ក្រុមហ៊ុន Apple Archives - Kampuchea Thmey Daily

លោក Tim Cook លា​តំណែង​នាយកប្រតិបត្តិក្រុមហ៊ុន Apple ក្រោយ​ដឹកនាំ​១៥ឆ្នាំ​
ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់​យក្ស​​ Apple បានប្រកាសព័ត៌មានចុះថ្ងៃទី២០ ខែមេសា ថា លោក Tim Cook នឹងលាលែងពីតំណែង​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុនបច្ចេកវិទ្យាសកល​នេះ​​នៅក្នុងខែកញ្ញា ហើយប្រគល់តំណែង​លំដាប់​កំពូល​នេះ​ទៅឲ្យបុគ្គលិកចាស់វស្សាគឺលោក John Ternus។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ usatoday ។

រូបភាព៖Reuters

យោងតាមសេចក្តីប្រកាសព័ត៌មាន បុរសវ័យ៦៥ឆ្នាំរូបនេះនឹងនៅតែជានាយកប្រតិបត្តិរហូតដល់ថ្ងៃទី១ ខែកញ្ញា នៅពេលដែលលោក Ternus ចូលកាន់តំណែង។ ក្រុមហ៊ុនបានហៅការផ្លាស់ប្តូរ​មុខ​តំណែង​​អ្នកដឹកនាំ ថា ជាលទ្ធផលនៃ «ដំណើរការរៀបចំផែនការបន្តវេនរយៈពេលវែង និងគិតគូរយ៉ាងល្អិតល្អន់»។

លោក Tim Cook នឹងក្លាយជាប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នៅពេលដែលការផ្លាស់ប្តូរនេះ ដែលទទួលបានការយល់ព្រមជាឯកច្ឆ័ន្ទពីក្រុមប្រឹក្សាភិបាលរបស់ Apple ផ្ទាល់តែម្ដង។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ លោក Tim Cook បានលើកឡើងថា «វាជាសិទ្ធិពិសេសដ៏អស្ចារ្យបំផុតនៃជីវិតរបស់ខ្ញុំ ដែលបានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ហើយត្រូវបានជឿទុកចិត្តឲ្យដឹកនាំក្រុមហ៊ុនដ៏អស្ចារ្យបែបនេះ»។

សូម​រំឭកថា​ នាយកប្រតិបត្តិរូបនេះបានចូលរួមជាមួយ​ក្រុមហ៊ុន​ Apple ក្នុងឆ្នាំ ១៩៩៨ ដោយ​រួម​ចំណែក​ធ្វើឲ្យ​ក្រុមហ៊ុនយក្សកាន់តែរីកចម្រើន និងបានជួយលើកកម្ពស់ភាពជោគជ័យរបស់ក្រុមហ៊ុន ក្នុងនាមជានាយកប្រតិបត្តិ ដោយសម្របសម្រួលខ្សែសង្វាក់ផ្គត់ផ្គង់ស្មុគស្មាញរបស់ក្រុមហ៊ុនផលិត iPhone មួយ​នេះ​​។ ក្រោយមក លោកបានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ក្នុងឆ្នាំ ២០១១ បន្ទាប់ពីសហស្ថាបនិក និងជាអ្នកដឹកនាំដ៏ល្បីល្បាញ លោក Steve Jobs បានចាកចេញដោយសារបញ្ហាសុខភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post លោក Tim Cook លា​តំណែង​នាយកប្រតិបត្តិក្រុមហ៊ុន Apple ក្រោយ​ដឹកនាំ​១៥ឆ្នាំ​ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន Apple ដាស់តឿន​​ដល់​អ្នកប្រើប្រាស់​​ អំពី​​កម្មវិធី​ថ្មី​​ដើម្បីសុវត្ថិភាព​
ក្រុមហ៊ុន Apple ព្រមាន​ដល់​អ្នក​ប្រើប្រាស់​ Iphone និង​ ipad ឱ្យ​អាប់ដេត​​កម្មវិធី​ចុង​ក្រោយ​របស់​ខ្លួន​ដើម្បី​ការពារ​ការ​គំរាមកំហែង​នានា និង​​ធានាបាន​សុវត្ថិភាព​។

ក្រុមហ៊ុន Apple. Reuters

ក្រុមហ៊ុន​បច្ចេក​វិទ្យា​យក្សរបស់ apple បាននិយាយថា គុណ​វិបត្តិ​ចម្បង​ចំនួនពីរត្រូវបានរកឃើញនៅក្នុង​ WebKit ម៉ាស៊ីន​កម្ម​វិធី​រុក​រក​(browser) ដែល​ផ្តល់​ថាមពល​ដល់​កម្មវិធី​ Safari និង​កម្ម​វិធី​រុក​រក​ទាំង​អស់​នៅ​លើ​ iOS និយាយ​​ថា​ពួក​វា​ជាផ្នែក​មួយ​នៃការ​វាយ​ប្រហារ​ដ៏​ស្មុគស្មាញ​បំផុតដែល​​ផ្តោត​លើ​បុគ្គលណា​ម្នាក់​​ជាក់​លាក់​។

ហា​និ​ភ័យ​កើត​ចេញ​ពី​គេ​ហ​នានា ​ ដែល​អាច​បញ្ឆោតឱ្យ​កម្មវិធីមួយ​ចំនួន​​របស់​អ្នក​ប្រើ​ប្រាស់​ដំណើរឱ្យ​មាន​​ការ​រអាក់​រអួល​ដែល​នាំ​ឱ្យ​គ្រោះ​ថ្នាក់​។ ​ក្នុង​ន័យ​នេះ​ មាន​ន័យ​ថា​ពួក Hacker ប្រហែល​ជា​អាច​គ្រប់​គ្រង iPhone ឬ iPad របស់​អ្នក​ប្រើប្រាស់​ ឬ​ដំណើរ​ការ​កូដ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​នរណា​ម្នាក់​ឡើយ​។

សម្រាប់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​បើក​ការ​អាប់ដេត​ដោយ​ស្វ័យ​ប្រវត្តិ​ ដែល​មាន​កម្មវិធី​​ដែល​ត្រូវបាន​​ដំឡើង​រួច​ហើយ​ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​នឹង​ត្រូវ​ទាញ​យក​ iOS ២៦.២ ឬ iPadOS ២៦.២ ដោយ​ដៃ​តាម​រយៈ​ការ​កំណត់​ឧបករណ៍ឆ្លាត​វៃ​​របស់​ពួក​គេ។​

ឧបករណ៍​​ដែល​មាន​ហា​និភ័យ​បំផុត​រួមមានទូរសព្ទ iPhone ១១ ជំនាន់​មុន​និងក្រោយ, iPad Pro ១២.៩ អ៊ីញ (ជំនាន់ទី 3 និងក្រោយ) និង iPad Pro ១១ អ៊ីញ​ (ជំនាន់ទី 1 និងក្រោយ)និង​ឧបករណ៍​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ពាក់​ពន្ធ័។

គុណ​វិបត្តិ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ថា​ជា​ភាព​ងាយ​រងគ្រោះគ្មាន​ថ្ងៃ​ត្រឡប់​​​ ដែល​មាន​ន័យ​ថា​ពួក​គេ​មិន​ស្គាល់​អ្នក​បង្កើត​កម្ម​វិធី ហើយ​អាច​ត្រូវ​បាន​កេង​ប្រវ័ញ្ច​ដោយ​ពួក Hacker មុន​ពេល​មាន​ដំណោះ​ស្រាយ​។

ក្រុម​សន្តិ​សុខ​ប្រព័ន្ធ​បច្ចេក​វិទ្យា រួម​ទាំង​ក្រុមវិភាគ​ការ​គំរាម​កំហែង​របស់ Apple និង Google បាន​រក​ឃើញ​ចំណុច​ខ្សោយ ដោយ​ព្រមាន​ថា​កំហុស​នេះ​អាច​បើក​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ដែល​អាច​បំផ្លិច​បំផ្លាញ​បាន​។​

ដើម្បី​ការពារ​អតិថិជន​របស់ Apple ក្រុមហ៊ុន​មិន​បង្ហាញ​ ពិភាក្សា ឬ​បញ្ជាក់​ពី​សុវត្ថិ​ភាព​ទេ រហូត​ទាល់​តែ​មាន​ការ​ស៊ើប​អង្កេត​កើត​ឡើង ហើយមាន​​ការ​ដោះ​ស្រាយ​ ឬ​ការ​ចេញ​ផ្សាយណា​​ដែល​អាចរកមក​ធ្វើ​ភស្តុតា​ង​បាន។

អ្នក​ជំនាញ​ផ្នែក​សន្តិ​សុខ​តាម​អ៊ីន​ធឺណិត លោក Kurt Knutsson បាន​ចែក​រំលែក​ពីរ​បៀប​ដែល​អ្នក​ប្រើ​ប្រាស់ iPhone អាច​ការពារ​ខ្លួន​ពី​ភាព​ងាយ​រង​គ្រោះ​មួយ​ចំនួន​​បាន​។

លោក Knutsson បាន​សរសេរ​នៅ​លើ​សារព័ត៌មាន​ FOX News ថា​​ការ​អាប់​ដេតកម្មវិធី​មួយ​ចំនួន​​ភ្លាមៗ​គឺ​មាន​សារៈ​សំខាន់​ណាស់ ពីព្រោះ​ការ​វាយ​ប្រហារ​ដែល​គ្មាន​ថ្ងៃ​ត្រឡប់​តែង​តែ​ណែនាំ​ឱ្យ​​​អ្នក​ប្រើ​ប្រាស់​ប្រុង​ប្រយ័ត្ន​ជា​មួយ​នឹង​កម្ម​វិធី​ដែល​ហួស​សម័យ។

ដើម្បី​រក្សា​សុវត្ថិ​ភាព ជៀស​វាង​ការ​ចុច​លើ​តំណ​ដែល​មាន​អ្នក​ផ្ញើ​ឱ្យ​តាមរយៈ SMS, WhatsApp, Telegram ឬអ៊ីមែលជា​ដើម​។

លោក Knutsson បាន​ពន្យល់​ទៀត​ថា ប្រសិន​បើ​តំណ​ភ្ជាប់​ហាក់​ដូច​ជា​គួរ​ឱ្យ​សង្ស័យ គួរ​វាយ​អាសយដ្ឋាន​គេហទំព័រដោយផ្ទាល់​ទៅ​ក្នុង​កម្ម​វិធី​រុក​រក​របស់​អ្នក​ប្រើ​ប្រាស់​ ជំនួស​ឱ្យ​ការ​ចុច​លើវា។

កម្ម​វិធី​សុវត្ថិភាព​ល្អ​ក៏​អាច​ព្រមាន​អ្នក​អំពី email phishing និង ransomware ដោយ​ជួយ​រក្សា​ទិន្ន​ន័យ​ផ្ទាល់​ខ្លួន និង​ទ្រព្យ​សម្បត្តិ​ឌីជីថល​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព​។

លោក Knutsson បាននិយាយថា ទោះបីជាគ្មានសេវាកម្មណាមួយអាចលុបព័ត៌មានរបស់អ្នកចេញពីអ៊ីនធឺណិតបានទាំងស្រុង ការប្រើសេវាកម្មដកទិន្នន័យខ្លះ​ចេញ​គឺជាជម្រើសដ៏ឆ្លាតវៃ។

តាម​រយៈ​ការ​បង្រួម​ទិន្នន័យ​របស់​​អ្នក​ឱ្យ​តិច​បំផុត វា​កាន់​តែ​ពិបាក​សម្រាប់​អ្នក​បោក​ប្រាស់​ក្នុង​ការ​បញ្ចូល​គ្នា​នូវ​ព័ត៌​មាន​ដែល​បំពាន​ជា​មួយ​នឹង​អ្វី​​ជា​សាធារណៈ​នៅ​លើ​អ៊ីន​ធឺណិត ដោយ​កាត់​បន្ថយ​ហា​និភ័យ​នៃ​ការ​ក្លាយ​ជាគោល​ដៅ​របស់ជន​បោក​ប្រាស់​អនឡាញ​៕​

ប្រែសម្រួល​៖ ណឺ មិនា​

The post ក្រុមហ៊ុន Apple ដាស់តឿន​​ដល់​អ្នកប្រើប្រាស់​​ អំពី​​កម្មវិធី​ថ្មី​​ដើម្បីសុវត្ថិភាព​ appeared first on Kampuchea Thmey Daily.

ត្រាំ៖ Apple បន្ថែមការវិនិយោគ ១០០ ប៊ីលាន​ដុល្លារនៅអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ បាន​ប្រកាសថា ក្រុមហ៊ុនបច្ចេកវិទ្យា​ Apple គ្រោង​នឹង​បន្ថែម​ការវិនិយោគ ១០០ ប៊ីលាន​ដុល្លារ ពីលើការប្ដេជ្ញាចិត្ត ៥០០ ប៊ីលាន​ដុល្លារ កាលពីដើមឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Al Jazeera ។

​ថ្លែងពីការិយាល័យ​ពងក្រពើកាលពីថ្ងៃពុធ លោក ត្រាំ ដែល​​ឈរនៅក្បែរនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ​បានសរសើរថា ការបង្កើនការវិនិយោគរបស់ Apple គឺដោយសារតែផែនការ «អាមេរិកទី១» របស់លោក។

លោក ត្រាំ បាន​បញ្ជាក់ថា ឥឡូវនេះ​ការប្ដេជ្ញាវិនិយោគសរុបរបស់ Apple មាន​ទំហំដល់ ៦០០ ប៊ីលាន​ដុល្លារ។ លោកបន្តថា៖ «​នេះគឺជាការវិនិយោគដ៏ធំបំផុតដែល Apple មិនធ្លាប់មាន​នៅសហរដ្ឋអាមេរិក និង​ប្រទេសផ្សេងទៀត​»។

គេមើលឃើញថា លោក ត្រាំ បានជំរុញឱ្យមានការផលិតក្នុងស្រុកកាន់តែច្រើន​ក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មផ្សេងទៀត ហើយ​បានគំរាមកំហែងដាក់ពន្ធលើក្រុមហ៊ុននានា ប្រសិន​បើគេដាក់រោងចក្រផលិតកម្មនៅបរទេស។

ជាផ្នែកមួយ​នៃការប្រកាសនេះ លោក ត្រាំ កាលពីថ្ងៃពុធដដែល បាន​​និយាយថា លោក​នឹងដាក់ពន្ធ ១០០ ភាគរយ លើបន្ទះឈីបនាំចូលសហរដ្ឋអាមេរិក​។ ​

កន្លងមក អ្នកជំនាញបាន​លើកឡើងពីកង្វល់ដែលថា គោលនយោបាយការពារនិយមរបស់ ត្រាំ អាចធ្វើឱ្យពាណិជ្ជកម្មអាមេរិកធ្លាក់ចុះ និងបង្កើនតម្លៃសម្រាប់អ្នកប្រើប្រាស់អាមេរិក​។ យ៉ាងណាមិញ កាលពីថ្ងៃពុធ លោកបាន​ច្រានចោលការព្រួយបារម្ភបែបនេះ ដោយ​ហៅការផ្សាយពីក្ដីកង្វល់ដដែលថាជាការលម្អៀងប្រឆាំងនឹង​រដ្ឋបាលរបស់លោក។

គួររំឭកថា កាលពី​ខែកុម្ភៈ ក្រុមហ៊ុន Apple បានប្រកាសពីការវិនិយោគ​ចំនួន ៥០០ ​ប៊ីលានដុល្លារ ដែលរួមបញ្ចូលទាំង​គម្រោង​បើក​រោងចក្រនៅរដ្ឋតិចសាស់ ដើម្បីផលិតម៉ាស៊ីនមេ​បញ្ញាសិប្បនិម្មិត (AI)។ ក្រុមហ៊ុនក៏បាន​វិនិយោគសម្រាប់​ការងារស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D) បន្ថែល ប្រហែល ២០ ០០០ កន្លែង​ នៅទូទាំងប្រទេសផងដែរ។ យ៉ាងណាមិញ គួររំឭកថា Apple តែងតែសន្យាវិនិយោគក្នុងទំហំទឹកប្រាក់រាប់ពាន់លាន​ដុល្លារ​ក្នុងទសវត្សរ៍ចុងក្រោយនេះ មិន​មែនតែនៅក្នុងអាណត្តិរបស់លោក ត្រាំ នោះទេ៕

The post ត្រាំ៖ Apple បន្ថែមការវិនិយោគ ១០០ ប៊ីលាន​ដុល្លារនៅអាមេរិក appeared first on Kampuchea Thmey Daily.

ឥណ្ឌា និងវៀតណាម វ៉ាដាច់ចិន លើការនាំចេញស្មាតហ្វូនទៅអាមេរិក​
​ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានឱ្យដឹងថា ​ប្រទេសឥណ្ឌា និងវៀតណាម បានវ៉ាដាច់​ចិន ​ក្លាយជាអ្នកនាំចេញស្មាតហ្វូនកំពូលទៅកាន់សហរដ្ឋអាមេរិក ​ដែល​នេះ​ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃ​ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផលិតកម្ម​ពីចិន ​ចំពេលមានភាពមិនប្រាកដប្រជានៃពន្ធ​អាមេរិក​។

តាម​ការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC ទិន្នន័យរបស់ Canalys ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បាន​បង្ហាញថា ស្មាតហ្វូនដែលដំឡើងនៅឥណ្ឌា រួមចំណែក ៤៤ ភាគរយ នៃការនាំចូលស្មាតហ្វូនសរុបរបស់សហរដ្ឋអាមេរិក ក្នុងត្រីមាសទី ២ ធៀបនឹង​ ១៣ ភាគរយ នៅត្រីមាសដូចគ្នា​កាលពីឆ្នាំមុន។ ជាមួយ​គ្នានោះ Canalys បាននិយាយថា បរិមាណសរុបនៃស្មាតហ្វូនផលិតនៅឥណ្ឌា បានកើនឡើងរហូតដល់ ២៤០ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នាឆ្នាំ​ ២០២៤។

ផ្ទុយទៅវិញ នៅត្រីមាសទី២ ឆ្នាំនេះ ការនាំចេញស្មាតហ្វូនដំឡើងនៅចិន​ រួមចំណែកត្រឹមតែ ២៥ ភាគរយ ប៉ុណ្ណេះ នៃការនាំចូលស្មាតហ្វូនសរុបរបស់អាមេរិក ដោយធ្លាក់ចុះ​ពីប្រមាណ ៦១ ភាគរយ នៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រៅពីឥណ្ឌា វៀតណាម​ក៏នាំមុខចិនលើការនាំចេញស្មាតហ្វូនទៅសហរដ្ឋអាមេរិកផងដែរ ដោយ​រួមចំណែកប្រមាណ ៣០ ភាគរយ​។

អ្នកវិភាគ​របស់ Canalys បាននិយាយថា ​កំណើន​នៃការនាំចេញស្មាតហ្វូនពីឥណ្ឌាទៅអាមេរិក ជំរុញដោយ​ការផ្លាស់ទីតាំងផលិតកម្ម​របស់ក្រុមហ៊ុន Apple ពីចិនទៅឥណ្ឌា ដោយសារតែ​ភាព​មិនប្រាកដប្រជាពាណិជ្ជកម្មចិន-អាមេរិក​ ដោយសារតែពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះគឺជា​លើក​​ទី​១​ហើយ ​ដែល​ឥណ្ឌា​នាំ​ចេញ​​ស្មាតហ្វូន​ទៅ​អាមេរិក​ច្រើន​ជាង​ចិន។

គួរគូស​បញ្ជាក់ថា Apple កំពុងពន្លឿនផែនការផលិត iPhone ដែលលក់នៅអាមេរិក​ភាគច្រើន នៅរោងចក្រក្នុងប្រទេសឥណ្ឌា ក្រោមគោលដៅផលិត iPhone ១/៤ នៅឥណ្ឌា នៅប៉ុន្មានឆ្នាំខាងមុខ។ កន្លងមក លោក ត្រាំ បាន​គំរាម​ដំឡើងពន្ធលើ Apple ​ហើយ​ជំរុញឱ្យនាយកប្រតិបត្តិក្រុមហ៊ុននេះ លោក ​Tim Cook ផលិត iPhone នៅសហរដ្ឋអាមេរិក ប៉ុន្តែអ្នកជំនាញនិយាយថា វាស្ទើរតែមិនអាចទៅរួចទេ​ ព្រោះ Apple ពឹង​ផលិតកម្មនៅបរទេសរួច​ទៅហើយ ហើយពន្ធអាចធ្វើឱ្យ​ផលិតផលរបស់ក្រុមហ៊ុនឡើងថ្លៃ៕

The post ឥណ្ឌា និងវៀតណាម វ៉ាដាច់ចិន លើការនាំចេញស្មាតហ្វូនទៅអាមេរិក​ appeared first on Kampuchea Thmey Daily.

ការលក់ដុំ iPhone នៅចិន ធ្លាក់ចុះ ៩ % នៅត្រីមាសដើមឆ្នាំនេះ
ការលក់ដុំនៃទូរស័ព្ទម៉ាក iPhone របស់​ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅ​ក្នុងប្រទេសចិន​ បាន​ធ្លាក់ចុះប្រមាណ ៩ ភាគរយ នៅត្រីមាសទី ១ ឆ្នាំ ២០២៥ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

នេះ​បង្ហាញថា ការលក់ iPhone បាន​ធ្លាក់ចុះ​ ៧ ត្រីមាស​ជាប់ៗគ្នា​ នៅក្នុងប្រទេសចិន ដែលជាទីផ្សារយក្ស​ដ៏សំខាន់​បំផុតមួយ​របស់​ក្រុមហ៊ុន Apple។ ​

ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ IDC បាន​បង្ហាញថា​ Apple ​បាន​បោះដុំ iPhone ប្រមាណ ៩,៨ លា​នគ្រឿង ធ្លាក់ចុះ ៩ ភាគរយ​ ​ដែល​ធ្វើឱ្យ​ចំណែ​កទីផ្សារស្មាតហ្វូននៅចិន​ ​ធ្លាក់ចុះ​មក​ត្រឹម ១៣,៧ ភាគរយ ពី ១៧,៤ ភាគរយ នៅត្រីមាស​ចុង​ឆ្នាំមុន។  ​

អ្នកវិភាគ IDC លោក Will Wong បាន​និយាយថា ការធ្លាក់ចុះនៃការលក់របស់ Apple ​រួមចំណែកជាអន្លើរដោយ​តម្លៃខ្ពស់។ ការណ៍នេះ​ធ្វើឱ្យ​ស្មាតហ្វូនរបស់ Apple មិនទទួល​បាន​កញ្ចប់​ឧបត្ថម្ភធនថ្មីពី​រដ្ឋាភិបាល​ចិន​​​ ដែលជួញទូទាត់ ១៥ ភាគរយ ​នៃការចំណាយសម្រាប់គ្រឿងអេឡិចត្រូនិច ក្រោម ៦ ០០០ យន់ (ប្រហែល ៨២០ ដុល្លារ) ​ខណៈ​ឧបករណ៍របស់​ Apple ភាគច្រើន មានតម្លៃ​ខ្ពស់​ជាងនោះ។

​ផ្ទុយទៅវិញ ការលក់ស្មាតហ្វូនបោះដុំរបស់ក្រុមហ៊ុន Xiaomi បាន​កើនឡើង ៤០ ភាគរយ រហូតដល់ ១៣,៣ លាន​គ្រឿង​ ​ដែលរួមចំណែកដល់កំណើន ៣,៣ ភាគរយ នៃទីផ្សារស្មាតហ្វូន​នៅចិនទាំងមូល ​ក្នុងអំឡុងត្រីមាសទី ១ ដូចគ្នា៕

The post ការលក់ដុំ iPhone នៅចិន ធ្លាក់ចុះ ៩ % នៅត្រីមាសដើមឆ្នាំនេះ appeared first on Kampuchea Thmey Daily.

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក
ក្រុមហ៊ុនបច្ចេកវិទ្យា Apple បាន​ដឹកជញ្ជូនតាមជើងយន្តហោះនូវទូរស័ព្ទម៉ាក iPhone ប្រមាណ ៦០០ តោន​ ឬ​ប្រហែល ១,៥ លានគ្រឿង ពី​ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ដើម្បី​ទប់ទល់នឹង​វិធានការពន្ធគយបដិការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយ​ក្រុមហ៊ុននេះជំរុញផលិតកម្មនៅឥណ្ឌា។ នេះបើតាមការចុះផ្សាយសារព័ត៌មាន​រ៉យទ័រ ដែលស្រង់សម្ដីប្រភព​ដឹកច្បាស់ពីបញ្ហានេះ។

ព័ត៌មាននេះ បង្ហាញអំពីយុទ្ធសាស្ត្រឯកជនរបស់ក្រុមហ៊ុន​ ក្នុងការស្វះស្វែងរក​ដំណោះស្រាយ​ជុំវិញពន្ធរបស់លោក ត្រាំ និងបង្កើន​ស្តុកទូរស័ព្ទ iPhone ​នៅសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំបំផុតមួយរបស់​ខ្លួន។ កន្លងមក អ្នកវិភាគបានព្រមានថា តម្លៃ iPhone ​នៅសហរដ្ឋអាមេរិកអាចនឹង​កើនឡើង ដោយសារក្រុមហ៊ុន Apple ពឹងផ្អែកខ្លាំងលើការនាំចូលទូរស័ព្ទម៉ាកនេះ​មកពីប្រទេសជាមជ្ឈមណ្ឌល​ផលិត ចិន ​ដែល​រង​ការដាក់ពន្ធ ១២៥ ភាគរយ ពីលោក ត្រាំ។​ អត្រាពន្ធគយបដិការលើឥណ្ឌាត្រឹមតែ ២៦ ប៉ុណ្ណេះ ហើយឥឡូវនេះ ពន្ធដដែលត្រូវផ្អាកអនុវត្ត ៩០ ថ្ងៃ និងបន្ថយមកត្រឹម ១០ ភាគរយ។

​ប្រភពផ្សេងៗគ្នា ដែលសុំមិនបញ្ចេញឈ្មោះ បាន​អះអាងថា ចាប់តាំងពីខែមីនាមក យន្តហោះដឹកទំនិញប្រហែល ៦ គ្រឿង ដែល​យន្តហោះមួយ​ផ្ទុក​ទម្ងន់ទូរស័ព្ទ iPhone ១០០ តោន បានហោះចេញពីប្រទេសឥណ្ឌា  រួមទាំង ១ គ្រឿងដែលបាន​ដឹកជញ្ជូនក្នុងសប្ដាហ៍នេះ​​។ ​រ៉យទ័របានប៉ាន់ប្រមាណថា ​ iPhone 14 និងឆ្នាំងសាកនីមួយៗ មានទម្ងន់ប្រហែល ៣៥០ ក្រាម នោះទំនិញ ៦០០ តោន អាច​ស្មើនឹង​​ iPhone ១,៥ លានគ្រឿង រួមទាំង​កញ្ចប់ផងដែរ។

ប្រភពម្នាក់ដែលដឹងពីគម្រោង​បាននិយាយ​ថា៖ «​Apple ​ចង់​ជម្នះលើវិធានការពន្ធ»។ ប្រភព​ដដែល​បាន​និយាយថា Apple បានស្នើឱ្យមន្ត្រីអាកាសយានដ្ឋានឥណ្ឌា បង្កើនល្បឿនគយនៅអាកាសយានដ្ឋាន Chennai ដោយកាត់បន្ថយពេលវេលារង់ចាំពី ៣០ ម៉ោងមកត្រឹមតែ ៦ ។ ប្រភព​បន្តថា Apple បានបង្កើត «ច្រករបៀងពណ៌បៃតង» នៅអាកាសយានដ្ឋានឥណ្ឌា ស្រដៀងទៅនឹងប្រព័ន្ធ​ដែលខ្លួនប្រើនៅព្រលានយន្តហោះចិនមួយចំនួន។

ក្រុមហ៊ុន Apple និង​ក្រសួង​អាកាសចរណ៍​ឥណ្ឌា​ មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។  ​

គួរគូសបញ្ជាក់ថា Apple បាន​លក់ iPhone ​ជាង ២២០ លានគ្រឿង/ឆ្នាំនៅទូទាំងពិភពលោក ដោយវិទ្យាស្ថានស្រាវជ្រាវ Counterpoint Research បានប៉ាន់ប្រមាណថា ១/៥ នៃការនាំចូល iPhone សរុបទៅ​សហរដ្ឋ​អាមេរិក គឺមាន​ប្រភព​មក​ពីឥណ្ឌា ហើយ ៤/៥ គឺមកពីចិន៕​

The post Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក appeared first on Kampuchea Thmey Daily.

Apple និង​ឥណ្ឌូណេស៊ី​ព្រមព្រៀងគ្នា ដើម្បី​លុបការបិទការលក់ iPhone 16
សារព័ត៌មាន​ Bloomberg បាន​ចុះផ្សាយ​នៅថ្ងៃអង្គារនេះដោយស្រង់សម្ដីប្រភពដឹង​ច្បាស់​ពីបញ្ហា​ថា​ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple និងរដ្ឋាភិបាល​ បាន​ព្រមព្រៀងគ្នា​លើ​លក្ខខណ្ឌផ្សេងៗ ដើម្បីឆ្ពោះទៅរក​ការលុបចោល​ការហាមប្រាមមិនឱ្យលក់ទូរស័ព្ទម៉ាក iPhone 16 នៅឥណ្ឌូណេស៊ី។

ប្រភព​មិន​បាន​បញ្ជាក់ថាតើភាគីបាន​ព្រមព្រៀងគ្នា​លើលក្ខខណ្ឌគ្នា​អ្វីខ្លះនោះទេ ប៉ុន្តែថា​ ក្រសួងឧស្សាហកម្ម​ឥណ្ឌូណេស៊ី​ដែលទទួល​បន្ទុកលើការហាមឃាត់​ គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Apple ឱ្យបានឆាប់ ក្នុងសប្តាហ៍នេះ។

ក្រោយ​ចុះ​ហត្ថលេខារួច ក្រសួងនឹងរៀបចំសន្និសីទកាសែត និង​ចេញលិខិតអនុញ្ញាត​ការ​លក់ iPhone 16 ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួររំឭកថា​ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចេញការហាមឃាត់ការលក់ទូរស័ព្ទម៉ាក iPhone 16 របស់ Apple កាលពីខែតុលា ឆ្នាំមុន ដោយសម្អាងថា​ ក្រុមហ៊ុនមិន​បាន​វិនិយោគតាម​ទឹកប្រាក់ដែល​ខ្លួន​បាន​សន្យា និង​ផលិតទូរស័ព្ទដោយ​មិន​ប្រើប្រាស់គ្រឿងគ្រៅក្នុងស្រុកឥណ្ឌូណេស៊ី ដែល​ច្បាប់បាន​កំណត់ (ត្រូវប្រើប្រាស់សមាសធាតុក្នុងស្រុក ៣៥ ភាគរយ)។

ក្រោយពីនោះមក​ រដ្ឋមន្ត្រីវិនិយោគរបស់​ឥណ្ឌូណេស៊ីបាននិយាយថា Apple គ្រោងនឹងវិនិយោគ ១ ប៊ីលាន​ដុល្លារ​នៅ​រោងចក្រ​ផលិតគ្រឿងបន្លាស់សម្រាប់ស្មាតហ្វូន និងផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន​​។ ក្រៅពីការវិនិយោគនេះ    ក្រុមហ៊ុន Apple ​ប្តេជ្ញាបណ្តុះបណ្តាលធនធានមនុស្ស​ក្នុង​ស្រុក​លើ​ការស្រាវជ្រាវ និងការអភិវឌ្ឍ​តាម​រយៈកម្មវិធីផ្សេងៗ លើសពីកម្មវិធីដែលខ្លួន​ធ្លាប់មាន​ស្រាប់នា​ពេល​កន្លង​មក​។

ទោះជាយ៉ាងណា​ក៏ដោយ​ Apple គ្មាន​គម្រោងដាក់រោងចក្រផលិតទូរស័ព្ទម៉ាក iPhone ភ្លាមៗក្នុងស្រុកឥណ្ឌូណេស៊ី នាពេល​នេះនោះទេ៕

The post Apple និង​ឥណ្ឌូណេស៊ី​ព្រមព្រៀងគ្នា ដើម្បី​លុបការបិទការលក់ iPhone 16 appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី​៖ ការប្ដេជ្ញាវិនិយោគ​របស់ Apple មានត្រឹម ២០០ លាន​ដុល្លារ ប៉ុណ្ណោះ មិនមែន ១ ប៊ីលាន​ដុល្លារទេ
ក្រសួង​ឧស្សាហកម្ម​ឥណ្ឌូណេស៊ី​ បាន​អះអាងថា ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក Apple មាន​គម្រោង​វិនិយោគត្រឹម​តែ​​ប្រមាណ ២០០ លាន​ដុល្លារ ប៉ុណ្ណោះ ​លើ​គម្រោង​សាងសង់​រោងចក្រ​ផលិត​ឧបករណ៍តាមដានសម្ភារៈ AirTag នៅលើ​កោះបាតាំ​។ ចំនួន​នេះ គឺទាបជាង​ឆ្ងាយ​ ធៀប​នឹង​ការសន្យាវិនិយោគ ១ ប៊ីលានដុល្លារ ដែល​គេ​រាយការណ៍កាល​ពី​លើក​មុន។

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋឥណ្ឌូណេស៊ី Antara បាន​ចុះ​ផ្សាយការណ៍​នេះ​​នៅ​ថ្ងៃព្រហស្បតិ៍​ ដោយ​ស្រង់សម្ដី​អ្នក​នាំពាក្យ​របស់​ក្រសួងដែល​និយាយថា​ ការវាយតម្លៃដំបូងនៃសំណើវិនិយោគរបស់ក្រុមហ៊ុន Apple បានបង្ហាញពី​ការ​កាត់បន្ថយនៃតួលេខ​។

អ្នកនាំពាក្យក្រសួង លោក Febri Hendri Antoni Arif បាននិយាយ​កាលពីថ្ងៃពុធថា៖ «ផ្អែកលើការវាយតម្លៃបច្ចេកទេសរបស់យើង តម្លៃនៃការវិនិយោគសម្រាប់រោងចក្រ AirTag របស់ក្រុមហ៊ុន Apple នៅកោះ​បាតាំ (Batam) មាន​ត្រឹមតែ ២០០ លានដុល្លារប៉ុណ្ណោះ ពោលគឺទាបជាងការប្តេជ្ញាចិត្តចំនួន ១ ប៊ីលាន​ដុល្លារ ដែល​មាន​ចែង​ក្នុងសំណើដាក់ជូនយើង»។ ​

យោងតាម ​​Febri តួលេខ ២០០ លានដុល្លារនេះ រួមបញ្ចូលទាំងការចំណាយដើមទុនដូចជាការទិញដី ថ្លៃសាងសង់ និងថ្លៃលទ្ធកម្មឧបករណ៍សម្រាប់​រោងចក្រ​។

លោកបានពន្យល់ថា ភាពខុសគ្នានេះបានកើតឡើងដោយសារតែការគណនារបស់រដ្ឋាភិបាល មិនមានការប៉ាន់ស្មានតម្លៃនាំចេញ និងការផ្គត់ផ្គង់វត្ថុធាតុដើម ដែល​មាន​ក្នុងសំណើរបស់ Apple នោះទេ ។

Febri បានបន្ថែមថា ការវិនិយោគ 1  ប៊ីលានដុល្លាររបស់ក្រុមហ៊ុន Apple នឹងល្អកាន់តែខ្លាំង ប្រសិនបើវាត្រូវបានចំណាយទាំងស្រុងលើការចំណាយមូលធន (Capital expenditure)។

គួរគូស​បញ្ជាក់ថា​ ក្នុងការរាយការណ៍កាល​ពី​លើក​មុន​ ក្រុមហ៊ុន Apple បាន​ប្ដេជ្ញា​វិនិយោគ​នៅ​ឥណ្ឌូណេស៊ីចំនួន​ ១ ប៊ីលា​នដុល្លារ ដើម្បី​ជាថ្នូរ​ឱ្យរដ្ឋាភិបាល​នេះ​បញ្ឈប់​ការហាមឃាត់​ការ​រឹតត្បឹតការលក់ទូរស័ព្ទម៉ាក iPhone 16 របស់ខ្លួន។ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​លើក​ឡើងថា​ ក្រុមហ៊ុន Apple មិន​បាន​ចំណាយ​តាម​ការ​សន្យាវិនិយោគ ហើយ​ថា​ ក្រុមហ៊ុននេះ​មិន​បាន​ប្រើ​ប្រាស់​សមាធាតុក្នុងស្រុក​ឥណ្ឌូណេស៊ី ដើម្បី​ផលិត iPhone 16 ស្រប​តាម​ច្បាប់​កំណត់៕

The post ឥណ្ឌូណេស៊ី​៖ ការប្ដេជ្ញាវិនិយោគ​របស់ Apple មានត្រឹម ២០០ លាន​ដុល្លារ ប៉ុណ្ណោះ មិនមែន ១ ប៊ីលាន​ដុល្លារទេ appeared first on Kampuchea Thmey Daily.