ក្រសួងផែនការ Archives - Kampuchea Thmey Daily

មន្ត្រីរាជការ១០នាក់ ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌក្រសួងផែនការ ក្នុងឆ្នាំ២០២៥នេះ
ជាផ្នែកមួយនៃការកំណែទម្រង់ស្ថាប័ន ក្នុងឆ្នាំ២០២៥នេះ ក្រសួងផែនការ បានលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន១០នាក់។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងផែនការ លោក ប៊ិន ត្រឈៃ ក្នុងសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងផែនការ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

លើកឡើងក្នុងសិក្ខាសាលាកាលព្រឹកថ្ងៃទី២៦ ខែឧសភា លោករដ្ឋមន្ត្រី ប៊ិន ត្រឈៃ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមមន្ត្រីរាជការទាំង១០នាក់ដែលត្រូវបានបណ្ដេញចេញពីក្របខណ្ឌ គឺមានមន្ត្រីនៅថ្នាក់កណ្កាលចំនួន ៥នាក់ និងមន្ត្រីថ្នាក់ក្រោមជាតិចំនួន ៥នាក់ តាមរយៈការគ្រប់គ្រងវត្តមានមន្ត្រីរាជការ។ លោករដ្ឋមន្ត្រី ថា នេះជាសមិទ្ធផលមួយ ដែលរួមចំណែកដល់ការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសពិនិត្យឡើងវិញ ការវិភាគមុខងារ និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការ។

លោករដ្ឋមន្ត្រី ប៊ិន ត្រឈៃ បានឱ្យដឹងថា ក្រសួងផែនការ បានបង្កើតក្រុមការងារចំនួន២ ជាសេនាធិការក្នុងការចាត់ចែងកិច្ចការចាំបាច់នានា តាមការណែនាំរបស់រាជរដ្ឋាភិបាល រួមមាន៖ ១).ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងផែនការ និង២).ក្រុមការងារបច្ចេកទេសការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងផែនការ។ តាមការលើកឡើងរបស់លោករដ្ឋមន្ត្រី ក្រុមការងារទាំងពីរ បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ក៏ដូចជាសហការសម្របសម្រួលជាមួយអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងផែនការ ក្នុងការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធមន្ត្រី និងទិន្នន័យមន្ត្រីរបស់ក្រសួងផែនការ ដើម្បីរៀបចំរបាយការណ៍វឌ្ឍនភាពផ្ញើជូនក្រសួងមុខងារសាធារណៈ បន្ទាប់ពីក្រសួងបានបំពេញតារាងឧបសម្ព័ន្ធទាំង៤ ដែលកំណត់ដោយរាជរដ្ឋាភិបាល។

រដ្ឋមន្ត្រីក្រសួងផែនការ បានបង្ហាញការគាំទ្រចំពោះការធ្វើទំនើបកម្មស្ថាប័ន ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ លោកបន្ថែមថា ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន គឺជាកិច្ចការដ៏មានសារៈសំខាន់មួយ ក្នុងការលើកកម្ពស់ដំណើរការកសាងរបស់ក្រសួង ស្ថាប័នឱ្យកាន់តែមានស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព ក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្ម សំដៅឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល៕

The post មន្ត្រីរាជការ១០នាក់ ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌក្រសួងផែនការ ក្នុងឆ្នាំ២០២៥នេះ appeared first on Kampuchea Thmey Daily.

របាយការណ៍៖ អង្កេតចន្លោះជំរឿនប្រជាជនកម្ពុជាមានជាង ១៧លាននាក់ កើនឡើង១១% រយៈពេល ៥ឆ្នាំ
លទ្ធផលចុងក្រោយអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា (CIPS២០២៤) ថ្ងៃ០៣ ខែឧសភា ឆ្នាំ២០២៤ បង្ហាញថា ប្រជាជនកម្ពុជាសរុបមានចំនួន ១៧.២៨០.៥៤៣ នាក់កើនឡើងពី ១៥.៥៥២.២១១ នៅក្នុងឆ្នាំ២០១៩។ ចំនួនប្រជាជនសរុបកើនឡើង ១.៧២៨.៣៣២ ត្រូវជា ១១,១ ភាគរយ រយៈពេល ៥ឆ្នាំ រវាង ឆ្នាំ២០១៩ និង២០២៤។ ចំនួនប្រជាជនប្រុសមាន ៨.៤៩០.៤១៩ នាក់ ស្មើនឹង ៤៩,១ ភាគរយ ខណៈដែលចំនួនប្រជាជនជាស្រីមាន ៨.៧៩០.១២៥ នាក់ ស្មើនឹង ៥០,៩ ភាគរយនៃចំនួនប្រជាជនសរុប។ នេះបើយោងតាមរបាយការណ៍លទ្ធផលចុងក្រោយនៃអង្កេតចន្លោះជំរឿន ដែលរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិ និងក្រសួងផែនការ ចុះខែមករា ឆ្នាំ ២០២៥។

គួរជម្រាបថា ជំរឿនលើកដំបូងត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីការគ្រប់គ្រងរបស់បារាំង នៅឆ្នាំ១៩៦២ ដែលប្រជាជនកម្ពុជានៅពេលនោះមាន ៥.៧ លាននាក់។ ទម្រង់ប្រជាសាស្ត្រប្រទេសកម្ពុជា បានផ្លាស់ប្តូរទាំងស្រុងបន្ទាប់ពីជំរឿនលើកដំបូងនោះដោយសារសង្គ្រាម និងភាពចលាចល។ ក្រោយឆ្នាំ១៩៦២ ប្រទេសកម្ពុជាបានធ្វើជំរឿនឆ្នាំ១៩៩៨។ ទោះជាយ៉ាងណាក៏ដោយមានការប៉ាន់ចំនួនប្រជាជនដោយអ្នកជំនាញ ផ្នែកប្រជាសាស្ត្រសម្រាប់បម្រើផែនការនិងគោលនយោបាយមួយចំនួន។ អង្កេតប្រជាសាស្ត្រឆ្នាំ១៩៧៩-១៩៨០ ត្រូវបានប៉ាន់ប្រមាណប្រជាជនកម្ពុជាមានក្នុងរង្វង់ ៦,៦ លាននាក់។ ក្រោយមកវិទ្យាស្ថានជាតិស្ថិតិ បានដឹកនាំ ការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ១៩៩៤ បានប៉ាន់ប្រមាណឃើញប្រជាជនរបស់ប្រទេសមានចំនួន ៩,៩ លាននាក់។

ដោយឡែកវិទ្យាស្ថានជាតិស្ថិតិ បានធ្វើអង្កេតប្រជាសាស្ត្រក្នុងខែមីនា ឆ្នាំ១៩៩៦ ដែលគ្របដណ្តប់ លើគ្រួសារចំនួន ២០.០០០គ្រួសារ ចំនួនប្រជាជនប៉ានស្មានមាន ១០,៧ លាននាក់។ ចំនួនប្រជាជនកម្ពុជា សរុបផ្អែកលើជំរឿនខែមីនាឆ្នាំ១៩៩៨ មានចំនួន ១១,៤ លាននាក់ ចន្លោះជំរឿនឆ្នាំ២០០៨ កម្ពុជាបានធ្វើ អង្កេតចន្លោះជំរឿនប្រជាជនកម្ពុជាឆ្នាំ២០០៤ ប្រជាជនកម្ពុជាកើនដល់ ១២,៨ លាននាក់។

ចំនួនប្រជាជនកម្ពុជា បានកើនឡើងជាលំដាប់ គឺនៅជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០០៨ ប្រជាជនកម្ពុជាកើនដល់ ១៣,៤ លាននាក់ ហើយត្រូវបានធ្វើបច្ចុប្បន្នភាពដោយអង្កេតចន្លោះជំរឿននៃប្រជាជនកម្ពុជាឆ្នាំ២០១៣ ឃើញមានចំនួន ១៤,៧ លាននាក់ លទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ តាមវិធីសាស្ត្រឃើញ រាប់ (de-facto) មានចំនួន ១៥,៦ លាននាក់ និងលទ្ធផលចុងក្រោយអង្កេតចន្លោះជំរឿនប្រជាជនកម្ពុជា ឆ្នាំ២០២៤ តាមវិធីសាស្ត្រឃើញរាប់ មានចំនួន ១៧,៣ លាននាក់ ។

បើតាមរបាយការណ៍ដដែល លទ្ធផលអង្កេតចុងក្រោយបានបង្ហាញថា ក្នុងចំណោមរាជធានី ខេត្តទាំង២៥ រាជធានីភ្នំពេញ មានប្រជាជនខ្ពស់បំផុតដែលមានចំនួន ២.៣៥២.៨៥១ នាក់ (១៣,៦%) តាមលំដាប់លំដោយខេត្តកណ្តាល ១.៣៥២.១៩៨ (៧,៨%) ព្រៃវែង ១.២៧៧.៨៦៧ (៧,៤%) បាត់ដំបង ១.១៣២.០១៧ (៦,៦%) សៀមរាប ១.០៩៩.៨២៥ (៦,៤%) តាកែវ ១.០៩៧.២៤៣ (៦,៣%) និងខេត្តកំពង់ចាម ១.០៦២.៩១៤ (៦,២%) ចំណែកខេត្តកែបវិញមានប្រជាជនទាបបំផុត ៤៨.៧៧២នាក់ ឬ (០,៣%)៕

The post របាយការណ៍៖ អង្កេតចន្លោះជំរឿនប្រជាជនកម្ពុជាមានជាង ១៧លាននាក់ កើនឡើង១១% រយៈពេល ៥ឆ្នាំ appeared first on Kampuchea Thmey Daily.

ចំណូល​ពលរដ្ឋ​ចាប់​ពី ៤ ៤៦៦ ដុល្លារ ដល់ ១៣ ៨៤៥ ដុល្លារ ទើប​ជា​​ប្រទេស​មាន​ចំណូល​មធ្យម​​កម្រិត​ខ្ពស់
មន្រ្តី​ពី​វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ​​ បាន​ពន្យល់​ពីការ​ចាត់ចំណាក់ថ្នាក់​ក្រុម​​ប្រទេសដែលមានខឿនសេដ្ឋកិច្ចលូតលាស់​ ដោយវាយតម្លៃ​ផ្អែក​តាម​ប្រាក់​ចំណូលប្រចាំឆ្នាំ​​របស់ប្រជាពលរដ្ឋ។

លោក កែវ ចិត្រា ប្រធាន​នាយកដ្ឋាន​គណនេយ្យ​ជាតិ​វិទ្យាស្ថាន​ស្ថិតិ​ នៃ​ក្រសួង​ផែនការ​បាន​គូស​បញ្ជាក់​ថា ​ធនាគារ​ពិភពលោក​បាន​បែងចែក​​​​ក្រុម​ប្រទេស​អភិវឌ្ឍ​ជា​ ៤ ក្រុមផ្សេងគ្នា​មាន «ប្រទេស​មាន​ប្រាក់​ចំណូល​​កម្រិត​ទាប ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ​ប្រទេស​​មាន​ប្រាក់​ចំណូល​​មធ្យម​កម្រិត​ខ្ពស់ និងប្រទេស​អភិវឌ្ឍ» ដោយ​គណនា​ផ្អែក​តាម​ប្រាក់ចំណូលរបស់​ពលរដ្ឋក្នុង​ប្រទេស​នីមួយៗ​។

ប្រាប់​បណ្តាញ​សារព័ត៌មាន​កម្ពុជា​ថ្មី លោក​ កែវ ចិត្រា​ បានបញ្ជាក់ថា ​របាយការណ៍​ឆ្នាំ ២០២៤ ធនាគារ​ពិភពលោកបាន​ចាត់​​ចំណាត់ថ្នាក់ប្រទេស​មួយ​ដែលពលរដ្ឋ​រកចំណូល​បាន​​​ក្រោម ១ ១​៤៥ ដុល្លារ ដាក់​ជា​ប្រទេសមាន​ប្រាក់​ចំណូល​​​កម្រិត​ទាប ចាប់​ពី ១ ១៤៦ ដល់ ៤ ៥១៥ ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ចាប់​ពី​ ៤ ៥១៦ ដុល្លារ ដល់ ១៤ ០០៥ ដុល្លារ ជា​ប្រទេស​​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ចំណូល​ពលរដ្ឋ​ចាប់​ពី ១៤ ០០៥ ដុល្លារ ជាប្រទេស​អភិវឌ្ឍ។

របាយការណ៍​ធនាគារ​ពិភពលោក​បញ្ជាក់​ថា ប្រទេសកម្ពុជាមានការលូតលាស់ផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ មុននឹងមានការវាយលុកពីសំណាក់​​ជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២០។ ក្រោយក្លាយ​ជាប្រទេស​មានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ កម្ពុជា​បានកំណត់គោលដៅ​ក្នុងការឈានទៅសម្រេច​ឱ្យ​បាននូវ​ឋានៈជា​ប្រទេស​មាន​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

បើ​ផ្អែក​តាម​សេចក្តី​ព្រាងច្បាប់ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៤ របស់​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រាក់ចំណូល​របស់ពលរដ្ឋខ្មែរក្នុងឆ្នាំ២០២៤ ត្រូវ​ប៉ាន់ស្មាន​នឹង​កើន​ឡើង​ដល់​ជាង ២ ពាន់​ដុល្លារ​ក្នុង​ម្នាក់ ដែល​កើនជាង ​៨% បើធៀបនឹងឆ្នាំ២០២៣។

ក្នុង​របាយការណ៍​បាន​បញ្ជាក់​ថា ពលរដ្ឋកម្ពុជា​ម្នាក់អាចរកចំណូល​បាន ២​០៧១ ដុល្លារ​ ពោល​កើន​ឡើង ៨% បើធៀបនឹងឆ្នាំ២០២៣ ដែលមាន១​ ៩១៧ ដុល្លារ និង​មាន ១​ ៧៨៤ ដុល្លារកាលពីឆ្នាំ២០២២។

ផែនការយុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​ចក្ខុវិស័យ​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ ២០៣០ និង​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៥០ ខណៈ​ដែល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ត្រូវ​បាន​ធនាគារ​ពិភពលោក ចាត់​ថ្នាក់​ជា​ប្រទេស​ដែល​ប្រែ​មុខ​មាត់​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ក្នុងឆ្នាំ២០១៦ មក​ជា​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ឈាន​មុខ​គេមួយ៕

The post ចំណូល​ពលរដ្ឋ​ចាប់​ពី ៤ ៤៦៦ ដុល្លារ ដល់ ១៣ ៨៤៥ ដុល្លារ ទើប​ជា​​ប្រទេស​មាន​ចំណូល​មធ្យម​​កម្រិត​ខ្ពស់ appeared first on Kampuchea Thmey Daily.

ខេត្ត​ភាគ​ឦសានមណ្ឌលគិរី​ ពលរដ្ឋ​មានចំណូលខ្ពស់​ឈរ​នៅ​លំដាប់​ទី ៤ ទូទាំង​ប្រទេស
វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ​បាន​បង្ហាញ​ពី​ប្រាក់​ចំណូល​សម្រាប់​ពលរដ្ឋ​​ម្នាក់ៗ (GDP Per Capita) នៅ​រាជធានី​ខេត្ត​ទាំង ២៥។

ក្នុង​របាយការណ៍​បាន​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ​ឈរ​នៅ​លំដាប់​លើ​គេ​ ដែលប្រាក់​ចំណូល​សម្រាប់​​ពលរដ្ឋ​ម្នាក់​មាន​រហូត​ដល់​ទៅ ៤ ៦០២ ដុល្លារ។

ដោយ​ឡែក​ខេត្ត​ភាគ​ឦសាន​មណ្ឌលគិរីវិញ​ ក៏​ស្ថិត​នៅក្នុង​ចំណោម​ខេត្ត​ដែល​ប្រាក់​ចំណូល​សម្រាប់​ពលរដ្ឋ​ឈរ​​នៅលំដាប់ខ្ពស់​​មួយ​ក្នុង​ចំណោម​រាជធានី​ខេត្ត​ក្រុង​ទាំង ២៥។

បើ​យោង​តាម​របាយការណ៍​ពី​វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ នៅ​ឆ្នាំ ២០២២ ចំណូល​សម្រាប់​ពលរដ្ឋ​​ក្នុង​ខេត្ត​មណ្ឌលគិរី​ម្នាក់​មាន​រហូត​ដល់​ទៅ ២ ១២៣ ដុល្លារ ឈរ​នៅ​លំដាប់​ទី ៤ តាមពីក្រោយ​ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល។

ខេត្ត​មណ្ឌលគិរី​ជា​ខេត្ត​មាន​សក្តានុពល​ផ្នែក​កសិកម្ម កសិ​ឧស្សាហកម្ម និង​វិស័យ​ទេសចរណ៍។

ទាក់ទង​ចំណូលពលរដ្ឋក្នុង​ខេត្តមណ្ឌលគិរី​ លោក ជាក់ ម៉េងហ៊ាង អភិបាលរង​និង​ជា​មន្រ្តី​អ្នកនាំពាក្យ​ខេត្ត​មណ្ឌលគិរីបាន​បញ្ជាក់​ដល់កម្ពុជាថ្មី​ថា ដោយសារ​​ការ​ស្ទុះឡើង​ចំណូល​ដុលក្នុងស្រុក​ រួមទាំងការ​វិនិយោគ​លើ​​​វិស័យ​ធនធាន​​រ៉ែ​ក្នុង​ខេត្ត​ ទើប​ធ្វើ​ឲ្យប្រាក់​ចំណូលពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌលគិរី​មានការ​កើនឡើងខ្ពស់។

ខេត្តមណ្ឌលគិរីមានសក្តានុពល​ជាច្រើនសម្រាប់​ការ​វិនិយោគ ហើយ​កន្លងទៅ​​នេះ​ក្រុមហ៊ុនរ៉ឺណេសង់របស់អូស្រ្តាលី​បាន​វិនិយោគ​អាជីវកម្មចម្រាញ់រ៉ែមាសនៅ​ក្នុង​ខេត្តដែល​ស្តុកស្តមដោយសម្បត្តិ​ភោគទ្រព្យធនធាន​ធម្មជាតិ​មួយ​នេះ។

ខណៈដែល​​ពលរដ្ឋក្នុង​ខេត្ត​មាន​ចំនួន​តិចផង​នោះ លោក ជាក់ ម៉េងហ៊ាង បាន​បន្ថែមថា ខេត្ត​មណ្ឌលគិរី​មាន​ផ្ទៃដី​ធំ​ទូលាយជាមួយ​ធនធាន​ធម្មជាតិ​ដ៏​សំបូរបែប​ ដែល​អាចទាក់ទាញ​ការ​​​​វិនិយោគ​ផ្សេងៗទ្រង់ទ្រង់ដល់​កំណើន​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ចរបស់​ខេត្ត។

បើតាមលោក ជាក់ ម៉េង​ហ៊ាង ក្រៅ​ពី​ឧស្សាហកម្មរ៉ែ ខេត្ត​មណ្ឌលគិរី​មានសក្តានុពល​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម​ រួម​ទាំង​ទេសចរណ៍​ដែល​ជាប្រភព​ចំណូល​របស់​ពលរដ្ឋក្នុងមូលដ្ឋាន។

ស្ថិត​នៅ​ភូមិភាគ​ឦសាន​មាន​ចម្ងាយ ៣៨២ គីឡូ ម៉ែត្រ ពី​រាជធានីភ្នំពេញ ខេត្ត​មណ្ឌលគិរី​មាន​ភូមិសាស្រ្ត​គ្រប​ដណ្តប់​ដោយ​ព្រៃឈើ ប្រជុំភ្នំ ខ្ពង់រាប សំបូរ​ដោយ​ជ្រោះ​ជ្រង​ជ្រលង​ដងអូរ​គិរីបុព្វតា​ជាច្រើន។ ប្រជាពលរដ្ឋ​មាន​មុខរបរ​ចម្បង​គឺ​​ធ្វើ​កសិកម្ម​មាន​រហូត​ដល់ ៨២% សិប្បកម្ម​មាន ១% និង​សេវាកម្ម ១៧%។ នេះ​បើ​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត។

​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​បច្ចុប្បន្ន​មាន​ជិត ១០ ម៉ឺន​នាក់​ស្មើ ២៣ ៥៤០ គ្រួសារ ខណៈ​ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​មាន​ជាង ៥៥% នៃ​ប្រជាជន​សរុប៕

បន្ត​ចុចអាន៖ មក​ដឹង​ប្រាក់​ចំណូលពលរដ្ឋ​​ម្នាក់ៗ​ (GDP Per Capita) តាម​បណ្តា​រាជធានី​ខេត្ត​ទាំង ២៥

The post ខេត្ត​ភាគ​ឦសានមណ្ឌលគិរី​ ពលរដ្ឋ​មានចំណូលខ្ពស់​ឈរ​នៅ​លំដាប់​ទី ៤ ទូទាំង​ប្រទេស appeared first on Kampuchea Thmey Daily.

មក​ដឹង​ប្រាក់​ចំណូលពលរដ្ឋ​​ម្នាក់ៗ​ (GDP Per Capita) តាម​បណ្តា​រាជធានី​ខេត្ត​ទាំង ២៥
​របាយការណ៍​ពី​វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ​បាន​បង្ហាញ​ពី​ប្រាក់​ចំណូល​សម្រាប់ពលរដ្ឋ​​ម្នាក់ៗ (GDP Per Capita) នៅ​រាជធានី​ខេត្ត​ទាំង ២៥។

​ផ្អែក​តាម​ទិន្នន័យ​​ឆ្នាំ ២០២២ ខេត្ត​ព្រះសីហនុ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ជា​​ច្រក​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​សមុទ្រ​​ដ៏​សំខាន់ ចំណូល​សម្រាប់​ពលរដ្ឋ​​ម្នាក់ក្នុង​ខេត្តនេះ​គឺ​​ខ្ពស់​ជាង​​បណ្ដា​រាជធានី​ខេត្ត​ផ្សេង​ទៀត។ ខេត្ត​ព្រះសីហនុដែលជា​ខេត្ត​ទេសចរណ៍​​ជាប់​ឆ្នេរ​សមុទ្រ​ ​ចំណូល​សម្រាប់ពលរដ្ឋ​ម្នាក់​មាន​ចំនួន​ ៤ ៦០២ ដុល្លារ​។

ក្នុង​របាយការណ៍​ ក៏​បង្ហាញ​​​ខេត្តដែល​ចំណូលពលរដ្ឋ​មានកម្រិត​​ទាបជាង​គេ​គឺ​​ខេត្ត​ឧត្តរមានជ័យ​ ដែល​ចំណូល​សម្រាប់ពលរដ្ឋ​​ម្នាក់​​មាន​ចំនួន ១ ០០០ ដុល្លារ។

​មន្រ្តីនៅ​​វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ​បាន​គូស​បញ្ជាក់​ថា ការ​គណនា​កម្រិត​ប្រាក់​ចំណូល​សម្រាប់​ប្រទេស​មួយ​ឬ​តំបន់​មួយ គឺ​ផ្អែក​ទៅ​តាម​សេចក្ដី​ណែនាំ​របស់​អង្គការ​សហប្រជាជាតិ ហើយ​ប្រាក់​ចំណូល​ក៏​មិន​ស្មើ​គ្នា​នោះ​ដែរ​សម្រាប់​មនុស្សម្នាក់។ ការ​គណនា​ប្រាក់​ចំណូល​​ពលរដ្ឋ​​ក្នុង​តំបន់​​ឬ​ខេត្ត​មួយ​ អាស្រ័យ​តាម​ទំហំ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ឬ​តំបន់​នោះ។

ខាងក្រោមជាទិន្នន័យ​​ប្រាក់​ចំណូល​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ​នៅ​តា​ម​រាជធានី​ខេត្ត​ទាំង ២៥ ដែល​រៀបចំ​តាម​លំដាប់​លំដោយ​ពី​ខ្ពស់​មក​ទាប​​៖

-ខេត្ត​ព្រះសីហនុ ​មាន​ចំនួន ៤ ៦០២ ដុល្លារ
-រាជធានី​ភ្នំពេញ​ មាន​ចំនួន ៣ ៩១៥ ដុល្លារ
-ខេត្ត​កណ្តាល មាន​ចំនួន ២ ១៦១ ដុល្លារ
-ខេត្ត​មណ្ឌលគិរី​ ​មាន​ចំនួន ២ ១២៣ ដុល្លារ
-ខេត្ត​បាត់ដំបង មាន​ចំនួន ១ ៨៧២ ដុល្លារ
-ខេត្ត​កំពង់ស្ពឺ ​មាន​ចំនួន ១ ៨៥១ ដុល្លារ
-ខេត្ត​កោះកុង មាន​ចំនួន ១ ៨៣៩ ដុល្លារ
-ខេត្ត​កំពត មាន​ចំនួន ១ ៨២៥ ដុល្លារ
-ខេត្ត​ស្វាយរៀង ​មាន​ចំនួន ១ ៦៨៧ ដុល្លារ
-ខេត្ត​កំពង់ចាម មាន​ចំនួន ១ ៦៧៥ ដុល្លារ
-ខេត្ត​កំពង់ឆ្នាំង មាន​ចំនួន ១ ៦៤៣ ដុល្លារ
-ខេត្ត​តាកែវ មាន​ចំនួន ១ ៦០៦ ដុល្លារ
-ខេត្ត​ត្បូង​ឃ្មុំ ន​ចំនួន ១ ៥៩៧ ដុល្លារ
-ខេត្ត​ស្ទឹងត្រែង ​មាន​ចំនួន ១ ៥៨៧ ដុល្លារ
-ខេត្ត​សៀមរាប ​មាន​ចំនួន ១ ៥៦៥ ដុល្លារ
-ខេត្ត​បន្ទាយមានជ័យ មាន​ចំនួន ១ ៤៣៦ ដុល្លារ
-ខេត្ត​ពោធិ៍សាត់ ​មាន​ចំនួន ១ ៤៣៤ ដុល្លារ
-ខេត្ត​រតនគិរី មាន​ចំនួន ១ ៤២៦ ដុល្លារ
-ខេត្ត​ប៉ៃលិន ​មាន​ចំនួន ១ ៤០៥ ដុល្លារ
-ខេត្ត​ក្រចេះ ​មាន​ចំនួន ១ ៣៧៣ ដុល្លារ
-ខេត្ត​ព្រៃវែង មាន​ចំនួន ១ ៣៦៣ ដុល្លារ
-ខេត្ត​កែប ​មាន​ចំនួន ១ ២៤៩ ដុល្លារ
-ខេត្ត​កំពង់ធំ មាន​ចំនួន ១ ២៤៨ ដុល្លារ
-ខេត្ត​ព្រះវិហារ មាន​ចំនួន ១ ១២៥ ដុល្លារ
-ខេត្ត​ឧត្តរមានជ័យ មាន​ចំនួន ១ ០០០ ដុល្លារ

គួរ​បញ្ជាក់​ថា របាយការណ៍​នេះ​​​គិត​ត្រឹម​ឆ្នាំ ២០២២ ខណៈ​ឆ្នាំ ២០២៣ វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ​មិន​ទាន់​បញ្ចេញ​របាយការណ៍ជា​​ផ្លូវការ​នៅ​ឡើយទេ។ ​ទិន្នន័យ​​អាច​មានការ​ប្រែប្រួលអាស្រ័យ​តាមកំណើន​​ឬការ​ថយចុះនៃសេដ្ឋកិច្ចរបស់​រាជធានី​ខេត្ត​នីមួយៗ៕

The post មក​ដឹង​ប្រាក់​ចំណូលពលរដ្ឋ​​ម្នាក់ៗ​ (GDP Per Capita) តាម​បណ្តា​រាជធានី​ខេត្ត​ទាំង ២៥ appeared first on Kampuchea Thmey Daily.

ស្ថិតិបង្ហាញថា ខេត្ត​ឧត្តរមានជ័យ​ ប្រាក់​ចំណូល​ពលរដ្ឋ​ទាប​ជាងគេ ខណៈ​ខេត្ត​ព្រះសីហនុ​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​ខ្ពស់ឈរលើគេ
ខេត្ត​ឧត្តរមានជ័យ​ដែល​ស្ថិត​នៅ​ទិស​ឧត្តរ​មាន​ភូមិសាស្រ្ត​ជាប់​ប្រទេស​ថៃ ជា​ខេត្ត​ដែល​កម្រិត​ប្រាក់​ចំណូល​សម្រាប់​​ពលរដ្ឋ​ម្នាក់ៗ​ទាប​ជាង​គេ​ក្នុង​ចំណោម ២៥ រាជធានី​ខេត្ត។

របាយការណ៍​ពី​​វិទ្យាស្ថានស្ថិតិនៃ​​ក្រសួង​ផែនការ​បាន​បង្ហាញ​ថា ប្រាក់​ចំណូល​សម្រាប់​មនុស្សម្នាក់ (GDP Per Capita) ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​មាន​ត្រឹម ១ ០០០ ដុល្លារ​អាមេរិក។

ក្នុង​របាយការណ៍​ក៏​បាន​លើក​ឡើង​ពី​ខេត្ត​ជាប់​តំបន់ឆ្នេរ​ ​គឺ​ខេត្ត​ព្រះសីហនុ​ដែល​ប្រាក់​ចំណូល​សម្រាប់​ពលរដ្ឋ​ម្នាក់​ច្រើនជាង​គេ​មានរហូត​ដល់ ៤ ពាន់​ដុល្លារ ខណៈ​រាជធានី​ភ្នំពេញ​ឈរ​លេខ ២ ​​ប្រាក់​ចំណូល​ពលរដ្ឋ​ម្នាក់ក្នុង​រង្វង់​ ៣ ពាន់​ដុល្លារ។

ឆ្លើយតបទៅ​សំនួរ​របស់កម្ពុជា​ថ្មី ក្នុងពិធី​ផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិឆ្នាំ២០០០ ទៅឆ្នាំ ២០១៤ កាលពី​សប្តាហ៍​មុននេះ លោក កែវ ចិត្រា ប្រធាន​នាយកដ្ឋាន​គណនេយ្យ​ជាតិ​វិទ្យាស្ថានស្ថិតិ​នៃ​ក្រសួង​ផែនការ​បាន​បញ្ជាក់ថា ​ខេត្ត​ដែល​មាន​សក្ដានុពល​ធំ​មាន​អ្វី​សព្វ​បែប​យ៉ាង ប្រាក់​ចំណូល​ពលរដ្ឋ​ម្នាក់​ៗ​ក៏​មាន​កម្រិត​ខ្ពស់។

លោក កែវ ចិត្រា ប្រធាន​នាយកដ្ឋាន​គណនេយ្យ​ជាតិ​នៃ​ក្រសួង​ផែនការ

លោក​លើក​ឧទាហរណ៍​ខេត្ត​វុងតៅ​ប្រទេស​វៀតណាម ជា​ទីតាំង​​បូម​ប្រេង​ដ៏​ធំ​ដែល​កម្រិត​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ម្នាក់ៗ​​រង្វង់ ៩ ពាន់ដុល្លារ។

លោក​ក៏​លើក​ឡើង​ពី​ខេត្ត​ស្ទឹងត្រែង​ដែល​មាន​សំណង់​វារីអគ្គិសនី​ដ៏​ធំ​មួយ​។ ដោយសារ​ខេត្ត​ស្ទឹងត្រែង​មាន​ផលិតកម្ម​វារី​អគ្គិសនី​ ដែល​ជា​ប្រភព​ចំណូល​ដ៏ធំ​​សម្រាប់ទ្រទ្រង់​សេដ្ឋកិច្ច​​ខេត្ត​ជាប់​ទន្លេ​ដងទន្លេ​មេគង្គ​មួយ​នេះ។

លោកបញ្ជាក់​មូលដ្ឋាន​ ក្នុង​ការ​គណនា​កម្រិត​ប្រាក់​ចំណូល​សម្រាប់​ប្រទេស​មួយ​ឬ​តំបន់​មួយ គឺ​ផ្អែក​ទៅ​តាម​សេចក្ដី​ណែនាំ​របស់​អង្គការ​សហប្រជាជាតិ។ លោក​ថា ប្រាក់​ចំណូល​មិន​ស្មើ​គ្នា​នោះ​ទេសម្រាប់ពលរដ្ឋម្នាក់ៗ​តាម​តំបន់។ ការ​គណនា​ប្រាក់​ចំណូល​​ពលរដ្ឋ​​ក្នុង​តំបន់​​ឬ​ខេត្ត​មួយ​ អាស្រ័យ​តាម​ទំហំ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ឬ​តំបន់​នោះ។

ផ្អែក​តាម​របាយការណ៍​ស្ថិតិ​របស់​ក្រសួង​ផែនការ​បាន​បង្ហាញ​ថា រាជធានី​ខេត្ត​ចំនួន ៥ ដែល​ពលរដ្ឋមានប្រាក់ចំណូលខ្ពស់ជាង​គេ​ទីមួយ​គឺខេត្តព្រះសីហនុ​ដែលប្រាក់​ចំណូលសម្រាប់ពលរដ្ឋ​ម្នាក់គឺ ៤ ៦០២ ដុល្លារ រាជធានី​ភ្នំពេញឈរទី ២ ចំនួន ៣៩១៥ ដុល្លារ ខេត្តកណ្តាលឈរទី ៣ ចំនួន ២១៦១ ដុល្លារ ខេត្ត​មណ្ឌលគិរីឈរទី ៤ ចំនួន ២១២៣ ដុល្លារ និង​ខេត្តបាត់ដំបងឈរទី ៥ ចំនួន ១៨៧២ ដុល្លារ។

ដោយឡែក​ខេត្ត​ដែលមានប្រាក់​ចំណូល​ពលរដ្ឋ​តិច​ជាង​គេ​​គឹ​ខេត្ត​ឧត្តរមានជ័យ​ ដែល​ប្រាក់​ចំណូល​សម្រាប់ពលរដ្ឋម្នាក់គឺ​១ ០០០ ដុល្លារ ឈរ​ទី​ ២ គឺ​ខេត្តព្រះវិហារ ចំនួន ១១២៥ ដុល្លារ ទី ៣ ខេត្ត​កំពង់ធំ ចំនួន ១២៤៨ ដុល្លារ ទី ៤ ខេត្តកែប​ ចំនួន ១២៤៩ ដុល្លារ និង​ទី ៥ ​ខេត្តព្រៃវែង ចំនួន ១៣៦៣ ដុល្លារ។

ជាមួយប្រជាជនរស់នៅប្រមាណ ២៦ ម៉ឺននាក់ ទំហំ​សេដ្ឋកិច្ច​របស់​ខេត្តឧត្តរមានជ័យមានត្រឹម ២៥៤ លាន​ដុល្លារ ដែលចូលរួមចំណែក​ប្រមាណ ០,៩ នៃ​សេដ្ឋកិច្ចជាតិ។ នេះបើ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ​ ក្នុង​សន្និសីទ​បង្ហាញ​ពី​វឌ្ឍនភាព​របស់​រដ្ឋបាល​ខេត្ត​នៅ​ទីស្តីការគណៈរដ្ឋមន្រ្តី​កាលពី​ឆ្នាំ ២០២៣។ សេដ្ឋកិច្ច​របស់​ខេត្ត​ឧត្តរមានជ័យ​ពឹង​ផ្អែក​លើវិស័យ​ ៣ សំខាន់គឺ កសិកម្ម រ៉ែ និងទេសចរណ៍។

របាយការណ៍​បង្ហាញពីចំណូលពលរដ្ឋ​ម្នាក់ៗតាម​បណ្តារាជធានី​ខេត្តទាំង ២៥ នេះ​គឺ​​​​គិត​ត្រឹម​ឆ្នាំ ២០២២ ខណៈ​ដែល​ឆ្នាំ ២០២៣ ក្រសួង​ផែនការ​មិន​ទាន់​បញ្ចេញ​របាយការណ៍​ផ្លូវការ​នៅ​ឡើយ ខណៈ​ទិន្នន័យ​ប្រាក់ចំណូលសម្រាប់​ពលរដ្ឋម្នាក់ៗអាច​មាន​ការ​ប្រែប្រួល ​អាស្រ័យ​តាមកំណើន​​ឬការ​ថយចុះនៃសេដ្ឋកិច្ចរបស់​ខេត្តក្រុងនីមួយៗ៕

The post ស្ថិតិបង្ហាញថា ខេត្ត​ឧត្តរមានជ័យ​ ប្រាក់​ចំណូល​ពលរដ្ឋ​ទាប​ជាងគេ ខណៈ​ខេត្ត​ព្រះសីហនុ​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​ខ្ពស់ឈរលើគេ appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាល​ប្រកាស​​ផ្លាស់ប្តូរ​ ឆ្នាំ​គោល​ជាតិ​​ថ្មី​​​ឲ្យសមស្របទៅ​ទំហំ​ និង​​កំណើន​សេដ្ឋកិច្ច​កម្ពុជា​
រដ្ឋាភិបាល​បាន​ប្រកាស​ផ្លាស់ប្ដូរ​ឆ្នាំ​គោល​ជាតិ​ចាស់​ ដែល​បាន​ប្រើប្រាស់​ជាង ២០ ឆ្នាំ ដែលជា​ការ​ធ្វើ​បច្ចុប្បនភាពដើម្បី​ឲ្យ​​សមស្រប​ទៅ​​ទំហំ​និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា។

ឆ្នាំគោលចាស់ (ឆ្នាំ ២០០០) ដែលបានប្រើប្រាស់ជាង ២០ ឆ្នាំកន្លងមកនេះ ត្រូវបានវាយតម្លៃដោយអ្នកជំនាញស្ថិតិ និងសេដ្ឋកិច្ចនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងស្ថាប័នស្ថិតិស៊ុយអែត ថាលែងតំណាងឱ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជាហើយ ទាំងទំហំ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច និងបានលើកជាសំណើសុំប្តូរឆ្នាំគោលមកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។

នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​លទ្ធផល​នៃ​ការ​ផ្លាស់ប្តូរ​ឆ្នាំ​គោល​គណនេយ្យ​ជាតិ​ឆ្នាំ ២០១៤ មន្រ្តី​ក្រសួង​ផែនការ​បាន​គូស​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​ជិត ២០ ឆ្នាំ នេះ សេដ្ឋកិច្ចកម្ពុជា​មានការ​ប្រែប្រួល​ថ្លៃ​និងរចនាសម្ព័ន្ធ ដែល​ជាការ​ចាំបាច់ក្នុងការផ្លាស់ប្តូរឆ្នាំគោលថ្មីជាបន្តបន្ទាប់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ប្រែប្រួលនិង​លើកកម្ពស់គុណភាព និងរបាយការណ៍​​ផលិតផល​ក្នុង​ស្រុក​សរុប។

លោក ប៊ិន ត្រឈៃ រដ្ឋមន្រ្តី​ក្រសួង​ផែនការ​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​លទ្ធផល​នៃ​ការ​ផ្លាស់ប្តូរ​ឆ្នាំ​គោល​គណនេយ្យ​ជាតិ​ឆ្នាំ ២០១៤ នៅ​ព្រឹកនេះ​ថា ស្ថិតិគណនេយ្យ​ជាតិ​ ជាស្ថិតិ​ដ៏​សំខាន់​មួយក្នុងប្រព័ន្ធស្ថិតិជាតិកម្ពុជានិងក្នុងស្ថិតិម៉ាក្រូសេដ្ឋកិច្ច ដែល​មានវិសាលភាព​គ្រប់វិស័យ​ក្នុង​សេដ្ឋកិច្ច​ជាតិ​កម្ពុជា។

បច្ចុប្បន្ន​ការគណនាផលិតផលក្នុង​ស្រុកសរុប (ផ.ស.ស) គឺផ្អែកលើឆ្នាំគោលចាស់​​ឆ្នាំ២០០០ ដែល​គិត​មកដល់​ឆ្នាំ​២០២២ មានរយៈពេល ២២ ឆ្នាំ។ ​តាម​អនុសាសន៍នៃ​សេចក្ដីណែនាំ​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ថិតិ​គណនេយ្យជាតិ (UN-SNA) ត្រូវ​ផ្លាស់ប្តូរ​ឆ្នាំ​គោល​រៀងរាល់ ៥ ឆ្នាំម្ដង ឬ​យ៉ាង​យូរ​បំផុត ១០ ឆ្នាំ​ម្ដង ដើម្បីវាស់វែង​កំណើនសេដ្ឋកិច្ច ទំហំសេដ្ឋកិច្ច និងរចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឲ្យ​មាន​សង្គតិភាព។

លោករដ្ឋមន្រ្តី​លើកឡើងបន្ថែម​ទៀត​​ថា តាមទីប្រឹក្សា​ស្ថិតិនៃអង្គការមូលនិធិ​រូបិយវត្ថុអន្តរជាតិ (IMF) ការផ្លាស់ប្តូរ​ឆ្នាំ​គោល​​ម្តងៗ គឺ​ត្រូវរង់ចាំ​ពេលវេលា​ដែល​សមស្រប មានប្រភពទិន្នន័យគ្រប់គ្រាន់ (ទិន្នន័យ ជំរឿន អង្កេត ទិន្នន័យ​រដ្ឋបាល)។ ក្នុងន័យ​នេះ ការផ្លាស់ប្តូរឆ្នាំ​គោលថ្មី ឆ្នាំ២០១៤ គឺត្រឹមត្រូវ​ ដោយ​វិទ្យាស្ថានជាតិ​ស្ថិតិ មាន​ជំរឿន​សេដ្ឋកិច្ចឆ្នាំ២០១១ ជំរឿន​កសិកម្មឆ្នាំ២០១៣ អង្កេត​ពាក់កណ្ដាល​ជំរឿន​សេដ្ឋកិច្ចឆ្នាំ ២០១៤ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ​២០១៤ និង​ប្រភពទិន្នន័យរដ្ឋបាល​ផ្សេងទៀត​ដូច​ជា៖ ជញ្ជីងទូទាត់ (ធនាគារជាតិនៃកម្ពុជា) ស្ថិតិហិរញ្ញវត្ថុ​រដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ទិន្នន័យ​ពាណិជ្ជកម្មអន្ដរជាតិ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) និងទិន្នន័យក្រសួង-ស្ថាប័ន​ផ្សេងទៀត​របស់រាជរដ្ឋាភិបាលគ្រប់គ្រាន់។

ឆ្នាំគោលគណនេយ្យជាតិ ឬឆ្នាំគោល ផ.ស.ស. (ឆ្នាំ២០០០) ដែល​បានប្រើប្រាស់​សម្រាប់ចងក្រង ផ.ស.ស. ជាងម្ភៃឆ្នាំ នឹង​ដំណើរការជំនួស​ឆ្នាំគោលថ្មី (ឆ្នាំ២០១៤) ដើម្បីធ្វើការគណនាថ្លៃថេរ ផ.ស.ស. សម្រាប់​វាស់វែង​ទំហំ​និង​កំណើន​សេដ្ឋកិច្ចកម្ពុជា។

តាមអនុសាសន៍របស់នាយកដ្ឋានស្ថិតិអង្គការសហប្រជាជាតិ (UNStatistics Department-UNSD) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្នើឱ្យប្រទេសជាសមាជិកផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. រៀងរាល់ ៥ ឆ្នាំ ឬយូរបំផុត ១០ ឆ្នាំម្ដង។

លោក ទ្រី ឫទ្ធា អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ នៃ​ក្រសួង​ផែនការ​បាន​បញ្ជាក់ថា គោលបំណង​ជាចម្បងនៃ​ការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិឆ្នាំ ២០១៤ គឺ​ដើម្បីធ្វើបច្ចុប្បន្នភាព ទំហំ វិសាលភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា សម្រាប់ធ្វើការប៉ាន់ស្មានឡើងវិញស៊េរីទិន្នន័យ ផលិតផល​ក្នុងស្រុកសរុប (ផ.ស.ស.) ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២ ស៊េរីទិន្នន័យ ផ.ស.ស.។

លោកថា ឆ្នាំគោល ២០០០ ដែលបានប្រើប្រាស់ជាង ២០ ឆ្នាំកន្លងមកនេះ ​ត្រូវបានវាយតម្លៃដោយអ្នកជំនាញស្ថិតិ និងសេដ្ឋកិច្ចនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងស្ថាប័ន​ស្ថិតិស៊ុយអែត ថាលែងតំណាងឱ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជាហើយ ទាំងទំហំ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច និងបានលើកជាសំណើសុំប្តូរឆ្នាំគោលមកវិទ្យាស្ថានជាតិស្ថិតិនៃ​ក្រសួង​ផែនការ។

លោកបន្តថា កន្លងមក វិទ្យាស្ថានជាតិ​ស្ថិតិនៃក្រសួងផែនការបានប្តូរឆ្នាំគោលម្ដងគឺប្តូរពីឆ្នាំ ១៩៩៣ ទៅ​ឆ្នាំ២០០០ ដោយផ្អែក​លើការអង្កេតសហគ្រាសឆ្នាំ២០០០ ដែលមានសំណាកគំរូត្រឹមតែជាង ២.០០០ សហគ្រាស ហើយចាប់ពីឆ្នាំ​២០០០ មកទល់ពេលបច្ចុប្បន្ន វិទ្យាស្ថានជាតិស្ថិតិពុំទាន់​បានប្ដូរឆ្នាំគោលទេ។

លោក​បន្ត​ទៀត​ថា ការវាស់វែង សេដ្ឋកិច្ចដែលមានឆ្នាំគោលយូរជាង ២០ ឆ្នាំ បែបនេះ បានធ្វើ​ឲ្យ​ស្ថិតិគណនេយ្យជាតិ លែងមានសង្គតិភាពជាមួយនឹងស្ថិតិម៉ាក្រូសេដ្ឋកិច្ចដទៃទៀតដូចជា៖ ស្ថិតិ​ហិរញ្ញវត្ថុ​រដ្ឋាភិបាល ស្ថិតិ​ជញ្ជីងទូទាត់ ស្ថិតិ​រូបិយវត្ថុ ដែល​ត្រូវបាន​ប្រើប្រាស់​ជាធាតុចូល​សម្រាប់​រៀបចំ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត កម្មវិធី​នយោបាយ​នានា​របស់រាជរដ្ឋាភិបាល។

ការផ្លាស់ប្តូរ​ឆ្នាំគោល ផ.ស.ស. ឆ្នាំ ២០១៤ បានផ្អែកលើប្រភពទិន្នន័យសំខាន់ៗរួមមាន៖ ជំរឿនសេដ្ឋកិច្ច​ឆ្នាំ ២០១១ ជំរឿន​កសិកម្មឆ្នាំ ២០១៣ អង្កេតពាក់កណ្តាលជំរឿនសេដ្ឋកិច្ចឆ្នាំ ២០១៤ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ ២០១៤ និងប្រភពទិន្នន័យរដ្ឋបាលផ្សេងទៀត ដូចជា ជញ្ជីងទូទាត់ (ធនាគារ​ជាតិ​នៃកម្ពុជា) ស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល(ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ទិន្នន័យ​ពាណិជ្ជកម្ម​អន្តរជាតិ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) និងទិន្នន័យក្រសួង ស្ថាប័នផ្សេង​ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

លទ្ធផលបឋមការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ ២០១៤ ត្រូវបានត្រួតពិនិត្យគុណភាព និង ពិភាក្សា​ជាច្រើនលើក​ជាមួយអ្នកជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា មូលនិធិ រូបិយវត្ថុ​អន្តរជាតិ និងស្ថាប័នស្ថិតិ​ប្រទេសស៊ុយអែត រហូតលទ្ធផលចុងក្រោយសម្រេចបាន ដូច​ខាងក្រោម​៖

១- ទំហំសេដ្ឋកិច្ច ៨៨,៩ ទ្រីលានរៀល ស្មើនឹង ២២,១ ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំគោល ២០១៤ បើធៀបនឹងឆ្នាំ២០០០ មានទំហំសេដ្ឋកិច្ច ៦៧,៤ទ្រីលានរៀល បានកើនឡើង ៣១,៩%។
២- រចនាសម្ព័ន្ធសេដ្ឋកិច្ច៖ វិស័យកសិកម្មមាន​ចំណែក ២២% នៃ ផ.ស.ស. (ថយ​ចុះពី ២៩%) វិស័យ​ឧស្សាហកម្ម​មានចំណែក ៣០% នៃ ផ.ស.ស. (កើន​ពី ២៦%) វិស័យសេវាកម្មមាន​ចំណែក ៤២% នៃ ផ.ស.ស. (កើន​ពី ៤០%) នៅឆ្នាំ២០១៤ បើធៀបនឹងឆ្នាំ២០០០។
៣- ចំណូលសម្រាប់ម្នាក់ (GDP per capita) កើនពី ១ ១៣១ ដុល្លារ​អាម៉េរិក ដល់ ១ ៤៨៩ ដុល្លារ អាម៉េរិក នៅឆ្នាំ២០១៤។
៤- គិតក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាមានទំហំ ១៦០,១ ទ្រីលានរៀល​តាមថ្លៃបច្ចុប្បន្ន ស្មើនឹង ៣៩,៥ ប៊ីលាន​ដុល្លារអាម៉េរិក និងកំណើន ៥,១%។ ចំណូលសម្រាប់ម្នាក់ ប៉ាន់ស្មាន ២ ៣៤៥ ដុល្លារ​អាម៉េរិក​៕

The post រដ្ឋាភិបាល​ប្រកាស​​ផ្លាស់ប្តូរ​ ឆ្នាំ​គោល​ជាតិ​​ថ្មី​​​ឲ្យសមស្របទៅ​ទំហំ​ និង​​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ appeared first on Kampuchea Thmey Daily.

កម្ពុជា កំពុងជំរុញការអនុវត្តគោលនយោបាយប្រជាជន ដើម្បីអភិវឌ្ឍប្រកបដោយចីរភាពត្រឹមឆ្នាំ ២០៣០
ក្រសួងផែនការ និងស្ថាប័នពាក់ព័ន្ធ បានរៀបចំសិក្ខាផ្សព្វផ្សាយស្តីពី ការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដើម្បីប្រមូលធាតុចូលធ្វើយ៉ាងណាឱ្យកម្ពុជាមានការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈកាត់បន្ថយភាពក្រីក្រ និងដោះស្រាយបញ្ហាប្រឈមនានា។

សិក្ខាសាលានេះ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍ ក្រោមអធិបតីភាពលោក ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធ គណៈអភិបាលខេត្ត និងមន្ទីរផែនការទាំង២៥រាជធានី-ខេត្ត សរុបប្រមាណ ១៥០នាក់។

លោក ប៉ូច ប៊ុណ្ណាក់ បានលើកឡើងថា គោលបំណងសិក្ខាសាលានេះ ដើម្បីជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការបញ្ជ្រាបការយល់ដឹងឱ្យទូលំទូលាយដល់អ្នកពាក់ព័ន្ធទាំងអស់ អំពីទស្សនវិស័យ យុទ្ធសាស្រ្ត ផែនការគោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល។ លោកបន្តថា គោលនយោបាយនេះ បានផ្សាភ្ជាប់ជាមួយនឹងបញ្ហាប្រជាជន ការអភិវឌ្ឍ បម្រែបម្រួលប្រជាសាស្ត្រ ទេសន្តរប្រវេសន៍ នគរូបនីយកម្ម អប់រំ ចំណេះដឹង ជំនាញ ការងារ សុខភាព យុវវ័យ មនុស្សវ័យចាស់ យេនឌ័រ សុខមាលភាព និងបញ្ហាសុខភាពបន្តពូជយុវវ័យ ។
លោកបញ្ជាក់ថា៖« ដោយឈរលើទស្សនថាប្រជាជន គឺជាមធ្យោបាយនៃការអភិវឌ្ឍន៍ និងបរិយាប័ន្នក្នុងស្ថានភាពសង្គមសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន គោលនយោបាយជាតិប្រជាជន ត្រូវបានធ្វើបច្ចុប្បន្នកម្មជាគោលនយោបាយជាតិ ប្រជាជន ២០១៦-២០៣០ ដើមី្បឆ្លើយតបនឹងបម្រែបម្រួលសង្គម សេដ្ឋកិច្ច និងសង្គមប្រជាសាស្ត្រ ដែលកម្ពុជាបាននិងកំពុងឆ្លងកាត់»។
លោកថា គោលនយោបាយថ្មីនេះ នឹងឆ្លើយតបភាពចាំបាច់ក្នុងការបញ្ចូលបញ្ហាប្រជាជនទៅក្នុងផែនការអភិវឌ្ឍន៍ សំដៅធានាបានការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច មានសន្ទុះលឿនជាមុន និងប្រកបដោយចីរភាព ក្នុងការរួមចំណែកកាត់​បន្ថយភាពក្រីក្រ និងធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជន ។

ជាមួយគ្នានេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានលើកឡើងពីវឌ្ឍនភាពរបស់ខេត្តថា ក្នុងរយៈពេលកន្លងមក ខេត្តរបស់ខ្លួនមានការរីចកម្រើនគួរឱ្យកត់សម្គាល់ មានដូចជាវិស័យទេសចរណ៍ កសិកម្ម និងសេវាកម្មផ្សេងៗ ហើយបានដើរតួនាទីយ៉ាងសំខាន់ប្រកបដោយសក្តានុពលក្នុងការរួមចំណែកសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្ត ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕
ដោយ៖ គឿន វេត

The post កម្ពុជា កំពុងជំរុញការអនុវត្តគោលនយោបាយប្រជាជន ដើម្បីអភិវឌ្ឍប្រកបដោយចីរភាពត្រឹមឆ្នាំ ២០៣០ appeared first on Kampuchea Thmey Daily.