ក្រុមបាល់ទាត់ ឡាយហ្វ Archives - Kampuchea Thmey Daily

ក្លិប៣​កំពុង កសាង​មូលដ្ឋានគ្រឹះ​​អ្នក​គាំទ្រផ្ទាល់​ខ្លួន​យ៉ាង​ល្អ​​នៅតាម​ខេត្ត
ក្លិប​​៣​នៅ​ក្នុង​លីគ​កំពូល​​កម្ពុជា​​ដែល​ស្ថិត​នៅ​ខេត្ត​កំពុង​ទទួល​បាន​ការ​ចាប់​​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ និង​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយ។ ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​វិជ្ជមាន​នៃ​អ្នក​គាំទ្រ​​ដែល​មិន​ត្រឹម​តែ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​រាជ​ធានី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឈាន​ទៅ​ដល់​ការ​សាងមូលដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់​សម្រាប់​​អ្នក​គាំទ្រ​នៅ​តាម​បណ្តា​ខេត្ត​នានា។

សកម្មភាពអ្នក​គាំទ្រ​តាម​បណ្តា​ខេត្ត​ទាំង​នេះ ស្រប​ទៅ​នឹង​​គោល​ដៅ​​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ដែល​បាន​ដាក់​ចក្ខុវិស័យ​​របស់​ខ្លួន​ថា ខេត្ត​មួយ​មាន​ក្លិប​អាជីព​មួយ និង​កីឡដ្ឋាន​ស្តង់ដា​មួយ​ ដើម្បី​ប្រមូល​ផ្តុំ​ធន​ធាន​កីឡាករ ថ្នាក់​ដឹក​នាំ និង​អ្នក​គាំទ្រ​ប្រចាំ​ខេត្ត​រៀង​ៗ​ខ្លួន។

ក្លិប​បាល់ទាត់​ឡាយហ្វ ខេត្ត​ព្រះ​សីហនុ

ក្លិប​បាល់ទាត់​ឡាយហ្វ ខេត្ត​ព្រះ​សីហនុ ទើប​តែ​បង្ហាញ​ខ្លួន​ជា​ក្រុម​អាជីព និង​មាន​កីឡដ្ឋាន​ត្រឹម​ត្រូវ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​​ប៉ុណ្ណោះ ប៉ុន្តែ​ក្លិប​មួយ​នេះ​បាន​ឈ្នះ​​ជើង​ឯក​លីគ​ទី​២​​កាល​ពី​រដូវ​កាល​២០២៣-២៤​ដើម្បី​ទទួល​បាន​កៅអី​ចូល​រួម​ប្រកួត​លីគ​កំពូល។

នៅ​ពេល​មាន​ឈ្មោះ​ចូល​រួម​ប្រកួត​លីគ​កំពូល ក្លិប​ឡាយហ្វ ខេត្ត​ព្រះ​សីហនុ ​កាន់​តែ​ជំរុញ​ក្នុង​ការ​ពង្រឹង​ក្រុម និង​រៀបចំ​ហេដ្ឋាន​រចនា​សម្ព័ន្ធ​នៃ​កីឡដ្ឋាន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ធ្វើ​សកម្មភាព​​ទាក់​ទាញ​អ្នក​គាំទ្រ​ក្នុង​ខេត្ត​ឲ្យ​ចូល​រួម​លើក​ទឹក​ចិត្ត​កាន់​តែ​ច្រើន។ ទី​បំផុត ស្ថានភាព​អ្នក​គាំទ្រ​ប្រចាំ​ខេត្ត​មួយ​នេះ​កំពុង​កើន​ឡើង​ជា​លំដាប់។ ទាំង​នេះ​ហើយ​ជា​អ្វី​ដែល​ក្លិប​បាល់ទាត់​តាម​បណ្តា​ខេត្ត​ចង់​ឃើញ។ នៅ​ពេល​ក្រុម​កាន់​តែ​ល្អ កីឡាករ​​កាន់​តែ​ល្បី កីឡដ្ឋាន​កាន់​តែ​ស្អាត នោះ​អ្នក​គាំទ្រ​កាន់​តែ​ច្រើន។

ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ

ប្រមាណ​ពីរ​បី​ឆ្នាំចុង​ក្រោយ ក្រុម​បាល់ទាត់​ដែល​មាន​មូលដ្ឋាននៅ​ខេត្ត​សៀម​រាប​មួយ​នេះ​បាន​ធ្វើ​សកម្មភាព​​ប្រមូល​​អ្នក​គាំទ្រ​​ក្នុង​ខេត្ត​យ៉ាង​សកម្ម បើ​ទោះ​ជា​កាល​ពី​មុន​មិន​ទាន់​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​ក៏​ដោយ​។ នៅ​រដូវ​កាល​២០២៤-២៥ អង្គរថាយហ្គឺរ មានកីឡដ្ឋាន​ផ្ទាល់​ខ្លួន​រឹត​តែ​ងាយ​ស្រួល​ក្នុង​ការ​ទាក់​ទាញ​អ្នក​គាំទ្រ​របស់​ខ្លួន។

រាល់​ការ​ប្រកួត​នៅ​កីឡដ្ឋាន​របស់​អង្គរថាយហ្គឺរ​ក្នុង​រដូវ​កាល​នេះ​តែង​តែ​មាន​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​ផ្ទាល់​យ៉ាង​ច្រើន​កុះករ។ ទាំង​នេះ​ជា​កម្លាំង​ចិត្ត​ដ៏​សំខាន់​បំផុត​សម្រាប់​ម្ចាស់​ក្លិប​ដែល​ជា​ជន​ជាតិ​ជប៉ុន។ នៅ​ពេល​អ្នក​គាំទ្រ​ទិញ​សំបុត្រ​ចូល​ទស្សនា​ផ្ទាល់ ក្លិប​ក៏​អាច​រក​ចំណូល​ពី​អ្នក​គាំទ្រ ហើយ​ជា​ពិសេស ក្លិប​ក៏​ងាយស្រួល​ក្នុង​ការ​ស្វែង​រក​ដៃ​គូ​ឧបត្ថម្ភ​​​​តាម​រយៈ​អ្នក​គាំទ្រ​ច្រើន។ អ្វី​ដែល​សំខាន់​បំផុត កីឡាករ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​លេង​នៅ​លើ​ទី​លាន​ចំពោះ​មុខ​អ្នក​គាំទ្រ។

ក្លិប​បាល់ទាត់​ខេត្ត​ស្វាយរៀង

ពីរ​រ​ដូវ​កាល​ចុង​ក្រោយ កីឡដ្ឋាន​បាល់ទាត់​​ខេត្តស្វាយរៀង​អាច​ត្រូវ​បាន​ជា​ទី​កន្លែង​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ច្រើន​ជាង​គេ​បំផុត​រាល់​ការ​ប្រកួត។ រាល់​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​ហោច​ណាស់​ក៏​មាន​អ្នកគាំទ្រ​ចូល​ទស្សនាផ្ទាល់​ជាង​២០០០​នាក់​ដែរ។

ដោយ​មើល​ឃើញ​ពី​កំណើន​អ្នក​គាំទ្រ​​កើន​ឡើង​ជា​លំដាប់ ម្ចាស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​កែ​លំអ និង​បង្កើន​ទី​កន្លែង​សម្រាប់​អ្នក​គាំទ្រ​រដូវ​ដល់​ជាង​៤​០០០​នាក់​កាល​ពី​ដើម្បី​រដូវ​កាល​នេះ។​ ស្រប​ពេល​​​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​​កំពុង​ល្អ កីឡដ្ឋាន​កាន់​តែ​ស្អាត និង​អ្នក​គាំទ្រ​កាន់​តែ​ច្រើន គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏សំខាន់​ក្នុង​ការ​បោះ​ជំហាន​ទៅ​រក​ភាពរីក​ចម្រើន​កាន់​តែ​ខ្លាំង។

ជាមួយ​គ្នា​នេះ ក្លិប​បាល់ទាត់​ណាហ្គាវើលដ៍ ​ស្ថិត​នៅ​ខេត្ត​កំពង់ស្ពឺ​ និង​ក្លិប​គិរីវង់សុខសែន​ជ័យ ស្ថិត​នៅ​ខេត្ត​តាកែវ​ ក៏​មាន​អ្នក​គាំទ្រ​ផ្ទាល់​ខ្លួន​ច្រើន​ដែរ ប៉ុន្តែ​មិន​សូវ​ផុល​ផុស​​ខ្លាំង​ទេ បើ​ប្រៀប​ធៀប​នឹង​កីឡដ្ឋាន​នៅ​ខេត្ត​ទាំង​៣​ខាង​លើ។ នៅ​រាជ​ធានី​ភ្នំពេញ​វិញ​ កីឡដ្ឋាន​របស់​ក្លិប អាយអេសអាយ ដង្កោសែន​ជ័យ ​កំពុង​ស្រួប​ទាញ​អ្នក​គាំទ្រ​ច្រើន​។ កីឡដ្ឋាន​របស់​ភ្នំពេញ​​ក្រោន និង​វិសាខា ​មាន​អ្នក​គាំទ្រ​ច្រើន​ស្រាប់​ហើយ ខណៈ បឹងកេត​ ជា​ក្លិប​ដែល​មាន​អ្នក​គាំទ្រ​ស្រឡាញ់​ពេញ​ចិត្ត​​ច្រើន​ណាស់ ប៉ុន្តែ​នៅ​ពេល​នេះ​មិន​ទាន់​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​ជា​អចិន្ត្រៃយ៍​ឡើយ៕  ​

អត្ថបទ៖ វីរបុត្រ

The post ក្លិប៣​កំពុង កសាង​មូលដ្ឋានគ្រឹះ​​អ្នក​គាំទ្រផ្ទាល់​ខ្លួន​យ៉ាង​ល្អ​​នៅតាម​ខេត្ត appeared first on Kampuchea Thmey Daily.

ក្រុមសាកលវិទ្យាល័យ ឡាយហ្វ រំពឹងឡើងវគ្គផ្តាច់ព្រ័ត្រកីឡាឧត្តមសិក្សាថ្នាក់ជាតិ
ប្រធាន​ក្រុមបាល់ទាត់​សាកល​វិទ្យាល័យ ឡាយហ្វ កីឡាករ​ វី ចាន់ដារ៉ា រំពឹង​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​រហូត​ដល់​៩០​%​សម្រាប់​ការ​ប្រកួត​​កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិឆ្នាំ២០២៤។

​កីឡាករ វី ចាន់ដារ៉ា បាន​​លើក​ឡើង​ថា ការ​ចូល​រួម​ប្រកួត​​កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិឆ្នាំ២០២៤ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​​ពួក​គាត់​ ពី​ព្រោះ​​កីឡាករ​ដែល​បាន​ចូល​រួម​ប្រកួត​ជា​និស្សិត​ជំនាញ​«គ្រប់​គ្រង​កីឡា ឬ Sport Management»។ ​ក្រៅ​ពី​ការ​សិក្សា​ថ្នាក់​ពី​ជំនាញ​គ្រប់​គ្រង​កីឡា កីឡាករ​បាន​ហ្វឹក​ហាត់​បាល់ទាត់ និង​ចេញ​អនុវត្ត​ជាក់​ស្តែង​ដូច​ជា​ការ​ចូល​រួម​ប្រកួត​ កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ជា​ដើម​គឺ​រឹត​តែ​ធ្វើ​ឲ្យ​និស្សិត​កីឡា​កាន់​តែ​ល្អ​ប្រសើរ។

បូក​រួម​ជា​មួយ​កីឡាករ​ដែល​ជា​និស្សិត​ជំនាញ​​គ្រប់​គ្រង​កីឡា និង​កីឡាករ​ខ្លះ​ជា​សមាជិក​ក្រុម​បាល់ទាត់​ ឡាយហ្វ ដែល​បាន​ឈ្នះ​ជើង​ឯក​លីគ​កម្ពុជា​ទី​២​បាន​ធ្វើ​ឲ្យ​ក្រុម​បាល់ទាត់​សាកល​វិទ្យាល័យ​ ឡាយហ្វ រំពឹង​ទទួល​បាន​ល្អ​ប្រសើរ ជា​ពិសេស​អាច​នឹង​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ថែម​ទៀត។

កីឡាករ វី ចាន់ដារ៉ា ក្នុង​នាម​ជា​ប្រធាន​ក្រុម​បាន​និយាយ​ថា ៖«យើង​មក​នេះ​គឺ​ដាក់​ក្តី​សង្ឃឹម​នាំ​លទ្ធផល​ល្អ​ជូន​អ្នក​គាំទ្រ​​នៅ​ខេត្ត​ព្រះ​សីហនុ។ យើង​ខ្ញុំ​​​ប្តេជ្ញា​ធ្វើ​ឲ្យ​បាន​ល្អ ហើយ​​សង្ឃឹម​៩០​%​ដែល​អាច​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ»។

ការ​រំពឹង​ខ្ពស់​បែប​នេះ បន្ទាប់​ពី​៣​ប្រកួត​​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម​បាល់ទាត់​សាកល​វិទ្យាល័យ ឡាយហ្វ ធ្វើ​បាន​ល្អ​ខ្លាំង​មែន​ទែន​ដោយ​ទទួល​បាន​ជ័យជម្នះ​ទាំង​៣​ប្រកួត និង​កំពុង​ឈរ​លើ​កំពូល​តារាង​ពូល A។

ការ​ប្រកួត​ទី១ ពួក​គេ​បាន​យក​​ឈ្នះ​​ក្រុម​បាល់ទាត់​សាកល​វិទ្យាល័យ​ជាតិមានជ័យ ដោយ​លទ្ធផល ៥-១ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា និង​ការ​ប្រកួត​ទី​២ បាន​យក​ឈ្នះ​​​ក្រុមបាល់ទាល់សាកលវិទ្យាល័យ ជាតិបាត់ដំបង ​ដោយ​លទ្ធផល​លទ្ធផល ៧-១ កាល​ពី​ថ្ងៃ​ទី២០​ ខែ​ឧសភា និង​​ការ​ប្រកួត​ទី៣​​​បាន​យក​ឈ្នះ​ក្រុម​​បាល់ទាត់​សាកល​វិទ្យាល័យ​គ្រប់​គ្រង និង​សេដ្ឋកិច្ច​ដោយ​លទ្ធផល ៦-០ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៤។

ឥឡូវ​នេះ ក្រុម​បាល់ទាត់​សាកល​វិទ្យាល័យ ឡាយហ្វ បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្នុង​នាម​ជា​ក្រុម​កំពូល​តារាង​ពូល A ​ត្រូវ​ប៉ះ​ក្រុម​នៅ​ពូល B ​ដើម្បី​រក​ឱកាស​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ

The post ក្រុមសាកលវិទ្យាល័យ ឡាយហ្វ រំពឹងឡើងវគ្គផ្តាច់ព្រ័ត្រកីឡាឧត្តមសិក្សាថ្នាក់ជាតិ appeared first on Kampuchea Thmey Daily.