ក្រុមប្រឆាំង Archives - Kampuchea Thmey Daily

ក្នុងអំឡុងពេលនេះ តើក្រុមប្រឆាំងនៅក្រៅប្រទេស គួរធ្វើសកម្មភាពកេងចំណេញនយោបាយជាជាងគិតប្រយោជន៍ជាតិជាធំដែរឬទេ?
មេសហជីព បានលើកឡើងថា អំឡុងពេលប្រទេសកម្ពុជារងការឈ្លានពានពីប្រទេសជិតខាង គឺក្រុមគណបក្សប្រឆាំងនៅក្រៅប្រទេស តែងតែនិយាយបន្តុះបង្អាប់ បំបែកបំបាក់ផ្ទៃក្នុងជាតិខ្លួនឯង និងតែងតែបង្កើតព័ត៌មានប្រជាភិថុតិដើម្បីកេងចំណេញនយោបាយ។ ចំណែកឯអ្នកវិភាគ ក៏បានលើកឡើងថា ក្រុមអ្នកនយោបាយទាំងនោះ តែងតែផ្សព្វផ្សាយព័ត៌មានបំភាន់បោកបញ្ឆោតប្រជាពលរដ្ឋ និងបំបាក់ទឹកចិត្តកងទ័ព។

ការលើកឡើងនេះ ស្របពេលដែលក្រុមប្រឆាំងនៅក្រៅប្រទេស ត្រូវគេមើលឃើញថា មិនបានជួយជ្រោមជ្រែង ឬលើកទឹកចិត្តរាជរដ្ឋាភិបាល និងកងទ័ពនៅក្នុងការការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាននោះទេ ថែមទាំងបានផ្សព្វផ្សាយព័ត៌មានមិនពិតបោកបញ្ឆោតពលរដ្ឋ និងបំបាក់ទឹកចិត្តកងទ័ព ដើម្បីកេងចំណេញនយោបាយថែមទៀត។ លើសពីនេះទៀត ពួកគេក៏មិនបានធ្វើសកម្មភាពឱ្យអន្តរជាតិជួយបញ្ឈប់ការឈ្លានពានមកលើកម្ពុជា ក៏ដូចជាមិនបានចូលរួមបរិច្ចាគជួយប្រជាពលរដ្ឋជាជនភៀសសឹកផងដែរ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍នៅថ្ងៃទី២ ខែមករានេះថា ក្រុមបក្សប្រឆាំងនៅក្រៅប្រទេស មិនដែលធ្វើសកម្មភាពឱ្យអន្តរជាតិដាក់សម្ពាធលើប្រទេសជិតខាង ដែលបានឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជានោះទេ ហើយក៏មិនដែលអើពើពីសុខទុក្ខប្រជាពលរដ្ឋនោះដែរ។ ផ្ទុយទៅវិញ ពួកគេតែងតែនិយាយបន្តុះបង្អាប់ បំបែកបំបាក់ផ្ទៃក្នុងជាតិខ្លួនឯង និយាយមួលបង្កាច់បង្ខូចកិត្តិយសរាជរដ្ឋាភិបាល និងកងទ័ព ហើយយកចំណុចទាំងនេះទៅអត្ថាធិប្បាយវែកញែកឱ្យអន្តរជាតិយល់ខុសមកលើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធដែលឈរជើងការពារព្រំដែន ហើយព្រមទាំងនិយាយលើកជើងសត្រូវឈ្លានពានថែមទៀត។

លោក សំ សឿន បានលើកឡើងថា «ហើយតែងតែបង្កើតនូវព័ត៌មានប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយរបស់ខ្លួនទៅវិញ ទង្វើដ៏អាក្រក់ថោកទាបរបស់ក្រុមជនក្បត់ជាតិ និងក្រុមបក្សប្រឆាំងដែលនិរទេសខ្លួននៅក្រៅប្រទេស គឺជាទង្វើដ៏អាក្រក់បំផុតដែលប្រជាជនកម្ពុជាមិនត្រូវការ ហើយប្រជាជនកម្ពុជាទូទាំងប្រទេសមានការស្អប់ខ្ពើម ចំពោះទង្វើដ៏កខ្វក់របស់ក្រុមនេះណាស់»។

ចំណែកលោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ បានលើកឡើងថា ចាប់តាំងពីប្រទេសកម្ពុជារងការឈ្លានពានពីប្រទេសជិតខាង ចាប់តាំងពីខែកក្កដាមកទល់បច្ចុប្បន្ន សមាជិកគណបក្សប្រឆាំងនៅក្រៅប្រទេស ជាពិសេសលោក អ៊ុ សំអាន តែងតែបង្ហោះវីដេអូពាក់ព័ន្ធនឹងការឈ្លានពាននេះ ដែលជាព័ត៌មានមិនពិត និងមានចរិកបោកបញ្ឆោតប្រជាជនខ្មែរ និងបំបាក់ទឹកចិត្តកងទ័ព។

លោក បានបន្តថា មិនត្រឹមតែប៉ុណ្ណោះ គឺក្រុមនេះបានបង្ហោះអួតបង្ហាញពីភាពខ្លាំងក្លារបស់កងទ័ពថៃ ព្រមទាំងចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា មិនយកចិត្តទុកជាមួយកងទ័ពជួរមុខ ខណៈពេលដែលស្មារតីជាតិខ្មែរកំពុងពុះកញ្ជ្រោល និងមានការបរិច្ចាគយ៉ាងច្រើនដល់ជនភៀសសឹក និងកងទ័ពរបស់កម្ពុជានៅជួរមុខ។

អ្នកវិភាគរូបនេះ បានបន្ថែមថា «ការផ្សព្វផ្សាយម្តងហើយម្តងទៀតនូវរឿងរ៉ាវបំភាន់ ឬបំបាក់ទឹកចិត្តដោយក្រុមប្រឆាំងក្នុងអំឡុងជម្លោះកម្ពុជា-ថៃ ត្រូវបានគេយល់ថា មិនមែនជាសកម្មភាពចៃដន្យនោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រនយោបាយដោយចេតនា ក្នុងគោលបំណងបំបែកបំបាក់សាមគ្គីជាតិ និងបំបាក់ស្មារតីជាតិ និងភាពជឿជាក់លើរដ្ឋាភិបាល»។

រីឯលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ មានប្រសាសន៍ថា នៅពេលដែលប្រទេសជាតិកំពុងទទួលរងនូវការឈ្លានពាន គឺប្រជាពលរដ្ឋខ្មែរមិនថាមាននិន្នាការបែបណានោះទេ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងទស្សនៈរួមមួយ ដើម្បីតទល់នឹងសត្រូវឈ្លានពាន។

លោកបណ្ឌិត បានលើកឡើងថា «ខ្ញុំមិនបានបែងចែក រើសអើងគណបក្សណាទេ ក៏ប៉ុន្តែអាហ្នឹងយើងគិតទាំងអស់គ្នាទៅ ពេលនេះប្រសិនបើយើងសង្កត់មករដ្ឋាភិបាល សង្កត់មកអាជ្ញាធររបស់យើងទៀត អាហ្នឹងវាធ្វើឱ្យកម្លាំងទាំងក្នុង ទាំងក្រៅប្រឈមជាមួយរាជរដ្ឋាភិបាលហើយ អញ្ចឹងយើងត្រូវរួបរួមនូវកម្លាំងខាងក្នុងសិន អានេះបានគេហៅថា អ្នកស្នេហាជាតិពិតប្រាកដ មិនមែនស្នេហាជាតិពេលសត្រូវឈ្លានពានយើងបែរជាវៃប្រទេសជាតិខ្លួនឯងដែរ»។

ដោយមិននិយាយចំឈ្មោះក្រុមណាមួយនោះ អ្នកជំនាញរូបនេះ កត់សម្គាល់ថា មានក្រុមអ្នកនយោបាយមួយចំនួន មិនត្រឹមតែមិនបានជួយជ្រោមជ្រែងរាជរដ្ឋាភិបាល និងជួយជនភៀសសឹកនោះទេ តែថែមទាំងធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល និងនិយាយហុចដងដាវឱ្យសត្រូវឈ្លានពានថែមទៀត។ លោកបណ្ឌិត យង់ ពៅ បានចាត់ទុកទង្វើនេះថា មិនមែនជាអ្នកនយោបាយដែលស្រលាញ់ជាតិពិតប្រាកដទេ តែជាអ្នកនយោបាយស្រលាញ់អំណាចផ្ទាល់ ផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់គំនុំផ្ទាល់ខ្លួន ធ្វើយ៉ាងណាឱ្យតែខ្លួនបានឈ្នះ៕

The post ក្នុងអំឡុងពេលនេះ តើក្រុមប្រឆាំងនៅក្រៅប្រទេស គួរធ្វើសកម្មភាពកេងចំណេញនយោបាយជាជាងគិតប្រយោជន៍ជាតិជាធំដែរឬទេ? appeared first on Kampuchea Thmey Daily.

The Sunday Guardian ៖«គណបក្សប្រឆាំង និងអ្នកជាតិនិយមថៃ មានជាប់ពាក់ព័ន្ធនៅក្នុងផែនការប្រឆាំងនឹងនាយករដ្ឋមន្ត្រីកម្ពុជា»
តាមរយៈអត្ថបទចុះផ្សាយលើគេហទំព័រ The Sunday Guardian ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ចេញនូវការបែកធ្លាយអនាមិក ដោយចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជាដែលកំពុងនិរទេសខ្លួនថា បានរៀបចំផែនការ បង្កភាពចលាចល នៅតាមព្រំដែនជាមួយប្រទេសថៃ។ អត្ថបទបានឱ្យដឹងថា ឯកសារផ្ទៃក្នុងដែលត្រូវបានចែករំលែកដោយអនាមិកជាមួយThe Sunday Guardian ក្នុងរយៈពេលមួយខែកន្លងមកនេះ បានអះអាងថា ឥស្សរជនប្រឆាំងកម្ពុជាដែលកំពុងនិរទេសខ្លួនបានសម្របសម្រួលជាមួយចលនាជាតិនិយម«អាវលឿង»របស់ថៃ ដើម្បីបង្កអស្ថិរភាពដល់រដ្ឋាភិបាលកម្ពុជា។

ឯកសារមានដូចជាអ៊ីមែលចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដែលត្រូវបានចោទប្រកាន់ថា បានផ្ញើដោយ មូរ សុខហួរ ទៅឱ្យសកម្មជនភៀសខ្លួនឈ្មោះ ឯម ពិសិដ្ឋ ដែលដឹកនាំបណ្តាញយុវជនកម្ពុជាសកលនៅប្រទេសថៃ។ ឯកសារភ្ជាប់ជាមួយសារនោះ គឺជាឯកសារដែលមានចំណងជើងថា«ផែនការសកម្មភាពទ្វេភាគី និងសេចក្តីណែនាំរបស់ប្រធាន»។ ផែនការនេះ បានកំណត់នូវសំណើ ដើម្បីផ្តួចផ្តើមសកម្មភាពយុទ្ធសាស្ត្រនៅតាមព្រំដែនកម្ពុជា-ថៃ និងការពង្រីកការនិយាយជាសាធារណៈអំពីបញ្ហាទឹកដីនៅក្នុងតំបន់រសើបៗ ដូចជា តាមាន់ធំ និងតំបន់មុំបី នៅខេត្តព្រះវិហារ។

យោងតាមផែនការ ក្រុមអាវលឿងរបស់ប្រទេសថៃ ត្រូវបានប្រគល់ភារកិច្ចឱ្យប្រមូលកម្លាំងសម្រាប់ប្រតិបត្តិការនៅព្រំដែន ដើម្បីបង្កការរំខាន និងផ្តល់ការបណ្តុះបណ្តាលជាប្រព័ន្ធលើការប្រឈមមុខគ្នាដោយហិង្សា ការតវ៉ាអហិង្សា និងសង្គ្រាមព័ត៌មាន។ សម្រាប់ភាគីកម្ពុជា ផែនការនេះ អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង«ពង្រឹងបណ្តាញនៅថ្នាក់មូលដ្ឋាន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា» និងសម្របសម្រួលជាមួយសកម្មជនថៃ ដើម្បីបញ្ឆេះមនោសញ្ចេតនាជាតិនិយម និង«ប្រែក្លាយជម្លោះកម្ពុជា-ថៃ ទៅជាបញ្ហាប្រឈមចំពោះភាពស្របច្បាប់នៃការគ្រប់គ្រងរបស់គ្រួសាររបស់លោក ហ៊ុន សែន ក្នុងគោលបំណងឈានទៅរកការផ្ដួលរំលំ»។

ឯកសារ ក៏មានសរសេរផងដែរថា «សេចក្តីណែនាំរបស់ប្រធាន (សំដៅមេបក្សប្រឆាំងកម្ពុជាដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស» បានស្នើឱ្យមានការបង្កើតមូលដ្ឋានសកម្មភាពនៅក្នុងប្រទេសថៃ ការរៀបចំសម្រាប់ការផ្តួចផ្តើមការបណ្តុះបណ្តាល និងការអនុវត្តវិធានការសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត និងការរក្សាទិន្នន័យឯកជនឱ្យបានតឹងរ៉ឹង ដើម្បីការពារការបែកធ្លាយព័ត៌មាន។អ៊ីមែលដែលភ្ជាប់មកជាមួយនោះ បានបង្ហាញថា «មូរ សុខហួរ បានសរសេរទៅកាន់ ឯម ពិសិដ្ឋ ដោយលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងទាំងនេះ»។ ឯកសារបែកធ្លាយនេះ ត្រូវបានទាក់ទងដើម្បសុំការអត្ថាធិប្បាយ។ គ្មានការឆ្លើយតបណាមួយពី ឯម ពិសិដ្ឋទេ រហូតមកដល់ពេលដែលអត្ថបទនេះបានចុះផ្សាយ។ ប្រភពដែលបានផ្តល់ឯកសារទាំងនេះ មិនបានបង្ហាញអត្តសញ្ញាណរបស់ពួកគេទេ។

អង្គការរបស់ មូរ សុខហួរ និង ឯម ពិសិដ្ឋ ធ្លាប់មានទំនាក់ទំនងគ្នាកាលពីអតីកាល។ នៅខែមីនា ឆ្នាំ២០២៤ បណ្តាញយុវជនកម្ពុជាសកល និងចលនាខ្មែរដើម្បីប្រជាធិបតេយ្យ បានប្រកាសអនុស្សរណៈនៃការយោគយល់គ្នា(MoU)ដែលពួកគេបានបង្ហោះនៅលើFacebook ដោយបានសន្យាសហការលើការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំយុវជន។ MoU នោះ មិនបានលើកឡើងអំពីប្រទេសថៃ ឬជម្លោះព្រំដែននោះទេ តែមានការបញ្ជាក់ថា«ភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាផ្លូវការលើសកម្មភាពបណ្តុះបណ្តាល» មុនពេលមានការបែកធ្លាយនៅពេលនេះ។ ការលើកឡើងនៅក្នុងឯកសារនោះអំពីរបបគ្រួសាររបស់លោក ហ៊ុន សែន គឺពាក់ព័ន្ធនឹងតថភាពនយោបាយស្នូលរបស់កម្ពុជា។ លោក ហ៊ុន សែន បានគ្រប់គ្រងប្រទេសអស់រយៈពេលជិត៤ទសវត្សមុនពេលប្រគល់អំណាច នៅឆ្នាំ២០២៣ ទៅឱ្យកូនប្រុសច្បងរបស់ លោក គឺលោក ហ៊ុន ម៉ាណែត។ ទោះយ៉ាងណា លោក ហ៊ុន សែន នៅតែជាប្រធានព្រឹទ្ធសភា និងនៅតែត្រូវបានចាត់ទុក ជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងនយោបាយកម្ពុជា។

អ្នកគាំទ្របានពណ៌នាការប្រគល់អំណាចនេះថា ជា«ការបន្តនិងស្ថិរភាព» ខណៈអ្នករិះគន់បានហៅថា ជា«ការដឹកនាំតវង្សត្រកូល»។ ការបែកធ្លាយនេះ បានកើតឡើងនៅចំពេលមានភាពតានតឹងជាថ្មីនៅព្រំដែន ជាពិសេស ជុំវិញប្រាសាទតាមាន់ធំ ជាប្រាសាទដែលកម្ពុជា និងថៃទាមទារ។ លោក ហ៊ុន ម៉ាណែត បានចោទប្រកាន់មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសថា បានឃុបឃិតជាមួយបរទេស ដើម្បីបង្កចលាចល ខណៈបណ្តាញផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាលបានព្រមានអំពីបដិវត្តន៍ពណ៌។

បទឈប់បាញ់ដ៏ផុយស្រួយមួយ ត្រូវបានធ្វើឡើងរវាងប្រទេសទាំងពីរនៅថ្ងៃទី២៨ខែ កក្កដា។ នៅប្រទេសថៃ ឆាកនយោបាយនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញដកតំណែងកាលពីថ្ងៃទី២៩ ខែសីហា បន្ទាប់ពីកាន់តំណែងបានត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ពីបទបំពានក្រមសីលធម៌ពាក់ព័ន្ធនឹងការសន្ទនាតាមទូរស័ព្ទដែលបានបែកធ្លាយកាលពីខែមិថុនា ជាមួយលោក ហ៊ុន សែន។ នៅក្នុងការសន្ទនានោះ លោកស្រីត្រូវបានចោទប្រកាន់ថា បានមើលងាយលើការអនុវត្តរបស់យោធាថៃនៅក្នុងជម្លោះព្រំដែន។ ការដកលោកស្រីចេញពីតំណែងបានកើតឡើង បន្ទាប់ពីមានការតវ៉ាជាតិនិយមអស់ជាច្រើនសប្តាហ៍ ដែលដឹកនាំដោយក្រុមអាវលឿង ដែលជាចលនារាជានិយម និងអភិរក្សនិយម ដែលមានអរិភាពជយូរយារណាស់មកហើយចំពោះគ្រួសារ Shinawatra និងជាឧបករណ៍ដ៏សំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងកាលពីមុនដើម្បីទម្លាក់រដ្ឋាភិបាលរបស់ពួកគេ។ បើទោះបីជាបទឈប់បាញ់បានចូលជាធរមានចាប់តាំង ពីថ្ងៃទី២៨ ខែកក្កដា ក៏ដោយ ក៏អ្វីៗនៅតែមានភាពមិនច្បាស់លាស់។

រហូតមកដល់ពេលនេះ ប្រទេសថៃ បានបដិសេធមិនដោះលែងទាហានខ្មែរយ៉ាងហោចណាស់ ១៨នាក់ ដែលត្រូវបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បាននិយាយថា «កាលពីដើមសប្តាហ៍នេះ កងទ័ពថៃ អមដោយគ្រឿងចក្រធុនធ្ងន់ បានចូលមកកាន់ផ្នែកខ្លះនៃដែនអធិបតេយ្យភាពរបស់កម្ពុជា និងបានដាក់លួសបន្លា បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីកងទ័ពកម្ពុជាក៏ដោយ»។ ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជាបានរៀបចំដំណើរទស្សនកិច្ចរបស់ អនុព័ន្ធយោធាបរទេសទៅកាន់ទីតាំងទាំងនោះដើម្បីបង្ហាញពីតំបន់ដែលស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា៕

The post The Sunday Guardian ៖«គណបក្សប្រឆាំង និងអ្នកជាតិនិយមថៃ មានជាប់ពាក់ព័ន្ធនៅក្នុងផែនការប្រឆាំងនឹងនាយករដ្ឋមន្ត្រីកម្ពុជា» appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិពលរដ្ឋខ្មែរដែលឃុបឃិតជាមួយបរទេស ប្រឆាំងជាតិឯង
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនានេះ បានស្នើឱ្យមានការសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវដល់ការដកសញ្ជាតិប្រជាពលរដ្ឋខ្មែរណាដែលឃុបឃិតជាមួយបរទេស ប្រឆាំងនឹងជាតិឯង។

ការស្នើរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានកើតឡើងចំពេលដែលក្រុមប្រឆាំងជ្រុលនិយមជាជនជាតិខ្មែរមួយក្តាប់តូច បាននិងកំពុងវាយប្រហារជាតិឯង ក្នុងចេតនាបំបាក់ទឹកចិត្ត និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងកើតមានជម្លោះព្រំដែនជាមួយប្រទេសថៃ។

រដ្ឋធម្មនុញ្ញ មាត្រា៣៣ ចែងថា «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក»។

ប៉ុន្តែថ្លែងពីព្រំដែននៃខេត្តព្រះវិហារ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់ សម្តេចតេជោ ហ៊ុន សែន បានផ្ដាំទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឱ្យពិនិត្យសិក្សាលើលទ្ធភាពការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទាក់ទងនឹងការដកសញ្ជាតិប្រជាពលរដ្ឋខ្មែរណាដែលឃុតឃិតជាមួយបរទេសដើម្បីបំផ្លាញផលប្រយោជន៍ជាតិខ្មែរ។

ការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដកសញ្ជាតិខ្មែរនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា គឺដើម្បីជាការធានាអះអាងថា កម្ពុជាមិនត្រូវបានទទួលការជ្រៀតជ្រែក និងប្រើប្រាស់ដោយបរទេសទៅលើជនជាតិខ្មែរម្នាក់ ហើយប្រឆាំងផលប្រយោជន៍ខ្លួន។

សម្តេចតេជោ បានគូសបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ន មិនមានចែងពីការដកសញ្ជាតិ ឬមិនអាចនិរទេសពលរដ្ឋខ្មែរខ្លួនឯងបានឡើយ តែបើសិនក្នុងករណី ដែលបុគ្គលនោះបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ ចូលដៃជាមួយបរទេស ដើម្បីបំផ្លាញកម្ពុជា តើគួរមានច្បាប់សម្រាប់ចាត់វិធានការចំពោះបុគ្គលនោះដែរឬទេ?

ចោទជាសំណួរទៅកាន់ក្រុមប្រឆាំង សម្តេចតេជោ ហ៊ុន សែន លើកឡើងថា តើអ្នកនៅជាមួយជាតិ ឬអ្នកនៅជាមួយអ្នកផ្សេង ខណៈពេលនេះ កម្ពុជាកំពុងតែមានក្តីក្តាំងជាមួយសត្រូវឈ្លានពាន ហេតុអ្វីពួកអ្នកទាមទារឱ្យរាជរដ្ឋាភិបាលបង្ហាញភស្តុតាងលើសំណុំរឿងកម្ពុជាប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ រឿងតំបន់មុំបី ប្រាសាទតាមាន់ តាមាន់តូច និងតាក្របីនោះ?។

សម្តេច បានប្រាប់ទៅពួកប្រឆាំងទាំងនោះថា រឿងនេះគឺជារឿងសម្ងាត់របស់តុលាការ ដូច្នេះរាជរដ្ឋាភិបាលមិនតម្រូវតាមក្រុមប្រឆាំងទាំងនោះ ដើម្បីឱ្យខូចផលប្រយោជន៍ជាតិទាំងមូលនោះឡើយ៕

ដោយ៖ ធឿន វ៉ាន់សុង

The post សម្ដេចតេជោ ស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិពលរដ្ឋខ្មែរដែលឃុបឃិតជាមួយបរទេស ប្រឆាំងជាតិឯង appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីប្រាប់ក្រុមប្រឆាំងឱ្យមានគុណធម៌ជាមនុស្សសិនមុនធ្វើនយោបាយ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ប្រាប់ទៅក្រុមប្រឆាំងថាបើចង់ធ្វើនយោបាយឱ្យគេគោរពសូមធ្វើខ្លួនជាមនុស្សឱ្យគេគោរពជាមុនសិន។ សម្ដេចថាកត្តាបីសម្រាប់អ្នកនយោបាយគឺ គុណធម៌ សច្ចៈធម៌ និងជំហរនឹងនរច្បាស់លាស់។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ក្នុងស្រុកទឹកឈូរ ខេត្តកំពត ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ប្រតិកម្មខ្លាំងៗទៅ​ហ្នឹងសេចក្ដីថ្លែងការណ៍របស់ចលនាប្រឆាំងដែលបានលើកឡើងថា កម្ពុជា​បានប្រគល់ឱ្យចិន​នូវសិទ្ធិគ្រប់គ្រងទាំងស្រុងលើប្រទេសចាប់ពីសន្ដិសុខ និងពាណិជ្ជកម្ម គឺជាការបំភ្លៃ និងស្មើនឹងការបំផ្លាញខ្លួនឯងរបស់ក្រុមប្រឆាំង។ សម្ដេចបានផ្ដាំទៅឱ្យអ្នកនយោបាយប្រឆាំងទាំងនោះឱ្យស្គាល់ពីមូលធននយោបាយ ដែលត្រូវមានគុណធម៌សីលធម៌ សច្ចៈធម៌ និងជំហរនឹងនរច្បាស់លាស់។

សម្ដេចថា៖ «គុណធម៌ សីលធម៌ ជាអ្នកនយោបាយគឺស្អី? គឺគុណធម៌ជាមនុស្ស! បើចង់ធ្វើអ្នកយោបាយឱ្យគេគោរពត្រូវធ្វើមនុស្សឱ្យគេគោរពសិន» ។

សម្ដេចធិបតីបានពន្យល់ថា សីលធម៌អ្នកនយោបាយមិនត្រូវយកគំនុំផ្ទាល់ខ្លួនវាយប្រហារទៅដល់គ្រួសារដៃគូបដិបក្ខនោះទេ ត្រូវទទួលស្គាល់ពីភាពខុសគ្នានៃទស្សនៈនយោបាយមិនត្រូវមើលងាយការងាររបស់របស់ដៃគូរ និងមិនត្រូវកេងចំណេញនយោបាយពេលគេមានទុក្ខ ឬប្រជាជនមានទុក្ខទេ។

សម្ដេចធិបតីបញ្ជាក់ថា គ្មានអ្វីកើតឡើងដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ ផ្ទុយទៅវិញកម្ពុជា-ចិនបានឯកភាពក្នុងទៅលើការគោរពអធិបតេយ្យភាព និងឯកភាពរបស់គ្នាទៅវិញទៅមក ហើយកម្ពុជាធានានូវភាពជាម្ចាស់ការក្នុងការកំណត់ទិសដៅទាំងក្នុងប្រទេស និងអន្តរជាតិដោយខ្លួនឯង។

លោកបណ្ឌិត ជ័យ តិច

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច មានប្រសាសន៍ថាការនិយាយបំផ្លើសរបស់ក្រុមប្រឆាំងមានគោលបំណងតែមួយគឺបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ បង្កការមិនទុកចិត្តរបស់អ្នកវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋ​។ លោកយល់​ថាការពិតនៅតែជាការពិត ហើយអ្នកនិយាយបំភ្លៃនឹងធ្វើឱ្យបាត់បង់នូវទំនុកចិត្តពីពលរដ្ឋមិនខាន។

លោកថា៖ «ការឆ្លើយតបរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីលើការបំផ្លើសនេះគឺជារឿងមួយល្អដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានព័ត៌មានពិត ទទួលយុត្តិធម៌ និងសច្ចភាពនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល»។

លោកបណ្ឌិត ជ័យ តិច ជំរុញដល់រដ្ឋាភិបាលបន្តកិច្ចការរបស់ខ្លួនជូនពលរដ្ឋឱ្យចេញជាលទ្ធផលជាក់ស្ដែងបន្តទៀតដោយថាពលរដ្ឋពិតជាអាចវាយតម្លៃបានរវាងការពិត និងការ​បំភ្លៃ។

គួរឱ្យដឹងផងដែរថា កម្ពុជា-ចិនបានចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី១៨ ខែមេសា បានសម្រេចនូវការឯកភាពគ្នាជាច្រើនទាក់ទងនឹងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ការអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល សន្ដិសុខសកល និងអរិយធម៌សកល។ ក្នុងនោះចំណុចទី៣ ក្នុងការកសាងសហគមន៍​វាសនារួមកម្ពុជា-ចិន បានសរសេរថា «ភាគីទាំងពីរបញ្ជាក់ជាថ្មីនូវការគាំទ្រផលប្រយោជន៍ស្នូល អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់គ្នា​ទៅវិញទៅមក ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែករបស់បរទេស​ក្នុងកិច្ចការផ្ទៃក្នុងប្រទេសនីមួយៗ»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post នាយករដ្ឋមន្ត្រីប្រាប់ក្រុមប្រឆាំងឱ្យមានគុណធម៌ជាមនុស្សសិនមុនធ្វើនយោបាយ appeared first on Kampuchea Thmey Daily.

ចំអកឱ្យក្រុមប្រឆាំង សម្ដេច ហ៊ុន ម៉ាណែត ថា ៥ឆ្នាំម្ដងពលរដ្ឋខ្មែរក្រោកឈរទៅបោះឆ្នោតរើសមេដឹកនាំ
៥ឆ្នាំម្ដង ប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ តាមឆន្ទៈរៀងៗខ្លួនដើម្បីឱ្យដឹកនាំប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន។ នេះជាសាររបស់នាយករដ្ឋមន្ត្រីក្នុងតំណែងរបស់កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំទៅដល់ក្រុមនិន្នាការប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលតែងតែអំពាវនាវឱ្យប្រជាពលរដ្ឋក្រោកឈរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត។

ក្រុមនិន្នាការប្រឆាំង ដែលមានអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេស ជាអ្នកដឹកមុខ តែងតែយកបញ្ហាអសកម្មនៅក្នុងសង្គមមកញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរក្រោកឈរប្រឆាំងរាជរដ្ឋាភិបាល ក៏ប៉ុន្តែសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះមិនមែនជាទង្វើប្រជាធិបតេយ្យនោះទេ។

ថ្លែងពីវេទិកាប្រគល់សញ្ញាបត្រជូនដល់និស្សិត នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងយ៉ាងច្បាស់ថា កម្ពុជាអនុវត្តរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានការបោះឆ្នោតយ៉ាងទៀងទាត់រៀងរាល់៥ឆ្នាំម្តង។ ដូច្នេះ​ ប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងដើម្បីទៅបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង មិនមែនក្រោកឈរដើម្បីផ្តួលរំលំរដ្ឋអំណាចនោះឡើយ។

សម្ដេចធិបតី ថ្លែងដូច្នេះថា៖ «អ្នកខ្លះ ជាពិសេសអ្នកនៅក្រៅ ឱ្យតែអីបន្តិចយករឿង ដែលមិនចំណុចល្អ ដែលខ្លាំងពេលនេះ យកមក ហើយតែងតែភ្ជាប់ នៅដល់ណាទៀត ក្រោកឈរឡើង ហឹម… ៥ឆ្នាំ ក្រោកឈរទៅបោះឆ្នោតម្ដង»។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បន្តលើកឡើងបែបហួសចិត្តថា នៅប្រទេសប្រជាធិបតេយ្យ ពលរដ្ឋបោះឆ្នោតរួចហើយ នឹងទុកលទ្ធភាពឱ្យគណបក្សដែលឈ្នះឆ្នោត ដើម្បីបន្តដឹកនាំប្រទេស តាមអាណត្តិកំណត់ដោយច្បាប់ ក៏ប៉ុន្តែសម្រាប់កម្ពុជា បក្សដែលចាញ់ឆ្នោត តែងព្យាយាមប្រើមធ្យោបាយមិនមែនតាមបែបប្រជាធិបតេយ្យ ពោលគឺរុញចលនាពលរដ្ឋឱ្យបះបោរក្រោយពេលបោះឆ្នោតទៅវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសណាក៏ដោយ ក៏តែងតែមានបញ្ហាប្រឈមជានិច្ច ជាពិសេសបញ្ហាទូទៅនៅក្នុងសង្គម ដែលត្រូវដោះស្រាយ ហើយរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងដើម្បីដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋផងដែរ៕

អត្ថប៖ ធឿន វ៉ាន់សុង

The post ចំអកឱ្យក្រុមប្រឆាំង សម្ដេច ហ៊ុន ម៉ាណែត ថា ៥ឆ្នាំម្ដងពលរដ្ឋខ្មែរក្រោកឈរទៅបោះឆ្នោតរើសមេដឹកនាំ appeared first on Kampuchea Thmey Daily.

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​
អ្នកឃ្លាំមើលសង្គម និងនយោបាយ បានលើកឡើងស្រដៀងគ្នា បាតុកម្មដែលដឹកនាំដោយក្រុមប្រឆាំងជ្រុលនិយមនៅកូរ៉េខាងត្បូងដោយលោកស្រី មួរ សុហួរ រងការបរាជ័យ ព្រោះអ្នកចូលរួមមិនបាន១% ខណៈដែលពលរដ្ឋខ្មែរនៅកូរ៉េ ៩៩% បន្តជឿលើរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាទឹកដី។ លើសពីនេះ អ្នកឃ្លាំមើលកត់សម្គាល់ថា ការយកទឹកដីប្រទេសគេ ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា កំពុងធ្វើឱ្យប៉ះពាល់មុខមាត់ពលរដ្ឋខ្មែរ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។

បើទោះបីជាក្រុមប្រឆាំង ព្យាយាមយកបញ្ហាកោះគុតធ្វើជានុយ ដើម្បីប្រមូលពលរដ្ឋខ្មែរចូលរួមធ្វើបាតុកម្ម ក៏ដោយ ក៏បាតុកម្មនោះមិនសូវមានអ្នកចូលរួមដែរ។ លោកស្រី មួរ សុខហួរ ដែលជាមេដឹកនាំបាតុកម្មនៅកូរ៉ខាងត្បូង បានប្រឹងប្រែងប្រកូកប្រកាសអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែបាតុកម្មដែលធ្វើឡើងនៅថ្ងៃអាទិត្យនេះ ជាក់ស្តែង ពុំសូវមានអ្នកចូលរួមនោះឡើយ។ ការដែលមិនមានអ្នកចូលរួមដោយសារ ពលករ និស្សិតខ្មែរ និងសហគមន៍ខ្មែរនៅទីនោះ មមារញឹកក្នុងការបំពេញការងារ និងរៀនសូត្រ និងបាត់បង់ទំនុកចិត្តលើក្រុមប្រឆាំង។

លោក សុំ សឿន

លោក សុំ សឿន  អ្នកឃ្លាំមើលសង្គម និងនយោបាយបានគូសបញ្ជាក់ថា ចំនួនចូលរួមក្នុងរង្វង់តិចតួចប្រមាណ២០០នាក់ប៉ុណ្ណោះ ហើយចំនួននេះមិនអាចចាត់ទុកជាតំណាងឱ្យពលរដ្ឋខ្មែរ៦ម៉ឺននាក់ដែលកំពុងស្នាក់នៅ ធ្វើការ នៅប្រទេសកូរ៉េខាងត្បូងបាននោះទេ។ លោកអះអាងថា៖« ផែនការបាតុកម្ម គឺជាក្រុមជ្រុលនិយម និងជាដៃ ជើង រចនាសម្ព័ន្ធក្រុមប្រឆាំងខុសច្បាប់ប៉ុណ្ណោះដែលមិនតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េខាងត្បូងនោះទេ»។

បើតាមអ្នកតាមដានសង្គមរូបនេះដដែល៖«ការប្រឹងប្រែងកៀរគរពលរដ្ឋខ្មែរបង្កចលាចលនៅលើទឹកដីបរទេស ជាការបង្កការរំខានការបំពេញការងាររបស់ពលករ និងសិស្សនិស្សិត និងជាការធ្វើឱ្យខូចកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ និងធ្វើឱ្យជាតិសាសន៍ដទៃមើលងាយជាតិសាសន៍ខ្មែរ»។

លោក អ៊ុន ដារ៉ា

ដោយឡែក លោក អ៊ុន ដារ៉ា ដែលជាអ្នកតាមដានសង្គមនយោបាយនៅកម្ពុជា បានកត់សម្គាល់ពីមូលហេតុដែលក្រុមប្រឆាំងបរាជ័យជាបន្តបន្ទាប់លើការប្រមូលពលរដ្ឋធ្វើបាតុកម្ម គឺដោយសារពលរដ្ឋនៅកូរ៉េអស់ជំនឿព្រោះតែជាបាតុកម្មដែលប្រមូលលុយ និងគ្រាន់តែជាបាតុកម្មជំនួញនយោបាយដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិពិតប្រាកដ។

លោកបញ្ជាក់ថា៖«ក្រុមប្រឆាំងតែងតែធ្វើបាតុកម្មដើម្បីតែប្រមូលលុយដើម្បីតែប្រយោជន៍ខ្លួន ហើយបលរដ្ឋក៏គេលែងជឿទៀតដែរ ព្រោះមិនដែលឃើញបានស្អីផង»។ លោកបានកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសបានបន្តភាពជឿជាក់មកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនដែលមានសម្តេចតេជោ និងសម្តេចធិបតីទាំងការការពារបូរណភាពទឹកដីជាមួយប្រទេសជិតខាង និងការអភិវឌ្ឍដែលកម្ពុជាកំពុង។

ទន្ទឹមនឹងនេះ លោក សំ សឿន និង លោក អ៊ុន ដារ៉ា អ្នកតាមដានសង្គមនយោបាយ បានអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់ទិសទី និងនៅទឹកដីកូរ៉េខាងត្បូង សូមបន្តជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដើម្បីអធិបតេយ្យភាពជាតិ និងការអភិវឌ្ឍ៕

The post អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​ appeared first on Kampuchea Thmey Daily.

អ្នកវិភាគ៖ ក្រុមប្រឆាំងនៅក្រៅប្រទេស គប្បីជួយស្វែងរកទីផ្សារសម្រាប់កសិផល ជាជាងអង្គុយតែរិះគន់
អ្នកវិភាគ លើកទឹកចិត្តឱ្យក្រុមមាននិន្នាការប្រឆាំងដែលកំពុងរស់នៅបរទេសស្រាប់នោះ គប្បីជួយស្វះស្វែងរកទីផ្សារបន្ថែមសម្រាប់កសិផលរបស់ប្រជាកសិករ ជាជាងអង្គុយតែរិះគន់ តាមរយៈប្រើនយោបាយជាន់ពន្លិច។ អ្នកវិភាគ ថា នយោបាយជាន់ពន្លិច គួរត្រូវបានបញ្ចប់ ហើយជំនួសមកវិញដោយនយោបាយខ្មែរជួយខ្មែរ។

ការលើកឡើងរបស់អ្នកវិភាគ គឺស្របទៅនឹងការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដាំទៅក្រុមមេដឹកនាំអតីតបក្សប្រឆាំង ព្រមទាំងក្រុមបណ្ឌិតជើង១០ ភ្នែក៣ ដែលកំពុងរស់នៅក្រៅប្រទេសមួយចំនួន គួរតែទៅចរចាឱ្យប្រទេសផ្សេងៗបើកផ្លូវបន្ថែមទៀតសម្រាប់ទីផ្សារនាំចេញកសិផលខ្មែរ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាកសិករ ជាជាងទៅអំពាវនាវឱ្យបរទេសកាត់ផ្ដាច់ជំនួយ និងប្រព័ន្ធអនុគ្រោះពន្ធលើកម្ពុជា។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌល​អតីតយុទ្ធជន ប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង នាខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើមិនជួយរកទីផ្សារឱ្យប្រជាកសិករខ្មែរទេ សូមបញ្ឈប់រាល់សកម្មភាពរបស់ខ្លួនដែលនាំឱ្យខាតប្រយោជន៍ដល់កសិផលកម្ពុជា។

អ្នកវិភាគ លោក ថុង ម៉េងដាវិត បានសម្ដែងការគាំទ្រ និងយល់ស្របតាមការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការអំពាវនាវឱ្យប្រជាជនខ្មែរគ្រប់ទិន្នាការ ទាំងក្នុង និងក្រៅប្រទេស ពួតដៃគ្នាជួយទិញ និងស្វះស្វែងរកទីផ្សារកសិផលរបស់កម្ពុជា។ លោក ថុង ម៉េងដាវិត បានបង្ហាញការកត់សម្គាល់ថា ក្រុមប្រឆាំងនៅក្រៅប្រទេសតែងតែបន្ទោសបង្អាប់នូវកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងមើលរំលងសមិទ្ធិផលរបស់ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ​ ដែលបានខិតខំប្រឹងប្រឹងកសាងសហគមន៍កសិករទំនើប​ដែលអាចជួយផ្តល់ជំនាញបច្ចេកទេសកសិកម្មដល់ប្រជាកសិករ និងធានាបាននូវគុណភាព និងតម្លៃខ្ពស់។

អ្នកវិភាគរូបនេះ ក៏បានពន្យល់ពីការធ្លាក់តម្លៃស្រូវ គឺមកពីកត្តាការប្រើប្រាស់ស្រូវពូជដែលមានគុណភាពមិនល្អ ដើម្បីទទួលបានបរិមាណច្រើន និងគុណភាពទាប ក៏ដូចជាការពឹងផ្អែកលើឈ្មួញកណ្តាលរបស់ប្រទេសជិតខាង ជាដើម ដែលនាំការលក់អង្កររបស់ពួកគាត់នឹងទទួលបានតម្លៃទាប។ ដើម្បីដោះស្រាយបញ្ហានេះ​ ក្រសួងកសិកម្ម ក៏បានអំពាវនាវដល់ប្រជាកសិករឱ្យប្រើប្រាស់ពូជស្រូវអង្ករក្រអូបដែលជាពូជស្រូវស្រាវជ្រាវ និងបង្កើតឡើងដោយខ្មែរ​សម្រាប់ស្ថានភាពដីនៅកម្ពុជា ដែលធានាបានគុណភាពខ្ពស់ បរិមាណច្រើន និងមានតម្លៃខ្ពស់នៅទីផ្សារអន្តរជាតិ។

ក្នុងន័យនេះ លោក ថុង ម៉េងដាវិត បានសង្កត់ធ្ងន់ថា ក្នុងនាមជាខ្មែរ គប្បីណាស់ក្រុមប្រឆាំងដែលនៅក្រៅប្រទេស គួរចូលរួមស្វះស្វែងរកទីផ្សារ និងធ្វើទីផ្សារជូនប្រជាកសិករខ្មែរដូចគ្នា ក្នុងស្មារតីខ្មែរស្រលាញ់ខ្មែរ ឬខ្មែរជួយខ្មែរ ជាជាងការស្រែកជេររដ្ឋាភិបាល។ បន្ថែមពីនេះ លោក ផ្ដាំទៅក្រុមប្រឆាំងទាំងនោះ គួរចាប់ផ្តើមផ្សព្វផ្សាយអ្វីៗដែលល្អរបស់កម្ពុជា ទៅកាន់អន្តរជាតិ និងធ្វើអ្វីដែលជាប្រយោជន៍ដល់ជាតិ និងសង្គមខ្មែរ ជាជាងការលក់ក្បាលទៅឱ្យបរទេស និងយកនយោបាយប្រឆាំង ជាឆ្នាំងបាយរបស់ខ្លួន។

មិនខុសគ្នាប៉ុន្មាននោះ គឺលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកទឹកចិត្តឱ្យអ្នកនយោបាយដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ក៏ដូចជាអ្នកនយោបាយនៅក្រៅប្រទេស គួរតែដូរវិធីសាស្ត្រធ្វើនយោបាយហួសសម័យនេះចោល ហើយជំនួសមកវិញនូវនយោបាយដើម្បីជាតិខ្មែរ។

លោកបណ្ឌិត យង់ ពៅ លើកឡើងដូច្នេះ៖ «ទោះយ៉ាងណាក៏ដោយ យើងគួរគិតថា ការរីកចម្រើនរបស់កម្ពុជា គឺជាការរីកចម្រើនរបស់ប្រជាជាតិយើងទាំងអស់គ្នា ហើយកាលណាប្រជាជាតិរីកចម្រើន ធ្វើឱ្យយើងជាខ្មែរដូចគ្នា ទោះនៅឯណាក៏ដោយ ក៏ទទួលបានផល ទាំងកិត្តិយស ទាំងផលសេដ្ឋកិច្ច​ នយោបាយ និងផលផ្សេងៗទៀតផងដែរ»។​ លោកបណ្ឌិត បន្ថែមថា បើមិនបានជួយអ្វីទេ យ៉ាងហោចណាស់ អ្នកនយោបាយប្រឆាំង ក៏គួរតែបញ្ឈប់នយោបាយហួសសម័យកាល ដែលលោកចាត់ទុកថា ជានយោបាយជាន់ពន្លិចខ្មែរខ្លួនឯង។

បណ្ឌិត យង់ ពៅ បានសម្ដែងការសោកស្ដាយ ព្រោះអ្នកជាន់ពន្លិចខ្មែរ គួរណាស់តែជាជនបរទេសដែលមានបំណងមិនល្អមកលើខ្មែរ មិនគួរណាជាជនជាតិខ្មែរ ធ្វើនយោបាយប្រឆាំងផលប្រយោជន៍ខ្មែរខ្លួនឯងទៅវិញ។ លោកបណ្ឌិត ថា បើសំឡេងកំពុងតែគេស្ដាប់ច្រើន សំឡេងកំពុងតែពិរោះ គប្បីជួយផ្សព្វផ្សាយអ្វីៗដែលល្អរបស់កម្ពុជាទៅកាន់អន្តរជាតិឱ្យគេបានស្គាល់ ហើយតាមរយៈកិច្ចការនេះ អ្នកប្រឆាំងក៏អាចទាញប្រយោជន៍នយោបាយសម្រាប់ខ្លួនឯងផងដែរ។​

មួយរយៈពេលចុងក្រោយនេះ ប្រជាកសិករបានបង្ហាញក្ដីកង្វល់ ខណៈពួកគាត់កំពុងជួបប្រទះបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រមូលកសិផល ពិសេសការធ្លាក់ថ្លៃនៃតម្លៃស្រូវប្រភេទអូអឹម (OM)។ ភ្ជាប់នឹងបញ្ហាប្រឈមរបស់ប្រជាកសិករនេះ ក៏មានក្រុម ឬបុគ្គលខ្លះ បានរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ថា ខ្វះកិច្ចអន្តរាគមន៍ជួយដល់ប្រជាកសិករដែលកំពុងជួបការលំបាកពេលនេះ។

ក៏ប៉ុន្តែ ឆ្លើយតបចំពោះក្ដីកង្វល់ ក៏ដូចជាបញ្ហាប្រឈមមួយរយៈពេលចុងក្រោយនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ត្បិតតែសម្ដេចមិនប្រកាសជាសាធារណៈក៏ពិតមែន ប៉ុន្ដែសម្ដេចបានតាមដានជាប់ជាប្រចាំ និងដាក់ចេញវិធានការជាបន្ដបន្ទាប់ដល់ក្រសួងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល ដើម្បីខិតខំរិះរកនូវមធ្យោបាយអន្ដរាគមន៍ជួយដល់ប្រជាកសិករ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា «វិស័យកសិកម្ម» គឺជាវិស័យអាទិភាពសំខាន់ណាស់ក្នុងការធានាដល់សន្តិសុខស្បៀងរបស់ជាតិ ដែលរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ទាំងចំពោះអ្នកផលិត និងអ្នកប្រើប្រាស់ ធ្វើយ៉ាងណាធានាតុល្យភាព។ រឿងកសិកម្ម សម្ដេចធិបតី អះអាងថា រាជរដ្ឋាភិបាល មិនព្រងើយកន្តើយនោះឡើយ ហើយរាជរដ្ឋាភិបាល ធ្វើជាប្រចាំមិនត្រឹមការធានាតម្លៃកសិផលនោះទេ តែបានគិតគូដល់ការផ្តល់ដី រៀបចំប្រព័ន្ធទឹក និងហេដ្ឋារចនាសម្ព័ន្ធដឹកនាំថែមទៀតផង៕

អត្ថបទ៖ ធឿន​ វ៉ាន់សុង

The post អ្នកវិភាគ៖ ក្រុមប្រឆាំងនៅក្រៅប្រទេស គប្បីជួយស្វែងរកទីផ្សារសម្រាប់កសិផល ជាជាងអង្គុយតែរិះគន់ appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន សែន ផ្ដាំចលនាក្រៅស្រុកឱ្យបង្ហាញក្បាលម៉ាស៊ីនដឹកនាំឱ្យលឿនផង ងាយចេញច្បាប់ដាក់ទោស
ក្រោយប្រកាសបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសពីសំណាក់បុគ្គល សម រង្ស៊ី ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ពេលនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំឱ្យបង្ហាញសមាសភាពក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលនិរទេសនេះឱ្យបានលឿនផង ដើម្បីងាយស្រួលបង្កើតច្បាប់ដាក់ទោស។

នៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់ឱ្យប្រកាសគណៈរដ្ឋមន្ត្រីឱ្យបានលឿនមក តែវាមិនព្រមចេញឈ្មោះ អ្នកណាធ្វើនាយករដ្ឋមន្ត្រី អ្នកណាធ្វើឧបនាយករដ្ឋមន្ត្រី អ្នកណាធ្វើរដ្ឋមន្ត្រី អាងចេញច្បាប់មួយក្រឹប ប៉ុន្តែ វាមិនហ៊ានប្រកាសទេ បើវាហ៊ានចេញប្រធានាធិបតី បានសេចក្ដីថា កំពុងប្រឆាំងនឹងរបបរាជានិយម ព្រោះបង្កើតរដ្ឋាភិបាលមួយ ដែលមានប្រធានាធិបតី»។

ការដែលសម្ដេចតេជោ ថ្លែងដូច្នេះ ក្រោយអតីតមេបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេស បានប្រកាសបង្កើតរដ្ឋាភិបាលមួយក្រៅប្រទេស ក្នុងបំណងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ កន្លងទៅ អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី បានប្រកាសកៀរគរមនុស្សនៅក្រៅប្រទេសបង្កើតចលនាមួយដែលដាក់ឈ្មោះថាចលនាជាតិខ្មែរតស៊ូ ដែលនឹងឈានទៅបង្កើតរដ្ឋាភិបាលមួយស្ថិតនៅក្រៅប្រទេសជាបណ្តោះអាសន្ន ក្រោកឈរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ក្រោមលេសទាមទារលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌សង្គម ជាអាទិ៍។

អតីតមេបក្សប្រឆាំងរូបនេះ ក៏បានប្រកាសប្រើយុទ្ធសាស្ត្រ «ផ្ការីក» ក្នុងចលនាមួយនេះ ដោយអំពាវនាវកម្លាំងមហាជនឱ្យក្រោកឈរបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដូចនៅក្នុងប្រទេសបង់ក្លាដេស ជាដើម។

ឆ្លើយតបនឹងការបង្កើតចលនាតស៊ូនយោបាយក្រៅប្រទេសនេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងតាមរយៈកិច្ចពិភាក្សាស្តីពី «ការបង្កើតចលនាតស៊ូនយោបាយក្រៅស្រុក» នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ថា បុគ្គល សម រង្ស៊ី បានអួតខ្លួនជាអ្នកប្រជាធិបតេយ្យ ក៏ប៉ុន្តែបុគ្គលនេះបានកំពុងបង្កើតចលនាតស៊ូខុសច្បាប់ ក្រៅប្រព័ន្ធបោះឆ្នោត ដែលខុសពីគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ខណៈប្រទេសប្រជាធិបតេយ្យនៅលើពិភពលោក បានប្រកាន់យក និងកំពុងអនុវត្តយន្តការបោះឆ្នោតសម្រាប់ការជ្រើសរើសមេដឹកនាំ។

លោក ប៉ែន បូណា ថា អតីតមេបក្សប្រឆាំងរូបនេះ កំពុងដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយជំនួសមកវិញ បុគ្គលនេះបានបង្កើតប្រព័ន្ធដណ្ដើមអំណាចមួយ តាមរយៈមធ្យោបាយមិនមែនប្រជាធិបតេយ្យ។

ដោយឡែក លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្ដឹងបុគ្គល សម រង្ស៊ី ទៅកាន់ប្រទេស ដែលបុគ្គលនេះកំពុងយកជាមូលដ្ឋានដើម្បីប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស និងកម្ទេចការបង្កើតចលនាក្រៅប្រទេសនេះតែម្ដង។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «ការបង្កើតចលនាតស៊ូនយោបាយក្រៅប្រទេស» រៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែធ្នូនេះ លោកបណ្ឌិត សុខ ទូច លើកឡើងថា នៅលើពិភពលោកនេះគ្មានប្រទេសណាមួយ ដែលទទួលបានជោគជ័យតាមរយៈចលនាបដិវត្តពណ៌ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នោះទេ តួយ៉ាង ដូចនៅមជ្ឈឹមបូព៌ា ទុយយនេស៊ី លីប៊ី អ៊ុយក្រែន ដែលកំពុងក្លាយទៅជាគំនរផេះផង់។

គួរជម្រាបថា កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានទម្លាយពីបំណងចង់ឱ្យមានការតាក់តែងច្បាប់ ដើម្បីរៀបចំដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជាក្រុមភេរវកម្ម ដើម្បីធានាបាននូវសន្តិភាព ភាពសុខសាន្ត ដល់ប្រជាជាតិកម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

អត្ថប​ទ៖ ធឿន វ៉ាន់សុង

The post សម្ដេច ហ៊ុន សែន ផ្ដាំចលនាក្រៅស្រុកឱ្យបង្ហាញក្បាលម៉ាស៊ីនដឹកនាំឱ្យលឿនផង ងាយចេញច្បាប់ដាក់ទោស appeared first on Kampuchea Thmey Daily.