កីឡាករ Ouyang Feng Archives - Kampuchea Thmey Daily

កំណត់ត្រាមិនចាញ់ ១៥ ប្រកួតជាប់គ្នារបស់ជើងខ្លាំងចិន Ouyang Feng ត្រូវបានបញ្ចប់
កំណត់ត្រាមិនចាញ់សោះរបស់កំពូលអ្នកប្រដាល់ឃីគបុកស៊ីងចិន Ouyang Feng ចំនួន ១៥ ប្រកួតជាប់គ្នា ក្នុងរយៈពេល ៣ ឆ្នាំ ត្រូវបានបញ្ចប់ ក្រោមថ្វីដៃកីឡាករ ប្រេស៊ីល Jonas Salsicha។

កីឡាករ Ouyang Feng

កីឡាករ Ouyang Feng ត្រូវបានគេចាត់ទុកជាកីឡាករឃីគបុកស៊ីងលំដាប់កំពូល​ម្នាក់របស់ប្រទេសចិន បន្ទាប់ពីរូបគេចាប់ផ្តើមឡើងប្រកួតអាជីពតាំងពីឆ្នាំ ២០១៨ ដល់ខែ កញ្ញា ឆ្នាំ ២០២៥ ដោយ​ស្គាល់រស់ជាតិចាញ់ត្រឹមតែ ៣ លើកគត់​ក្នុង​ចំណោម​ការប្រកួតសរុប ៤៨ លើក។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះ បានគ្រងខ្សែក្រវាត់ធំៗដល់ទៅ ៣ ខ្សែ​គឺ​ K-1 ទម្ងន់​៧០គីឡូក្រាម, ខ្សែក្រវាត់ពិភពលោក Wu Lin Feng ទម្ងន់ ៧០ គីឡូក្រាម និងនៅឆ្នាំ ២០២៥ ទើបដណ្តើមខ្សែក្រវាត់ពិភពលោក Wu Lin Feng World MAX ទម្ងន់ ៧០ គីឡូក្រាម។

កីឡាករ Ouyang Feng

ជាមួយគ្នានេះ កីឡាករ Ouyang Feng បានធ្វើឱ្យអ្នកគាំទ្រកីឡាឃីគបុកស៊ីង មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីកាន់កំណត់ត្រាប្រកួតមិនចាញ់សោះចំនួន ១៥ ប្រកួតជាប់គ្នា ដោយរាប់ពីឆ្នាំ ២០២២ មក។ ទោះបីជាយ៉ាងណា កំណត់ត្រានេះត្រូវបានបញ្ចប់​កាល​ពី​ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្រោមថ្វីដៃកីឡាករ ប្រេស៊ីល Jonas Salsicha។

ជំនួបនេះ គឺជាការប្រកួតវគ្គ ៨ នាក់ចុងក្រោយ ដែលធ្វើឡើងនៅទីក្រុង តូក្យូ ប្រទេស ជប៉ុន ដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោក K-1 World MAX ទម្ងន់ ៧០ គីឡូក្រាម។ Ouyang Feng បានបញ្ចប់ការប្រកួត ៣ ទឹកពេញយ៉ាងស្វិតស្វាញទល់នឹងកីឡាករ Jonas Salsicha ហើយចុងក្រោយរូបគេបានចាញ់ដោយពិន្ទុ។

កីឡាករ Ouyang Feng ចាញ់កីឡាករ Jonas Salsicha

ដូច្នេះការបរាជ័យនេះ បានធ្វើឱ្យ Ouyang Feng ​ធ្លាក់​ចេញពីការឡើងវគ្គបន្ត ដើម្បីដណ្តើមខ្សែក្រវាត់ K-1 World MAX ទម្ងន់ ៧០ គីឡូក្រាមហើយ។ គួរបញ្ជាក់ ថា អ្នកប្រដាល់ចិនរូបនេះ ធ្លាប់ដណ្តើមបានខ្សែក្រវាត់របស់ស្ថាប័ន K-1 មួយរួចហើយ គឺខ្សែក្រវាត់ K-1 ទម្ងន់​៧០គីឡូក្រាម ខណៈបច្ចុប្បន្នកីឡាករនៅតែកំពុងគ្រងខ្សែក្រវាត់មួយនេះ បន្ទាប់ពីដណ្តើមបានតាំងពីឆ្នាំ ២០២៣៕

អត្ថបទ៖ សេម កុសល

The post កំណត់ត្រាមិនចាញ់ ១៥ ប្រកួតជាប់គ្នារបស់ជើងខ្លាំងចិន Ouyang Feng ត្រូវបានបញ្ចប់ appeared first on Kampuchea Thmey Daily.

កំពូលអ្នកប្រដាល់ចិន Ouyang Feng កំពុងបន្តបេសកកម្មដណ្តើមខ្សែក្រវាត់ K-1 ទីពីរក្នុងអាជីព
កំពូលអ្នកប្រដាល់ឃីគបុកស៊ីងចិន កីឡាករ Ouyang Feng កំពុងតែបន្តភាពខ្លាំងរបស់ខ្លួននៅសង្វៀន K-1 ដែលជាសង្វៀនធំបំផុតរបស់ ជប៉ុន ដោយរូបគេបានឆ្លងផុតវគ្គជម្រុះជុំដំបូងឈានចូលវគ្គ ៨ នាក់ចុងក្រោយ ដើម្បីដណ្តើមខ្សែក្រវាត់ K-1 World MAX ឆ្នាំ ២០២៥ ទម្ងន់ ៧០ គីឡូក្រាម។

កីឡាករ Ouyang Feng

ជាការពិត Ouyang Feng បាននឹងកំពុងគ្រងខ្សែក្រវាត់របស់ K-1 មួយខ្សែរួចហើយ គឺខ្សែក្រវាត់ K-1 Super Welterweight ទម្ងន់ ៧០ គីឡូក្រាម ដែលរូបគេដណ្តើមបានតាំងពីឆ្នាំ ២០២៣ ខណៈបច្ចុប្បន្ននៅមិនទាន់មានកីឡាករណាម្នាក់អាចដណ្តើមបានចេញពីដៃរបស់គេនៅឡើយទេ។

នៅឆ្នាំ ២០២៥ កីឡាករ Ouyang Feng ទទួលបានឱកាសឈានជើងចូលសង្វៀន K-1 ជាថ្មីម្តងទៀត ដើម្បីដណ្តើមខ្សែក្រវាត់ ដែលមានកម្រិតកាន់តែធំជាងមុន គឺខ្សែក្រវាត់ពិភពលោក K-1 World MAX ទម្ងន់ ៧០ គីឡូក្រាម។ អ្នកប្រដាល់ចិន វ័យ ២៨ ឆ្នាំរូបនេះ បានឡើងមកដល់វគ្គនាក់ចុងក្រោយហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះ​ជុំដំបូង យកឈ្នះលើកីឡាករ ប៉ូឡូញ Kacper Muszyński ដោយពិន្ទុ។

កីឡាករ Ouyang Feng ឈ្នះកីឡាករ Kacper Muszyński

នៅវគ្គ ៨ នាក់ចុងក្រោយ Ouyang Feng នឹងត្រូវជួបជាមួយ​ជើងខ្លាំង ប្រេស៊ីល Jonas Salsicha នៅទីក្រុង តូក្យូ ប្រទេស ជប៉ុន ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ដើម្បីស្វែងរកកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ការប្រកួតដណ្តើមខ្សែក្រវាត់ K-1 World MAX នេះពិតជាតឹងតែងខ្លាំង ពីព្រោះការប្រកួតគឺឆ្លងកាត់ដំណាក់កាលច្រើនតាំងពីជុំដំបូងមាន ១៦ នាក់ រហូតដល់វគ្គផ្តាច់ព្រ័ត្រចុងក្រោយ ដែលចម្រាញ់រកជើងឯកត្រឹមតែម្នាក់។ យ៉ាងណា ក្នុងករណីបើ Ouyang Feng ដណ្តើមបានខ្សែក្រវាត់ K-1 World MAX ឆ្នាំ ២០២៥ នឹង​ធ្វើ​ឲ្យ​រូប​គេ ក្លាយ​ជាកំពូលកីឡាករឃីកបុកស៊ីងម្នាក់ ពីព្រោះក្នុងការប្រកួត​នេះ​ សូម្បីកីឡាករ ប៊ុលហ្គារី Stoyan Koprivlenski ដែលធ្លាប់ឈ្នះ ប៊ូខាវ និងឈ្នះខ្សែក្រវាត់ K-1 World MAX កាល​ពី​ឆ្នាំ ២០២៤ ក៏មានវត្តមានផងដែរ៕

កីឡាករ Stoyan Koprivlenski

អត្ថបទ៖ សេម កុសល

The post កំពូលអ្នកប្រដាល់ចិន Ouyang Feng កំពុងបន្តបេសកកម្មដណ្តើមខ្សែក្រវាត់ K-1 ទីពីរក្នុងអាជីព appeared first on Kampuchea Thmey Daily.

កំពូលអ្នកប្រដាល់ចិន Ouyang Feng កំពុង​គ្រប់​គ្រង​ខ្សែក្រវាត់ K-1 ទម្ងន់ ៧០ គ.ក ៣ ឆ្នាំហើយ
កំពូលអ្នកប្រដាល់ឃីកបុកស៊ីងចិន កីឡាករ Ouyang Feng នៅតែបន្តកាន់កាន់កាប់ខ្សែក្រវាត់ K-1 Super Welterweight ទម្ងន់ ៧០ គីឡូក្រាម បន្ទាប់ពីដណ្តើមបានតាំងពីឆ្នាំ ២០២៣។ រឿងដែលពិសេសមួយទៀត រូបគេមិន​ទាន់ស្គាល់​បរាជ័យ​ឡើយ​សម្រាប់ការប្រកួត ១៥ ប្រកួតចុងក្រោយ។

កីឡាករ Ouyang Feng

កីឡាករ Ouyang Feng ​ជា​តារាប្រដាល់ឆ្នើមមួយរូបរបស់ចិន កំពុងគ្រង​ខ្សែ​ក្រវាត់ជាច្រើន ប៉ុន្តែខ្សែក្រវាត់ធំបំផុតរបស់គេ មាន ៣ រួមមាន K-1 ទម្ងន់​៧០គីឡូក្រាម, ខ្សែក្រវាត់ពិភពលោក Wu Lin Feng ទម្ងន់ ៧០ គីឡូក្រាម និងនៅឆ្នាំ ២០២៥ ទើបដណ្តើមខ្សែក្រវាត់ពិភពលោក Wu Lin Feng World MAX ទម្ងន់ ៧០ គីឡូក្រាម។ គិតត្រឹម​ខែ តុលា ​ឆ្នាំ ២០២៥ រូប​គេ​ធ្លាប់​ប្រកួតបានចំនួន៤៨ លើក ឈ្នះ ៤៤ (ផ្តួលដៃគូឱ្យសន្លប់ ២១ លើក) ចាញ់៣ និង​មិនប្រកាសលទ្ធផល១លើក។

រម្លឹកអំពីខ្សែក្រវាត់ K-1 Super Welterweight ដែលជាខ្សែក្រវាត់ទម្ងន់ ៧០ គីឡូក្រាមតែមួយគត់ប្រចាំស្ថាប័នកំពូលរបស់ ជប៉ុន K-1 គឺ Ouyang Feng បាន​គ្រប់​គ្រង​រយៈពេល ៣ ឆ្នាំមកហើយ បន្ទាប់ពីផ្តួលកីឡាករម្ចាស់ផ្ទះ ជប៉ុន Hiromi Wajima ឲ្យ​សន្លប់ក្នុងទឹកទី ២ កាលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៣។ តាំងពីពេលនោះមក គឺមិនទាន់មានកីឡាករណាម្នាក់អាចមកដណ្តើមពីកីឡាករចិនរូបនេះបានទេ។ ជាក់ស្តែងកាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៥ ក៏មានកីឡាករ ហូល្លង់ Darryl Verdonk ម្នាក់ចូលមកដណ្តើមផងដែរ ប៉ុន្តែត្រូវបានចាញ់ដោយពិន្ទុ។

កីឡាករ Ouyang Feng

រឿងដ៏អស្ចារ្យ ក្នុងរយៈពេល ៧ ឆ្នាំមកនេះ ពោលរាប់ពីឆ្នាំ ២០១៨ មក កីឡាករ Ouyang Feng ចាប់អាជីពជាកីឡាករប្រដាល់ គឺរូបគេធ្លាប់ចាញ់តែ ៣ ដងគត់ ក្នុងនោះគឺចាញ់ក្រោមដៃកីឡាករ បេឡារុស Dzianis Zuev ដោយពិន្ទុនៅឆ្នាំ ២០១៩។ ឆ្នាំ ២០១៩ ដដែល បានចាញ់កីឡាករ ក្រូអាត Dragan Cimesa ដោយពិន្ទុ និងចុងក្រោយនៅឆ្នាំ ២០២២ បានចាញ់ពិន្ទុ​មិត្តរួមសញ្ជាតិ Luo Chao ដែល​ធ្លាប់​ឈ្នះ​កីឡាករ​កម្ពុជា​ រឿង សុភ័ណ្ឌ និង ឡៅ ចន្ទ្រា។ ចាប់ពីការចាញ់លើកចុងក្រោយនេះមក Ouyang Feng មិនដែលចាញ់ទៀតឡើយ ដោយការប្រកួត ១៥ ប្រកួតចុងក្រោយគិតត្រឹមខែ តុលា ឆ្នាំ ២០២៥ គឺរូបគេឈ្នះទាំងអស់។

គួរឱ្យដឹងថា នៅឆ្នាំ ២០២៥ កីឡាករ Ouyang Feng កំពុងមានភារកិច្ចប្រកួតក្នុងកម្មវិធីរបស់ K-1 មួយកម្មវិធីទៀត គឺជាការប្រកួតដណ្តើមខ្សែក្រវាត់ K-1 World MAX 2025 ពិភព​លោក។ រូប​គេ​បាន​​ឈ្នះកីឡាករ​ប៉ូឡូញ Kacper Muszyński ដោយ​ពិន្ទុ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ ៨​ រូប​ចុង​ក្រោយ ដោយ​ត្រូវ​ជួប​​កីឡាករប្រេស៊ីល Jonas Salsicha នៅ​ថ្ងៃ​ទី​ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ដើម្បី​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

កីឡាករ Ouyang Feng

ប្រវត្តិ​កីឡាករ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់ K-1 Super Welterweight Championship

កីឡាករអាល់ម៉ានី Marat Grigorian ពី​ខែកក្កដា ឆ្នាំ ២០២១៥ – ខែធ្នូ ឆ្នាំ ២០១៦

កីឡាករបេឡារុស្ស Chinqz Allazov ពី​ខែមិថុនា ឆ្នាំ ២០១៧ – ខែមីនា ឆ្នាំ ២០១៨

កីឡាករ​ប្រេស៊ីល Minoru Kimura ពី​ខែ​មីនា ឆ្នាំ ២០២០ – ខែ​ធ្នូ ឆ្នាំ ២០២៣

កីឡាករ​ចិន Ouyang Feng ពី​ខែ​ធ្នូ ឆ្នាំ ២០២៣ – បច្ចុប្បន្ន

អត្ថបទ៖ សេម កុសល

The post កំពូលអ្នកប្រដាល់ចិន Ouyang Feng កំពុង​គ្រប់​គ្រង​ខ្សែក្រវាត់ K-1 ទម្ងន់ ៧០ គ.ក ៣ ឆ្នាំហើយ appeared first on Kampuchea Thmey Daily.