កីឡាអូឡាំពិក Archives - Kampuchea Thmey Daily

ក្រៅ​ពី​ថវិកា​ខ្ទង់​លាន​ដុល្លារ ម្ចាស់​មេដាយ​មាស​អូឡាំពិក​ដំបូង​នឹង​មាន​រូប​ចម្លាក់ស្ទើរ​ទូទាំង​ប្រទេស
គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ស្វែង​រក​បាន​​ដៃ​គូ​ហើយ​សម្រាប់​ដំណើរ​​ឆ្ពោះ​ទៅ​រក​មេដាយ​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដោយ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជា​មួយ​ សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា (AMCHAM) ដែល​ក្រុម​ហ៊ុន​អាមេរិក​នឹង​ជួយ​ទំនុក​បម្រុង​អត្តពលិក​កម្ពុជា​​ដើម្បី​ត្រៀម​ខ្លួន​​ទៅ​ប្រកួត​កីឡា​អូឡាំពិក ​ឆ្នាំ ២០២៨ នៅ​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​​របស់​ខ្លួន កម្ពុជា​មិន​​ធ្លាប់​ទទួល​បាន​មេដាយ​ឡើយ​ទាំង​ សំរិទ្ធ ប្រាក់ និង​មាស ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កីឡាករ កីឡាការិនី​កម្ពុជា​កម្រ​បាន​ជាប់​ក្នុង​វគ្គ​ជម្រុះ​ដើម្បី​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក។ ភាគ​ច្រើន​បំផុត កីឡា​ហែល​ទឹក និង​​អត្តពលកម្ម ​ទទួល​បាន​ការ​អនុគ្រោះ​ទៅ​ចូល​រួម​ប្រកួត​ប៉ុណ្ណោះ។ អតីត​វិរកីឡាការិនី​កម្ពុជា ស៊ន សៀវម៉ី ជាអត្តពលិក​កម្ពុជា​ដំបូង​គេ​បង្អស់​ដែល​បាន​ជាប់ជម្រុះ​ក្នុង​តំបន់ ហើយ​បាន​ទៅ​ប្រកួតកីឡា​អូឡាំពិក​ដោយពេញ​សិទ្ធិ​កាល​ពីឆ្នាំ ២០១៦ នៅ​ប្រទេស​ប្រេស៊ីល។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កម្ពុជា​ដាក់​គោល​ដៅ​ធំ​បំផុត​គឺ​ស្វែង​រក​មេដាយ​ឲ្យ​បាន​ជា​លើក​ដំបូង​ក្នុង​កីឡា​អូឡាំពិក។ ការ​ដាក់​គោល​ដៅ​នេះ កម្ពុជា​ត្រូវ​ស្វះ​ស្វែង​រក​ដៃ​គូ​ឧបត្ថម្ភ​គាំទ្រ​ដើម្បី​ពង្រឹង​សមត្ថភាព​កីឡាករ កីឡាការិនី​សម្រាប់​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ឈាន​ដល់​កម្រិត​ខ្ពស់។

លោក Casey Barnett ប្រធានសភាពពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បានថ្លែងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាមេរិកក្នុងការជួយឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនីកម្ពុជាឲ្យមានសមត្ថភាពកម្រិតខ្ពស់ និងសម្រេចឲ្យបាននូវគោលដៅរបស់កម្ពុជាក្នុងការស្វែងរកឲ្យបានមេដាយដំបូងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។

បុរស​ជន​ជាតិ​អាមេរិក​រូប​នេះ​បាន​បញ្ជាក់​ថា ប្រជា​ជន​ខ្មែរ​មួយ​ចំនួន​មិន​ដឹង​នៅ​សហរដ្ឋ​អាមេរិក ក្រុម​ហ៊ុន​ឯកជន​ជា​អ្នក​ឧបត្ថម្ភ​ដល់​ការ​ហ្វឹក​ហាត់​របស់​កីឡាករ កីឡាការិនី។ ពួក​គេ​មិន​ពឹង​លើ​​ប្រាក់​ឧបត្ថម្ភ​របស់​ជាតិ​ទាំង​ស្រុង​នោះ​ទេ ពី​ព្រោះ​មិន​គ្រប់​គ្រាន់។ លោក​សង្ឃឹមថា ​កម្ពុជា​អនុវត្តដូច​នៅ​អាមេរិក​ដែរ​គឺ ក្រុម​ហ៊ុន​ឯក​ជន​ទំនុក​បម្រុង​ដល់​​កីឡាករ កីឡាការិនី​សម្រាប់​ការ​ត្រៀម​ខ្លួន​ប្រកួត​លើ​ឆាក​អន្តរជាតិ។

ជា​មួយ​គ្នា​នេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជាអគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានលើក​ឡើង​ថា គោល​ដៅធំ​បំផុត​​របស់​កម្ពុជាគឺ​ស្វែង​រក​ការ​បង្កើត​ប្រវត្តិ​សាស្ត្រ​ដំបូង​ក្នុង​ការ​ទទួល​បាន​មេដាយ​កីឡា​អូឡាំពិក មិន​ថា​មេដាយសំរិទ្ធ ប្រាក់ ឬ​មាស​ទេ។ អត្តពលិក​ណា​ដែល​ទទួល​បាន​មេដាយមាស​កីឡា​​អូឡាំពិក​​លើក​ដំបូង​នឹង​មាន​កិត្តិយស​ធំ​ធេង​ណាស់​សម្រាប់​ជាតិ។

លោក​មាន​ប្រសាសន៍​ថា ៖«តាម​អនុក្រឹត្យ ប្រាក់​រង្វាន់​សម្រាប់​មេដាយ​«មាស»​កីឡា​អូឡាំពិកគឺ​ទទួល​បាន​ ៣ ម៉ឺន​ដុល្លារ ហើយ​មេដាយ​ប្រាក់ ឬ​សំរិទ្ធ​ ក៏​ទទួល​បាន​តាម​លំដាប់ តែ​ខ្ញុំ​ជឿ​ថា នឹង​មាន​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​ច្រើន​ណាស់ ​មិន​ក្រោម​លាន​ដុល្លារ​អាមេរិកទេ»។

«អ្វី​ដែល​កាន់​តែ​មាន​តម្លៃ​ជាង​​ថវិកា​ទៀតនោះគឺ កិត្តិយស។ អ្នក​ឈ្នះ​មេដាយ«​មាស​»លើក​ដំបូង​នឹង​មាន​កិត្តិយស​ធំ​ធេង​ណាស់ ​សម្រាប់​ខ្លួន​គាត់​ផ្ទាល់​ សម្រាប់​គ្រួសារ។ គាត់​នឹង​ត្រូវ​បាន​ធ្វើ​រូប​ចម្លាក់​ដាក់​តម្កល់​ស្ទើរ​ទូទាំង​ប្រទេស។ ទី​កន្លែង​ណា​ដែល​​មាន​ការ​​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​នឹង​ធ្វើ​រូប​ចម្លាក់​គាត់​​ដាក់​ដើម្បី​ជា​គំរូ ជា​ការទឹក​ចិត្ត និង​ជា​មហា​កិត្តិយស​សម្រាប់​គាត់​ដែល​បាន​សាង​ស្នាដៃ​ជូន​ជាតិ»៕

អត្ថបទ៖ វិរបុត្រ

The post ក្រៅ​ពី​ថវិកា​ខ្ទង់​លាន​ដុល្លារ ម្ចាស់​មេដាយ​មាស​អូឡាំពិក​ដំបូង​នឹង​មាន​រូប​ចម្លាក់ស្ទើរ​ទូទាំង​ប្រទេស appeared first on Kampuchea Thmey Daily.

ចលនា​កីឡា​អូឡាំពិក​អន្តរជាតិ​ផ្តល់​ជំនួយ​ដល់​ជន​ភៀស​សឹក​កម្ពុជា
ចលនា​កីឡា​អូឡាំពិក​អាស៊ី និង​អូឡាំពិក​អន្តរជាតិ តាម​រយៈគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ដើម្បី​ជួយ​ដល់​​ប្រជា​​ជន​កម្ពុជា​ដែល​កំពុង​រង​ផលប៉ះពាល់​​ពី​​សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​ទឹក​ដី​កម្ពុជា។

លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ទទួល​អំណោយដែល​ជាមូលនិធិ​ជន​ភៀស​សឹកកីឡា​អូឡាំពិក។ ការ​ផ្តល់​អំណោយ​ជន​ភៀស​សឹក​នេះ​គឺជា​គម្រោង​ពិសេស​មួយ​របស់​ចលនា​កីឡា​អូឡាំពិកអន្តរជាតិ និង​ក្រុម​ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី។ ចលនា​កីឡា​​អូឡាំពិក​អន្តរជាតិ​បាន​ពិនិត្យ​មើល​ច្បាស់​លាស់​ណាស់មុន​ពេល​សម្រេច​ផ្តល់​ជូន។ ការ​ផ្តល់​ជូន​នេះ​គឺ​ក្នុង​ស្មារតី​សាមគ្គី​គ្នា​រវាង ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ជា​មួយ អង្គការ​សហ​ប្រជា​ជាតិ ដែលមាន ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។

«គោលបំណង​របស់​អូឡាំពិក​អន្តរជាតិ​គឺ​ចូល​រួម​ជា​មួយ​អង្គការ​សហ​ប្រជា​ជាតិ​​ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​ជន​រង​គ្រោះ​ពី​សង្គ្រាម។ ជួយ​សម្រាល​ទុក្ខ​លំបាក ឬ​​លើក​ទឹក​ចិត្ត​ដល់កុមារ ជន​ភៀស​សឹក​​ឲ្យ​ពួក​គាត់​មាន​ឱកាស​រស​រាន​មាន​ជីវិត ​មាន​ឱកាស​លេង​កីឡា ឬ​សិក្សា​រៀន​សូត្រ​​ជា​ដើម។ ជា​ពិសេស​គឺ​ការ​​លេងកីឡា ពី​ព្រោះ​បើ​ទោះ​ជា​ពួក​គាត់ផ្លាស់​ទី​លំនៅ​ ឬ​ទៅ​ដល់​ទី​កន្លែង​ណា​ក៏​ដោយ ​ក៏​ពួក​គាត់​ត្រូវ​តែ​មានសិទ្ធិ​លេង​កីឡា។​ ​ក្នុង​ចំណោម​ជន​ភៀស​សឹក ក៏​មាន​កីឡាករ កីឡាការិនី​ដែរ ដូច្នេះ​ពួក​គាត់​ត្រូវ​មាន​​ឱកាស​លេង​កីឡា»។ លោក វ៉ាត់ ចំរើន មានប្រសាសន៍។

លោក​បាន​បញ្ជាក់​ថា ៖«​ពួក​គាត់​មាន​ឱកាស​លេង​កីឡា​ដើម្បី​រក្សាភាព​លំនឹង​ទាំង​ផ្លូវ​កាយ ​ផ្លូវ​ចិត្ត ហើយ​បង្កើន​ភាព​កក់​ក្តៅ កាត់​បន្ថយ​ការ​ភ័យ​ខ្លាច។ ជា​អត្ថន័យ​ខ្លឹមសារ គឺ​ឃើញ​ថា យើង​ទទួល​បាន​ការ​ទទួល​ស្គាល់ពី​អន្តរជាតិ ជា​ចលនា​មួយ​ដ៏​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ជំរុញ​ការ​គាំទ្រ​នេះ​មក​ដល់​កម្ពុជា​ផ្ទាល់​តែ​ម្តង។ នេះ​ជា​កត្តា​សាមគ្គីភាព ជា​ស្មារតី​របស់​អង្គការ​សហ​ប្រជា​ជាតិ​តាម​រយៈ​អូឡាំពិក​អន្តរជាតិ​ដែល​តែង​​តែ​​គាំទ្រ​ដល់ជន​ភៀស​សឹក​​ទូទាំង​​ពិភព​លោក។ ចំពោះ​កម្ពុជា​គឺ​ជា​ពិសេស​មួយ​ដែល​គេ​យក​ចិត្ត​ទុក​ដាក់។ គេ​ទទួល​បាន​ព័ត៌មាន​ភ្លាម គេ​ផ្តល់​នូវ​ជំនួយ​ទាំង​អស់​នេះ​យ៉ាង​លឿន»។

លោក​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានបន្ថែមថា ចលនា​កីឡា​អូឡាំពិក​​បាន​ទទួល​ស្គាល់​ជន​ភៀស​សឹក​កម្ពុជា​គឺ​ជា​ជន​រង​គ្រោះ​ដោយសារ​សង្គ្រាម​ ដូច្នេះ​ហើយ​បាន​ជា​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ផ្តល់​​ជំនួយ​ពិសេស​​ដល់​ជនភៀស​សឹកកម្ពុជា។

លោក វ៉ាត់ ចំរើន បាន​ឲ្យ​ដឹង​ថា ជំនួយ​មនុស្ស​ធ៌​ទាំង​នេះ​មានគ្រឿង​ឧបភោគ បរិភោគ ថ្នាំ​ពេទ្យ សម្ភារសិក្សា និង​សម្លៀក​បំពាក់​កីឡា សម្ភារ​កីឡា​​​ ជា​ដើម។ ​មួយ​ផ្នែក​ត្រូវ​យក​ទៅ​ចែក​ជូន​ផ្ទាល់​ដល់​ដៃ​​ជន​ភៀស​សឹក​នៅ​ខេត្ត​ឧត្តរមាន​ជ័យ ហើយ​មួយ​ផ្នែក​​ធំ​​ទៀត​មាន​​ទាំង​ថវិកា​ចំនួន ៨ លាន​រៀល​ផង​ យក​ទៅ​ជូន​ក្រសួង​អប់រំ យុវជន និងកីឡា​សម្រាប់​យក​ទៅ​ជួយ​ដល់​សិស្សា​នុស្ស​ជា​ដើម។

ជំនួយ​មនុស្ស​ធម៌​របស់​ចលនា​កីឡា​អូឡាំពិក​មិន​ពាក់​ព័ន្ធ​នឹង​​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ប្រយុទ្ធ​គ្នា​នៅ​​ជួរ​មុខ​​ទេ ពី​ព្រោះ​កីឡា​មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ។ ទោះ​បី​ជា​យ៉ាង​ណា​ ស្ថាប័ន​កីឡា​អូឡាំពិក​អន្តរជាតិ​អំពាវ​នាវ​ឲ្យមាន​បទ​ឈប់​បាញ់​គ្នា បង្កើត​សន្តិភាព​ និង​សេចក្តី​សុខ​សាន្ត​​សម្រាប់​​មនុស្ស​ជាតិ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អូឡាំពិក​អន្តរជាតិ​មាន​ចលនា​មនុស្ស​ធម៌​ជួយ​ដល់​មនុស្ស​ម្នា​ដែល​ទទួល​រងគ្រោះ​ពី​សង្គ្រាម និង​គ្រោះ​មហន្តរាយ​ផ្សេង​ៗ៕

អត្ថបទ៖ វីរបុត្រ

The post ចលនា​កីឡា​អូឡាំពិក​អន្តរជាតិ​ផ្តល់​ជំនួយ​ដល់​ជន​ភៀស​សឹក​កម្ពុជា appeared first on Kampuchea Thmey Daily.

អត្តពលិក និង​សិស្សានុសិស្ស​ ៥៥០​នាក់​ចូល​រួម​ ទិវាអូឡាំពិក លើកទី ១៣១
កាលពីថ្ងៃ អាទិត្យ ទី ២២ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីកីឡាមួយចំនួន ដើម្បីអបអរសាទរ ទិវាអូឡាំពិក (Olympic Day) និងវេទិកាអត្តពលិកជាតិ លើកទី១ ដែលមានវាគ្មិន ជាអតីតកីឡាករ កីឡាការិនីអូឡាំពិកចំនួន៥រូប ​ដែល​ធ្លាប់តំណាងឱ្យកម្ពុជាចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍កីឡាអូឡាំពិក​។

លោក​ ថោង ខុន

ពាក់ព័ន្ធនឹងគោលបំណងនៃការប្រារព្វខួបលើកទី១៣១ នៃទិវាអូឡាំពិក ឆ្នាំ២០២៥ លោក​ ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ៖ «ថ្ងៃនេះគឺជាថ្ងៃពិសេសសម្រាប់ចលនាអូឡាំពិកកម្ពុជា ក៏ដូចជាចលនាអូឡាំពិកទូទាំងពិភពលោកក្នុងការ ប្រារព្វខួបលើក​ទី​១៣១ នៃទិវាអូឡាំពិក ដើម្បីរម្លឹក​អំពីការបង្កើតចលនាអូឡាំពិកសម័យទំនើប (២៣ មិថុនា ១៨៩៤ – ២៣ មិថុនា ២០២៥) ដែលផ្តួចផ្តើមបង្កើតឡើងវិញដោយស្ថាបនិកជនជាតិបារាំងគឺលោក Pierre de Coubertin។ ពិធីអបអរសាទរខួបលើកទី១៣១ នៃទិវាអូឡាំពិក ឆ្នាំ​២០២៥ រៀបចំឡើងក្រោមមូលបទ “ធ្វើចលនាទាំងអស់គ្នា – Let’s Move” ជាមួយយុទ្ធនាការជាតិ “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត” ដែលបានដាក់ចេញនៅក្នុងយុទ្ធបញ្ចកោណ-ដំណាក់ទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។ ​

បន្ថែមពីលើនៃការប្រារព្ធទិវាអូឡាំពិក (Olympic Day) គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានរៀបចំ «វេទិកាអត្តពលិកជាតិ លើកទី១» ផងដែរ ដែលបានអនុញ្ញាតឱ្យអតីតកីឡាករ កាឡារិនីអូឡាំពិកចំនួន៥រូប ធ្លាប់តំណាងឱ្យកម្ពុជាចូលរួមក្នុង​ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក​ហ្គេមនាពេលកន្លងមក បានផ្តល់នូវចំណេះដឹងអំពីប្រវត្តិកីឡាអូឡាំពិក ការចែករំលែកបទពិសោធផ្ទាល់ខ្លួន បំផុសស្មារតី ការចងចាំនៃព្រឹត្តិការណ៍កីឡាអូឡាំពិក និងភាពជោគជ័យ ក្រោយអាជីពកីឡា។

វេទិកាអត្តពលិកជាតិ

លោក​ វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា វេទិកាអត្តពលិកជាតិ គឺរៀបចំឡើង ដើម្បីផ្តល់ឱកាសឱ្យអតីតកីឡាករ កីឡាការិនីកម្ពុជាចំនួន ៥ នាក់បានចែករម្លែកនូវបទពិសោធ ចំណេះដឹង ក្នុងគោល​បំណង​បំផុសស្មារតីទៅដល់សិស្សានុសិស្ស និងអត្តពលិកជម្រើសជាតិជំនាន់ក្រោយឱ្យស្គាល់ពីតម្លៃនៃការតស៊ូ តម្លៃនៃការគោរពវិន័យ តម្លៃនៃការខិតខំប្រឹងប្រែង ដែលអាចឆ្ពោះទៅរកភាពជោគជ័យបាន។

គួរបញ្ជាក់ថា វេទិកាអត្តពលិកជាតិ លើកទី១ បានចូលរួមដោយអតីតកីឡាករ កីឡាការិនី កម្ពុជាចំនួន ៥ រូបដូចជា៖

១. លោក​ វ៉ាត់ ចំរើន អត្តពលិកកីឡាចំបាប់ចូលរួមការប្រកួតកីឡាអូឡាំពិក ទីក្រុង Atlanta សហរដ្ឋអាមេរិក ឆ្នាំ១៩៩៦
២. លោក ហែម គីរី អត្តពលិកកីឡាហែលទឹកចូលរួមការប្រកួតកីឡាអូឡាំពិក
៣. អ្នកស្រី ចូវ សុធារ៉ា អត្តពលិកកីឡាចំបាប់ចូលរួមការប្រកួតកីឡាអូឡាំពិក
៤. កញ្ញា ហែមថុន វីទិនី អត្តពលិកកីឡាហែលទឹកចូលរួមការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉េកាំង
៥. លោក ឈុន ប៊ុនថន អត្តពលិកកីឡាអត្តពលកម្មចូលរួមការប្រកួតកីឡាអូឡាំពិក។

កម្មវិធីបានប្រព្រឹត្ត​ឡើង នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការចូលរួមពី សិស្សានុសិស្ស ចំនួន ៤០០នាក់ មកពី វិទ្យាល័យឫស្សីកែវ ២០០នាក់ និងវិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ ២០០នាក់ បូករួមទាំងក្រុម កីឡាករ-កីឡាការិនីជម្រើសជាតិ និងមន្ត្រីកីឡា ១៥០នាក់ទៀតសរុប ៥៥០នាក់៕

រូបភាព

រូបភាព

អត្ថបទ៖ សេម កុសល

The post អត្តពលិក និង​សិស្សានុសិស្ស​ ៥៥០​នាក់​ចូល​រួម​ ទិវាអូឡាំពិក លើកទី ១៣១ appeared first on Kampuchea Thmey Daily.

ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា បង្កការភ័យខ្លាចដល់ កីឡាអូឡាំពិក២០២៨
ភ្លើងឆេះព្រៃដ៏កំណាចបំផ្លិចបំផ្លាញនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក​ កំពុង​បំផ្លាញសង្កាត់នានា និងបង្កសំឡេងរោទិ៍សម្រាប់គណៈកម្មាធិការរៀបចំកីឡាអូឡាំពិក ទីក្រុង Los Angeles ឆ្នាំ២០២៨ ជាមួយនឹងទីលានវាយកូនហ្គោល Riviera Country Club និង Sepulveda Basin ស្ថិតនៅក្រោមការគំរាមកំហែង បញ្ហាប្រឈមនៃការធានាសុវត្ថិភាពហ្គេមកាន់តែខ្លាំងឡើង។

ទីក្រុង Los Angeles ដែលជាមជ្ឈមណ្ឌលវប្បធម៌ និងកីឡាដ៏ល្បីល្បាញបំផុតមួយរបស់សហរដ្ឋអាមេរិក កំពុងស៊ូទ្រាំនឹង​រឿងរ៉ាវ​ដែល​ត្រូវ​បាន​ចាត់​ទុក​ជាសុបិន​អាក្រក់បំផុត គិតចាប់តាំងពីថ្ងៃអង្គារ ទី០៧ ខែមករាមក។ ភ្លើងឆេះព្រៃដ៏ធំមួយបានលេបត្របាក់តំបន់នេះ បំផ្លាញផ្ទះសម្បែង ទី​កន្លែងនានា និង​បានឈានចូលដល់ទីតាំងមួយចំនួនដែលគ្រោងនឹងរៀបចំសម្រាប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨។ អាក្រក់ជាងនេះទៅទៀត ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះនៅរដ្ឋកាលីហ្វ័រញ៉ា បានកើនឡើងដល់ជាង​១០​នាក់​ និង​​ផ្ទៃដីជាង ៣៥,០០០ ហិកតា ត្រូវបានក្លាយទៅជាផេះ។

ដោយមានភ្លើងឆេះដ៏សកម្មចំនួនប្រាំមួយ ការបំផ្លិចបំផ្លាញបានរាលដាលពាសពេញទីក្រុង។ អាជ្ញាធរក្នុងតំបន់រាយការណ៍ពីការជម្លៀសមនុស្សយ៉ាងច្រើន ជាមួយនឹងរចនាសម្ព័ន្ធសំខាន់ៗស្ថិតនៅក្រោមការគំរាមកំហែង។ ទោះបីជាយ៉ាងណា ចំពេលមានភាពវឹកវរភ្លាមៗនោះ មានការព្រួយបារម្ភរយៈពេលវែងមួយ ពាក់ព័ន្ធនឹងជោគវាសនានៃអូឡាំពិកឆ្នាំ២០២៨។

ក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺទីលានវាយកូនហ្គោល Riviera Country Club ដ៏ល្បីល្បាញ ដែលគ្រោងនឹងរៀបចំការប្រកួតកីឡាវាយកូនហ្គោលអូឡាំពិក។ ដំបូងឡើយ នៅខាងក្រៅតំបន់ជម្លៀស ការរីករាលដាលយ៉ាងឆាប់រហ័សនៃភ្លើង Palisades ត្រូវបានជំរុញដោយខ្យល់បក់ឡើងដល់ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើឱ្យទីលានស្ថិតក្នុងភាពគ្រោះថ្នាក់។

ទីតាំងសំខាន់មួយទៀតគឺតំបន់កម្សាន្ត Sepulveda Basin Recreation Area ដែលរៀបចំសម្រាប់ព្រឹត្តិការណ៍កីឡាបាញ់ធ្នូ កីឡាករកង់ក្បាច់ និងកីឡាជិះស្គី។ ខណៈអ្នកពន្លត់អគ្គីភ័យក្នុងតំបន់បានរាយការណ៍ថា មិនមានការខូចខាតរចនាសម្ព័ន្ធ ឬរបួសទេរហូតមកដល់ពេលនេះ។ ស្ថានភាពនៅតែប្រែប្រួលដោយមានលក្ខខណ្ឌដែលអាចផ្លាស់ប្តូរភ្លាមៗ។ ហានិភ័យមិនត្រូវបានកំណត់ចំពោះកន្លែងទាំងនេះទេ។ កីឡដ្ឋាន Rose Bowl ដែលគ្រោងនឹងរៀបចំការប្រកួតបាល់ទាត់ក្នុងអំឡុងពេលហ្គេម ក៏ស្ថិតនៅក្នុងតំបន់ជម្លៀសផងដែរ។

លើសពីកន្លែងអូឡាំពិក វិបត្តិបរិស្ថានបានប៉ះពាល់យ៉ាងខ្លាំងដល់អត្តពលិក និងក្រុមអាជីពនៅទូទាំងលីគកីឡាផ្សេងៗ។ តំបន់ដែលរងផលប៉ះពាល់ជាច្រើនគឺជាជម្រករបស់អត្តពលិកបច្ចុប្បន្ន និងអតីត រួមទាំងអតីតកីឡាករហែលទឹក Gary Hall Jr. ដែលបានបាត់បង់ផ្ទះរបស់ខ្លួន និងមេដាយអូឡាំពិកចំនួន ១០ នៅក្នុងភ្លើង Palisades។ តារាបាលបោះរបស់ក្លិប Clippers កីឡាករ Kawhi Leonard បានត្រឡប់ទៅទីក្រុង Los Angeles ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ខ្លួន បន្ទាប់ពីការជម្លៀសរបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ គ្រូបង្វឹកក្រុមបាល់បោះ Warriors លោក Steve Kerr បានបាត់បង់ផ្ទះកុមារភាពរបស់លោក ទោះបីជាម្តាយរបស់លោកត្រូវបានជួយសង្គ្រោះទាន់ពេលវេលាក៏ដោយ។

គណៈកម្មាធិការរៀបចំកីឡាអូឡាំពិក ទីក្រុង Los Angeles ឆ្នាំ២០២៨ បានលើកឡើងអំពីស្ថានភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសម្តែងការដឹងគុណដល់អ្នកពន្លត់អគ្គីភ័យ អ្នកស្ម័គ្រចិត្ត និងក្រុមផ្សេងទៀតដែលបានប្តេជ្ញាចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។ ពួកគេបានចែករំលែកធនធានដើម្បីជួយដល់អ្នកដែលត្រូវការជំនួយ រួមមានកាកបាទក្រហមអាមេរិក Los Angeles មូលនិធិ LAFD មូលនិធិអ្នកពន្លត់អគ្គីភ័យរដ្ឋកាលីហ្វ័រញ៉ា និងជំនួយលំនៅដ្ឋានបន្ទាន់របស់ Airbnb សម្រាប់អ្នកដែលផ្លាស់ទីលំនៅដោយសារអគ្គីភ័យ។

យ៉ាងណាក៏ដោយ គ្រោះមហន្តរាយកំពុងស្ថិតក្នុងការចោទជាសំណួរកាន់តែជ្រៅ។ ត្រឹមតែជាង ៣ឆ្នាំទៀតប៉ុណ្ណោះ រហូតដល់ភ្លើងអូឡាំពិកបំភ្លឺទីក្រុង ភាពមន្ទិលសង្ស័យក៏នៅតែបន្ត។ តើ LA 2028 អាចធានាសុវត្ថិភាពនៃទីកន្លែងរបស់ខ្លួននៅក្នុងតំបន់ដែលងាយរងគ្រោះដោយសារភ្លើងឆេះព្រៃដែរឬទេ? តើគ្រោះមហន្តរាយនេះនឹងមានឥទ្ធិពលយ៉ាងណាទៅលើការរៀបចំផែនការព្រឹត្តិការណ៍ និងការយល់ឃើញជាសកល? នៅពេលដែលអណ្តាតភ្លើងបន្តលេបត្របាក់រាប់ហិកតានៅទូទាំងទីក្រុង Los Angeles ផ្លូវទៅកាន់ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៨ ប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

The post ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា បង្កការភ័យខ្លាចដល់ កីឡាអូឡាំពិក២០២៨ appeared first on Kampuchea Thmey Daily.

អភិបាលក្រុងប៉ារីសនឹងហែលទឹកទន្លេ Seine មុនការប្រកួតអូឡាំពិក២០២៤
លោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីស នឹងហែលទឹកទន្លេ Seine មុនការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំនេះ។

លោកស្រី Palais Ephemere

បច្ចុប្បន្ន​​ទន្លេ Seine គឺអាចងូតបានជាមធ្យមក្នុងរដូវក្តៅ ប៉ុន្តែទីក្រុងប៉ារីសសង្ឃឹមថា នឹងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវគុណភាពទឹកនៅពេល​ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ ចាប់ផ្តើម។

គោលដៅចម្បងគឺធ្វើឱ្យទន្លេស្អាតគ្រប់គ្រាន់សម្រាប់ហែលទឹកនៅឆ្នាំ២០២៥ ហើយព្រឹត្តិកីឡាអូឡាំពិកនឹងជំរុញដំណើរការនេះ បើទោះបីជាព្រឹត្តិការណ៍កីឡានៅលើទន្លេ Seine ត្រូវបានលុបចោលកាលពីឆ្នាំមុន ដោយសារស្តង់ដារសុខភាពមិនត្រូវបានឆ្លើយតប បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងបញ្ហាប្រព័ន្ធលូជាដើម។

លោកស្រី Hidalgo បាននិយាយនៅក្នុងពិធីចូលឆ្នាំថ្មីនៅឯសាលាក្រុងដោយបានអញ្ជើញចៅហ្វាយខេត្ត Marc Guillaume ថា ៖«យើងនឹងងូតទឹកនៅទន្លេ Seine។ ការជ្រមុជទឹកជាប្រវត្តិសាស្ត្រនេះជាង៣០ឆ្នាំ បន្ទាប់ពីការសន្យារបស់អតីតប្រធានាធិបតី លោក Chirac អតីតអភិបាលក្រុងបារីស”។ អតីតអភិបាលក្រុងប៉ារីសលោក Chirac ក្នុងឆ្នាំ១៩៨៨ បានសន្យាថាលោកនឹងហែលទឹកទន្លេ Seine”នៅចំពោះមុខសាក្សី”។

ទិដ្ឋភាពកីឡាហែលទឹក

ព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលរួមមានកីឡាលើទឹក និងកីឡាទ្រីយ៉ាថ្លុង គ្រោងនឹងធ្វើឡើងនៅលើទន្លេ Seine នេះ អំឡុងពេលកីឡាអូឡាំពិក ឆ្នាំ២០២៤៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters

The post អភិបាលក្រុងប៉ារីសនឹងហែលទឹកទន្លេ Seine មុនការប្រកួតអូឡាំពិក២០២៤ appeared first on Kampuchea Thmey Daily.

ហ្វីលីពីនបានស្នើជាពិសេសទៅ IOC ដើម្បីឲ្យ Pacquiao បានប្រកួតអូឡាំពិក២០២៤
គណៈកម្មាធិការ​ជាតិ​អូឡាំពិកហ្វីលីពីន (POC) បានធ្វើ​សំណើពិសេស”​​​​ទៅ​​គណៈកម្មាធិការ​​អូឡាំពិក​អន្តរជាតិ (IOC) ដើម្បីអនុញ្ញាតឱ្យវីរបុរសប្រដាល់របស់​ខ្លួន​គឺ​ Manny Pacquiao ឡើងសង្វៀន​នៅ​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ប៉ារីស​ ឆ្នាំ២០២៤ ក្នុងវ័យ៤៥ឆ្នាំ។

លិខិតមួយច្បាប់ត្រូវបានផ្ញើទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ​ដើម្បីពិនិត្យមើលថាតើម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកទម្ងន់មធ្យម​អាចចូលរួមប្រកួតបានដែរឬទេ។ ទោះយ៉ាងណាក៏ដោយ Pacquiao ប្រឈមមុខនឹងការខកចិត្ត ដោយសារការកំណត់អាយុអតិបរមាសម្រាប់អ្នកប្រដាល់អូឡាំពិកគឺ​ត្រឹម​៤០ឆ្នាំ។

ប្រសិនបើទទួលបានការលើកលែង រូប​គេនឹងត្រូវកក់កៅអីនៅទីក្រុងប៉ារីស តាមរយៈការប្រកួតជម្រុះមួយក្នុងចំណោមការប្រកួតជម្រុះចំនួន​២លើកដែលនឹងធ្វើឡើងនា​ឆ្នាំក្រោយ​ក្នុង​ប្រទេសអ៉ីតាលី និងប្រទេសថៃ។

ជម្រើស​មួយទៀតសម្រាប់ Pacquiao អាចទទួលបាន គឺតាមរយៈកៅអី ‘universality’ ពី IOC ដែលជាធម្មតាត្រូវបានបម្រុងទុកសម្រាប់ប្រទេសដែលអ្នកប្រដាល់តស៊ូដើម្បីប្រកួតជម្រុះ។

Pacquiao បាននិយាយថា លោក​មិនចាស់ពេក​ទេ​ក្នុងការប្រកួតនោះ។ «ខ្ញុំដឹងគុណដល់គណៈកម្មាធិការអូឡាំពិកហ្វីលីពីន ក្រោមការដឹកនាំរបស់ លោក Abraham Tolentino ដែលបានផ្តល់អនុសាសន៍ដល់ IOC ដើម្បីដំណើរការសិទ្ធិរបស់ខ្ញុំក្នុងការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤។ ខ្ញុំជឿថា វាមិនយឺតពេលទេក្នុងការបំពេញក្តីស្រមៃរបស់ខ្ញុំក្នុងការនាំយកមេដាយមាសកីឡាប្រដាល់ពីអូឡាំពិក សម្រាប់ប្រទេសហ្វីលីពីន»។

លោក Abraham Tolentino ក៏បាននិយាយផងដែរថា ៖«Pacquiao មានកាយសម្បទារឹងមាំល្អជាងអត្តពលិកដទៃទៀត»។<gwmw style="display:none;"></gwmw>

Pacquiao មិនធ្លាប់បាន​​ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍​កីឡា​អូឡាំពិកទេ ប៉ុន្តែ​លោក​ធ្លាប់​កាន់ទង់ជាតិហ្វីលីពីនក្នុងពិធីបើកការប្រកួត នៅទីក្រុងប៉េកាំង ឆ្នាំ២០០៨។

ជា​មួយ​កំណត់ត្រាឈ្នះ ៦២ដង និងចាញ់ ៨ដង ហើយ​ការ​ប្រកួតចុងក្រោយក្នុងឆ្នាំ២០២១ លោក​​បានចាញ់​ កីឡាករ​ Yordenis​ Ugás ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ Super welterweight។ លោក​​បានចូលប្រឡូកក្នុងឆាកនយោបាយ និងឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន​ ឆ្នាំ​២០២២​ ដោយ​ទទួលបានសំឡេងឆ្នោតច្រើនជាងគេលំដាប់ទីបី។ លោកធ្លាប់ជាសមាជិកព្រឹទ្ធសភាហ្វីលីពីន និងជាសមាជិក​សភា​តំណាងរាស្រ្តផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន<gwmw style="display:none;"></gwmw>
ប្រភព៖ insidethegames.biz

<gwmw style="display:none;"></gwmw>

The post ហ្វីលីពីនបានស្នើជាពិសេសទៅ IOC ដើម្បីឲ្យ Pacquiao បានប្រកួតអូឡាំពិក២០២៤ appeared first on Kampuchea Thmey Daily.

«ក្តីសុបិនធំបំផុត»របស់កីឡាកម្ពុជានៅមិនទាន់បានសម្រេច
ក្តីសុបិន​ធំ​បំផុត​ក្នុង​វិស័យ​កីឡា​កម្ពុជា​នៅ​មិន​ទាន់​បាន​សម្រេច​ទេ​​​សម្រាប់​ការ​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក បើ​ទោះ​បី​ជា​ធ្លាប់​ចូល​រួម​ប្រកួត​១០​លើក​ហើយ​ក៏​ដោយ។

លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​លើក​ជា​សំណួរ​ថា តើ​កីឡាករ កីឡាការិនី​កម្ពុជា​ណា​នឹង​ក្លាយ​ជា​វីរបុរស​​​នៅ​ក្នុង​កីឡា​អូឡាំពិក?

«សុបិន​​ធំបំផុត​របស់​កីឡា​យើង​​គឺ​ចង់​បាន​មេដាយ​មាស​អូឡាំពិក។ យើង​មិន​ធ្លាប់​ទទួល​បាន​មេដាយ​​​ណា​មួយ​ពី​កីឡា​អូឡាំពិក​ទេ។ អីចឹង​បើ​កីឡាករ កីឡាការិនី​កម្ពុជា​ណា​​បាន​ឈ្នះ​មេដាយ​អូឡាំពិក​នឹង​ក្លាយ​ជា​វីរអត្តពលិក​ឆ្នើម​ជាង​គេ និង​មុន​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​កម្ពុជា»។ លោក វ៉ាត់ ចំរើន មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពីព្រឹត្តិការណ៍​រត់​ប្រណាំង​ AIA Pink Run កាល​ពីថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៣។

បើ​តាមកំណត់ត្រា​ក្នុង​​​កីឡា​អូឡាំពិក​ កម្ពុជា​ធ្លាប់​បាន​បញ្ជូន​អត្តពលិក​ចូល​រួម​ប្រកួត​ចំនួន​​១០​លើក​​មក​ហើយ​ក្នុង​ព្រឹត្តិការណ៍​ដែល​រៀប​ចំ​ឡើង​រាល់​៤​ឆ្នាំ​មក។

ឆ្នាំ១៩៥៦ កម្ពុជាបញ្ជូន​អត្តពលិក២​នាក់​ (​កីឡាប្រណាំងសេះ)

ឆ្នាំ១៩៦៤ អត្តពលិក​១១​នាក់ (ប្រដាល់សកល ជិះកង់ ទូកក្តោង)

ឆ្នាំ១៩៧២ អត្តពលិក​១០​នាក់ (អត្តពលកម្ម ប្រដាល់សកល ហែលទឹក)

ឆ្នាំ​១៩៩៦ អត្តពលិក​៥​នាក់ (អត្តពលកម្ម ហែលទឹក ចំបាប់)

ឆ្នាំ​២០០០ អត្តពលិក​៤​នាក់ (អត្តពលកម្ម ហែលទឹក)

ឆ្នាំ​២០០៤ អត្តពលិក​៤​នាក់ (អត្តពលកម្ម ហែលទឹក)

ឆ្នាំ២០០៨ អត្តពលិក​៤​នាក់ (អត្តពលកម្ម ហែលទឹក)

ឆ្នាំ២០១២ អត្តពលិក​៦​នាក់ (អត្តពលកម្ម ហែលទឹក យូដូ តេក្វាន់ដូ)

ឆ្នាំ​២០១៦ អត្តពលិក​៦​នាក់ (អត្តពលកម្ម ហែលទឹក ចំបាប់ តេក្វាន់ដូ)

ឆ្នាំ​២០២០ អត្តពលិក​៣​នាក់ (អត្តពលកម្ម ហែលទឹក)

ឆ្នាំ​២០២៤ នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង

សម្រាប់​ការ​ចូល​រួម​ទាំង​១០​លើក​ខាង​លើ កម្ពុជា​មិន​​ធ្លាប់​ទទួល​បាន​មេដាយ​ឡើយ​ទាំង​មាស ប្រាក់ ឬ​សំរិទ្ធ។ ភាគ​ច្រើន​កម្ពុជា​បញ្ជូន​កីឡាហែល​ទឹក និង​អត្តពលកម្ម​ចូល​រួម​ប្រកួត ពី​ព្រោះ​កីឡា​ទាំង​ពីរ​ប្រភេទ​នេះ​ជា​ប្រភេទ​កីឡា​អនុគ្រោះ​​​ដែល​​សមាជិក​អូឡាំពិក​ទាំង​អស់​ត្រូវ​បំពេញ​កាតព្វកិច្ច​​​ចូល​រួម​ប្រកួត​ ទោះ​ជា​មិន​ជាប់​វគ្គ​ជម្រុះក៏​ដោយ។

កីឡាការិនី ស៊ន សៀវស៊ី បាន​ក្លាយ​ជា​អត្តពលិក​កម្ពុជា​ទី​១​ដែល​បាន​ជាប់​ជម្រុះ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​ ​កាល​ពី​ឆ្នាំ​២០១៦ នៅ​ប្រទេស​ប្រេស៊ីល លើ​ប្រភេទ​កីឡា​តេក្វាន់ដូ ដែល​បាន​ចូល​រួម​ប្រកួតក្នុង​នាម​ជា​អត្តពលិក​កម្ពុជា​មិន​មែន​អនុគ្រោះ។

ស៊ន សៀវម៉ីន ក៏​ជា​អត្តពលិក​កម្ពុជា​ទី១​ដែល​បាន​ឈ្នះ​មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី ដែល​ឈ្នះ​នៅ​ឆ្នាំ​២០១៤ នៅ​កូរ៉េ​ខាង​ត្បូង​ បន្ទាប់​មក​មាន​កីឡាករ សាលី អ៊ូម៉ើត និង​កីឡាការិនី ខាន់ ចេសា ​បានឈ្នះ​មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី​ ឆ្នាំ​២០១៩ នៅ​ឥណ្ឌូណេស៊ី៕

អត្ថបទ៖ វីរបុត្រ

The post «ក្តីសុបិនធំបំផុត»របស់កីឡាកម្ពុជានៅមិនទាន់បានសម្រេច appeared first on Kampuchea Thmey Daily.

អភិបាលក្រុង Kyiv និយាយថា អត្តពលិករុស្ស៊ី ត្រូវតែបរិហារប្រទេសខ្លួនឯង ដើម្បីអាចចូលរួមប្រកួតកីឡាអូឡាំពិក ២០២៤
អត្តពលិក​រុស្ស៊ី គួរ​តែ​បរិហារ​ជា​សាធារណៈ​ចំពោះ​សង្គ្រាម ប្រសិនបើ​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​កីឡា​អូឡាំពិក ឆ្នាំ ២០២៤ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នេះ​បើ​យោង​តាម​សម្ដី​របស់ អភិបាល​ក្រុង Kyiv និង​ជា​អតីត​ជើងឯក​ប្រដាល់​ពិភពលោក លោក Vitali Klitschko បាន​ប្រាប់ AFP កាលពី​ថ្ងៃ​ចន្ទ ទី ១៣ ខែ​កុម្ភៈ។

លោក Klitschko បាន​និយាយ​ថា «អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡារុស មិន​អាច​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ប៉ារីស​បាន​ទេ ប្រសិនបើ​ពួកគេ​មិន​និយាយ​ថា “​ទេ​” ចំពោះ​សង្គ្រាម។

“​ប្រសិនបើ​ពួកគេ​បង្ហាញ​ជា​សាធារណៈ​ប្រឆាំង​នឹង​សង្គ្រាម​នេះ ពួកគេ​អាច (​ចូលរួម​)។ ប៉ុន្តែ​ពួកគេ​ខ្លាច​»។

ប្រទេស​រុស្សី និង​សម្ព័ន្ធមិត្ត បេឡារុស ដែល​អនុញ្ញាត​ឲ្យ​ទឹកដី​របស់​ខ្លួន ប្រើប្រាស់​ជា​កន្លែង​បាញ់​បង្ហោះ នៅ​ពេល​ដែល​ទីក្រុង​ម៉ូស្គូ ចាប់ផ្ដើម​ការ​លុកលុយ​អ៊ុយ​ក្រែ​ន កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​នោះ ត្រូវ​បាន​ដកចេញ​ពី​កីឡា​អូឡាំពិក​ជាច្រើន ចាប់​តាំងពី​សង្គ្រាម​បាន​ចាប់ផ្ដើម។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky បាន​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​កីឡា​អូឡាំពិក ទីក្រុង​ប៉ារីស ឆ្នាំ ២០២៤ ប្រសិនបើ​អត្ត​ព​លិ​ក​រុស្ស៊ី ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម។

លោក Klitschko បាន​អំពាវនាវ​ដល់​អត្ត​ព​លិ​ក​ឲ្យ “​ប្រាប់​រដ្ឋាភិបាល​របស់​អ្នក​ឲ្យ​បញ្ឈប់​សង្គ្រាម​ដែល​គ្មាន​ន័យ​នេះ​”។

ទីក្រុង Kyiv បាន​ប្រតិកម្ម​យ៉ាង​ខឹងសម្បា​ចំពោះ​ការ​ប្រកាស​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) កាលពី​ខែ​មុន ដែល​ថា​ខ្លួន​កំពុង​ស្វែងរក “​ផ្លូវ​” ដើម្បី​អនុញ្ញាត​ឲ្យ​គូប្រជែង​រុស្ស៊ី និង​បេឡារុស ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក ប៉ារីស ២០២៤ ក្រោម​ទង់ជាតិ​អព្យាក្រឹត។

ប្រធាន​អូឡាំពិក លោក Thomas Bach បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​បាន​ចែករំលែក “​ទុក្ខសោក និង​ទុក្ខវេទនា​របស់​មនុស្ស​” របស់​អត្ត​ព​លិ​ក​អ៊ុយ​ក្រែ​ន ប៉ុន្តែ​បាន​និយាយ​ថា វា​មិនមែន​អាស្រ័យ​លើ​រដ្ឋាភិបាល​នីមួយៗ​ក្នុង​ការ​សម្រេច​ចិត្ត​ថា តើ​អ្នកណា​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​អន្តរជាតិ​នោះ​ទេ។

លោក Klitschko និយាយ​ទៀត​ថា «​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុង​ការ​អញ្ជើញ លោក Thomas Bach មកកាន់​ទីក្រុង Kyiv ប្រទេស​អ៊ុយ​ក្រែ​ន ដូច្នេះ​គាត់​អាច​ឃើញ​ដោយ​ខ្លួនឯង​នូវ​ភូមិ​ដែល​ត្រូវ​បាន​បំផ្លាញ ទីក្រុង​នានា ដើម្បី​មើល​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​បាន​សម្លាប់»។

រដ្ឋមន្ត្រី​កីឡា​ប៉ូឡូញ Kamil Bortniczuk កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា លោក​រំពឹង​ថា នឹង​មាន​ប្រទេស​ចំនួន ៤០ នឹង​ចេញ​មក​ប្រឆាំង​នឹង​ការ​ដាក់​បញ្ចូល​អត្តពលិក​មក​ពី​ប្រទេស​រុស្ស៊ី និង​បេឡារុស នៅ​ក្នុង​ហ្គេម ឆ្នាំ ២០២៤៕

ប្រភព ៖ AFP

អត្ថបទ ៖ មន្នីរ័ត្ន

The post អភិបាលក្រុង Kyiv និយាយថា អត្តពលិករុស្ស៊ី ត្រូវតែបរិហារប្រទេសខ្លួនឯង ដើម្បីអាចចូលរួមប្រកួតកីឡាអូឡាំពិក ២០២៤ appeared first on Kampuchea Thmey Daily.