ក្រុមប្រទេស G7 Archives - Kampuchea Thmey Daily

លោក ត្រាំ នឹងចូលរួមកិច្ចប្រជុំ G7 នៅបារាំង ទោះបី​​មិនចុះសម្រុង​ក្នុង​សង្រ្គាមអ៊ីរ៉ង់ និងពន្ធគយ
មន្ត្រីសេតវិមានម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារទី១៩ ខែឧសភា ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំងក្នុងខែក្រោយនេះ ទោះបីជាមានភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងបណ្តាសម្ព័ន្ធមិត្ត​ លើបញ្ហាជាច្រើន ចាប់តាំងពីបញ្ហាប្រទេសអ៊ីរ៉ង់ រហូតដល់រឿងពន្ធគយយ៉ាងណាក៏ដោយ។

រូបភាព៖Reuters

យ៉ាងណា ការចូលរួមរបស់លោក ត្រាំ មិនធ្លាប់ត្រូវបានបញ្ជាក់ជាផ្លូវការពីមុនមកនោះទេ នៅក្នុងកិច្ចប្រជុំនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងរមណីយដ្ឋានមាត់បឹង Evian នៃតំបន់ភ្នំ Alpine នៃប្រទេសបារាំង ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមិថុនា។

កាលពីខែមករា សេតវិមានបានបញ្ជាក់ថា ប្រទេសបារាំងបានផ្លាស់ប្តូរកាលបរិច្ឆេទនៃកិច្ចប្រជុំនេះ ដើម្បីសម្របសម្រួលទៅតាមកាលវិភាគរបស់លោក ត្រាំ។ ជាក់ស្ដែង មេដឹកនាំអាមេរិក នឹងត្រូវរៀបចំការប្រកួតប្រដាល់ក្នុងទ្រុង ឬគុនចម្រុះ នៅសេតវិមាន នៅថ្ងៃទី ១៤ ខែមិថុនា ដែលជាថ្ងៃខួបកំណើតគម្រប់ ៨០ ឆ្នាំរបស់លោក។

បើតាមការរាយការណ៍របស់សារព័ត៌មាន Axios ប្រធានាធិបតីអាមេរិករូបនេះ ចង់ពិភាក្សាលើប្រធានបទនានា រួមមានបញ្ហាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការពាណិជ្ជកម្ម និងការប្រយុទ្ធប្រឆាំងនឹងបទល្មើស នៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំងនោះ។

ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅចំពេលដែលមានភាពរកាំរកូសរវាងសហរដ្ឋអាមេរិក និងសមាជិក G7 ផ្សេងទៀត ជាពិសេសជុំវិញសង្រ្គាមដែលលោក ត្រាំ បានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីខែកុម្ភៈកន្លងទៅ។

លោក ត្រាំ បានរិះគន់យ៉ាងខ្លាំងដល់បណ្តាសម្ព័ន្ធមិត្តរបស់អាមេរិក ចំពោះការបរាជ័យក្នុងការជួយបើកច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់ ហើយត្រូវបានប្រទេសអ៊ីរ៉ង់បិទជាធរមាន  ដែលបណ្តាលឲ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់។ ជាការឆ្លើយតបវិញ បណ្តាសម្ព័ន្ធមិត្តលោកខាងលិច រួមទាំងសមាជិក G7 ផងនោះ បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃសង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែល ទៅលើសេដ្ឋកិច្ចរបស់ពួកគេ ជាពិសេសនៅពេលដែលពួកគេកំពុងតែដោះស្រាយជាមួយនឹងបញ្ហាពន្ធគយដែលត្រូវបានដាក់ដោយលោក ត្រាំ។

ដោយឡែក ការចូលរួមរបស់លោក ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងប្រទេសទួកគី នាដើមខែកក្កដាខាងមុខនេះ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

សូមបញ្ជាក់ថា ក្រុមប្រទេស G7 រួមមាន អង់គ្លេស, កាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន និងសហរដ្ឋអាមេរិក។ ប្រទេសនីមួយៗត្រូវទទួលវេនធ្វើជាប្រធានប្តូរវេនរបស់ក្រុម ដោយទទួលបន្ទុករៀបចំកិច្ចប្រជុំកំពូល និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

គូស្នេហ៍​ស្ម័គ្រចិត្ត​ប្រមាណ​១០០០គូ ដែល​ប្រថុយ​ «​លះបង់ជីវិត» ក្នុងសង្គ្រាម​​អ៊ីរ៉ង់​​ ​រៀបការ​ក្នុងថ្ងៃ​តែមួយ​

The post លោក ត្រាំ នឹងចូលរួមកិច្ចប្រជុំ G7 នៅបារាំង ទោះបី​​មិនចុះសម្រុង​ក្នុង​សង្រ្គាមអ៊ីរ៉ង់ និងពន្ធគយ appeared first on Kampuchea Thmey Daily.

លោក Macron កោះប្រជុំមេដឹកនាំ G7 ដើម្បីដោះស្រាយបញ្ហាតម្លៃថាមពលពិភពលោក
ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងរៀបចំកិច្ចពិភាក្សាតាមទូរសព្ទជាមួយបណ្តាមេដឹកនាំនៃក្រុមប្រទេស G7 នៅថ្ងៃពុធទី១១ខែមីនានេះ ដើម្បីដោះស្រាយវិបត្តិដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីរ៉ង់ និងភាពមិនច្បាស់លាស់នៃទីផ្សារថាមពល។

លោក Emmanuel Macron (រូបថត៖ Reuters)

តាម​ការ​ផ្សាយ​របស់​រ៉យទ័រ កិច្ចប្រជុំកំពូលនេះធ្វើឡើងបន្ទាប់ពីទីផ្សារប្រេងជួបភាពរញ្ជួយយ៉ាងខ្លាំង ដោយតម្លៃប្រេងបានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល៤​ឆ្នាំកាលពីថ្ងៃចន្ទ ប៉ុន្តែបែរជាធ្លាក់ចុះមកវិញចំនួន១១ភាគរយ កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញភាពជឿជាក់ថា សង្រ្គាមនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ។

រដ្ឋាភិបាលនៃក្រុមប្រទេស G7 ដែលរួមមាន សហរដ្ឋអាមេរិក កាណាដា ជប៉ុន អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ និង បារាំង កំពុងពិចារណាលើការឆ្លើយតបរួមគ្នា ចំពោះការហក់ឡើងនៃតម្លៃប្រេងដែលបង្កឡើងដោយសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីថាមពល G7 បានបដិសេធ​អនុញ្ញាត​ឲ្យ​មានការបញ្ចេញប្រេងបម្រុងជាបន្ទាន់នោះទេ ដោយពួកគេសម្រេចចិត្តរង់ចាំការវាយតម្លៃស្ថានភាពជាផ្លូវការពីទីភ្នាក់ងារថាមពលអន្តរជាតិ​ជាមុនសិន។

ដើម្បីបង្ការកុំ​ឲ្យ​មានការរំខានបន្ថែមទៀតដល់ការផ្គត់ផ្គង់ប្រេងទូទាំងពិភពលោក មន្ត្រី​អាមេរិក​កំពុងពិចារណាលើវិធានការការពារសុវត្ថិភាពនៅច្រកសមុទ្រ Hormuz។ ជំហានដែលអាចកើតមាន រួមមានការផ្តល់កងនាវាអមដំណើរសម្រាប់នាវាពាណិជ្ជកម្ម និងការធានារ៉ាប់រងលើហានិភ័យសង្រ្គាមសម្រាប់នាវាដឹកប្រេង។ បច្ចុប្បន្ន ប្រទេសបារាំង គឺជាប្រធានប្តូរវេននៃក្រុម G7 និងកំពុងដឹកនាំការសម្របសម្រួលរវាងប្រទេសជាសមាជិកទាំងអស់៕

ប្រែសម្រួល៖ ឈាង

The post លោក Macron កោះប្រជុំមេដឹកនាំ G7 ដើម្បីដោះស្រាយបញ្ហាតម្លៃថាមពលពិភពលោក appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ថ្កោលទោសសេចក្តីថ្លែងការណ៍ G7 លុបបំបាត់ «អាវុធនុយក្លេអ៊ែរ»
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui នាថ្ងៃ១៤វិច្ឆិកា បានថ្កោលទោសសេចក្តីថ្លែងការណ៍រួម ដែលចេញដោយរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំងប្រាំពីរ (G7) ដែលបញ្ជាក់ជាថ្មី អំពីគោលការណ៍នៃការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ដោយថា លោកស្រីមានអារម្មណ៍មិនពេញចិត្ត និងសោកស្តាយយ៉ាងខ្លាំង។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍នាថ្ងៃសុក្រថា លោកស្រី Choe បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមានចំណងជើងថា «G7 គ្មានសិទ្ធិប្រឆាំងនឹងជម្រើសអធិបតេយ្យភាពរបស់ DPRK (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ) ឡើយ» ដែលនោះក៏បានលេចឡើងនៅក្នុងកាសែត Rodong Sinmun ដែលជាកាសែតផ្លូវការរបស់គណបក្សពលករដែលកំពុងកាន់អំណាចផងដែរ។

លោកស្រីបាននិយាយថា G7 ជាទម្លាប់តែងតែបន្ទរពាក្យថា ការរំសាយអាវុធនុយក្លេអ៊ែរ ដែលពិភពលោកទទួលស្គាល់ថាជាគំនិតដែលមិនអាចទៅរួច ព្រមទាំងជំរុញខ្លួនឯងទៅកាន់គែមនៃសហគមន៍អន្តរជាតិ ហើយបង្ហាញថា G7 គឺជាក្រុមផលប្រយោជន៍ភាគតិចដែលធ្វេសប្រហែសនៅក្នុងជ្រុងមួយនៃទំនាក់ទំនងអន្តរជាតិ។

ទោះជាយ៉ាងណា លោកស្រីនៅតែអះអាងថា ជំហរបច្ចុប្បន្នរបស់ DPRK មិនផ្លាស់ប្តូរទៅតាមការអះអាងដោយវោហាសាស្ត្ររបស់អ្នកខាងក្រៅទេ ហើយនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយដ៏អាប់អួរបច្ចុប្បន្ន ការកាន់កាប់អាវុធនុយក្លេអ៊ែរ គឺជាជម្រើសត្រឹមត្រូវបំផុតដើម្បីរារាំងរដ្ឋដែលមានគ្រោះថ្នាក់ និងអរិភាពបំផុត។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ក៏បានបញ្ចាក់បន្ថែមទៀតថា មធ្យោបាយនៃការធានាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមិនមែនជាការតស៊ូមតិនៃការរំសាយអាវុធនុយក្លេអ៊ែរ ដែលមិនប្រាកដនិយមនោះទេ ប៉ុន្តែជាការគោរពរដ្ឋធម្មនុញ្ញរបស់ DPRK។

យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និងសមាជិក G7 ផ្សេងទៀតបានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃពុធ នៅប្រទេសកាណាដា ដោយនិយាយថា ពួកគេសូមថ្កោលទោសយ៉ាងខ្លាំងចំពោះកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលពាក់ព័ន្ធ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ព្រមព្រៀងគ្នា លើការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ

The post រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ថ្កោលទោសសេចក្តីថ្លែងការណ៍ G7 លុបបំបាត់ «អាវុធនុយក្លេអ៊ែរ» appeared first on Kampuchea Thmey Daily.

អាមេរិក​ស្នើជាថ្មី ​ឱ្យ EU និង G7 ដាក់ពន្ធចិន ឥណ្ឌា ចំពោះការទិញប្រេងរុស្ស៊ី
សហរដ្ឋអាមេរិកជាថ្មីម្ដងទៀត កាលពីថ្ងៃសុក្រ បាន​ជំរុញឱ្យប្រទេសអភិវឌ្ឍទាំង៧ (G7) ដើរតាមគន្លងរបស់ខ្លួន ដោយ​ដាក់ពន្ធលើប្រទេសចិន និងឥណ្ឌា ជំពោះការទិញប្រេងរុស្ស៊ី ដើម្បីជាគំនាបឱ្យមានការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការទទូចជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំតាមអនឡាញនៃបណ្ដារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្លុក G7 ដែលរួមមាន​ កាណាដា សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេស។ ក្នុងកិច្ចប្រជុំនោះ ពួកគេបានពិភាក្សាអំពីការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី និងលទ្ធភាពដាក់ពន្ធលើប្រទេសដែលពួកគេចាត់ទុកថា «បើកផ្លូវ» ឱ្យ​សង្រ្គាមឈ្លានពានអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍រួមពីកិច្ចប្រជុំបាន​និយាយថា ក្រុមរដ្ឋមន្ត្រីបានយល់ព្រមបង្កើនល្បឿនការពិភាក្សាដើម្បីប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីផ្តល់មូលនិធិដល់វិស័យការពារជាតិអ៊ុយក្រែន និងបានពិភាក្សាអំពី «វិធានការសេដ្ឋកិច្ចដ៏ធំទូលាយ ដើម្បីបង្កើនសម្ពាធលើរុស្ស៊ី រួមទាំងការដាក់ទណ្ឌកម្ម និងវិធានការពាណិជ្ជកម្មបន្ថែមទៀត ដូចជាពន្ធគយ ជាដើម។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានប្រាប់រដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងអំឡុងកិច្ចប្រជុំថា ពួកគេគួរតែចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការដំឡើងពន្ធលើប្រទេសដែលទិញប្រេងពីរុស្ស៊ី។ នេះបើតាមសេចក្ដីថ្លែងការណ៍ដាច់ដោយឡែករបស់លោក​ Bessent និងតំណាងពាណិជ្ជកម្មអាមេរិក Jamieson Greer ដែលចេញផ្សាយក្រោយកិច្ចប្រជុំ។

មន្រ្តីជាន់ខ្ពស់អាមេរិកទាំង២ បា​នបន្តថា មាន​កិច្ចកិច្ចប្រឹងប្រែងរួមគ្នាដើម្បីកាត់ផ្ដាច់ចំណូលយកទៅប្រើក្នុងសង្រ្គាមប៉ុណ្ណោះ ដែលអាចគ្រប់គ្រាន់ក្នុងការដាក់សម្ពាធសេដ្ឋកិច្ចរុស្ស៊ី ឱ្យ​បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

នៅព្រឹកថ្ងៃសុក្រដដែល អ្នកនាំពាក្យរតនាគារសហរដ្ឋអាមេរិក បានអំពាវនាវឱ្យសម្ព័ន្ធមិត្ត G7 និង EU ដាក់ «ពន្ធដ៏មានន័យ» លើទំនិញពីចិន និងឥណ្ឌា ដើម្បីដាក់សម្ពាធឱ្យពួកគេបញ្ឈប់ការទិញប្រេងពីរុស្ស៊ី។

កន្លងមក លោក ត្រាំ បាន​អំពាវនាវឱ្យ EU បោះជំហានដូចអាមេរិក ក្រោយ​លោក​បាន​បង្កើនពន្ធលើឥណ្ឌាដល់ ៥០ ភាគរយ ខណៈសង្រ្គាមពាណិជ្ជកម្មជាមួយចិននៅតែបន្តមិនទាន់ដោះស្រាយរួចរាល់៕

The post អាមេរិក​ស្នើជាថ្មី ​ឱ្យ EU និង G7 ដាក់ពន្ធចិន ឥណ្ឌា ចំពោះការទិញប្រេងរុស្ស៊ី appeared first on Kampuchea Thmey Daily.

​លោក ត្រាំ បាន​ចាកចេញ​​ពី​​កិច្ច​ប្រជុំ​កំពូល​​G7 បន្ទាន់​ ចំពេលជម្លោះ​អ៊ីស្រាអែល​-អ៊ីរ៉ង់​​
លោកប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ (Donald Trump) ​ដែល​​​ព្រមាន​អ៊ីរ៉ង់​ឲ្យ​ចុះ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរម្តងហើយ​ម្តងទៀត​​ ត្រូវ​បាន​រាយការណ៍​ថា​ បានចាកចេញពីកិច្ចប្រជុំកំពូលក្រុម​ប្រទេស​ឧស្សាហកម្ម​រីក​ចម្រើន​ ហៅ​កាត់ថា (G7) ជាបន្ទាន់ ខណៈ​កិច្ច​ប្រជុំ​​​ទើប​តែ​បាន​ចាប់ផ្តើម និង​ត្រូ​វ​បន្ត​​រហូត​ដល់​ថ្ងៃ​ស្អែក​​។

​លោកដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​ ចង្អុល ​ពេល​ចេញ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​​កំពូល G7 ​នៅ​កាណាដា។ REUTERS

ការ​ចាកចេញ​យ៉ាងប្រញាប់​របស់ លោក ដូណាល់ ត្រាំ បាន​កើត​ឡើង​​​ក្នុង​ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែខ្លាំងក្លា ហើយមេដឹកនាំសហរដ្ឋអាមេរិកបានប្រកាសថា ប្រជាជន​​នៅ​ទីក្រុងតេហេរ៉ង់គួរតែត្រូវបានជម្លៀសចេញ​«ជាបន្ទាន់​​»។

មេដឹកនាំ​នៃ​ក្រុម​ប្រទេស G7 បាន​ជួប​ប្រជុំ​​គ្នាក្នុងប្រទេសកាណាដាជាមួយនឹងគោលដៅជាក់លាក់ក្នុងការជួយទប់ទល់នឹងចំណុចសម្ពាធសកលជាបន្តបន្ទាប់ ដើម្បីឱ្យមានការរំខានដោយការបង្ហាញអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលអាចកើនឡើងតាមរបៀបគ្រោះថ្នាក់ និងមិនអាចគ្រប់គ្រងបាន។ យោង​ការ​ផ្សាយ​របស់​ សារព័ត៌មាន​ Associated Press​​នៅ​មុន​នេះ​បន្តិច​។​

អ៊ីស្រាអែល​​ដែល​​​ប៉ង​​វាយប្រហារ​អ៊ីរ៉ង់​ដែល​ខ្លួន​សង្ស័យថា កំពុង​ធ្វើ​​ឲ្យ​មា​នវឌ្ឍនភាពក្នុងកម្មវិធី​នុយក្លេអ៊ែរដែល​ជា​ប្រភព​គំរាម​កំហែង​ដល់​​​សន្តិសុខ​អ៊ីស្រាអែល ​​បាន​បើក​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​តាម​អាកាស​ប្រឆាំង​នឹង​អ៊ីរ៉ង់​កាលពី​បួន​ថ្ងៃ​មុន ដែល​រហូតមក​ដល់​ពេលនេះ​ត្រូវ​បាន​រាយការណ៍​ថា បានសម្លាប់​មេទ័ព​ អ្នកវិទ្យាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ​​នុយក្លេអ៊ែរ អឺរ៉ង់​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផលិត​ប្រេង​​របស់​អ៊ីរ៉ង់​​​។

តាមសេចក្តីរាយការណ៍ នៅក្នុងកិច្ចប្រជុំ​​មេដឹកនាំ​ G7 ដែល​បាន​ចូលរួម​ក្នុងរយៈពេលខ្លី​នោះ​ លោក ត្រាំ​ បានព្រមានថា ទីក្រុងតេហេរ៉ង់ ចាំបាច់ត្រូវបជ្ឈប់​កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន មុនពេលអ្វីៗ​ត្រូវ​​យឺតពេល។

លោកបាននិយាយថា មេដឹកនាំអ៊ីរ៉ង់ចង់និយាយ ប៉ុន្តែពួកគេមានពេល៦០​ថ្ងៃរួចហើយដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីមហិច្ឆតានុយក្លេអ៊ែររបស់ពួកគេ ហើយបានបរាជ័យក្នុងការធ្វើដូច្នេះមុនពេលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល​ចាប់ផ្តើម។ លោក​ត្រាំ បាន​ថ្លែង​ថា​៖ «​ពួកគេ​ត្រូវ​តែ​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ​៕​

រ៉ាន់ រើយ​​

The post ​លោក ត្រាំ បាន​ចាកចេញ​​ពី​​កិច្ច​ប្រជុំ​កំពូល​​G7 បន្ទាន់​ ចំពេលជម្លោះ​អ៊ីស្រាអែល​-អ៊ីរ៉ង់​​ appeared first on Kampuchea Thmey Daily.

G7 ប្តេជ្ញាបន្ត​បង្កក​លុយ​របស់​រុស្ស៊ី ទាល់​សង្គ្រាមបញ្ចប់ ហើយអ៊ុយក្រែនទទួលសំណង
នៅក្នុងកិច្ចប្រជុំកំពូល G7 កាល​ពី​ថ្ងៃ​ទី​២២​ខែ​ឧសភា​នៅទីក្រុង Banff ប្រទេសកាណាដា ក្រុម​រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលមកពី G7 បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបង្កក​ទ្រព្យសម្បត្តិ​របស់រុស្ស៊ី​រហូតដល់កិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេច​នៅអ៊ុយក្រែន ហើយទីក្រុងមូស្គូផ្តល់សំណងសម្រាប់ការខូចខាតដែលទាក់ទងនឹងសង្គ្រាម។

(រូបថត៖ Reuters)

ការសម្រេចចិត្តនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញរបស់អ៊ុយក្រែន និងរារាំងការឈ្លានពានបន្ថែមទៀត។

សេចក្តីថ្លែងការណ៍ G7 បាន​លើក​ឡើង​ថា «យើងថ្កោលទោស​ការបន្តសង្រ្គាមដ៏ឃោរឃៅរបស់​រុស្ស៊ី ប្រឆាំងនឹង​អ៊ុយក្រែន និងសូមសរសើរចំពោះភាពធន់ដ៏ធំធេងពីប្រជាជន និងសេដ្ឋកិច្ចអ៊ុយក្រែន»។ G7 បានសង្កត់ធ្ងន់ថា អ៊ុយក្រែន​បានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយយ៉ាងពេញទំហឹងក្នុងឆ្នាំ​២០២២។ ក្នុងន័យនេះ G7 បានអះអាងជាថ្មីនូវការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះ​អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិ​ជារដ្ឋឯករាជ្យ ដោយកំណត់គោលការណ៍ទាំងនេះថាជាកត្តាចាំបាច់សម្រាប់«សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង»។

G7 បានយល់ព្រមបង្កើតប្រាក់កម្ចីចំនួន ៥០​ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដោយប្រើប្រាស់ប្រាក់ចំណេញដែលរកបានពី​ប្រាក់​ប្រហែល ៣០០​​ពាន់លានដុល្លារនៅក្នុងទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានកាន់កាប់ជាចម្បងនៅក្នុង​សហភាពអឺរ៉ុប។

ជំហរ​របស់​ក្រុម G7 បាន​ទាញ​ប្រតិកម្ម​ខ្លាំងៗ​ពី​ក្រុង​មូស្គូ។ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កន្លង​មក​បានថ្កោលទោសទង្វើនេះថាជា«ចោរកម្ម» ហើយបានព្រមានអំពីការសងសឹកដែលអាចកើតមាន។ មន្ត្រីរុស្ស៊ីអះអាងថា ការបង្កកទ្រព្យសម្បត្តិនេះខ្វះមូលដ្ឋានច្បាប់ និងរំលោភលើសិទ្ធិអធិបតេយ្យភាព។

ទោះ​មាន​ប្រតិកម្ម​មិន​ពេញ​ចិត្ត​ពី​ភាគី​រុស្ស៊ី​ក៏​​​​ដោយ G7 នៅ​តែ​រក្សា​ជំហរ​​នៅ​ក្នុង​វិធី​សាស្ត្រ​របស់​ខ្លួន។ សេចក្តីថ្លែងការណ៍របស់ G7 លើក​នេះ​បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុប្រឆាំងនឹង​រុស្ស៊ី និងធានាថា កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនាពេលអនាគតនៅ​អ៊ុយក្រែនមិនត្រូវបានកេងប្រវ័ញ្ចដោយប្រទេសដែលបានគាំទ្រទីក្រុងមូស្គូក្នុងអំឡុងពេលជម្លោះនោះទេ៕

ដោយ៖ ឈាង

The post G7 ប្តេជ្ញាបន្ត​បង្កក​លុយ​របស់​រុស្ស៊ី ទាល់​សង្គ្រាមបញ្ចប់ ហើយអ៊ុយក្រែនទទួលសំណង appeared first on Kampuchea Thmey Daily.

ក្រុម​ប្រទេស G7 ជំរុញ​ឲ្យ​ឥណ្ឌា-ប៉ាគីស្ថាន​ចូលរួមក្នុងកិច្ចសន្ទនាដោយផ្ទាល់
ក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវ​ឲ្យ​មានការបន្ធូរបន្ថយជាបន្ទាន់ និងកិច្ច​សន្ទនាដោយផ្ទាល់រវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាផ្នែកយោធាជាបន្តបន្ទាប់ដែលបានបង្កើនភាពតានតឹងនៅក្នុងតំបន់។

(រូបថត៖ Reuters)

G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កាល​ពី​ថ្ងៃ​សុក្រ​ទី​៩​ឧសភា​បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអរិភាពនាពេលថ្មីៗនេះ ដោយ​បាន​«ថ្កោលទោសយ៉ាងខ្លាំង» នូវការវាយប្រហារដ៏សាហាវទៅលើអ្នកទេសចរនៅតំបន់កាស្មៀរ​របស់​ឥណ្ឌាកាលពីថ្ងៃទី​២២​ខែមេសា និង«ជំរុញ​ឲ្យ​មានការអត់ធ្មត់ជាអតិបរមាពីទាំងឥណ្ឌា និងប៉ាគីស្ថាន»។

សេចក្តីថ្លែងការណ៍នេះ ធ្វើ​ឡើង​បន្ទាប់ពីការវាយប្រហារដោយយោធារបស់ឥណ្ឌានៅក្នុងប្រទេសប៉ាគីស្ថាន ដែលឥណ្ឌាអះអាងថាជាគោលដៅវាយប្រហារលើមូលដ្ឋាន​ភេរវករ​ក្នុងការសងសឹកចំពោះការវាយលុក​នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា។ ប៉ាគីស្ថាន​បាន​បដិសេធ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​នេះ ហើយ​បាន​ប្តេជ្ញា​ឆ្លើយ​តប​នឹង​ការ​ឈ្លានពាន​ណា​មួយ​។

ការអំពាវនាវរបស់ G7 គូសបញ្ជាក់​ពី​ការ​បារម្ភរបស់​សហគមន៍​អន្តរជាតិ​ទាក់ទង​នឹង​សក្តានុពល​នៃជម្លោះ​កាន់តែ​ធំ​​រវាង​ប្រទេស​ជិត​ខាង​ប្រដាប់​អាវុធ​នុយក្លេអ៊ែរ​ទាំង​ពីរ។ G7 បាន​សង្កត់ធ្ងន់​ថា ការកើនឡើង​យោធាបន្ថែម​ទៀត បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរដល់​ស្ថិរភាព​ក្នុងតំបន់ និង​សុវត្ថិភាព​របស់ជនស៊ីវិល​ទាំង​សងខាង៕

ដោយ៖ ឈាង

The post ក្រុម​ប្រទេស G7 ជំរុញ​ឲ្យ​ឥណ្ឌា-ប៉ាគីស្ថាន​ចូលរួមក្នុងកិច្ចសន្ទនាដោយផ្ទាល់ appeared first on Kampuchea Thmey Daily.

G7៖ សកម្មភាព​សមយុទ្ធ​ចិន​ជុំវិញតៃវ៉ាន់ ប៉ះពាល់​ដល់​សន្តិសុខ​ពិភពលោក
ក្រុម​រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសមយុទ្ធយោធាទ្រង់ទ្រាយធំនាពេលថ្មីៗនេះរបស់ចិននៅជុំវិញកោះតៃវ៉ាន់ ដោយចាត់ទុក​ថាជា​ «ការ​បង្កហេតុ និងអស្ថិរភាព»។

(រូបថត៖ EPA)

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយនៅថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២៥ ក្រុម​រដ្ឋមន្ត្រី G7 បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះកំពុងបង្កើនភាពតានតឹង​ក្នុង​ច្រកសមុទ្រ និងធ្វើ​ឲ្យ​ប៉ះពាល់ដល់សន្តិសុខ និងវិបុលភាពពិភពលោក។

G7 បានជំរុញឲ្យ​មានការដោះស្រាយដោយសន្តិវិធីនៃបញ្ហាតាមរយៈកិច្ចសន្ទនា ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ ពួកគេក៏បានលើកឡើងពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីសមយុទ្ធយោធានាពេលថ្មីៗនេះរបស់ចិន ដែលពាក់ព័ន្ធនឹងសមយុទ្ធបាញ់គ្រាប់ពិត និងសមយុទ្ធផ្លូវអាកាស និងសមុទ្រនៅជិតកោះតៃវ៉ាន់។ ទីក្រុងប៉េកាំងបានពណ៌នាសមយុទ្ធទាំងនេះថាជាការឆ្លើយតបទៅនឹង «ការឃុបឃិត​គ្នា» រវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់។ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo បានរិះគន់សមយុទ្ធនេះ ដោយនិយាយថា វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​ថា​ចិន​ជាអ្នកបង្កបញ្ហាគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់៕

ដោយ៖ ឈាង

ចុចអាន៖ ចិន ​បើក​សមយុទ្ធ​យោធា​រួម​គ្នា​ ក្លែង​ធ្វើ​ជា​បិទ​កោះ​​​តៃវ៉ាន់

The post G7៖ សកម្មភាព​សមយុទ្ធ​ចិន​ជុំវិញតៃវ៉ាន់ ប៉ះពាល់​ដល់​សន្តិសុខ​ពិភពលោក appeared first on Kampuchea Thmey Daily.