ក្រុមហ៊ុនអាមេរិក Archives - Kampuchea Thmey Daily

តើមានក្រុមហ៊ុនអាមេរិកប៉ុន្មាននៅចិន និងក្រុមហ៊ុនចិនប៉ុន្មាននៅអាមេរិក?
ពន្ធគយបដិការរបស់​ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បានចូលជាធរមាន​នៅថ្ងៃពុធនេះ ដោយ​លោកបាន​​ដាក់ពន្ធបន្ថែម ៥០ ភាគរយ លើគ្រប់មុខទំនិញ​នាំចូល​ពីចិន​ ដែលធ្វើឱ្យអត្រាពន្ធសរុបឡើងដល់ ១០៤ ភាគរយ។ ការណ៍នេះ កើតឡើងក្រោយចិន​ប្ដេជ្ញា «ប្រយុទ្ធដល់ទីបញ្ចប់» ដោយ​មិនទម្លាក់ចោលនូវពន្ធសងសឹក ៣៤ ភាគរយ លើទំនិញរបស់អាមេរិក​។

​នេះបង្ហាញពីភាពកាន់តែតានតឹង​នៃសង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សអាមេរិក និងចិន​ ដែលជាមហាអំណាចសេដ្ឋកិច្ចកំពូលៗរបស់​ពិភព​លោក​។ ចិន​ ក៏ដូចជាប្រទេស​ដែលរងគ្រោះដោយ​ពន្ធគយបដិការ និងពន្ធផ្សេងៗទៀតរបស់លោក ត្រាំ បាន​ព្រមាន​នាពេលកន្លងមក​ថា គោលនយោបាយការពារនិយមរបស់​សហរដ្ឋអាមេរិក នឹង​ធ្វើឱ្យប៉ះពាល់ដល់​ភាគីពាក់ព័ន្ធទាំងអស់ ហើយធ្ងន់កទាំងសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់។

មែនទែនទៅ ចិនគឺជាប្រភពនាំចូលធំទី២របស់អាមេរិកកាលពីឆ្នាំមុន ដោយ​មាន​ទំនិញសរុបចំនួន ៤៣៩ ប៊ីលានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក ខណៈ​សហរដ្ឋអាមេរិក បាននាំចេញទំនិញមានតម្លៃ ១៤៤ ​ប៊ីលានដុល្លារទៅកាន់ប្រទេសចិន។ អ្នកវិភាគមើលឃើញថា ការដាក់ពន្ធគយ​គ្នាទៅវិញទៅមក​ គំរាម​កំហែង​ដល់​ឧស្សាហកម្ម​ក្នុងស្រុករៀងៗខ្លួន ​ហើយនឹង​ឈាន​ដល់​ការ​បញ្ឈប់​ ឬកាត់បន្ថយការងារ​។

ការណ៍គួរឱ្យកត់សម្គាល់នោះ គឺផលប៉ះពាល់ជាអវិជ្ជមាន​ដល់ក្រុមហ៊ុនអាជីវកម្ម​នៃភាគីទាំងសងខាង​ ខណៈបណ្ដាក្រុមហ៊ុនសហរដ្ឋអាមេរិកភាគច្រើន ចង់ឱ្យអាមេរិកបន្ត ឬបង្កើនទំនាក់ទំនងជាមួយចិន​។ នេះបើតាម​លទ្ធផលស្ទង់មតិរបស់មូលនិធិសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលចេញផ្សាយនាពេលថ្មីៗនេះ។

តើមាន​ក្រុមហ៊ុនសហរដ្ឋអាមេរិកប៉ុន្មាន កំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន​? ហើយមានក្រុមហ៊ុនចិនប៉ុន្មាននៅអាមេរិកវិញ?

គិតត្រឹមឆ្នាំ ២០២៤ មាន​ក្រុមហ៊ុនអាមេរិកជាង ៧៣ ០០០ បានបង្កើតអាជីវកម្មនៅក្នុងប្រទេសចិន​ជាមួយនឹងការវិនិយោគសរុបលើសពី ១,២ ​ទ្រីលានដុល្លារ ដែលគ្របដណ្តប់លើវិស័យដូចជាអេឡិចត្រូនិក និងទំនាក់ទំនង ការផលិតរថយន្ត ទំនិញប្រើប្រាស់ និងសេវាកម្មហិរញ្ញវត្ថុ។ នេះបើតាមការចុះផ្សាយរបស់កាសែតបក្សកុម្មុយនិស្តចិន​ People’s Daily កាលពីដើមឆ្នាំ ២០២៥។

កាសែតដដែល​បន្តថា អាជីវកម្មរបស់ក្រុមហ៊ុនអាមេរិកនៅចិន​ ផ្ដល់ប្រាក់ចំណេញដោយផ្ទាល់ ​និង​ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង ២​។ ខណៈចិន​ជំរុញទំនើបកម្មរបស់ចិន ហើយសហរដ្ឋអាមេរិក​ធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមានភាពរស់រវើក ​ប្រទេសទាំង២ត្រូវការកិច្ចសហប្រតិបត្តិការទ្វេភាគី។

យោងតាមទស្សនាវដ្តី China Briefing ឯណោះវិញ គិតត្រឹមឆ្នាំ ២០២២ ក្រុមហ៊ុនចិនប្រមាណ ៥ ០០០ កំពុងប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក ដែលគ្របដណ្ដប់លើ​ឧស្សាហកម្មផ្សេងៗ រួមទាំងបច្ចេកវិទ្យា ការផលិត ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ ​យ៉ាងណាមិញ និន្នាការថ្មីៗបង្ហាញពីការធ្លាក់ចុះទាំងចំនួន និងកម្រិតសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងនេះ។

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានបង្ហាញថា ការវិនិយោគក្រៅប្រទេសទៅកាន់សហរដ្ឋអាមេរិករបស់ចិន​ បានធ្លាក់ចុះ ៥,២ ភាគរយ ​ក្នុងឆ្នាំ ២០២៣ ទោះបីជា​ការវិនិយោគទៅកាន់ប្រទេសផ្សេងទៀតទាំងអស់ បាន​កើនឡើង ៨,៧ ភាគរយ ក៏ដោយ​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Bloomberg កាលពីសប្ដាហ៍មុន ដែលស្រង់ព័ត៌មាន​ថា​ ក្រុមហ៊ុនចិនបានវិនិយោគ ៦,៩ ប៊ីលានដុល្លារនៅសហរដ្ឋអាមេរិក គិតតែក្នុងឆ្នាំ ២០២៣។ Bloomberg បានរាយការណ៍បន្តថា ​ចិនបានចាត់វិធានការដើម្បីរឹតបន្តឹងក្រុមហ៊ុនក្នុងស្រុក ពីការបណ្តាក់ទុននៅសហរដ្ឋអាមេរិក ដើម្បី​ជាវិធានការ​​ចរចាពាណិជ្ជកម្មមួយ ជាមួយ​លោក ត្រាំ។​

តើវិធានការពន្ធគយចុង​ក្រោយ នឹងប៉ះពាល់ដល់ក្រុមហ៊ុនទាំងសងខាង បែបណា?

ជាទូទៅវិធានការ​ពន្ធគយប៉ះពាល់ដល់ក្រុមហ៊ុនអាជីវកម្មក្នុងរបៀបផ្សេងៗ ដូចជា​ការបង្កើនថ្លៃដើម រំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ​និង​ការផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សារ​ ខណៈការដំឡើងតម្លៃនាំចូលដោយសារពន្ធ នឹង​ប៉ះពាល់ដល់​ការប្រកួតប្រជែងជាដើម។

​ការវិវត្តចុង​ក្រោយ ​បង្កផល​អវិជ្ជមាន​ទាំងសម្រាប់ក្រុមហ៊ុនអាមេរិក​ក្នុងស្រុក និងនៅចិន​ផ្ទាល់។ ចំពោះក្រុមហ៊ុនក្នុងស្រុកដែលនាំចេញទៅចិន ​ត្រូវប្រឈមមុខ​នឹង​វិធានការសងសឹកពីរដ្ឋាភិបាល​ក្រុងប៉េកាំង​ ដែលកន្លងមក បាន​កំណត់គោលដៅខ្លាំង​ជាពិសេសលើ​ផលិតកម្មកសិកម្មអាមេរិក ដែលមាន​ចិន​ជាទីផ្សារនាំចេញកំពូល។

ខណៈចិន​ដាក់ពន្ធសងសឹក ៣៤ ភាគរយ លើគ្រប់មុខទំនិញ​អាមេរិក ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​បាន​ផ្សាយ​នៅថ្ងៃពុធ (៩ មេសា) នេះថា ក្រុមហ៊ុនក្នុងស្រុកអាមេរិក​ដែល​ងាយរងគ្រោះជាងគេ គឺក្រុមហ៊ុនមកពីវិស័យអាកាសចរណ៍ (ក្រុមហ៊ុនផលិតយន្តហោះ) បន្ទះឈីប​ ឧបករណ៍កសិដ្ឋាន និងកសិកម្មជាពិសេស។ ការសងសឹករបស់ចិន នឹងផ្ដល់ប្រយោជន៍ទៅវិញ សម្រាប់ក្រុមហ៊ុនចិន​ក្នុងវិស័យទាំងនោះ។

ក្រុមហ៊ុនអាមេរិក​ប្រតិបត្តិការនៅចិន​ ក៏កាន់តែរងផលប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេសក្រុមហ៊ុនដែល​ធ្វើការនាំចេញទៅសហរដ្ឋអាមេរិក។ ជាឧទាហរណ៍ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ពឹង​ផ្អែកខ្លាំង​លើផលិតកម្មទូរស័ព្ទ iPhone និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត​ក្នុងប្រទេសចិន​ ដែល​នេះ​នឹងធ្វើឱ្យ​មាន​ផលប៉ះពាល់ធ្ងន់ដល់ការផ្គត់ផ្គង់ និងការប្រកួតប្រជែង​នៅសហរដ្ឋ​អាមេរិក ដែលជាទីផ្សារធំរបស់ Apple។ ក្រុមហ៊ុនស្បែកជើង Nike ដែលពឹងផ្អែកខ្លាំង​លើផលិតកម្មធំនៅចិន និងក្រុមហ៊ុនលក់រាយ Walmart ដែលអាស្រ័យលើទំនិញប្រើប្រាស់ផលិតនៅចិន ក៏នឹង​ជួបប្រទះនូវបញ្ហា​ប្រឈមដូចគ្នា ​ដោយ​ពន្ធរបស់ ត្រាំ ​​នឹង​បង្កើនតម្លៃមុខទំនិញ​ពីក្រុមហ៊ុនទាំងនេះ​ សម្រាប់អ្នកប្រើប្រាស់អាមេរិក។ ​

​ពន្ធលើទំនិញ​នាំចូលពីបរទេស រួមទាំងចិន របស់​ ត្រាំ ក៏នឹង​បង្កើនបន្ទុកចំណាយផងដែរ សម្រាប់​ក្រុមហ៊ុនដែលត្រូវការវត្ថុធាតុដើម ឬ​គ្រឿងផលិតកម្មបន្ទាប់បន្សំពី​បរទេស​។ តួយ៉ាង ក្រុមហ៊ុន Tesla ផលិតរថយន្តលក់ក្នុងស្រុកអាមេរិកច្រើន ប៉ុន្តែត្រូវការគ្រឿងបន្លាស់រថយន្តពីបរទេស ដែលត្រូវជាប់ពន្ធ ២៥ ភាគរយ ក្រោមពន្ធលើរថយន្ត និងគ្រឿងបន្លាស់នាំចូល ដែល​ ត្រាំ ប្រកាសឡើងកាលពីចុងខែមីនា។

សូម្បីតែក្រុមហ៊ុនអាមេរិក ដែល​ដាក់ផលិតកម្ម ឬប្រតិបត្តិការ​នៅចិន សម្រាប់ទីផ្សារយក្ស​ក្នុងស្រុក​ចិន ក៏អាច​ទទួល​រង​នូវសម្ពាធ​ពីសង្រ្គាមពាណិជ្ជកម្មផងដែរ។ ជាទូទៅ លក្ខខណ្ឌបែបនេះ តែងតែ​បង្កើន​ទំនោរ​ជាតិនិយម ដែលបង្កការធ្វើពហិការផ្សេងៗលើ​ផលិតផល​ក្រុមហ៊ុនអាមេរិក​ (ជាឧទាហរណ៍ ការធ្វើពហិការប្រឆាំងក្រុមហ៊ុន Tesla ​នៅកាណាដា និងសហភាពអឺរ៉ុបជាដើម។ ការលក់ Tesla នៅចិន​ក៏ធ្លាក់ចុះផងដែរ នាដើមឆ្នាំនេះ)។ នេះមិនរាប់បញ្ចូលការណ៍ដែលថា​ ក្រុមហ៊ុនរបស់​អាមេរិកក្នុងស្រុកចិន​ ងាយនឹងរងចំណាត់ការណាមួយ​ពីរដ្ឋាភិបាល​ចិន​ផង។

កន្លងមក ចិន​បាន​បើកការស៊ើបអង្កេតប្រឆាំងការផ្ដាច់មុខលើក្រុមហ៊ុនអាមេរិក និងដាក់ក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិករាប់សិប ទៅក្នុងបញ្ជី​គ្រប់គ្រង​ការនាំចេញ។ ក្រៅពីនេះ ការរឹតត្បឹត​របស់ចិនលើរ៉ែកម្រនាំចេញទៅអាមេរិក ដើម្បីឆ្លើយតប​នឹង​វិធានការពន្ធរបស់ ត្រាំ ក៏បង្កឧបសគ្គដល់​ក្រុមហ៊ុនអាមេរិក ដែលមាន​ចិន​ជាប្រភព​ផ្គត់ផ្គង់ផងដែរ។ ទោះយ៉ាងណាក៏ដោយ កាលពីខែមីនា ប្រធានាធិបតី ស៊ី ជិនពីង បាន​ជួបប្រជុំជាមួយក្រុមហ៊ុនបរទេស និងអាមេរិកធំៗជាច្រើន ដោយផ្ដល់ពួកគេនូវការធានាផ្សេងៗ ចំពោះប្រតិបត្តិការនៅចិនថាជាកន្លែងសុវត្ថិភាព។

ចិនក៏នឹង​រងផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នា។ ដោយសារតែកម្សោយតម្រូវការក្នុងស្រុក និងបញ្ហាសេដ្ឋកិច្ច​មួយចំនួនទៀត​ ចិន​ត្រូវពឹង​ផ្អែកខ្លាំងលើការនាំចេញដើម្បីជំរុញកំណើនសេដ្ឋកិច្ច ហើយសហរដ្ឋអាមេរិក គឺជាទីផ្សារដ៏សំខាន់បំផុតមួយ​។

ទោះបីជា​ចិន​អាចធ្វើពិពិធកម្មទីផ្សារក៏ដោយ​ អ្នកជំនាញ​លើកឡើងថា ការដាក់ពន្ធធ្ងន់ធ្ងរលើចិន នឹងធ្វើឱ្យផលិតកម្មចុះខ្សោយ និងអាច​ឈានទៅដល់ការបញ្ចប់ ឬកាត់បន្ថយការងារ ចំពេលដែល​ការ​អត់ការងារធ្វើសម្រាប់យុវជនជាច្រើន​នៅចិន គឺជាបញ្ហា​រួចស្រាប់ទៅហើយ។

អ្នកជំនាញបាន​គូសបញ្ជាក់ថា ក្រុមហ៊ុនរបស់​ចិន​ក្នុងវិស័យដូចជាអេឡិចត្រូនិក វាយនភណ្ឌ និងទំនិញប្រើប្រាស់ នឹង​ឡើងថ្លៃលើទីផ្សារអាមេរិក ដែលប៉ះពាល់ដល់តម្រូវការ និង​​ប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនចិន។ ការណ៍នេះ ឆ្ពោះទៅការចុះខ្សោយនៃសកម្មភាពរោងចក្រ​ ចំពេលការប្រកួតប្រជែងនៅទីផ្សារនាំចេញអន្តរជាតិផ្សេងៗក៏កាន់តែ​ខ្លាំងឡើងៗ ​ក្នុងបរិបទ​ដែល​វិធានការការពារនិយមរបស់ ត្រាំ ផ្លាស់ប្ដូរលំនាំពាណិជ្ជកម្មសកល ពោលគឺខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល។​

ក្រុមហ៊ុនអាមេរិកសំខាន់ៗនៅចិន៖

ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកធំៗជាច្រើន​ដាក់ប្រតិបត្តិការនៅចិន ឬមាន​ទំនាក់ទំនងនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពីក្នុងប្រទេសចិន ដោយ​គ្របដណ្ដប់លើវិស័យជាច្រើន រាប់តាំងពីបច្ចេកវិទ្យា រហូតដល់រថយន្តយន្ត វាយនភណ្ឌ និងចំណីអាហារ។

Apple: ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក មួយនេះ​មាន​រោងចក្រផលិតកម្ម និងដំឡើង​ជាច្រើននៅក្នុងប្រទេសចិន រួមទាំងផលិតកម្មទូរស័ព្ទម៉ាក iPhone។ ក្រុមហ៊ុននេះមានអាមេរិកជា​ទីផ្សារនាំចេញសំខាន់ ខណៈចិន​ក៏ជាទីផ្សារយក្សសម្រាប់ខ្លួនផងដែរ។

Tesla: ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក អេឡុន ម៉ាសក៍ Tesla មាន​រោងចក្រផលិត និងដំឡើង​ក្នុងស្រុកចិន ដែលមាន​សមត្ថភាពផលិតរថយន្ត​ប្រមាណ ៩៥០ ០០០ គ្រឿង ក្នុងឆ្នាំ ២០២៣។

General Motors (GM): ប្រតិបត្តិការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនចិន ជាច្រើន​ដូចជា SAIC Motor និង Wuling Motors ដោយ​ផលិតរថយន្តជាច្រើនប្រភេទ រួមទាំងរថយន្តអគ្គិសនីផងដែរ ភាគច្រើនសម្រាប់ទីផ្សារចិន។

ក្រុមហ៊ុន Microsoft មានវត្តមានយ៉ាងសំខាន់នៅក្នុងប្រទេសចិន តាមរយៈសេវាកម្មសុសវ៉ែររបស់ខ្លួន រួមមានបច្ចេកវិទ្យាពពក​ ហ្គេម​ និងការលក់កម្មវិធី Windows និង Office ជាដើម​។ កម្មវិធី និងសេវាកម្មពពករបស់ Microsoft គឺផ្តោតជាចម្បងលើទីផ្សារពិភពលោក ​ភាគច្រើន​នៅ​សហរដ្ឋអាមេរិក អឺរ៉ុប និងតំបន់ផ្សេងៗទៀត។

​Nike: ក្រុមហ៊ុន​នេះ​មានប្រតិបត្តិការផលិតកម្ម និងលក់រាយយ៉ាងច្រើននៅ​ចិន។ ផលិតផលស្បែកជើង សម្លៀកបំពាក់ និងឧបករណ៍ជាច្រើន ត្រូវបានផលិតនៅក្នុងប្រទេសចិន ឬមានប្រភពមកពីអ្នកផ្គត់ផ្គង់ចិន។ ​Nike នាំចេញផលិតផលរបស់ខ្លួនទូទាំងពិភពលោក ដោយសហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុត។

Starbucks មានហាងរាប់ពាន់នៅទូទាំងប្រទេសចិន ដែលធ្វើឱ្យចិន ក្លាយជាទីផ្សារដ៏ធំបំផុតមួយសម្រាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់កាហ្វេ នៅខាងក្រៅសហរដ្ឋអាមេរិក។

ក្រៅពីនេះ គឺឃើញមាន​ក្រុមហ៊ុនសំខាន់ៗជាច្រើនដូចជា Amazon, Intel, McDonald’s, Caterpillar, Johnson & Johnson និង Boeing ជាដើម​។

​ក្រុមហ៊ុនចិនសំខាន់ៗនៅសហរដ្ឋអាមេរិក​៖

ក្រុមហ៊ុនចិន មានប្រតិបត្តិការសំខាន់ៗនៅសហរដ្ឋអាមេរិក រាប់ចាប់ពីវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិក រហូតដល់រថយន្ត ថាមពល និងគ្រឿងអេឡិចត្រូនិក។

Alibaba ប្រតិបត្តិការនៅសហរដ្ឋអាមេរិក តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដូចជា AliExpress ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាមេរិកទិញផលិតផលដោយផ្ទាល់ពីក្រុមហ៊ុន​ផ្គត់ផ្គង់ចិន។ ​ក្រុមហ៊ុននេះ ប្រតិបត្តិការិយាល័យ និងមជ្ឈមណ្ឌលទិន្នន័យ រួមទាំងសេវាកម្មបច្ចេកវិទ្យាពពក​ នៅសហរដ្ឋអាមេរិក ​ខណៈផ្តោតលើការទាក់ទាញអាជីវកម្មខ្នាតតូចនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ នេះបើយោងតាមបណ្ដាញទូរទស្សន៍ ​​CNBC ។

Lenovo គឺជាក្រុមហ៊ុនផលិតកុំព្យូទ័រផ្ទាល់ខ្លួនដ៏ធំបំផុតមួយនៅទូទាំងពិភពលោក ហើយមានវត្តមានយ៉ាងសំខាន់នៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន​នេះ​នាំចេញផលិតផលរបស់ខ្លួនទៅទូទាំងពិភពលោក ដោយ​មាន​ចំណែកទីផ្សារដ៏រឹងមាំនៅ​សហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី។

BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ដែល​មានរោងចក្រផលិតរថយន្ត​ក្រុងនៅទីក្រុង Lancaster រដ្ឋកាលីហ្វ័រញ៉ា ដែលជារោងចក្ររថយន្ត​ក្រុងអគ្គិសនីធំជាងគេនៅអាមេរិកខាងជើង និងជារោងចក្ររថយន្តក្រុងដែលគ្រប់គ្រងដោយចិនដំបូងគេ នៅសហរដ្ឋអាមេរិក។

TCL: ជាក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំមួយនៅក្នុងប្រទេសចិន ដែលផលិតទូរទស្សន៍ ស្មាតហ្វូន និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ ក្រុមហ៊ុននេះ​ មានវត្តមានលក់រាយដ៏រឹងមាំនៅ​សហរដ្ឋអាមេរិក ដោយលក់ទូរទស្សន៍ និងគ្រឿងអេឡិចត្រូនិចផ្សេងទៀតរបស់ខ្លួន តាមរយៈអ្នកលក់រាយធំៗនៅសហរដ្ឋអាមេរិក។

ក្រៅពីនេះ មាន​ក្រុមហ៊ុនផ្សេងៗទៀត ដូចជាក្រុមហ៊ុនក្នុងវិស័យហ្គេមដូចជា Tencent និង​ក្រុមហ៊ុនបណ្ដាញសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិក TikTok របស់ Bytedance និងក្រុមហ៊ុនផលិតដ្រូន Autel Robotics ជាដើម៕

The post តើមានក្រុមហ៊ុនអាមេរិកប៉ុន្មាននៅចិន និងក្រុមហ៊ុនចិនប៉ុន្មាននៅអាមេរិក? appeared first on Kampuchea Thmey Daily.

ពលរដ្ឋអាមេរិក​មួយចំនួនចាប់ផ្ដើមពហិការផលិតផលក្រុមហ៊ុន​ដែលដកកម្មវិធី DEI
ការប្រឆាំងតវ៉ារបស់​ក្រុមអភិរក្សនិយមនៅសហរដ្ឋអាមេរិក រួមទាំង​លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​ឈាន​ទៅដល់​ការ​លុប​ចោលកម្មវិធីពិពិធភាព សមធម៌ និងបរិយាបន្ន (DEI: Diversity, Equity, Inclusion) ដែលសំដៅលើ​ក្របខ័ណ្ឌស្ថាប័ន​ការងារ​ដែល​លើកកម្ពស់​មនុស្ស​គ្រប់គ្នា ជា​ពិសេស​ក្រុមមនុស្សដែលរងការរើសអើងដោយសារតែ​អត្តសញ្ញាណ ឬពិការភាព​របស់ពួកគេ​ជាដើម​។

ក្រុមហ៊ុនអាមេរិក​នានា រួមទាំងក្រុមហ៊ុន Target, Walmart, McDonald’s និង Amazon បានប្រកាសផែនការ​កាត់បន្ថយ ឬលុបចោល​កម្មវិធី DEI នៅក្នុងប្រតិបត្តិការ​អាជីវកម្មរបស់ពួកគេ។ ការណ៍​បាន​ផ្តល់ជា​សញ្ញាដល់​ពលរដ្ឋអាមេរិក​មួយ​ចំនួន​ រួមទាំងជនជាតិស្បែកខ្មៅ ​ឱ្យ​គិតគូរ​ឡើងវិញអំពីផលិតផល​ដែលពួកគេគួរ​ចំណាយ​ប្រាក់ដើម្បីប្រើ​ប្រាស់។ ​

បណ្ដាញ​ទូរទស្សន៍អាមេរិក NBC News បាន​ធ្វើបទ​សម្ភាសន៍ជាមួយ​ជនជាតិ​ស្បែកខ្មៅប្រហែល ២០ នាក់ នៅទូទាំងប្រទេស​ ដោយ​និយាយ​អំពីមូលហេតុ​ដែលពួកគេធ្វើពហិការលើក្រុមហ៊ុនមួយចំនួន និង​ផលប៉ះពាល់​ពីការលុបចោលនៃ DEI លើទម្លាប់នៃការចំណាយរបស់​ពួកគេ​។ ​

ជុំវិញ​បញ្ហានេះ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Ohio State លោក Trevon Logan បាននិយាយថា ​បញ្ហា​ DEI មិនមែន​តែ​ជាកត្តា​ដែល​បង្ក​ពហិការ​តែមួយ​មុខ​នោះទេ វា​ក៏ជំរុញផងដែរ​ដោយ​ការបោះបង់ចោល​នូវការសន្យា​ផ្សេងៗ​របស់​​ក្រុមហ៊ុន​អាមេរិក​ ដែល​បាន​ធ្វើឡើង​ក្រោយ​បាតកម្ម​ដ៏ធំ​ពាក់ព័ន្ធ​នឹង​ការស្លាប់របស់​ជនជាតិ​ស្បែកខ្មៅលោក​ George Floyd ក្នុងឆ្នាំ ២០២០ ​ផងដែរ។

លោក  Logan និយាយថា៖ «ក្រុមហ៊ុនជាច្រើនដែលត្រូវបានគេកំណត់គោលដៅ ​មិនត្រឹមតែពឹងផ្អែកខ្លាំងលើអតិថិជនជនជាតិ​ស្បែកខ្មៅប៉ុណ្ណោះទេ ​ប៉ុន្តែពួកគេ​ក៏ជាក្រុមហ៊ុនដែល​​ជួលបុគ្គលិកជាជនជាតិ​ស្បែកខ្មៅមួយចំនួនធំផងដែរ។រ»។ ​​

​យោងតាមការប៉ាន់ប្រមាណមួយចំនួន ជនជាតិអាមេរិកស្បែកខ្មៅ មាន​អំណាច​នៃ​ការ​ទិញប្រចាំឆ្នាំចំនួន ១,៣ ទ្រីលាន​ដុល្លារ។ ​សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យ Duke លោក Vicki Bogan បាននិយាយថា អំណាចទិញសរុបរបស់អ្នកប្រើប្រាស់អាមេរិក គឺច្រើនជាង ១៧ ទ្រីលាន​ដុល្លារ។ ​

ទាំង​លោក Logan និងលោក Bogan  បាន​និយាយថា​ ​ដើម្បីឱ្យការធ្វើពហិការមានផលប៉ះពាល់​ធ្ងន់ធ្ងរ វា​ត្រូវតែ​មានជាប់ជាប្រចាំ និង​​លើសពីអ្នកប្រើប្រាស់ជាជនជាតិស្បែកខ្មៅ។  ​

Bogan បាននិយាយថា ប្រសិន​បើ​មាន​ការចូលរួម​ពីក្រុមប្រជាជនផ្សេងៗទៀត នោះ​វានឹងធ្វើឱ្យសម្ពាធ​គ្រប់គ្រាន់ឱ្យ​ក្រុមហ៊ុនអាមេរិក​ផ្លាស់ឥរិយាបថ។​ លោក Logan ​បាន​កត់សម្គាល់ថា​ មិន​មែនតែ​ជនជាតិ​ស្បែកខ្មៅប៉ុណ្ណោះទេដែលធ្វើពហិការ ប៉ុន្តែវា​ភាគច្រើន​ចាប់ផ្ដើមពីពួគគេ ដែល​រង​ផលប៉ះពាល់ខ្លាំងជាងគេ៕

The post ពលរដ្ឋអាមេរិក​មួយចំនួនចាប់ផ្ដើមពហិការផលិតផលក្រុមហ៊ុន​ដែលដកកម្មវិធី DEI appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនអាមេរិកទាមទារ​ឱ្យ​បង្រ្កាប​លើ ក្រុម​​ហ៊ុនចិនដែល​ប្រើប្រទេសទី៣ ដើម្បីគេចពន្ធ
បណ្ដា​ក្រុមហ៊ុនសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បាន​ទាមទារ​ឱ្យ​មាន​ការពង្រឹង​លើ​ច្បាប់​ពាណិជ្ជកម្ម និង​ធានាឱ្យ​បាន​នូវ​ការកាត់ទោសព្រហ្មទណ្ឌចំពោះក្រុមហ៊ុនចិន​​ ដែលគេចវេស​ពន្ធរបស់សហរដ្ឋអាមេរិក ដោយការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសទី៣​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

នាយកប្រតិបត្តិមកពីក្រុមហ៊ុនឧស្សាហកម្មខ្នាតមធ្យមផ្សេងៗ​ រួមទាំង​ក្រុមហ៊ុន​ផលិតបំពង់ដែកថែប​​ ទូផ្ទះបាយ និងទូដាក់ខោអាវ បាន​លើកឡើង​​ក្នុងព្រឹត្តិការណ៍មួយជាមួយសមាជិកសភានៅវិមាន Capitol Hill ថា អស់ជាច្រើនឆ្នាំមកនេះ សហរដ្ឋអាមេរិកបានបាត់បង់ចំណូលពន្ធគយ ហើយក្រុមហ៊ុនអាមេរិកត្រូវ​ដកខ្លួនចេញ​​ពីអាជីវកម្ម ដោយសារ​តែ​ការ​រំលោភ​លើ​ច្បាប់​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុនចិន​។ ពួកគេ​បន្ត​ថា​ កម្សោយ​នៃការ​អនុវត្ត​ច្បាប់ ធ្វើឱ្យ​ក្រុមហ៊ុន​មាន​ផ្លូវ​គេច​​វិធាន​ការ​ពន្ធ។

អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតបំពង់ដែក Zekelman Industries លោក Tom Muth ​បាន​ថ្លែង​យ៉ាង​ដូច្នេះថា៖ «យើងត្រូវបានគេបង្ខំឱ្យបិទរោងចក្រ កាត់បន្ថយការងារ និងកាត់បន្ថយការវិនិយោគ»។ លោក​បន្តថា​​៖ «ការនាំចូល​មិនមែនមាន​មកតែពីប្រទេសចិនដោយផ្ទាល់នោះទេ ប៉ុន្តែដោយប្រយោល។ វា​មកពីប្រទេសផ្សេងៗដូចជា អូម៉ង់ ថៃ វៀតណាម និងអារ៉ាប់រួម​ជាដើម​»។ លោក​បន្តថា៖ «ប្រទេស​ទាំងនេះ​គឺជា​អ្នកនាំចូល​ដ៏ធំ​នៃដែកថែប​រមូរ​ក្ដៅ ដែល​ទទួល​បាន​ការឧបត្ថម្ភធន និងសម្រាប់ការលក់បង្ខូចតម្លៃពីប្រទេសចិន»​។  ​

នាយកប្រតិបត្តិនៃក្រុមហ៊ុនឧបករណ៍ព្យួរសម្លៀកបំពាក់សម្រាប់​ឧស្សាហកម្មវាយនភណ្ឌ  M&B Metal Products Company, Inc លោក Milton Magnus បាន​ថ្លែងថា​ ក្រុមហ៊ុនរបស់លោក​បាន​ឈ្នះក្ដីលើ​សំណុំរឿង​លក់បង្ខូចតម្លៃ​លើក្រុមហ៊ុនចិន​នៅឆ្នាំ ២០០៨ ប៉ុន្តែក្រោយ​ពីនោះ គ្មាន​ប្រសិទ្ធិភាពនោះទេ។

លោក Magnus បាននិយាយថា ចិន​បាន​ប្រើ​ប្រទេស​ផ្សេងទៀត​ដើម្បី​ដឹកជញ្ជូនទំនិញរបស់​ខ្លួន ប្ដូរឈ្មោះក្រុមហ៊ុន និង​ផ្លាស់ប្ដូរ​ការ​ដឹកជញ្ជូនជាដើម​​ ដើម្បី​ដើរមុន​គេ​។

ក្រុមនាយកប្រតិបត្តិអាមេរិក​ទាំង​នេះ​ គាំទ្រ​ច្បាប់ទ្វេភាគីរបស់​សភា ​ដែល​នឹងបង្កើនការកាត់ទោសលើការគេចវេស​ពន្ធ និងថ្លៃពាណិជ្ជកម្មផ្សេងទៀត ​ដែល​នោះ គឺ​ «ច្បាប់​ស្ដីពីការការពារឧស្សាហកម្ម និងការងាររបស់អាមេរិកពី​ឧក្រិដ្ឋកម្មពាណិជ្ជកម្មអន្តរជាតិ»។ ការដាក់ស្នើ​ឡើងវិញ​នូវច្បាប់ ដែល​បរាជ័យ​មិន​បាន​អនុម័ត​កាលពីឆ្នាំមុន​មួយ​​នេះ ​ធ្វើឡើង​​នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​ចាប់ផ្តើមសង្រ្គាមពន្ធថ្មីជាមួយប្រទេសចិន ក៏ដូចជាម៉ិកស៊ិក និងកាណាដាផងដែរ។

នាយិកាប្រតិបត្តិនៃសមាគមអ្នកផលិត​ទូរផ្ទះបាយ ​អ្នកស្រី Betsy Natz បាននិយាយថា៖ «ខ្ញុំ​ឃើញថា​ ​រោងចក្ររបស់អាមេរិកបិទទ្វារ ​មិនមែនដោយសារតែពួកគេបរាជ័យនោះទេ ប៉ុន្តែដោយសារតែការអនុវត្តច្បាប់​បានបរាជ័យ។ វាមិនអាចទទួលយកបានទេ»។ អ្នកស្រីបន្តថា​ ក្រុមហ៊ុន​របស់​ខ្លួន​បានចំណាយប្រាក់ ១០ លានដុល្លារ​ ​លើ​រឿងក្ដីប្រឆាំងការលក់បង្ខូចទ្រង់ទ្រាយធំ ដែលបណ្តាលឱ្យមានការដាក់​ពន្ធ ២៦០ ភាគរយ ​លើ​ក្រុមហ៊ុន​ចិន​។ ប៉ុន្តែចុង​ក្រោយ​ ក្រុមហ៊ុន​ចិន​បាន​ប្រើ​វៀតណាម ម៉ាឡេស៊ី កម្ពុជា និងឥណ្ឌូណេស៊ី ដើម្បី​គេច​ពន្ធ៕​

The post ក្រុមហ៊ុនអាមេរិកទាមទារ​ឱ្យ​បង្រ្កាប​លើ          ក្រុម​​ហ៊ុនចិនដែល​ប្រើប្រទេសទី៣ ដើម្បីគេចពន្ធ appeared first on Kampuchea Thmey Daily.

ការស្ទង់មតិ៖ ពាក់កណ្ដាលនៃក្រុមហ៊ុនអាមេរិកនៅចិន​ ព្រួយបារម្ភពីជម្លោះពាណិជ្ជកម្ម ​ខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ
ជាង​ពាក់កណ្ដាល​នៃ​ក្រុមហ៊ុនអាមេរិក​នៅ​ក្នុងប្រទេសចិន​ ដែល​ជា​កម្រិតខ្ពស់​បំផុត​ក្នុងរយៈពេល​ ៥ ឆ្នាំ​ បាន​ព្រួយបាម្ភកាន់តែខ្លាំង​អំពី​ភាព​កាន់តែតាន​តឹង​នៃ​ជម្លោះ​ពាណិជ្ជកម្ម​ទ្វេភាគីរវាងចិន​ និងសហរដ្ឋ​អាមេរិក​។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដែលស្រង់ទិន្នន័យស្ទង់មតិ​របស់សភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសចិន​ (AmCham)។

ការស្ទង់មតិដែលចេញ​ផ្សាយ​នា​ថ្ងៃព្រហស្បតិ៍នេះ​ បាន​បង្ហាញ​ថា​ ៥១ ភាគរយ នៃ​ក្រុមហ៊ុនអាមេរិក​ដែល​បាន​ឆ្លើយតប​នៃ​ការ​ស្ទង់មតិ​ មាន​​មានការព្រួយបារម្ភអំពីការកាន់តែធ្លាក់ចុះ​នៃ​ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នា​ពេល​អនាគត​។

របាយការណ៍ស្ទង់មតិនេះ ចុះ​ផ្សេង​ក្រោយ​លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើងកាន់ស្បថចូលកាន់តំណែង​កាលពីថ្ងៃចន្ទ ជាមួយ​នឹង​ការគំរាមកំហែង​កាន់តែខ្លាំង​លើ​ការដាក់ពន្ធគយលើប្រទេសផ្សេង​ៗ​ រួមទាំង​ចិន​។

ប្រធាន AmCham ​ប្រចាំចិន​ លោក Alvin Liu បាន​លើកឡើង​ថា៖ «ទំនាក់ទំនងដែល​ប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនា ​គឺ​ជា​មូលដ្ឋាននៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែល​មានសារៈសំខាន់មិនត្រឹមតែសម្រាប់ភាពរុងរឿងនៃប្រទេសទាំង២របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ស្ថិរភាពសេដ្ឋកិច្ចពិភពលោកផងដែរ»។

ការ​ស្ទង់មតិរបស់​ AmCham China ​រកឃើញ​ថា​ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ភាពមិនច្បាស់លាស់នៃគោលនយោបាយផ្សេង​ៗ និងជម្លោះពាណិជ្ជកម្ម គឺជាក្តីកង្វល់ដ៏ធំរបស់ធុរកិច្ចអាមេរិកនៅក្នុងប្រទេសចិន។

គួរ​គូស​បញ្ជាក់ថា​ អាណត្តិមុនរបស់​លោក ត្រាំ​ ត្រូវ​បាន​គេ​កំណត់ថាជា ​ការផ្ទុះឡើងនៃ​សង្រ្គាមពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិក និងចិន និងការធ្លាក់ចុះជាទូទៅនៃសុច្ឆន្ទៈការទូតរវាងប្រទេសទាំង២។ ហើយ​បញ្ហា​នេះ​ មិន​សូវជា​មាន​ភាព​ប្រសើរឡើងនោះទេ ក្រោយ​អតីតប្រធានាធិបតី លោក​ ចូ បៃដិន ឡើងកាន់តំណែង​បន្ទាប់​ក្នុងខែមករា ឆ្នាំ ២០២១។ ​

កាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកកំពុងពិភាក្សាអំពីពន្ធគយ ១០ ភាគរយ ​លើ​ទំនិញ​នាំចូលរបស់ចិន ដែលអាចនឹងត្រូវ​អនុវត្តចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ​ដោយសារតែ​តួនាទីរបស់ចិន​លើ​ខ្សែចង្វាក់ផ្គត់ផ្គង់​ហ្វេនតានីល ដែល​ជា​ថ្នាំញៀនសម្លាប់ពលរដ្ឋអាមេរិក​ជាច្រើន​នាក់ក្នុងមួយឆ្នាំៗ៕

The post ការស្ទង់មតិ៖ ពាក់កណ្ដាលនៃក្រុមហ៊ុនអាមេរិកនៅចិន​ ព្រួយបារម្ភពីជម្លោះពាណិជ្ជកម្ម ​ខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី​ទាញការវិនិយោគជិត ៧០ ប៊ីលាន​ដុល្លារពី​ក្រុមហ៊ុនអាមេរិក​ ប៉ុន្តែច្បាប់ក្នុងស្រុកនៅតែរឹតត្បឹត​
របាយការណ៍ថ្មីមួយបង្ហាញថា ក្រុមហ៊ុន​អាជីវកម្មអាមេរិកបានវិនិយោគសរុប​ជាទឹក​ប្រាក់​ប្រមាណ​ ៦៧ ប៊ីលាន​ដុល្លារ​ ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​ ​នៅ​រយៈពេល ១០ ឆ្នាំចុងក្រោយនេះ​ ប៉ុន្តែ​ច្បាប់ដែល​តម្រូវឱ្យក្រុមហ៊ុន​បរទេស​ផលិតក្នុងស្រុករបស់ប្រទេស​នេះ​ នៅ​តែ​ជា​ឧបសគ្គ​ដើម្បី​ទាក់​ទាញ​ការវិនិយោគបន្ថែម​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Jakarta Globe។ ​

សភាពាណិជ្ជកម្មអាមេរិកនៅឥណ្ឌូណេស៊ី (AmCham Indonesia) និងសភាពាណិជ្ជកម្មអាមេរិក បាន​បង្ហាញ​ក្នុងរបាយការណ៍​ចុង​ក្រោយថា​ ការវិនិយោគរបស់សហរដ្ឋអាមេរិកនៅ​ឥណ្ឌូណេស៊ី មានចំនួនសរុប ៦៧ ប៊ីលានដុល្លារ ចន្លោះឆ្នាំ ២០១៤-២០២៣។ ​​ការវិនិយោគ​បាន​ជួយដល់​សេដ្ឋកិច្ច​ប្រមាណ​ ១៣០ ប៊ីលាន​ដុល្លារ​ ដែល​លើស​ពី​ការ​បង្កើត​ការងារ​។  ​

ទោះបីជា​តួលេខ​នេះ​ធំ​ក៏​ដោយ​ ក្រុមហ៊ុនផលិតរបស់អាមេរិក ជាពិសេស​ក្រុមហ៊ុន​ដែល​ត្រូវ​ការ​សមាសធាតុផលិត​ដែល​គ្មាន​ក្នុងស្រុក​ឥណ្ឌូណេស៊ី​ ​នៅ​តែ​ឃើញ​ថា​ ច្បាប់​របស់​​ឥណ្ឌូណេស៊ី​គឺ​ជា​បញ្ហា​សម្រាប់​ពួកគេ​។​

អ្នកស្រី​ Lydia Ruddy នាយិកាគ្រប់គ្រង AmCham Indonesia បានប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ទីក្រុង​ហ្សាការតា​កាល​ពី​ថ្ងៃ​អង្គារ៖ «ក្រុមហ៊ុនភាគច្រើន គឺជាផ្នែកមួយនៃខ្សែច​ង្វាក់ផ្គត់ផ្គង់ពិភពលោក។ ប្រសិនបើពួកគេ​គ្មាន​គ្រឿង​ផលិត​ដែល​ត្រូវការដើម្បីផលិតផលិតផលរបស់ពួកគេនៅទីនេះទេ​នោះ​ នោះ​ពួកគេ​ក៏​គ្មាន​ភាពសុខ​ស្រួល​ដើម្បី​វិនិយោគ​នៅ​ទីនេះ​ដែរ​»៕  ​

គួរ​គូស​បញ្ជាក់​ថា​ ឥណ្ឌូណេស៊ី​​បាន​កំណត់​ឱ្យ​ក្រុមហ៊ុន​​ផលិតផ្សេងៗ​ ត្រូវ​ប្រើ​ប្រាស់​គ្រឿង​ផ្សំ​ដែល​​មាន​ប្រភព​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ផ្ទាល់​ ដើម្បី​​​បង្កើន​សេដ្ឋកិច្ច ​និងជំរុញ​ការ​​បង្កើត​ការងារ។ ចុងក្រោយ​នេះ​ រដ្ឋាភិបាលបានរារាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple ពីការលក់ iPhone 16 នៅក្នុងប្រទេស​របស់​ខ្លួន​ ដោយសារតែក្រុមហ៊ុនអាមេរិក​មួយ​នេះ​ មិនអាចបំពេញតាម​តម្រូវ​ការ​ច្បាប់​របស់​ឥណ្ឌូណេស៊ី​។

The post ឥណ្ឌូណេស៊ី​ទាញការវិនិយោគជិត ៧០ ប៊ីលាន​ដុល្លារពី​ក្រុមហ៊ុនអាមេរិក​ ប៉ុន្តែច្បាប់ក្នុងស្រុកនៅតែរឹតត្បឹត​ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិកបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍កម្ពុជា
ក្រុមហ៊ុន Gulfstream Aerospace Corporation ដែលជាក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិក មានបំណងចូលរួមអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា តាមរយ:ការរួមចំណែកក្នុងការពង្រឹង និងពង្រីកការតភ្ជាប់ និងទេសចរណ៍ជាមួយតំបន់ និងពិភពលោក។

លោក Julien Nargeot អនុប្រធានក្រុមហ៊ុន Gulfstream Aerospace Corporation  បានបង្ហាញចំណាប់អារម្មណ៍ដូច្នេះ ក្នុងពេលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃជំនួប លោក Julien Nargeot បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍នៅកម្ពុជា។

លោក Julien Nargeot បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុនផ្ដល់សេវាហោះហើរឯកជនឈានមុខរបស់អាមេរិក ដោយផ្តោតលើការផ្តល់សេវាហោះហើរជាលក្ខណៈឯកជន សម្រាប់អ្នកដំណើរ និងធុរជន។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ចំពោះទីផ្សារនៅកម្ពុជា។   សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូចជាសម្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ការធ្វើធុរកិច្ចក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា នឹងផ្តល់ឱកាសដល់ក្រុមហ៊ុន ព្រោះទីផ្សារកម្ពុជាត្រូវបានផ្សារភ្ជាប់ជាមួយតំបន់ និងពិភពលោក។

បន្ថែមលើនេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដើម្បីស្វែងយល់លម្អិតបន្ថែមអំពីសក្តានុពលនៃការវិនិយោគនៅក្នុងទីផ្សារអាកាសចរណ៍នៅកម្ពុជាផងដែរ៕

The post ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិកបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍កម្ពុជា appeared first on Kampuchea Thmey Daily.

ចំនួន​ក្រុម​ហ៊ុនក្ស័យ​ធន​នៅ​​អាមេរិក​ កើន​លើស​កម្រិត​កំពូលអំឡុង​វិបត្តិកូវីដ​ កាល​ពី​ខែ​មិថុនា​
ចំនួន​ក្រុម​ហ៊ុន​ដែល​បាន​​ចុះ​​បញ្ជី​ក្ស័យធន​នៅ​សហរដ្ឋ​អាមេរិក​ប្រចាំ​ខែ​មិថុនា​ បាន​ហក់ឡើង​លើស​កម្រិត​ខ្ពស់​បំផុត​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩​ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​សកល​ធ្លាក់​ចុះ​ដុន​ដាបនា​ពេល​នោះ​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្តីពាណិជ្ជកម្មសកល​អាមេរិក Fortune។

របាយការណ៍ចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទនេះ​ ពីក្រុមហ៊ុនផ្ដល់​ទិន្នន័យ​ហិរញ្ញវត្ថុ​ និង​ឧស្សាហកម្ម​ S&P Global Market Intelligence បាន​បង្ហាញ​ថា​ នៅ​ខែ​មិថុនា មាន​ក្រុម​ហ៊ុន​ចំនួន​ ៧៥ បាន​ដាក់​ឯកសារ​ចុះ​ឈ្មោះ​ក្ស័យធន​ ដោយ​កើន​ឡើង​ពី​ចំនួន​ ៦២ ក្រុម​ហ៊ុន​ នៅ​ខែឧសភា​​ និង​លើស​កម្រិត​កំពូល​ ៧៤ ក្រុម​ហ៊ុន​ នៅ​​ខែ​កក្កដា​ ឆ្នាំ​ ២០២០។​

​រាប់​ចាប់តាំង​ពី​ដើម​ឆ្នាំ​រហូតដល់​​ចុង​ខែ​មិថុនា​​​ ​​​ក្រុម​ហ៊ុនអាមេរិក​​​សរុបប្រមាណ​ ៣៥៦ ​បាន​ដាក់ពាក្យ​ក្ស័យធន​​ ដែលនេះ​​លើស​ពី​ចំនួន​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​​ឆ្នាំ​ ២០២០ និង​ខ្ពស់​ជាង​ទិន្នន័យរយៈ​ពេល​ដូច​គ្នា​​ណា​ៗ​ទាំង​អស់ ​ក្នុង​រយៈ​ពេល​ ១៣ ឆ្នាំ​ចុង​ក្រោយ​នេះ​។

ក្រុមហ៊ុន​ S&P Global បាននិយាយថា៖ «អត្រាការប្រាក់ខ្ពស់ បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ និងការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ បន្ត​ដាក់​សម្ពាធ​ទៅ​លើក្រុមហ៊ុនដែលកំពុងជួបការលំបាក»​។

ក្រុម​ហ៊ុនដដែល​​បន្ត​ថា​ ឆ្នាំ​ ២០២៣​ គឺ​ជា​ឆ្នាំ​ដែល​ក្រុម​ហ៊ុនសាជីវកម្មអាមេរិក​​ក្ស័យ​ធន​ច្រើន​បំផុត​រាប់​តាំង​ពី​វិបត្តិ​ហិរញ្ញវត្ថុសកល​ (២០០៧-២០០៨) ហើយ​តួលេខ​ឆ្នាំ​ ២០២៤​ កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រកការ​​បំបែក​កំណត់ត្រា​ឆ្នាំ​ ២០២៣​។ ​

​កំណើន​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​នេះ​ គឺ​ជា​សញ្ញាមួយផ្សេងទៀតដែល​ថា​ អត្រាការ​ប្រាក់​ខ្ពស់​តឹង​តែង​របស់​ធនាគារ​​កណ្ដាល​អាមេរិក ​កំពុង​ទម្លាក់​បន្ទុក​ធ្ងន់​ធ្ងរ​លើ​សេដ្ឋកិច្ច​អាមេរិក​ ខណៈលោក​ Jerome Powell ដែល​ជា​​ប្រធាន​ធនាគារផ្ទាល់​ ​ ក៏​កត់​សម្គាល់​ពី​ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​ការងារ​។  ​

ទន្ទឹម​នឹង​នេះ​ដែរ ក្រុមហ៊ុនអាមេរិក​​រាប់​ពាន់​ផ្សេង​ទៀត​ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ត្រដាប​ត្រដួស​​។ ការវិភាគ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press កាលពីខែមុន បានរកឃើញថា ចំនួនក្រុមហ៊ុន​សាធារណៈ​ដែល​ធ្លាក់ចុះ​ប្រាក់​​ចំណូល​​ (Zombie Companies) ​​ បានកើនឡើងដល់ជិត ៧ ០០០ នៅទូទាំងពិភពលោក។ ក្នុង​នោះ​ មាន​ ២ ០០០ ក្រុមហ៊ុន​​ ស្ថិត​នៅ​សហរដ្ឋ​អាមេរិក​។

គេ​មើលឃើញ​ផង​ដែរ​ថា​ កំណើន​នៃ​ការ​ដាក់​ពាក្យ​ក្ស័យ​ធន​ កើត​ឡើង​ខណៈ​អ្នកខាង​​ជំនួញ​នៅ​សង្កាត់ហិរញ្ញវត្ថុ​ Wall Street បាន​បង្កើន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ពីសេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​៕

The post ចំនួន​ក្រុម​ហ៊ុនក្ស័យ​ធន​នៅ​​អាមេរិក​ កើន​លើស​កម្រិត​កំពូលអំឡុង​វិបត្តិកូវីដ​ កាល​ពី​ខែ​មិថុនា​ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ក្រុមហ៊ុនអាមេរិកចំពោះការបង្កើតរោងចក្រ ដំឡើងរថយន្តនៅខេត្តពោធិ៍សាត់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងការស្វាគមន៍របស់ក្រុមហ៊ុនរបស់អាមេរិក ចំពោះការបង្កើត​រោងចក្រ ដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ហើយលើកទឹកចិត្តឲ្យក្រុមហ៊ុននានា បន្តវិនិយោគនៅកម្ពុជា បន្ថែមទៀត។

ការស្វាគមន៍នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២នេះ បានទទួលជួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោកឯកអគ្គរដ្ឋទូតអាមេរិក, លោក ម៉ៃខើល មីចាឡាក់ ( Michael Michlalk ) អនុប្រធានជាន់ខ្ពស់ នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។

ក្នុងជំនួបនោះលោក Michael Michlalk បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ហើយបានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

លោក Michael Michlalk បានបន្ថែមថា ភាពដឹកនាំរបស់សម្ដេចតេជោ បានដើរតួនាទីបានយ៉ាងល្អសម្រាប់តំបន់ ជាពិសេសសម្រាប់បញ្ហានៅមីយ៉ាន់ម៉ា។ ជាមួយគ្នានេះលោក បានវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ដែលទទួលបានជោគជ័យ និងនាំទៅដល់ការបើកឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងអនុញ្ញាតឲ្យមានជំនួបដោយផ្ទាល់នាថ្ងៃនេះ។

នៅក្នុងជំនួបដដែលនេះលោក Michael Michlalk  បានដឹកនាំក្រុមហ៊ុនចំនួន ១៣ ហើយបានបែងចែកចេញជា ៣ក្រុម និងបានលើកមកពិភាក្សាលើបញ្ហាថាមពល ការបង្កើតរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ការជំរុញសេដ្ឋកិច្ច ឌីជីថល និងវិស័យសុខាភិបាល។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ Johnson &Johnson និង Pfizer ដល់កម្ពុជា ហើយបានជម្រាបជូនប្រតិភូទាំងមូល នូវស្ថានភាពថាមពលរបស់កម្ពុជា។ ក្នុងនោះ ប្រទេសកម្ពុជាកំពុងតែប្រើប្រាស់អគ្គិសនី ផលិតដោយវារីអគ្គិសនី សរុបទាំងអស់មាន ៦៤,៣៩% អំពីសូឡា៤.១% និងជីវឧស្ម័នចំនួន ០,២៨%។

ក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានសម្ដែងនូវការស្វាគមន៍ ចំពោះការដំឡើងរោងចក្រ ដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ហើយបានលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងអស់បន្តវិនិយោគ និងស្វែងរកសក្តានុពលផ្សេងៗទៀត ដើម្បីវិនិយោគនៅកម្ពុជានាពេលខាងមុខ៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ក្រុមហ៊ុនអាមេរិកចំពោះការបង្កើតរោងចក្រ ដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ appeared first on Kampuchea Thmey Daily.