កំណើនសេដ្ឋកិច្ចថៃ Archives - Kampuchea Thmey Daily

ថៃទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំនេះ មកត្រឹម ១,៦% ទាបបំផុតក្នុងតំបន់
ក្រសួងហិរញ្ញវត្ថុថៃ បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ របស់ប្រទេស មកត្រឹម ១,៦% ដែលជាកម្រិតទាបបំផុតនៅអាស៊ីអាគ្នេយ៍ ដោយលើកឡើងពីផលប៉ះពាល់នៃជម្លោះភូមិសាស្រ្តនយោបាយ រួមទាំងជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

លោក Winit Wisetsuwannaphum អគ្គនាយកការិយាល័យគោលនយោបាយសារពើពន្ធ (FPO) នៃក្រសួងហិរញ្ញវត្ថុថៃ បាននិយាយថា ជម្លោះទាំងនោះ​បានប៉ះពាល់ដល់ថ្លៃថាមពល ការធ្វើដំណើរ និងភាពប្រែប្រួលនៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល ដែលបង្ខំឱ្យការិយាល័យកែសម្រួលទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួន។

យ៉ាងណាមិញ លោក Winit បាននិយាយថា សេដ្ឋកិច្ចថៃនៅតែមានការគាំទ្រពីម៉ាស៊ីនកំណើន​សំខាន់ៗចំនួន ៤ គឺ ការនាំចេញ ការប្រើប្រាស់ឯកជន ការវិនិយោគឯកជន និងការចំណាយសាធារណៈ។

លោក Vinit Visessuvanapoom អគ្គនាយក FPO វិញ បាននិយាយថា ការនាំចេញរំពឹងថានឹងកើនឡើង ៦,២% នៅឆ្នាំនេះ ខ្ពស់ជាងការព្យាករ ១,០% ក្នុងខែមករា។ ដោយឡែក ការប្រើប្រាស់ឯកជនវិញ នឹងកើនឡើង ២,៣% ដោយមានការជំរុញពីប្រាក់ចំណូលទេសចរណ៍ និងវិធានការរបស់រដ្ឋាភិបាលដែលមានគោលបំណងបន្ធូរបន្ថយថ្លៃដើមរស់នៅ។

យ៉ាងណាមិញ វិស័យទេសចរណ៍នឹង​បន្តធ្លាក់ចុះនៅឆ្នាំនេះ ដោយការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ​​មកនៅត្រឹម ៣៣,៥ លាន​នាក់ ពោលគឺតិចជាងការប៉ាន់ស្មានកាលពីលើកមុន ២ លាន​នាក់។

ជាមួយគ្នានេះ អតិផរណា​សរុបនឹង​កើនឡើងដល់ ៣% នៅឆ្នាំ​នេះ ធៀបនឹង​ការព្យាករលើកមុនត្រឹម ០,៣%។ គោលដៅអតិផរណា​របស់ធនាគារកណ្ដាលមាន​ចន្លោះពី ១-៣%។

គួរគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់ថៃបាន​កើនឡើង ២,៤% កាលពីឆ្នាំ ២០២៥ ដោយ​ទាបជាងប្រទេសណា​ៗទាំងអស់ក្នុងតំបន់កាលពីឆ្នាំមុន ហើយការធ្លាក់ចុះមកនៅត្រឹម ១,៦% មាន​ន័យថា​ សេដ្ឋកិច្ចថៃនៅតែបន្តដើរអូសជើង ខណៈវៀតណាមនាំមុខគេក្នុងតំបន់៕

The post ថៃទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំនេះ មកត្រឹម ១,៦% ទាបបំផុតក្នុងតំបន់ appeared first on Kampuchea Thmey Daily.

សេដ្ឋកិច្ចថៃកើនត្រឹម ២,៤% ឆ្នាំមុន ខ្សោយខ្លាំងធៀបនឹង​គូប្រជែង​អាស៊ាន
កំណើនសេដ្ឋកិច្ចថៃនៅតែបន្តដើរអូសជើងនៅឆ្នាំ ២០២៥ ដោយ​ផលិតផលក្នុងស្រុកសរុប (GDP) ពេញមួយឆ្នាំ បាន​កើនឡើងត្រឹម ២,៤% ប៉ុណ្ណោះ ដែលខ្សោយខ្លាំងធៀបនឹង​គូប្រជែងនៅអាស៊ីអាគ្នេយ៍។

​តួលេខពីក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) បានបង្ហាញថា កំណើន ២,៥% នៅត្រីមាសទី៤ រួមចំណែកដល់កំណើនពេញមួយឆ្នាំ ​ធៀបនឹង​កំណើន ១,២% នៅត្រីមាសទី៣។ ទោះបីជា​ ២,៤% ខ្ពស់ជាងការរំពឹងទុក​ក្ដី ប៉ុន្តែវានៅតែឆ្លុះបញ្ចាំងពីកត្តាជំរុញរយៈពេលខ្លី ជាជាងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចទាំងមូលប្រកបដោយនិរន្តរភាព។  នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃចន្ទ (១៦ កុម្ភៈ)។

​ការចំណាយរបស់អ្នកប្រើប្រាស់បានកើនឡើង ៣,៣% ក្នុងត្រីមាសចុងក្រោយ នៅពេលប្រជាជន​ប្រញាប់​​ទិញរថយន្តអគ្គិសនី (EV) មុនពេល​គោលនយោបាយឧបត្ថម្ភធនសម្រាប់ការទិញ EV ផុតកំណត់។​ ការចំណាយ​លើទំនិញប្រើប្រាស់ បាន​កើនឡើង ១២,២% ​ក្នុងរូបភាពជា «កំណើនម្ដងម្កាល» ដែលបង្កក្ដីបារម្ភថា វានឹង​ចុះខ្សោយទៅវិញនៅឆ្នាំ ២០២៦ នេះ។

កត្តាជំរុញសេដ្ឋកិច្ចរយៈពេលខ្លីមួយទៀត គឺ​កំណើននៃការវិនិយោគ ដែលបាន​ហក់ឡើងរហូតដល់ ៨,១% ពោលគឺខ្ពស់បំផុតក្នុងរយៈពេលជិត ១ ទសវត្សរ៍ ដែលជំរុញដោយ​​ការទិញគ្រឿងចក្រឧស្សាហកម្ម និងឧបករណ៍ការិយាល័យ​ក្នុងវិស័យឯកជន។ អ្នកសេដ្ឋកិច្ចព្រមានថា ការចំណាយទុន​បែបនេះ មិនអាចជំរុញឱ្យសេដ្ឋកិច្ចកើនឡើងរយៈពេលយូរបាន​ទេ ព្រោះវាមិនមែនជា​កំណែទម្រង់រចនាសម្ព័ន្ធ​សេដ្ឋកិច្ចទាំងមូល។

ពាណិជ្ជកម្មខាងក្រៅ​ក៏ខ្សោយផងដែរ។ ខណៈ​ការនាំចេញឧបករណ៍ទូរគមនាគមន៍ និងកុំព្យូទ័របានកើនឡើង ​ការនាំចេញទំនិញសំខាន់ៗជាប្រពៃណីដូចជាអង្ករ និងកៅស៊ូបានបាត់បង់ទីផ្សារ ដោយសារការប្រកួតប្រជែងសកលកាន់តែតានតឹង។ ការនាំចេញរថយន្តដឹកអ្នកដំណើរវិញ បានធ្លាក់ចុះជាង ៣៦​% ដែលបង្ហាញពីភាពផុយស្រួយនៃវិស័យ​ផលិតកម្មរថយន្តថៃ។ ថៃកត់ត្រាអតិរេកពាណិជ្ជកម្មប្រមាណ ២៣,៣ ប៊ីលាន​ដុល្លារ នៅឆ្នាំមុន។ ​

ដោយឡែកសម្រាប់ឆ្នាំ ២០២៦ នេះ NESDC បាន​ព្យាករកំណើនប្រហែល ២% ប៉ុន្តែសេដ្ឋកិច្ចនៅតែប្រឈមនឹង​ភាពមិនច្បាស់លាស់ជាច្រើន ​រួមទាំងការបន្តនៃបំណុលគ្រួសារខ្ពស់​ ដែលប៉ះពាល់ដល់ការចំណាយ និងវិនិយោគ ទោះបីជាបញ្ហានយោបាយក្នុងស្រុក ដែលជះឥទ្ធិពលលើវិនិយោគិន រំពឹងនឹង​ស្រាកស្រាន្តក្រោយ​ការបោះឆ្នោត​កាលពី​ដើមខែកុម្ភៈនេះក្ដី។

​កំណើនសេដ្ឋកិច្ចឆ្នាំនេះ ភាគច្រើនរំពឹងថានឹង​អាស្រ័យលើវិស័យទេសចរណ៍ និងការចំណាយរបស់រដ្ឋាភិបាល ដែលធ្វើឱ្យ​​សេដ្ឋកិច្ចថៃប្រឈមនឹង​ហានិភ័យពីការប្រែប្រួល​ខាងក្រៅ និងការថយចុះនៃគោលនយោបាយជំរុញរបស់រដ្ឋាភិបាល។

​គួរគូសបញ្ជាក់ថា កំណើន​ ២,៤% បង្ហាញថា សេដ្ឋកិច្ចថៃ​​កំពុង​ដើរខាងក្រោយបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់ ដូចជាវៀតណាម ដែលកត់ត្រាកំណើន ៨,០២% នៅឆ្នាំ ២០២៥ ម៉ាឡេស៊ី (៥,២%) ឥណ្ឌូណេស៊ី (៥,១១%) សិង្ហបុរី (៥%) កម្ពុជា (៥%) និងហ្វីលីពីន (៤,៤%)៕

The post សេដ្ឋកិច្ចថៃកើនត្រឹម ២,៤% ឆ្នាំមុន ខ្សោយខ្លាំងធៀបនឹង​គូប្រជែង​អាស៊ាន appeared first on Kampuchea Thmey Daily.

វិស័យឯងជនថៃទាមទារឱ្យរដ្ឋាភិបាលថ្មី ដោះស្រាយបញ្ហាសេដ្ឋកិច្ចជាបន្ទាន់
វិស័យឯកជនថៃទាមទារឱ្យរដ្ឋាភិបាលថ្មី ដោះស្រាយបញ្ហាសេដ្ឋកិច្ចជាបន្ទាន់ ដើម្បីកុំឱ្យវាធ្លាក់ចូលហានិភ័យកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ខណៈលទ្ធផលបឋមនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ (៨ កុម្ភៈ) បង្ហាញថា គណបក្សរបស់លោកនាយករដ្ឋមន្រ្តីចាំផ្ទះ អានុទីន ឆានវីរៈគុណ (Anutin Charnvirakul) នាំមុខគេ និងមាន​សិទ្ធិបង្កើតរដ្ឋាភិបាលចម្រុះថ្មី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោក អានុទីន ឆានវីរៈគុន នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃ

លទ្ធផលបឋមរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ​ គិតត្រឹមព្រឹកថ្ងៃចន្ទ បាន​បង្ហាញថា ការិយាល័យបោះឆ្នោតជិត ៩៥% បានរាយការណ៍ ហើយក្នុងនោះ គណបក្សភូមិចៃថៃរបស់លោក អានុទីន បាន​ឈ្នះប្រហែល ១៩២ អាសនៈ គណបក្សប្រជាជន ​១១៧ អាសនៈ និងគណបក្សភឿថៃ ៧៤ អាសនៈ​។

អ្នកវិភាគសេដ្ឋកិច្ចខ្លះបង្ហាញទំនុកចិត្តថា លទ្ធផលបោះឆ្នោតថ្មីអាចឱ្យថៃ​មាន​ស្ថិរភាពនយោបាយជាងមុន ដែលនឹង​ស្ដារឡើងវិញ​នូវទំនុកចិត្តសម្រាប់វិនិយោគិន និងសេដ្ឋកិច្ច ដែលកំពុងដើរអូសជើងអស់រយៈពេលជាច្រើនឆ្នាំហើយ។ យ៉ាងណាមិញ​ គ្រប់ភាគីពាក់ព័ន្ធថៃ ជាពិសេសវិស័យឯកជន បាន​អំពាវនាវទាមទារឱ្យរដ្ឋាភិបាលថ្មីដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចផ្សេងៗជាបន្ទាន់ ព្រោះបច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់ប្រទេសបាន​ធ្លាក់ចុះទៅក្នុងគំហុកនៃ​ហានិភ័យជាច្រើន រាប់ទាំងក្នុង និងក្រៅប្រទេស។

លោក គ្រៀងក្រៃ ធៀននុគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បាន​ថ្លែង​ថា ក្នុងរយៈពេល ៣ ខែដំបូងនៃការកាន់តំណែង រដ្ឋាភិបាលថ្មីគួរតែបង្កើតដំណោះស្រាយជាបន្ទាន់សម្រាប់បញ្ហាសេដ្ឋកិច្ចសង្គមយ៉ាងហោចណាស់ ៣ ចំណុច ដែលបានធ្វើឱ្យប្រទេសថៃក្លាយជា ​«មនុស្សឈឺប្រចាំទ្វីបអាស៊ី»។

លោកថ្លែងបែបនេះ ដោយសំដៅលើការចុះផ្សាយរបស់ Financial Times ដែល​ជា​កាសែតអន្តរជាតិដ៏ល្បីល្បាញ ដែលចាត់ទុកប្រទេសថៃថាជា «មនុស្សឈឺប្រចាំទ្វីបអាស៊ី» ដោយសារតែភាពដុនដាបនៃបញ្ហាសេដ្ឋកិច្ចផ្សេងៗ រាប់តាំងពីបំណុលគ្រួសារខ្ពស់ រហូតដល់បញ្ហាហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលធ្វើឱ្យថៃប្រឈមនឹង​កំណើនយឺតយ៉ាវខ្លាំង បើធៀបនឹង​ប្រទេសដៃគូប្រជែងក្នុងតំបន់។ ​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រួម​ស្តីពី​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ (JSCCIB)​ របស់ថៃ ថ្មីៗនេះ បាន​ព្យាករថា សេដ្ឋកិច្ចរបស់ថៃ នឹ​ងកើនឡើងចន្លោះត្រឹមតែ ១,៦-២% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៦ ដែលនេះជាកម្រិតទាបបំផុតក្នុងរយៈពេលជិត ៣ ទសវត្សរ៍ ដោយមិនរាប់បញ្ជូលនៅអំឡុងពេលវិបត្តិសកលធំៗ ដូចជាកូវីដ-១៩ ជាដើម។ ក្នុងនោះ ការនាំចេញ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់កំណើន រំពឹងថានឹងធ្លាក់ចុះដល់ ០,៥-១,៥% នៅឆ្នាំនេះដូចគ្នា ដោយ​សារ​តែកំណើនតម្លៃប្រាក់បាត និង​​កម្សោយតម្រូវការពីខាងក្រៅ ដែលបណ្ដាលមកពីពន្ធគយរបស់អាមេរិក និងភាពស្រពេចស្រពិលនៃសេដ្ឋកិច្ចសកល។

លោក គ្រៀងក្រៃ បានអំពាវនាវឱ្យរដ្ឋាភិបាលថ្មីធ្វើការជាមួយបណ្ដាធនាគារថៃ ដើម្បីដោះស្រាយបញ្ហាប្រាក់បាតឡើងថ្លៃ និងរក្សាតម្លៃរបស់វាឱ្យនៅកម្រិតសមស្រប។ ការឡើងថ្លៃប្រាក់បាត ទំនិញថៃឡើងថ្លៃ និងចុះខ្សោយផ្នែកប្រកួតប្រជែងលើទីផ្សារពិភព​លោក​។

​លោក​បន្តយ៉ាងដូច្នេះថា៖ «យើងមិនទាន់បានឃើញការបញ្ជាទិញច្រើនពីបរទេសទេ ដែលនេះ​នឹងប៉ះពាល់ដល់ការនាំចេញរបស់យើងនៅក្នុងត្រីមាសទី១»។

ក្នុង​បញ្ហាមួយដ៏ធំចាក់ស្រែះនោះ អ្នកជំនាញដដែលស្នើឱ្យ​រដ្ឋាភិបាលថ្មីស្វែងរកមធ្យោបាយ​ដោះស្រាយបញ្ហាបំណុលគ្រួសារខ្ពស់ រហូតដល់ធនាគារពាណិជ្ជកម្មរឹតបន្តឹង​ការផ្តល់ប្រាក់កម្ចី ​ហើយប៉ះពាល់ដល់តម្រូវការក្នុងស្រុក ដោយសារតែកម្សោយនៃការចំណាយរបស់ប្រជាជន។ លោកបន្តថា​ បំណុលគ្រួសារក្រៅផ្លូវការក៏ជាបញ្ហាផងដែរ។ កម្រិតបំណុលគ្រួសារគិតត្រឹមត្រីមាសទី២នៃឆ្នាំ ២០២៥ មាន​ប្រមាណ ៨៦,៨% ធៀបនឹង GDP (ផលិតផលក្នុងស្រុកសរុប) ហើយបើរាប់ទាំងបំណុលក្រៅផ្លូវការទៀត សមាមាត្រនេះឡើងរហូតដល់ទៅ ១០៤% នៃ GDP។ ​

លោក គ្រៀងក្រៃ ធៀននុគុល (Kriengkrai Thiennukul)

ទន្ទឹមនឹងនោះ លោក គ្រៀងក្រៃ បាន​សុំឱ្យរដ្ឋាភិបាលថ្មី​ចាត់វិធានការធ្ងន់ធ្ងរជាងមុន ដើម្បីដោះស្រាយបញ្ហាកំណើន​ «មូលធនប្រផេះ» ដែលគេសម្ដៅលើទុនគ្មានប្រភព ឬការគ្រប់គ្រង​ច្បាស់លាស់ត្រឹមត្រូវ ដែលអាចមាន​ទំនាក់ទំនងជាមួយនឹង​ក្រុមរៀបចំឧក្រិដ្ឋកម្ម ឬលាងលុយកង្វក់ជាដើម។ លោកថា វា​មិនត្រឹមតែប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ថៃប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ​របស់ថៃក្នុង​សហគមន៍អន្តរជាតិយ៉ាងធ្ងន់ធ្ងរផងដែរ»។

ក្រៅពីលោក គ្រៀងក្រៃ ថ្នាក់ដឹកនាំធុរកិច្ចថៃភាគច្រើនយល់ស្របថា ​គោលនយោបាយ​ជំរុញសេដ្ឋកិច្ចនៅតែសំខាន់ ប៉ុន្តែត្រូវតែកំណត់គោលដៅ និងភ្ជាប់ទៅនឹងការប្រកួតប្រជែងរយៈពេលវែង។ លោក Payong Srivanich មកពីសមាគមធនាគារិកថៃ និងលោក​ Win Phromphaet មកពីក្រុមហ៊ុន Kasikorn Asset Management បានព្រមានប្រឆាំងនឹងវិធានការប្រជានិយមរយៈពេលខ្លី ​ដោយសារតែរដ្ឋាភិបាលថៃត្រូវមាន​កំណត់លើការចំណាយ និងលទ្ធភាពខ្ចីប្រាក់បន្ថែម ខណៈ​ត្រូវប្រឈមនឹង​អំពើពុករលួយ ក៏ដូចជាបំណុលគ្រួសារខ្ពស់ នៅតែជាបន្ទុក។

អ្នកជំនាញផ្សេងៗទៀត បាន​លើកឡើងឱ្យរដ្ឋាភិបាលថ្មីស្ដារលើទំនុកចិត្ត ​អភិបាលកិច្ចល្អ និងភាពច្បាស់លាស់នៃគោលនយោបាយ​។ ពួកគេ​បាន​សង្កត់ធ្ងន់លើតម្រូវការសម្រាប់យុទ្ធសាស្ត្រជាតិដែលច្បាស់លាស់ និងស៊ីសង្វាក់គ្នាក្នុងរយៈពេលប៉ុន្មានខែដំបូង ភាពជាអ្នកដឹកនាំប្រកបដោយវិជ្ជាជីវៈ និង​ចំណាត់ការ​លើអំពើពុករលួយ ហានិភ័យអាកាសធាតុ និងការបោកប្រាស់​អនឡាញ​ បើមិនដូច្នោះទេ ថៃនឹង​ដើរក្រោយប្រទេសក្នុងតំបន់ដូចជាវៀតណាម។​

ដើម្បីបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចសម្រាប់​គ្រួសារ និង​ជំរុញ​តម្រូវការ ​វិស័យឯកជនថៃ​អំពាវនាវឱ្យមានការបន្ថយថ្លៃសេវាដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃ និងលើកកម្ពស់គុណភាពជីវិតក្នុងទីក្រុងរបស់ប្រជាជន ខណៈ​ការស្តារទំនុកចិត្តរបស់អ្នកទេសចរ ​និង​ការលើកទឹកចិត្ត​ឱ្យ​ធ្វើដំណើរ​ ក៏សំខាន់ផងដែរ។

ដោយឡែកសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង អ្នកជំនាញថៃបាន​ទាមទារ​ឱ្យ​​មាន​កំណែ​ទម្រង់បទប្បញ្ញត្តិ ពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ឩស្សាហកម្មថ្មីៗ ដើម្បីពង្រឹងការប្រកួតប្រជែងរបស់ថៃ។ អ្នកជំនាញខ្លះ បាន​ស្នើឱ្យ​​គោលនយោបាយ​លើកទឹកចិត្តផ្សេងៗ​សម្រាប់​សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាវិស័យជំរុញកំណើនដ៏សំខាន់៕

The post វិស័យឯងជនថៃទាមទារឱ្យរដ្ឋាភិបាលថ្មី ដោះស្រាយបញ្ហាសេដ្ឋកិច្ចជាបន្ទាន់ appeared first on Kampuchea Thmey Daily.

ធនាគារកណ្ដាលថៃ ព្រមាន​ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ដល់កម្រិតទាបបំផុតជាង ១ ទសវត្សរ៍
កំណើនសេដ្ឋកិច្ចថៃរំពឹងថានឹង​​ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ ដោយដកសម័យ​វិបត្តិ​កូវីដ១៩​ចេញ​ ដោយសារតែបញ្ហាស៊ីជម្រៅផ្នែករចនាសម្ព័ន្ធ​សេដ្ឋកិច្ច អំពើពុករលួយ និងមូលធនប្រផេះ ដែលសម្ដៅលើទុនគ្មានប្រភព ឬការគ្រប់គ្រង​ច្បាស់លាស់ត្រឹមត្រូវ។ នេះបើតាមការព្រមានរបស់ទេសាភិបាលធនាគារកណ្ដាលថៃ លោក Vitai Ratanakorn ក្នុងអត្ថបទរបស់កាសែតបាងកកប៉ុស្តិ៍ ចុះផ្សាយនាថ្ងៃព្រហស្បតិ៍ (២៨ មករា) នេះ។

ទេសាភិបាលធនាគារកណ្ដាលថៃ លោក Vitai Ratanakorn

ថ្លែងក្នុងសិក្ខាសាលាសេដ្ឋកិច្ចមួយនៅទីក្រុងបាងកក កាលពីថ្ងៃពុធ ​លោកទេសាភិបាល​បាន​ឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ​ រំពឹងថានឹងកើនឡើងត្រឹមតែ ១,៥-១,៧% ប៉ុណ្ណោះ នៅឆ្នាំ ២០២៦ ដែលជាកំណើនទាបបំផុតក្នុងរយៈពេលជាង ១០ ឆ្នាំ ​បើ​មិនរាប់ចូល​រយៈពេលនៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ចភ្លាមៗ ដែលបណ្ដាលមកពីវិបត្តិកូវីដ១៩។ ​

លោក​ Vitai បាន​ថ្លែងថា ខណៈបញ្ហាក្នុងស្រុកធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះរួចស្រេចហើយនោះ កត្តាពីខាងក្រៅបានធ្វើឱ្យសេដ្ឋកិច្ចថៃកាន់តែដុនដាប ដែលក្នុងនោះរួមមាន​ទាំងភាពមិនប្រាកដប្រជាសកល ដូចជា បញ្ហាភូមិសាស្រ្តនយោបាយ ជម្លោះពាណិជ្ជកម្ម និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃសណ្ដាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ។ ​

យ៉ាងណាមិញ​ លោកបាន​សង្កត់ធ្ងន់ថា បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​របស់​ថៃ​ភាគច្រើនជា​បញ្ហា​រចនាសម្ព័ន្ធ​​។ សូចនាករ​ដ៏ធំបំផុតនោះគឺ​​​វិបត្តិ​បំណុល​គ្រួសារ ដែល​មាន​អត្រា​ប្រហែល ៨៧% នៃ GDP ​ពោលគឺខ្ពស់ជាងអត្រា ៤០-៦០% នៅ​ប្រទេសផ្សេងៗទៀត​។

បញ្ហា​សាច់ប្រាក់ងាយស្រួលកាន់តែអាក្រក់ទៅៗ ដោយសារការផ្តល់ប្រាក់កម្ចីពីធនាគារដល់អាជីវកម្មខ្នាតតូច និងមធ្យមបានធ្លាក់ចុះអស់រយៈពេលជាង៣ឆ្នាំមកហើយ​ ដែលធ្វើ​ឱ្យ​កំណើនសេដ្ឋកិច្ចថៃ​មានកម្រិត។ ​លើសពីនេះ ថៃក៏កំពុងបាត់បង់ភាពប្រកួតប្រជែងផងដែរ ដោយសារតែកម្សោយ​ការវិនិយោគ​ បញ្ហាអភិបាលកិច្ច អំពើពុករលួយ និងកំណើននៃតួនាទីក្នុងសេដ្ឋកិច្ចរបស់​មូលធនប្រផេះ។ ទន្ទឹមនឹង​នោះ វិសមភាពនៅតែរីករាលដាល​ក្នុងប្រាក់ចំណូលរបស់ប្រជាជន ការអប់រំ ឱកាស និងការទទួលបានហិរញ្ញប្បទាន។ ប្រព័ន្ធអប់រំមិនត្រូវគ្នានឹងតម្រូវការទីផ្សារការងារ ខណៈ​ការច្នៃប្រឌិត​ក្នុងស្រុកនៅតែខ្សោយ។

សេដ្ឋកិច្ចស្រមោល គឺរួមចំណែកដល់បញ្ហាផងដែរ ដោយ​ត្រូវបានប៉ាន់ប្រមាណថាមានចន្លោះពី ៣០% ទៅ ១០០% នៃ GDP ដែលវាបង្ខូចការប្រកួតប្រជែង និងកាត់បន្ថយចំណូលពន្ធ។ ដោយឡែក កំណើនយ៉ាងឆាប់រហ័សនៃភាពចាស់​ប្រជាជន ​កំពុងធ្វើឱ្យកម្លាំងពលកម្មរួមតូច និងធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់ចុះខ្សោយ ដែលធ្វើ​សេដ្ឋកិច្ចមាន​កំណើនយឺតយ៉ាវបន្ថែមទៀត។

នាយករដ្ឋមន្រ្តីចាំផ្ទះថៃ លោក អានុទីន ឆានវីរៈគុណ

​លោកទេសាភិបាល Vitai បាន​ថ្លែងយ៉ាងដូច្នេះថា៖ «អស្ថិរភាពនយោបាយ និងការផ្លាស់ប្តូរគោលនយោបាយញឹកញាប់ រួមទាំងការជំនួសរដ្ឋមន្ត្រីហិរញ្ញវត្ថុរហូតដល់ ៦-៧ នាក់ ក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំ​ បានធ្វើឱ្យវាមានការលំបាកយ៉ាងខ្លាំងក្នុងការជំរុញគោលនយោបាយរយៈពេលវែង»។

លោក​បន្ថែមថា ប្រទេស​ថៃមិនខ្វះមនុស្សដែលអាចវិភាគបញ្ហាដូចជាវិសមភាព ឬផលិតភាពទាបនោះទេ ប៉ុន្តែអ្វីដែលខ្វះនោះ គឺអ្នកដែលចេញសកម្មភាព។​ បញ្ហារចនាសម្ព័ន្ធស៊ីជម្រៅ​ទាំងនេះ ត្រូវការពេលវេលាដើម្បីដោះស្រាយ ហើយត្រូវការកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងវិស័យសាធារណៈ និងឯកជន។

គួរគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចថៃបាន​កើនឡើងតែប្រហែល ២,១-២,២% ប៉ុណ្ណោះ កាលពីឆ្នាំ ២០២៥ ហើយរំពឹងថានឹង​ធ្លាក់ចុះបន្ថែមទៀត មកត្រឹមប្រហែល ១,៥-១,៦% នៅឆ្នាំនេះ។ ការនាំចេញដែលមាន​ភាពរឹងមាំនៅឆ្នាំមុន ក្នុងកំណើនជាង ១០% អាចនឹង​ធ្លាក់ចុះក្រោម ១% ឬអាក្រក់បំផុតដល់ក្រោមសូន្យផងក៏ថាបាន​ នៅឆ្នាំនេះ ចំពេលដែលវិស័យទេសចរណ៍បន្តជួបវិបត្តិ។

ការប្រើប្រាស់ក្នុងស្រុក ​កំពុងចុះខ្សោយ ខណៈវិធានការជំរុញសេដ្ឋកិច្ចពីមុន ត្រូវបានបញ្ចប់​។ ថវិកាឆ្នាំសារពើពន្ធ ២០២៦ និង ២០២៧ អាចត្រូវបានពន្យារពេលដល់កម្រិតដែលការចំណាយរបស់រដ្ឋាភិបាល ស្ទើរតែមិនអាចរួមចំណែកអ្វី​សោះដល់កំណើន​សេដ្ឋកិច្ច។ រួមផ្សំជាមួយនឹងហានិភ័យខ្ពស់ពីគ្រោះមហន្តរាយធម្មជាតិផង បញ្ហាសេដ្ឋកិច្ចកាន់តែដុនដាប។  ​​

​សម្លឹងមើលទៅមុខទៀត​ ធនាគារកណ្តាលថៃបាន​​រំពឹងថាកំណើនសេដ្ឋកិច្ចនឹងប្រសើរឡើងបន្តិចនៅឆ្នាំក្រោយ ដល់ប្រហែល ២,២–២,៣% ​ប៉ុន្តែបើគ្មានសកម្មភាពរឹងមាំដើម្បីជំរុញការវិនិយោគ និងផលិតភាពទេ នោះ​កំណើន​ទំនងជានៅតែខ្សោយ​៕

The post ធនាគារកណ្ដាលថៃ ព្រមាន​ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ដល់កម្រិតទាបបំផុតជាង ១ ទសវត្សរ៍ appeared first on Kampuchea Thmey Daily.

សេដ្ឋកិច្ចវៀតណាមអាចវ៉ាដាច់ថៃនៅឆ្នាំនេះ
សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម អាចនឹង​វ៉ាដាច់ថៃនៅឆ្នាំនេះបើគិតពី ផលិតផលក្នុងស្រុកសរុបតែនាម (Nominal GDP) ដែលជំរុញដោយការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធដឹក​របស់រដ្ឋ ខណៈសេដ្ឋកិច្ចដើរអូសជើងរបស់ថៃឯណោះវិញប្រឈមនឹង​បញ្ហា​ជាច្រើនផ្សេងៗ។

នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ឈិញ និងនាយករដ្ឋមន្រ្តីចាំផ្ទះថៃ លោក អានុទីន ឆានវីរៈគុណ

កាសែត Nikkei Asia បាន​ចុះផ្សាយកាលពីថ្ងៃអាទិត្យថា ខណៈសេដ្ឋកិច្ចវៀតណាមកើនឡើងរហ័ស សេដ្ឋកិច្ចថៃឯណោះវិញត្រូវដុនដាបដោយសារតែបំណុលគ្រួសារខ្ពស់ វិបត្តិនយោបាយក្នុងស្រុក និងជម្លោះព្រំដែនជាមួយ​កម្ពុជា ដែលជាហេតុធ្វើឱ្យ​សេដ្ឋកិច្ចប្រទេសនេះកើនឡើងយឺតយ៉ាវ។

របាយការណ៍នេះ ធ្វើឡើងក្រោយកាសែតក្នុងស្រុកថៃ The Nation បានផ្សាយកាលពីពេលថ្មីៗថា ស្ថាប័នអ្នកជំនាញអន្តរជាតិសំខាន់ៗ បាន​ព្យាករពីកំណើនសេដ្ឋកិច្ចថៃត្រឹ​មចន្លោះពី ១,៥-១,៨% សម្រាប់ឆ្នាំ ២០២៦​ ដែលអាចជាកំណើនដ៏ខ្សោយបំផុតរបស់​ថៃក្នុងរយៈពេល៣ទសវត្សរ៍ ​បើមិនរាប់បញ្ចូលទាំងឆ្នាំវិបត្តិផ្សេងៗ ដូចជាកូវីដ១៩ ជាដើម។

ដោយ​ឡែក សេដ្ឋកិច្ចពិតវៀតណាមឯណោះវិញ រំពឹងថានឹង​កើនឡើងក្នុងរង្វង់ ៨% ឆ្នាំមុន ហើយរដ្ឋាភិបាលកំណត់គោលដៅកំណើន ១០% ចាប់ពីឆ្នាំ ២០២៦ នេះតទៅ។ ទោះបីជាអ្នកមួយ​ចំនួនគិតថាអត្រានេះខ្ពស់មិនអាចទៅរួចក្ដី នាយករដ្ឋមន្រ្តីវៀតណាម​លោក ផាម មិញ ឈិញ បាន​ទទូចថា កំណើននេះអាចសម្រេចបាន​។

បើតាម Nikkei Asia បើកំណើននេះសម្រេចបានតាមគោលដៅមែននោះ ផលិតផលក្នុងស្រុកសរុបតែនាមរបស់វៀតណាម នឹង​កើនដល់កម្រិតមធ្យម​ក្នុងរង្វង់ ៥០០ ប៊ីលាន​ដុល្លារ​ នៅឆ្នាំ ២០២៦ ឬ ២០២៧ ដោយវ៉ាដាច់ថៃ និងអាចក្លាយជាប្រទេសអាស៊ីអាគ្នេយ៍មាន​សេដ្ឋកិច្ចធំបំផុតទី៣ បន្ទាប់ពីឥណ្ឌូណេស៊ី និងសិង្ហបុរី។ ផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់  (GDP per capita) របស់វៀតណាម នឹងលើសពី ៥០០០ ដុល្លារ/ម្នាក់ ដែលខិតជិតកម្រិតរបស់ប្រទេសឥណ្ឌូណេស៊ី។​

សម្រាប់វៀតណាម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសគឺជាកត្តាជំរុញកំណើនដ៏សំខាន់។ ​លោក Can Van Luc ប្រធានសេដ្ឋវិទូរបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) បាន​និយាយថា ការវិនិយោគសាធារណៈនៅឆ្នាំ ២០២៦ ​រំពឹងថានឹងកើនឡើងប្រហែល ២៦% ដែលអាចរួមចំណែក ១,៦% ដល់កំណើនសេដ្ឋកិច្ច។ ការវិនិយោគទាំងនោះ ​រួមទាំងគម្រោងធំៗ ដូចជាអាកាសយានដ្ឋានថ្មីនៅជិតទីក្រុងហូជីមិញ ដែលគ្រោងនឹងបើកនៅឆ្នាំ ២០២៦ និងគម្រោងផ្លូវដែក​ជើង-ត្បូង។

ផ្ទុយទៅវិញ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឯណោះវិញ ស្រដៀងនឹង​ស្ថាប័នជំនាញមួយ​ចំនួនដែរ បាន​រំពឹងថាកំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់​ថៃ នឹងថយចុះមកត្រឹម ១,៥% ក្នុងឆ្នាំ ២០២៦ ដែលទាបជាងឆ្នាំមុន ០,៥%។ បំណុលគ្រួសារខ្ពស់ដែល​​ធ្វើឱ្យ​តម្រូវការខ្សោយ ​ភាពយឺតយ៉ាវនៃការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ និងពន្ធ​របស់សហរដ្ឋអាមេរិក កំពុងដាក់សម្ពាធលើវិស័យផលិតកម្មរបស់ថៃ។ ​

បន្ថែមពីលើវិបត្តិនយោបាយក្នុងស្រុក ​ភាពតានតឹងនៅតាមព្រំដែនថៃ-កម្ពុជា ដែលអូសបន្លាយតាំងពីពាក់កណ្ដាលឆ្នាំមុន​មក ​បាន​ធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីថយចុះ និងប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសទាំង២​។ ការណ៍នេះ ក៏រួមចំណែកដល់បញ្ហាសេដ្ឋកិច្ចថៃផងដែរ រួមទាំងការធ្វើឱ្យ​ការនាំចេញរបស់ថៃធ្លាក់ចុះ ដោយបង្កការខាតបង់គិតជា​ទឹកប្រាក់រាប់ប៊ីលាន​ដុល្លារ ចំពេលដែល​ការឡើងថ្លៃប្រាក់បាតក៏ក្លាយជាបន្ទុកសេដ្ឋកិច្ចមួយផងដែរ៕

The post សេដ្ឋកិច្ចវៀតណាមអាចវ៉ាដាច់ថៃនៅឆ្នាំនេះ appeared first on Kampuchea Thmey Daily.

អ្នកជំំនាញថៃ៖ ​សេដ្ឋកិច្ច​ថៃអាចធ្លាក់ចុះ​ពី​លេខ​២នៅអាស៊ាន ​ទៅ​លេខ​៥ ​
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានថា ​ថៃអាចនឹងធ្លាក់​តំណែងនៃប្រទេសមាន​សេដ្ឋកិច្ចធំបំផុត​ទី​២​នៅអាស៊ាន ​ទៅដល់លេខ ៥ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប្រសិនបើប្រទេស​បរាជ័យក្នុងការដោះស្រាយចំណុចខ្សោយនៃរចនាសម្ព័ន្ធ​សេដ្ឋកិច្ចរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់់កាសែត The Nation។

ការព្រមានបែបនេះ ធ្វើឡើង​ក្រោយ​របាយការណ៍សេដ្ឋកិច្ចបង្ហាញថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ធ្លាក់ចុះមកត្រឹម ១,២% កាលពីត្រីមាសទី៣ ​ខណៈ​សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្ម​បន្តស្ថិតក្នុងកម្រិតទាប​។

ថ្លែង​ក្នុងវេទិកាទស្សនវិស័យឆ្នាំ ២០២៦ របស់ FTI កាលពីថ្ងៃពុធ លោក គ្រៀងក្រៃ ធៀននុគុន (Kriengkrai Thiennukul) ប្រធាន FTI បាន​ឱ្យដឹងថា សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មរបស់សហព័ន្ធនៅតែទាបជាង​ពិន្ទុមធ្យម ១០០ អស់រយៈពេល ១៣ ឆ្នាំជាប់ៗគ្នា ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភជាបន្តបន្ទាប់​ក្នុងចំណោមសមាជិករបស់សហព័ន្ធអំពី​សេដ្ឋកិច្ចរបស់ប្រទេស។

ហានិភ័យ​ក្នុងស្រុកសំខាន់ៗដែលកំពុងអូសទាញសេដ្ឋកិច្ចឱ្យធ្លាក់ចុះរួមមាន បំណុលគ្រួសារ​ដ៏ធ្ងន់ធ្ងរ ភាពលំបាកនៃវិស័យសហគ្រាសធុនតូច និងមធ្យមដែល​ផ្តល់ការងារដល់កម្លាំងពលកម្មពី ៧០-៨០% ​និងការពឹងផ្អែកកាន់តែខ្លាំងឡើងៗលើការនាំចូលទំនិញសម្រេចជាជាង​ផលិតកម្មក្នុងស្រុក ជាដើម។

បញ្ហាទាំងនេះ រួមចំណែកយ៉ាងសំខាន់លើកំណើនសេដ្ឋកិច្ចយឺតយ៉ាវរបស់ថៃ ដែលមាន​ត្រឹម ១,២% នៅត្រីមាសទី៣ ពោលគឺទាបជាងអត្រាប្រចាំឆ្នាំរបស់ប្រទេសជាច្រើន ​ជាពិសេសប្រទេសគូ​ប្រជែងដូចជា​វៀតណាម និងឥណ្ឌូណេស៊ីជាដើម។​

លោក គ្រៀងក្រៃ បាន​ថ្លែងយ៉ាងដូច្នេះថា៖ «ប្រសិនបើនិន្នាការកំណើនបច្ចុប្បន្ននៅតែបន្ត ប្រទេសថៃប្រឈមនឹងការធ្លាក់ចុះពីតំណែងរបស់ខ្លួនជាប្រទេសមានសេដ្ឋកិច្ចធំទី២​ក្នុងតំបន់»។ លោក​បាន​ស្នើឱ្យ​មាន​​ការផ្លាស់ប្តូរគោលនយោបាយបន្ទាន់មួយ ពី​ផលិតកម្ម​បែបប្រពៃណីទៅជា «ឧស្សាហកម្មជំនាន់ក្រោយ» ដែល​ផ្តោតលើឌីជីថលូបនីយកម្ម បញ្ញាសិប្បនិម្មិត (AI) នវានុវត្តន៍ និងបច្ចេកវិទ្យាបៃតង៕

The post អ្នកជំំនាញថៃ៖ ​សេដ្ឋកិច្ច​ថៃអាចធ្លាក់ចុះ​ពី​លេខ​២នៅអាស៊ាន ​ទៅ​លេខ​៥ ​ appeared first on Kampuchea Thmey Daily.

សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃស្ថិតក្នុងស្ថានភាព «មនុស្សឈឺ​» ប្រចាំអាស៊ាន​
សេដ្ឋវិទូឯករាជ្យថៃ​ លោកបណ្ឌិត ឆាតឆៃ ប៉ារ៉ាស៊ុក (Chartchai Parasuk) បាន​សរសេរនៅក្នុងអត្ថបទទស្សនៈមួយ​ដែលចុះផ្សាយ​លើ​កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍នេះថា សេដ្ឋកិច្ចថៃបច្ចុប្បន្នស្ថិតនៅក្នុងស្ថានភាព​ «មនុស្សឈឺ» ប្រចាំអាស៊ាន។

ក្នុងអត្ថបទដែល​មាន​ចំណងជើងថា «ប្រទេសថៃ ឥឡូវនេះជាមនុស្សឈឺនៅអាស៊ាន» បាន​ស្រង់របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (WEO) របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ​ប្រចាំខែ​តុលា។

IMF បានរំពឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់​ថៃសម្រាប់ឆ្នាំ ២០២៦ នឹង​ស្ថិតក្នុងអត្រា ១,៦% ដែលធ្វើឱ្យថៃជាប់ចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេសសមាជិក​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំងអស់ និងទាបបំផុត​នៅអាស៊ីបន្ទាប់ពី​ជប៉ុន (០,៦%)។

សូម្បីតែប្រទេសមីយ៉ាន់ម៉ា ដែល​បន្តរងនូវសង្រ្គាម​ស៊ីវិល ក៏រំពឹងកំណើន ៣% នៅឆ្នាំ ២០២៦ ដូចជា ខណៈឡាវ ២,៥% និងកម្ពុជា ៤% ដែល​ទាំងនេះសុទ្ធសឹងតែខ្ពស់ជាងថៃ។ ​IMF ដដែល រំពឹងកំណើនសេដ្ឋកិច្ចថៃត្រឹមតែ ២% ប៉ុណ្ណោះ ដោយលើកឡើងពីបញ្ហាក្នុងស្រុក និងហានិភ័យពីខាងក្រៅ ដូចជា​ពន្ធអាមេរិក និងសង្រ្គាមពាណិជ្ជកម្មជាដើម​។

សេដ្ឋវិទូឯករាជ្យថៃ​ លោកបណ្ឌិត ឆាតឆៃ ប៉ារ៉ាស៊ុក (Chartchai Parasuk)

លោក ប៉ារ៉ាស៊ុក បាន​សរសេរថា៖ «សេដ្ឋកិច្ចកំពុងស្ថិតក្នុង Coma (ដំណើរបាត់បង់ស្មារតីរយៈពេលយូរត្រូវដេកលើគ្រែ) ​ហើយត្រូវការសង្រ្គោះឱ្យស្ទុះងើបឡើងវិញជាបន្ទាន់»។

លោកបន្តថា៖ «ការឃោសនានយោបាយ និង​ដោះស្រាយតូចតាចៗនឹងមិនដំណើរការទេ។ អ្នកបង្កើត​គោលនយោបាយគួរតែឈប់ស្រមៃថាមានដំណោះស្រាយងាយៗ។ ដំណោះស្រាយនឹងមិនត្រឹមតែពិបាកប៉ុណ្ណោះទេ វាថែមទាំងឈឺចាប់ទៀតផង»។

សេដ្ឋវិទូឯករាជ្យដដែល​និយាយថា ​​លក្ខខណ្ឌសេដ្ឋកិច្ចថៃបច្ចុប្បន្ន គឺសាកសមនឹង​គេហៅថា «មនុស្សឈឺប្រចាំអាស៊ាន»។ អ្វីជាការឱ្យព្រួយបារម្ភនោះ គឺថា សេដ្ឋកិច្ចថៃប្រហែលជានៅបាតតារាងអាស៊ាន យ៉ាងហោចណាស់ដល់ឆ្នាំ ២០៣០។ របាយការណ៍ទស្សនវិស័យខែតុលារបស់ IMF មិនបាន​និយាយបែបនេះចំៗទេ ប៉ុន្តែរំពឹងថា កំណើនសេដ្ឋកិច្ចថៃនឹង​ស្ថិតនៅក្នុងរង្វង់ ២,៨% ចន្លោះឆ្នាំ ២០២៥-២០៣០។ ​

តាមរបាយការណ៍របស់ IMF  ថៃរំពឹងថានឹងធ្លាក់ចុះពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៣ប្រចាំអាស៊ាន ទៅដល់ទី៥ ​ត្រឹមឆ្នាំ ២០៣០។ ខណៈកំណើនសេដ្ឋកិច្ចថៃរំពឹងមាន​អត្រាមធ្យម ២,៨% គូប្រជែងថៃវិញមាន​អត្រាកំណើនខ្ពស់ៗ រួមមាន ៨,៥% សម្រាប់ហ្វីលីពីន ៧,៣% សម្រាប់ឥណ្ឌូណេស៊ី ៦,៣% សម្រាប់វៀតណាម ៦%សម្រាប់ម៉ាឡេស៊ី និង ៤,៣% សម្រាប់សិង្ហបុរី។ ​

លោក ប៉ារ៉ាស៊ុក បាន​សរសេរទៀតថា៖ «ថៃអាចទាបក្នុងកំណើនសេដ្ឋកិច្ច ​តែប្រាកដណាស់ យើងខ្ពស់លើបំណុលគ្រួសារ។ ជាក់ស្ដែង កម្រិតខ្ពស់នៃបំណុល (ពិបាកទារ) ​គឺជា​វិបត្តិសេដ្ឋកិច្ច​ទី២របស់ប្រទេស»។ លោកបន្តថា បំណុលគ្រួសារថៃធៀបនឹង​ GDP ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតទី៧លើពិភព​លោក ក្នុងអត្រាប្រមាណ ៨៨,២% ធៀបនឹង​ GDP ពោលគឺខ្ពស់ជាងទីក្រុងហុងកុង (៨៧,៨%) ណ័រវែស (៨៧,៤%) និងដាណឺម៉ាក (៨៤,៨%)។ ​

អ្វីជាបញ្ហានោះគឺថា ប្រទេសទាំងនោះមាន​បំណុលគ្រួសារខ្ពស់ ភាគច្រើនដោយសារតែតម្លៃផ្ទះថ្លៃៗ។ ​ប្រសិនបើមិនរាប់បញ្ចូលប្រាក់កម្ចីទិញផ្ទះទេ ប្រាក់កម្ចីប្រើប្រាស់ផ្សេងទៀតមានចំនួនតិចជាង ៥% នៃ GDP​។ ​នេះមានន័យថា បំណុលគ្រួសារមិនគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ពួកគេទេ។ ផ្ទុយទៅវិញ បំណុល​គ្រួសារថៃដែលមិនមែនជា​កម្ចីទិញផ្ទះ ស្មើនឹងប្រហែល ៦០% នៃ GDP ដែលខ្ពស់ខ្លាំង ​ដោយ​កូនបំណុលភាគច្រើន​ខ្វះលទ្ធភាព​សងត្រឡប់ទៅវិញ​។ ​

លោក ប៉ារ៉ាស៊ុក បាន​លើកឡើងថា បញ្ហាបំណុលក្នុងប្រទេសថៃ រួមចំណែកដ៏សំខាន់ ដែលធ្វើឱ្យថៃមាន​កំណើនសេដ្ឋកិច្ចទាប ដូច្នេះ «នរណាម្នាក់ត្រូវតែធ្វើឱ្យ​ប្រសើរឡើងនូវលទ្ធភាពសងប្រាក់របស់អ្នកខ្ចីប្រាក់»។

វិបត្តិចុងក្រោយសម្រាប់សេដ្ឋកិច្ចថៃនោះគឺទាក់ទងនឹងការប្រកួតប្រជែង។ ប្រព័ន្ធឧស្សាហកម្មរបស់ប្រទេសថៃ មិនផ្តល់ប្រាក់ចំណូលខ្ពស់គ្រប់គ្រាន់ដើម្បីជំរុញកំណើន និងសងបំណុលទាំងអស់នោះទេ។

លោក​សរសេរយ៉ាងដូច្នេះថា៖ «ប្រសិនបើយើងចង់មានប្រាក់ចំណូលស្មើនឹងប្រជាជនម៉ាឡេស៊ី ​យើងត្រូវការផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ដូច​ពួកគេ»។

លោកលើកឡើងថា ទាំងអស់នេះ ចង្អុលបង្ហាញពីការប្តូរទៅប្រព័ន្ធឧស្សាហកម្មដែលមានមូលដ្ឋានលើ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។ យ៉ាងណាមិញ​ វា​ត្រូវចំណាយពេលយ៉ាងហោចណាស់ ២០ ឆ្នាំ ដើម្បីសម្រេចបានមូលដ្ឋានចំណេះដឹង​ដែលមាន​ភាពទូលំទូលាយ​ផ្នែក​ STEM ព្រោះ​ថៃ​ត្រូវការ​កែលម្អប្រព័ន្ធអប់រំទាំងមូលរបស់ខ្លួន៕

The post សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃស្ថិតក្នុងស្ថានភាព «មនុស្សឈឺ​» ប្រចាំអាស៊ាន​ appeared first on Kampuchea Thmey Daily.

WB៖ សេដ្ឋកិច្ចថៃនឹង​កើន​តិចជាងគេបំផុតនៅអាស៊ានឆ្នាំនេះ
ធនាគារពិភពលោក​ (WB) បាន​ព្យាករថា សេដ្ឋកិច្ចថៃឆ្នាំ ២០២៥ ​នឹង​មាន​កំណើនវិជ្ជមានត្រឹម ២ ភាគរយ ​ដែល​​​យឺតយ៉ាវបំផុតនៅតំបន់អាស៊ីអាគ្នេយ៍​ ​ខណៈ​ហានិភ័យទាំងក្នុងស្រុក និងក្រៅស្រុកបន្តដាក់សម្ពាធ​​។

WB បាន​ចេញការព្យាករនេះកាលពីថ្ងៃអង្គារ​ ក្នុងរបាយការណ៍ «បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំខែតុលា ឆ្នាំ ២០២៥» ដែល​ផ្ដោតលើប្រទេសកំពុងអភិវឌ្ឍសំខាន់ៗក្នុងតំបន់នេះ​។ បើមែនទែនទៅ ​សេដ្ឋកិច្ចថៃ​​ស្ទើរតែ​មាន​កំណើនតិចជាងគេបំផុតទូទាំងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) ដោយខ្ពស់ជាងកំណើនរបស់​​ប្រទេសកោះ​ចំនួន ២ នៅ​ប៉ាស៊ីហ្វិកប៉ុណ្ណោះ ខណៈសេដ្ឋកិច្ចមីយ៉ាន់ម៉ា ដែល​បន្តរងទុក្ខដោយសង្រ្គាម​ស៊ីវិលវិញ រំពឹងថានឹង​ធ្លាក់ចុះប្រមាណ ១,៨ ភាគរយ​។

WB បាន​និយាយថា ​សេដ្ឋកិច្ច​​​ទូទាំងតំបន់ EAP​ នឹង​កើនឡើង ៤,៨ ភាគរយ ដោយ​បន្ត​ខ្ពស់ជាង​អត្រាកំណើនរបស់សកល ប៉ុន្តែនឹង​ចុះខ្សោយ​នៅឆ្នាំ ២០២៥ និងបន្តបន្ថែមទៀតដល់ឆ្នាំ ២០២៦។​ ធនាគារបាន​លើកឡើងថា របាំងពាណិជ្ជកម្ម​ដូចជា​ពន្ធខ្ពស់ ​កំណើន​ភាពមិនប្រាកដប្រជានៃគោលនយោបាយសេដ្ឋកិច្ចជាសកល​ និងភាព​យឺតយ៉ាវនៃការលូតលាស់សេដ្ឋកិច្ចពិភពលោក​ ក៏ដូចជា​​ការកើនឡើង​នូវភាពមិនច្បាស់លាស់ផ្នែកនយោបាយ និងគោលនយោបាយក្នុងស្រុក «ជាពិសេសនៅឥណ្ឌូណេស៊ី និងថៃ» បាន​ប៉ះពាល់ដល់កំណើន​សេដ្ឋកិច្ច​​របស់ប្រទេសនីមួយៗក្នុងតំបន់។

គួរគូសបញ្ជាក់ថា កំណើន ២ ភាគរយ សម្រាប់សេដ្ឋកិច្ចថៃ គឺខ្ពស់ជាងការព្យាកររបស់ WB កាលពីខែមេសា ដែលរំពឹងកំណើនត្រឹម ១,៨ ភាគរយ។ យ៉ាងណាមិញ វានៅតែបង្ហាញថា សេដ្ឋកិច្ចថៃ ដែលសេដ្ឋវិទូ មួយ​ចំនួនហៅថាជា «សេដ្ឋកិច្ចដើរអូសជើង» នៅតែប្រឈមបញ្ហាខ្លាំង ធៀប​នឹង​ប្រទេសក្នុងតំបន់សំខាន់ៗ​ដូចជាវៀតណាម ហ្វីលីពីន ​ឥណ្ឌូណេស៊ី និងកម្ពុជា​ ​ជាដើម​។

កន្លងមក សេដ្ឋវិទូថៃបា​នលើកឡើងពីបញ្ហាជាប្រព័ន្ធផ្សេងៗដែលរួមរឹតសេដ្ឋកិច្ច​របស់ប្រទេសនេះ​ រួមទាំងបំណុលគ្រួសារខ្ពស់ ពន្ធគយអាមេរិក វិបត្តិនយោបាយក្នុងស្រុក និងព្រំដែនជាមួយ​កម្ពុជា ​កម្សោយតម្រូវការ និងការធ្លាក់ចុះនៃវិស័យទេសចរណ៍​ជាដើម។ ប្រទេសនេះពឹង​ផ្អែកលើការនាំចេញ និងវិស័យទេសចរណ៍ ដើម្បីជំរុញកំណើនរបស់ខ្លួន ហើយពន្ធខ្ពស់របស់អាមេរិក គឺជាការគំរាមកំហែងដ៏ធំមួយ​សម្រាប់ឆ្នាំនេះ និងបន្តដល់ឆ្នាំក្រោយ។ សេដ្ឋវិទូបាន​ទាមទារ​ឱ្យ​មាន​ការកំណែទម្រង់សេដ្ឋកិច្ចក្នុងស្រុក ដើម្បីងើបចេញពីអន្ទាក់នៃប្រទេសមាន​សេដ្ឋកិច្ចដើរអូសជើង។

នេះគឺជាតារាងព្យាករកំណើនសេដ្ឋកិច្ច​ EAP ចុងក្រោយ របស់ធនាគារពិភព​លោក៖

***របាយការណ៍របស់ធនាគារពិភព​លោក​ មិនរាប់បញ្ចូលសិង្ហបុរី និងប្រ៊ុយណេ នោះទេ

The post WB៖ សេដ្ឋកិច្ចថៃនឹង​កើន​តិចជាងគេបំផុតនៅអាស៊ានឆ្នាំនេះ appeared first on Kampuchea Thmey Daily.