កីឡាការិនី ស្រួង ភាវី Archives - Kampuchea Thmey Daily

ស្រួង ភាវី ទទួល​បាន​ពាន​ពិសេស​មួយ​សម្រាប់​ស្លៀក​ឈុត​ប្រពៃណី​ខ្មែរ​លេច​ធ្លោ
កីឡាការិនី​ប៊ីយ៉ា និង​ស្នូឃ័រ​កម្ពុជា ស្រួង ភាវី ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​ពិសេស​មួយ​​សម្រាប់​ការ​​ស្លៀកឈុត​ប្រពៃណី​ខ្មែរ​លេច​ធ្លោ​​ចូល​រួម​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​កីឡា​ប៊ីយ៉ាការ៉ុម​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ស្រួង ភាវី​ បាន​រៀប​រាប់​ថា សហព័ន្ធ​កីឡា​ប៊ីយ៉ារ៉ុម​អន្តរជាតិ​បាន​រៀបចំ​កម្មវិធី​ប្រគល់​ពាន​រង្វាន់ និង​ប្រាក់​រង្វាន់​ប្រចាំ​ឆ្នាំ ដល់​កីឡាករ កីឡាការិនី​ដែល​បាន​ខិត​ខំ​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ចូល​រួម​ប្រកួត​ពេញ​មួយ​ឆ្នាំ​នៅ​ក្នុង​ខែ​មីនា ឆ្នាំ ២០២៦  ដែល​មាន​កីឡាករ កីឡាការិនី​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ។ ក្នុង​នោះ​អ្នក​នាង​ក៏​បាន​ចូល​រួម​ក្នុង​កម្មវិធី​ដ៏​ពិសេស​នេះ​ដែរ។

កីឡាការិនី​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​​ថា ​អ្នក​នាង​ទទួល​បាន​ពាន​មួយ​នៅ​ក្នុង​កម្មវិធីប្រគល់​ពាន​រង្វាន់ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ខែ​មីនា​នេះ។ សហព័ន្ធ​កីឡា​ប៊ីយ៉ាការ៉ុម បាន​ប្រគល់​ពាន និង​ថវិកា​ជា​ច្រើន​ដល់​កីឡាករ កីឡាការិនី​គ្រប់​បណ្តា​ប្រទេស​ដែល​ជា​កាដូ​លើក​ទឹក​ចិត្ត​ដែល​ពួក​គាត់​បាន​ខិត​ខំ​ប្រកួត​យ៉ាង​ស្វាហាប់​ក្នុង​មួយ​ៗ​ឆ្នាំ។

ស្រួង ភាវី បាន​បន្ត​ថា ៖«សម្រាប់​នាង​ខ្ញុំ ឆ្នាំ​នេះ​អត់​បាន​ពាន​រង្វាន់​ពិសេស​អ្វី​ទេ ដោយសារ​ខ្ញុំ​ធ្លាក់​ទឹក​ដៃ លទ្ធផលមិន​សូវ​ល្អ​។ ទោះ​ជាយ៉ាង​ណា ខ្ញុំ​នឹង​ខិត​ខំ​ហ្វឹក​ហាត់​បន្ថែម​ទៀត​ដើម្បីស្វែង​រក​ពាន​រង្វាន់ និង​កេរ្តិ៍ឈ្មោះឲ្យ​ខ្ពស់ជាង​នេះ​»។

«សម្រាប់​ពាន​នេះ​តំណាង​ឲ្យ​ឈុត​ប្រពៃណី​ខ្មែរ​ដែល​ខ្ញុំ​បាន​ស្លៀក​ពាក់។ ខ្ញុំ​គិត​ថា ខ្ញុំ​អត់​បាន​ពាន​ទេ ខ្ញុំ​ស្លៀក​ឈុត​នេះ​គឺ​គ្រាន់​តែ​ចង់​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ​ឲ្យ​ប្រទេស​គេ​បាន​ឃើញ តែមិននឹក​ស្មាន​ថា ខាង​កម្មវិធី​បាន​ផ្តល់​ពាន​នេះ​ដើម្បី​តំណាង​ឲ្យឈុតប្រពៃណី​ខ្មែរ​ដែល​ខ្ញុំ​ស្លៀក​ថ្ងៃ​នេះ​​ គេ​​ពេញ​ចិត្ត និង​លេច​ធ្លោ​ជាង​គេ»។

នៅ​ចុង​ឆ្នាំ​២០២៥ និង​ដើម​ឆ្នាំ ២០២៦ ស្រួង ភាវី មិន​សូវ​ទទួល​បាន​លទ្ធផល​ល្អ​ទេ​សម្រាប់​​ចូល​រួម​ប្រកួត​សំខាន់​ៗ។ ទោះ​បី​ជា កីឡាការិនី​កម្ពុជា រូប​នេះ​បាន​ឈ្នះ​ជើង​ឯក LPBA Charity Championship 2025-26 កាល​ពី​ខែ​សីហា ឆ្នាំ ២០២៥ ដោយ​ទទួល​បាន​ប្រាក់​រង្វាន់ ៤០​លាន​វ៉ុន (ជិត​៣​ម៉ឺន​ដុល្លារ​អាមេរិក។

ពេល​នោះ ស្រួង ភាវី រក​បាន​ប្រាក់​​រង្វាន់​ច្រើន​ជាង​គេគឺ សរុប ៨១​លាន​រ៉ុន ឈរ​ចំណាត់​ថ្នាក់​លេខ​១ នៅ​ក្នុង​រដូវ​កាល ២០២៥-២៦ បន្ទាប់​ពី​បាន​ឈ្នះ​ជើង​ឯក​ចំនួន ៣ លើក ប៉ុន្តែ​​​​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​​​​លេខ​២ ក្នុង​តារាង​​កីឡាការិនី​​រក​បាន​ប្រាក់​រង្វាន់​ច្រើន​បំផុត​គ្រប់​សម័យ​កាល (All Season Money Ranking)​ (ប្រហែល ២៥​ម៉ឺន​ដុល្លារ​អាមេរិក) បន្ទាប់​ពី​កីឡាការិនីកូរ៉េ​ខាង​ត្បួង Ga-young Kim ឈរ​លេខ​១​ (រក​បានប្រហែល​៥០​ម៉ឺន​ដុល្លារ​អាមេរិក)៕

អត្ថបទ៖ វិរបុត្រ

The post ស្រួង ភាវី ទទួល​បាន​ពាន​ពិសេស​មួយ​សម្រាប់​ស្លៀក​ឈុត​ប្រពៃណី​ខ្មែរ​លេច​ធ្លោ appeared first on Kampuchea Thmey Daily.

ស្រួង ភាវី ឈ្នះ​ជើង​ឯក LPBA ឆ្នាំ ២០២៥-២៦ មាន​បេក្ខនារី ១២៨​នាក់ អម​ដោយ​ប្រាក់​រង្វាន់ជិត ៣​ម៉ឺន​ដុល្លារ​
កីឡាការិនី​បីយ៉ាការ៉ុម​ជម្រើស​ជាតិ​កម្ពុជា ស្រួង ភាវី បាន​ឈ្នះ​ជើង​ឯក LPBA Charity Championship ឆ្នាំ ២០២៥-២៦ ដោយ​ទទួល​បាន​ប្រាក់​រង្វាន់ ៤០​លាន​វ៉ុន (ជិត​៣​ម៉ឺន​ដុល្លារ​អាមេរិក។

ព្រឹត្តិការណ៍​ប្រកួត​បីយ៉ាការ៉ុម​លំដាប់​ពិភព​លោក​នេះ​​មាន​កីឡាការិនី​​ជម្រើស​ឈាន​មុខ​ចំនួន ១២៨​នាក់​ដែល​ត្រូវ​ប្រកួត​ប្រជែង​ជា​ច្រើនដំណាក់​កាល និង​តឹង​តែង​បំផុត​មុន​​ពេល​ឈាន​ដល់​វគ្គ ៣២ នាក់​ចុង​ក្រោយ។

នៅ​វគ្គ៣២​នាក់ កីឡាការិនី​កម្ពុជា ស្រួង ភាវី បាន​ទម្លាក់​កីឡាការិនី Oh Do-hee ដោយ​ពិន្ទុ ៣-១ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ ១៦ នាក់​ចុង​ក្រោយ។ នៅ​វគ្គ​១៦​នាក់​នេះ កីឡាការិនី​កម្ពុជា បាន​យក​ឈ្នះ​កីឡាការិនី Kim Ye-eun ដោយ​ពិន្ទុ ៣-២ ដើម្បី​ឡើង​ទៅ​កាន់​​វគ្គ​ ៨ ​នាក់​ចុង​ក្រោយ ដែល​បាន​ទម្លាក់​កីឡាការិនី Park Ye-won ដោយ​ពិន្ទុ ៣-០។

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ស្រួង ភាវី បាន​យក​ឈ្នះ​កីឡាការិនី Han Ji-eun ដោយ​ពិន្ទុ ៣-២ ដើម្បី​ឡើង​ទៅ​​កាន់​​វគ្គ​ផ្តាច់​ព្រ័ត្រ ជួប​ដៃ​គូ​ចាស់​ដ៏​ស្វិត​ស្វាញ​គឺ​​​កីឡាការិនី Kim  Min-a ប៉ុន្តែ​កីឡាការិនី​កម្ពុជា​​មិន​បាន​ខក​ចិត្ត​ឡើយ។ កីឡាការិនី​កម្ពុជា​បាន​យក​ឈ្នះ​ដោយ​ពិន្ទុ ៤-១ ដើម្បី​គ្រង​ជើង​ឯក​។

នេះ​ជា​ជើង​ឯក LPBA លើក​ទី​ ៩ ​របស់ ស្រួង ភាវី បន្ទាប់​ពី​ធ្លាប់ឈ្នះ​ចំនួន ៨ ដង​មក​ហើយ។ ជា​ពិសេស​កីឡាការិនី​កម្ពុជា​បាន​យក​ឈ្នះ​នារី​ខ្លាំង Kim  Min-a ដែល​ធ្លាប់​ធ្វើ​ឲ្យ​កីឡាការិនី​កម្ពុជា​ធ្លាប់​រង​បរាជ័យ​ពីរ​ដង​ក្នុង​អាជីព។

កីឡាការិនី ស្រួង ភាវី រក​បាន​ប្រាក់​​រង្វាន់​ច្រើន​ជាង​គេគឺ សរុប ៨១​លាន​រ៉ុន ឈរ​ចំណាត់​ថ្នាក់​លេខ​១ នៅ​ក្នុង​រដូវ​កាល ២០២៥-២៦ បន្ទាប់​ពី​បាន​ឈ្នះ​ជើង​ឯក​ចំនួន ៣ លើក ប៉ុន្តែ​​​​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​​​​លេខ​២ ក្នុង​តារាង​អ្នក​រក​បាន​ប្រាក់​រង្វាន់​ច្រើន​បំផុត​គ្រប់​សម័យ​កាល (All Season Money Ranking)​ ជា​មួយ​​ប្រាក់​រង្វាន់ ៣៦២​​លាន​វ៉ុន (ប្រហែល ២៥​ម៉ឺន​ដុល្លារ​អាមេរិក) បន្ទាប់​ពី​កីឡាការិនីកូរ៉េ​ខាង​ត្បួង Ga-young Kim ឈរ​លេខ​១​ដែល​រក​​​បាន ៧២៧​លាន​វ៉ុន (ប្រហែល​៥០​ម៉ឺន​ដុល្លារ​អាមេរិក)៕

ចំណាត់​ថ្នាក់​ឆ្នាំ ២០២៥-២៦

ចំណាត់​ថ្នាក់​គ្រប់​សម័យ

អត្ថបទ៖ វីរបុត្រ

The post ស្រួង ភាវី ឈ្នះ​ជើង​ឯក LPBA ឆ្នាំ ២០២៥-២៦ មាន​បេក្ខនារី ១២៨​នាក់ អម​ដោយ​ប្រាក់​រង្វាន់ជិត ៣​ម៉ឺន​ដុល្លារ​ appeared first on Kampuchea Thmey Daily.

ស្វែង​យល់​ជើងឯកពិភពលោក LPBA ស្រួង ភាវី ឈ្នះលើកទី៧ម្សិលមិញ
កីឡាការិនី​ស្នូកឃ័រ និង​ប៊ីយ៉ាកម្ពុជា ស្រួង ភាវី បាន​ឈ្នះ​ជើង​ឯកពិភព​លោកប៊ីការ៉យមវិញ្ញាសា LPBA (Women’s Professional Billiard Association​) ឆ្នាំ​២០២៤ បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​រ៉េ​ខាង​ត្បូង Jung-suk Lim នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ នេះ​ជា​ការ​ឈ្នះ​​លើក​ទី​៧​​របស់​កីឡាការិនី​កម្ពុជា។

PBA គឺ​ជា​សមាគម​កីឡាប៊ីឡាដ​អាជីព​​ដែល​​ស្ថិត​ក្រោម​សមាគម​កីឡា​ប៊ីយ៉ា និង​ស្នូឃ័រ​អាជីព​ពិភព​លោក WPBSA  ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៤៦។ និយាយ​ដោយ​ឡែក​​តែ​ PBA មាន​វិញ្ញាសា​ចំនួន​៤​គឺ​វិញ្ញាសាឯកតជន PBA សម្រាប់​បុរស វិញ្ញាសា​ឯកតជន LPBA សម្រាប់​នារី វិញ្ញាសាឯកតជន Dream សម្រាប់​បុរស និង​វិញ្ញសា​​ឯកតជន Challenge សម្រាប់​បុរស។

វិញ្ញាសាឯកតជន​នារី LPBA ប្រជុំ​ដោយ​កីឡាការិនី​​ទូទាំង​ពិភព​លោក​ចូល​រួម​ប្រកួត​​ប្រជែង​​ជា​រៀង​រាល់​ឆ្នាំ។ រហូត​ដល់​ពេល​នេះ​កីឡាការិនី​កម្ពុជា ស្រួង ភាវី បាន​ឈ្នះ​៧​ដង​​​។ គិត​ត្រឹម​ដើម​ឆ្នាំ​២០២៤​នេះ កីឡាការិនី​កម្ពុជាកំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាងដែល​មានកីឡាការិនី​ទូទាំង​ពិភព​លោក​ចំនួន១២៥​នាក់។

ចំណាត់​ថ្នាក់​លេខ១​កំពុង​កាន់​កាប់​ដោយ​កីឡាការិនី​ជប៉ុន Ayako Sakai ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ តារាង​ចំណាត់​ថ្នាក់​នឹង​ប្រែ​ប្រួល​យ៉ាង​ណា បន្ទាប់​ពី​កីឡាការិនី​កម្ពុជា ស្រួង ភាវី បាន​ឈ្នះ​ជើង​ឯក​លើក​ទី​៧​ ខណៈ​​កីឡាការិនី​ជប៉ុន​មិនមាន​វត្តមាន​ទេ។

ចំណែក​កីឡាការិនី​​កូរ៉េ​ខាង​ត្បូង Jung-sum Lim ដែល​ចាញ់​ ស្រួង ភាវី ម្សិល​មិញ​នេះ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៧។

ក្រៅ​ពី​វិញ្ញាសា LPBA ដែល​បាន​ឈ្នះ​៧​ដង ស្រួង ភាវី ធ្លាប់​ឈ្នះ​ជើង​ឯក​វិញ្ញាសា 3-Cushion ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ី ZANCA 1st Asian Championship ឆ្នាំ​២០១៨ នៅ​ប្រទេស​កូរ៉េ​ខាង និង​ចំណាត់​ថ្នាក់​លេខ៣ ពិភព​លោក​វិញ្ញាសា​ដដែល​នេះ​នៅ​ប្រទេស​តួកគី​ឆ្នាំ​២០១៨ និង​២០១៩។ វិញ្ញាសា​ដដែល​នេះ ភាវី បាន​ឈ្នះ​មេដាយ​មាសស៊ីហ្គេម ឆ្នាំ​២០២៣ និង​បាន​ឈ្នះ​មេដាយ​សំរិទ្ធ​ស៊ីហ្គេម ឆ្នាំ​២០២៣ សម្រាប់​វិញ្ញាសា 1-Cushion៕

អត្ថបទ៖ វីរបុត្រ

The post ស្វែង​យល់​ជើងឯកពិភពលោក LPBA ស្រួង ភាវី ឈ្នះលើកទី៧ម្សិលមិញ appeared first on Kampuchea Thmey Daily.

អបអរសាទរ! ស្រួង ភាវី ទទួលបានពាន Asia Special Award នៅកូរ៉េខាងត្បូង
កីឡាការិនី​ស្នូកឃើរ និង​ប៊ីយ៉ា​ជម្រើស​ជាតិ​កម្ពុជា ស្រួង ភាវី ត្រូវ​បាន​ជ្រើស​រើស​​ផ្តល់​ពាន​រង្វាន់​ពិសេស Asia Special Award 2023 ដែល​រៀបចំ​ដោយ​ Asia Model Festival នៅថ្ងៃទី​០៥​ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ស្រួង ភាវី បាន​រៀបរាប់​ថា ៖«រាល់​​ពេល​​ទទួល​​បាន​​ពាន​​រង្វាន់​​នៅ​​ឆាក​​អន្តរជាតិ​​កន្លង​​មក​​ នៅ​ពេល​​គេ​ហៅ​​ឈ្មោះ​ ស្រួង​ ភាវី​ ឡើង​​ទៅ​លើ​​វេទិកា​ដើម្បី​ទទួល​​ពាន​រង្វាន់​ អារម្មណ៍​​នាង​​ខ្ញុំ​​គ្រាន់​តែ​ឮ​ ត្រឹម​តែ​​ដឹង​​ថា​ គេ​​បាន​​ហៅ​​ខ្ញុំ​ហើយ​ ប៉ុន្ដែ​នៅ​ពេល​ឮ​គេ​ហៅ​ថា​ Cambodia Cambodia ឡើង​ទៅ​លើ​ហើយ»។

«អារម្មណ៍​របស់​ខ្ញុំ​ពិតជា​រំភើប​ប្រកបដោយ​សេចក្ដី​សោមនស្ស​រីករាយ​​ និង​មោទនភាព​ជា​ពន់ពេក​។ ព្រោះ​ថា ​ស្រួង​ ភាវី​ មក​ពី​ប្រទេស​កម្ពុជា​ សូម​អញ្ជើញ​ឡើង​​មក​លើ​វេទិកា​ គឺ​ក្នុង​ចិត្ត​ខ្ញុំ​គិត​ថា​ គេ​កំពុង​តែ​ហៅ​ប្រជាជន​កម្ពុជា​ទាំង​​អស់​ឡើង​ទៅ​លើ​វេទិកា​ដើម្បី​ទទួល​​នូវ​​កិត្តិយស​​ដ៏​​ថ្លៃថ្លា​​ឧត្តុង្គ​​ឧត្តម​​នៅ​​ឆាក​អន្តរជាតិ​»។

កម្មវិធី Asia Model Festival ជាវេទកាវប្បធម៌​សកល​ដែល​ផ្តោត​លើឧស្សាហកម្ម​វប្បធម៌ និង​សិល្បៈឈាន​មុខ​នៅ​អាស៊ី ជំរុញ​ផ្សព្វផ្សាយម៉ូដែល ហ្វេហ្ស៊ិន និង​សម្រស់។ កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។

កាល​ពីដើម​ខែ​តុលា ឆ្នាំ​២០២៣​ ស្រួង ភាវី ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​កូរ៉េ​​​ខាង​ត្បូង​ផ្តល់​ពាន​រង្វាន់ «វប្បធម៌​បង្រួប​បង្រួម​ជាតិ​ពហុវប្បធម៌ និង​ពាន​រង្វាន់​ពី​ក្រសួង​ព័ត៌មាន ក៏ដូច​ជា​កាសែត និង​ទស្សនា​វដ្តី» ក្នុង​ចំណោម​ជយលាភី​៦​រូប៕

អត្ថបទ៖ វីរបុត្រ

The post អបអរសាទរ! ស្រួង ភាវី ទទួលបានពាន Asia Special Award នៅកូរ៉េខាងត្បូង appeared first on Kampuchea Thmey Daily.

ស្រួង ភាវី អះអាង​ រាល់សកម្មភាពជួយ​ជាតិ​និងប្រជាជន កើតចេញពីបេះដូងក្នុងនាមជាខ្មែរ
កីឡាការិនី ស្រួង​ ភាវី ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាការិនី​ស្នូក​ឃ័រ​ដើម​កំណើត​ខ្មែរ​មួយ​រូបដែលមានឈ្មោះបោះសំឡេងទាំងក្នុង និងក្រៅប្រទេស​បាន​អះអាង​ថា រាល់​សកម្មភាព​ដែល​នាង​បាន​ធ្វើ និង​លះបង់​នា​ពេល​កន្លង​មក គឺ​នាង​ធ្វើ​ដើម្បី​ប្រទេស​ជាតិ និង​ប្រជាជន​ ​ដែល​កើត​ចេញ​ពី​បេះ​ដូង​ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប​។

អ្នក​​នាង​ ស្រួង​ ភាវី បាន​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​នាង​ទទួល​បាន​គ្រឿង​ឥស្សរិយយស​សម្ដេច​ព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរ័ត្ន ថ្នាក់មហា​​សេរីវឌ្ឍន៍ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

អ្នកនាង ស្រួង​ ភាវី ​សង្កត់​ធ្ងន់​ដែរ​ថា «តាម​ពិត​ទៅ​ការ​​ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស​ក្ដី​ មេដាយ​ក្ដី ពាន​ក្ដី មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​​ប្រាថ្នា​ចង់​បាន​នោះទេ។ អ្វី​ៗដែល​ខ្ញុំ​​ធ្វើ​គឺ​គ្រាន់​តែ​ដើម្បី​ជាតិ និង​​ប្រជាជន​ដែល​កើត​ចេញ​ពី​បេះដូង​ក្នុង​​នាម​ជា​កូន​ខ្មែរ​​មួយ​រូប​បាន​កើត​លើ​ទឹក​ដី​សុវណ្ណភូមិដ៏​ល្អ​មួយ​នេះ​»។

បន្ថែមពីនេះ​កីឡា​ការិនី ស្នូកឃ័រ​ រូប​នេះ​អះអាង​បន្ត​ថា «ខ្ញុំ​ធ្វើ​តាម​សុឆន្ទៈ​ ខ្ញុំ​ធ្វើ​តាម​បេះដូង ខ្ញុំ​ធ្វើ​តាម​មនសិការ ព្រោះ​អ្វីៗ​ទាំង​អស់​នេះ​គឺ​ជា​ការ​ងារ​ចាំបាច់​របស់​ខ្ញុំ​ក្នុង​ជីវិត​នេះ»។

គួរជម្រាបថា នាពេលកន្លងមក ស្រួង ភាវី តែងតែបញ្ចេញសកម្មភាពសប្បុរសធម៌ជួយដល់កុមារ ក្មេងកំព្រា ចាស់ជរា​ និងជនក្រីក្រ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវការជំនួយ និងកំពុងត្រូវការស្វែងអនាគតផងដែរ៕

The post ស្រួង ភាវី អះអាង​ រាល់សកម្មភាពជួយ​ជាតិ​និងប្រជាជន កើតចេញពីបេះដូងក្នុងនាមជាខ្មែរ appeared first on Kampuchea Thmey Daily.

អបអរសាទរ! ស្រួង ភាវី ត្រូវបានរដ្ឋាភិបាលកូរ៉េផ្តល់ពានរង្វាន់មួយដ៏ថ្លៃថ្លា
កីឡាការិនី​ស្នូកឃ័រ និង​ប៊ីយ៉ា​ជម្រើស​ជាតិ​កម្ពុជា ស្រួង ភាវី ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​កូរ៉េ​​​ខាង​ត្បូង​ផ្តល់​ពាន​រង្វាន់ «វប្បធម៌​បង្រួប​បង្រួម​ជាតិ​ពហុវប្បធម៌ និង​ពាន​រង្វាន់​ពី​ក្រសួង​ព័ត៌មាន ក៏ដូច​ជា​កាសែត និង​ទស្សនា​វដ្តី» ក្នុង​ចំណោម​ជយលាភី​៦​រូប។

ពាន​រង្វាន់​ដ៏​មហា​កិត្តិយស​នេះ បន្ទាប់​ពី​កីឡាការិនី​កម្ពុជា​រូប​នេះ​ចូល​រួម​យ៉ាង​សកម្មក្នុង​បុព្វហេតុ​មនុស្ស​ធម៌​​ទាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ និង​ជា​ពិសេស​នៅ​ប្រទេស​កម្ពុជា។ នាង​បាន​ធ្វើ​ជា​ទូតសុច្ឆន្ទៈ​ជា​បន្ត​បន្ទាប់​ឲ្យ​អង្ការ និង​ស្ថាប័នសប្បុរសធម៌​ ក៏​ដូច​ជា​​ចូល​រួម​សកម្មនានា​ជា​ច្រើន។

ជា​ពិសេស ស្រួង ភាវី ជា​កីឡាការិនី​ឆ្នើម​ផ្នែក​កីឡា​ស្នូកឃ័រ និង​ប៊ីយ៉ា ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ត្រូវ​បាន​ស្ថាប័ន​ព័ត៌មាន​ទូទាំង​ប្រទេស​កូរ៉េចាប់​អារម្មណ៍​ដើម្បី​ផ្សព្វផ្សាយ ហើយ​មាន​ពលរដ្ឋ​កូរ៉េ​ស្រឡាញ់​ចូល​ចិត្ត​ច្រើន។ ក្នុង​ឆ្នាំ​២០២៣​នេះ នាង​បាន​ឈ្នះ​មេដាយ​មាស​ជូន​ជាតិ នៅ​ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម។

ស្រួង ភាវី បាន​និយាយ​ថា ៖«​អ្នក​​ដែល​​ទទួល​បាន​​ពាន​រង្វាន់​«វប្បធម៌​​បង្រួប​បង្រួម​​ជាតិ​​ពហុ​វប្បធម៌​»​នេះ​​គឺ​ជា​​បុគ្គល​​ដែល​​ទទួល​​ជោគជ័យ​​ក្នុង​​ជីវិត​​ និង​​ធ្វើ​​កិច្ចការ​​ដែល​​មាន​​គុណ​​តម្លៃ​​សម្រាប់​ជាតិ​​ និង​ប្រជាជន​​ ហើយ​​បាន​​ធ្វើ​​ឱ្យ​​ជាតិ​​រីក​ចម្រើន​​ ព្រម​​ទាំង​​បាន​លើក​​កិត្យានុភាព​​ជាតិ​​ឱ្យ​​មាន​ភាព​​ល្បីល្បាញ​​ថែម​​ទៀត​​ផង​។ ​សម្រាប់​​រូប​​នាង​​ខ្ញុំ​​បាន​លើក​​កិត្យានុភាព​​ជាតិ​​ទាំង​​ពីរ​​ ជាតិ​កំណើត​​ និង​​ជាតិ​​ស្នាក់​​អាស្រ័យ​»៕<gwmw style="display:none;"></gwmw>

អត្ថបទ៖ វីរបុត្រ<gwmw style="display:none;"></gwmw>

The post អបអរសាទរ! ស្រួង ភាវី ត្រូវបានរដ្ឋាភិបាលកូរ៉េផ្តល់ពានរង្វាន់មួយដ៏ថ្លៃថ្លា appeared first on Kampuchea Thmey Daily.

អ្នកនាង ស្រួង ភាវី លើកឡើងថា គួរតែខ្វាយខ្វល់បញ្ហាសង្គម ជាងបញ្ហាបុគ្គល
អ្នកនាង ស្រួង ភាវី កីឡាការិនីប៊ីយ៉ាការ៉ុម និងជាស្ត្រីម្នាក់ដែលតែងតែជួយដល់កុមារកម្ពុជា បានសរសេរនៅលើហ្វេសប៊ុកអ្នកនាង នៅថ្ងៃទី៣០ ខែកក្កដា ថាគួរខ្វាយខ្វល់បញ្ហាសង្គមឱ្យបានច្រើន ជាងបញ្ហានានារបស់បុគ្គល។

រូបភាពពី៖ Sruong Pheavy

ការលើកឡើងរបស់អ្នកនាង ស្រួង ភាវី បែបនេះ បន្ទាប់ពីកន្លងមក និងបច្ចុប្បន្ន ប្រជាជនកម្ពុជាដែលនិយមលេងបណ្តាញសង្គម ហ្វេសប៊ុក មួយចំនួន ចូលចិត្តចង់ដឹងចង់ឮបញ្ហារបស់បុគ្គល ដូចជាទំនាស់ក្នុងគ្រួសារ ទំនាស់បងប្អូន ប្តីប្រពន្ធ ឬ ជេរប្រមាថគ្នា ជាងបញ្ហាសង្គមជាតិ។

ដោយមើលឃើញបែបនេះ អ្នកនាង ស្រួង ភាវី បានសរសេរសំណេរនៅលើហ្វេសប៊ុកថា៖ “រស់នៅក្នុងសង្គម គួរតែខ្វាយខ្វល់អំពីសង្គមឱ្យបានច្រើន កុំខ្វាយខ្វល់រឿងឯកជនគេខ្លាំងពេក ខាតពេលខ្លួនឯង ខាតគិតប្រយោជន៍រួមសម្រាប់ជាតិ”។

រូបភាពពី៖ Sruong Pheavy

ស្របគ្នានេះ អ្នកនាងក៏បានសរសេរនៅក្នុងការបញ្ចេញមតិយោបល់ថា សម្រាប់អ្នកនាងផ្ទាល់ នៅពេលលេងបណ្តាញសង្គមម្តងៗ គឺឃើញទាំងបញ្ហាសង្គម និងរឿងរ៉ាវរបស់បុគ្គលផ្សេងៗ។ ប៉ុន្តែ អ្នកនាងតែងតែយកបញ្ហាសង្គមមកគិត និងរកដំណោះស្រាយ ព្រោះ គឺជាប្រយោជន៍របស់ជាតិ។ ជាមួយនឹងការបង្ហោះសំណេរមួយនេះ ក៏មានមនុស្សជាច្រើន បានសរសើរ និងគាំទ្រចំពោះមតិដែលអ្នកនាងស្រួង ភាវី បានលើកឡើងផង៕

The post អ្នកនាង ស្រួង ភាវី លើកឡើងថា គួរតែខ្វាយខ្វល់បញ្ហាសង្គម ជាងបញ្ហាបុគ្គល appeared first on Kampuchea Thmey Daily.

អ្នកស្រី ស្រួង ភាវី គ្រោងនាំគ្រូពេទ្យជំនាញកូរ៉េ មកព្យាបាលកុមារកម្ពុជា នៅចុងសប្ដាហ៍ក្រោយ
កីឡាការិនី ស្នូកឃ័រ ប៊ីយ៉ាការ៉ុម ជម្រើសជាតិកម្ពុជា​ ដែលធ្លាប់ជួយដល់កុមារកម្ពុជា ទាំងថវិកា ទាំងកម្លាំងកាយចិត្ត ពេលនេះ អ្នកស្រី ស្រួង ភាវី ត្រៀមនាំគ្រូពេទ្យជំនាញស្ម័គ្រចិត្តកូរ៉េ ដើម្បីចុះទៅពិនិត្យព្យាបាលកុមារនៅកម្ពុជាបន្ថែមទៀត។

តាមរយ:ការបង្ហោះនៅលើផេកហ្វេសប៊ុករបស់អ្នកស្រី ស្រួង ភាវី នាពេលថ្មីៗនេះ បានឱ្យដឹងថា អ្នកស្រីនឹងដឹកនាំក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តកូរ៉េ ចុះទៅពិនិត្យព្យាបាលប្អូនៗកុមារនៅកម្ពុជា នៅ​ថ្ងៃ​ទី២៣ និង២៤ ខែមិថុនា ឆ្នាំ២០២៣ មានទីតាំងនៅ​មណ្ឌល​អង្គការ មែកឈើ ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ​ ពោលគឺពេលធ្វើដំណើរ​ដល់ផ្លូវបែកជា៤ ផ្សារបែកចាន ត្រូវបត់ទៅស្ដាំ​តាមផ្លូវបេតុងលេខ៤២ ប្រហែលជិត ៣គីឡូម៉ែត្រ។​

អ្នកស្រី ស្រួង ​ភាវី បានបញ្ជាក់បន្ថែមថា​ ការពិនិត្យព្យាបាលផ្នែកជំងឺមានដូចជា៖ ១. ពិនិត្យ​ផ្នែករាងកាយកុមារ​ចំនួន ១០០ នាក់​ ២. ពិនិត្យ​ឆ្អឹង​កុមារចំនួន ៤០នាក់ ទៅ ៥០នាក់​ ៣. ពិនិត្យ​ព្យាបាលធ្មេញកុមារចំនួន ៤០នាក់ ទៅ ៥០នាក់ ៤. វះកាត់​ព្យាបាលបំបាត់ស្លាកស្នាមលើផ្ទៃមុខអាយុ ១៥ឆ្នាំឡើង និងមានវះកាត់​កែត្របកភ្នែកកុមារ ដែលមិនប្រក្រតីចំនួន ២នាក់ (៥ម៉ោង មើល ១នាក់ក្នុង ១ថ្ងៃ)។

សូមបញ្ជាក់ថា សម្រាប់កុមារដែលមានបញ្ហាសុខភាពណាមួយខាងលើ​ អាចធ្វើការទាក់ទងតាមរយ:ទូរសព្ទលេខ៖ ០៨៦ ២០០ ៦៤០ / ០១១ ៣០៩ ២៧៦ ដើម្បីបានបញ្ចូលឈ្មោះក្នុងបញ្ជីត្រួតពិនិត្យ៕

The post អ្នកស្រី ស្រួង ភាវី គ្រោងនាំគ្រូពេទ្យជំនាញកូរ៉េ មកព្យាបាលកុមារកម្ពុជា នៅចុងសប្ដាហ៍ក្រោយ appeared first on Kampuchea Thmey Daily.