ក្រុមហ៊ុនថាមពលថៃ ​PTTEP Archives - Kampuchea Thmey Daily

TotalEnergies ​គ្រោងលក់ភាគហ៊ុន​ក្នុងប្លុកឧស្ម័ននៅម៉ាឡេស៊ីទៅឱ្យក្រុមហ៊ុនថៃ PTTEP
ក្រុមហ៊ុនប្រេងយក្សរបស់បារាំង TotalEnergies បានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុននឹងលក់ភាគហ៊ុនដោយប្រយោលជិត ១០% ​នៅប្លុកឧស្ម័នធម្មជាតិ​​ក្នុងសមុទ្ររបស់​ម៉ាឡេស៊ីទៅឱ្យក្រុមហ៊ុនថាមពលរដ្ឋថៃ PTTEP ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន PTT។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ការលក់ភាគហ៊ុននោះ គឺពាក់់ព័ន្ធនឹងប្លុករុករក និងផលិតកម្មឧស្ម័នធម្មជាតិ​ SK408។​ ក្រោយ​កិច្ចព្រមព្រៀង​បិទបញ្ចប់ ក្រុមហ៊ុន TotalEnergies នឹងនៅតែរក្សាភាគហ៊ុន ៣០,០០២% ទៀង ​ក្នុងប្លុក​ឧស្ម័នធម្មជាតិ​ដដែល​។ ប្លុកនេះរួមបញ្ចូលទាំង​តំបន់​ឧស្ម័ន Jerun ដែលផ្គត់ផ្គង់​ឧស្ម័នធម្មជាតិ​ ២៩,៣ លាន​តោន/ឆ្នាំ ទៅរោងចក្រឧស្ម័នធម្មជាតិ​ Bintulu LNG ​ដែល​ដំណើរការដោយក្រុមហ៊ុនថាមពលរដ្ឋម៉ាឡេស៊ី Petronas។

កាលពីឆ្នាំមុន ក្រុមហ៊ុន TotalEnergies បានទិញយកក្រុមហ៊ុនផលិតប្រេង និងឧស្ម័នម៉ាឡេស៊ី SapuraOMV ក្នុងកិច្ចព្រមព្រៀង ២ ដែលមានតម្លៃ ១,៦ ប៊ីលាន​ដុល្លារ ដើម្បីពង្រីកផលប័ត្រឧស្ម័នធម្មជាតិរបស់ខ្លួន ខណៈ​តម្រូវការឥន្ធនៈកើនឡើង។​

នៅឆ្នាំនេះ ​ដោយសារតែ​សម្ពាធរបស់វិនិយោគិន​ឱ្យ​កាត់បន្ថយបំណុល ក្រុមហ៊ុនបានចាប់ផ្តើមលក់តំបន់រុករកប្រេងដែលដំណើរការយូរឆ្នាំ និងតំបន់រុករកដែលខ្លួនមាន​ភាគហ៊ុន​តិច ដើម្បី​​ប៉ះប៉ូវគ្នាទៅនឹង​ថ្លៃដើមខ្លួន​ដែលខ្លួនចំណាយដើម្បីទិញ។

លោក Nicolas Terraz ប្រធានផ្នែករុករក និងផលិតកម្មរបស់ TotalEnergies  បាន​ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រោមការលក់ភាគហ៊ុននេះ ក្រុមហ៊ុន​ TotalEnergies «ធានានូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃផលប័ត្ររបស់ខ្លួននៅ​ម៉ាឡេស៊ី ខណៈ​ពង្រឹងទំនាក់ទំនងជាមួយ PTTEP ដែលជាដៃគូយូរអង្វែង»។

នៅឆ្នាំ ២០២៣ ក្រុមហ៊ុន TotalEnergies បានលក់ឱ្យ​ក្រុមហ៊ុន ​PTTEP នូវភាគហ៊ុន ២៥% នៅកន្លែងថាមពលដើរដោយ​ថាមពល Seagreen ​ក្នុងសមុទ្រនៅស្កុតឡែន ក្រោមតម្លៃ ៦៦១ លានដុល្លារ និងបានចុះហត្ថលេខាលើភាពជាដៃគូជាមួយ​ PTTEP ដើម្បីស្វែងរកឱកាសរុករក និងផលិតកម្មរួមគ្នា។

​ម៉ាឡេស៊ីគឺជាប្រទេសនាំចេញឧស្ម័នធម្មជាតិ​ពង្រាវធំជាងគេទី ៥ របស់ពិភពលោកកាលពីឆ្នាំមុន ​ប្រមាណជិត ២៨ លានតោន ជាចម្បងទៅកាន់​ជប៉ុន ចិន និងកូរ៉េខាងត្បូង។ នេះបើយោងតាមទិន្នន័យរបស់ Kpler។ ​ថៃគឺជាប្រទេសនាំចូលឧស្ម័នធម្មជាតិ​ពង្រាវ (LNG) កំពូលរបស់អាស៊ីអាគ្នេយ៍។ ប្លុករុករកឧស្ម័ន SK408 ក៏ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Petronas (៣០%) និងក្រុមហ៊ុនថាមពលអង់គ្លេស Shell (៣០%) ផងដែរ៕

The post TotalEnergies ​គ្រោងលក់ភាគហ៊ុន​ក្នុងប្លុកឧស្ម័ននៅម៉ាឡេស៊ីទៅឱ្យក្រុមហ៊ុនថៃ PTTEP appeared first on Kampuchea Thmey Daily.

PTT គ្រោងចំណាយប្រាក់ជាង ២០ ប៊ីលានដុល្លារ ដើម្បីជំរុញអាជីវកម្ម និងការកាត់បន្ថយកាបូន
ក្រុមហ៊ុនថាមពលថៃ ​PTTEP កំពុងរៀបចំបែងចែកថវិកាចំនួន ២១,២ ប៊ីលាន​ដុល្លារ​ ដើម្បី​ជំរុញ​អាជីវកម្ម​ស្នូល និង​គាំទ្រផែនការ​កាត់បន្ថយ​កាបូន​របស់​ខ្លួន​ ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ទៅ​មុខ​។ នេះបើតាម​ការ​ចុះ​ផ្សា​យរបស់​កាសែត​ បាងកកប៉ុស្តិ៍។ ​

អនុប្រធានប្រតិបត្តិ​ក្រុមហ៊ុន​ PTT​ ទទួលបន្ទុកហិរញ្ញវត្ថុ និងគណនេយ្យ អ្នក​ស្រី​ Chanamas Sasnanand បាន​ឱ្យដឹង​ថា​  ថវិកា​ដែលបានកំណត់​ នឹងត្រូវចំណាយ​ចន្លោះ​ពី​ឆ្នាំ ២០២៥-២០២៩ ដោយ​នឹងជំរុញ និងលើកកម្ពស់តម្លៃនៃអាជីវកម្មរុករក និងផលិតប្រេងរបស់​ក្រុមហ៊ុន និងជួយក្រុមហ៊ុន​ឱ្យ​ឆ្ពោះទៅរកគោលដៅ​អព្យាក្រឹត​កាបូននៅឆ្នាំ​ ២០៥០។ ​

ក្រុមហ៊ុន​នឹង​ប្រើ​កញ្ចប់​មួយ​នៃថវិកា ​​សម្រាប់ផែនការបណ្តាក់ទុនចូលទៅក្នុងអាជីវកម្មថ្មី ទាក់ទងនឹងការផ្លាស់ប្តូរទៅ​ប្រើថាមពលស្អាត ខណៈ​គ្រោង​ចំណាយ​ ៧,៨២ ប៊ីលាន​ដុល្លារ​ សម្រាប់​ឆ្នាំ​ក្រោយ​។

អ្នកស្រី​ Chanamas ​បន្ត​ថា​​៖ «​​ផែនការវិនិយោគរបស់យើងនៅឆ្នាំក្រោយ នៅតែផ្តោតលើការធានាសន្តិសុខថាមពលសម្រាប់ប្រទេសថៃ ទន្ទឹមនឹងការពង្រឹង និងពង្រីកការវិនិយោគនៅក្នុងអាជីវកម្មរុករក និងផលិតនៅក្រៅប្រទេស ដើម្បីជំរុញកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង»។

ជាមួយ​គ្នា​នេះ​ផងដែរ​ ក្រុមហ៊ុន PTT​ បានកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ យ៉ាងហោចណាស់ ៣០ ភាគរយ​ នៅឆ្នាំ ២០៣០​ និងបានបង្កើនគោលដៅដល់ ៥០ ភាគរយ​ នៅឆ្នាំ ២០៤០។​ ​អ្នក​ស្រី​ Chanamas បាននិយាយថា ថវិកាសរុបចំនួន ៧៧ លានដុល្លារ នឹង​ប្រើ​សម្រាប់សកម្មភាពកាត់បន្ថយការបំភាយឧស្ម័ននៅឆ្នាំ ២០២៥។

ចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៩ ក្រុមហ៊ុន PTT​ នឹងគាំទ្រដល់ឱកាសវិនិយោគលើ​ការ​ទាញ​យក​ថាមពលពី​កម្លាំង​ខ្យល់ ​ការផ្ដល់​សេវាកម្ម​ចាប់យកកាបូន និងការស្តុកទុក​ ការអភិវឌ្ឍន៍ឥន្ធនៈអ៊ីដ្រូសែន និងដើមទុនបណ្តាក់ទុនរួមគ្នាជាដើម​៕

The post PTT គ្រោងចំណាយប្រាក់ជាង ២០ ប៊ីលានដុល្លារ ដើម្បីជំរុញអាជីវកម្ម និងការកាត់បន្ថយកាបូន appeared first on Kampuchea Thmey Daily.