កិច្ចប្រជុំអាស៊ី-អឺរ៉ុប Archives - Kampuchea Thmey Daily

លោក ប្រាក់ សុខុន៖ ដើម្បីសម្រេចបានគោលដៅ ASEM ត្រូវតែសហការគ្នាឱ្យបានស្អិតល្មួត
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសារគន្លឹះមួយ ដើម្បីចូលរួមអបអរសាទរទិវា ASEM ដែលជាខួបលើកទី២៦ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងដែរថា ASEM ត្រូវតែតស៊ូបន្តទៀតសម្រាប់ទសវត្សរ៍បន្ទាប់ៗទៀតនាពេលខាងមុខនេះ និងទៅថ្ងៃអនាគត ដើម្បីធានាថា វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបានធានាសម្រាប់ដៃគូ ASEM ទាំងអស់ និងប្រហែលជាអាចសម្រាប់បណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានប្រសាសន៍ថា ការប្តេជ្ញាចិត្តរបស់ ASEM ឆ្ពោះទៅកសាងសហគមន៍មួយប្រកបដោយភាពសុខដុមរមនា មានលក្ខណៈប្រកួតប្រជែង មានភាពធន់ និងចីរភាព សម្រាប់ប្រជាជននៅអាស៊ី និងអឺរ៉ុប នៅតែបន្តជាអាទិភាពកំពូលមួយរបស់ខ្លួន។ លោកបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅខាងលើនេះ ដៃគូ ASEM ទាំងអស់ត្រូវតែសហការគ្នាឱ្យបានស្អិតរមួតនៅក្នុងគោលដៅរួមនេះ ដើម្បីធានាថា ពហុភាគីនិយមនឹងនាំមកនូវស្ថិរភាព និងវិបុលភាពដើម្បីកំណើនរួមគ្នា ព្រមទាំងធានាឱ្យបានថា ពហុភាគីនិយម នឹងដោះស្រាយបញ្ហាតំបន់ និងសកល ដែលមានស្រាប់ និងកំពុងកើតមានឡើងក្នុងគោលបំណងឈានទៅសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។

ក្នុងនាមរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអះអាងថា កម្ពុជាបានត្រៀមខ្លួនរួចជា ស្រេច និងទន្ទឹងរង់ចាំបន្តអនុវត្តការងារយ៉ាងជិតស្និទ្ធជាមួយដៃគូ ASEM ទាំងអស់ ក៏ដូចជាភាគីពាក់ព័ន្ធនានា ក្នុងការអនុវត្តវិធានការផ្សេងៗ ដូចមានចែងនៅក្នុងឯកសារលទ្ធផល ASEM13  ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ ASEM បន្ថែមទៀត។

លោកមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ ASEM គឺជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការធំបំផុត នៅក្រៅអង្គការសហប្រជាជាតិ ដែលតំណាងឱ្យ ៦០ ភាគរយ នៃចំនួនប្រជាជនពិភពលោក ៥៥ ភាគរយ នៃពាណិជ្ជកម្មពិភពលោក ៦៥ ភាគរយ នៃសេដ្ឋកិច្ចពិភពលោក និង ៧៥ ភាគរយ នៃទេសចរណ៍ពិភពលោក។ ជាមួយនឹងការរួមចំណែកដ៏សំខាន់នេះ ASEM ពិតជាវេទិកាប្រកបដោយអត្ថន័យមួយនៅក្នុងកិច្ចការសកល ដែលមានពហុភាគីនិយមជាស្នូល៕

អត្ថបទ៖ កោះកែវ

The post លោក ប្រាក់ សុខុន៖ ដើម្បីសម្រេចបានគោលដៅ ASEM ត្រូវតែសហការគ្នាឱ្យបានស្អិតល្មួត appeared first on Kampuchea Thmey Daily.