កិច្ចជំនួប Archives - Kampuchea Thmey Daily

ព្រះតេជព្រះគុណ សាន សុជា ជាព្រះសង្ឃទី២របស់កម្ពុជា ដែលបានជួបពិភាក្សាដោយផ្ទាល់ជាមួយសម្តេច ប៉ាប
ព្រះតេជព្រះគុណ សាន សុជា គឺជាព្រះសង្ឃកម្ពុជាទី២ ដែលបានចូលជួបជាមួយសម្តេច ប៉ាប ក្នុងឆ្នាំ២០២៣នេះបន្ទាប់ពីជាង ៣០ឆ្នាំមុន សម្តេច ប៉ាប បានជួបជាមួយនឹងសម្តេចព្រះមហាឃោសនន្ទ វ៉ា យ៉ាវ ក្នុងឆ្នាំ១៩៨៦។

ព្រះតេជព្រះគុណ សាន សុជា ត្រូវបានប្រជាជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស ចាត់ទុកថា ជាបញ្ញវន្តមួយរូបដែលមានចំណេះដឹងខ្ពស់ផ្នែកព្រះធម៌ ហើយសព្វថ្ងៃ ព្រះអង្គគង់នៅទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី។ ព្រះអង្គ បានចូលជួបជាមួយសម្តេច ប៉ាប នៅវិមានវ៉ាទីកង់ ប្រទេសអ៉ីតាលី កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។ ក្នុងជំនួបនេះ ព្រះតេជព្រះគុណ សាន សុជា តំណាងឱ្យព្រះពុទ្ធសាសនាបានជួបជាមួយសម្តេចប៉ាប ដោយបានលើកឡើងទៅលើបញ្ហាសាសនា និងបរិស្ថាន ដែលពិភពលោកកំពុងតែជួបប្រទះសព្វថ្ងៃនេះ។

ព្រះតេជព្រះគុណ សាន សុជា ក៏បានលើកឡើងពីភាពចុះសម្រុង និងសាមគ្គីភាពនៃសាសនាផ្សេងៗបញ្ចូលគ្នា រួបរួមគ្នាដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងជួយសង្គ្រោះផែនដី ឱ្យរួចផុតពីគ្រោះអាក្រក់ផ្សេងៗ។ ព្រះអង្គ មានថេរដីកាបន្តថា ជំនួបនេះ គឺបង្ហាញពីភាពស្និតស្នាល មេត្រីភាព និងការរួបរួមបន្ថែមទៀតរវាងសាសនាព្រះពុទ្ធ និងសាសនាគ្រិស្ត។

ដោយឡែក ព្រះសង្ឃទី១ តំណាងឱ្យសាសនាព្រះពុទ្ធនៅកម្ពុជាដែលបានជួបដោយផ្ទាល់ជាមួយសម្តេចប៉ាប នៅឆ្នាំ១៩៨៦ គឺសម្តេចព្រះមហាឃោសនន្ទ វ៉ា យ៉ាវ ។ នៅឆ្នាំ១៩៨៦ ព្រះអង្គ ត្រូវបាននិមន្តឱ្យចូលរួមនៅក្នុងទិវាបួងសួងសុំសន្តិភាពជាមួយអ្នកដឹកនាំសាសនាពិភពលោកផ្សេងៗ ក្នុងគោលបំណងពិភាក្សាពីការកសាងសន្តិភាពពិភពលោក ដោយឈរលើមូលដ្ឋានសាសនា។

សម្តេចព្រះមហាឃោសនន្ទ ប្រសូតក្នុងត្រកូលកសិករមួយនៅឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ នៅឆ្នាំ១៩២៥។ ព្រះអង្គបានសុគត ​នៅ​ Northampton រដ្ឋ Massachusetts នៅ​ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០០៧ ក្រោម​ការ​សោកស្ដាយ​​យ៉ាង​ធំធេង​ពី​ពុទ្ធសាសនិក​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ។ ព្រះអង្គ ជាអ្នកប្រាជ្ញមួយអង្គដែលចូលរួមចំណែកយ៉ាងខ្លាំងក្នុងការរួបរួម និងផ្សព្វផ្សាយសាសនាឱ្យកាន់តែមានភាពទូលំទូលាយ។ ព្រះអង្គ ក៏បានបញ្ចប់ការសិក្សាពីក្នុង និងក្រៅប្រទេសច្រើនផងដែរ។

ក្រៅពីជួបជាមួយព្រះសង្ឃកម្ពុជា កាលពីអតីតកាល សម្តេច ប៉ាប ក៏ធ្លាប់ទទួលជាមួយសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជាផងដែរនៅក្នុងឆ្នាំ១៩៥០។ ដោយឡែក នៅក្នុងឆ្នាំ២០២៣នេះ អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាបញ្ញវន្តកម្ពុជាមួយរូបដែលមិនមែនជាព្រះសង្ឃ បានជួបជាមួយសម្តេច ប៉ាប នៅអ៊ីតាលី។

គួរបញ្ជាក់ថា សម្តេច ប៉ាបហ្វ្រង់ស៊ីស ត្រូវបានគេតែងតាំងជាសម្តេច ប៉ាប ទី២៦៦ ឬមេដឹកនាំសាសនាគ្រិស្តលំដាប់កំពូលនៃវិហាររ៉ូម៉ាំងកាតូលិករបស់ពិភពលោក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ ក្នុងជន្មាយុ ៧៦ព្រះវស្សា។ សម្តេចប៉ាបហ្វ្រង់ស៊ីស ទទួលបានការគោរពយ៉ាងខ្លាំងពីសំណាក់មហាជនទូទាំងពិភពលោក​ ទាំងថ្នាក់ដឹកនាំ និងមហាជនទូទៅ៕

ដោយ៖ អុន ស្រីមាន

The post ព្រះតេជព្រះគុណ សាន សុជា ជាព្រះសង្ឃទី២របស់កម្ពុជា ដែលបានជួបពិភាក្សាដោយផ្ទាល់ជាមួយសម្តេច ប៉ាប appeared first on Kampuchea Thmey Daily.

អ្នកកាសែតរំពឹងថា នឹងទទួលបានបទពិសោធល្អថ្មីៗក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន
អ្នកសារព័ត៌មាន ៤រូប ដែលមកពីស្ថាប័នផ្សេងៗគ្នា បានសម្តែងក្តីរំភើប និងរំពឹងខ្ពស់ថា ពួកគេ នឹងទទួលបានបទពិសោធ ព្រមទាំងដំបូន្មាន និងអនុសាសន៍ល្អៗពីសម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបរវាងសម្តេចតេជោ និងអ្នកសារព័ត៌មានដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ។

លោក ជួប នរក្សា អ្នកសារព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ(RFI) បាននិយាយថា៖ “ខ្ញុំគិតថា វាជាវេទិកាសំខាន់មួយ ដើម្បីស្វែងយល់គ្នារវាងថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មាន​ទូទៅ អំពីលទ្ធភាពការងារ សមិទ្ធផល និងស្វែងរកដំណោះស្រាយបញ្ហាប្រឈមមួយចំនួនដែលអ្នកកាសែតជួបប្រទះ”។ លោកបញ្ជាក់ថា នៅក្នុងជំនួបនេះ ក៏ជាឱកាសដែលថ្នាក់ដឹកនាំប្រទេសបានដឹងពីស្ថានភាព និងបញ្ហាប្រឈម ភាពខ្វះខាតរបស់អ្នកសារព័ត៌មានស្របតាមសម័យទំនើបឌីជីថល ក៏ដូចជា ការចូលរួមចំណែករបស់រដ្ឋាភិបាល ដែលអាចធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជា មានភាពរីកចម្រើនបន្ថែមទៀត។

ចំណែក អ្នកអត្ថាធិប្បាយព័ត៏មាននយោបាយរបស់ស្ថានីយទូរទស្សន៍ BTV លោក ជា ធីរិទ្ធ វិញ បានយល់ថា ជំនួបក្នុងឆ្នាំ២០២៣នេះ គឺមានភាពល្អ និងប្លែកជាងឆ្នាំមុនៗ ព្រោះអ្នកសារព័ត៌មានមានឱកាសសម្រាប់ចោទជាសំណួរផ្សេងៗទៅកាន់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា។ លោក រំពឹងថា លោកនឹងបានទទួលបាននូវបទពិសោធ និងអនុសាសន៍ថ្មីៗបន្ថែមទៀតពីសម្តេចតេជោ ហ៊ុន សែន លើបញ្ហាសេរីភាពសារព័ត៌មាក្នុងប្រទេស ចាប់តាំងពីសម័យដែលកម្ពុជា​ងើបផុតពីសង្គ្រាម រហូតមកដល់សម័យឌីជីថលតែម្តង។ លោក ជា ធីរិទ្ធ ក៏រំពឹងផងដែរថា សម្តេចតេជោ ហ៊ុន សែន អាចនឹងផ្តាំផ្ញើសារមួយចំនួនទៅដល់អ្នកកាសែតដែលប្រព្រឹត្តខុសពីវិជ្ជាជីវៈរបស់ខ្លួន ព្រោះការប្រព្រឹត្តខុសវិជ្ជាជីវៈនេះ ធ្វើឱ្យអាប់ឱនដល់កិត្តិយសសង្គម។

រីឯ អ្នកស្រី កង កល្យាណ អ្នកអត្ថាធិប្បាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍ CNC បានលើកឡើងថា ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មានជាថ្មីនេះ គឺជាឱកាសដ៏ល្អមួយដែលអនុញ្ញាតឲ្យអ្នកសារព័ត៌មានបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំកំពូលរបស់ប្រទេស និងឥស្សរជនជាន់ខ្ពស់ ព្រមទាំងអាចដឹងពីការយល់ឃើញរបស់ថ្នាក់ដឹកនាំផ្សេងៗចំពោះសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ លោកស្រី បានលើកឡើងបែបនេះថា៖ “ក្រោយពីជំនួបលើកទី១ មកដល់ពេលនេះ ឃើញថា យើងមានសំឡេងរបស់មន្រ្តីរដ្ឋាភិបាល អ្នកនាំពាក្យ មានរឿងសរសេរកាន់តែច្រើន ជាជាងយើងមិនមានចម្លើយ ឬការឆ្លើយតបពីរដ្ឋាភិបាល”។

ដោយឡែក ចំពោះលោក ពេជ្រ ប៊ុនសាយ អគ្គនាយករងសារព័ត៌មាន Fresh News វិញ បានគាំទ្រយ៉ាងខ្លាំងចំពោះការបង្កើតឱ្យមានជំនួបរវាងថ្នាក់ដឹកនាំកំពូលរបស់ប្រទេសជាមួយអ្នកសារព័ត៌មាននេះ។ លោកគាំទ្រ ក្រោមហេតុផលថា ជំនួបនេះ គឺជាការបង្ហាញអំពីទំនាក់ទំនង និងការយកចិត្តទុកដាក់ ការយោគយល់អធ្យាស្រ័យរបស់រាជរដ្ឋាភិបាលមកកាន់អ្នកសារព័ត៌មាន។

លោក ពេជ្រ ប៊ុនសាយ បានបញ្ជាក់ថា៖ “ជំនួបនេះ ក៏ជាការលើកកម្ពស់ដល់សិទ្ធិសេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ទោះបីជាមានការចោទប្រកាន់លាបពណ៌ថា ជាប្រទេសផ្តាច់ការ ប៉ុន្តែ បើក្រឡេកមើលទៅប្រទេសជិតខាងកម្ពុជា និងប្រទេសនៅក្នុងតំបន់ យើងអនុវត្តបានល្អជាងគេ និងដើរមុនគេផង ត្រង់ចំណុចនេះ”។ លោក ពេជ្រ ប៊ុនសាយ ក៏មានភាពជឿជាក់ថា ក្នុងជំនួបលើកនេះ វាជាឱកាសដែលភាគីអ្នកសារព័ត៌មាន និងរដ្ឋាភិបាល លើកឡើងនូវអ្វីដែលខ្លូនចង់កែតម្រូវ និងចង់បាន ស្ថិតក្នុងកម្រិតសមរម្យណាមួយ។ ស្របគ្នានេះដែរ អ្នកសារព័ត៌មាន ក៏គួរប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វីជ្ជាជីវៈរបស់ខ្លួនជានិច្ច ទើបទទួលបានការគោរពពីមហាជន និងការជឿជាក់ពីថ្នាក់ដឹកនាំប្រទេស។

សូមជម្រាបជូនថា បន្ទាប់ពីខកខានរយៈពេល២ឆ្នាំជាប់គ្នាដោយសារបញ្ហាជំងឺកូវីដ១៩ ក្រសួងព័ត៌មាន បានរៀបចំឡើងវិញនូវកម្មវិធីជួបសំណេះរវាងសម្តេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មាន ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ ក្រៅពីអ្នកសារព័ត៌មានចូលរួម កម្មវិធីជំនួបនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ក្រសួង ថ្នាក់អភិបាលរាជធានី-ខេត្ត អ្នកនាំពាក្យគ្រប់មន្ទីរ និងសាលាខេត្តផងដែរ៕

ដោយ៖ អុន ស្រីមាន

The post អ្នកកាសែតរំពឹងថា នឹងទទួលបានបទពិសោធល្អថ្មីៗក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន appeared first on Kampuchea Thmey Daily.

ស្អែកនេះ សម្តេចតេជោ ហ៊ុន​ សែន នឹងជួបជាមួយក្រុមអ្នកសារព័ត៌មានឡើងវិញ បន្ទាប់ពីខកខាន ២ឆ្នាំ
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានឡើងវិញ នៅកោះពេជ្រ បន្ទាប់ពីខកខានរយៈពេល ២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

ជំនួបរបស់អ្នកសារព័ត៌មានជាមួយសម្តេចតេជោនេះ ធ្វើឡើងដើម្បីឱ្យមានភាពប្រសើរឡើងនូវទំនាក់ទំនងរវាងសម្តេចតេជោជាមួយអ្នកសារព័ត៌មាន។ សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់នូវអនុសាសន៍ល្អៗ ដល់អ្នកសារព័ត៌មានគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈជានិច្ច។

ដើម្បីសម្រួលកុំឱ្យមានភាពរញ៉េរញ៉ៃ និងមានសណ្តាប់ធ្នាប់ល្អ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសឱ្យអ្នកសារព័ត៌មានបានត្រៀមខ្លួន នូវអ្វីដែលគួរធ្វើ និងមិនគួរធ្វើមួយចំនួនសម្រាប់ស្អែកនេះមានដូចជា អ្នកសារព័ត៌មានត្រូវធ្វើតេស្តកូវីដ-១៩ នៅក្រសួងព័ត៌មានមុនចូលរួមកម្មវិធីមួយថ្ងៃ គឺនៅថ្ងៃទី១៣ ខែមករា។ រីឯ ថ្ងៃទី១៤ ខែមករា អ្នកកាសែតត្រូវទៅដល់កន្លែងប្រារព្ធកម្មវិធីវេលាម៉ោង ២រសៀល។ ចំណែក ម៉ាស៊ីនថត ដងស៊ែលហ្វី កាបូបស្ពាយ /Bag pack ត្រូវបានហាមឃាត់ ហើយអ្នកសារព័ត៌មានត្រូវមានបណ្ណសម្គាល់ខ្លួនពាក់ជាប់ខ្លួនជានិច្ច កំឡុងពេលប្រារព្ធកម្មវិធី។

សូមជម្រាបថា កម្មវិធីជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន ត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ អ្នកសារព័ត៌មាន អាចចូលរួមបានគ្រប់ស្ថាប័ន ទាំងស្ថាប័នជាតិ និងអន្តរជាតិ នៅក្នុងកម្ពុជា លើកលែងតែអ្នកសារព័ត៌មានដែលគ្មានក្រមសីធម៌ និងចុះក្នុងបញ្ជីខ្មៅរបស់ក្រសួងព័ត៌មានប៉ុណ្ណោះ ដែលមិនអាចចូលរួមបាន៕

ដោយ៖ អុន ស្រីមាន

The post ស្អែកនេះ សម្តេចតេជោ ហ៊ុន​ សែន នឹងជួបជាមួយក្រុមអ្នកសារព័ត៌មានឡើងវិញ បន្ទាប់ពីខកខាន ២ឆ្នាំ appeared first on Kampuchea Thmey Daily.

គិតមកដល់ពេលនេះ អ្នកសារព័ត៌មានជិត ៣ពាន់នាក់ហើយ បានចុះឈ្មោះក្នុងជំនួបជាមួយសម្តេចតេជោនៅដើមឆ្នាំ២០២៣
បើគិតមកដល់ពេលនេះ មានអ្នកសារព័ត៌មានចំនួន ២,៩៧១នាក់ហើយ ដែលបានចុះឈ្មោះក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ខាងមុខ ក្រោយពីផ្អាករយៈពេល ២ឆ្នាំ។ នេះជាការលើកឡើងរបស់លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន។

លោក ផុស សុវណ្ណ បានថ្លែងមកកាន់ “កម្ពុជាថ្មី” ក្នុងជំនួបរវាងអ្នកសារព័ត៌មាន និងសម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣ខាងមុខ ក្រោយពីខកខានរយៈពេល ២ឆ្នាំមកហើយដោយសារកូវីដ-១៩ គឺអ្នកសារព័ត៌មានទាំងអស់អាចចុះឈ្មោះចូលរួមបាន គ្រប់ស្ថាប័ន ទាំងជាតិ និងអន្តរជាតិ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងក្រសួងព័ត៌មាន។ ក្នុងជំនួបនេះ មិនត្រឹមតែជាការជួបគ្នារវាងសម្តេច ហ៊ុន សែន ប៉ុណ្ណោះទេ ក៏មានការអញ្ជើញ ថ្នាក់ដឹកនាំរដ្ឋមន្ត្រីគ្រប់ក្រសួង, ថ្នាក់អភិបាលខេត្តរាជធានី, អ្នកនាំពាក្យគ្រប់មន្ទីរ និងសាលាខេត្តទាំងអស់ឱ្យចូលរួមក្នុងជំនួបនេះផងដែរ។

លោក ផុស សុវណ្ណ បានបញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខនេះ គឺគ្រោងនឹងរៀបចំជំនួបក្នុងរង្វង់មនុស្ស ៥,០០០នាក់។ ប៉ុន្តែ អ្វីដែលជាការព្រួយបារម្ភនោះ គឺអគារដែលអាចផ្ទុកអ្នកចូលរួម មានចំនួនត្រឹមតែចន្លោះ ៤,០០០នាក់ប៉ុណ្ណោះ។ ចំពោះការចុះឈ្មោះ គឺធ្វើតាមប្រព័ន្ធអនឡាញ ប៉ុន្តែ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់រៀបចំកម្មវិធី ក្រសួង នឹងរៀបចំផ្ញើតំណភ្ជាប់ (Link)  តែមួយប៉ុណ្ណោះ ក្នុងមួយស្ថាប័ន ដើម្បីផ្តល់ភាពងាយស្រួយសម្រាប់ស្រង់ឈ្មោះអ្នកចូលរួម និងស្ថាប័នច្បាស់លាស់។

មួយវិញទៀត ក្នុងករណីដែលផុតកំណត់ទទួលពាក្យ ប្រសិនជាឃើញថាមានចំនួនអ្នកចូលរួមច្រើន លើសចំនួន ក្រសួងនឹងធ្វើការកាត់បន្ថយអ្នកសារព័ត៌មានតាមស្ថាប័ននីមួយៗ។ ក៏ប៉ុន្តែ ប្រសិនជាចំនួនចូលរួមស្របតាមការកំណត់ ក្រសួងនឹងមិនមានការកាត់ឈ្មោះចេញឡើយ។ ក្នុងជំនួបនេះ ចំពោះអ្នកសារព័ត៌មានណាដែលគ្មានក្រមសីលធម៌ ឬ ជាប់ឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់ក្រសួងព័ត៌មាន លោក ផុស សុវណ្ណ ក៏បានអះអាងថា មិនអាចចូលរួមវេទិកាមួយនេះបានឡើយ។

ក្រោយពីមានជំនួប លើកទី១ នៅឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ លោក ផុស សុវណ្ណ មើលឃើញថា អ្នកសារព័ត៌មានមួយចំនួនធំបានកែប្រែ និងពង្រឹងសមត្ថភាពរបស់ខ្លួន និងសមត្ថភាពនៅក្នុងស្ថាប័ន ដោយបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលផ្សេងៗដល់បុគ្គលិកនីមួយៗ។ កាលដែលលោកលើកឡើងបែបនេះ ពីព្រោះរាល់ជំនួបជាមួយអ្នកសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់ជាអនុសាសន៍ និងសារអប់រំល្អៗដល់អ្នកសារព័ត៌មានគ្រប់រូប ឱ្យប្រកាន់ខ្ជាប់នូវតួនាទី និងវិជា្ជជីវៈរបស់ខ្លួនជានិច្ច៕

ដោយ៖ អុន ស្រីមាន

The post គិតមកដល់ពេលនេះ អ្នកសារព័ត៌មានជិត ៣ពាន់នាក់ហើយ បានចុះឈ្មោះក្នុងជំនួបជាមួយសម្តេចតេជោនៅដើមឆ្នាំ២០២៣ appeared first on Kampuchea Thmey Daily.

ចិនបន្តប្តេជ្ញាគាំទ្រលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា
រដ្ឋាភិបាលចិន បានបន្តប្តេជ្ញាគាំទ្រលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជាពិសេសផ្លាស់ប្តូរការយល់ដឹងរវាងសិស្ស និងនិស្សិតនៃប្រទេសទាំងពីរ។

​លោក ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​ នៅក្នុង​ជំនួប​ជាមួយ​លោក Leung Chun Ying ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​មូលនិធិ GX និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​នៃ​សន្និសីទ​ពិគ្រោះ​យោបល់​ន​យោ​បាយ​ប្រជាជន​ចិន កាលពី​រសៀល​ថ្ងៃទី ​១៩ ​កញ្ញា​ នៅ​ទីស្ដីការក្រសួង​ការងារ​ឱ្យដឹងថា​ នៅក្នុង​ជំនួប​នោះ​ភាគី​ចិន​បាន​ឯកភាព​ជាមួយ​ភាគី​កម្ពុជា ​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ ដែល​អាចជួយ​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​លើ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (TVET) ក៏ដូចជា​បន្ត​ពិនិត្យ​លើ​លទ្ធភាព​ដែល​អាច​បង្កើន​ទំនាក់ទំនង និង​ផ្លាស់ប្តូរ​ការយល់ដឹងរ​វាង​សិស្ស​ និង​និស្សិត​នៃ​ប្រទេស​ទាំងពីរ​។

​លោក​រដ្ឋមន្ត្រី​ស្តីទី​បាន​បន្តថា​ ក្រៅពីនេះ​ក្នុងជំនួប​ ភាគី​ទាំង​ពីរបាន​ពិភាក្សា​ស្វែងយល់​ពីគ្នា​នូវ​កិច្ចសហប្រតិបត្តិការ ​ដែល​អាចជួយ​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​លើ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ បន្ថែម​ទៅលើ​អ្វីដែល​អង្គការ​មូលនិធិ GX បាននិងកំពុង​សហប្រតិបត្តិ​កា​រលើ​វិស័យ​សុខាភិបាល​។

​កន្លងមកក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក៏បាន​ធ្វើ​កិច្ចសហការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដូចជា​បាន​បង្កើត​វិទ្យាស្ថាន​ពហុបច្ចេកទេស​មិត្តភាព​កម្ពុជា​-​ចិន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ក្រោម​គម្រោង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ឥត​សំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ​ដាក់ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​មេគង្គ​ឡាន​ឆាង​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ក្រោម​គម្រោង​មេគង្គ​ឡាន​ឆាង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ក្នុង​ឆ្នាំ​ ២០១៨​ ។​ សហការ​ និង​បង្កើត​សាលា​មធ្យមសិក្សា​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ផ្លូវ​សូត្រ​កម្ពុជា​-​ចិន​-​យ៉ា​ឡុង ចំនួន ​៤ ​កន្លែង ដោយ​មាននៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​បាត់ដំបង និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​កំពត​។

​លើសពីនេះ​ ភាគី​កម្ពុជា​-​ចិន​ ក៏​បាននិងកំពុង​អនុវត្ត​កម្មវិធី បណ្តាញ​អភិវឌ្ឍន៍​ជំនាញ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ត្បូង​ត្បូង​ ដែលជា​កម្មវិធី​រួមគ្នា​រវាង​ចិន​ និង​អង្គការ​អាយ​ឡូ​ដែល​គម្រោ​ង​ទាំងនេះ ​មាន​គោលបំណង​ ដើម្បី​កសាង​សមត្ថភាព​ស្ថាប័ន​ទៅមុខ​ឲ្យ​កាន់តែ​ប្រសើរ និង​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​របស់ ILO ។​ លើកកម្ពស់​ការអភិវឌ្ឍ​ជំនាញ ការរៀបចំ​ជំនាញ​ឡើងវិញ ការបង្កើន​ជំនាញតាមរយៈ​កិច្ចសហប្រតិបត្តិការ South-South ។

​កម្មវិធី​នេះ ​នឹង​ត្រូវបាន​អនុវត្ត​ដោយ​ប្រទេស​ចំនួន ​៣ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួមមាន​កម្ពុជា មី​យ៉ាន​ម៉ា និង​ឡាវ ដែល​គាំទ្រ​ថវិកា​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គាំទ្រ​បច្ចេកទេស​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ព្រមទាំង​ការអភិវឌ្ឍ​ធនធានមនុស្ស​ជាច្រើន​បន្ថែមទៀត​៕

អត្ថបទ៖ ​សំអឿន​

The post ចិនបន្តប្តេជ្ញាគាំទ្រលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា appeared first on Kampuchea Thmey Daily.

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ចង់ឱ្យមានជើងហោះហើរត្រង់មកកាន់កម្ពុជា
​លោកជំទាវ​បណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងជំនួប​ជាមួយ​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ កាលពី​ព្រឹក​ថ្ងៃទី​០៣​ ខែ​មិនា​ ឆ្នាំ​ ២០២២​ លោកជំទាវ​បាន​មាន​ប្រសាសន៍​ថា ​គោលបំណង​របស់លោកជំទាវចង់ឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ ដើម្បីជួយជំរុញអ្នកទេសចរ និងវិនិយោគ ឥណ្ឌាមកកាន់ខេត្តព្រះសីហនុ។​

​ជាមួយគ្នានេះ ​លោកក៏បាន​លើកឡើង​ពី​ការពិភាក្សា​ដើម្បី​រៀបចំ​ចងសម្ព័ន្ធ​មេត្រីភាព​ទីក្រុង​បងប្អូន​(Sister City) រវាង​ខេត្ត​ព្រះសីហនុ និង​ខេត្ត Maharashtra នៃ​រដ្ឋ Mumbai ប្រទេស​ឥណ្ឌា​ផងដែរ​។​លោកជំទាវ​ក៏បាន​ណែនាំ អំពី​គម្រោង​ហិរញ្ញប្បទាន​លើទឹក​ប្រាក់​ចំនួន​(៥​ម៉ឺន​ដុល្លារ​)​ដែល​ផ្តល់​ដោយ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ជាពិសេស​ផ្តោតលើ​ការសាងសង់​បន្ទប់ទឹក​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​សូ​ឡា​។​ ដោយ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ក៏បាន​លើកឡើង ពី​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​មួយចំនួន​មានដូចជា​៖ Logistic and Shipping, Medical and Health Care, IT, Education ជាដើម​។

​លោក ​គួ​ច ចំរើន អភិបាលខេត្ត បាន​ថ្លែងអំណរគុណ និង​គាំទ្រ​នូវ​គម្រោង​របស់លោក​ជំទាវ​ឯកអគ្គរដ្ឋទូត ដោយ​ឯកឧត្តម​បាន​ចាត់​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត ចូលរួម​សហការ​ជាមួយ​ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌា​ ដើម្បីបំពេញ​កិច្ចការ​ខាងលើ​ឱ្យបាន​ជោគជ័យ​។ ​ជាមួយគ្នានេះ​លោក​អភិបាលខេត្ត​ ក៏បាន​សំណូមពរ​ដល់​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ជួយ​ជំរុញ​ក្រុមហ៊ុន​ផលិត​ឱសថ​របស់​ឥណ្ឌា​ឱ្យមក​បណ្តាក់​ទុនវិនិយោគ​ដោយ​បង្កើត​រោងចក្រ​ផលិត​ឱសថ​ព្យាបាល​ជំងឺ​កូ​វីដ នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​បន្តទៀតថា សក្តានុពល​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​រាជរដ្ឋាភិ​បាល​កម្ពុជា កំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​ជាតា​រា​រះ​នា​ទិសនិរតី ដោយ​ប្រើប្រាស់ សក្តានុពល​ពី​ធម្មជាតិ​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ​។ ទន្ទឹម​នោះ​រាជរដ្ឋាភិបាល​បានធ្វើការ​អភិវឌ្ឍ​និង​វិនិយោគ​នៅ ខេត្ត​ព្រះសីហនុ​ជា​បន្តបន្ទាប់​មានដូចជា​ កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​។ ខេត្ត​មាន​អាកាសយានដ្ឋាន​អន្តរជាតិ ត្រូវបាន ពង្រីក​ផ្លូវ​រត់​ប្រវែង ៣,៣០០ ​ម៉ែត្រ​។ ខេត្ត​ព្រះសីហនុ​មាន​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​កម្ពុជាត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ មកកាន់​ខេត្ត​ព្រះសីហនុ នឹង​បើក​ឱ្យ​ដំណើរការ​នៅ​ខែ ​៧ ឆ្នាំ​ ២០២២ ខាងមុខនេះ​ផងដែរ​។ កន្លងមក​ខេត្តព្រះសីហនុ ទទួល​នាវា​កងទ័ពជើងទឹក​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ចូល​ចត​ជា​បន្តបន្ទាប់​មាន​ចំនួន ១១​ លើក ស្មើនឹង ១៦​គ្រឿង​។ ខេត្ត​ព្រះសីហនុ​មាន​កោះ​៣២ ឆ្នេរ​ខ្សាច់​ប្រវែង​១៧៥​គីឡូម៉ែត្រ និង​មាន​ព្រៃកោងកាង​តាម​បណ្តោយឆ្នេរ ជា​សក្តានុពល​បម្រើឱ្យ​វិស័យ​ទេសចរណ៍ និង​ការវិនិយោគ​។ កម្ពុជា និង​ឥណ្ឌា​មាន​ទំនាក់ទំនង​មិត្តភាព​សាម គ្គី​ភាព សហប្រតិបត្តិការ​មាន​រយ​:​ពេល​៧០​ឆ្នាំ ដោយ​ប្រទេស​ទាំងពីរ​មានការ​ផ្លាស់ប្ដូរ​ផ្នែក​សេដ្ឋកិច្ច ពា​ណិជ្ជ​កម្ម វិនិយោគ វប្បធម៌​ទេសចរណ៍ និង​អប់រំ​ទៅវិញទៅមក​យ៉ាង​ជិតស្និទ្ធ​។ អ្វីដែល​ប្រជាជន​កម្ពុជា​នៅ ចងចាំ គឺ​ឥណ្ឌា បានផ្ដល់​ជំនួយ​មនុស្ស​ធម៌​ក្នុង​គ្រា​ដែល​កម្ពុជា​ជួប​ការលំបាក​និង​បន្ត​ការគាំទ្រ​សន្តិភាព​នៅ​កម្ពុជា​ធ្វើឱ្យ​កម្ពុ​ជាមាន ឱកាស​កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ​។​លោក​អភិបាលខេត្ត​ក៏បាន​ស្នើឱ្យ​លោកជំទាវ​ជួយ​ផ្សព្វផ្សាយ​និង​ជំរុញ​អ្នកទេសចរ​និង​អ្នកវិនិយោគ​ឥណ្ឌា​មកកាន់​កម្ពុជា​ពិសេស​ម​ក​កាន់​ខេត្ត​ព្រះសីហនុ​ឱ្យបាន​កាន់តែច្រើន​៕​

អត្ថបទ៖ កោះពស់​

The post ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ចង់ឱ្យមានជើងហោះហើរត្រង់មកកាន់កម្ពុជា appeared first on Kampuchea Thmey Daily.

កម្ពុជា និងអង្គការ FAO រួមគ្នាពង្រឹងសមត្ថភាពកែច្នៃកសិផលកសិកម្ម ដើម្បីបង្កើនការនាំចេញ
​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​និង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO)​បាន​រួមគ្នា​ពង្រឹងសមត្ថភាព​កែច្នៃ​កសិផល​កសិកម្ម​ដើម្បី​បង្កើន​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស​ ដែល​នឹង​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។

​​គម្រោង​នេះ ​ត្រូវបាន​បង្ហាញ​កាលពី​រសៀល​ថ្ងៃទី​០១ ​ខែមីនា ​ឆ្នាំ ​២០២២​ នៅក្នុង​ជំនួប​រវាង​លោក វេ​ង សាខុន​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​និង​លោកស្រី Rebekah Bell នាយក​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ថ្មី​ប្រចាំ​នៅ​កម្ពុជា​។

​​នៅក្នុង​ជំនួប​នោះ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ផ្តល់​អាទិភាព​ទៅលើ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ការពង្រឹង​សមត្ថភាព​កែច្នៃ​តាមរយៈវិស័យ​ឯកជន សហគ្រាស​ធុន​តូច និង​មធ្យម ប្រព័ន្ធ​ទីផ្សារ​កសិផល (​ដំណាំ បន្លែ សត្វ និង​ត្រី​) ប្រព័ន្ធ​ត្រជាក់​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម ការអភិវឌ្ឍ​អនុវិស័យ​វារីវប្បកម្ម និង​ព្រៃឈើ​។

​លោក​រដ្ឋមន្ត្រី វេ​ង សាខុន​បាន​មានប្រសាសន៍ថា​សេវាកម្ម​ផ្តល់​ធាតុ​ចូល​កសិកម្មទាំងអស់នេះ​ គឺ​ដើម្បី​បង្កើន​ផលិតកម្ម​ស្បៀង អាហារូបត្ថម្ភ ការ​ស្រូបយក បច្ចេកវិទ្យា​កសិកម្ម​ថ្មីៗ​យកទៅអនុវត្ត លើកកម្ពស់​ស្តង់ដារ​ផលិត ធានាបាន​គុណភាព សុវត្ថិភាព ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​នាំចេញ រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូនចំពោះ​អង្គការ FAO ដែល​បាន​បន្ត​ជួយឧបត្ថម្ភ គាំទ្រឈរលើ​ស្មារតី​ទទួលខុសត្រូវ និង​សហការ​បាន​យ៉ាង​ល្អប្រសើរ​ជាមួយ​ក្រសួងកសិកម្ម ដើម្បី​អនុវត្ត​គម្រោង​នានា​ផ្តល់​អាទិភាព​លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន ហើយ​កំពុងផ្តល់​ផ្លែផ្កា​គួរឲ្យ​កត់សម្គាល់ ដោយបាន​ជួយ​ជំរុញ កែលម្អ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ទំនើប​ដល់​កសិករ ដែល​នេះ​គឺជា​ទុន ឬ​ជា​គ្រឹះ​យ៉ាងរឹងមាំ​ក្នុងការ​ពង្រឹង និង​ពង្រីក​សមត្ថភាព​ផលិត ធានាបាន​ទាំង​បរិមាណ និង​គុណ ភាពឆ្លើយតប​ទៅនឹង​បរិបទ​ទីផ្សារសេរី ការប្រកួតប្រជែង ការប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន និង​នវានុវត្តន៍ និង​ជាពិសេស​ស្របតាម​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ ​២០១៩-២០២៣ និង​បរិបទ​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​។

លោកស្រី Rebekah Bell បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ លោក​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​ក្រសួង អង្គភាព និង​មន្ត្រី​ជំនាញ​គ្រប់​អនុវិស័យ​ទាំងអស់ ​ដែល​បានផ្តល់​ការគាំទ្រ សហការ​គ្រប់ បែបយ៉ាង ធ្វើ​ឲ្យ​បេសកកម្ម​របស់​អង្គការ FAO លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កន្ល​ង​មក​សម្រេច​ទទួលបាន​ជោគជ័យ​។ ជាក់ស្តែង គម្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម​មួយចំនួន​បាននិងកំពុង​អនុវត្ត ហើយ​សង្ឃឹមថានឹង​រួមចំណែក​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ឲ្យ​មានការ​រីកចម្រើន​ស្របទៅតាម​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​បានគ្រោង​ទុក ក្នុងន័យ​ចូលរួមចំណែក​លើកកម្ពស់​កម្រិតជីវភាព បង្កើន​ប្រាក់ចំណូល បង្កើត​ឱកាស​ការងារ បង្កើន​ផលិតភាព​ផលិតកម្ម ធានាបាន​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ទទួលយក​បច្ចេកវិទ្យា​កសិកម្ម​ថ្មីៗ​ទៅ​អនុវត្ត ដើម្បី​ផ្លាស់ប្តូរ​ទម្លាប់ ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម និង​សេដ្ឋកិច្ច​៕

​អត្ថបទ៖ សំអឿន

The post កម្ពុជា និងអង្គការ FAO រួមគ្នាពង្រឹងសមត្ថភាពកែច្នៃកសិផលកសិកម្ម ដើម្បីបង្កើនការនាំចេញ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីការបរទេសជប៉ុន បង្ហាញទស្សនៈផ្ទាល់ខ្លួនយ៉ាងណាខ្លះ ចំពោះបេក្ខជននាយករដ្ឋមន្ត្រីរបស់កម្ពុជា ?
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក កាលពី​រសៀល​ថ្ងៃទី​ ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក HAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​ជប៉ុន ដើម្បី​ពិភាក្សា​ការងារ និង​ផ្លាស់ប្តូរ​យោបល់​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​បញ្ហា​ក្នុង​តំបន់ ដែល​ជំនួប​នេះ​បាន​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួងការបរទេស នៃ​ប្រទេស​ជប៉ុន​។​

​នៅក្នុង​ជំនួប​នោះ លោក HAYASHI Yoshimasa បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​កងទ័ពជើងគោក មកកាន់​ទីក្រុង​តូ​ក្យូ​នាពេលនេះ ដែលជា​ការបង្ហាញឱ្យឃើញ​អំពី​ចំណងមិត្តភាព​ជិតស្និទ្ធ និង​កិច្ច​សហប្រតិបត្តិ​ល្អ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន​។​

​ជាការ​ឆ្លើយតប លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​សម្តែង​ភាព​រីករាយ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ដែល​បានផ្តល់​ជូន​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា និង​បាន​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល កងកម្លាំង​ស្វ័យការពារ និង​ប្រជាជន​ជប៉ុន ដែល​តែងមាន​សមានចិត្ត​ជួយឧបត្ថម្ភ​គាំទ្រ​កម្ពុជា​ជាប់​រហូតមក ទាំង​ក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព​ក្នុង​ទស្សវត្សរ៍​ឆ្នាំ​ ៨០ បេសកកម្ម​ថែរក្សា​សន្តិភាព​ក្នុង​ទស្សវត្សរ៍​ឆ្នាំ​ ៩០ និង​ការណ៍​ដែល​ជប៉ុន​ជា​ប្រទេស​ ១ ក្នុងចំណោម​ប្រទេស​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ស្តារ​កសាង និង​អភិវឌ្ឍ​កម្ពុជា​លើ​គ្រប់​វិស័យ​។​

​នៅក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល នៃ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​កន្លងមក ជាពិសេស​វិស័យ​យោធា ដែលមាន​ការរីកចម្រើន​ជា​លំដាប់​ចាប់តាំងពី​ឆ្នាំ​ ២០១៣​ មក ហើយ​នៅ​ឆ្នាំ ​២០២៣ ខាងមុខនេះ ក៏​នឹងមាន​ប្រារព្ធ​ខួប​ទី​ ៧០ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ដោយ​នឹងមាន​ការរៀបចំ​កម្មវិធី​ជាច្រើន​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក HAYASHI Yoshimasa បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍ និង​ទស្សនៈ​ផ្ទាល់ខ្លួន​ថា លោក ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យ។ លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់​ជប៉ុន​ក្នុងការ​បន្ត​ជួយ​ដល់​ដំណើរ​ការកសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យបាន​រីកចម្រើន​រុងរឿង​ត​ទៅមុខទៀត ទន្ទឹមនឹង​ការបន្ត​គាំទ្រ​កម្ពុជា​ក្នុង​គ្រប់​កាលៈទេសៈ ស័ក្តិ​សមជា​ដៃគូ​យុទ្ធសាស្ត្រ​។ លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​អំពី​ការគាំទ្រ​ផងដែរ ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ឆ្នាំ​ក្រោយនេះ​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​មី​យ៉ាន់​ម៉ា លោក ហ៊ុន ម៉ា​ណែ​ត បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី អំពី​ជំហរ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុងនាម​ប្រធាន​អាស៊ាន​លើ​ការដោះស្រាយ​វិបត្តិ​នៅក្នុង​ប្រទេស​នេះ គឺ​ធ្វើយ៉ាងណា​បញ្ចៀស​អំពើហិង្សា រៀប​ចំការ​ផ្តល់ជំនួយ​មនុស្សធម៌ និង​ការបើក​ច្រក​សម្រាប់​ការបំពេញភារកិច្ច​រប​ស់​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន ស្របតាម​ធម្មនុញ្ញ​អាស៊ាន និង​ចំណុច​ឯកច្ឆន្ទ​ទាំង​៥ របស់​អាស៊ាន ក៏ដូចជា​ធ្វើយ៉ាងណា​ឱ្យ​អាស៊ាន​អាច​រក្សាបាន​នូវ​ម​ជ្ឈ​ភាព និង​ពង្រឹង​សាមគ្គីភាព​។ លោក​ក៏បាន​បញ្ជាក់បន្ថែម​អំពី​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​ក្នុងការ​បង្កើត​យន្តការ Troika (​កម្ពុជា ប្រ៊ុយណេ និង​ឥណ្ឌូនេស៊ី​) ដើម្បី​តាមដាន​បទ​ឈប់​បាញ់ និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​ចំណុច​ឯកច្ឆន្ទ​ទាំង​៥ របស់​អាស៊ាន​។​

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ ជាពិសេស​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ច្នៃប្រឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ការកែច្នៃ​សភាពការណ៍ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នេះ ដែល​នេះ​គឺជា​ចំណុច​គន្លឹះ និង​ជា​ជោគជ័យ​នៃ​សិល្បៈ​ដឹកនាំ​របស់ សម្តេច នៅក្នុង​ការបំពេញ​តួនាទី​ដោះស្រាយ​កិច្ចការ​អន្តរជាតិ​។​

​គួរ​បញ្ជាក់ថា តប​តាម​ការអញ្ជើញ​របស់​រា​ជ​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​សម្តេច​តេ​ជោ ហ៊ុន សែន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​០៤ ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​ ១៤ ដល់​ថ្ងៃទី​ ១៧ ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅក្នុង​ប្រទេស​ជប៉ុន ស្រប​ពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន បាន​ឯកភាពគ្នា​ប្រារព្ធ​ខួប​ទី​៣០ ឆ្នាំ នៃប្រតិបត្តិ​ការរក្សា​សន្តិភាព (PKO) របស់​ជប៉ុន​នៅ​កម្ពុជា ហើយ​ដែល​ប្រតិបត្តិការ​នេះ ជា​ប្រតិបត្តិការ​ក្រៅប្រទេស​លើក​ទី​១ របស់​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​៕

អត្ថបទ៖ កោះ​កែវ​

The post រដ្ឋមន្ត្រីការបរទេសជប៉ុន បង្ហាញទស្សនៈផ្ទាល់ខ្លួនយ៉ាងណាខ្លះ ចំពោះបេក្ខជននាយករដ្ឋមន្ត្រីរបស់កម្ពុជា ? appeared first on Kampuchea Thmey Daily.