កំពង់ដរ Archives - Kampuchea Thmey Daily

តាម​ផ្លូវ​ជាតិ​លេខ ១ ​ភូមិសាស្រ្ត​ខេត្ត​កណ្តាល មាន​កំពង់​ចម្លង​ ៧ កន្លែង​កំពុង​វិនិយោគ​ធ្វើ​អាជីវកម្ម
ក្នុង​ភូមិសាស្រ្ត​ខេត្តកណ្តាល​តាមកំណាត់​​ផ្លូវ​ជាតិ​លេខ ១ ​មាន​កំពង់​ចម្លង​ចំនួន ៧ កន្លែង កំពុងវិនិយោគ​ធ្វើ​អាជីវកម្ម​សម្រាប់​ចម្លង​អ្នក​ដំណើរ​។

ដោយសារ​ភូមិសាស្រ្ត​ខេត្ត​កណ្តាល​ តំបន់​ខ្លះ​ខណ្ឌ​ចែក​​ដោ​យ​ទន្លេ​មាន​​ទន្លេ​មេគង្គ ទន្លេ​សាប ​ទន្លេ​បាសាក់ ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តាម​តំបន់​មួយ​ចំនួន​ត្រូវ​ការ​ប្រើប្រាស់​កំពង់​ចម្លងឆ្លង​​ធ្វើ​ដំណើរ​ទៅ​វិញទៅ​មក។

បើ​តាម​ឯកសារ​របស់​មន្ទី​រ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តកណ្តាល ក្នុង​ភូមិសាស្រ្ត​ខេត្តកណ្តាល​នៅលើកំណាត់​ផ្លូវ​ជាតិ​លេខ ១ ចាប់​ពី​ព្រំប្រទល់​រាជធានី​ភ្នំពេញ​ដល់​ស្ពាន​អ្នក​លឿង​មាន​កំពង់​ចម្លង​ចំនួន ៧ កន្លែង​ដែលកំពុង​​វិនិយោគ​​​អាជីវកម្ម​ក្នុង​នោះ​មាន​៖

១) កំពង់ចម្លងតាព្រហ្ម-ព្រែក​ដូនកឹម
២) កំពង់ចម្លងកោះរះ-កោះប្រាក់
៣) កំពង់ចម្លងក្តា​បន្ទះ-ផ្លូវ​ត្រី ទ្រុង​មាន់​-ទឹកខ្លាំង
៤) កំពង់ចម្លងបន្ទាយដែក​-បឹង​គ្រុំ
៥) កំពង់ចម្លងសក្តិពីរ-ល្វារស
៦) កំពង់ចម្លងព្រែកត្រែង-ជ្រោយជ្រែ
៧) កំពង់ចម្លងកោះ​តេជោ-គគីរ​ធំ

​​បើ​តាម​របាយការណ៍​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល បច្ចុប្បន្ន​នៅ​ក្នុង​ខេត្តកណ្តាល​មាន​កំពង់​ចម្លងចំនួន ៨១ កន្លែង កំពុងធ្វើ​អាជីវកម្ម។

គួរ​បញ្ជាក់ថា ថ្មីៗ​នេះ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ​កំពុង​ជំរុញ​រៀបចំ​ច្បាប់​ស្តី​ពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​និង​កំពង់ផែ​ឲ្យ​បាន​ឆាប់ ដើម្បី​គ្រប់គ្រង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ឲ្យ​មាន​សុវត្ថិភាព។

​​នៅ​ក្នុង​សន្និសីទ​វឌ្ឍនភាពរបស់ក្រសួង​សាធារណការ​ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូនបាន​បញ្ជាក់ថា ក្រោយ​ឧបទ្ទវហេតុ​លិច​ទូកដ​ចម្លងនៅ​​ភូមិ​កោះ​ចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ជំរុញ​ឲ្យ​ក្រសួង​ត្រូវ​តែ​ពន្លឿន​បង្កើត​ច្បាប់​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ និង​ច្បាប់​កំពង់ផែ​ឲ្យ​បាន​ឆាប់​បំផុត​។ នៅ​ពេល​ច្បាប់​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ និង​ច្បាប់​កំពង់ផែ​​ដាក់​ឲ្យ​អនុវត្តស្រប​តាម​ស្ដង់​ដារ​បច្ចេក​ទេស នឹង​ទប់​ស្កាត់មិន​ឲ្យ​​មាន​ហេតុការណ៍​អាក្រក់​កើត​ឡើង​​ជាថ្មី៕

The post តាម​ផ្លូវ​ជាតិ​លេខ ១ ​ភូមិសាស្រ្ត​ខេត្ត​កណ្តាល មាន​កំពង់​ចម្លង​ ៧ កន្លែង​កំពុង​វិនិយោគ​ធ្វើ​អាជីវកម្ម appeared first on Kampuchea Thmey Daily.

ពលរដ្ឋតាមបណ្ដាស្រុកចំនួន ៤​ ក្នុងខេត្តស្ទឹងត្រែង​ធ្វើដំណើរឆ្លងកាត់ទន្លេ​នៅពឹងផ្អែក​លើទូកដ​នៅឡើយ
ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ទន្លេសេកុង ទោះជាមានស្ពានធំៗ ឆ្លងកាត់ទន្លេក៏ដោយ តែនៅក្នុងស្រុកចំនួន ៤ នៅតែពឹងផ្អែកលើទូកដសម្រាប់ធ្វើដំណើរឆ្លងកាត់ទន្លេនៅឡើយ។

លោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានឲ្យដឹងថា កំពង់ដនៅក្នុងខេត្តស្ទឹងត្រែងមានចំនួន ៧ កន្លែង ក្នុងស្រុកចំនួន ៤ មានស្រុកសៀមបូក១មួយកន្លែង ស្រុកសៀមប៉ាង២កន្លែង ស្រុកសេសាន៣កន្លែង និងស្រុកថាឡាបរិវ៉ាត់ ១កន្លែង។ ក្នុងនោះមានកំពុងដ៏ចំនួន ៥ កន្លែងដែលទទួលបានការវិនិយោគធ្វើអាជីវកម្ម។

ប្រធានមន្ទីរសាធារណការខេត្តស្ទឹងត្រែងបញ្ជាក់ថា កំពង់ដទាំង ៧ កន្លែង ដែលកំពុងដំណើរការធ្វើអាជីវកម្មនៅ ខេត្តស្ទឹងត្រែងមានឈ្មោះដូចជា៖

កំពង់ចម្លងស្រុកសៀមបូក (ស្រែក្រសាំង-កោះព្រះ), កំពង់ចម្លងស្រុកសេសាន(ស្ដៅ-សាមគ្គី), ស្ដៅ-សាមឃួយ កំពង់ចម្លងតាឡាត កំពង់ចម្លងស្រុកថាឡាបរិវ៉ាត់ និងកំពង់ចម្លងស្រុកសៀមប៉ាង។

ទាក់ទងទៅនឹងទូកដលោកប្រធានមន្ទីរបានបញ្ជាក់ថា អ្នកធ្វើអាជីវកម្មទាំងអ្នកដេញថ្លៃបាន និងអ្នកវិនិយោគទៅលើកំពង់ចម្លងទាំង៧កន្លែង ត្រូវតែអនុវត្តទៅតាមសៀវភៅបន្ទុក ទាំងយកថ្លៃភាស៊ីឲ្យបានត្រឹមត្រូវទៅតាមសៀវភៅបន្ទុក។

លោកបន្តថា ពិសេសជាងនេះទៅទៀតនោះគឺអាជីវកម្មទូកដ៏ចម្លងត្រូវគិតពីសុវត្ថិភាពនៅពេលដឹកអ្នកដំណើរឆ្លងទៅឆ្លងមកត្រូវមានអាវពោងសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ ដើម្បីការពារដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកុំឱ្យមានគ្រោះថ្នាក់ដោយយថាហេតុណាមួយកើតឡើង។

ព្រោះកន្លងមកសមត្ថកិច្ចជំនាញបានចុះទៅត្រួតពិនិត្យបច្ចេកទេសធ្វើការណែនាំក្រើនរំលឹកដល់ម្ចាស់អាជីវកម្មទូកដរមួយឆ្នាំរហូតទៅបីដងឯណ្ណោះ៕

អត្ថបទ៖ ងិនលីម

The post ពលរដ្ឋតាមបណ្ដាស្រុកចំនួន ៤​ ក្នុងខេត្តស្ទឹងត្រែង​ធ្វើដំណើរឆ្លងកាត់ទន្លេ​នៅពឹងផ្អែក​លើទូកដ​នៅឡើយ appeared first on Kampuchea Thmey Daily.

មក​ស្គាល់​កំពង់​ដ​រចម្លង​ ១១ កន្លែង នៅ​ទូទាំង​ខេត្ត​កំពង់ចាម
ខេត្ត​កំពង់ចាម​ដែលមាន​ស្ពាន​ឆ្លង​កាត់​ទន្លេ​ធំៗ​ចំនួន​ពីរ តែ​ពលរដ្ឋ​នៅតាមតំបន់​មួយ​ចំនួន​​នៅ​តែ​ពឹង​អាស្រ័យ​លើ​ការ​ប្រើប្រាស់​ទូកដរចម្លង​​សម្រាប់​​ធ្វើ​ដំណើរទៅមក។

បើ​តាម​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ចាម​បាន​បញ្ជាក់​ថា កំពង់ដរ​ក្នុង​ខេត្ត​កំពង់ចាម​បច្ចុប្បន្ន​មាន ១១ កន្លែង។ កំពង់ដរ​ទាំង ១១ កន្លែង ​ដែល​ទទួល​បាន​ការ​វិនិយោគ​ធ្វើ​​អាជីវកម្ម ​ភាគច្រើន​មាន​ទីតាំង​នៅ​តាម​បណ្តា​ស្រុក​ជាប់​ដង​ទន្លេ​ដូចជា​ស្រុក​កងមាស ស្រីសន្ធរ កំពង់សៀម និង​កោះសូទិន។

​កំពង់ដរទាំង ១១ កន្លែង​ដែលកំពុងធ្វើអាជីវកម្មនៅ​ខេត្ត​កំពង់ចាមមានឈ្មោះដូចជា៖

ស្រុក​កងមាស

-ស្វាយ​ស្រណោះ-ព្រែកពោធិ៍
-ព្រែកលីវ-អូរលាវ
-ថ្លុកជ្រៅ-ស្វាយខ្សាច់​ភ្នំ
-អង្គរ​បាន- ឫស្រីស្រុក
-ពាមជីកង-កោះអណ្តែត
-ភូមិថ្មី-ខ្ញូង

ស្រុក​កោះ​សូទិន

-ជីហែ-កោះ​សូទិន

ស្រុក​កំពង់សៀម

-ក្រូចលើច-កោះ​ពីរ
-មាន់ហើរ-កំពង់ទ្រាស
-តោពីរ-កោះសំរោង
-កំពង់ក្របី-កំពង់ស្ពឺ

ក្នុង​សន្និសីទ​ជោគជ័យ​រយៈពេល ៥ ឆ្នាំ លោក អ៊ុន ចាន់ដា អភិបាល​នៃគណៈ​អភិបាល​ខេត្ត​កំពង់ចាម​បាន​បញ្ជាក់ថា ក្រោយ​លិច​ទូក​ចម្លងនៅ​ខេត្តកណ្តាល អាជ្ញាធរ​ខេត្ត​បាន​បង្កើន​ការ​​ចុះត្រួត​ពិនិត្យ​បច្ចេកទេស​នៅ​តាម​ទីតាំង​អាជីវកម្មកំពង់ចម្លង​​ទូទាំង​ខេត្ត ដោយ​ណែនាំ​ត្រូវ​អនុវត្ត​តាមគោលការណ៍​សុវត្ថិភាព​ឲ្យ​បានត្រឹមត្រូវ។

លោក​បន្តថា ជា​វិធានការ​បង្ការ​ទុកមុន លោក​ក្រើន​រំលឹក​ដល់​ម្ចាស់​អាជីវកម្មទូកដរ​ចម្លង​ ត្រូវយកចិត្តទុក់បំផុត​លើ​សុវត្ថិភាព ​ជាពិសេស​ត្រូវ​មាន​អាវពោង​សុវត្ថិភាពឲ្យ​បានគ្រប់គ្រាន់ដើម្បីការពារ​ដល់អ្នកដំណើរ​ក្នុងពេល​មាន​ឧបទ្ទវហេតុកើតឡើង៕

The post មក​ស្គាល់​កំពង់​ដ​រចម្លង​ ១១ កន្លែង នៅ​ទូទាំង​ខេត្ត​កំពង់ចាម appeared first on Kampuchea Thmey Daily.