ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ Archives - Kampuchea Thmey Daily

​​បេក្ខជ​ន​​សក្តានុពល​​៤​រូប​ដែល​​នឹ​ងជំនួស​តំណែង​​ លោក Antonio Guterres
តំណែង​​​​​អគ្គលេខាធិការ​នៃអង្គការសហប្រជាជាតិរបស់​ លោក Antonio Guterres នឹងបញ្ចប់អាណត្តិទីពីរ និងចុងក្រោយរយៈពេលប្រាំឆ្នាំ​នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៦។ លោក Antonio Guterres ​បានចូលកាន់តំណែង​ជា​អគ្គលេខា​ធិការ​​​​ទី​៩​​របស់​អង្គការ​សហប្រជាជាតិ​ បន្តពី លោក Ban Ki-Moon នៅថ្ងៃទី ១ខែមករា ឆ្នាំ ២០១៧​ ហើយត្រូវបានតែងតាំង​ម្តងទៀត​​សម្រាប់អាណត្តិទីពីរ​ចាប់ផ្តើមនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២​ ពេល​គឺ​​ជាង​​១ខែ​ប៉ុណ្ណោះ​ មុ​ន​រុស្ស៊ី​​​លើក​ទ័ព​​ចូលឈ្លានពាន​​​​​អ៊ុយក្រែន​​នៅថ្ងៃទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​២០២២​​។

Rafael Grossi, Rebeca Grynspan, Michelle Bachelet, Macky Sall

​មក​ដល់​ពេល​នេះ​​​ ស្ថាប័ន​អង្គការ​​អង្គការ​សហប្រជាជាតិ​កំពុង​ស្ថិត​នៅ​​ក្នុង​ដំណើរការជ្រើសរើសអ្នក​​ស្នង​​តំណែងរបស់លោកអគ្គលេខាធិការ​បច្ចុប្បន្ន ហើយ​​មាន​បេក្ខជន​​​សក្តានុពល​​​ចំនួន​៤រូប​ ត្រូវ​បាន​តែង​តាំង​​​​សម្រាប់​ការ​​វាយ​តម្លៃ​និង​​​ការ​​អនុម័ត​​យល់​ព្រម​ពី​សមាជិក​របស់​​អង្គការប្រជាជាតិ ដែល​នឹង​​ត្រូវ​ជ្រើស​រើស​ចុង​ក្រោយ​នៅចុង​ខែ​កក្កដា​២០២៦។

ក្នុងចំណោម​​បេក្ខជន​សក្តានុពល​ទាំង​​៤រូប មាន​​បីរូប​​មកពី​តំបន់​អាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន ស្របតាមការអនុវត្តជាទម្លាប់នៃ​ឆ្លាស់​​តំណែងក្នុងចំណោមតំបន់ភូមិសាស្ត្រ។ ​អគ្គលេខាធិការ​​​បច្ចុប្បន្ន​ លោក Antonio Guterres សញ្ជាតិ​ព័រទុយហ្គាល់ និង​ធ្លាប់​​ជានាយករដ្ឋមន្ត្រី​របស់​ប្រទេស​ព័រទុយហ្គាល់​ ​មក​ពី​​តំបន់​អឺរ៉ុប។ លោក Ban Ki-Moon សញ្ជាតិ​កូរ៉េខាងត្បូង​ចេញ​ពី​តំបន់​អាស៊ី បាន​​កាន់តំណែង​​អគ្គលេខាធិការ​ធិការ​អង្គការ​សហប្រជាជាតិ មុន​លោក Antonio Guterres។

​សម្រាប់​​​បេក្ខជន​ទាំង​៤រូប​ពេលនេះ មាន​បេក្ខជនពីរនាក់ជាស្ត្រី​​។ ប្រធានមហាសន្និបាត លោកស្រី Annalena Baerbock និងអ្នកផ្សេងទៀតកំពុងអំពាវនាវឱ្យមានការតែងតាំងស្ត្រីបន្ថែមទៀត ព្រោះមិនដែលមានអគ្គលេខាធិការស្ត្រីទេ។

​បេក្ខជន​​​​ទាំង​​៤​រូប​ដែលមាន​សក្តានុពល​ស្ថិតនៅក្នុងការ​វាយ​តម្លៃ​ រួម​មានៈ

១) លោក Rafael Grossi ​មាន​សញ្ជាតិអាហ្សង់ទីន និង​កំពុង​កាន់តំណែង​ជា​អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)

២) លោកស្រី Rebeca Grynspan កាន់​សញ្ជាតិ​កូស្តារីកា (Costa Rica) ដោយ​ធ្លាប់​កាន់​តំណែង​ជាអនុប្រធាធិបតី​នៃ​ប្រទេស​តំបន់​ការ៉ាប៊ីន​ និង​​កំពុង​កាន់តំណែង​​អគ្គលេខាធិការសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍

៣) លោកស្រី Michelle Bachelet អតីតប្រធានាធិបតីឈីលី​ នៅតំបន់​អាមេរិក​ឡាទីន​​

៤) លោក Macky Sall អតីតប្រធានាធិបតី​ប្រទេសសេណេហ្គាល់ មក​ពី​តំបន់​អាហ្វ្រិក​។

​ការ​ផ្សាយ​របស់​អង្គភាព​សារ​ព័ត៌មាន​របស់​អង្គការសហប្រជាជាតិ (United Nations News) ជម្រើស​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទីដប់ ដែលនឹងចូលកាន់តំណែងនៅខែមករា ឆ្នាំ២០២៧ អាច​ជះឥទ្ធិពល​ដល់​ការទូត​សកល ការឆ្លើយតប​ចំពោះ​វិបត្តិ​នានា​ទូទាំង​ពិភពលោក និង​ទិសដៅ​នៃ​ប្រព័ន្ធ​ពហុភាគី​សម្រាប់​ទសវត្សរ៍​ខាងមុខ។

​សំណួរស្ទង់​មតិ​របស់​អង្គការសហប្រជាជាតិ បាន​លើក​ឡើង​ថា តើ​ប្រធាន​អង្គការសហប្រជាជាតិ​បន្ទាប់​នឹង​មកពី​ប្រទេស​ណា? តើ​ស្ត្រី​ម្នាក់​នឹង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ដឹកនាំ​អង្គការ​នេះ​ជា​លើក​ដំបូង​ដែរ​ឬទេ?៕​​

រ៉ាន់ រើយ​​

The post ​​បេក្ខជ​ន​​សក្តានុពល​​៤​រូប​ដែល​​នឹ​ងជំនួស​តំណែង​​ លោក Antonio Guterres appeared first on Kampuchea Thmey Daily.

កម្ពុជាបន្តបង្ហាញទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ពីទង្វើឈ្លានពានរបស់យោធាថៃ ហើយទទូចចាត់វិធានការ
កម្ពុជាបានលើកឡើងពីសកម្មភាពឈ្លានពានរបស់យោធាថៃ ប្រាប់ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដោយបានពណ៌នាថា ថៃបាននិងកំពុងវាតទីចូលកាន់កាប់ដោយខុសច្បាប់ទៅលើទឹកដីរបស់កម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ហើយសកម្មភាពនេះបានបង្កផលប៉ះពាល់ដល់​ប្រជាជន​ស៊ីវិលនៅតាម​បណ្តោយ​ព្រំដែន ដែលត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង។

ថ្លែងក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោក អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ បានរាយការណ៍ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សថា ចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានអនុវត្តប្រតិបត្តិការយោធាបន្តបន្ទាប់នៅតាមផ្នែកជាច្រើននៅតំបន់ព្រំដែន ដែលបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សហគមន៍ស៊ីវិល និងរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជា។

លោក អ៊ិន តារា បានអះអាងពីផលប៉ះពាល់ដែលបង្កឡើងដោយទង្វើឈ្លានពានរបស់យោធាថៃ រួមមាន ការបាត់បង់ជីវិតជនស៊ីវិល ការបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ការលួចប្លន់ ការបង្ខំឱ្យចាកចេញ និងការផ្លាស់ទីលំនៅ។ ខណៈការពង្រាយលួសបន្លា និងការដាក់ទូរកុងតឺន័រនៅតែបន្តរារាំងដល់ការចូលទៅកាន់ផ្ទះ និងភូមិដ្ឋានរបស់ប្រជាជន ដែលសកម្មភាពនេះ លោក ថា បានធ្វើឱ្យការវិលត្រឡប់ដោយសុវត្ថិភាព កាន់តែពិបាក និងបន្ថែមការរងទុក្ខរបស់ជនស៊ីវិល។

សេចក្តីថ្លែងការណ៍​របស់តំណាងអចិន្ត្រៃយ៍កម្ពុជា បានអំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ឱ្យលើកតម្កើងច្បាប់លើសការប្រើប្រាស់កម្លាំង និងចាត់វិធានការដោយភាពមុតមាំ។

លោក ថ្លែងសង្កត់ធ្ងន់ថា៖ «មានតែតាមរយៈការគោរពអធិបតេយ្យភាព ការទទួលខុសត្រូវចំពោះការរំលោភច្បាប់ និងសកម្មភាពពហុភាគីដែលមានគោលការណ៍ប៉ុណ្ណោះ ទើបអាចការពារសេចក្តីថ្លៃថ្នូរមនុស្សជាតិ និងធ្វើឱ្យសន្តិភាពមានភាពចីរភាពបាន»៕

ដោយ៖ ធឿន វ៉ាន់សុង

The post កម្ពុជាបន្តបង្ហាញទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ពីទង្វើឈ្លានពានរបស់យោធាថៃ ហើយទទូចចាត់វិធានការ appeared first on Kampuchea Thmey Daily.

កម្ពុជាថាបើUNមិនអន្តរាគមន៍បន្ទាន់ឱ្យថៃដោះលែងយោធិនទាំង១៨រូបទេ UNអាចរងការចោទថា «គាំទ្រទង្វើរំលោភសិទ្ធិមនុស្ស»
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ទាមទារឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) ដែលមានតួនាទីលើកកកម្ពស់  និងការការពារសិទ្ធិមនុស្ស អន្តរាគមន៍ជាបន្ទាន់ទៅកាន់ភាគីថៃ ដើម្បីដោះលែងដោយឥតលក្ខខណ្ឌ និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជា១៨ នាក់ ស្របតាមច្បាប់អន្តរជាតិ ព្រោះបើគ្មានការអន្តរាគមន៍ឱ្យដោះលែងបន្ទាន់ទេ គ្រប់យ៉ាងអាចនឹងមានការបកស្រាយថា OHCHR គាំទ្រ ឬមិនខ្វាយខ្វល់ចំពោះការរំលោភសិទ្ធិមនុស្ស។ គ.ស.ម.ក. ទាមទារ និងដាស់តឿនដូច្នេះតាមរយៈញត្តិបន្ទាន់ចុះនៅថ្ងៃទី០២ ខែតុលា ដាក់ទៅកាន់ Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។

ក្នុងញត្តិទាមទារឱ្យដោះលែងកងទ័ពកម្ពុជា១៨រូបបន្ទាន់ គ.ស.ម.ក. ដាស់តឿន OHCHR  អំពីតួនាទីការពារសិទ្ធិមនុស្សដូច្នេះ ៖«កង្វះខាតសកម្មភាពជាក់ស្តែង និងទាន់ពេលវេលា អាចនឹងត្រូវបកស្រាយថា ជាការយល់ស្រប ឬការព្រងើយកន្តើយ ចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិនិងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងខូចកិត្តិយសរបស់កងទ័ពកម្ពុជានោះទេ ថែមទាំង បង្កើតគម្រូអាក្រក់ចំពោះការរួចផុតពីទោសទណ្ឌ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធិភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្ស អន្តរជាតិ ចុះខ្សោយផងដែរ។»។

ក្នុងញត្តិដដែល គ.ស.ម.ក. បានប្រាប់ OHCHR ថា គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈ ៦៥ ថ្ងៃហើយ ដែលកងទ័ពកម្ពុជាចំនួន ១៨ នាក់ ត្រូវបានឃុំខ្លួនដោយយោធាថៃ ក្រោយពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជានិងប្រទេសថៃ ចូលជាធរមាននៅពាក់កណ្តាលយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

គ.ស.ម.ក. ព្រួយបារម្ភយ៉ាងខ្លាំង ដោយសារការបន្តរការឃុំខ្លួនដោយខុសច្បាប់នេះ បាននាំឱ្យមានការ រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការហាមឃាត់ការឃុំខ្លួនតាម ទំនើងចិត្ត ដោយសិន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ។

គ.ស.ម.ក ក៏ត្អូញត្អែប្រាប់ OHCHR ថា ម្តាយ ឪពុក ប្រពន្ធ និងកូនៗ ជាក្រុមគ្រួសាររបស់កងទ័ពកម្ពុជាទាំង ១៨ នាក់ កំពុងទទួលរងនូវភាពសោកសៅ ឈឺចាប់ ភ័យខ្លាច មិនអាចសម្រាន្តលក់ មានទុក្ខព្រួយក្នុងចិត្តជានិច្ចគ្រប់វិនាទីព្រោះមិនដឹងឱ្យប្រាកដថាមនុស្សជាទីស្រឡាញ់របស់ខ្លួន មានសុវត្ថិភាព នៅមានជីវិត ឬការយោធាថៃឃុំខ្លួនប្រព្រឹត្តដោយមនុស្សធម៌ ឬយ៉ាងណា  ហើយពីមួយថ្ងៃទៅមួយថ្ងៃ ពួកគាត់គ្មានដំណឹងពីមនុស្សជាទីស្រឡាញ់។

គ.ស.ម.ក ប្រាប់លោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ទៀតថា  សំឡេងសាមគ្គីភាពរបស់គ្រួសារកងទ័ពដែលជាប់ឃុំខ្លួន បង្កើតឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់ សម្រាប់ក្តីមេត្តា ភាពយុត្តិធម៌ និងការយកចិត្តទុកដាក់របស់លោក ដើម្បីធានាឱ្យមានការដោះលែងនិងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង ១៨ រូប ដោយសុវត្ថិភាព។

គ.ស.ម.ក. សង្កត់ធ្ងន់ថា ៖«យើងសូមជំរុញឱ្យ OHCHR ដោះស្រាយបញ្ហានេះជាបន្ទាន់ ហើយគាំទ្រកម្ពុជា ក្នុងការ ស្នើឱ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនេះ។ គ.ស.ម.ក. មានក្តីរំពឹងលើការចូលរួមរបស់ឯក ឧត្តម ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌អន្តរជាតិ និងយុត្តិធម៌ សម្រាប់ជនរងគ្រោះ នៃអំពើខុសច្បាប់បែបនេះ។»។ ​

សូមរម្លឹកជាថ្មីថា កងទ័ពថៃ បានប្រើល្បិចលួចចាប់កងទ័ពកម្ពុជាប្រមាណ២០រូប នៅវេលាម៉ោង៧៖៥០នាទី​​ ព្រឹកថ្ងៃទី២៩ ខែកក្កដា រយៈពេលប្រមាណជាង៧ម៉ោងតែប៉ុណ្ណោះ ក្រោយពីបទឈប់បាញ់ចូលជាធរមាននៅម៉ោង០០ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចាប់តាំងពីចាប់ខ្លួនយកទៅ ថៃបានបញ្ជូនយោធិនកម្ពុជាមក២តែ២រូបតែប៉ុណ្ណោះ ដែលការបញ្ជូនមកវិញនោះគឺក្នុងសភាពម្នាក់រងរបួសរាងកាយធ្ងន់ធ្ងរមិនអាចដើរថ្មើរជើងបាន ចំណែកម្នាក់ទៀតអាចដើរថ្មើរជើងបានប៉ុន្តែរងរបួសផ្នែកស្មារតី។ ក្រៅពីនេះ ថៃបន្តឃុំយោធិន១៨រូប ជាមួយនឹងការបោះពាក្យសម្ដីថា ការដោះលែងអាចធ្វើទៅបានលុះត្រាតែមានលក្ខខណ្ឌ ទាំងដែលរាជរដ្ឋាភិបាលកម្ពុជា បានទាមទារឱ្យដោះលែងមកវិញដោយគ្មានលក្ខខណ្ឌ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post កម្ពុជាថាបើUNមិនអន្តរាគមន៍បន្ទាន់ឱ្យថៃដោះលែងយោធិនទាំង១៨រូបទេ UNអាចរងការចោទថា «គាំទ្រទង្វើរំលោភសិទ្ធិមនុស្ស» appeared first on Kampuchea Thmey Daily.

លោក គួច ម៉េងលី៖ ផ្អែកតាមបទពិសោធក្នុងគ្រាវិបត្តិជនភៀសខ្លួន ការធ្វើបាបប្រជាជនកម្ពុជាដោយកងកម្លាំងសៀមនៅតាមព្រំដែនពិតជាឃោរឃៅ
អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បានលើកឡើងថា ផ្អែកតាមបទពិសោធផ្ទាល់ខ្លួនក្នុងគ្រាវិបត្តិជនភៀសខ្លួន ការធ្វើបាបប្រជាជនកម្ពុជាដោយកងកម្លាំងសៀមនៅតាមព្រំដែនពិតជាឃោរឃៅ និងអមនុស្សធម៌ខ្លាំងណាស់។ ជាមួយនឹងការចែករំលែកនេះ លោកអំពាវនាវដល់ជនរួមជាតិ និងសហគមន៍អន្តរជាតិ ជួយរកយុត្តិធម៌ ការពារអាយុជីវិតកងទ័ព និងអធិបតេយ្យភាពកម្ពុជា។

ការលើកឡើងនេះ បន្ទាប់ពីភាគីថៃ បានបញ្ជូនយោធនិកម្ពុជាពីររូប ក្នុងចំណោម ២០ រូប ប្រគល់ជូនកម្ពុជាវិញ នៅច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នាវេលាម៉ោង១១ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៥។ ក្នុងចំណោមយោធិនដែលថៃប្រគល់មកពីររូបនេះ គឺមានអនុសេនីយ៍ត្រី អាង អឿង វ័យ ៣៧ឆ្នាំ និង ពលបាលឯក ម៉ម វុទ្ធី វ័យ៥៣ឆ្នាំ។ ជាការកត់សម្គាល់ យោធិនទាំងពីររូបដែលត្រូវបានបញ្ជូនមកវិញមានសភាពទ្រុឌទ្រោមដោយម្នាក់របួសបាក់ដៃ និងម្នាក់ទៀតវង្វេងស្មារតី និងពុំមានស្បែកជើងពាក់ឡើយ។

ក្រោយឃើញហេតុការណ៍ទាំងនេះ លោក គួច ម៉េងលី បានបង្ហោះសារនៅលើសបណ្តាញហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី​០១​ខែ សីហា ថា ផ្អែកតាមបទពិសោធផ្ទាល់ខ្លួនក្នុងគ្រាវិបត្តិជនភៀសខ្លួន ការធ្វើបាបប្រជាជនកម្ពុជាដោយកងកម្លាំងសៀមនៅតាមព្រំដែនពិតជាឃោរឃៅ និងអមនុស្សធម៌ខ្លាំងណាស់។ លោកសង្កត់ធ្ងន់ថា៖« អ្នកដែលត្រូវបានចាប់ខ្លួន តែងតែត្រូវបានបាញ់សម្លាប់ភ្លាមៗ ឬទទួលរងនូវអំពើហិង្សាលើរាងកាយធ្ងន់ធ្ងរដូចជា វាយដំ ទាត់ធាក់ និងរបួសខាងក្នុងយ៉ាងធ្ងន់ធ្ងររហូតដល់ក្អកធ្លាក់ឈាម បាត់បង់អនាម័យដោយសាររបួស ឬស្លាប់ដោយភាពអយុត្តិធម៌»។

លោកបន្តថា ភាគីថៃគ្មានឡើយការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស គ្មានការគោរពច្បាប់មនុស្សធម៌អន្ដរជាតិ ហើយក៏គ្មានការគោរពកិច្ចការពារដែលផ្តល់ជូនឈ្លើយសឹកឡើយ។ សម្រាប់លោកវេជ្ជបណ្ឌិត ចាត់ទុកថា៖«សកម្មភាពទាំងនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស និងបណ្តាលឱ្យមានស្លាកស្នាមយូរអង្វែង ទាំងលើផ្លូវកាយ និងផ្លូវចិត្ត ទៅលើជីវិតប្រជាជនកម្ពុជាស្លូតត្រង់រាប់មិនអស់»។

លោកគូសបញ្ជាក់ថា ប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិត្រូវតែរួមគ្នាដើម្បីការពារសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ទាហានយើង ហើយត្រូវតែទាមទារឱ្យដោះលែងត្រឡប់មកវិញជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌចំពោះ ទាហានខ្មែរណាដែលត្រូវបានចាប់ខ្លួនដោយខុសច្បាប់ដោយកងទ័ពសៀម។ លោកជំរុញឱ្យភាគីថៃ ត្រូវតែបញ្ជូនយោធិនកម្ពុជាមកវិញដោយសុវត្ថិភាព ដោយការគោរពពេញលេញចំពោះសិទ្ធិ និងមនុស្សធម៌របស់គាត់។ លោកបន្តថា នេះមិនត្រឹមតែជាបញ្ហាអធិបតេយ្យភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអំពាវនាវរកយុត្តិធម៌ និងគណនេយ្យភាពស្របតាមច្បាប់អន្តរជាតិផងដែរ។

ទោះបីថៃអះអាងថា កងកម្លាំងកម្ពុជាទាំង២០រូប ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន មានសុវត្ថិភាពក៏ដោយ, អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់នាព្រឹកថ្ងៃទី០១ សីហាថា កម្ពុជាកំពុងបន្តចរចា និងជំរុញហើយភាគីថៃប្រគល់កម្លាំងកម្ពុជាមកវិញឱ្យឆាប់រហ័ស ហើយក៏បានស្នើឱ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានជួយអន្តរាគមន៍លើបញ្ហានេះផងដែរ៕

The post លោក គួច ម៉េងលី៖ ផ្អែកតាមបទពិសោធក្នុងគ្រាវិបត្តិជនភៀសខ្លួន ការធ្វើបាបប្រជាជនកម្ពុជាដោយកងកម្លាំងសៀមនៅតាមព្រំដែនពិតជាឃោរឃៅ appeared first on Kampuchea Thmey Daily.

​កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះបញ្ហាសិទ្ធិមនុស្ស តែសុំឱ្យអ្នករាយការណ៍ UN បញ្ឈប់ការប្រើស្ដង់ដារពីរ
ជាថ្មីម្ដងទៀត កម្ពុជាបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព និងការអភិវឌ្ឍ ក៏ដូចជាការយកចិត្តទុកដាក់ទៅលើបញ្ហាសិទ្ធិមនុស្ស។ តែកម្ពុជា ស្នើសុំអ្នករាយការណ៍របស់អង្គការសហប្រជាជាតិ ​UN លើបញ្ហាសិទ្ធិមនុស្ស បញ្ឈប់ការប្រើស្ដង់ដារពីរមកលើកម្ពុជា។

ការបន្តបញ្ជាក់របស់កម្ពុជានេះ បានធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់លោករដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាក់ សុខុន ដែលថ្លែងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៥៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស តាមរយៈវីដេអូថតទុក។

ការថ្លែងបទអន្តរាគមន៍នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់អំពីតម្រូវការចាំបាច់នូវសន្តិភាពចំពោះមុខការកើនឡើងភាពមិនច្បាស់លាស់នៃសកលលោក ការបែងចែកភូមិសាស្ត្រនយោបាយ និងវិបត្តិមនុស្សធម៌។ លោកបានគូសបញ្ជាក់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការការពារសិទ្ធិមនុស្ស។

លោក ប្រាក់ សុខុន បានគូសរំលេចទៅកាន់សម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស ថា ប្រវត្តិសាស្ត្ររបស់កម្ពុជា ជាសក្ខីភាពមួយនៃការផ្លាស់ប្តូរពីជម្លោះជាង ៣ទសវត្សរ៍ ទៅជាសន្តិភាព ស្ថិរភាព និងវិបុលភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធសាស្រ្តឈ្នះ-ឈ្នះ។

ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពពិភពលោក ត្រូវបានស្តែងឱ្យឃើញតាមរយៈការរួមចំណែកក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយកងកម្លាំងកម្ពុជាជិត១ម៉ឺននាក់ ដែលក្នុងនោះជាង៨០០នាក់ ជាស្ត្រី ត្រូវបានបញ្ជូនឱ្យចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងបេសកកម្ម១១ នៅទូទាំងពិភពលោក ចាប់តាំងពីឆ្នាំ២០០៦។ នេះជាបញ្ជាក់បន្ថែមរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា។

ចំពោះបញ្ហាសិទ្ធិមនុស្ស លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហានេះ ដោយលោកសង្កត់ធ្ងន់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងយន្តការសិទ្ធិមនុស្ស UN ដូចជា យន្តការត្រួតពិនិត្យឡើងវិញជាសកលជុំទី៤ នៅខែឧសភា ឆ្នាំ២០២៤ និងការបន្តចុះអនុស្សរណៈយោគយល់គ្នាជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាទទួលយកអនុសាសន៍ចំនួន ៨៥% នៃអនុសាសន៍ UPR ទាំងអស់នេះ បញ្ជាក់យ៉ាងច្បាស់ពីការប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត លើកកម្ពស់សិទ្ធិមនុស្ស និងបើកចំហរចំពោះការសន្ទនាប្រកបដោយស្ថាបនា។

តែយ៉ាងណាក៏ដោយ លោក បានគូសបញ្ជាក់អំពីសារៈសំខាន់ និងវាយតម្លៃខ្ពស់ចំពោះភាពមិនលម្អៀង និងយុត្តិធម៌ ក្នុង ការវាយតម្លៃសិទ្ធិមនុស្ស និងស្នើឱ្យអ្នកកាន់អាណត្តិអង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់វិធីសាស្ត្រ ប្រកបដោយតុល្យភាព និងកម្មវត្ថុច្បាស់លាស់ ដើម្បីជៀសវាងការធ្វើនយោបាយូបនីយកម្ម និងស្តង់ដារពីរ។​

ក្នុងការប្តេជ្ញាចិត្តចំពោះអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ កម្ពុជាបន្តជំរុញឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ ដោយពង្រឹងវិធីសាស្រ្តអភិបាលកិច្ចប្រកបដោយបរិយាប័ន្ន គណនេយ្យភាព និងគោរពនីតិរដ្ឋ ដែលជាសសរស្តម្ភសំខាន់នៃការរីកចម្រើនលទ្ធិប្រជាធិបតេយ្យ៕

The post ​កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះបញ្ហាសិទ្ធិមនុស្ស តែសុំឱ្យអ្នករាយការណ៍ UN បញ្ឈប់ការប្រើស្ដង់ដារពីរ appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល ក៏ដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN តាមអាមេរិក ដែរ
ពេលនេះប្រទេសអ៊ីស្រាអែលក៏ដើរតាមសម្ព័ន្ធមិត្តអាមេរិកដែរ ដោយប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) ក្រោមហេតុផលថា «ស្ថាប័ននេះមានការរើសអើង»។

កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (រូបថត៖ Xinhua)

ការសម្រេចចិត្តនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Gideon Saar ដែលចោទថា UNHRC តែងវាយប្រហារលើប្រទេសប្រជាធិបតេយ្យ ហើយឃោសនាប្រឆាំងជនជាតិជ្វីហ្វ និងកំណត់គោលដៅអ៊ីស្រាអែលដោយមិនសមហេតុផល ថែមអនុញ្ញាតឲ្យមានការរំលោភសិទ្ធិមនុស្សកើតឡើងនៅក្នុងប្រទេសផ្សេងទាំងដែលគ្មានការផ្តន្ទាទោសទៀតផង។

លើសពីនេះ លោកបន្តថា អ៊ីស្រាអែលជាប្រទេសតែមួយគត់ដែលប្រឈមនឹងការថ្កោលទោសខ្លាំងជាងគេជាងឯង ពោលគឺបើបូកការថ្កោលទោសលើអ៊ីរ៉ង់ គុយបា កូរ៉េខាងជើង និងវេណេស៊ុយអេឡា ចូលគ្នាក៏មិនទាន់ស្មើអ៊ីស្រាអែលផង។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Gideon Saar (រូបថត៖ Getty)

ការសម្រេចចិត្តរបស់អ៊ីស្រាអែល កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ ដកសហរដ្ឋអាមេរិក ចេញពី UNHRC ដែរ ក្រោមហេតុផលថា ស្ថាប័ននេះ លម្អៀងប្រឆាំងនឹងអ៊ីស្រាអែលនិងខ្វះកំណែទម្រង់ ហើយមានទំនាក់ទំនងជាមួយក្រុមភេរវកម្មទៀតផង។

សេចក្តីសម្រេចរបស់អ៊ីស្រាអែលនេះទៀតសោត កើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ ​បង្ហើបផែនការគ្រប់គ្រងតំបន់ហ្គាហ្សា ដែលនាំឲ្យមានពាក្យរិះគន់យ៉ាងចាស់ដៃពីសំណាក់មេដឹកនាំពិភពលោក។

តាមសម្តីរបស់ប្រធានាធិបតីអាមេរិក, លោកនឹងអភិវឌ្ឍតំបន់នេះតាមរយៈការកសាងឡើងវិញ ដោះមីន បង្កើតការងារនិងស្តារសេដ្ឋកិច្ច ហើយអាចមានពលរដ្ឋប៉ាឡេស្ទីនច្រើននាក់ នឹងត្រូវប្តូរទៅនៅកន្លែងផ្សេង។

យ៉ាងណា ប្រទេសអាល្លឺម៉ង់និងបារាំង បានចេញមុខបរិហាផែនការលោកត្រាំ ថា នឹងមានតែភាពឈឺចាប់និងស្អប់ខ្ពើមប៉ុណ្ណោះ​ ហើយវាជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរជាទីបំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ស៊ីញេ ដកអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN

The post អ៊ីស្រាអែល ក៏ដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN តាមអាមេរិក ដែរ  appeared first on Kampuchea Thmey Daily.

ត្រាំ ស៊ីញេ ដកអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
ជាថ្មីម្តងទៀត លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ ដកសហរដ្ឋអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ធ្វើឲ្យពិភពលោកខកចិត្តយ៉ាងខ្លាំង។ មិនត្រឹមប៉ុណ្ណឹង ​លោកត្រាំ ក៏ប្រកាសឈប់ផ្តល់មូលនិធិឲ្យអង្គការ UNRWA យកទៅជួយតំបន់ហ្គាហ្សាទៀតដែរ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

តាមការចុះផ្សាយរបស់កាសែត Le Monde បារាំង, សេចក្តីសម្រេចរបស់ប្រធានាធិបតីអាមេរិក គឺដោយសារតែលោកចោទថា ស្ថាប័ននេះ លម្អៀងប្រឆាំងនឹងអ៊ីស្រាអែលនិងខ្វះកំណែទម្រង់ ព្រមទាំងចោទថា វាមានទំនាក់ទំនងជាមួយក្រុមភេរវកម្មទៀតផង។

នេះមិនមែនទើបលើកដំបូងទេ ដែលលោក ត្រាំ ដកអាមេរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ពោលគឺលោកបានធ្វើរឿងដដែលនេះ កាលពីឡើងកាន់តំណែងអាណត្តិទី១ ដោយលើកហេតុផលដូចគ្នា។

និយាយពី UNRWA, វាគឺជាទីភ្នាក់ងារសំខាន់ដែលផ្តល់ជំនួយសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សាចំពេលមានគ្រោះមហន្តរាយមនុស្សធម៌ បណ្តាលមកពីការវាយលុករបស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារឆ្លងដែនរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលា ប៉ុន្តែ UN បានបណ្តេញបុគ្គលិកជាច្រើននាក់រួចទៅហើយកាលពីឆ្នាំមុន ក្រោយស៊ើបឃើញថា ពួកគេអាចជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះ។

សូមបញ្ជាក់ថា អាមេរិក គឺជាអ្នកឧបត្ថម្ភធំចំពោះ UNRWA ដោយគិតត្រឹមឆ្នាំ២០២១ អាមេរិកបានជួយជាលុយជាង ៣៣៨លានដុល្លារ ប៉ុន្តែមកដល់ឆ្នាំ២០២៣ អាមេរិក បានបន្ថយជំនួយមកនៅត្រឹម ១៥៤លានដុល្លារប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អែលសាល់វ៉ាឌ័រ ព្រមទទួលយកមនុស្សគ្រប់សញ្ជាតិដែលនិរទេសចេញពីអាមេរិក ទោះអ្នកនោះ ជាឧក្រិដ្ឋជនក៏ដោយ

The post ត្រាំ ស៊ីញេ ដកអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN appeared first on Kampuchea Thmey Daily.

ក្រុមប្រឹក្សាសន្តិសុខ UN ជួបគ្នាល្ងាចនេះជុំវិញ ការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល
ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​​គ្រោង​នឹង​ជួប​ប្រជុំ​​គ្នា​​នៅ​​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​មេសា ឆ្នាំ​២០២៤​ បន្ទាប់​ពី​ប្រទេស​អ៉ីស្រាអែល​បាន​ស្នើ​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធ្វើ​ការ​ថ្កោល​ទោស​​ចំពោះ​ការ​វាយ​ប្រហារ​របស់​ប្រទេស​អ៉ីរ៉ង់ និង​ចាត់​ទុក​ក្រុម​កម្លាំង​ឆ្មាំ​បដិវត្តន៍អ៉ីរ៉ង់​ជា​​អង្គការ​ភេរវករមួយ។

យោង​​តាម​​កាលវិភាគ​ដែល​បាន​ចេញ​នៅ​យប់​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មេសា ឆ្នាំ​​២០២៤​ ថា កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​គ្រោង​ធ្វើ​នៅ​វេលា​ម៉ោង​៤​ល្ងាច​ (ET 2000 GMT)។

ឯកអគ្គរដ្ឋ​ទូតអ៉ីស្រាអែល​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ លោក Gilad Erdan បាន​ស្នើ​សុំ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​ឲ្យ​រៀប​ចំ​កិច្ច​ប្រជុំ​ពិសេស​បន្ទាន់​មួយ​ក្នុង​លិខិត​ដែល​បាន​ផ្ញើ​ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​កាល​ពី​យប់​ថ្ងៃ​សៅរ៍។

«ការ​វាយ​ប្រហារ​របស់​អ៉ីរ៉ង់​​គឺ​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សន្តិភាព និង​សន្តិសុខ​សកល ហើយ​ខ្ញុំ​រំពឹង​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជន នឹង​​​ប្រើ​ប្រាស់​កិច្ច​ប្រជុំ​នេះ​ដើម្បី​ឆ្លើយ​តប​យ៉ាង​ម៉ត់​ចត់​​ប្រឆាំង​នឹង​អ៉ីរ៉ង់»។ លោក  Erdan ​បាន​សរសេរ​នៅ​លើ X។

ប្រទេស​អ៉ីរ៉ង់​បាន​ធ្វើ​ការ​វាយ​ប្រហារ​សង​សឹក​លើក​ទី១​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មេសា​ ឆ្នាំ​២០២៤ ដោយ​បាញ់​គ្រាប់​មីស៊ីល និង​យន្តហោះ​គ្មាន​មនុស្ស​ជិះ​ជាង​២០០​គ្រាប់​ទៅ​លើ​ទឹក​ដី​ប្រទេសអ៉ីស្រាអែល។

អ៉ីរ៉ង់​បាន​ប្តេជ្ញាចំពោះ​ការ​សង​សឹក​​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហាររបស់​​អ៉ីស្រាអែល​ទៅ​លើ​ស្ថានកុងសូលដាម៉ាស់​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ដែល​បាន​សម្លាប់​មន្ត្រី​ឆ្មាំការពារ​៧​នាក់ ក្នុង​នោះ​មាន​មេបញ្ជាការ​២​នាក់។ ពួក​គេ​បាន​និយាយ​ថា ការវាយ​ប្រហារ​នោះ​​គឺ​ជា​«ឧក្រិដ្ឋកម្មអ៉ីស្រាអែល»។

ការ​វាយ​ប្រហារ​សង​សឹក​នេះ​ក៏​​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ជម្លោះ​កាន់​តែ​ធ្ងន់​ធ្ងរ ស្រប​ពេលសហរដ្ឋ​អាមេរិក​​បាន​សន្យា​គាំទ្រ​អ៉ីស្រាអែល។

អគ្គលេខាធិការអង្គការ​សហ​ប្រជា​ជាតិ លោក Antonio Guterres បាន​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​របស់អ៉ីរ៉ង និង​បាន​និយាយ​ថា លោក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​អំពោះ​គ្រោះ​មហន្តរាយ​​កាន់​តែ​ធ្ងន់​ធ្ងរ​នៅ​ក្នុង​តំបន់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

The post ក្រុមប្រឹក្សាសន្តិសុខ UN ជួបគ្នាល្ងាចនេះជុំវិញ ការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល appeared first on Kampuchea Thmey Daily.