កីឡាករបាល់ទាត់ Archives - Kampuchea Thmey Daily

កែវ សុខផេង ប្រាប់ថា នៅមិនសុខចង់ចូលទីលានអាជីពវិញ
អតីត​កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​ កែវ សុខផេង ចង់​វិល​ចូល​ទី​លាន​បាល់ទាត់អាជីព​វិញ បន្ទាប់​ពី​រូប​គេ​បាន​ប្រកាស​ចូល​និវត្តន៍​​កាល​ពី​ខែ​មេសា ឆ្នាំ​២០២៣ ដោយ​សារ​របួសរ៉ាំរៃ​បង្ខំ​ចិត្ត​ឲ្យ​រូប​គេ​ព្យួរ​ស្បែក​ជើង​ទាំង​វ័យ​ក្មេង។

ជួប​ជា​មួយ​សារព័ត៌មាន​«កម្ពុជា​ថ្មី»​យប់​ថ្ងៃ​អាទិត្យ ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៤ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​សប្បុរស​ធម៌​ដើម្បី​មន្ទីរ​ពេទ្យ​គន្ធបុប្ផា កែវ សុខផេង បាន​ប្រាប់​ថា បន្ទាប់​ពី​ចូល​និវត្តន៍​ពេល​ឃើញ​កីឡាករ​ដទៃ​លេង​នៅ​លើ​ទី​លាន​ទាំង ​ក្លិប និង​ជម្រើស​ជាតិ រូប​គេ​បាន​ពិត​ជា​ចង់​ចូល​​លេង​មែន​ទែន។ រូប​គេ​មាន​អារម្មណ៍​មិន​សុខ​ស្រួល​សោះ​គឺ​ចិត្ត​ចង់​ចូល​លេង​តែ​ម្តង។

កីឡាករ​បាន​និយាយ​ថា ៖«ពី​មុន​ខ្ញុំ​​លេង​ទាំង​ក្លិប​ និង​ជម្រើស​ជាតិ។ ឥឡូវ​នេះ​ពេល​ឃើញ​គេ​លេង ខ្ញុំ​មាន​អារម្មណ៍ដូច​ជា​រមាស់​ដៃ រមាស់​ជើង ចង់​​ចូលលេង​ដែរ​​ តែ​ដោយសារ​​បញ្ហា​សុខភាព។ ណា​មួយ​ខ្ញុំ​ឈឺ​ច្រើន​ផង​ អីចឹង​អត់​​អាច​លេង​អាជីព​បាន​ទេ»។

នៅ​ពេល​សួរ​ថា​ តើ​អាច​នឹង​វិល​ចូល​ទី​លាន​បាល់ទាត់​អាជីព​​វិញ​ទេ ដោយសារ​វ័យ​ក្មេង? កែវ សុខផេង បាន​ឆ្លើយ​ថា ៖«ខ្ញុំ​អត់​ទាន់​ច្បាស់​ទេ ហើយ​ក៏​មិន​ទាន់​ហ៊ាន​និយាយ​ចូល​និវត្តន៍​​១០០​%​ដែរ។ បើ​ខ្ញុំ​ប្រាប់​ថា ខ្ញុំ​នឹង​លេង​​​វិញ តែសុខភាព​​ខ្ញុំ​​នៅ​តែ​​មិន​ល្អ​គឺ​នៅ​តែ​មិន​អាច​លេង​បាន។ ប៉ុន្តែ​បើ​​ពេល​ណា​មួយ​សុខភាព​​ខ្ញុំ​ល្អ​ប្រសើរ ហើយ​ចូល​លេង​វិញ​ នោះ​គឺ​ខុស​នឹង​សំដី​ខ្លួន​ឯង​ថា ចូល​និវត្តន៍​១០០​%»។

សម្រាប់​ការ​បង្ហាញ​ខ្លួន​នៅ​លើ​ទី​លាន​ជា​ថ្មី​ក្នុង​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​សប្បុរស​ធម៌​ដើម្បី​មន្ទីរ​ពេទ្យគន្ធបុប្ផា កែវ សុខផេង លេង​ឲ្យ​ក្រុម​បាល់ទាត់​ សសយក ដែល​សុទ្ធ​តែ​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​ជាន់​ខ្ពស់ រួម​ជា​មួយ​នឹង​មិត្ត​រួម​អាជីព​ចាស់​ដូច​ជា ចាន់ វឌ្ឍនាកា និង ប្រាក់​ មុន្នីឧត្តម។

កែវ សុខផេង បាន​លើក​ឡើង​ថា កម្មវិធី​សប្បុរស​ធម៌​​នេះ​រៀប​ចំ​បាន​ល្អ​។ រូប​គេ​ពិត​ជា​រំភើបរីក​រាយ​​ដែល​ថ្នាក់​ដឹក​នាំ​ផ្តួច​​ផ្តើម​ឲ្យ​មាន​កម្មវិធី​នេះ​មាន​មនុស្ស​ច្រើន​ចូល​រួម។ រូប​គេ​មានមោទនភាព​ដែល​បាន​ជា​ចំណែក​តូច​មួយ​​ចូល​រួម​សកម្មភាព​ដើម្បី​កុមារ​កម្ពុជា។

កែវ សុខផេង ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​បាល់ទាត់​​កម្ពុជា​ម្នាក់​​ទទួល​បាន​ជោគជ័យទាំង​ក្នុង​ជម្រើស​ជាតិ និង​​ក្លិប​​ ចាប់​តាំង​ពី​រូប​​គេ​បាន​​​លេង​បាល់ទាត់​អាជីព​​​​នៅ​​ឆ្នាំ​២០១២។ ពី​ឆ្នាំ​២០១២ ដល់ ២០១៥ រូប​គេ​បង្ហាញ​ខ្លួន​បាន​​៣៧​ដង​នៅ​លើ​ទី​លាន និង​រក​បាន​២១​គ្រាប់​ឲ្យ​បឹងកេត។ ពី​ឆ្នាំ​២០១៥-២០១៧ រូប​គេ​លេង​ឲ្យ​​ភ្នំពេញ​ក្រោន​ដោយ​បង្ហាញ​ខ្លួន​លើ​ទី​លាន​៥១​ដង រក​បាន​២៧​គ្រាប់។

នៅ​ឆ្នាំ​២០១៨ កែវ សុខផេង​ បាន​លេង​នៅ​​ក្លិប​លីគ​កំពូល​​ម៉ាឡេស៊ី PKNP ហើយ​​​លេង​​​បាន​តែ​៤​ដងប៉ុណ្ណោះ ប៉ុន្តែ​រក​បាន​១​គ្រាប់​ដែល​បាន​ក្លាយ​ជា​កីឡាករកម្ពុជា​ទី​១​រក​បាន​គ្រាប់​បាល់​ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី។ ឆ្នាំ​២០១៨ រូប​គេ​បាន​ចូល​រួម​ជា​មួយ​វិសាខា​ដោយ​បង្ហាញ​ខ្លួន​លើ​ទី​លាន​​៩៤ដង រក​បាន​៥១​គ្រាប់។

កែវ សុខផេង ត្រូវ​បាន​កោះ​ហៅ​ចូលតំណាង​ជាតិ​លើ​ឆាក​អន្តរជាតិ​​តាំង​ពី​ឆ្នាំ​២០១៥​ទាំង​ក្រុម​​ធំ និង​​ក្រុម​យុវជន។ ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​យុវជន​អាយុ​ក្រោម​២៣​ និង​​​​ក្រុម​ធំ​​​៦២​លើក រក​បាន​១៥​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ជា​ច្រើន​ដូច​ជា ជម្រុះ​ជើង​ឯក​ពិភព​លោក ជម្រុះ​ជើង​ឯក​អាស៊ី ជើង​ឯក​អាស៊ាន ​​កីឡា​ស៊ីហ្គេម និង​មិត្តភាព​អន្តរជាតិ​​ជា​ដើម។

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០២​២ កែវ សុខផេង ​បាន​របួស​ញឹក​ញាប់ និង​មិន​សូវ​បាន​ចូល​លេង​​ទេ។ នៅថ្ងៃ​ទី​​៥ ខែ​មេសា​ ឆ្នាំ​២០២៣ រូប​គេ​បាន​​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​ចូល​និវត្តន៍​ក្នុង​វ័យ​៣១​ឆ្នាំ៕

អត្ថបទ៖ វីរបុត្រ

The post កែវ សុខផេង ប្រាប់ថា នៅមិនសុខចង់ចូលទីលានអាជីពវិញ appeared first on Kampuchea Thmey Daily.

លក្ខណៈពិសេស៣ធ្វើឲ្យកីឡាករ​ខ្មែរ-បារាំង គួច ដានី ជាប់ចិត្តកម្ពុជា
កីឡាករ​បាល់ទាត់​កម្ពុជា និង​ព្រះ​ខ័ន​រាជ​ស្វាយរៀង គួច ដានី បានកំពុងប្រកប​អាជីព​បាល់ទាត់​នៅ​កម្ពុជា​រយៈ​ពេល​ជាង​១០​ឆ្នាំ​ហើយគិត​ចាប់​តាំង​ពី​ឆ្នាំ​២០១២​ជា​ពេល​​​រូប​គេ​ចូល​​រួម​ក្លិប​ភ្នំពេញ​ក្រោន​ជា​លើក​ដំបូង។

ការ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​រយៈ​ពេល​ជាង​​១០​ឆ្នាំ​កន្លង​ទៅ​ គួច ដានី ​ពិត​ជា​ចូល​ចិត្ត​ និង​ស្រឡាញ់​​របៀប​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ កីឡាករ​បាន​លើក​ឡើង​ពី​លក្ខណៈ​ពិសេស​៣​យ៉ាង​​ដែល​រូប​គេ​ពេញ​ចិត្ត​បំផុត​នៅ​ក្នុង​​ទឹក​ដី​កំណើត​របស់​ឪពុក​ម្តាយ​ខ្លួន។

គួច ដានី បាន​រៀប​រាប់​ក្នុង​បទ​សម្ភាស​ជា​សារព័ត៌មាន«​កម្ពុជា​ថ្មី​»​ថា​ ៖«ទី១​​កម្ពុជា​​មាន​អាកាស​ធាតុល្អ។ បើ​ប្រៀប​ធៀប​​ជា​មួយស្រុក​បារាំង​នៅ​ខែ​រងា​ពិបាក​ខ្លាំង​។ ពិបាក​ទ្រាំ ពី​ព្រោះ​ខ្ញុំ​ចាញ់រងា។ អីចឹង​ហើយ​បាន​ជា​ខ្ញុំ​ជ្រើស​រើស​ប្រទេស​កម្ពុជា»។

«ទី​២ មនុស្ស​ស្លូត ហើយ​រួស​​រាយ ហើយ​ទី៣​ម្ហូប​ឆ្ងាញ់។ ពី​ដំបូង​​ឡើយ ​ខ្ញុំ​សាក​​ភ្លក្ស​ម្ហូប​ខ្មែរ​​តាម​មិត្តភក្តិ។ ពេល​ភ្លក្ស​ទៅ​ចេះ​តែ​ឆ្ងាញ់​ដូច​សម្ល​ម្ជូរគ្រឿង​សាច់​គោ តុងយ៉ាំ ឡុកឡាក់ជា​ពិសេស។ ​ប្រជាជន​កម្ពុជា​​រួសរាយរាក់ទាក់ បង្ហាញ​ភាព​កក់​ក្តៅស្រឡាញ់​ដាក់​​គ្នា ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»។

ថ្វី​បើ​ឪពុក​ម្តាយ​ជា​ជន​ជាតិ​ខ្មែរ ប៉ុន្តែ​បុរស​កើត​នៅ​ប្រទេស​បារាំង​រូប​នេះ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ទេ​ពី​ដំបូង។ ការ​ចូល​មក​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១២ រូប​គេ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ។ ទោះ​បី​ជា​យ៉ាង​ណា បន្ទាប់​ពី​ព្យាយាម​និយាយ​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន និង​តាម​រយៈ Google translate បាន​ធ្វើ​ឲ្យ​រូប​គេ​ចេះ​និយាយ​ភាសា​ខ្មែរ​យ៉ាង​ច្បាស់។

ខ្សែ​បម្រើ​ការពារ​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បច្ចុប្បន្ន​បាន​និយាយ​ថា ៖«មុន​មក​ស្រុក​ខ្មែរ ខ្ញុំ​អត់​ចេះ​និយាយ​ភាសា​ខ្មែរទេ។ ពេល​មកដល់​មិត្តភក្តិ​បង្រៀន​និយាយ​ខ្មែរ។ ដំបូង​ឡើយ​និយាយ​ជា​មួយ​មិត្តភក្តិ​ជា​ភាសាអង់គ្លេស បន្ទាប់​មក​​​ពួក​គាត់​ជួយ​បង្រៀន​និយាយ​ខ្មែរ​ម្តង​ៗ​តិច ហើយ​​ខ្ញុំ​​ប្រើ​ Google translate ផង​ យូរ​ៗ​ទៅ​ក៏​ចេះនិយាយ​ខ្មែរ»។

រហូត​ដល់​ពេល​នេះ គួច ដានី បាន​លេង​ឲ្យ​ក្លិប​​​កម្ពុជា​ចំនួន​៤​ហើយ បន្ទាប់​ពី​មក​ប្រទេស​កម្ពុជាលើក​ដំបូង​ជា​មួយ​ក្រុម​បាល់ទាត់​ខ្មែរ-បារាំង បែកហ្ស៊ិក-នូវែលហ្សេឡុង​​សម្រាប់​ការ​ប្រកួត​មិត្តភាព​ជា​មួយ​ភ្នំពេញ​ក្រោន។ នៅ​ពេល​នោះ ភ្នំពេញ​ក្រោន​បាន​ចាប់​ចិត្ត​ហើយ​យក​រូប​គេ​​​រហូត​ដល់​ឆ្នាំ២០១៦។ រដូវ​កាល​២០១៧-១៨ រូប​គេ​បាន​ចូល​រូម​ជា​មួយ​​អង្គរថាយហ្គឺរ និង២០១៧-២២​ជា​មួយ​ណាហ្គាវើលដ៍ ហើយ​ចុង​ក្រោយ​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ចាប់​ពី​ឆ្នាំ​២០២៣​។ រូប​គេ​បានឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​២លើក​គឺ​ជា​មួយ​ភ្នំពេញ​ក្រោន និង​ណាហ្គាវើលដ៍៕

ទស្សនាវីដេអូ សូម​ចូល

https://www.facebook.com/kptdaily/videos/770915838302386

អត្ថបទ៖ វីរបុត្រ

The post លក្ខណៈពិសេស៣ធ្វើឲ្យកីឡាករ​ខ្មែរ-បារាំង គួច ដានី ជាប់ចិត្តកម្ពុជា appeared first on Kampuchea Thmey Daily.

ទីបំផុត កីឡាករថៃ ចេញមុខបញ្ជាក់មូលហេតុ ដែលខ្លួនគប់មេដាយ និងតុក្កតាស៊ីហ្គេម ទៅកាន់អ្នកគាំទ្រ
ប្រជាជនកម្ពុជា មិនពេញចិត្តទាល់តែសោះចំពោះអាកប្បកិរិយារបស់កីឡាករថៃ Jonathan Khemdee ដែលបានគប់តុក្កតា និងមេដាយប្រាក់ ទៅកាន់អ្នកគាំទ្រ ក្រោយការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រស៊ីហ្គេម រវាងក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំថៃ ជាមួយ ឥណ្ឌូណេស៊ី។

ថៃ បានប្រកួតចាញ់ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៥-២ នៅម៉ោងបន្ថែម១៥នាទីពីរដង ហើយហេតុផលនៅពីក្រោយទង្វើរបស់ខ្សែការពារកូនកាត់រូបនេះ គឺដោយសារតែគាត់មិនពេញចិត្តនឹងការកាត់ក្តីរបស់អាជ្ញាកណ្តាល ក្នុងការប្រកួត។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពីមានការរិះគន់យ៉ាងចាស់ដៃ Jonathan Khemdee បានចេញមុខបកស្រាយ ដោយបង្ហោះក្នុងគណនី Instagram របស់ខ្លួនថា “សួស្តី អ្នកទាំងអស់គ្នា ខ្ញុំបានឲ្យមេដាយប្រាក់ និងតុក្កតាទៅអ្នកគាំទ្រ ព្រោះខ្ញុំចង់ថ្លែងអំណរគុណចំពោះហ្វេន ដែលបានមកគាំទ្រខ្ញុំដូចកាលពីស៊ីហ្គេមកន្លងទៅ ហើយ​ខ្ញុំ​គ្មាន​ចេតនា ​មិន​គោរព​ដល់​ការ​ប្រកួត​ និង​មេដាយ​ដែល​ខ្ញុំ​បាន​ឈ្នះ​នោះ​ទេ។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលតែងតែគាំទ្រខ្ញុំ”។

ពាក់ព័ន្ធនឹងបញ្ហានេះ Jonathan Khemdee ក៏បង្ហើបផងដែរថា រូបគេអាចសម្រាកពីក្រុមជម្រើសជាតិថៃ ប្រមាណ ២ទៅ៣ឆ្នាំ ប៉ុន្តែថា រូបគេមិនទាន់ច្បាស់ទេថា តើនឹងចាកចេញពីក្រុមដំរីសឹក ឬក៏យ៉ាងណា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thairath

ចុចអាន៖ មកស្គាល់កីឡាករថៃ ដែលគប់ចោលមេដាយ និងតុក្កតាស៊ីហ្គេម ក្រោយប្រកួតចាញ់ ឥណ្ឌូណេស៊ី

The post ទីបំផុត កីឡាករថៃ ចេញមុខបញ្ជាក់មូលហេតុ ដែលខ្លួនគប់មេដាយ និងតុក្កតាស៊ីហ្គេម ទៅកាន់អ្នកគាំទ្រ appeared first on Kampuchea Thmey Daily.

មកស្គាល់កីឡាករថៃ ដែលគប់ចោលមេដាយ និងតុក្កតាស៊ីហ្គេម ក្រោយប្រកួតចាញ់ ឥណ្ឌូណេស៊ី
ប្រជាជនកម្ពុជា មិនពេញចិត្តទាល់តែសោះចំពោះអាកប្បកិរិយារបស់កីឡាករថៃ ដែលបានគប់តុក្កតា និងមេដាយប្រាក់ ទៅកាន់អ្នកគាំទ្រ ក្រោយការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រស៊ីហ្គេម រវាងក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំថៃ ជាមួយ ឥណ្ឌូណេស៊ី។

ថៃ បានប្រកួតចាញ់ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៥-២ នៅម៉ោងបន្ថែម១៥នាទីពីរដង ហើយហេតុផលនៅពីក្រោយទង្វើរបស់ខ្សែការពារកូនកាត់រូបនេះ គឺដោយសារតែគាត់មិនពេញចិត្តនឹងការកាត់ក្តីរបស់អាជ្ញាកណ្តាល ក្នុងការប្រកួត។

កីឡាករថៃ រូបនេះ មានឈ្មោះ Jonathan Khemdee ពាក់អាវលេខ៤ កាន់តួនាទីជាខ្សែការពារកណ្តាល។ គាត់គឺជាកីឡាករបាល់ទាត់អាជីព បច្ចុប្បន្នលេងឲ្យក្លិប Ratchaburi ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសថៃ។

Jonathan Khemdee

Khemdee កើតនៅថ្ងៃទី៩ខែឧសភាឆ្នាំ២០០២ ក្នុងខេត្ត សុរិន្ទ នៃប្រទេសថៃ ប៉ុន្តែធំធាត់ឡើងក្នុងប្រទេសដាណឺម៉ាក។ នៅថ្ងៃទី១០ខែមីនាឆ្នាំ២០២១ Khemdee បានបង្ហាញខ្លួនលើកដំបូងឲ្យក្លិប OB ក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ ដាណឺម៉ាក ខាប់ ជាមួយក្លិប Midtjylland។

គាត់បានចុះកិច្ចសន្យាអាជីពលើកដំបូងរបស់ខ្លួន ជាមួយក្លិបនេះក្នុងខែកក្កដាឆ្នាំ២០២១។ នៅថ្ងៃទី១៥ខែតុលា ឆ្នាំ២០២១ Khemdee ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិថៃអាយុក្រោម២៣ឆ្នាំ សម្រាប់វគ្គជម្រុះ AFC U-23 Asian Cup ឆ្នាំ២០២២។

ហើយនៅថ្ងៃទី២១ខែមករាឆ្នាំ២០២៣ ក្លិប Ratchaburi បានប្រកាសទិញយក Khemdee ដោយធ្វើការបង្ហាញរូបគេ នៅចំពោះមុខអ្នកគាំទ្រនៅកីឡដ្ឋាន Dragon Solar Park៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Wiki

ចុចអាន៖ Thiago បង្ហោះសារមួយ ក្រោយខ្សែការពារថៃ Jonathan គប់មេដាយទៅអ្នកគាំទ្រ

The post មកស្គាល់កីឡាករថៃ ដែលគប់ចោលមេដាយ និងតុក្កតាស៊ីហ្គេម ក្រោយប្រកួតចាញ់ ឥណ្ឌូណេស៊ី appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យរៀបចំកន្លែងព្យាបាលកីឡាករ-កីឡាការនីរងរបួសក្រោយការប្រកួត ដោយឥតគិតថ្លៃ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ-កីឡាការិនី ដែលរងរបួសក្រោយការប្រកួត ហើយការព្យាបាលនោះ មិនតម្រូវឲ្យមានការបង់ប្រាក់ ឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា កន្លងមកមានកីឡាករ-កីឡាការិនីមួយចំនួន បានរងរបួសដោយការប្រកួត ជាពិសេសកីឡាបាល់ទាត់ និងប្រដាល់ តែម្ដង។ ក្រោយត្រូវរបួស កីឡាករ-កីឡាការិនីទាំងនោះ ជួបការលំបាកក្នុងការព្យា​បាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដោយរាប់ទាំងការលំបាក លើថវិកាសម្រាប់ការព្យាបាលផង ដែលជាញឹកញាប់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាភរិយារបស់សម្ដេច បានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាល ចំពោះកីឡាករប្រដាល់មួយចំនួន ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបែបនេះថា «ដោយមើលឃើញនូវការលំបាកបែបនេះព្រឹកនេះ ខ្ញុំបានពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង និងលោកជំទាវ យក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ-កីឡាការិនី នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានចំនួនគ្រែពី ១០០ទៅ ២០០គ្រែ»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការព្យាបាលកីឡាករ-កីឡាការិនី ដែលរងរបួសក្រោយការប្រកួត មិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ ហើយមន្ទីរពេទ្យព្យាបាលត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។

ប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់ក្រសួងសុខាភិបាល រៀបចំឲ្យបានឆាប់ ដែលនឹងអាចចូលរួមផងដែរ ដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យកីឡាករ-កីឡាការិនី ទទួលយកនូវសេវាព្យាបាល នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព​ ក្រោយពេលរៀបចំរួចដោយការពេញចិត្ត៕

The post សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យរៀបចំកន្លែងព្យាបាលកីឡាករ-កីឡាការនីរងរបួសក្រោយការប្រកួត ដោយឥតគិតថ្លៃ appeared first on Kampuchea Thmey Daily.

ជាម្ចាស់ទ្រព្យរាប់លានដុល្លារ តែ Ronaldo ប្រារព្ធខួបកំណើតយ៉ាងសាមញ្ញ នៅអារ៉ាប៊ីសាអូឌីត
កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ជា​ថ្ងៃ​កំណើត​គម្រប់​ខួប ៣៨​ឆ្នាំ​របស់​តារាបាល់ទាត់ Cristiano Ronaldo ខណៈខួបឆ្នាំនេះលោកបានប្រារព្ធឡើងយ៉ាងសាមញ្ញជាមួយ​មិត្តស្រី និង​មិត្តភក្តិប៉ុន្មាននាក់​ នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត។

នៅលើផេកផ្ទាល់ខ្លួន ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបង្ហោះរូបភាពបីបួនសន្លឹក អមជាមួយជាភាសាអារ៉ាប់ ដើម្បីអបអរខួបកំណើតគម្រប់ ៣៨ឆ្នាំរបស់ខ្លួន។ តាមរយៈរូបភាព អ្នកគាំទ្របានឃើញពិធីជប់លៀងដ៏កក់ក្ដៅ សាមញ្ញ ជាមួយនឹងអាហារ និងនំខួបកំណើត និងវត្តមានមិត្តស្រី Georgina ព្រមទាំងមិត្តជិតស្និទ្ធរបស់លោកបួនប្រាំនាក់។

ខួបកំណើតនេះ​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​ថ្ងៃ​ខួប​កំណើត​ដ៏​ពិសេស​មួយ​ ​និងជា​លើក​ដំបូង​របស់ CR7 និង​ក្រុម​គ្រួសារ ដែល​ប្រារព្ធ​​ក្នុង​ប្រទេស​ថ្មី​ ខណៈពិធីទាំងមូលពិតជាមានភាពសាមញ្ញជាទីបំផុត បើទោះបីតារាបាល់ទាត់រូបនេះ មានទ្រព្យសម្បត្តិមហាសាលយ៉ាងណាក្ដី។

ជាមួយគ្នានោះ នៅលើផេកហ្វេកប៊ុកផ្លូវការរបស់ក្លឹប Al Nassr ក៏បានបង្ហោះវីដេអូដើម្បីអបអរសាទរខួបកំណើតរបស់ ​CR7 ផងដែរ ដែលគេបានឃើញសមាជិកក្លិបបង្កការភ្ញាក់ផ្អើលឱ្យ CR7 នៅលើទីលានបាល់ទាត់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កីឡាករ Man United មិនចង់ឲ្យ Greenwood ត្រលប់មករួមក្រុមវិញ

ចុចអាន៖ Messi បង្ហាញ​ពេល​វេលា​ត្រឡប់​ទៅ​ Barcelona ខណៈ​​ការ​បន្ត​កុងត្រា​ជាមួយ PSG ត្រៀមអូស​បន្លាយ

The post ជាម្ចាស់ទ្រព្យរាប់លានដុល្លារ តែ Ronaldo ប្រារព្ធខួបកំណើតយ៉ាងសាមញ្ញ នៅអារ៉ាប៊ីសាអូឌីត appeared first on Kampuchea Thmey Daily.

អាវផាយដែល Messi ពាក់លើកពាន World Cup ថ្ងៃមុន ជារង្វាន់ពីឥស្សរជនជាន់ខ្ពស់មួយរូប
តាមពិតអាវផាយឈ្មោះ Bisht ដែល Messi ពាក់ពេលលើកពាន World Cup​ គឺជា​រង្វាន់​របស់លោក Ahmed Al Barwani ​បានផ្ដល់​ជូន​ដ៏ធំនេះ ​ដល់​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​។

តាមរយៈ​បណ្ដាញ Twitter លោក Ahmed Al Barwani​ ជាមេធាវី និង​ជាសមាជិកសភា​ក្នុងប្រទេស​អូម៉ង់បាន​សរសេរ​ថា “ពីស៊ុលតង់នៃប្រទេស​អូម៉ង់ ខ្ញុំសូម​អបអរសាទរ​អ្នក​សម្រាប់​ការ​ឈ្នះ​ការ​ប្រកួត World Cup Qatar 2022។ The Arabic Bisht ជា​និមិត្តរូប​នៃ​ភាព​ក្លាហាន និង​ប្រាជ្ញា។ ខ្ញុំ​ផ្ដល់​ឲ្យ​អ្នក​នូវ​ប្រាក់​មួយ​លាន​ដុល្លារ ជា​ថ្នូរ​នឹង​អាវផាយ Bisht”។

បន្ថែមពីនេះ​សមាជិកសភា​​​ Ahmed បានប្រាប់កាសែត The National ថា “ខ្ញុំ​នៅ​កីឡដ្ឋាន​មើល​ការ​ផ្សាយ​ផ្ទាល់​ នៅ​ពេល​នោះ​អធិរាជ​នៃ​ប្រទេស​កាតា​បាន​ផ្ដល់​នូវ Bisht ដល់ Messi ។ ​សូម​ប្រាប់​ពិភពលោក​ថា យើង​នៅ​ទី​នេះ ហើយ​នេះ​ ជា​វប្បធម៌​របស់​យើង សូម​ដឹង​ឲ្យ​ច្បាស់”។

ទោះ​យ៉ាង​ណា ​អាវ​ពិសេស​ចំនួន​ពីរ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់ Messi និអ្នកចាំទីបារាំង Hugo Lloris ក្នុង​ព្រឹត្តិការណ៍​ដែល​បារាំង​ចេញ​មក​ទទួល​ជ័យជម្នះ​ជំនួសអាហ្សង់ទីន ​ខណៈ​អាវ​ផាយ​ប្រភេទ​នេះ​មាន​តម្លៃ ១ លាន​ដុល្លារ​ឯណោះ។

សូម​បញ្ជាក់​ថា Bisht គឺ​ជា​អាវផាយ​ដែល​ព្រះអង្គ​ម្ចាស់កាតា Sheikh Tamim bin Hamad Al Thani ទ្រង់​បំពាក់​ឲ្យ​​ Messi ដើម្បី​ជា​កិត្តិយស​ដល់​ប្រធាន​ក្រុម​ជម្រើស​ជាតិ ​ដែលបាន​ឈ្នះ​ក្លាយជាជើងឯក​ពិភពលោក​។ ចំពោះ​បុរស​ដែល​ពាក់​អាវ​ផាយ​បាន​តែ​ក្នុង​ឱកាស​ពិសេស​ដែល​មាន​សំណាង ហើយ​មិនមែន​គ្រប់គ្នា​មាន​សិទ្ធិ​ប្រើ​វា​បាន​ទេ។ ព្រោះ​ Bisht ទុក​សម្រាប់​តែ​ឥស្សរជន​ជាន់​ខ្ពស់​ពាក់​ជា​​សញ្ញា​នៃ​ការ​ដឹងគុណ និង​ការ​គោរព​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Goal

ចុចអាន៖តើអាវផាយ ដែល Messi ពាក់ពេលលើកពាន World Cup គឺជាអ្វី?

The post អាវផាយដែល Messi ពាក់លើកពាន World Cup ថ្ងៃមុន ជារង្វាន់ពីឥស្សរជនជាន់ខ្ពស់មួយរូប appeared first on Kampuchea Thmey Daily.

រឿងរ៉ាវផ្ទាល់ខ្លួន ៥យ៉ាងពីជីវិតកីឡាករ Kylian Mbappe ម្ចាស់ពានស្បែកជើងមាស World Cup 2022
កំពូលខ្សែប្រយុទ្ធ Kylian Mbappe ជា​កីឡាករ​វ័យ​ក្មេង​ដែល​មានតម្លៃខ្លួនថ្លៃបំផុតលើលោក និងត្រូវ​បាន​គេ​ចាត់​ទុក​​ជាបុរសដ៏មាន​ទេពកោសល្យ​​កម្រ​ក្នុងវិស័យ​បាល់ទាត់​បារាំង។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ ដោយយោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា កីឡាកររូបនេះទទួលបានប្រាក់បៀវត្សរ៍រហូតដល់ ១២០លានដុល្លារអាមេរិកឯណោះ សម្រាប់ការលេងនៅរដូវកាល ២០២២/២៣ ឱ្យក្លឹប PSG ។

ចំនួន​នេះ​មានច្រើន​ជាង​តារា​បាល់ទាត់​ល្បី​ៗ​របស់​ពិភពលោកទាំង​ពីរ​រូប​គឺ Messi និង Ronaldo ទៅទៀត។ ដោយសារតែមិត្តរួមក្រុម PSG របស់ Mbappe គឺ Messi ទទួលបានប្រាក់ខែប្រហែល ១២០លានដុល្លារប៉ុណ្ណោះ ខណៈដែល Ronaldo ទទួលបាន ១០០លានដុល្លារ កាលពីពេលនៅលេងឱ្យ Manchester United ។

បច្ចុប្បន្ននេះ យោងតាមគេហទំព័រ caknowledge.com ទ្រព្យសម្បត្តិសុទ្ធរបស់កីឡាករវ័យ ២៤ឆ្នាំរូបនេះ មានចំនួនប្រហែល ១៨០លានដុល្លារ។ ក្រៅពីទទួលបានប្រាក់បៀវត្សរ៍ដ៏ច្រើនពីកីឡាបាល់ទាត់ កីឡាករវ័យក្មេងរូបនេះក៏មានប្រាក់ចំណូលពីប្រភពជាច្រើនទៀតរួមមាន អាជីវកម្ម ការវិនិយោគ និងទូតសុឆន្ទៈតំណាងឱ្យម៉ាកយីហោល្បីៗលើពិភពលោក។

ខាងក្រោមជារឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ចំនួន ៥យ៉ាង ​ពីកំពូលខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុមមាន់គកបារាំង៖

១. Kylian Mbappe ជាកំពូលតារា ប៉ុន្តែប្រើជីវិតសាមញ្ញបំផុត

និយាយដល់ប្រាក់ចំណូលដ៏ខ្ពស់កប់ពពក ប្រិយមិត្តអាចនឹងគិតថា Mbappe ចូលចិត្តចាយជីវិតហាយសូរមិនខាន។ ផ្ទុយទៅវិញកីឡាកររូបនេះ មិនភ្លើតភ្លើនខ្ជះខ្ជាយប្រាក់ទៅលើរថយន្តទំនើប វីឡាប្រណីត ម៉ាកយីហោល្បីៗ ឬឧបករណ៍កីឡាផ្សេងៗឡើយ។

អ្នកគាំទ្រកម្រឃើញ Mbappe ថតរូបជាមួយរថយន្តទំនើប ឬអួតពីជីវិតដ៏ប្រណីតរបស់លោកនៅលើបណ្តាញសង្គមណាស់។ លោកផ្តោតពេលវេលាស្ទើរតែទាំងស្រុងលើការអភិវឌ្ឍជំនាញបាល់ទាត់ ហើយពេលទៅណាមកណា ហ្វេនៗឃើញលោកស្លៀកពាក់ធម្មតាៗប៉ុណ្ណោះ។

យ៉ាងណាមិញ ក្នុងនាមជាកំពូលកីឡាករបាល់ទាត់ពិភពលោក គេដឹងថា Mbappe មានរថយន្តទំនើបពីរបីគ្រឿងដែរ ហើយលោកធ្លាប់ចំណាយប្រាក់ ៧០០០ដុល្លារក្នុងមួយម៉ោង ដើម្បីជួលយន្តហោះឯកជន សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។

២. Kylian Mbappe ជាមនុស្សស្រឡាញ់ស្បែកជើង និងនាឡិកាដៃ

Mbappe ជាមនុស្ស​គ្មាន​ចំណង់​ចំណូល​ចិត្ត​លើ​រថយន្ត​ស្ព័រដូចអ្នកមានៗផ្សេងនោះទេ ដែល​ជា​ហេតុ​នាំឱ្យលោក​កម្រ​ចែករំលែក​រូប​ថត​ជាមួយ​រថយន្ត​ទំនើប។ យ៉ាង​ណា​មិញ ខ្សែ​ប្រយុទ្ធ​វ័យ ២៤​រូប​នេះ​ហាក់​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​នាឡិកាដៃ និង​ស្បែក​ជើង។ លោកជាម្ចាស់បណ្តុំនៃនាឡិកាទាន់សម័យបំផុត ដែលគេតែងប្រទះឃើញលោកបង្ហាញវាញឹកញាប់។

រាល់ពេលដែលលោកបង្ហាញវត្តមាននៅពីមុខកាមេរ៉ា ខ្សែប្រយុទ្ធរូបនេះផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការតុបតែងខ្លួន ដោយលោកតែងតែផ្លាស់ប្តូរម៉ូដនាឡិកា និងស្បែកជើងផ្សេងៗគ្នាពីម៉ាកយីហោល្បីៗ និងមានតម្លៃថ្លៃក្នុងពិភពលោកដូចជា Sneakers, Hublot, Nike និង Rolex ​ជាដើម។ យ៉ាងណាមិញ ស្បែកជើង និងនាឡិការបស់លោកភាគច្រើនត្រូវបានឧបត្ថម្ភដោយម៉ាកយីហោដែលលោកតំណាងឱ្យ ដូច្នេះលោកមិនចាំបាច់ចំណាយលុយទិញវានោះទេ។

៣. Kylian Mbappe ជាវិនិយោគិនលើវិស័យអចលនទ្រព្យ

ពេលឆ្លើយនៅចំពោះមុខសារព័ត៌មានបារាំង Mbappe ធ្លាប់និយាយថា លោកយកចិត្តទុកដាក់ជាពិសេសចំពោះការវិនិយោគលំនៅដ្ឋាន ព្រោះលោកចង់ឱ្យ​គ្រួសារមានផ្ទះធំទ្រនំខ្ពស់ សម្រាប់ពួកគាត់រស់នៅយ៉ាងសុខស្រួល។

ក្រោយវិនិយោគជោគជ័យ គេបានដឹងថា Mbappe មានវីឡាដ៏ប្រណីតតម្លៃ ១០លានដុល្លារ នៅកណ្ដាលក្រុងប៉ារីស ដែលវាមានបន្ទប់គេង ១២បន្ទប់ ជាមួយនឹងទីលានបាល់បោះ បណ្ណាល័យ កន្លែងហាត់ប្រាណ និងបន្ទប់អាហារ។ លើសពីនេះលោកមានផ្ទះលំហែមួយនៅប្រទេស ម៉ូណាកូ (Monaco) ផងដែរ។

៤. Kylian Mbappe ចូលចិត្តដើរកម្សាន្តជាមួយធម្មជាតិ

ថ្វីត្បិតតែខ្លួនក្លាយជាសេដ្ឋីហើយក្ដី និងមានលុយចាយមិនខ្វះយ៉ាងណាក៏ដោយ ប៉ុន្តែ Mbappe មិនដែលចំណាយលុយលើការសប្បាយដើរលេងក្លឹបរាត្រី ឬសេពគ្រឿងស្រវឹងឡើយ។ ម្ចាស់ពានស្បែកជើងមាសរូបនេះ ហាក់នៅឆ្ងាយពីទម្លាប់អវិជ្ជមាន ហើយលោកតែងត្រូវគេកោតសរសើរនូវរបៀបរស់នៅដែលមានសុខភាពល្អ។ នៅពេលវិស្សមកាលម្ដងៗ លោកឧស្សាហ៍​ចំណាយ​ប្រាក់​​សម្រាក​លំហែ​​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ ហើយជារឿយៗលោកតែងតែទៅលេងឆ្នេរសមុទ្រ និងរមនីយដ្ឋានធម្មជាតិ។

៥. Kylian Mbappe ចូលចិត្តធ្វើសប្បុរសធម៌

ទង្វើនេះ ជាទង្វើដែលធ្វើឱ្យហ្វេនៗរាប់លាននាក់រឹតតែស្រឡាញ់គាំទ្រ Mbappe ព្រោះបុរសរូបនេះមិនភ្លេចឡើយនូវសកម្មភាព​មនុស្សធម៌ ក្នុងការលើកស្ទួយកុមារក្រីក្រ។ ប្រហែលនេះជាចំណង់ចំណូលចិត្ត ដែលកើតចេញពីអតីតកាលរបស់ Mbappe ព្រោះកាលនៅវ័យកុមារ លោកមានជីវភាពក្រីក្រ និងលំបាក រកព្រឹកខ្វះល្ងាច។ យោងតាមកាសែតបារាំង L’Equipe កំពូលខ្សែប្រយុទ្ធរូបនេះធ្លាប់បានជួយកុមារពិការ កុមារឈឺរ៉ាំរ៉ៃ និងកុមារក្រខ្សត់ ដោយលោកតែងតែបរិច្ចាគប្រាក់រង្វាន់របស់ខ្លួនទាំងអស់ពីការប្រកួតបាល់ទាត់ពិភពលោកជូនមូលនិធិ។

ដោយឡែក ក្នុងព្រឹត្តិការណ៍ World Cup 2022 ថ្មីៗនេះ Kylian Mbappe ក៏បានប្រកាសយកប្រាក់រង្វាន់ទាំងអស់ ដែលមានតម្លៃប្រហែល ៤សែនដុល្លារ ផ្តល់ដល់កុមារក្រីក្រនៅអាហ្វ្រិកផងដែរ ហើយ Mbappe ​នឹងរក្សាទម្លាប់ប្រើប្រាស់ប្រាក់រង្វាន់ទាំងអស់នៅក្នុងក្លឹប និងការប្រកួតធំៗ ដើម្បីបរិច្ចាគដល់អង្គការសប្បុរសធម៌រហូតទៅ។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះរឿងរ៉ាវទាំង ៥យ៉ាង របស់ Kylian Mbappe? សូមចែករំលែកជាមួយ កម្ពុជាថ្មី!

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Kylian Mbappe ពីក្មេងក្រីក្រនៅសំណង់អនាធិបតេយ្យ ក្លាយជាកំពូលកីឡាករបាល់ទាត់ពិភពលោក

The post រឿងរ៉ាវផ្ទាល់ខ្លួន ៥យ៉ាងពីជីវិតកីឡាករ Kylian Mbappe ម្ចាស់ពានស្បែកជើងមាស World Cup 2022 appeared first on Kampuchea Thmey Daily.