កុមារស្តាប់មិនឮ Archives - Kampuchea Thmey Daily

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជំរុញដល់កុមារស្តាប់មិនឮ សូមកុំអស់សង្ឃឹម ត្រូវខំរៀនសូត្រ ក្លាយជាមនុស្សពូកែក្នុងសង្គម
មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ដល់​កុមារ​មាន​បញ្ហា​ស្ដាប់ឮ កុំ​មាន​ការ​អស់សង្ឃឹម​ក្នុង​ជីវិត ត្រូវ​ខិតខំ​រៀន​សូត្រ ដើម្បី​ក្លាយ​ជា​មនុស្ស​ពូកែ​នៅ​ក្នុង​សង្គម​ដូច​មនុស្ស​ទូទៅ។

ថ្លែង​ក្នុង​ទិវា​ការ​ស្ដាប់ឮ​កម្ពុជា លើក​ទី ៧ ឆ្នាំ ២០២៤ ក្រោម​ប្រធានបទ “​ចូរ​ផ្លាស់ប្ដូរ​ផ្នត់​គំនិតៈ តស់​ធ្វើ​ឲ្យ​ការ​ថែទាំ​ត្រចៀក និង​ការ​ស្ដាប់ឮ ក្លាយ​ជា​ការពិត ដើម្បី​ទាំងអស់​គ្នា​” នៅ​សួន​សត្វ​សា​ហ្វា​រី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី ១០ មីនា​នេះ លោក​សាស្ត្រាចារ្យ​បណ្ឌិត​សភា​ចារ្យ សុក ស៊ីផាន់ណា ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​សហ​ស្ថាបនិក​អង្គការ​រក្សា​កុមារ បាន​មាន​ប្រសាសន៍​ថា «​ទិវា​ថ្ងៃនេះ មិនមែន​ជា​ថ្ងៃ​សោកសៅ​នោះ​ទេ គឺជា​ទិវា​សប្បាយ​រីករាយ ក្មួយៗ ត្រូវ​មើល​ស្អី​ដែល​ជា​ពន្លឺ​ជីវិត​របស់​យើ ធ្វើ​ឲ្យ​ជីវិត​យើង​កាន់តែ​ល្អ ទោះបីជា​មាន​ការ​លំបាក​ក៏ដោយ និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ ដើម្បី​អនាគត​យើង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដូច​គេ​ដូច​ឯង​ដែរ នៅ​ក្នុង​សង្គម​ក្មួយៗ អត់​តែ​វិញ្ញាណ​មួយ​ទេ តែ​នៅសល់​វិញ្ញាណ ៤ ទៀត ដែល​ជា​កម្លាំង នៃ​ជីវិត​របស់​យើង មួយទៀត​ដែល​ក្មួយ​មិន​មាន គឺជា​ព្រហ្ម​លិខិត​ដែល​ចារ​មក​ហើយ អីចឹង​ក្មួយ​ទទួល​យក​ទៅ​»។

លោក​ទេសរដ្ឋមន្ត្រី បាន​បន្ត​ថា «អ្វី​ដែល​ខ្សោយ ក្មួយ​ត្រូវ​ទុក​មួយ​ឡែក ត្រូវ​ខំ​ប្រឹងប្រែង អ្វី​ដែល​កន្លែង​ដែល​យើង​ពូកែ ឲ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។ កុំ​គិត​ពី​រឿង​អត់​គិត​ក៏​មិន​ចេញ​ដែរ គិត​យូរ​ទៅ​កាន់តែ​លង់​ទៅ ត្រូវ​គិត​ពី​អ្វី​ដែល​យើង​មាន យើង​មាន​វិញ្ញាណ ៤ ទៀត អាច​ពង្រឹង​ទៅ​ជា​ខ្លាំងក្លា​បាន។ វិញ្ញាណ​មួយទៀត យើង​មិន​អាច​កែ​បានទេ តែ​យើង​យក​ពេលវេលា កម្លាំង និង​បញ្ញា​របស់​យើង យក​ទៅ​ពង្រឹង​អ្វី​ដែល​យើង​មាន ដល់ពេល​មួយ យើង​នឹង​ក្លាយ​ជា​មនុស្ស​មួយ​ដែល​គេ​ទទួល​ស្គាល់​នៅ​ក្នុង​សង្គម។ ក្មួយៗ កុំ​អស់សង្ឃឹម ជីវិត​មាន​ន័យ សំខាន់​ក្មួយៗ ត្រូវ​ខំ​រៀន​ធ្វើ​យ៉ាង​ម៉េច​ត្រូវ​បញ្ចេញ​អ្វី​ដែល​ខ្លួនឯង​ចង់​និយាយ ចង់​គិត ចង់​បញ្ចេញ​»។

បើ​តាម លោកស្រី សុខ វណ្ណសិកា នាយិកា​ប្រតិបត្តិ​អង្គការ​រក្សា​កុមារ បាន​មាន​ប្រសាសន៍​ថា ទិវា​ការ​ស្ដាប់ឮ​កម្ពុជា លើក​ទី ៧ ធ្វើឡើង​ដើម្បី​បង្កើន​ការ​យល់ដឹង និង​ការ​ចែករំលែក​ព័ត៌មាន​អំពី​ការ​ស្ដាប់ឮ ដល់​សាធារណជន និង​អ្នក​ផ្តល់​សេវា​សុខាភិបាល។ ជាក់ស្តែង អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់​ថា ៨០% នៃ​ប្រជាជន​លើ​ពិភពលោក ដែល​ទាមទារ​ថែទាំ​ការ​ស្ដាប់ឮ ពុំ​ទទួល​បាន​ការ​ថែទាំ​នោះ​ទេ ដែល​បញ្ហា​នេះ ត្រូវការ​ថវិកា​ប្រមាណ​មួយ​ទ្រីលាន​ដុល្លារ​អាមេរិក ដើម្បី​ដោះស្រាយ។

លោកស្រី បាន​បន្ត​ថា បញ្ហា​ស្ដាប់ឮ មិនមែន​ជា​បញ្ហា​ដែល​ប៉ះពាល់​តែ​សរីរាង្គ​កាយ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត ដោយសារ​ការ​ទទួល​យក​មិន​បាន​នូវ​ព័ត៌មាន និង​ឧបសគ្គ​ក្នុង​ទំនាក់ទំនង។ ដូចនេះ គោលបំណង នៃ​ទិវា​ស្ដាប់ឮ​សម្រាប់​ឆ្នាំនេះ គឺ​ផ្តល់​នូវ​ព័ត៌មាន​ជាក់លាក់ សម្រាប់​ជំរុញ​ឲ្យ​សាធារណជន ក៏ដូចជា​សង្គម និង​រាជរដ្ឋាភិបាល យកចិត្តទុកដាក់​លើ​ការ​ផ្តល់​សេវា ថែទាំ​ត្រចៀក និង​ការ​ស្ដាប់ឮ​ឲ្យ​មាន​បរិយាបន្ន​ខ្ពស់។

លោកស្រី បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា អង្គការ​ផ្តល់​នូវ​ក្តី​សង្ឃឹម​កម្ពុជា បាន​ចូលរួម​ជួយ​ផ្តល់​ការ​ថែទាំ​ការ​ស្ដាប់ឮ​ដល់​អ្នក​ជំងឺ​ប្រមាណ ២៥ ០០០ នាក់ តាំងពី​ឆ្នាំ ២០២០ មក។ ជាមួយ​គ្នា​នេះ អង្គការ​គ្រួសារ​ថ្មី ដែល​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី នា​ថ្ងៃនេះ​ផង​ដែរ ក៏បាន​ចូលរួម​ជួយ​ដល់​កុមារ​ដែល​មាន​បញ្ហា​ស្ដាប់ឮ​ប្រហែល ៦៥០ នាក់ ដែល​ក្នុង​នោះ ២០០ នាក់ នៅ​សាលា​អប់រំ ពិសេស​ភ្នំពេញ​ថ្មី និង​មាន​កុមារ​នៅ​បណ្ដា​សាលា​ផ្សេងៗ ទៀត រួមមាន សាលា​នៅ​ច្បារអំពៅ សៀមរាប បាត់ដំបង និង​កំពង់ចាម។

លោកស្រី បាន​បន្ថែម​ថា យ៉ាងណាមិញ តម្រូវការ នៃ​តម្ហែទាំ​ការ​ស្ដាប់ឮ ទាំង​នៅ​តាម​បណ្ដា​គ្រឹះស្ថាន​អប់រំ និង​គ្រឹះស្ថាន​សុខាភិបាល នៅតែ​មាន​តម្រូវការ​បន្ថែម​ជា​ចាំបាច់ តាម​តម្រូវការ​ជាក់ស្ដែង ដើម្បី​ការ​ការពារ ការ​ថែទាំ និង​ការ​ព្យាបាល ដែល​គួរតែ​ត្រូវ​បាន​ចាត់ទុកថា​ជា​តម្រូវការ​មូលដ្ឋាន និង​ចាំបាច់។

លោកស្រី បាន​បញ្ជាក់​ថា ដូចនេះ ដើម្បី​ចូលរួម​ចំណែក​លើកស្ទួយ លើកទឹកចិត្ត ក៏ដូចជា​ជួយ​ផ្សព្វផ្សាយ​បន្ថែម​អំពី​ការ​ថែទាំ​ការ​ស្ដាប់ឮ អង្គការ​រក្សា​កុមារ ក្រោម​ការ​ដឹកនាំ និង​ចង្អុលបង្ហាញ​របស់ លោកជំទាវ​បណ្ឌិត ជា សិរី បាន​រៀបចំ​ទិវា​ស្ដាប់ឮ​ជា​រៀងរាល់​ឆ្នាំ ដោយ​ផ្តោត​លើ​ប្រធានបទ​ផ្សេងៗ គ្នា ស្របតាម​ការ​កំណត់​របស់​អង្គការ​សុខភាព​ពិភពលោក។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទិវា​ស្ដាប់ឮ​តែង​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​ប្រចាំ​ឆ្នាំ​នៅ​លើ​សកលលោក ដោយ​កំណត់​យក​ថ្ងៃ​ទី ៣ ខែ​មីនា ដែល​អាច​ចូលរួម​រៀបចំ​ដោយ ក្រុមហ៊ុន អង្គការ សមាគម ឬ ស្ថាប័នរដ្ឋ​ជាដើម៕

អត្ថបទ ៖ សំអឿន

The post មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជំរុញដល់កុមារស្តាប់មិនឮ សូមកុំអស់សង្ឃឹម ត្រូវខំរៀនសូត្រ ក្លាយជាមនុស្សពូកែក្នុងសង្គម appeared first on Kampuchea Thmey Daily.