កុននាំចូល Archives - Kampuchea Thmey Daily

ប្រធាននាយកដ្ឋានភាពយន្ត ឆ្លើយតបនឹងការរិះគន់ដែលបណ្តោយឱ្យនាំកុនបរទេសមកខ្មែរច្រើន
ការនាំចូលកុនមកកម្ពុជា មិនបានធ្វើឱ្យវិស័យផលិតកុនខ្មែរធ្លាក់ចុះនោះទេ គឺគ្រាន់តែដើម្បីបំពេញតម្រូវការទីផ្សារភាពយន្តប៉ុណ្ណោះ ព្រោះការផលិតកុនខ្មែរសម្រាប់ចាក់បញ្ចាំងនៅរោងភាពយន្ត មានត្រឹមតែជិត ២០ភាគរយប៉ុណ្ណោះ បើធៀបនឹងចំនួននៃការនាំកុនបរទេសដែលមានរហូតដល់ ១៨០រឿង-២០០រឿងក្នុងមួយឆ្នាំ។
នេះជាការលើកឡើងរបស់លោក ប៉ុក បូរ៉ាក់ ប្រធាននាយកដ្ឋានភាពយន្តខ្មែរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងបទសម្ភាសជាមួយកម្ពុជាថ្មី ។

លោក ប៉ុក បូរ៉ាក់ ប្រធាននាយកដ្ឋានភាពយន្តខ្មែរ

លោកថា កន្លងមកតែងមានមតិរិះគន់ដល់នាយកដ្ឋានភាពយន្តខ្មែរ ដែលបណ្តែតបណ្តោយឱ្យមានការនាំចូលកុនមកកម្ពុជា។ ឆ្លើយតបនឹងការលើកឡើងនេះ លោកពន្យល់ថា រោងភាពយន្តជាទីផ្សារដ៏ធំរបស់រឿងកុន ដូច្នេះហើយកាតាព្វកិច្ចធ្វើឱ្យឧស្សាហកម្មកុនមានចរន្តល្អ និងដំណើរការស្ថិរភាព គឺតម្រូវឱ្យទ្រទ្រង់ដល់តម្រូវការអ្នកទស្សនាជាសំខាន់ ដោយផ្តល់ជម្រើសដល់អ្នកទស្សនា ក៏ព្រោះតែចំណីអារម្មណ៍របស់មនុស្សគ្រប់រូបមិនដូចគ្នា។

លោកបន្ថែមថា ប្រទេសណាក៏ជួបបញ្ហានេះដែរ ខណៈឥណ្ឌា ដែលមានការផលិតកុនប្រមាណដល់ទៅជាង ៨០០រឿង ក្នុងមួយឆ្នាំទៅហើយ ប៉ុន្តែនៅតែមានការនាំចូលបន្ថែមដដែល។

តាមការគូសបញ្ជាក់ តួលេខនៃការផលិតកុនខ្មែរ មុនបរិបថកូរីដអំឡុងឆ្នាំ២០១៨-២០១៩ ប្រធាននាយកដ្ឋានភាពយន្តខ្មែរ រូបនេះ អះអាងថា មានចន្លោះពី ៣០-៤០រឿងក្នុងមួយឆ្នាំ។ ដោយឡែក បើរាប់ចាប់ពីមេសា រហូតមកដល់ចុងខែតុលានេះ ពោលគឺរយៈពេលជាង ៦ខែ នៃការចាប់ផ្តើមផលិតកុនជាថ្មី ក្រោយវិបត្តិកូវីដ១៩ លោកបញ្ជាក់ថា រឿងដែលផលិតករខ្មែរបានផលិត មានប្រមាណជា ១២រឿងហើយ ត្រូវបានចាក់បញ្ចាំងក្នុងរោងភាពយន្ត ដោយមិនរាប់បញ្ចូលកុនដែលផលិតហើយ មិនបានចាក់បញ្ចាំងនោះទេ។​​
ចំណែកឯបរិមាណនៃការផលិតកុនខ្មែរវិញ គឺមានត្រឹមតែជិត ២០ភាគរយប៉ុណ្ណោះ បើធៀបនឹងចំនួន​នៃ​ការ​នាំ​ចូលកុន​មក​កម្ពុជា ដែល​មាន​ចំនួនរហូតដល់ ១៨០រឿង-២០០រឿង។

ទន្ទឹមនឹងនេះ លោកបានលើកចំណុចគួរកោតសរសើរដល់ភាពយន្តខ្មែរផងដែរ ដែលចំណាយខ្ទង់ ៥ម៉ឺន-១០ម៉ឺនដុល្លារ ប៉ុណ្ណោះ តែចំណូលដែលទទួលបាន គឺអាចប្រៀបនឹងការផលិតកុនបរទេសដែលចំណាយដល់ទៅខ្ទង់លានដុល្លារ ដែលចំណុចនេះ អាចបញ្ជាក់បានថា មហាជនពិតជាគាំទ្រដល់កុនខ្មែរ។

នេះជាឆ្លើយតបរបស់លោក ទៅនឹងការលើកឡើង មួយចំនួនដែលថា “ដោយសារតែមានការនាំចូលកុនមកកម្ពុជាច្រើន ទើបធ្វើឱ្យវិស័យផលិតកុនខ្មែរធ្លាក់ចុះ” ៕

អត្ថបទដោយ ៖ សុធាវី

The post ប្រធាននាយកដ្ឋានភាពយន្ត ឆ្លើយតបនឹងការរិះគន់ដែលបណ្តោយឱ្យនាំកុនបរទេសមកខ្មែរច្រើន appeared first on Kampuchea Thmey Daily.