ក្រុមហ៊ុនទូរសព្ទដៃ Archives - Kampuchea Thmey Daily

ក្រុមហ៊ុនទូរសព្ទដៃធំៗណាខ្លះ នៅតែអាចប្រជែងគ្នា នៅលើទីផ្សារកម្ពុជា?
មកដល់ពេលនេះ មានក្រុមហ៊ុនទូរសព្ទជាច្រើន បានប្រឹងប្រែងខ្លាំងណាស់ ដើម្បីអភិវឌ្ឍនសមត្ថភាពទូរសព្ទ តាំងពីជំនាន់ទូរសព្ទមានខ្សែ រហូតដល់អត់ខ្សែ និង Touch Screen ។ បើនិយាយពីដំណើរនេះ វាហាក់វែងឆ្ងាយណាស់ ដូចនេះ យើងមកផ្តោតត្រឹមយុគសម័យទូរសព្ទ សតវត្សទី២១ នេះបានហើយ។

គួររំលឹកថា អំឡុងឆ្នាំ២០០៥ ដល់ ឆ្នាំ២០១១ Nokia ជាក្រុមហ៊ុនទូរសព្ទដៃ ដែលឈានមុខគេនៅកម្ពុជា ដែលទទួលបានប្រជាប្រិយភាពខ្លាំង សម្រាប់អ្នកប្រើប្រាស់នៅពេលនោះ ដោយសារតែត្រកូល Nokia មានភាពធន់ រឹងមាំ និងមានភាពទាក់ទាញលើរូបរាងខាងក្រៅ។

ប៉ុន្តែសម័យកាលរបស់ Nokia ក៏ចាប់ផ្តើមធ្លាក់ចុះជាបណ្តើរៗ បន្ទាប់ពីបិតាបច្ចេកវិទ្យាពិភពលោក Steve Jobs ចាប់ផ្តើមបញ្ចេញវត្តមានទូរសព្ទជំនាន់ទី១ របស់ខ្លួន ជាប្រភេទទូរសព្ទ Touch Screen និងទំនើបបំផុតនៃយុវគសម័យបច្ចេកវិទ្យានៅពេលនោះ។ តែនេះមិនមែនជាមូលហេតុចម្បងទេ ឯហេតុផលដែលនៅពីក្រោយការដួលរំលំនៃក្រុមហ៊ុនដ៏ល្បីនេះ​ មានកត្តាច្រើន ពិសេសពេលវេលាមួយដែលក្រុមហ៊ុន Nokia គិតផ្ទុយស្រឡះពីតម្រូវមនុស្ស ដោយសារតែជឿ​ជាក់​ថា ការរចនារូបរាង និងភាពរឹងមាំ នៅតែជាភាពពេញនិយមនៅលើផ្សារ។ ផ្ទុយទៅវិញ ក្រុមហ៊ុន Apple បានបោះជំហានលើផាពទំនើបបំផុត ដោយផ្សារភ្ជាប់ទូរសព្ទដៃជាមួយប្រព័ន្ធអុិនធឺណិត (ជាវេលាដែលមនុស្សចាប់ផ្តើម សាកល្បងអ្វីដែលថ្មី)។

ក្រោយមក Nokia បានក៏បានទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួន និងសម្រេចបោះបង់ប្រព័ន្ធដំណើរការ Symbian ចោល ចាប់យក Windows Phone របស់ក្រុមហ៊ុន Microsoft វិញ និងបានដាក់លក់ស្មាតហ្វូនដំបូងរបស់ខ្លួន ម៉ូដែល Lumia 800 នៅឆ្នាំ២០១១ ។ ប៉ុន្តែស្មាតហ្វូននេះ នៅតែមិនអាចប្រកួតប្រជែងនឹងសមត្ថភាពក្រុមហ៊ុន Apple និងត្រូវបរាជ័យជាច្រើនលើកលើភាពជឿនលឿននៃបច្ចេកវិទ្យា។ បន្ទាប់មកវាសនាក្រុមហ៊ុនល្បីមួយនេះ ក៏ត្រូវផ្ទេរក្នុងដៃក្រុមហ៊ុនធំៗជាច្រើន តែទីបំផុត Nokia នៅតែត្រូវដល់វេលាបញ្ចប់។

ក្រោយ Nokia បាត់ប្រជាប្រិយភាពលើទីផ្សារកម្ពុជា គេសង្កេតឃើញមានក្រុមហ៊ុនទូរសព្ទដៃជាច្រើន បានព្យាយាម​ដណ្តើម​ទីផ្សារ​នៅកម្ពុជា ជាមួយក្រុមហ៊ុនល្បីរបស់អាមេរិក ដែលភាគច្រើនជាស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Android ហើយក្រុមហ៊ុនដែលលេចធ្លោជាងគេ មានដូចជាក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង; ក្រុមហ៊ុន Oppo និង Xiaomi របស់ចិន។

មកដល់ពេលនេះ ការប្រកួតប្រជែងនៅលើទីផ្សារកម្ពុជាមានច្រើន តែសន្ទុះនៃការប្រកួតប្រជែងខ្លាំងបំផុត លើទំនើបកម្មនៃបច្ចេកវិទ្យា និងតម្លៃកប់ៗ គឺម៉ូដែលទូរសព្ទរបស់ Apple និង Samsung ។ ក្រុមហ៊ុន ២នេះ តែងតែប្រជែងគ្នា លើការផលិតជានិច្ច និងមានភាពខ្លាំងរៀងៗខ្លួន ខណៈក្រុមហ៊ុនដទៃផ្សេងទៀត ក៏កំពុងប្រជែងគ្នាលើសមត្ថភាព និងតម្លៃទាប ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកប្រើប្រាស់ ដែលក្នុងនោះរួមមានក្រុមហ៊ុន Realme របស់ចិនផងដែរ៕

The post ក្រុមហ៊ុនទូរសព្ទដៃធំៗណាខ្លះ នៅតែអាចប្រជែងគ្នា នៅលើទីផ្សារកម្ពុជា? appeared first on Kampuchea Thmey Daily.