កូរ៉េខាងជើង Archives - Kampuchea Thmey Daily

យោធាកូរ៉េ​ខាង​ត្បូង ​អះអាង​ថា ​កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​ផ្លោងច្រើន​គ្រាប់​​​ចូល​ផែន​​សមុទ្រ​ជប៉ុ​ន​
យោធា​កូរ៉េខាង​ត្បូង ​បាន​​​អះ​អាង​​ថា កូរ៉េខាងជើងបាន​បាញ់មីស៊ីល​ផ្លោង«បាលីស្ទិក»​ ​​រយៈ​ចម្ងាយ​ខ្លី​ច្រើនគ្រាប់​សំដៅ​ទៅ​សមុទ្រខាងកើត​​នៃ​ឧបទ្វីប​​កូរ៉េ​ (សមុទ្រ​ជប៉ុន)​​ នៅ​ថ្ងៃ​អង្គារ ​ដែល​ជាការបង្ហាញពីសមត្ថភាព​អាវុធ​ជា​បន្តបន្ទាប់​ចុងក្រោយ​បង្អស់​ដោយទីក្រុង​ព្យុង​យ៉ាង​នា​ឆ្នាំ​នេះ។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន AP និង CBS ផ្សាយ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ នាយ​សេនាធិការចម្រុះ​កូរ៉េខាងត្បូងនិយាយថា មីស៊ីល​ទាំងនោះ​ត្រូវ​បានបាញ់​ចេញពីទីក្រុង​ Jongju នៅ​ឆ្នេរសមុទ្រ​ភាគខាងលិច​របស់​កូរ៉េ​ខាង​ជើង។ ផ្ទៃទឹកនៅទីនោះ​ត្រូវបានគេស្គាល់​ថាជាសមុទ្រលឿង ឬសមុទ្រ​ខាងលិច ហើយ​​ជា​ផ្លូវ​បំបែក​រវាង​ឧបទ្វីបរវស់​កូរ៉េទាំងពីរ​និងប្រទេសចិន​។

មីស៊ីលកូរ៉េខាង​ជើង​។ រូបភាព៖ Reuters

សេចក្តី​ថ្លែងការណ៍​ពីនាយសេនាធិការចម្រុះកូរ៉េខាងត្បូង​ថ្លែង​ថា ក្រុម​យោធា​​យើងបានពង្រឹងឥរិយាបថឃ្លាំ​មើល ហើយ​កំពុង​ផ្លាស់ប្តូរព័ត៌មាន​ពាក់ព័ន្ធយ៉ាងជិតស្និទ្ធ​ជាមួយសហរដ្ឋអាមេរិក និងជប៉ុន​។

​គួរ​បញ្ជាក់​ថា ហេតុការណ៍​នេះ​គឺ​ជា​ការ​បាញ់​បង្ហោះអាវុធ​លើកដំបូង​របស់កូរ៉េខាងជើង ​ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ពេល​​ទី​ក្រុង​ព្យុង​យ៉ាង​បាន​បាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ បង្ហាញពី​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចង្កោម។

យ៉ាង​ណា មេដឹកនាំកូរ៉េខាង​ជើង លោក គីម ជុងអ៊ុន បាន​ផ្តោត​លើ​ការ​ពង្រីក​ឃ្លាំងអាវុធនុយ​ក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន​ ចាប់តាំង​ពីការចរចាផ្នែក​​ទូតចំពោះ​កម្មវិធី​នុយ​ក្លេអ៊ែរ​​ជាមួយប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ​ ដួល​រលំ​ នៅឆ្នាំ២០១៩ ។

លោក ត្រាំ​ បង្ហាញ​គោល​បំណង​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ការ​បន្ត​ការ​ចរចា​ជាមួយ​ លោក គីម ជុងអ៊ុន ប៉ុន្តែមក​ទល់​ពេល​នេះ​ទីក្រុងព្យុងយ៉ាង​បាន​ព្រងើយកន្តើយ ​ចំពោះសំណើនោះ​។

នៅ​ព្រឹកថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាន​អំពាវនាវអំឡុងពេលកិច្ចប្រជុំគណៈ​រដ្ឋមន្ត្រី​សម្រាប់​កិច្ចខិត​ខំប្រឹង​ប្រែងកាន់តែខ្លាំងឡើង​ ដើម្បី​ជំរុញ​វិស័យ​យោធារបស់​ខ្លួន​។

លោកសង្កត់ធ្ងន់​លើបញ្ញាសិប្បនិម្មិត​(AI) និង​សមត្ថភាព​ដ្រូន​ ​ជាពិសេស​សក្តានុពលនៃ​ការទិញនាវាមុជទឹក​ដើរ​ដោយថាមពលនុយក្លេអ៊ែរ តែ​វា​​ជាបញ្ហាផ្នែក​ការ​ទូត​មួយ​របស់​​កូរ៉េខាង​ត្បូង​ជាមួយទីក្រុងវ៉ាស៊ីន​តោន​៕

សម្រួល៖ ណឺ មិនា

The post យោធាកូរ៉េ​ខាង​ត្បូង ​អះអាង​ថា ​កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​ផ្លោងច្រើន​គ្រាប់​​​ចូល​ផែន​​សមុទ្រ​ជប៉ុ​ន​ appeared first on Kampuchea Thmey Daily.

​សិង្ហបុរី​ ពង្រឹង​វិស័យ​ទូត​ជាមួយ​​កូរ៉េខាងជើង ស្របពេល​ការ​ប្រឈម​ក្នុង​ពិភពលោក​
​​រដ្ឋម​ន្ត្រី​ការបរទេស​សិង្ហបុរី​​​ បាន​​​ទៅ​​​ទស្សនកិច្ច​ដ៏​កម្រ​ទៅកាន់​​ប្រទេស​កូរ៉េខាង​ជើង​​​ដ៏​កម្រ​​​ក្នុងរយៈពេល​​ជិត​​១ទសវត្សរ៍ចុងក្រោយ បន្ទាប់​ពី​​​​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ចចុងក្រោយ​​​កាល​ពីឆ្នាំ​១០១៨ ក្នុងអំឡុង​ពេល​នៃការ​រៀបចំ​ជំនួប​កំពូល​របស់​មេដឹកនាំ​​​អាមេរិក លោក ដូណាល់ ត្រាំ ​ក្នុង​អាណត្តិទី​១​ និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុង​អ៊ុន​ កាល​ពីខែ​​មិថុនា​ឆ្នាំ​២០១៨។​​

​បន្ទាប់​ពីការ​ពង្រីក​ទស្សនកិច្ច​​ទៅកាន់​ប្រទេស​​​ជាច្រើន​នៅ​​​​​​​អាមេ​រិក​ខាងត្បូង ក្នុងដំណើរ​ទស្សនកិច្ច​រួម​ទៅកាន់​​អាស៊ី​ខាងជើង ដោយ​រួម​បញ្ចូល​​​​​ការឈៀង​ចូល​ប្រទេសកូរ៉េខាងជើងនោះ ​ប្រទេសសិង្ហបុរី​​​កំពុង​ធ្វើពិពិធ​កម្ម​​វិស័យ​ការ​ទូត​ដ៏ខ្លាំង​ក្លា​មួយ​​​ ស្រប​ពេលដែល​ពិភព​លោកកំពុង​តែ​ប្រឈម​​​​និង​ការ​បែក​បាក់​ដ៏ខ្លាំង​មិនធ្លាប់មាន​ជា​ច្រើន​ទសវត្សរ៍​​មកហើយ​។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី​ វីវៀន បាឡាគ្រីសណាន់ ចាប់ដៃ​លោក គីម ជុងអ៊ុន​ កាល​ពី​ឆ្នាំ​២០១៨​។ ST

​សិង្ហបុរី​​ ​ជាសម្ព័ន្ធ​មិត្ត​ដ៏​​​ល្អ​និ​ងជិតស្និទ្ធ​​​របស់សហរដ្ឋ​អាមេរិកនៅ​​​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​​ក្នុង​សង្គ្រាម​​ពន្ធ​បដិការ​​​​ដែល​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដាក់ចេញ​ ដើម្បី​ប្រឆាំង​និង​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​បណ្តារដ្ឋផ្សេងៗ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ​​យល់ថា «ច្បាប់ពាណិជ្ជកម្មសេរី​​» ក្នុងសកល​លោក «បាន​​ចប់ហើយ»​។

​ក្នុងបរិបទ​នៃ​សង្គ្រាម​ ដែល​បង្ក​ឡើង​ដោយ​មហាអំណាច​ ទាំងនៅ​អ៊ុយក្រែន​ និង​អ៊ីរ៉ង់ ​ថ្នាក់​ដឹកនាំ​សិង្ហបុរី​មើល​ឃើញ​ថា សណ្តាប់ធ្នាប់ពិភពលោក​ដែល​ពឹង​ផ្អែក​​ដោយ​ច្បាប់​ «ចប់សព្វគ្រប់ហើយ»។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី​ វីវៀន បាឡាគ្រីសណាន់ (Vivian Balakrishnan) ​ជាអ្នក​នយោបាយ​ជើង​ចាស់​របស់​សិង្ហបុរី កំពុងបំពេញទស្សនកិច្ចការងាររយៈពេលប្រាំថ្ងៃ ទៅកាន់ប្រទេសអាស៊ីខាងជើងចំនួនបី ចាប់ពីថ្ងៃអាទិត្យ​ថ្ងៃទី ២៤ ខែឧសភា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ​ដែល​​ដកស្រង់ដោយ​សារ​ព័ត៌មាន Asia One​ ក្រសួងការបរទេស (MFA) សិង្ហបុរី​ បាននិយាយថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេស​ចិន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) ដែលគេ​ហៅ​ «កូរ៉េខាងជើង»​ និងកូរ៉េខាងត្បូង គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសសិង្ហបុរី ដើម្បីចូលរួមជាមួយដៃគូខាងក្រៅ ចំពេលមានបញ្ហាប្រឈមជាសកល។

លោក បាឡាគ្រីសណាន់ ត្រូវបានគេរំពឹងថានឹងជួបជាមួយសមភាគីរបស់លោកនៅក្នុងប្រទេសទាំងបី ដើម្បីបញ្ជាក់ជាថ្មីអំពីចំណងមិត្តភាពទ្វេភាគី។ លោកក៏នឹងផ្លាស់ប្តូរទស្សនៈជាមួយសមភាគីរបស់លោកលើការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិផងដែរ។

នេះជាលើកទីបួនហើយ ដែលមន្ត្រីនយោបាយសិង្ហបុរីម្នាក់ បានទៅទស្សនកិច្ចប្រទេសកូរ៉េខាងជើង ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៥ ដែលដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់​ រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​ បាឡាគ្រីសណាន់ បាន​រៀបចំឡើង​នៅខែមិថុនា ឆ្នាំ ២០១៨ មុនប៉ុន្មានថ្ងៃ​នៃ​កិច្ចប្រជុំកំពូល ត្រាំ-គីម​៕​

រ៉ាន់ រើយ​

The post ​សិង្ហបុរី​ ពង្រឹង​វិស័យ​ទូត​ជាមួយ​​កូរ៉េខាងជើង ស្របពេល​ការ​ប្រឈម​ក្នុង​ពិភពលោក​ appeared first on Kampuchea Thmey Daily.

លោក វ៉ាង យី សរសើរ​​​ការ​លួតលាស់​នៅ​កូរ៉េ​ខាង​ជើង ទោះ​បីរងការ​គាប​សង្កត់​ពី​អាមេរិក​
រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) ​បាន​លើក​សរសើរកូរ៉េ​ខាងជើង​ដែល​សម្រេច​សមិទ្ធផលដ៏​ច្រើន​​គួរ​ឱ្យកត់សម្គាល់ បើទោះ​បី​ជា​មានការ​ដាក់​សម្ពាធ​ពី​សហរដ្ឋអាមេរិកនិង​កងកម្លាំងលោកខាង​លិច ​ធ្វើ​ឱ្យ​​ទី​ក្រុងព្យុង​យ៉ាង​ឯកោ​​ជាយូរ​មក​ហើយ​​ក៏ដោយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA ដែល​​​​ស្រង់ផ្សាយ​បន្ត​ដោយ​​ភ្នាក់ងារ​សារព័ត៌មាន​រ៉យ​ទ័រ​​នៅថ្ងៃសុក្រ ទី​១០ ខែមេសា ឆ្នាំ​២០២៦ ។

រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី និង​ លោក​ស្រី Choe Son Hui រូបភាព៖ KCNA via Reuters

លោក វ៉ាង​ ជា​មួយ​​សមភាគីកូរ៉េខាងជើង លោកស្រី​ Choe Son Hui បាន​សាទរ​​ចំពោះ​មេដឹកនាំ​របស់ពួកគេទាំង​ពីរ សម្រាប់ការ​​​បើក​សម័យ​កាល​ថ្មី​មួយ​​ក្នុង​ទំនាក់​ទំនង​មិត្ត​ភាព​នៃ​​ប្រទេស​ទាំង​ពីរ​។ ជា​ពិសេស​សន្យា​ថា​នឹងធ្វើ​ឱ្យទំនាក់​ទំនង​​ប្រសើរឡើងបន្ថែមទៀត ដើម្បី​ផលប្រយោជន៍របស់​​ប្រជាជន​ទាំង​​​សង​ខាង​។

គួរ​បញ្ជាក់​ថា​ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង​ យី ទៅ​ដល់​​​រដ្ឋ​ធានី​ព្យុងយ៉ាង​​របស់​កូរ៉េខាងជើង​​កាលពី​ថ្ងៃព្រហស្បតិ៍ ហើយ​​ក៏​ចួប​​ពិភាក្សា​​ជាមួយ​​រដ្ឋមន្រ្តី​ក្រសួង​កាបរទេស​ លោកស្រី​​ Choe ផង​ដែរ​។

លោក​ វ៉ាង លើក​ឡើង​ថា​៖ « សមិទ្ធផលថ្មីៗ​ក្នុងការ​កសាង​សង្គមនិយម​​របស់​កូរ៉េខាងជើងកាន់​តែ​មាន​ភាព​ល្អ​ប្រសើរ ទោះ​បី​​ជា​មាន​ការដាក់​​សម្ពាធ​​កាន់តែខ្លាំង​ ជា​ពិសេស​ការគាបសង្កត់​របស់សហរដ្ឋអាមេរិក​និងកងកម្លាំងលោកខាងលិចក៏​ប្រទេស​នេះ​ទទួល​​ផ្លែផ្កា​ […] ក្រោម​ការដឹកនាំដ៏ឈ្លាស​វៃរបស់ ​លោក​ គីម ជុងអ៊ុន»។

ភ្នាក់​ងារ​សារព័ត៌មាន KCNA លើកឡើង​ថាអ្នក​កាទូត​ទាំង​ពីរ​​បញ្ជាក់​ជំហរដ៏រឹងមាំរបស់រដ្ឋាភិបាលប្រទេស​ទាំង​ពីរ​ ឱ្យ​កាន់​តែ​ប្រសើរ​​ ដើម្បីអភិវឌ្ឍទំនាក់ទំនងបន្ថែមទៀត ​ទោះ​បីជាមានភាពចលាចលនៅក្នុង​បរិយាកាសពិភពលោក​បច្ចុប្បន្ន​ក៏ដោយ៕

ប្រែសម្រួល៖ ណឺ មិនា

The post លោក វ៉ាង យី សរសើរ​​​ការ​លួតលាស់​នៅ​កូរ៉េ​ខាង​ជើង ទោះ​បីរងការ​គាប​សង្កត់​ពី​អាមេរិក​ appeared first on Kampuchea Thmey Daily.

អ្នក​ជំនាញ​​ ​ថា​ អ៊ីរ៉ង់​ប្រើ​គំរូមីស៊ីល​ផ្លោង​របស់​កូរ៉េ​ខាង​ជើង​បាញ់​មូល​ដ្ឋានយោធាអាមេរិក​
​អ្នកជំនាញសហរដ្ឋ​អាមេរិក​​ បាន​ប្រាប់​សារព័ត៌មាន​​ Fox News ​នៅ​ថ្ងៃ​ចន្ទ​ថា ​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ឃ្លាំង​អាវុធ​មីស៊ីល​បាលីស្ទិក​ផ្លោង​របស់​អ៊ីរ៉ង់គឺ​​ជា​​​​​មីស៊ីល​ទទួលបាន​​ពីកូរ៉េខាងជើង ​រួមទាំង​អាវុធនិង​ប្រពន្ធ័ការពារ​សំខាន់​ៗ​​ជា​ច្រើន​ទៀត​​។​

លោក Bruce Bechtol ជាអ្នកនិពន្ធ​សៀវភៅ «Rogue Allies: ភាព​ជា​ដៃ​គូយុទ្ធសាស្ត្ររវាងអ៊ីរ៉ង់និង​កូរ៉េខាង​ជើង» ជាមួយលោក Anthony Celso ប្រាប់ Fox News ថា៖ «មីស៊ីល​ដែល​បាញ់​ចេញ​ពី​ទី​តាំង ​Diego Garcia គឺជាមីស៊ីល Musudan របស់​កូរ៉េ​ខាង​ជើង​។ អ៊ីរ៉ង់ទិញមីស៊ីលចំនួន ១៩គ្រាប់ ​ពីកូរ៉េខាងជើងហើយ​ទទួល​នៅ​ឆ្នាំ ​២០០៥ ។ ពួកគេមានសមត្ថភាពទាំង​នេះ​តាំងពីឆ្នាំ ២០០៥ មក​ម្ល៉េះ​ វា​មិនមែនជាអាវុធសម្ងាត់ទេ»។

មីស៊ីល​កូរ៉េខាង​ជើង។ រូបភាព៖ Mossad Commentary

អ៊ីរ៉ង់​បាន​បាញ់​មីស៊ីលផ្លោងពីរ​គ្រាប់ទៅលើមូលដ្ឋានយោធា​រួមគ្នា​​របស់​សហ​រដ្ឋ​អាមេរិកនិងចក្រភពអង់​គ្លេសនៅលើ​កោះ Diego Garcia កាល​ពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៦ ។

គួរ​បញ្ជាក់​ថា មូល​ដ្ឋាន​ Diego Garcia មាន​ទីតាំងស្ថិតនៅចម្ងាយ​ប្រហែល ​៤ ០០០ គីឡូ​ម៉ែត្រពី​អ៊ីរ៉ង់ ​វាជា​ចម្ងាយ​ទ្វេដងនៃ​ចម្ងាយ ២ ០០០ គីឡូម៉ែត្រដែលរដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Abbas Araghchi និយាយថា មីស៊ីល​ផ្លោង​របស់អ៊ីរ៉ង់​បាន​បាញ់​កាល​ពីខែមុន។​ នេះ​បើយោង​តាម​កាសែត Wall Street Journal រាយការណ៍​នៅ​យប់​ថ្ងៃ​សុក្រ ដោយ​ដកស្រង់សម្តី​មន្ត្រីអាមេរិកច្រើនរូប។

លោក Bechtol ក៏ធ្លាប់​ផ្តល់​សម្ភាសន៍​ឱ្យ​ Fox News ម្តង​ហើយ​ថា មីស៊ីល​ផ្លោង​រយៈចម្ងាយខ្លីដែល​អ៊ីរ៉ង់បាញ់​ទៅកាន់គោលដៅ​របស់សហរដ្ឋ​អាមេរិក​ក្នុងរដ្ឋ​ឈូងសមុទ្រគឺ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ QIAM ​បង្កើត​ឡើង​ដោយកូរ៉េខាងជើង។

លោកបន្ថែមថា៖ « មីស៊ីល Shahab-៣ ថ្មី របស់​អ៊ីរ៉ង់​គឺស្ទើរ​តែ​ជា​ច្បាប់​ចម្លង​ពិតនៃ​មីស៊ីល No Dong [របស់កូរ៉េខាងជើង]»។

លោក Bechtol ពន្យល់ថា៖ «កូរ៉េខាងជើង​បាន​ចែក​រំលែក​ប្រព័ន្ធ No Dong ប្រហែល ១៥០​គ្រឿង​ទៅកាន់អ៊ីរ៉ង់​នៅចុងទសវត្សរ៍​ឆ្នាំ ១៩៩០ ។ ជាក់ស្តែង អ៊ីរ៉ង់​ពេញ​ចិត្ត​យ៉ាងខ្លាំងជាមួយ​នឹងសមត្ថ​ភាព​មីស៊ីល​​ដែល​កូរ៉េខាង​ជើង​បាន​ផ្តល់​ឱ្យពួក​គេ​ ដោយ​ធ្វើ​តាម​គំរូ​មុន​នៃ​រោង​ចក្រ Scud C ចុះកិច្ចសន្យាជាមួយ​ទីក្រុងព្យុងយ៉ាង(Pyongyang)​ ដើម្បី​សាង​សង់​រោងចក្រ No Dong ក្នុងប្រទេស​អ៊ីរ៉ង់។ កូរ៉េខាងជើងក៏​បានជួយអ៊ីរ៉ង់អភិវឌ្ឍប្រព័ន្ធ​មីស៊ីល Emad និង Ghadr ប្រើប្រាស់​ដើម្បីកំណត់គោលដៅអ៊ីស្រាអែលនិង​រដ្ឋនៅ​ឈូងសមុទ្រ ​នៅ​ឯរោងចក្រ No Dong ក្នុងទី​ក្រុង​តេហេរ៉ង​ផង​ដែរ​»។

លោក Bechtol សង្ខេបទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយ​និយាយថា៖ « កូរ៉េខាងជើងជាអ្នកលក់ហើយអ៊ីរ៉ង់​ជាអ្នកទិញ។ កូរ៉េ​ខាង​ជើងអភិវឌ្ឍ​គ្រឿង​បន្លាស់ទាំង​អស់​នៃប្រព័ន្ធអាវុធ ហើយអ៊ីរ៉ង់​បង់​ប្រាក់ដោយប្រើលុយសុទ្ធ​និងប្រេង»៕

ប្រែសម្រួល៖ ណឺ មិនា

The post អ្នក​ជំនាញ​​ ​ថា​ អ៊ីរ៉ង់​ប្រើ​គំរូមីស៊ីល​ផ្លោង​របស់​កូរ៉េ​ខាង​ជើង​បាញ់​មូល​ដ្ឋានយោធាអាមេរិក​ appeared first on Kampuchea Thmey Daily.

​កូរ៉េខាង​ជើង​​ អភិវឌ្ឍនិង​បាញ់​សាក​ល្បង​​​​ម៉ាស៊ីន​រុញកម្លាំង​​មីស៊ីល​ដែលអាច​បាញ់ដល់​អាមេរិក
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាន​សង្កេត​មើល​ការ​បាញ់​​សាក​ល្បងម៉ាស៊ីន​ជំរុញ​​កម្លាំង​ឲ្យ​កាន់តែ​ខ្លាំង​ដែលប្រើប្រាប់ឥន្ធនៈរឹង ព្រម​ទាំង​អបអរ​​សាទរពី​ការ​អភិវឌ្ឍ​ថ្មី​មួយ​ ដើម្បី​ជំរុញ​សមត្ថភាព​យោធាជា​​​យុទ្ធ​​សាស្ត្រ​​របស់​​ប្រទេស​​ខ្លួន​។ នេះ​បើតាម​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA តាម​រយៈ​ ABC News កាលពីថ្ងៃអាទិត្យ ទី​២៩ ខែមីនា ឆ្នាំ​២០២៦។

ការសាក​ល្បងនេះ​ទំនង​បង្ហាញថា លោក គីម ជុងអ៊ុន មានបំណងពង្រីកនិង​ធ្វើទំនើបកម្មឃ្លាំងអាវុធ​មីស៊ីល​ដែលមានសមត្ថភាពទៅ​ដល់ដីគោក​សហរដ្ឋអាមេរិក​។

ម៉ាស៊ីនរុញកម្លាំងខ្លាំងដែលប្រើប្រាប់ឥន្ធនៈរឹង។ រូបភាព៖ KCNA

សេចក្តីរាយការណ៍​​​នៅថ្ងៃអាទិត្យ​របស់​ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ បាន​កើត​ឡើងប៉ុន្មានថ្ងៃ​បន្ទាប់ពី ​លោក គីម ជុងអ៊ុន​ ថ្លែង​សុន្ទរកថា​មួយ​នៅ​ឯ​សភា​កូរ៉េ​ខាងជើង ដោយសន្យាថា​នឹងពង្រឹងឋានៈ​ប្រទេសកូរ៉េ​ខាង​ជើង​ជា​មហា​អំណាច​នុយក្លេអ៊ែរ។

មិន​តែ​ប៉ុណ្ណោះ មេដឹក​នាំ​រូប​នេះ​ចោទប្រកាន់​សហរដ្ឋអាមេរិកពី​បទភេ​រ​វកម្ម និង​ការឈ្លានពានរបស់រដ្ឋជាសកល​ទៀត​ផង​ ដោយ​សំដៅ​ទៅ​លើសង្គ្រាម​នៅ​មជ្ឈិមបូព៌ា។​

យោងតាម ​​KCNA លោក គីម ​បាន​មើលការធ្វើតេស្តម៉ាស៊ីន​បាញ់​ចេញ​ពី​ដីនិង​សរសើរ​ពី​ទម្ងន់​ជា​អតិបរមារបស់ម៉ាស៊ីនចំនួន​ ២ ៥០០ គីឡូតោន កើន​ឡើង​ពី ១ ៩៧១គីឡូតោនដែល​បាន​ធ្វើតេស្ត​ម៉ាស៊ីន​ឥន្ធ​នៈ​រឹង​ស្រដៀង​គ្នានេះកាលពី​ខែកញ្ញា។

អ្នក​សង្កេតការណ៍ បានមើល​ឃើញ​ថា ការជំរុញ​ថាមពល​ម៉ាស៊ីននេះ​​ទំនងជាជាប់​ទាក់​ទង​នឹង​ការ​ដាក់ក្បាល​គ្រាប់ឱ្យ​បាន​​​ច្រើន​​ក្នុង​​មី​ស៊ីល​តែមួយ​ និង​បង្កើន​ឱកាស​​កម្ចាត់​​​ភាព​ម្ចាស់​ការ​​របស់សហរដ្ឋ​អាមេរិក​។

យ៉ាង​ណា KCNA មិនបានរាយការណ៍​ថាការធ្វើតេស្តនេះបាន​កើត​ឡើង​នៅពេលណា និង​កន្លែងណានោះទេ។​

គួរ​បញ្ជាក់​ថាការសាកល្បងម៉ាស៊ីន​ខាង​លើ​ ធ្វើឡើង​ជា​ផ្នែកមួយនៃកម្មវិធីបង្កើន​សមត្ថភាព​យោធា​រយៈពេលប្រាំឆ្នាំ​របស់ប្រទេស​កូរ៉េ​ខាង​ជើង​។ ឯកសារយោងខាង​លើថា​​ជា​មីស៊ីល​ផ្លោង​អន្តរទ្វីប​ដែល​មាន​សមត្ថភាព​ដូច​នុយក្លេអ៊ែរ វា​អាច​កំណត់គោលដៅ​ដល់​ដី​គោកសហរដ្ឋ​អាមេ​រិក​។​

លោក គីម បន្ត​​ថា៖ « ការធ្វើតេស្តម៉ាស៊ីនចុង​ក្រោយនេះ​មានសារៈ​សំខាន់យ៉ាងខ្លាំង​ក្នុង​ការបង្កើន​កម្លាំង​ឱ្យ​យោធា ​ដែល​ជាយុទ្ធ​សាស្ត្រ​កម្រិត​ខ្ពស់បំផុត​ក្នុង​ប្រទេស​»៕

ប្រែសម្រួល៖ ណឺ មិនា

The post ​កូរ៉េខាង​ជើង​​ អភិវឌ្ឍនិង​បាញ់​សាក​ល្បង​​​​ម៉ាស៊ីន​រុញកម្លាំង​​មីស៊ីល​ដែលអាច​បាញ់ដល់​អាមេរិក appeared first on Kampuchea Thmey Daily.

​លោក គីម​ ជុង​អ៊ុន និង​កូនស្រី​ បង្ហាញខ្លួន​ជិះ​រថ​ក្រោះ​​យោធា​​ អំឡុង​ពេលទាហាន​​​​ហ្វឹកហាត់​
ការ​បង្ហាញ​មុខ​ជា​សាធារណៈ​រួម​គ្នា​ចុងក្រោយបំផុតរបស់មេដឹក​នាំ​​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និង​កូនស្រី​វ័យ​ជំទង់គឺ​អ្នក​នាង​ គីម ជូអេ (Kim Ju Ae) បាន​​ជិះ​រថ​ក្រោះ​ជាមួយគ្នា អម​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ពួកគេ​ទៅ​​មើល​ការបាញ់រ៉ុក្កែត និង​បាញ់​កាំភ្លើង​ខ្លី។​ នេះ​បើយោងប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​ KCNA នៅ​ថ្ងៃសុក្រ​​នេះ​។

លោក​ គីម និង​កូនស្រី​ជិះ​រថក្រោះ​ជាមួយ​ទាហាន។ រូបភាព៖ KCNA via AP

ទីភ្នាក់ងារ​សារព័ត៌មានកណ្តាល​កូរ៉េផ្លូវ​ការ (KCNA) ​​រាយការណ៍ថា លោក គី​ម​ បាន​ត្រួតពិនិត្យការបាញ់​ប្រហារ និង​សមយុទ្ធផ្សេងទៀត​ពាក់ព័ន្ធ​នឹង​អង្គភាព​រថក្រោះ និង​កងទ័ពថ្មើរ​ជើង​កាលពីថ្ងៃព្រហស្បតិ៍។

រូបភាព​ពី​ KCNA បាន​បង្ហាញថា លោក ​គីម និង​កូនស្រី​ សុទ្ធ​តែ​ស្លៀក​អាវ​ស្បែកខ្មៅ ជិះ​រថក្រោះពណ៌បៃតង​អូលីវ​ជា​មួយ​ទាហាន​ដទៃទៀត​ ​អំឡុង​ពេលហ្វឹកហាត់​នៅ​ថ្ងៃព្រហស្បតិ៍។

ក្មេង​ស្រីនេះ ត្រូវបានគេរាយការណ៍ថា​មាន​ឈ្មោះ គីម ជូអេ និង​មាន​អាយុល្បាក់​ ១៣ឆ្នាំ បាន​អមដំណើរឪពុក​របស់នាង​ទៅកាន់​ព្រឹត្តិការណ៍យោធាល្បីៗ និងព្រឹត្តិការណ៍​ផ្សេងទៀត​ជាច្រើនចាប់​តាំងពីចុងឆ្នាំ ២០២២ នាំ​ឱ្យមានការសង្ស័យ​ពីខាងក្រៅ​ថា​នាង​ជា​អ្នក​ស្នង​មរតកពី​ឪពុក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង​ហៅ​នាងថា​៖ «ជាកូនគួរ​ឱ្យ​ស្រឡាញ់​បំផុត និង​គួរឱ្យគោរព របស់ លោក គីម ជុងអ៊ុន»។

គួរ​បញ្ជាក់​ថា កាលពីសប្តាហ៍មុន អ្នក​ទាំង​ពីរ​បាន​បាញ់កាំភ្លើងខ្លី អំឡុង​ពេល​ទស្សនកិច្ច​ក្នុង​រោង​ចក្រផលិតគ្រាប់រំសេវស្រាលមួយ និង​មើលការ​សាកល្បង​បាញ់គ្រាប់ពិត​នៃប្រព័ន្ធបាញ់រ៉ុក្កែត​ជា​ច្រើន។

កាល​ពីខែកញ្ញាឆ្នាំមុន ក្មេងស្រីនេះ​បាន​ទៅទីក្រុងប៉េកាំងជាមួយ​ឪពុក​របស់​នាង។

មេដឹកនាំ​កូរ៉េខាងជើង។ រូបភាព៖ KCNA

ការហ្វឹក​ហ្វឺនយោធា​​របស់កូរ៉េខាងជើង​បាន​កើតឡើង ពេលដែល​សហរដ្ឋអាមេ​រិក និង​កូរ៉េខាងត្បូងកំពុង​ចូលរួមក្នុងសមយុទ្ធយោធាប្រចាំឆ្នាំរបស់ពួក​គេដែល​បាន​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​មុន​៕

ប្រែសម្រួល៖ ណឺ មិនា

The post ​លោក គីម​ ជុង​អ៊ុន និង​កូនស្រី​ បង្ហាញខ្លួន​ជិះ​រថ​ក្រោះ​​យោធា​​ អំឡុង​ពេលទាហាន​​​​ហ្វឹកហាត់​ appeared first on Kampuchea Thmey Daily.

កូរ៉េខាង​ត្បូង​​​ផ្តើម​អភិវឌ្ឍប្រព័ន្ធ​កា​រពារ​ ​​និងប្រព័ន្ធរ៉ាដាថ្មី​ផ្ទាល់ខ្លួន​​ ក្រោយ​អាមេរិក​ដកប្រព័ន្ធការពារមីស៊ីល​ Patriot និង THAAD
កាល​ពី​សប្តាហ៍​មុន​កូរ៉េខាងជើងបាញ់មីស៊ីល​ផ្លោងចំនួន ១០គ្រាប់ចូលទៅ​ក្នុង​សមុទ្រ​ជប៉ុន​ ​បង្ហាញពីតម្រូវ​ការ​​របស់​កូរ៉េ​ខាង​ត្បូងស្វែង​រក​​​ប្រព័ន្ធការពារ​មីស៊ីល​ដែល​អាចទុកចិត្តបាន។

ជា​អកុសល ការផ្លោង​នេះ​ស្រប​ពេល​ជាមួយ​នឹង​របាយការណ៍ថា សហ​រដ្ឋអាមេរិក​កំពុងដកប្រព័ន្ធ​ការពារមីស៊ីល​មួយ​ចំនួន​ចេញ​ពីកូរ៉េខាង​ត្បូង ដើម្បី​បង្កើនសមត្ថភាពរបស់​ខ្លួននៅមជ្ឈិមបូព៌ា អំឡុង​ពេល​សង្គ្រាម​ដែលកំពុងបន្តជាមួយអ៊ីរ៉ង់​។​

យោង​តាម​កាសែត The Washington Post រាយការណ៍​នៅ​ថ្ងៃទី៩ខែមីនា ថា មន្ទីរ​បញ្ចកោណកំពុង​ផ្ទេរ​ប្រព័ន្ធការពារមីស៊ីល​ Patriot និង​ប្រព័ន្ធការពារ​មីស៊ីលកម្រិត​ខ្ពស់ (THAAD) ពីកង​កម្លាំងអាមេរិក​នៅ​កូរ៉េ​ខាង​ត្បូង​ (USFK) ទៅកាន់មជ្ឈិមបូព៌ា។​

ប្រព័ន្ធការពារ​មីស៊ីលកម្រិត​ខ្ពស់ (THAAD) របស់​កូរ៉េខាងត្បូង។ រូបភាព៖ Reuters

ចំណែក​ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង​ក៏បានរាយការណ៍ពី​ចំនួន​ជើង​ហោះហើរ​ខ្ពស់​មិនធម្មតា​ដោយយន្តហោះដឹក​ជញ្ជូនយោធា​អាមេរិក​ពី​មូលដ្ឋាន​ទ័ពអាកាស​ Osan ទោះបីជាសហរដ្ឋអាមេរិក​រក្សា​ការ​សម្ងាត់អំពីសកម្មភាពក៏ដោយ។

ប្រធានាធិបតី Lee Jae-myung លើក​ឡើង​កាល​ថ្ងៃទី១០ ខែមីនា ថាកង​កម្លាំង​សហរដ្ឋអាមេរិក (USFK) អាច​នឹងបញ្ជូន​ប្រព័ន្ធការពារដែន​អាកាសមួយ​ចំនួន ទៅក្រៅប្រទេសស្រប​តាមតម្រូវការយោធារបស់​គេ​។

​ក្នុងអត្ថបទ​មួយ​កាល​ពី​ថ្ងៃពុធ ដោយ​កាសែត The Korea Herald និយាយ​ថា៖ «ប្រព័ន្ធ Patriot និង THAAD គឺ​ជាចំណុចកណ្តាល​នៃខែលការពារ​អាមេ​រិក-កូរ៉េខាងត្បូងប្រឆាំង​នឹងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដូច្នេះ​ការ​ដក​ខ្លួនរបស់ពួកគេ​នឹងមានផលវិបាកសន្តិសុខធ្ងន់ធ្ងរសម្រាប់ទីក្រុង​សេអ៊ូល»។

ក្តីបារម្ភមួយទៀតគឺថា ប្រព័ន្ធ​ទាំងនេះ​ប្រហែលជាមិន​វិលត្រឡប់មក​ប្រទេសកូរ៉េខាងត្បូងវិញទេ ពេលដែល​វិបត្តិនៅមជ្ឈិមបូព៌ាបាន​ថយចុះ ​ខណៈរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដាក់​សម្ពាធលើ​សម្ព័ន្ធមិត្ត​ឱ្យទទួលខុសត្រូវលើ​វិស័យ​ការពារជាតិ​ផ្ទាល់ខ្លួន​។

គួរ​បញ្ជាក់​ថា​អាមេរិកបានដាក់ពង្រាយ​ប្រពន្ធ័ការពារ​​មីស៊ី​ជាន់កម្រិត​​ខ្ពស់​ THAAD ក្នុង​កូរ៉េខាងត្បូង​ក្នុងឆ្នាំ ២០១៧ ដោយ​លើកឡើងពីការគំរាមកំហែង​ពីកូរ៉េ​ខាងជើង​។​

ទោះបី​អាមេរិក​ដក​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ទាំង​នោះ​ក្តី ក៏​កូរ៉េ​ខាង​ត្បូង​កំពុង​ពន្លឿន​កម្មវិធីការពារ​មីស៊ីល និង​ដែន​អាកាស​កូរ៉េ (KAMD) ផ្តោត​លើការ​កសាងប្រព័ន្ធ​ការ​ពារ​ក្នុង​ស្រុក ជា​ជាង​ពឹងផ្អែកទាំង​ស្រុង​លើ​ទ្រព្យសម្បត្តិយោធា​សហរដ្ឋអាមេរិក។ នេះ​បើយោង​តាម​ DW ផ្សាយ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២៦ ។

មួយ​ទៀតផ្នែក​ទៀត​ ប្រទេស​នេះកំពុងអភិវឌ្ឍប្រពន្ធ័ការ​ពារ​ថ្មី​ រួម​បញ្ចូល​ទាំង​មីស៊ីលដីទៅអាកាសរយៈចម្ងាយឆ្ងាយ បណ្តាញ​រ៉ាដា​ទំនើប​ ប្រព័ន្ធបញ្ជា និងត្រួតពិនិត្យត្រូវ​បានរចនាឡើង​ដើម្បី​ស្ទាក់​ចាប់មីស៊ីល​ផ្លោងរបស់កូរ៉េខាងជើង។

វិធីសាស្រ្ត​ការពារជាស្រទាប់ៗ ទីក្រុងសេអ៊ូល​មាន​បំណងបង្កើត​ខែល​ពហុ​ស្រទាប់​រួមបញ្ចូល​គ្នា​នូវ​ប្រព័ន្ធ​ដែលមាន​ស្រាប់អាមេរិក (ដូចជា THAAD) ជាមួយនឹង​ប្រព័ន្ធស្ទាក់ចាប់​ដែលផលិត​នៅកូរ៉េ។

មិន​តែ​ប៉ុណ្ណោះ​ប្រទេស​នេះ​មាន​ឯករាជ្យភាព​ជាយុទ្ធសាស្ត្រ ពី​ការដក​ប្រព័ន្ធ Patriot ជា​ការ​ដាស់​តឿន​មួយ ​ជំរុញ​ឱ្យកូរ៉េខាងត្បូង​វិនិយោគកាន់តែច្រើន​ក្នុង​ឧស្សាហកម្ម​ការពារ​ជាតិ​របស់ខ្លួន អាចរក្សា​ការទប់ស្កាត់បាន​ ទោះបីជាការគាំទ្រ​របស់​សហរដ្ឋអាមេរិកផ្លាស់ប្តូរទៅ​តំបន់ផ្សេងទៀតក៏ដោយ៕

ប្រែសម្រួល៖ ណឺ មិនា

The post កូរ៉េខាង​ត្បូង​​​ផ្តើម​អភិវឌ្ឍប្រព័ន្ធ​កា​រពារ​ ​​និងប្រព័ន្ធរ៉ាដាថ្មី​ផ្ទាល់ខ្លួន​​ ក្រោយ​អាមេរិក​ដកប្រព័ន្ធការពារមីស៊ីល​ Patriot និង THAAD appeared first on Kampuchea Thmey Daily.

អ្នកជំនាញ៖ ​ការ​វាយ​ប្រហារ​​លើ​​អ៊ីរ៉ង់​ពេល​នេះ​ នឹង​ពង្រឹង​មហិច្ឆតាអាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង
អ្នកជំនាញនិងអតីតមន្ត្រីកូរ៉េខាង​ត្បូង​ បាន​លើក​ឡើង​ថា​ ការ​វាយ​ប្រហារដោយ​យោធារបស់​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​លើ​​អ៊ីរ៉ង់នឹង​ពង្រឹង​មហិច្ឆតានុយក្លេអ៊ែរ​របស់មេដឹកនាំ​កូរ៉េខាងជើង​ទៅវិញ​ទេ​​ ខណៈការ​យក​ចិត្ត​ទុក​ដាក់​​បាន​ផ្តោត​​ថា​តើ មេដឹកនាំ​កូរ៉េខាងជើង​​​អាចនឹងវិលត្រឡប់មកចរចា​ជាមួយប្រធានាធិបតី ដូណាល់ ត្រាំ វិញ​ឬ​យ៉ាង​ណា​។

លោក ដូណាល់ ត្រាំ និង ​លោក គីម​ ជុងអ៊ុន។ រូបភាព៖ Reuters

យោង​តាម​រ័យទ័រ​ចុះផ្សាយ​ថ្ងៃទី​០២ខែ​មីនា ឆ្នាំ​២០២៦, ការចរចា​ដើម្បីដោះស្រាយ​ឃ្លាំងអាវុធនុយក្លេអ៊ែរ និង​មី​ស៊ីល​ផ្លោង​របស់​ទីក្រុងព្យុងយ៉ាង ស្ថិត​ក្រោម​ទណ្ឌកម្ម​អន្តរ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ​ត្រូវ​បាន​បរាជ័យ ទោះ​បីជាមានកិច្ចប្រជុំកំពូលរវាងលោក គីម​ ជុងអ៊ុន និងលោក ត្រាំ ក្នុងឆ្នាំ ២០១៨ និង ២០១៩ លើ​រឿងនេះ​ក៏ដោយ ប៉ុន្តែ​ការវាយ​ប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់​អាចជំរុញឱ្យ​ប្រទេសកូរ៉េខាង​ជើង​អាច​ពិចារណាឡើង​វិញ​។

​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់ បាន​​សម្លាប់​មេដឹកនាំកំពូល ​លោក អាយ៉ាតូឡាស អាលី ខាមេណៃ​ (Ayatollah Ali Khamenei) កើត​ឡើង​​ប្រហែល​ពីរ​ខែ ​បន្ទាប់​ពី​ប្រធានាធិបតី​វ៉េណេ​ស៊ុយ​អេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (​Nicolas Maduro) ជា​មេដឹកនាំម្នាក់ទៀត​ដែល​គ្មាន​អាវុធនុយក្លេអ៊ែរ តែ​ត្រូវបានចាប់ខ្លួន​ដោយ​​ការវាយឆ្មក់របស់​កង​កម្លាំង​ពិសេស​សហរដ្ឋ​អាមេរិក តាម​ការ​បញ្ជារបស់ ​លោក ដូណាល់ ត្រាំ​។

លោក Song Seong-jong សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Daejeon និង​ជា​អតីត​​មន្ត្រីនៃក្រសួងការពារជាតិកូរ៉េខាងត្បូងលើក​ឡើង​ថា​៖ «លោក ​គីម​ប្រាកដ​ជា​គិត​ថា​អ៊ីរ៉ង់​ត្រូវ​បានវាយប្រហារបែបនោះ​ ព្រោះ​តែ​គ្មានអាវុធនុយ​ក្លេអ៊ែរ»។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កូរ៉េខាង​ជើង​លើក​ឡើង​ក្នុងសេច​ក្តីថ្លែងការណ៍មួយ​ ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ កាល​ពី​ថ្ងៃ​អាទិត្យថា៖ «ប្រតិបត្តិ​ការ​យោធានេះ​គឺជៀស​មិនរួច ដោយ​សារ​តែ​អំណាច​នយោបាយ​និងភាព​ឃោរឃៅរបស់​សហរដ្ឋអាមេរិក»។

ត្រឹម​តែប៉ុន្មានថ្ងៃមុន​ការវាយប្រហារនេះ លោកគីមបាន​សន្យា​ថា​នឹង​សាង​សង់​អាវុធនុយក្លេអ៊ែរបន្ថែមទៀត​ក្នុង​សមាជបក្ស​កាន់​អំណាច​កាល​ពីសប្តាហ៍មុន ទោះ​បីជាលោកបាន​ទុកទ្វារចំហ​សម្រាប់​ការ​ចរចា​ក៏ដោយ វាអាស្រ័យ​លើ​អាកប្បកិរិយា​របស់ទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ​។

ចំណែក​លោកត្រាំ​ លើក​ឡើង​ម្តង​ហើយម្តងទៀត​ថា លោក​ចង់​ធ្វើ​​កិច្ចចរចា​ថ្មី ជំរុញ​ឱ្យ​មេ​ដឹក​នាំ​ទាំង​ពីរ​អាច​ជួប​គ្នា​ពេល​ដែល​លោក​​ធ្វើដំណើរ​ទៅកាន់ប្រទេសចិនចាប់​ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែ​មេសា​ខាង​មុខ​៕

ប្រែសម្រួល៖ ណឺ មិនា

The post អ្នកជំនាញ៖ ​ការ​វាយ​ប្រហារ​​លើ​​អ៊ីរ៉ង់​ពេល​នេះ​ នឹង​ពង្រឹង​មហិច្ឆតាអាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង appeared first on Kampuchea Thmey Daily.