កិច្ចប្រជុំ Archives - Kampuchea Thmey Daily

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំបច្ចេកទេសពន្លឿនគម្រោងទីក្រុងឆ្លាតវៃ ជំហានទី ២ ត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំ JCC នាពេលខាងមុខ
នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីក្រុមអ្នកជំនាញ JICA ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព គម្រោងសាកល្បង នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ (Smart City) ជំហានទី ២ ដែលកិច្ចប្រជុំនាពេលនេះ ផ្ដោតសំខាន់លើការពិភាក្សាចំពោះការអនុវត្តវិធីសាស្ត្របច្ចេកវិទ្យាឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងជាការចងក្រងទិន្នន័យ និងលទ្ធផលការងារសម្រាប់ដាក់ជូនកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី ២ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ។

បើតាមតំណាងក្រុមការងារបានបង្ហាញថា កិច្ចប្រជុំនាពេលនេះ ផ្ដោតសំខាន់លើគម្រោងសាកល្បងនៅតំបន់ផាប់ស្ទ្រីត និងតាមដងស្ទឹងសៀមរាប ដើម្បីជំរុញឱ្យភ្ញៀវទេសចរដើរកម្សាន្តលើសពីតំបន់ផាប់ស្ទ្រីត បង្កើនភាពទាក់ទាញនៅតំបន់ជុំវិញ ជាពិសេសដងស្ទឹងសៀមរាប ដែលជាទីតាំងគម្រោងសាកល្បង។ គម្រោងនេះ ជាការពង្រីកភាពរស់រវើក នៃតំបន់ផាប់ស្ទ្រីត ជំរុញការដើរកម្សាន្តក្នុងក្រុងឱ្យកាន់តែទូលំទូលាយជាងមុន និងគាំទ្រដល់ការស្នាក់នៅថែមមួយទៀត។ ជារួមសកម្មភាពនីមួយៗ ធ្វើឡើងដោយកិច្ចការរួមគ្នា ដែលផ្សំដោយការដោះស្រាយឆ្លាតវៃ និងគំនិតផ្ដួចផ្ដើមមិនឌីជីថល និងមានសង្គតិភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែង នៃខេត្តសៀមរាប។

ក្រៅពីនោះ សម្រាប់កាលវិភាគអនុវត្តសកម្មភាពបណ្ដោះអាសន្ន មានគម្រោងសាកល្បងចំនួន ៨ ហើយពេលវេលាដំណើរការដេញថ្លៃ នឹងធ្វើឡើងខុសៗ គ្នា សម្រាប់សាកល្បងនីមួយៗ រួមមាន ៖ ការតាមដានលំហូរមនុស្ស , ការផ្សព្វផ្សាយកិត្តិនាមតាមរយៈបណ្ដាញសង្គម , វិធីសាស្ត្រធ្វើឱ្យដងស្ទឹងមានភាពបៃតង , ការលើកកម្ពស់ចរាចរណ៍ទីក្រុង , ផ្លាកសញ្ញាឌីជីថល , ការប្រើប្រាស់ទីធ្លាសាធារណៈ , ការឆ្លើយតបអគ្គិភ័យបឋម និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ។

តំណាងក្រុមការងារ ក៏បានបង្ហាញទៀតថា ដើម្បីឱ្យសម្រេចបានតាមការគ្រោងទុក ពិតណាស់ទាមទារឱ្យមានការពង្រឹងលើការងារសន្តិសុខ និងផាសុកភាព នៃតំបន់សំខាន់ៗ ទាំង ២ ទាំងតំបន់ផាប់ស្ទ្រីត និងដងស្ទឹង ជំរុញធ្វើយ៉ាងណាភ្ជាប់ទីតាំងនានាចូលគ្នា តាមរយៈការថ្មើរជើង។ ជាមួយគ្នានេះ ជឿជាក់ថា គម្រោងនេះ នឹងជួយឱ្យតំបន់ផាប់ស្ទ្រីត មានសុវត្ថិភាពជាងមុន ងាយស្រួលដើរជាងមុន និងរីករាយជាងមុន ជាមួយនឹងការប្រើប្រាស់ទីធ្លាសាធារណៈបានកាន់តែល្អប្រសើរឡើង។ ចំពោះដងស្ទឹងសៀមរាប ក៏នឹងមានភាពទាក់ទាញ ភាពងាយស្រួល និងបទពិសោធរបស់អ្នកទស្សនាកាន់តែល្អប្រសើរឡើង ដោយដាក់ទីតាំងដងស្ទឹងជាមជ្ឍមណ្ឌលសកម្មភាពទីក្រុងឆ្លាតវៃ។

លោក យុន លីនណេ មានប្រសាសន៍ថា គម្រោងទីក្រុងឆ្លាតវៃពិតជាមានសារៈសំខាន់ណាស់ក្នុងការប្រែក្លាយខេត្តសៀមរាបឱ្យទៅជាគោលដៅទេសចរណ៍ដ៏ទំនើប និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ គម្រោងជំហានទី ២ នេះ ផ្ដោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងបញ្ហាទីក្រុង ជាអាទិ៍ដូចជា ៖ ការគ្រប់គ្រងសំណល់ និងបរិស្ថាន , ការសម្រួលចរាចរណ៍ និងសុវត្ថិភាពសាធារណៈ និងជាការបង្កើតប្រសិទ្ធភាពសេវាសាធារណៈជូនពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ។

លោកបន្តថា ចំពោះការត្រៀមលក្ខណៈឱ្យបានហ្មត់ចត់សម្រាប់កិច្ចប្រជុំ JCC ខាងមុខ គឺជាជំហានគន្លឹះ ដើម្បីធានាថាការអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃក្នុងខេត្តសៀមរាប នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ទីក្រុង។ ក្នុងន័យនេះ ក៏សូមឱ្យអ្នកពាក់ព័ន្ធក្នុងខេត្ត ជាពិសេសដៃគូសហការ ចូលរួមក្នុងការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ ដើម្បីខេត្តសៀមរាបទាំងមូល។ ជាមួយគ្នានេះ ដើម្បីសម្រេចឱ្យបានតាមការគ្រោងទុក រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសក្រុមការងារ JICA ដើម្បីជំរុញគម្រោងនេះ ឱ្យស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ ៖ គឿនវេត

The post រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំបច្ចេកទេសពន្លឿនគម្រោងទីក្រុងឆ្លាតវៃ ជំហានទី ២ ត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំ JCC នាពេលខាងមុខ appeared first on Kampuchea Thmey Daily.

អភិបាលខេត្ដសៀមរាប ណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រូវចាត់វិធានការបង្ការ ទប់ស្កាត់ បង្ក្រាប មុខសញ្ញាក្មេងទំនើង និង បទល្មើសផ្សេងៗ ឲ្យមានប្រសិទ្ធភាពខ្ពស់
អភិបាលខេត្ដសៀមរាប ណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង បទល្មើសផ្សេងៗ ទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និង បង្ក្រាប ឲ្យមានប្រសិទ្ធភាពខ្ពស់។

ការណែនាំនេះ ក្នុងឱកាស លោក ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ស្ដីពីការពិភាក្សាផែនការ ការពារ និង សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ អភិបាលក្រុង-ស្រុក ទាំង ១៣ នាយក នាយករងរដ្ឋបាលសាលាខេត្ដ និង តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប កាលពីព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៦។

នាឱកាសនោះដែរ បន្ទាប់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានរាយការណ៍អំពីការរៀបចំផែនការ ការពារ និង តម្រាយផ្លូវ ក្នុងការបិទផ្លូវនៅតំបន់មួយចំនួន ដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រួចមក លោក ប្រាក់ សោភ័ណ បានណែនាំដល់កងកម្លាំងទាំង ៣ ប្រភេទ អភិបាលក្រុង-ស្រុក និង អធិការក្រុង-ស្រុក ទាំង ១៣ ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព រួមទាំងការផ្តល់សេវាសាធារណៈជូនពលរដ្ឋ ធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស ជាពិសេសត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង រួមទាំងបទល្មើសផ្សេងៗ ទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និង បង្ក្រាប ឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្តសៀមរាប សង្កត់ធ្ងន់ថា រដ្ឋបាលក្រុង-ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងសណ្ដាប់ធ្នាប់ អនាម័យ និង គ្រប់គ្រងសំរាមនៅតាមដងផ្លូវក្នុងក្រុងសៀមរាប ឲ្យបានល្អប្រសើរ និង ណែនាំអាជ្ញាធរខេត្ដ សហការជាមួយ ស.ស.យ.ក ខេត្ដ បង្កើតកម្មវិធីផ្សេងៗ បន្ដទៀត ដើម្បីជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្ដសៀមរាបកាន់តែច្រើន៕
អត្ថបទ ៖ គឿនវេត

The post អភិបាលខេត្ដសៀមរាប ណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រូវចាត់វិធានការបង្ការ ទប់ស្កាត់ បង្ក្រាប មុខសញ្ញាក្មេងទំនើង និង បទល្មើសផ្សេងៗ ឲ្យមានប្រសិទ្ធភាពខ្ពស់ appeared first on Kampuchea Thmey Daily.

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ៖ មន្ត្រីត្រូវយល់ដឹងពីលិខិតបទដ្ឋានគតិយុត្ត នីតិវិធី ដើម្បីអនុវត្តច្បាប់ឆបោកតាមអនឡាញ ឲ្យមានប្រសិទ្ធភាព
លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ សង្កត់ធ្ងន់ថា មន្ត្រី ត្រូវយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្ត និង នីតិវិធី ដើម្បីអនុវត្តច្បាប់ប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យមានប្រសិទ្ធភាព។

ការសង្កត់ធ្ងន់នេះ ក្នុងឱកាស លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានដឹកនាំ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុង-ស្រុក ទូទាំងខេត្ត ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពី«ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» តាមរយៈប្រព័ន្ធ online Zoom ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ ម្សិលមិញ។

នាឱកាសនោះ លោក កេង សុម៉ារិទ្ធ លើកឡើងថា អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឧបាយកលទុច្ចរិត ដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយ ក្នុងគោលបំណងទទួលបាននូវ ៖ ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ការផ្គត់ផ្គង់សេវា និងការធ្វើលិខិតមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច។

លោក កេង សុម៉ារិទ្ធ សង្កត់ធ្ងន់ថា «ដើម្បីធានាដល់ប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងភាពជោគជ័យ នៃប្រតិបត្តិការប្រយុទ្ធប្រឆាំងបោសសម្អាត​ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឲ្យអ្នកអនុវត្តច្បាប់យល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានការពាក់ព័ន្ធ ភាពច្បាស់លាស់ នៃប្រតិបត្តិការ និងនីតិវិធីដែលត្រូវអនុវត្តតាមកិច្ចសហការរវាងក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចមានការពាក់ព័ន្ធ»។

លោកបង្ហាញថា ទិដ្ឋភាពជាក់ស្ដែង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជាទម្រង់ថ្មីមួយ នៃបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីប្រព្រឹត្តបទល្មើស ដោយប្រើឧបាយកលទុច្ចរិតនានា ដូចជា ៖ ការលួងលោមបែបមនោសញ្ចេតនា (Romance Scams or Pig Butchering) ការអូសទាញឲ្យប្រគល់នូវទ្រព្យការដាក់ទុនវិនិយោគក្នុងគម្រោងវិនិយោគខ្យល់ ដោយអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់ ការក្លែងជាការលក់ផលិតផល និងផ្តល់សេវាកម្មអនឡាញ។

ជាមួយនេះ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានគោលបំណងដើម្បីកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបន្តថា សារបាន និងកិច្ចដំណើរការ នៃការរៀបចំច្បាប់ស្តីពី«ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ធ្វើឡើងតាមរយៈកិច្ចប្រជុំពេញអង្គ នៃគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៦ និងតាមសម័យប្រជុំពេញអង្គ នៃរដ្ឋសភា បានអនុម័តយល់ព្រម កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ និងសម័យប្រជុំពេញអង្គវិសាមញ្ញ នៃព្រឹទ្ធសភា បានអនុម័តយល់ព្រម កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦៕
អត្ថបទ ៖ គឿនវេត

The post រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ៖ មន្ត្រីត្រូវយល់ដឹងពីលិខិតបទដ្ឋានគតិយុត្ត នីតិវិធី ដើម្បីអនុវត្តច្បាប់ឆបោកតាមអនឡាញ ឲ្យមានប្រសិទ្ធភាព appeared first on Kampuchea Thmey Daily.

រដ្ឋមន្រ្តីសុខាភិបាល ជំរុញមន្ត្រីបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវានៅតាមមូលដ្ឋាន អំឡុងបុណ្យចូលឆ្នាំថ្មី
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋានរបស់ខ្លួនប្រកបដោយគុណភាព និងប្រសិទ្ធភាព នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗ ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំប្រចាំខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី ២៦ មីនា លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារ និងគុណភាពសេវានៅតាមមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរ ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ និងត្រៀមខ្លួនឲ្យបានល្អ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ និងពិនិត្យឱសថ បរិក្ខារពេទ្យ ធានាឲ្យមានគ្រប់គ្រាន់ ដើម្បីប្រើប្រាស់នៅតាមមូលដ្ឋាន។ ចំណែកឃ្លាំងឱសថកណ្តាល ត្រូវរៀបចំផែនការបែងចែកឱសថទៅតាមមូលដ្ឋានឲ្យបានសមស្រប និងឆាប់រហ័ស ទៅតាមចំនួនប្រជាជននៅក្នុងតំបន់ និងមន្ទីរសុខាភិបាល និងមូលដ្ឋានសុខាភិបាលនៅតាមបណ្តាខេត្តជាប់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់លើការថែទាំសុខភាពជូនប្រជាជន និងវីរកងទ័ពនៅតាមមូលដ្ឋានរៀងៗ ខ្លួន។ លើសពីនេះទៀត គ្រប់មូលដ្ឋានសុខាភិបាល និងឯកជន ត្រូវពង្រឹងការប្រើប្រាស់រថយន្តគិលានសង្រ្គោះ ដោយត្រូវដឹងពីកាតព្វកិច្ចគោលការណ៍ ក្នុងការបំពេញការងាររបស់ខ្លួនឲ្យបានច្បាស់លាស់ត្រឹមត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

បន្ថែមពីនេះ ត្រូវពិនិត្យ និងយកចិត្តទុកដាក់ចំពោះការប្រើប្រាស់ប័ណ្ណ ប.ស.ស ប្រកបដោយសមធម៌។ រៀបចំរបាយការណ៍ដោយមានការប្រៀបធៀបក្នុងរយៈពេល ៣ ឆ្នាំ ឬ រយៈពេលសមរម្យណាមួយ ដើម្បីអាចមើលឃើញនូវលទ្ធផល និងអាចវាស់វែងបាន និងត្រួតពិនិត្យវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ទនៈ និងអគ្គិសនី។

លោករដ្ឋមន្រ្តី ក៏បានណែនាំឲ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តយកចិត្តទុកដាក់លើការងារទំនាក់ទំនងជាមួយអ្នកជំងឺដោយប្រើពាក្យសម្តី និងកាយវិការសមរម្យ និងការទទួលខុសត្រូវខ្ពស់ ប្រកបដោយសុជីវធម៌ គុណធម៌ សមធម៌ និងបង្កើនភាពជិតស្និទ្ធ។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ , ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ៕
អត្ថបទ ៖ សំអឿន

The post រដ្ឋមន្រ្តីសុខាភិបាល ជំរុញមន្ត្រីបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវានៅតាមមូលដ្ឋាន អំឡុងបុណ្យចូលឆ្នាំថ្មី appeared first on Kampuchea Thmey Daily.

រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំពិភាក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តលើវិស័យសំខាន់ៗ
នា​រសៀល​ថ្ងៃ​ទី ១០ ខែ​មីនា ឆ្នាំ ២០២៦ នេះ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ស្វាយរៀង មាន​រៀបចំ​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​រវាង គណៈកម្មការ​សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម និង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​ព្រឹទ្ធសភា (គណៈកម្មការ​ទី ៩) ជាមួយ​រដ្ឋបាល​ខេត្ត​ស្វាយរៀង។

កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោក អ៊ុ សារឹទ្ធ ប្រធាន​គណៈកម្មការ​ទី ៩ នៃ​ព្រឹទ្ធសភា លោក ម៉ែន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក សរ សុដានី អភិបាល​រង​ខេត្ត និង​លោក សុខា រ៉ាម អភិបាល​រង​ខេត្ត តំណាង​លោក​អភិបាល​ខេត្ត​ស្វាយរៀង និង​មាន​ការ​ចូលរួម​ពី លោក​នាយក​រដ្ឋបាល​សាលា​ខេត្ត លោក-លោកស្រី ប្រធាន​មន្ទីរ-អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ព្រមទាំង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប​ទៀត។

គោលបំណង​សំខាន់ នៃ​កិច្ចប្រជុំ​នេះ ដើម្បី​ពិភាក្សា និង​ស្វែងយល់​អំពី​វឌ្ឍនភាព​ការងារ បញ្ហា​ប្រឈម និង​ទិសដៅ​អនុវត្ត​បន្ត​លើ​វិស័យ​សំខាន់ៗ ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​គណៈកម្មការ​ទី ៩ នៃ​ព្រឹទ្ធសភា រួមមាន វិស័យ​សាធារណការ ដឹកជញ្ជូន ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ការ​រៀបចំ​ដែនដី​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ។

ក្នុង​ឱកាស​នោះ​ដែរ ថ្នាក់​ដឹកនាំ នៃ​រដ្ឋបាល​ខេត្ត បាន​ធ្វើ​របាយការណ៍​សង្ខេប​ជូន​គណៈ​ប្រតិភូ​ព្រឹទ្ធសភា អំពី​ស្ថានភាព​ទូទៅ និង​សមិទ្ធផល​នានា​ដែល​ខេត្ត​សម្រេច​បាន ព្រមទាំង​លើក​ឡើង​នូវ​សំណូមពរ​មួយ​ចំនួន ដើម្បី​សុំ​ការ​គាំទ្រ និង​ជំរុញ​យន្តការ​ការងារ​ឲ្យ​​កាន់តែ​រលូន​បន្ថែម​ទៀត ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា៕

អត្ថបទ ៖ ភក្ដី

The post រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំពិភាក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តលើវិស័យសំខាន់ៗ appeared first on Kampuchea Thmey Daily.

អភិបាលខេត្តស្វាយរៀង ណែនាំ មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យតាមដានការបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ពលរដ្ឋ
លោក ប៉េង ពោធិ៍សា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ស្វាយរៀង បាន​ណែនាំ​ដល់ មន្ទីរ​កសិកម្ម​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ពិនិត្យ​តាមដាន​ការ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​បញ្ហា​ទឹក​ក្នុង​ការ​ស្រោចស្រព។

ការ​ណែនាំ​នេះ ក្នុង​ឱកាស លោក ប៉េង ពោធិ៍សា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា និង​លើក​ទិសដៅ​ការងារ​ខែ​កុម្ភៈ ឆ្នាំ ២០២៦ របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ ២០២៦ ម្សិលមិញ។

នា​ឱកាស​នោះ លោក ប៉េង ពោធិ៍សា បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​កងកម្លាំង និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ដែល​យកចិត្ត​សហការ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​បាន​ល្អ​ជូន​ដល់​ប្រជាពលរដ្ឋ និង​អរគុណ​រដ្ឋបាល​ក្រុង​/​ស្រុក ដែល​បាន​កំពុង​បន្ត​កៀរគរ​ជំនួយ និង​ការ​ដឹក​ជញ្ជូន​ស្បៀង​បាន​មកពី​ការ​ចូលរួម​របស់​សប្បុរសជន​យក​ទៅ​ចែក​ជូន វីរ​កងទ័ព និង​ជនភៀសសឹក ជា​បន្តបន្ទាប់ នៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ផង​ដែរ។

ទន្ទឹម​នេះ លោក​អភិបាល​ខេត្ត​ស្វាយរៀង បាន​ដាក់​ចេញ​នូវ​ទិសដៅ​សំខាន់ៗ មួយ​ចំនួន ដូច​ខាង​ក្រោម ៖ ១.មន្ទីរ​កសិកម្ម​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ពិនិត្យ​តាមដាន​ការ​បង្កបង្កើនផល​ស្រូវ​រដូវ​ប្រាំង​របស់​ប្រជាពលរដ្ឋ ជាពិសេស​បញ្ហា​ទឹក​ក្នុង​ការ​ស្រោចស្រព។ ២.អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ពិនិត្យ​តាមដាន​រាល់​ទីតាំង​អគារ​ណា​ដែល​សង្ស័យ​លើ​ករណី (អន​ឡាញ​ស្គែម​) ត្រូវ​សហការ​កំណត់​គោលដៅ​ឲ្យ​បាន​ច្បាស់លាស់ និង​ចុះ​បង្ក្រាប​ដោយ​គ្មាន​លើកលែង​ឡើយ។ ៣.ពង្រឹង​ការ​ទប់ស្កាត់​ការ​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​តាម​មូលដ្ឋាន​ឲ្យ​បាន​ម៉ឺងម៉ាត់។ ៤.រដ្ឋបាល​ក្រុង​/​ស្រុក ត្រូវ​បន្ត​ការ​សហការ​តាមដាន​ព័ត៌មាន​ដែល​បាន​ផ្សាយ​ពី​ចំណុច​អវិជ្ជមាន​នានា​ពី​មូលដ្ឋាន​របស់​ខ្លួន ត្រូវ​ពិនិត្យ​ដោះស្រាយ និង​ឆ្លើយតប​ឲ្យ​បាន​ត្រឹមត្រូវ​ទាន់​ពេលវេលា។ ៥.រដ្ឋបាល​ក្រុង​/ស្រុក និង​ជំនាញ​ពាក់ព័ន្ធ ត្រូវ​បន្ត​ការ​ខិតខំ​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​បណ្តឹង ព្រមទាំង​សំណើ​សំណូម​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។ ៦.ចូលរួម​ផ្សព្វផ្សាយ​ខ្លឹមសារ​លិខិត​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ចំណូល​របស់​ពន្ធដារ​ខេត្ត រួមមាន ៖ ពន្ធ​ប៉ាតង់ ពន្ធ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ប្រចាំ​ឆ្នាំ ២០២៦ ពន្ធ​លើ​ប្រាក់​ចំណូល​ឆ្នាំ ២០២៥ និង​ការ​បង់​ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ ២០២៦។

ជាមួយ​នេះ លោក​អភិបាល​ខេត្ត​ស្វាយរៀង ក៏បាន​អនុញ្ញាត​ឲ្យ​មាន​ការ​លើក​ជា​មតិយោបល់ និង​បញ្ហា​ផ្សេងៗ ផង​ដែរ។ ក្នុង​នោះ មន្ទីរ​/​អង្គភាព មួយ​ចំនួន បាន​លើក​ពី​វឌ្ឍនភាព​ការងារ​ដែល​មន្ទីរ​/អង្គភាព របស់​ខ្លួន និង​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ផង​ដែរ។

គួរ​ជម្រាប​ថា កិច្ចប្រជុំ​​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​តំណាង​លោក​ប្រធាន​សាលា​ដំបូង​ខេត្ត តំណាង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​អភិបាល​រង​ខេត្ត លោក​នាយក​រង​រដ្ឋបាល​សាលា​ខេត្ត លោក​មេធាវី​រដ្ឋបាល​ខេត្ត លោក​ស្នងការ​រង​នគរបាល​ខេត្ត លោក​មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង តំណាង​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​បាវិត និង​ព្រៃ​វ​ល្លិ៍ លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព នានា ជុំវិញ​ខេត្ត លោក​អភិបាល​ក្រុង​/​ស្រុក ទាំង ៨ លោក លោកស្រី នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត៕

អត្ថបទ ៖ ភក្ដី

The post អភិបាលខេត្តស្វាយរៀង ណែនាំ មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យតាមដានការបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ពលរដ្ឋ appeared first on Kampuchea Thmey Daily.

ខេត្តស្វាយរៀង បើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ជ្រើសរើសជើឯកថ្នាក់ជាតិ
នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ឯម ម៉ាអូរី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានសហព័ន្ធ និងលោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូក”ង” ទូកនាគ ទូកផ្កាចារ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើឯកថ្នាក់ជាតិ “ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី២ ប្រចាំឆ្នាំ២០២៥ ដែលការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ការប្រកួតកីឡាទូកនេះ គឺដើម្បីជំរុញវិស័យកីឡាទូកនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីបានបញ្ចេញសមត្ថភាព ដណ្តើមពានរង្វាន់កិត្តិយសរបស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា។

​ក្នុងឱកាសនោះ អង្គប្រជុំបានពិភាក្សាយ៉ាងម៉ត់ចត់លើការបែងចែកភារកិច្ចតាមផ្នែកនីមួយៗ រួមមាន ១.ការរៀបចំបច្ចេកទេសទីលានប្រកួត និងកន្លែងស្នាក់នៅរបស់កីឡាករ។ ២.ការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រតិភូ កីឡាករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្ត។ ៣. ការរៀបចំសោភ័ណភាព បរិស្ថាន និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ៤.ការត្រៀមលក្ខណៈផ្នែកសុខាភិបាល និងក្រុមសង្គ្រោះបន្ទាន់។

ការរៀបចំការប្រកួតនេះ មិនត្រឹមតែជាការលើកកម្ពស់វិស័យកីឡាអុំទូកនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការបង្ហាញពីសក្តានុពល និងការរីកចម្រើនរបស់ខេត្តស្វាយរៀង ក៏ដូចជាការផ្តល់ភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំបានជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ និងអនុវត្តភារកិច្ចដែលបានប្រគល់ជូនឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យព្រឹត្តិការណ៍ថ្នាក់ជាតិនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យត្រចះត្រចង់៕

ដោយ៖ភក្ដី

The post ខេត្តស្វាយរៀង បើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ជ្រើសរើសជើឯកថ្នាក់ជាតិ appeared first on Kampuchea Thmey Daily.

ចក្ខុវិស័យសុខាភិបាលឆ្នាំ ២០២៦ គឺការកសាងសុខាភិបាលឱ្យទំនើប ប្រកបដោយគុណភាព សមធម៌ និងគុណធម៌
លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​អះអាងថា ​សម្រាប់​ឆ្នាំ​ ២០២៦​ នេះ ចក្ខុវិស័យ​សុខាភិបាល គឺ​ការកសាង​សុខាភិបាល​តាម​ក្បួនខ្នាត សំដៅ​ស្តង់ដារ​សកល ទំនើបកម្ម​ឱ្យ​ទាន់​សម័យកាល ប្រកបដោយ​គុណភាព សមធម៌ និង​គុណធម៌។

នៅក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ​លើក​ទី​ ១ នៃ​ខែមករា ឆ្នាំ​ ២០២៦ ដើម្បី​លើក​ទិសដៅ​ការងារ ឱ្យ​កាន់​តែមាន​គុណភាព និង​ប្រសិទ្ធភាព​ កាលពី​រសៀល​ថ្ងៃទី ​៥ ​មករា លោក​រដ្ឋមន្ត្រី​ បាន​បន្ត​ថា​ ក្នុងឱកាស​ឆ្នាំ​ថ្មី​នេះ​ គោលការណ៍​សំខាន់ៗ មួយចំនួន​ដែលជា​ចក្ខុវិស័យ​ក្នុងការ​កសាង​សុខាភិបាល ទៅតាម​ក្បួនខ្នាត ស្តង់ដារ សមធម៌ ទំនើបកម្ម​ទាន់សម័យ ហើយ​ផ្តោតលើ​អ្នកជំងឺ និង​អ្នក​ងាយ​រងគ្រោះ​ខ្លាំង ប្រកប​ដោយ​គុណភាព ដែល​ទុកចិត្តបាន ទទួលយកបាន ដោយ​មិនមាន​ការ​រង​គ្រោះ ចំណាយ​លើសពី​ការចាំបាច់ និង​លើសលប់។

ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​កម្រិត ត្រូវ​បន្ត​ពង្រឹង​ការបម្រើ​សេវា​សុខាភិបាលនៅ​អង្គភាព​របស់ខ្លួន រាប់​ចាប់ពី​ការទទួល​បដិសណ្ឋារកិច្ច អនាម័យ ក្រមសីលធម៌​វិជ្ជាជីវៈ ជាពិសេស​ផ្តោត​សំខាន់ៗ លើ​គុណភាព​ប្រសិទ្ធភាព សុវត្ថិភាព ​នៃ​ការព្យាបាល ប្រកបដោយ​សមធម៌​។

លោក​រដ្ឋមន្ត្រី ​បានលើកឡើង​ទៀតថា «​គ្រូពេទ្យ​ត្រូវ​ដឹង​ពី​សុខទុក្ខ​របស់​អ្នកជំងឺ។ បន្ថែម​ពីនេះ ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ ត្រូវមាន​ផែនការ​ច្បាស់លាស់ និង​ការត្រៀម​ទុកជាមុន​គ្រប់​ជំហាន ហើយ​ត្រូវ​ពង្រឹង​គុណភាព​ នៃ​ការថែទាំ ព្យាបាល ពង្រឹងសមត្ថភាព​មន្ត្រី​សុខាភិបាល​តាមរយៈ​ការបណ្តុះបណ្តាល ការ​ពង្រីក​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ស្របតាម​តម្រូវការ និង​សុខាភិបាល​ឌីជីថល ស្របតាម​យុទ្ធសាស្ត្រ​ នៃ​វិធានការ​គន្លឹះ​ក្នុង​វិស័យ​សុខាភិបាល (​គ​.​វ​.​ស​)»។

លោក​រដ្ឋមន្ត្រី ​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល ត្រូវ​ចេះ​ពី​វិធីសាស្ត្រ​ក្នុងការ​គ្រប់គ្រង​អង្គភាព​ឱ្យ​កាន់តែ​រីកចម្រើន ត្រូវផ្តោត​សំខាន់​លើ​ការដោះស្រាយ​បញ្ហា ការចៀសវាង​ការកើតមាន​បញ្ហា ហើយ​បម្រើសេវា​សុខាភិបាល​ដល់​អ្នកជំងឺ​ដោយ​ក្តី​អាណិត ក្តី​ករុណា គុណធម៌ សមធម៌ ដែល​ជា​ស្ពាន​ឈានទៅ​ការបង្កើន​ទំនុកចិត្ត​ដល់​ពី​ប្រជាពលរដ្ឋ។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល​ទាំងអស់ ដែល​បាន​បំពេញ​ភារ​ការងារ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងពេល​កន្លងមកនេះ ជាពិសេស​ការបម្រើ​សេវា​សុខាភិបាល ជូន​ប្រជាពលរដ្ឋ ជនភៀសសឹក និង​វីរ​កងទ័ព នៅ​គ្រប់​កាលៈទេសៈ ប្រកបដោយ​ប្រសិទ្ធភាព៕

អត្ថបទ ៖ សំអឿន

The post ចក្ខុវិស័យសុខាភិបាលឆ្នាំ ២០២៦ គឺការកសាងសុខាភិបាលឱ្យទំនើប ប្រកបដោយគុណភាព សមធម៌ និងគុណធម៌ appeared first on Kampuchea Thmey Daily.