាក់ជើងទារបស់កម្ពុជា បន្តបង្ហាញនូវមោទកភាពលើឆាកអន្តរជាតិតាមរយៈការរក្សានូវការឈ្នះមេដាយមាសដដែល ខណៈកីឡាករ កីឡាការិនីមានសមត្ថភាពរីកចម្រើនកាន់តែល្អជាងមុន។
ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅឯប្រទេសឥណ្ឌូណេស៊ី បានបិទបញ្ចប់ហើយកាលយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈកីឡាការិនីឆ្នើមរបស់កម្ពុជា កាំង ម៉ុយនីន លេង ៦វិញ្ញាសាឈ្នះមេដាយបាន ៥គ្រឿង។
កីឡាការិនីឆ្នើម និងជាជើងខ្លាំងផ្នែកកីឡាហែលទឹកពាក់ជើងទា កាំង មុយនីន នៅតែល្អដោយឈ្នះមេដាយប្រាក់១គ្រឿងជូនកម្ពុជាក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ដែលធ្វើឡើងនៅឯប្រទេសឥណ្ឌូណេស៊ីនៅពេលនេះ។
ក្រុមកីឡាករ កីឡាការិនីហែលទឹកពាក់ជើងទាចំនួន ៦រូបចេញដំណើរទៅចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅឯប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១៥ ដល់ ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនី សរុប៣នាក់ទៅចូលរួមការប្រកួតនៅឯប្រទេសវៀតណាម រយៈពេល ៣ថ្ងៃចាប៉ពីថ្ងៃទី១០ ដល់ ១៣ ខែតុលា ឆ្នាំ២០២៥ នៅឯទីក្រុងហាណូយ។