​កោះ Greenland Archives - Kampuchea Thmey Daily
ដោយសារ​ចង់​បាន​ Greenland ខ្លាំងពេក ទើប​ដូណាល់ ត្រាំ រកលេសចាកចេញពី NATO
ប្រធានាធិបតី​សហរដ្ឋអាមេរិក ​លោក ដូណាល់ ត្រាំ បាននិយាយថា ​​មូល​ហេតុដែលខ្លួ​ន​ចង់​ចាក​ចេញ​ពី​​អង្គការ​​សម្ព័ន្ធមិត្តយោធា​ណា​តូ (​NATO) ដោយសា​រ​តែ​​​​​​អង្គការ​ណា​តូ​​​អា​ច​ជាឆ្អឹង​ទទឹង​ក ជំទាស់​មិន​ឲ្យសហរដ្ឋអាមេរិក​​​​​​​​​គ្រប់គ្រ​ង​កោះ Greenland​ ដែលរដ្ឋបាល​​របស់​លោក​ចង់​បាន​បំផុត​នោះ។​
រូបភាព៖Reuters
យោងតាមសារព័ត៌មាន straitstimes លោក ដូណាល់ ត្រាំ បាន​និយាយ​នៅ​ថ្ងៃទី៦មេសាថា «ប្រសិនបើមនុស្សចង់ដឹងការពិត រឿងទាំងមូលចាប់ផ្តើមនៅ Greenland។ យើងចង់បាន Greenland ប៉ុន្តែពួកគេ [ណាតូ] មិនចង់ប្រគល់កោះនោះមកយើងទេ។ ដូច្នេះខ្ញុំបាននិយាយថា «លាហើយ» ចំពោះ​​អង្គការ​ណា​តូ​​។
ព្រមជាមួយគ្នានោះដែរ លោក ត្រាំ ក៏បានរិះគន់សម្ព័ន្ធមិត្តមិនមែនជាសមាជិកណាតូផ្សេងទៀត រួមទាំងកូរ៉េខាងត្បូង អូស្ត្រាលី និងជប៉ុន ចំពោះការមិនជួយក្នុងសង្គ្រាមអ៊ីរ៉ង់។ ប៉ុន្តែបែរជាសរសើរប្រទេសឈូងសមុទ្រ រួមទាំងអារ៉ាប៊ីសាអូឌីត គុយវ៉ែត បារ៉ែន កាតា និងអារ៉ាប់រួម ចំពោះការគាំទ្ររបស់ពួកគេក្នុងអំឡុងពេលជម្លោះមួយនេះ។
មិនតែប៉ុណ្ណោះ មេដឹកនាំសហរដ្ឋអាមេរិកបានបន្តវាយប្រហារណាតូថា ជា «ខ្លាក្រដាស» ដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មិនខ្លាចនោះទេ។ លោកនៅតែបន្តរិះគន់សម្ព័ន្ធមិត្តមួយនេះម្តងហើយម្តងទៀត ចំពោះការមិនគាំទ្រសហរដ្ឋអាមេរិកនៅក្នុងជម្លោះជាមួយ​អ៊ីរ៉ង់​ដែលកំពុងបន្តនៅមជ្ឈិមបូព៌ា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
The post ដោយសារ​ចង់​បាន​ Greenland ខ្លាំងពេក ទើប​ដូណាល់ ត្រាំ រកលេសចាកចេញពី NATO appeared first on Kampuchea Thmey Daily.
កាណាដានិង Greenland ចាប់​ដៃគ្នា​ឆ្ពោះ​ទៅរក​​កិច្ចសហប្រតិបត្តិការ​លើវិស័យរ៉ែយុទ្ធសាស្ត្រ
​ប្រទេស​កាណាដា និង​ ដែនដី​ស្វយ័ត្ន Greenland កាលពីថ្ងៃចន្ទទី២មីនា បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីចេតនា​​​​​ធ្វើកិច្ចសហ​ប្រតិបត្តិការ​ក្នុង​វិស័យ​រ៉ែសំខាន់ៗនិង​វិស័យថាមពល។ ចលនានេះកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងម្តងហើយម្តងទៀតអំពីលទ្ធភាពដែលសហរដ្ឋអាមេរិកអាចកាន់កាប់កោះ​នៅ​តំបន់​អាក់ទិក​​ដ៏​ធំបំផុត​​លើ​ពិភពលោក​មួយនេះ​​។
រូបភាព៖Xinhua
យោងតាមព័ត៌មានដែលបានបោះពុម្ពផ្សាយដោយ news.cn សេចក្តីប្រកាសនេះត្រូវបានចុះហត្ថលេខារវាងក្រសួងធនធានធម្មជាតិកាណាដា និងក្រសួងពាណិជ្ជកម្ម ធនធានរ៉ែ ថាមពល យុត្តិធម៌ និងសមភាពយេនឌ័ររបស់ Greenland។ ក្នុងពេលនោះ ភាគីទាំងពីរ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការគឺផ្អែកលើគោលការណ៍​បម្រើ​​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ឆ្ពោះទៅរកការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់​ក្នុងវិស័យ​រ៉ែសំខាន់ៗ ក៏ដូចជាការអភិវឌ្ឍវិស័យថាមពលសក្តានុពលនៅក្នុងតំបន់អាកទិក។
​​​កិច្ច​ព្រម​ព្រៀង​​នេះក៏ត្រូវបានគេមើលឃើញថា ជាជំហានបន្ទាប់នៅក្នុងដំណើរការនៃការពង្រឹងទំនាក់ទំនងទ្វេភាគី បន្ទាប់ពីកាណាដា បានបើកស្ថានកុងស៊ុលជាផ្លូវការនៅ​ទីក្រុង​ Nuuk របស់​​ Greenland កាលពីនៅថ្ងៃទី ៦ខែកុម្ភៈ។ វត្តមានការទូតដោយផ្ទាល់នៅ​ទីក្រុង​ Nuuk បង្ហាញថា ទីក្រុង Ottawa ឲ្យតម្លៃចំពោះតួនាទីយុទ្ធសាស្ត្រកាន់តែខ្លាំងឡើង​នៃកោះធំបំផុតរបស់ពិភពលោកនៅក្នុងរូបភាពសន្តិសុខ និងសេដ្ឋកិច្ចនៃតំបន់អាកទិក។
ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការដោយផ្ទាល់របស់កាណាដាជាមួយកោះ មិនត្រឹមតែមានសារៈសំខាន់ខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីសារនយោបាយច្បាស់លាស់មួយផងដែរ ពោលគឺការពង្រឹងទំនាក់ទំនងរវាងប្រទេស និងទឹកដីនៅតំបន់អាកទិកដោយផ្អែកលើច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាព។
ដូច្នេះសេចក្តីថ្លែងការណ៍រួមរវាងកាណាដា និង Greenland មិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចនោះទេ។ វាឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទីតាំងផលប្រយោជន៍នៅក្នុងតំបន់អាកទិក ជាកន្លែងដែលធនធាន សន្តិសុខ និងភូមិសាស្ត្រនយោបាយត្រូវបានភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាងពេលណាៗទាំងអស់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
The post កាណាដានិង Greenland ចាប់​ដៃគ្នា​ឆ្ពោះ​ទៅរក​​កិច្ចសហប្រតិបត្តិការ​លើវិស័យរ៉ែយុទ្ធសាស្ត្រ appeared first on Kampuchea Thmey Daily.
ដាណឺម៉ាក ប្រកាសបោះឆ្នោតមុ​ន​​អាណត្តិ​ដើម្បី​«អារកាត់​​»​ ក្នុងជម្លោះ​​ជាមួយ​​អាមេរិក​​
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានអំពាវនាវឲ្យមានការបោះឆ្នោតសភាមុន​អាណត្តិ​ នៅថ្ងៃទី២៤ខែមីនា ចំពេលមានភាពតានតឹងថ្មីៗនេះលើចេតនារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយដែនដីស្វយ័ត Greenland នៃប្រទេសដាណឺម៉ាក។ នេះបើយោងតាមសារព័ត៌មាន theguardian ចុះផ្សាយនៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ២០២៦។
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen (រូបភាព៖Reuters)
ថ្លែងនៅចំពោះមុខ​សមាជិក​​សភាដែល​​​ចូល​រួម​ប្រជុំ​​ លោកស្រី Frederiksen បាននិយាយថា វានឹងក្លាយជាការបោះឆ្នោត«​​អារកាត់​​» សម្រាប់ប្រទេសដាណឺម៉ាក និងអនាគតនៃទ្វីបអឺរ៉ុប ដោយសន្យាថា នឹងរៀបចំ​​​​​បំពាក់​អាវុធ​​ឡើងវិញ ហើយ «ឈរលើស្មារតីជាតិតែមួយ»។
លោកស្រីបានមានប្រសាសន៍ថា «ប្រជាជនដាណឺម៉ាកជាទីគោរព ថ្ងៃនេះខ្ញុំបានស្នើសុំព្រះមហាក្សត្រឲ្យកោះប្រជុំការបោះឆ្នោតសម្រាប់សភាដាណឺម៉ាក «Folketing» ថាតើខ្ញុំនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរបស់អ្នកឬអត់ គឺអាស្រ័យលើថា តើអ្នកផ្តល់អាណត្តិដ៏រឹងមាំដល់គណបក្សសង្គម​ប្រជាធិបតេយ្យ»។
ការជំរុញរបស់លោកត្រាំឲ្យអាមេរិកគ្រប់គ្រង Greenland បានឈានដល់ការគំរាមកំហែងកាលពីខែមុនអំពីការដាក់ពន្ធថ្មីលើ​ប្រទេស​ដាណឺម៉ាក និងប្រទេសអឺរ៉ុបមួយចំនួនទៀត ដោយបានក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់រដ្ឋាភិបាល​នាពេលកន្លងមក។ ក្នុងអំឡុងពេលវិបត្តិធំនេះដែរ លោកស្រី​ បានបង្ហាញពីភាពស្មោះត្រង់ និងភាពរឹងមាំដោយព្រមានថា ការកាន់កាប់ Greenland របស់អាមេរិកនឹងមានន័យថា «ការបញ្ចប់នៃសម្ព័ន្ធភាពយោធាណាតូ»។
ជំហរ​របស់​លោកស្រី Frederiksen លើ​​​ជម្លោះ​​កោះ​នៅ​តំបន់​អាទិក​នោះ ហាក់ដូចជា​បាន​ជួយ​ប្រជាប្រិយភាព​ជាច្រើន​​នៅ​​ក្នុងស្រុក​​​ដល់​លោកស្រី​។ ជាក់ស្ដែង ការ​ស្ទង់​មតិ​មួយ​ដោយ ស្ថាប័ន​ Megafon សម្រាប់ TV2 កាល​ពី​ខែ​មុន​បាន​រក​ឃើញ​ថា ការ​គាំទ្រ​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​បាន​កើន​ឡើង​ដល់ ២២.៧% នៃ​​ការ​ស្ទង់មតិ​ និង​បាន​ព្យាករ​ថា​នឹង​ទទួល​បាន ៤១ អាសនៈ ដែល​កើន​ឡើង​ពី ៣២អាសនៈ​នៅ​ដើម​ខែ​ធ្នូ។ យ៉ាងណាមិញ ប្រសិនបើលោកស្រី ត្រូវបានជាប់ឆ្នោតឡើងវិញ នេះនឹងជាអាណត្តិទី៣ ជាក់ជាមិនខានឡើយសម្រាប់​លោកស្រី​​៕
អត្ថបទ៖ សាង ស្រីល័ក្ខ
The post ដាណឺម៉ាក ប្រកាសបោះឆ្នោតមុ​ន​​អាណត្តិ​ដើម្បី​«អារកាត់​​»​ ក្នុងជម្លោះ​​ជាមួយ​​អាមេរិក​​ appeared first on Kampuchea Thmey Daily.
រុស្ស៊ី គំរាមចាត់វិធានការយោធាសងសឹក បើអាមេរិក ហ៊ានបង្កើនកម្លាំងទ័ពនៅ Greenland
ស្ថានការណ៍ភូមិសាស្រ្តនយោបាយនៅ Greenland មិនថយកម្តៅឡើយ ស្របពេលលោក ដូណាល់ ត្រាំ នៅតែចិញ្ចឹមចិត្តចង់បានដែនកោះមួយនេះឥតងាករេ ប៉ុន្តែឥឡូវ ភាគីរុស្ស៊ីក៏បានចេញមុខគំរាមខ្លាំងៗផងដែរថា ប្រសិនបើសហរដ្ឋអាមេរិក ហ៊ានបង្កើនវត្តមានយោធានៅទីនោះមែន ទីក្រុងមូស្គូនឹងចាត់វិធានការសងសឹក ហើយអាចជាវិធានការយោធាថែមទៀតផង។
កោះ Greenland (រូបថត៖ Reuters)
ការគំរាមនេះគឺចេញពីមាត់រដ្ឋមន្ត្រីក្រសួងការបរទេសលោក Sergey Lavrov ដែលត្រូវបានសារព័ត៌មាន TRT យកមកចុះផ្សាយ ដោយថ្លែងក្នុងសុន្ទរកថាទៅកាន់សមាជិកសភាវិមានក្រឹមឡាំងថា៖ «ពិតណាស់ ក្នុងករណីដែលមានការធ្វើសមយុទ្ធយោធានៅ Greenland និងការបង្កើតសមត្ថភាពយោធាដែលមានគោលដៅប្រឆាំងរុស្ស៊ីនោះ យើងនឹងចាត់វិធានការឆ្លើយតបឲ្យបានសមស្របបំផុត រួមទាំងវិធានការបច្ចេកទេសយោធាផងដែរ»។
ទន្ទឹមនោះ លោកក៏បានផ្តែផ្តាំផងដែរថា សហរដ្ឋអាមេរិក ដាណឺម៉ាក និង Greenland ត្រូវតែដោះស្រាយបញ្ហានេះដោយខ្លួនឯង។ លើសពីនេះលោក Lavrov បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងកូប៉ិនហាកថា បានធ្វើទង្វើដាក់អ្នកកោះ Greenland ប្រៀបដូចជា ពលរដ្ឋថ្នាក់ទីពីរ។
លោក Sergey Lavrov (រូបថត៖ Reuters)
យ៉ាងណា ការគំរាមនេះគឺហាក់ផ្ទុយពីសម្តីលោក វ្ល៉ាឌីមៀរ ពូទីន ដែលធ្លាប់លើកឡើងកាលពីខែមករាថា សម្រាប់មហិច្ឆតារបស់លោក ត្រាំ ចង់ក្រសោបយក Greenland មិនមែនជាកង្វល់របស់រុស្ស៊ីឡើយ។
ពេលនោះ លោកពូទីនថ្លែងថា៖ «អ្វីដែលកើតឡើងចំពោះ Greenland មិនមែនជារឿងដែលយើងត្រូវចេះដឹងឡើយ។ តាមពិតទៅ ដាណឺម៉ាក តែងតែប្រព្រឹត្តដាក់ Greenland ក្នុងនាមជាអាណានិគម ហើយមានសភាពតឹងរ៉ឹង ដ្បិតថាមិនចង់និយាយពាក្យឃោរឃៅក៏ដោយ។ យ៉ាងណា នោះជារឿងផ្សេងដាច់ដោយឡែក ហើយខ្ញុំសង្ស័យថា ប្រហែលជាគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងរឿងនេះទេឥឡូវ»។
កោះ Greenland (រូបថត៖ Reuters)
ម្តងហើយម្តងទៀត សេតវិមានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកមិនគ្រប់គ្រងកោះ Greenland ទេ, រុស្ស៊ី ឬចិននឹងធ្វើជាអ្នកគ្រប់គ្រងមិនខាន។
Greenland គឺជាកោះធំជាងគេបំផុតលើពិភពលោក ដែលមានទីតាំងនៅជិតទ្វីបអាមេរិកខាងជើង ចន្លោះមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រអាកទិក ដោយមានប្រជាជន ៥៧ ០០០ នាក់ និងផ្ទៃដីប្រមាណ ២.១៦ លានគីឡូម៉ែត្រការ៉េ៕
អត្ថបទ៖ សុខ សុវណ្ណ
ពូទីន ប្រាប់ថា រុស្ស៊ីអត់ខ្វល់រឿង ត្រាំ ចង់បាន Greenland ទេ ប៉ុន្តែរំលឹករឿង រុស្ស៊ីធ្លាប់លក់ Alaska ទៅឲ្យអាមេរិក
The post រុស្ស៊ី គំរាមចាត់វិធានការយោធាសងសឹក បើអាមេរិក ហ៊ានបង្កើនកម្លាំងទ័ពនៅ Greenland  appeared first on Kampuchea Thmey Daily.
លោក Medvedev៖ ភាពតានតឹងនៅ Greenland គ្រាន់តែជាការចាប់ផ្តើម សម្រាប់ EU
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃទី៦ ខែកុម្ភៈបានព្រមានថា ការបដិសេធប្រភពថាមពលរុស្ស៊ី នឹងធ្វើឲ្យអឺរ៉ុបរុញខ្លួនចូលទៅក្នុងអន្ទាក់ដ៏គួរឲ្យភ័យខ្លាច ដោយធ្លាក់ចូលទៅក្នុងការពឹងផ្អែកយ៉ាងធ្ងន់ធ្ងរលើឧស្ម័នរបស់អាមេរិក។ ដូច្នេះ អឺរ៉ុបនឹងត្រូវធ្វើច្រើនតាមដែលទីក្រុងវ៉ាស៊ីនតោនតម្រូវ ហើយនេះគ្រាន់តែជាការចាប់ផ្តើមសម្រាប់សហភាពអឺរ៉ុប (EU) ប៉ុណ្ណោះ ។
លោក Dmitry Medvedev (រូបភាព៖Ruetures)
យោងតាមភ្នាក់ងារ tass  អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ីបាន​ចង្អុល​បង្ហាញថា EU នឹងបង់ថ្លៃជាមួយនឹងអធិបតេយ្យភាពដែលនៅសល់ ហើយ​កោះ ​Greenland គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើមមួយសម្រាប់ពួកគេ។ លោក​ហៅ​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ដាក់​បម្រាម​ទាំង​ស្រុង​ លើ​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ពី​ប្រទេស​រុស្ស៊ី ក៏ដូចជា​ឧស្ម័ន​រុស្ស៊ី​ដែល​ដឹក​ជញ្ជូន​តាម​បំពង់​បង្ហូរ​ប្រេង​ថា​ជា​ចលនា «ល្ងង់ខ្លៅបំផុត»។
នៅក្នុងនោះដែរ លោក Medvedev បាន​បញ្ជាក់​ជា​ថ្មី​ថា យោងតាម​ការ​ប៉ាន់​ប្រមាណ​របស់​អ្នកជំនាញ ការ​បោះបង់​ចោល​ឧស្ម័ន​រុស្ស៊ី​ នឹង​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ខាត​បង់​ប្រហែល ១៧% នៃ​ការ​នាំ​ចូល​ឧស្ម័ន​បច្ចុប្បន្ន​របស់​ខ្លួន។ អ្នកនយោបាយរុស្ស៊ីរូបនេះបានបន្ថែមថា រដ្ឋជាសមាជិកសហភាពអឺរ៉ុប កំពុងរៀបចំផែនការដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់ឧស្ម័នមុនថ្ងៃទី ១ ខែមីនា តែវានៅតែមិនទាន់ច្បាស់ថា តើសហភាពអឺរ៉ុបនឹងផ្តល់សំណងសម្រាប់ការខ្វះខាតនេះនៅឯណា ហើយថា តើដំណោះស្រាយដែលអាចទទួលយកបាននឹងលេចចេញជារូបរាងឬអត់ វានៅតែជាអាថ៌កំបាំងដដែល។
លោកក៏បានកត់សម្គាល់អំពីការហាមឃាត់ការនាំចូលថាមពលរបស់រុស្ស៊ី ត្រូវបានអនុម័តដោយសហភាពអឺរ៉ុបនៅក្នុងបរិបទរដូវរងាដ៏អាក្រក់ នៅពេលដែលទុនបម្រុងឧស្ម័នដែលនៅសល់ក្នុងការផ្ទុកក្រោមដីរបស់អឺរ៉ុបមានតិចជាង ៤០%។ លោកលើកឡើងពីទិន្នន័យដែលបង្ហាញពីទុនបម្រុងឧស្ម័នក្រោម ២៥% នៅក្នុងប្រទេសហូឡង់ ក្រោម ៣០% នៅប្រទេសបារាំង និង ៣២% នៅក្នុងប្រទេសអាល្លឺម៉ង់។
ការសម្រេចចិត្តជាបន្តបន្ទាប់នេះ បណ្តាលឲ្យមានភាពជាប់គាំងនៅក្នុងសេដ្ឋកិច្ចឈានមុខគេនៅអឺរ៉ុប ក៏ដូចជាការថយចុះផលិតកម្មឧស្សាហកម្ម និងការងារ។ ជាលទ្ធផល ប្រាក់ចំណូល និងការប្រើប្រាស់បានថយចុះ ដែលនាំឲ្យមានស្ថានភាពមួយដែលជនជាតិអឺរ៉ុបត្រូវសន្សំអ្វីៗគ្រប់យ៉ាងទាំងអស់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក Medvedev៖ អាមេរិកចង់បាន Greenland ពេក ដោយរុញអឺរ៉ុប ធ្លាក់ចូលជ្រោះដ៏ជ្រៅ
The post លោក Medvedev៖  ភាពតានតឹងនៅ Greenland គ្រាន់តែជាការចាប់ផ្តើម សម្រាប់ EU appeared first on Kampuchea Thmey Daily.
លោក Medvedev៖ អាមេរិកចង់បាន Greenland ពេក ដោយរុញអឺរ៉ុប ធ្លាក់ចូលជ្រោះដ៏ជ្រៅ
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានលើកឡើងកាលពីថ្ងៃទី ២ ខែកុម្ភៈ ថា មហិច្ឆតារបស់អាមេរិកក្នុងការចង់គ្រប់គ្រងកោះ Greenland កំពុងបង្កើតការបែកបាក់ដ៏សំខាន់មួយនៅក្នុងលោកខាងលិច ដែលធ្វើឲ្យអឺរ៉ុបស្ថិតក្នុងស្ថានភាពលំបាកដូចធ្លាក់ជ្រោះមរណៈ។
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev (រូបភាព៖Reuters)
ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS និង Reuters លោក Medvedev បានផ្តល់ការវាយតម្លៃអំពីក្ដារអុកភូមិសាស្ត្រនយោបាយនៅតំបន់អាកទិកអំពីមហិច្ឆតារបស់ប្រធានាធិបតីអាមេរិក  ដូណាល់ ត្រាំ ដើម្បីគ្រប់គ្រងកោះ Greenland មិនមែនគ្រាន់តែជាបញ្ហាទឹកដីនោះទេ ប៉ុន្តែជាបញ្ហាប្រឈមធ្ងន់ធ្ងរចំពោះឯកភាពនៃប្លុកអាត្លង់ទិក។
ទាក់ទងនឹងជំហររបស់ទីក្រុងមូស្គូ អ្នកនយោបាយរូបនេះបានបញ្ជាក់ថា រុស្ស៊ីគឺនៅក្រៅជម្លោះនេះទាំងស្រុង ពោលគឺការអះអាងរបស់លោកខាងលិចអំពីការគំរាមកំហែងដោយរុស្ស៊ី ឬចិនចំពោះ Greenland គឺជារឿងរ៉ាវភ័យរន្ធត់ មិនពិតទាល់តែសោះ ដែលវាបង្កើតឡើងដោយមេដឹកនាំលោកខាងលិច ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃអាកប្បកិរិយារបស់ពួកគេប៉ុណ្ណោះ។ ដូច្នេះហើយ សូមឲ្យសហរដ្ឋអាមេរិកដោះស្រាយវាជាមួយអឺរ៉ុប ដោយនេះជាបញ្ហាប្រឈមដ៏ធំមួយចំពោះឯកភាពអាត្លង់ទិក។
កាលពីសប្តាហ៍មុន សេតវិមានបានបញ្ជូនសញ្ញាដ៏លំបាកមួយនៅពេលប្រកាសថា កិច្ចព្រមព្រៀងក្របខ័ណ្ឌបឋមលើកោះ ត្រូវបានបង្កើតឡើងបន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់ជាមួយមេដឹកនាំណាតូ។ ការជំរុញរបស់អាមេរិកចំពោះបញ្ហានេះជាមួយនឹងទឹកដីស្វយ័តនៅក្នុងប្រទេសដាណឺម៉ាក បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយគំនិតទៅជាការពិត ទោះបីជាមានភាពរសើបខាងការទូតក៏ដោយ។
អ្នកវិភាគយោធាចង្អុលបង្ហាញថា កម្លាំងជំរុញដ៏សំខាន់សម្រាប់អាមេរិកក្នុងការប្តេជ្ញាចិត្តគ្រប់គ្រងកោះទឹកកកនេះស្ថិតនៅក្នុងតម្លៃយុទ្ធសាស្ត្រដែលមិនអាចប្រៀបផ្ទឹមបាន។ លោកត្រាំបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីតម្រូវការក្នុងការបង្កើតប្រព័ន្ធការពារមីស៊ីល «Golden Dome« ដើម្បីការពារសហរដ្ឋអាមេរិក។ ដោយមានទីតាំងភូមិសាស្ត្រដ៏សំខាន់របស់ខ្លួនរវាងអាមេរិកខាងជើង និងទ្វីបចាស់ Greenland ត្រូវបានចាត់ទុកថាជាប៉ុស្តិ៍ការពារដែលមិនអាចជំនួសបានសម្រាប់ដាក់ប្រព័ន្ធរ៉ាដា និងឧបករណ៍បាញ់មីស៊ីលរកឃើញដំបូង។
ពីទស្សនៈរបស់លោក Medvedev មហិច្ឆតាសន្តិសុខរបស់អាមេរិក កំពុងធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុបស្ថិតក្នុងស្ថានភាពលំបាកដែលមិនធ្លាប់មានពីមុនមក។ ការពិតដែលថាមហាអំណាចមួយកំពុងដាក់សម្ពាធលើសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីទទួលបានការគ្រប់គ្រងទឹកដីបានបង្កើតគំរូដ៏គ្រោះថ្នាក់មួយនៅក្នុងទំនាក់ទំនងអន្តរជាតិ។ អឺរ៉ុបត្រូវបានបង្ខំឲ្យជ្រើសរើសរវាងការបំពេញតម្រូវការសន្តិសុខរបស់អ្នកគាំទ្ររបស់ខ្លួន គឺសហរដ្ឋអាមេរិក ឬការការពារគោលការណ៍អធិបតេយ្យភាពជាតិ។
ព្រឹត្តិការណ៍នេះកំពុងបង្ហាញពីជម្លោះផលប្រយោជន៍ស្នូល ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនផ្តល់អាទិភាពដាច់ខាតលើសន្តិសុខជាតិ និងឋានៈមហាអំណាច ប្រទេសអឺរ៉ុបមានការព្រួយបារម្ភអំពីការត្រូវបានទាញចូលទៅក្នុងការគណនាឯកតោភាគី។
យោងតាមការវាយតម្លៃរបស់រុស្ស៊ី ការមិនចុះសម្រុងគ្នាផ្ទៃក្នុងទាំងនេះកំពុងក្លាយជាការសាកល្បងដ៏លំបាកបំផុតសម្រាប់និរន្តរភាពនៃសម្ព័ន្ធមិត្តលោកខាងលិចនៅក្នុងពិភពលោកដែលមានភាពប្រែប្រួល៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កិច្ចពិភាក្សារវាងអាមេរិក-អ៊ីរ៉ង់ គ្រោងធ្វើនៅចុងសប្តាហ៍ ក្រោយទើបបោះសម្ដីធ្ងន់ឲ្យគ្នាទៅមក
The post លោក Medvedev៖ អាមេរិកចង់បាន Greenland ពេក ដោយរុញអឺរ៉ុប ធ្លាក់ចូលជ្រោះដ៏ជ្រៅ appeared first on Kampuchea Thmey Daily.
លោកត្រាំដាក់ក្ដីសង្ឃឹម នឹងមាន «កិច្ចព្រមព្រៀងល្អ» ទាក់ទិននឹង Greenland
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ១ ខែកុម្ភៈបាននិយាយថា ការចរចាលើកោះ Greenland បានចាប់ផ្តើមជាផ្លូវការហើយនាពេលនេះ ដោយសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ «កិច្ចព្រមព្រៀងល្អ» ទាំងទីក្រុងវ៉ាស៊ីនតោន និងអឺរ៉ុប។
រូបភាព៖Reuters
យោងតាមសារព័ត៌មាន Tass  ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកត្រាំបានបង្ហាញជំហរចិត្តថា «នេះគឺជាកិច្ចព្រមព្រៀងសំខាន់ខ្លាំងណាស់ ពីទស្សនៈសន្តិសុខជាតិ។ ខ្ញុំគិតថាវានឹងក្លាយជាកិច្ចព្រមព្រៀងល្អសម្រាប់មនុស្សគ្រប់គ្នា ហើយខ្ញុំជឿថា យើងនឹងឈានដល់កិច្ចព្រមព្រៀងនៅទីនោះ»។
បន្ទាប់ពីការពិភាក្សាកាលពីខែមករា ជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ប្រធានាធិបតីអាមេរិកប្រកាសថា គ្រោងនៃកិច្ចព្រមព្រៀង Greenland បានលេចចេញជារូបរាងហើយ។ យោងតាម ​​Axios សេចក្តីព្រាងកិច្ចព្រមព្រៀងដែលលោក Rutte បានស្នើទៅត្រាំ ចែងអំពីការរក្សាអធិបតេយ្យភាពក្នុងប្រទេសដាណឺម៉ាកលើកោះ Greenland និងការធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឆ្នាំ ១៩៥១ ស្តីពីការការពារកោះ។ នេះនឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិកបង្កើតមូលដ្ឋានយោធា និងតំបន់ការពារនៅទីនោះ ប្រសិនបើណាតូយល់ថាចាំបាច់។
ក្រោយមក នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានថ្លែងថា លោក Rutte គ្មានសិទ្ធិអំណាចក្នុងការធ្វើការចរចាបែបនេះក្នុងនាមជាប្រទេសដាណឺម៉ាកទេ។ លោកស្រីក៏កត់សម្គាល់ផងដែរថា ដំណើរការចរចាបានវិលត្រឡប់ទៅរកមាគ៌ាប្រពៃណី នៃកិច្ចខិតខំប្រឹងប្រែងការទូតវិញ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ត្រាំ បន្ទន់ឥរិយាបទជាមួយអ៊ីរ៉ង់ ក្រោយលោក Khamenei ព្រមានផ្ទុះ «សង្គ្រាមក្នុងតំបន់»
The post លោកត្រាំដាក់ក្ដីសង្ឃឹម នឹងមាន «កិច្ចព្រមព្រៀងល្អ» ទាក់ទិននឹង Greenland appeared first on Kampuchea Thmey Daily.
វិបត្តិនៅ Greenland បង្រៀនមេរៀនមិនធម្មតាដល់អឺរ៉ុប អំពីការដឹកនាំរបស់លោក ត្រាំ
បន្ទាប់ពីសម្ពាធខ្លាំងអស់រយៈពេលជាច្រើនសប្តាហ៍ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ស្រាប់តែបន្ទន់សម្លេងជាមួយអឺរ៉ុបដើម្បីគ្រប់គ្រង Greenland ក្នុងសុន្ទរកថាមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៃប្រទេសស្វីស លោកក៏បានច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងប្រឆាំង ដោយលុបចោលផែនការដាក់ពន្ធលើសម្ព័ន្ធមិត្តអឺរ៉ុប។
រូបភាព៖Reuters
យ៉ាងណាមិញ ការសម្រេចចិត្តរបស់លោកជួយសហរដ្ឋអាមេរិក និងអឺរ៉ុបឲ្យចៀសវាងការប្រឈមមុខដាក់គ្នា ដែលអាចបណ្តាលឲ្យទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកដួលរលំ។ វាក៏បង្ហាញផងដែរថា វិបត្តិ Greenland មិនមែនជាព្រឹត្តិការណ៍បណ្តោះអាសន្នទេ តែអឺរ៉ុបត្រូវរៀនមេរៀនដើម្បីដោះស្រាយជាមួយត្រាំ ឲ្យកាន់តែមានប្រសិទ្ធភាពនាពេលអនាគត។
លោក Thomas Wright សមាជិកនៅ Brookings Institution បានសរសេរនៅក្នុង The Atlantic ថា វិបត្តិ Greenland គឺជាការសាកល្បងមួយ។ អឺរ៉ុបប្រឈមមុខនឹងសំណួរស្នូលថា តើគ្រប់គ្នាពិតជាយល់ពីត្រាំ និងរបៀបដែលគាត់ប្រើអំណាចដែរឬទេ? តើពួកគេមានឆន្ទៈក្នុងការធ្វើសកម្មភាពលើមេរៀនទាំងនោះដែរឬទេ?
ដោយសារតែរឿង Greenland បានធ្វើឲ្យអឺរ៉ុបនិងអាមេរិក ហាក់សង្កៀត​ធ្មេញដាក់គ្នាអស់ជាច្រើនសប្ដាហ៍មកហើយ! ជាក់ស្ដែង ក្រោយចូលកាន់តំណែងអាណត្តិទីពីរ ត្រាំបានបញ្ឆេះបញ្ហានេះឡើងវិញ ហើយចាត់វិធានការដ៏ខ្លាំងក្លាជាងមុន ចាប់ពីការគំរាមកំហែងសកម្មភាពយោធារហូតដល់ការដាក់ពន្ធគយ។  សម្ពាធនេះធ្វើឲ្យសម្ព័ន្ធភាពអន្តរអាត្លង់ទិកចុះខ្សោយ។ ទំនុកចិត្តលើអាមេរិកកំពុងធ្លាក់ចុះបន្តិចម្តងៗនៅក្នុងប្រទេសដែលត្រូវបានកំណត់គោលដៅដោយប្រធានសេតវិមាន ហើយមេដឹកនាំអឺរ៉ុបត្រូវតែស្វែងរកវិធីដើម្បីដោះស្រាយវាជាបន្ទាន់។
ទោះជាយ៉ាងណាក៏ដោយ វិបត្តិ Greenland បង្ហាញថាយុទ្ធសាស្ត្រដែលផ្អែកលើសម្បទានតែមួយមុខលែងគ្រប់គ្រាន់ដើម្បីការពារផលប្រយោជន៍អឺរ៉ុបទៀតហើយ ដោយសារ «ខ្សែបន្ទាត់ក្រហម» នៃអធិបតេយ្យភាពទឹកដីរបស់សមាជិកម្នាក់ត្រូវបានគំរាមកំហែង។ លើកនេះ សហភាពអឺរ៉ុបបានចាប់ផ្តើមបង្ហាញពីការត្រៀមខ្លួនក្នុងការឆ្លើយតប រួមទាំងសមត្ថភាពក្នុងការធ្វើឲ្យឧបករណ៍ពាណិជ្ជកម្មដ៏មានឥទ្ធិពលបំផុតរបស់ប្លុកសកម្មដើម្បីដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោន។
យោងតាមមូលនិធិ Carnegie Endowment for International Peace ដែលមានមូលដ្ឋាននៅអាមេរិក ការវិវឌ្ឍបង្ហាញថា លោកត្រាំជាមនុស្សដែលមិនអាចទាយទុកជាមុនបាន ជួនកាលមានភាពម៉ឺងម៉ាត់ ប៉ុន្តែក៏ងាយនឹងខាតបង់ផងដែរ ជាពិសេសបើការវាយបករបស់គូប្រជែងរបស់គាត់មានហានិភ័យប៉ះពាល់ដល់ទីផ្សារអាមេរិក អាជីវកម្ម និងការរំពឹងទុករបស់គណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ។
សូម្បីតែ សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រអន្តរជាតិនៅសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍លោក  Kristina Spohr បានប្រាប់ថា មេរៀនគឺថា «អឺរ៉ុបត្រូវតែឈរយ៉ាងរឹងមាំ ត្រាំមិនយល់ថាចាប់តាំងពីសង្គ្រាមលោកលើកទី២ មក ជំហររបស់អាមេរិកមិនត្រឹមតែមកពីអំណាចយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីអំណាចទន់ផងដែរ។ វាគឺជាបទបញ្ជារបស់ថ្នាក់ដឹកនាំដែលប្រទេសដទៃទៀតចូលរួមដោយស្ម័គ្រចិត្ត មិនមែនបង្ខំទេ»។
លោកបន្តថា អឺរ៉ុបត្រូវតែគោរពគោលការណ៍នៃអធិបតេយ្យភាព ទឹកដី ភាពសុចរិត និងការសម្រេចចិត្តដោយខ្លួនឯងសម្រាប់ប្រជាជននៅ Greenland សម្រាប់ប្រទេសដាណឺម៉ាក និងសម្រាប់ខ្លួនឯង។ មានតែពេលនោះទេដែលពួកគេអាចធានាបាននូវសណ្តាប់ធ្នាប់អន្តរជាតិដែលប្រទេសខ្នាតតូច និងមធ្យមត្រូវបានគោរព។
ដូច្នេះហើយ សម្រាប់មេដឹកនាំអឺរ៉ុប ការបន្ទន់សម្លេងរបស់ត្រាំគឺជាសញ្ញាល្អសម្រាប់ទំនាក់ទំនងទ្វេភាគី ប៉ុន្តែវាមិនមានន័យថាហានិភ័យចំពោះ Greenland បានបាត់ទៅវិញទាំងស្រុងនោះទេ។ លោកត្រាំមិនបានបោះបង់ចោលមហិច្ឆតារបស់លោកចំពោះកោះទេ ប៉ុន្តែហាក់ដូចជាគ្រាន់តែផ្លាស់ប្តូរយុទ្ធសាស្ត្រប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
មុនទៅប៉េកាំង, អង់គ្លេសបញ្ចាក់ មិនជ្រើសរវាងអាមេរិក និង ចិនដាច់ខាត
The post វិបត្តិនៅ Greenland បង្រៀនមេរៀនមិនធម្មតាដល់អឺរ៉ុប អំពីការដឹកនាំរបស់លោក ត្រាំ appeared first on Kampuchea Thmey Daily.