កិច្ចប្រជុំ G20 Archives - Kampuchea Thmey Daily

លោកត្រាំ​ប្រកាស​មិន​ឲ្យ​មន្ត្រីអាមេរិកណា​ម្នាក់​ចូលរួមកិច្ចប្រជុំ G20 នៅអាហ្វ្រិកខាងត្បូង
ដោយចោទប្រកាន់អាហ្វ្រិកខាងត្បូង​ថាបានធ្វើបាបកសិករជនជាតិស្បែកស«Afrikaner» លោក​ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បាន​ប្រកាស​​កាល​ពី​ថ្ងៃ​សុក្រ​ទី​៧ខែ​វិច្ឆិកា​ថា ទាំង​រូប​លោក និង​មន្ត្រីរដ្ឋាភិបាលអាមេរិក​​ផ្សេងៗ​ទៀត ​នឹង​មិន​​​មាន​វត្តមាន​ចូលរួមកិច្ច​ប្រជុំ​កំពូល G20 នា​ឆ្នាំ​នេះ​ឡើយ។

លោកត្រាំ​បង្ហាញច្បាប់ចម្លងនៃអត្ថបទមួយអំពីជនជាតិស្បែកសអាហ្វ្រិកខាងត្បូងដែលត្រូវបានសម្លាប់/រូបថត៖ រ៉យទ័រ

ចេញ​ផ្សាយ​ថ្ងៃ​ទី​៧វិច្ឆិកា The Guardian បាន​ឲ្យ​ដឹង​ថា​​​ មុន​នេះលោកត្រាំ​ធ្លាប់​បានប្រកាសរួចហើយថា លោកនឹងមិនចូលរួមក្នុងការជួបជុំប្រចាំឆ្នាំរបស់ G20 ដែលគ្រោងនឹងធ្វើឡើង​ចាប់​ពី​ថ្ងៃ​ទី​២២​ដល់​ថ្ងៃ​ទី​២៣​ខែនេះ​ក្នុង​​ទីក្រុង Johannesburg នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ទេ។ ដំបូង​ឡើយ​អនុប្រធានាធិបតី JD Vance ត្រូវបានគេរំពឹងថានឹងតំណាង​ឲ្យ​សហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកការធ្វើដំណើររបស់ Vance ក៏​ត្រូវបានលុបចោល។

នៅ​ក្នុង​ការ​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម លោកត្រាំ​បាន​ស្ដី​បន្ទោស​ថា «វាជាការអាម៉ាសទាំងស្រុងដែល G20 នឹងត្រូវបានប្រារព្ធឡើងនៅអាហ្វ្រិកខាងត្បូង» ដោយលើកឡើងនូវអ្វីដែលគាត់ហៅថា«ការរំលោភបំពាន» លើជនជាតិស្បែកស Afrikaner រួមទាំងអំពើហិង្សា និងការរឹបអូសដីធ្លី។

រដ្ឋបាលលោកត្រាំ បានចោទប្រកាន់​អាហ្វ្រិក​ខាង​ត្បូង​ម្តងហើយម្តងទៀត​ថាអនុញ្ញាត​ឲ្យ​មានការវាយប្រហារ និងការរើសអើងប្រឆាំងនឹងកសិករស្បែកស បើ​ទោះ​ជា​មន្ត្រីអាហ្វ្រិកខាងត្បូងបានបដិសេធការអះអាងទាំងនោះក៏ដោយ។

ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បាននិយាយ​កាល​ពីមុនថា លោកបានប្រាប់លោកត្រាំ​ថាការចោទប្រកាន់នេះគឺ«មិនពិតទាំងស្រុង» ដោយកត់សម្គាល់ថា ពលរដ្ឋស្បែកសបន្តទទួលបានកម្រិតជីវភាពខ្ពស់ជាងប្រជាជនអាហ្វ្រិកខាងត្បូងភាគច្រើន ជាងបីទសវត្សរ៍​មក​ហើយ​បន្ទាប់ពីការបញ្ចប់នៃរបប​រើសអើង​ពូជសាសន៍។

ទោះបីជាមានការបដិសេធក៏ដោយ លោកត្រាំ​បានបន្តការរិះគន់របស់គាត់ចំពោះអាហ្វ្រិកខាងត្បូង។ កាលពីដើមសប្តាហ៍នេះ លោកបានស្នើក្នុងអំឡុងសុន្ទរកថាសេដ្ឋកិច្ចនៅ​ទីក្រុង Miami ថា អាហ្រ្វិកខាងត្បូងគួរតែត្រូវបានបណ្តេញចេញពី G20៕

ប្រែសម្រួល៖ ឈាង

The post លោកត្រាំ​ប្រកាស​មិន​ឲ្យ​មន្ត្រីអាមេរិកណា​ម្នាក់​ចូលរួមកិច្ចប្រជុំ G20 នៅអាហ្វ្រិកខាងត្បូង appeared first on Kampuchea Thmey Daily.

លោកត្រាំប្រកាស​មិនចូលរួម​កិច្ចប្រជុំកំពូល G20 នៅអាហ្វ្រិកខាងត្បូង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី​៥​វិច្ឆិកា​ថា លោកនឹងមិនចូលរួម​កិច្ចប្រជុំកំពូលក្រុមប្រទេស G20 នាពេលខាងមុខនៅទីក្រុង Johannesburg ដោយលើកឡើងពីការជំទាស់ទៅនឹងកំណត់ត្រាសិទ្ធិមនុស្សរបស់អាហ្រ្វិកខាងត្បូង ខណៈដែលភាពតានតឹងកើនឡើងចំពោះវិធីសាស្រ្តរបស់លោកចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពអ៊ុយក្រែន និង​ទំនាក់ទំនងអាមេរិក-អាហ្វ្រិក។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

លោកត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានដោយសំដៅទៅលើ​កិច្ចប្រជុំកំពូល​នៅថ្ងៃទី​២២-២៣ខែវិច្ឆិកា​ថា «ខ្ញុំនឹងមិនតំណាង​ឲ្យប្រទេសរបស់យើងនៅទីនោះទេ។ វាមិនគួរនៅទីនោះទេ។ តើយើងអាចត្រូវបានគេរំពឹងថានឹងទៅអាហ្វ្រិកខាងត្បូងសម្រាប់កិច្ចប្រជុំ G20 ដ៏សំខាន់ដោយរបៀបណា នៅពេលដែលការរឹបអូសដីធ្លី និងការប្រល័យពូជសាសន៍គឺជាប្រធានបទសំខាន់នៃការសន្ទនា?»។

លោកត្រាំ បានចោទប្រកាន់រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងម្តងហើយម្តងទៀតថា បានរំលោភលើសិទ្ធិរបស់កសិករជនជាតិស្បែកស«Afrikaner» ដោយបានចេញដីកាប្រតិបត្តិ​មួយ​កាលពីខែកុម្ភៈ ដោយថ្កោលទោសអ្វីដែលលោកហៅថាការរឹបអូសទ្រព្យសម្បត្តិកសិកម្មរបស់ជនជាតិភាគតិច Afrikaner ដោយគ្មានសំណង។

អាហ្រ្វិកខាងត្បូងបានច្រានចោលការចោទប្រកាន់នេះ ដោយហៅការអះអាងរបស់លោកត្រាំ​ថា «មិនត្រឹមត្រូវ» ហើយនិយាយថា ប្រទេសខ្លួន​នៅតែប្តេជ្ញាចិត្តចំពោះកំណែទម្រង់ដីធ្លីតាមរដ្ឋធម្មនុញ្ញ និងសិទ្ធិស្មើគ្នា។

សេចក្តីប្រកាសនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពី​ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បានបំផុស​គំនិតនៃ​កិច្ចប្រជុំអ៊ុយក្រែន-រុស្ស៊ី-អាមេរិក នៅខាងក្រៅកិច្ចប្រជុំ G20។ ការ​សម្រេច​ចិត្ត​របស់​លោកត្រាំ ក្នុង​ការ​រំលង​កិច្ច​ប្រជុំ​កំពូល​ហាក់​ដូច​ជា​ច្រាន​ចោល​ការ​រំពឹង​ទុក​នោះ។

ប្រធានាធិបតីអាមេរិក បាននិយាយថា អនុប្រធានាធិបតី លោក JD Vance នឹងចូលរួមជំនួសលោក។ វិមាន​ក្រឹមឡាំង ​ក៏​បាន​បញ្ជាក់​ដែរ​ថា ប្រធានាធិបតី​វ្ល៉ាឌីមៀរ ពូទីន ក៏នឹង​មិន​ចូល​រួម​ដែរ ដោយ​បញ្ជូនអគ្គសេនាធិការ​រង លោក Maksim Oreshkin ទៅ​ជំនួស​វិញ។

លោកត្រាំ បានស្វែងរកការសម្រុះសម្រួល​បទឈប់បាញ់នៅអ៊ុយក្រែន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់លោកបានជាប់គាំងចំពេលមានការទាមទារទឹកដីជាបន្តរបស់ទីក្រុងមូស្គូ។ កិច្ចប្រជុំកំពូលត្រាំ-ពូទីន ដែលបានគ្រោងទុក​នៅទីក្រុង​ប៊ុយដាប៉ែស ត្រូវបានលុបចោលបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសន្និដ្ឋានថា វិមានក្រឹមឡាំងមិនមានឆន្ទៈក្នុងការសម្របសម្រួល។

លោកត្រាំ ក៏បានជៀសវាងការជួបជាមួយ​ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅឯការជួបជុំអន្តរជាតិមុនៗ រួមទាំង​កិច្ចប្រជុំកំពូល G7 ខែមិថុនា នៅប្រទេសកាណាដា ដែលលោកបានចាកចេញមុនពេលការមកដល់របស់​លោក​ហ្សេលេនស្គី៕

(រូបថត៖ Reuters)

ដោយ៖ ឈាង

The post លោកត្រាំប្រកាស​មិនចូលរួម​កិច្ចប្រជុំកំពូល G20 នៅអាហ្វ្រិកខាងត្បូង appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ប្រកាស​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ G20 នៅ​អាហ្វ្រិក​ខាង​ត្បូង
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាន​ប្រកាស​ថា ​លោក​នឹងមិនចូលរួមកិច្ចប្រជុំ G20 នាពេលខាងមុខនៅ​ក្នុង​ប្រទេស​អាហ្វ្រិកខាងត្បូងនោះទេ ដោយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ម្ចាស់​ផ្ទះ​អំពី​របៀបវារៈ «ប្រឆាំង​អាមេរិក»។

លោក Marco Rubio (រូបភាព៖ Reuters)

ការលើកឡើងរបស់មន្ត្រីការទូតកំពូលអាមេរិកកាលពីថ្ងៃពុធ​ទី​៥​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ ធ្វើ​ឡើង​​​រយៈពេល​២​ថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ គំរាមកាត់ផ្តាច់ការផ្តល់មូលនិធិដល់​ប្រទេស​អាហ្វ្រិក​មួយ​នេះ។

ក្នុងការប្រកាសនៅលើ​បណ្ដាញ​សង្គម X លោក Rubio បាននិយាយថា លោក​នឹងធ្វើពហិការកិច្ចពិភាក្សា G20 របស់រដ្ឋមន្ត្រីការបរទេសនៅទីក្រុង Johannesburg ចាប់​ពី​ថ្ងៃទី​២០​ដល់​ថ្ងៃ​ទី​២១​​ខែកុម្ភៈ។

លោក Rubio បាន​បន្ថែម​ថា៖ «អាហ្រ្វិកខាងត្បូងកំពុងធ្វើរឿងអាក្រក់ណាស់។ ការដកហូតកម្មសិទ្ធិឯកជន។ ការប្រើប្រាស់ G20 ដើម្បីលើកកម្ពស់ “សាមគ្គីភាព សមភាព និងនិរន្តរភាព”។ និយាយម្យ៉ាងទៀត​ DEI និងការប្រែប្រួលអាកាសធាតុ»។

DEI ឬ​ហៅ​ថា ​​ក្របខណ្ឌ​​ការងារ​នៃ​ភាពចម្រុះ សមធម៌ និងការដាក់បញ្ចូល បានរង​ការ​វាយប្រហារ​ជា​ញឹកញយ​ដោយលោក ត្រាំ ចាប់តាំងពី​​ប្រធានាធិបតី​រូប​នេះ​បានត្រឡប់​ទៅ​កាន់​សេតវិមាន​វិញ​កាលពីខែមុន។

លោក Rubio បាន​បញ្ជាក់​ថា៖ «ការងាររបស់ខ្ញុំគឺដើម្បីជំរុញផលប្រយោជន៍ជាតិរបស់អាមេរិក មិនមែនខ្ជះខ្ជាយលុយអ្នកបង់ពន្ធ ឬបញ្ឆិតបញ្ឆៀងប្រឆាំងអាមេរិកឡើយ»។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានច្រានចោលការអះអាងរបស់លោក ត្រាំ ដែលថា អាហ្រ្វិកខាងត្បូងកំពុង «រឹបអូស» ដី ហើយបាននិយាយថា លោក​ត្រៀមខ្លួនរួចជាស្រេច ដើម្បីពន្យល់ពីគោលនយោបាយកំណែទម្រង់ដីធ្លីរបស់រដ្ឋាភិបាល​របស់​លោក​ទៅកាន់សមភាគីសហរដ្ឋអាមេរិក។

សូម​រឭក​ថា នៅក្នុងសារបង្ហោះ​លើ​បណ្ដាញ​សង្គម Truth Social កាល​ពី​ថ្ងៃ​អាទិត្យ​ លោក ត្រាំ បាន​រៀបរាប់​ថា «ក្រុម​មនុស្ស​មួយ​ចំនួន» នៅ​អាហ្វ្រិក​ខាង​ត្បូង កំពុង​ត្រូវ​បាន​​គេ​ធ្វើ​បាប​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ការ​កាត់​ផ្ដាច់​មូលនិធិ​នឹង​ត្រូវ​ដក​ចេញ​វិញ លុះ​ត្រា​ណា​តែ​​មាន​ការ​ស៊ើប​អង្កេត​លើ​បញ្ហានេះ។

លោក ត្រាំ បាន​​បញ្ជាក់​ថា៖ «អាហ្វ្រិកខាងត្បូងកំពុងរឹបអូសយកដី និងធ្វើបាបមនុស្សមួយចំនួនយ៉ាងធ្ងន់ធ្ងរ។ សហរដ្ឋអាមេរិកនឹងមិន​គាំទ្រ​ទេ យើងនឹងធ្វើសកម្មភាព។ ខ្ញុំក៏នឹងកាត់ផ្តាច់ការផ្តល់មូលនិធិនាពេលអនាគតទាំងអស់​ដល់អាហ្វ្រិកខាងត្បូង រហូតដល់ការស៊ើបអង្កេតពេញលេញអំពីស្ថានភាពនេះត្រូវបានបញ្ចប់»។

ក្នុងអំឡុងពេលរដ្ឋបាលដំបូង លោក ត្រាំ បាន​ថ្លែង​ថា អាមេរិកនឹងស៊ើបអង្កេតការសម្លាប់កសិករស្បែក ស ក្នុងទ្រង់ទ្រាយធំនៅក្នុង​ប្រទេស​អាហ្វ្រិកខាងត្បូង និងការកាន់កាប់ដីធ្លីដោយហិង្សា។ ប៉ុន្តែ អាហ្វ្រិក​ខាង​ត្បូង បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក ត្រាំ ហើយ​ថា​វា​ជា​ការ​ផ្តល់ព័ត៌មានខុស៕

ដោយ៖ ឈាង

ចុចអាន៖ លោក ត្រាំ នឹង​កាត់ផ្ដាច់​ការ​ផ្ដល់​​ជំនួយ​សម្រាប់​អាហ្វ្រិក​ខាង​ត្បូង

The post រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ប្រកាស​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ G20 នៅ​អាហ្វ្រិក​ខាង​ត្បូង appeared first on Kampuchea Thmey Daily.

Joe Biden លាតត្រដាងប្រធានបទ ដែលលោកពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅ G20
​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ហាណូយ នៃប្រទេសវៀតណាម ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និយាយថា លោកបានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងសារៈសំខាន់នៃសេរីភាពសារព័ត៌មាន ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក្នុងទីក្រុង ដែលី។

លោក Joe Biden (ឆ្វេង) និងលោក Narendra Modi (រូបថត៖ Getty Images)

កាលពីថ្ងៃអាទិត្យទី១០ខែកញ្ញា លោក Biden បានស្ថិតនៅរដ្ឋធានីឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។ អំឡុងពេលនោះ លោកក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោក Modi ផងដែរ។

លោក Biden និយាយថា លោកមានកិច្ចពិភាក្សាជាច្រើន ជាមួយលោក Modi អំពីការបន្តពង្រឹងទំនាក់ទំនងឥណ្ឌា-អាមេរិក។ លោកបន្ថែមថា “ដូចដែលខ្ញុំតែងតែធ្វើ ខ្ញុំបានលើកឡើងប្រធានបទសំខាន់ នៃការគោរពសិទ្ធិមនុស្ស និងតួនាទីសំខាន់ដែលសង្គមស៊ីវិល និងសេរីភាពសារព័ត៌មាន ដើរតួនាទីក្នុងការកសាងប្រទេសដ៏រឹងមាំ និងវិបុលភាពជាមួយលោក Modi”។

លោក Biden កំពុងធ្វើសន្និសីទកាសែតនៅវៀតណាម (រូបថត៖ VN Express)

ក្រោយមក ប្រធានាធិបតី​អាមេរិក​ បាន​ចាកចេញ​ពី​ប្រទេស​ឥណ្ឌា​ ​មុន​កិច្ចប្រជុំ​កំពូលត្រូវបញ្ចប់​ដើម្បី​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម។

កិច្ចប្រជុំកំពូល G20 បានបញ្ចប់ទៅដោយមានសេចក្តីថ្លែងការណ៍រួមមួយ ដែលលើកឡើងពីប្រធានបទដ៏ចម្រូងចម្រាសនៃសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែវាត្រូវបានអនុម័តជាឯកច្ឆ័ន្ទ។

ស្របពេលជាមួយគ្នានោះ មេដឹកនាំពិភពលោកជាច្រើន បានសរសើរលោក Modi បន្ទាប់ពីប្រទេសឥណ្ឌា ក្នុងនាមជាប្រធាន G20 បានព្យាយាមចរចាឲ្យកិច្ចព្រមព្រៀងមួយ លេចចេញជារូបរាងបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ BBC

ចុចអាន៖ លោក Biden កំពុងធ្វើសន្និសីទកាសែតនៅវៀតណាម ស្រាប់តែជំនួយការ បិទបញ្ចប់ពាក់កណ្តាលទី មិនឲ្យឆ្លើយសំណួរ

The post Joe Biden លាតត្រដាងប្រធានបទ ដែលលោកពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅ G20 appeared first on Kampuchea Thmey Daily.

ប្រេស៊ីល ធានាថា លោក Putin នឹងមិនត្រូវចាប់ខ្លួនក្នុងកិច្ចប្រជុំកំពូល G20 នៅឆ្នាំ ២០២៤ ឡើយ
ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បាននិយាយកាលពីពេលថ្មីៗនេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងមិនត្រូវបានចាប់ខ្លួននៅក្នុងប្រទេសប្រេស៊ីលឡើយ ប្រសិនបើមេដឹកនាំរូបនេះចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 នៅទីក្រុង Rio de Janeiro នាឆ្នាំក្រោយ ។

លោក Luiz Inacio Lula da Silva

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Firstpost នៅខាងក្រៅកិច្ចប្រជុំ G20 ក្នុងរដ្ឋធានីញូវដេលី, លោក Lula បានលើកឡើងថា លោក Putin នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅឆ្នាំក្រោយ ហើយរូបលោកផ្ទាល់ក៏គ្រោងនឹងចូលរួមកិច្ចប្រជុំនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ BRICS ដែលនឹងរៀបចំឡើងនៅប្រទេសរុស្ស៊ី មុនពេលកិច្ចប្រជុំនៅទីក្រុង Rio ។

លោក Lula ជឿជាក់ថា “លោក Putin អាចអញ្ជើញទៅប្រទេសប្រេស៊ីលបានយ៉ាងងាយស្រួល ហើយអ្វីដែលខ្ញុំអាចនិយាយទៅកាន់អ្នកបាននោះគឺថា ប្រសិនបើខ្ញុំនៅតែជាប្រធានាធិបតីប្រេស៊ីល ហើយលោក Putin អញ្ជើញមកប្រទេសប្រេស៊ីលនោះ វាគ្មានផ្លូវដែលមេដឹកនាំរុស្ស៊ីរូបនេះនឹងត្រូវចាប់ខ្លួននោះទេ” ។

លោក Vladimir Putin

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក Putin កាលពីខែមីនា ដោយចោទប្រកាន់ប្រធានាធិបតីរុស្ស៊ីរូបនេះពីបទឧក្រិដ្ឋកម្មសង្រ្គាម ក្នុងការនិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់ ខណៈប្រេស៊ីលក៏ជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងមូស្គូ​បាន​បដិសេធ​ថា កងកម្លាំង​របស់ប្រទេសរុស្ស៊ី​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្រ្គាម ឬ​បាន​បង្ខំ​កុមារ​អ៊ុយក្រែន ដូចការចោទប្រកាន់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឡើយ ។

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំ២០២២ មក លោក Putin បានអវត្តមានកិច្ចប្រជុំលើឆាកអន្តរជាតិជាច្រើនលើកច្រើនសារ ជាពិសេសកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដែលីកាលពីថ្ងៃសៅរ៍ ដោយបានបញ្ជូនរដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov ទៅចូលរួមជំនួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Reuters

ចុចអាន ៖ លោក Modi លែងប្រើឈ្មោះប្រទេស “ឥណ្ឌា” ក្នុងកិច្ចប្រជុំកំពូល G20

The post ប្រេស៊ីល ធានាថា លោក Putin នឹងមិនត្រូវចាប់ខ្លួនក្នុងកិច្ចប្រជុំកំពូល G20 នៅឆ្នាំ ២០២៤ ឡើយ appeared first on Kampuchea Thmey Daily.

តើមេដឹកនាំណាខ្លះចូលរួម និងអវត្តមាន ក្នុងកិច្ចប្រជុំកំពូល G20 នៅ ឥណ្ឌា?
ឆ្នាំនេះ កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅនាថ្ងៃទី៩និងទី១០ខែកញ្ញា នៅមជ្ឈមណ្ឌលតាំងពិពណ៌ Bharat Mandapam កណ្តាលរដ្ឋធានីញូវដែលី ជិតវិមានប្រវត្តិសាស្ត្រ India Gate ដោយបណ្តាមេដឹកនាំប្រទេសអ្នកមាននិងមហាអំណាចពិភពលោក នឹងចូលរួម។

មជ្ឈមណ្ឌលតាំងពិពណ៌ Bharat Mandapam (រូបថត៖ AFP)

សម្រាប់ជំនួបកំពូលលើកនេះ ប្លុក G20 នឹងផ្តោតកិច្ចពិភាក្សាលើការផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍពីស្ថាប័នពហុភាគី, កំណែទម្រង់ស្ថាបត្យកម្មបំណុលអន្តរជាតិ, បទប្បញ្ញត្តិស្តីពីរូបិយប័ណ្ណឌីជីថល និងផលប៉ះពាល់នៃភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយលើសន្តិសុខស្បៀង និងថាមពល។

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនមេដឹកនាំប្រទេសជាសមាជិកទាំងអស់សុទ្ធតែចូលរួម ក្នុងជំនួបកំពូលនេះនោះទេ។

លោក Joe Biden (រូបថត៖ AP)

ដូចនេះ តើមេដឹកនាំណាខ្លះចូលរួម និងណាខ្លះអវត្តមាន ក្នុងកិច្ចប្រជុំកំពូល G20 ដែលដល់វេនប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំនេះ?

មេដឹកនាំពិភពលោក ដែលបញ្ជាក់ពីការចូលរួមគឺប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ខណៈប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីចិនលោក Xi Jinping បានសម្រេចចិត្តមិនចូលរួម។

លោក Vladimir Putin និងលោក Xi Jinping (រូបថត៖ GETTY IMAGES)

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងញូវដែលីផងដែរ នៅក្នុងអ្វីដែលនឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកទៅកាន់ប្រទេសឥណ្ឌា ក្នុងនាមជានាយករដ្ឋមន្ត្រី។

ដោយឡែក នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក៏នឹងចូលរួមដែរ ហើយគេគិតទុកជាមុនថា គាត់នឹងរិះគន់រុស្ស៊ី ចំពោះសង្គ្រាមអ៊ុយក្រែន។

លោក Fumio Kishida (រូបថត៖ Bloomberg)

រីឯ​នាយករដ្ឋមន្ត្រី​អូស្ត្រាលីលោក Anthony Albanese នឹងធ្វើដំណើរ​កាន់​ប្រទេស​ឥណ្ឌា ​ជា​ផ្នែក​នៃ​ដំណើរ​ទស្សនកិច្ច​បី​ប្រទេស ដែល​រួម​មាន​ទាំងទៅ​ឥណ្ឌូណេស៊ី និង​ហ្វីលីពីន​ផង​ដែរ។

ទន្ទឹមនោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron ទំនងជាចូលរួម និងពិភាក្សាទ្វេភាគីជាមួយលោក Modi ទៀតផង។

លោក Emmanuel Macron (រូបថត៖ AFP)

ក្រៅពីនេះ ព្រះអង្គម្ចាស់ Mohammed Bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina ក៏ទំនងជានឹងចូលរួមផងដែរ។

មេដឹកនាំដែលនឹងចូលរួមផ្សេងទៀតមានដូចជា ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol, អធិការបតីអាល្លឺម៉ង់ Olaf Scholz, ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan, ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa, ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez និងមេដឹកនាំនីហ្សេរីយ៉ាលោក Bola Tinubu៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ តើបញ្ហាអ្វី ដែលនឹងត្រូវផ្តោតសំខាន់ ក្នុងកិច្ចប្រជុំកំពូល G20 ឆ្នាំនេះ?

The post តើមេដឹកនាំណាខ្លះចូលរួម និងអវត្តមាន ក្នុងកិច្ចប្រជុំកំពូល G20 នៅ ឥណ្ឌា? appeared first on Kampuchea Thmey Daily.

ឥណ្ឌា ដាក់កម្លាំងប៉ូលិស ៨ ម៉ឺននាក់សម្រាប់រឹតបន្តឹងសន្តិសុខក្នុងកិច្ចប្រជុំ​កំពូល G20
យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា រដ្ឋធានី​ញូវដែលី​របស់​ប្រទេស​ឥណ្ឌាដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃក្រុមប្រទេស G20 បានដាក់ពង្រាយកម្លាំងប៉ូលិស ៨ ម៉ឺននាក់សម្រាប់ការការពារសន្តិសុខសុវត្ថិភាព ។

កិច្ចប្រជុំរយៈពេល ២ ថ្ងៃដែលនឹងចាប់ផ្តើមនៅថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា កំពុងស្ថិតនៅក្រោមការរឹតបន្តឹងសន្តិសុខទាំងនៅជុំវិញរដ្ឋធានី និងព្រលានយន្តហោះ ខណៈមេដឹកនាំក្រុមប្រទេស G20 រំពឹងថានឹងចាប់ផ្តើមមកដល់រដ្ឋធានីញូវដែលី ចាប់ពីថ្ងៃសុក្រ ទី៨ ខែកញ្ញានេះទៅ ។

ស្របពេលជាមួយគ្នានេះ រដ្ឋធានី​ត្រូវ​បាន​តុបតែង​ដោយ​ផ្កាយ៉ាងស្រស់ស្អាត កន្លែងសាធារណៈមានការរៀបចំយ៉ាងល្អ ហើយ​អគារនានា និង​ចិញ្ចើម​ផ្លូវមានការ​លាប​ពណ៌​ប្លែកៗ ខណៈតំបន់ជុំវិញវិមានប្រវត្តិសាស្ត្រ India Gate ដែលជាកន្លែងទាក់ទាញទេសចរណ៍ដ៏ល្បីល្បាញត្រូវបានបិទ ។

គួរបញ្ជាក់ថា សម្រាប់ជំនួបកំពូលលើកនេះ ប្លុក G20 នឹងផ្តោតកិច្ចពិភាក្សាលើការផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍពីស្ថាប័នពហុភាគី, កំណែទម្រង់ស្ថាបត្យកម្មបំណុលអន្តរជាតិ, បទប្បញ្ញត្តិស្តីពីរូបិយប័ណ្ណឌីជីថល និងផលប៉ះពាល់នៃភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយលើសន្តិសុខស្បៀង និងថាមពល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ G20 នឹងបន្ថែមសមាជិក មួយទៀត

The post ឥណ្ឌា ដាក់កម្លាំងប៉ូលិស ៨ ម៉ឺននាក់សម្រាប់រឹតបន្តឹងសន្តិសុខក្នុងកិច្ចប្រជុំ​កំពូល G20 appeared first on Kampuchea Thmey Daily.

តើបញ្ហាអ្វី ដែលនឹងត្រូវផ្តោតសំខាន់ ក្នុងកិច្ចប្រជុំកំពូល G20 ឆ្នាំនេះ?
បណ្តាមេដឹកនាំប្រទេសអ្នកមានបំផុត និងមហាអំណាចពិភពលោក នឹងចូលរួមកិច្ចប្រជុំកំពូល G20 រយៈពេលពីរថ្ងៃនៅរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា។

(រូបថត៖ AP)

រដ្ឋធានី​ត្រូវ​បាន​តុបតែង​ដោយ​ផ្កា​លម្អ កន្លែងសាធារណៈមានការរៀបចំយ៉ាងល្អ ខណៈ​អគារនានានិង​ចិញ្ចើម​ផ្លូវ ​ត្រូវ​បាន​គេ​លាប​ពណ៌​ស្រស់​ស្អាត។

ឆ្នាំនេះ កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅនាថ្ងៃទី៩និងទី១០ខែកញ្ញា នៅមជ្ឈមណ្ឌលតាំងពិពណ៌ដ៏ធំទូលាយ Bharat Mandapam កណ្តាលទីក្រុង ជិតវិមានប្រវត្តិសាស្ត្រ India Gate។

(រូបថត៖ AFP)

សម្រាប់ជំនួបកំពូលលើកនេះ ប្លុក G20 នឹងផ្តោតកិច្ចពិភាក្សាលើការផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍពីស្ថាប័នពហុភាគី, កំណែទម្រង់ស្ថាបត្យកម្មបំណុលអន្តរជាតិ, បទប្បញ្ញត្តិស្តីពីរូបិយប័ណ្ណឌីជីថល និងផលប៉ះពាល់នៃភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយលើសន្តិសុខស្បៀង និងថាមពល។

ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ប្លុកនេះមិនបានចេញសេចក្តីថ្លែងការណ៍រួមណាមួយទេ ដោយសារភាពខ្វែងគំនិតគ្នាលើបញ្ហាសង្គ្រាមអ៊ុយក្រែន។

ថ្វីបើរុស្ស៊ីនិងចិនកំពុងប្រឆាំងនឹងការស្តីបន្ទោសទីក្រុងមូស្គូចំពោះសង្រ្គាមនោះក៏ដោយ ប៉ុន្តែប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក បារាំង និងកាណាដាផងដែរ បានគូសបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមមួយអាចចេញបាន លុះត្រាតែទីក្រុងមូស្គូនិងប៉េកាំង ថ្កោលទោសរុស្ស៊ីឲ្យបានខ្លាំងក្លាជាមុនសិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ លោក Modi នឹងទៅ ហ្សាការតា ប្រជុំអាស៊ាន សិន ទើបវិលទៅបើក G20 នៅ ញូវដែលី វិញ

The post តើបញ្ហាអ្វី ដែលនឹងត្រូវផ្តោតសំខាន់ ក្នុងកិច្ចប្រជុំកំពូល G20 ឆ្នាំនេះ? appeared first on Kampuchea Thmey Daily.