ក្រុមហ៊ុន Doublestar Archives - Kampuchea Thmey Daily

​រោងចក្រ​​ផលិតសំបក​កង់​​រថយន្ត​ដ៏​ធំ​​នៅ​ស្នួល​ នឹង​កាត់​ចំណែក ១៥% ​​ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ​អះអាង​ធានាគុណភាព​និង​តម្លៃ​
​​ក្រុមហ៊ុន​ DoubleStar ​​បានបង្ហើបពី​​ផែនការក្នុងការ​កាត់​ចំណែក ១៥% នៃ​​ផលិតផលសំបកកង់​រថយន្ត​​ដែលផលិតចេញពីរោងចក្រនៅខេត្តក្រចេះ ដើម្បី​លក់​ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ការលើកឡើង​នេះ ខណៈ​កាលពីពេលថ្មីៗកន្លងទៅ​នេះក្រុម​អ្នក​សារព័ត៌មាន​ជាង ២០ ស្ថាប័ន ដឹកនាំដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា​ បាន​ចុះទៅទស្សនកិច្ច​នៅ​​រោងចក្រផលិត​សំបកកង់រថយន្ត​ DOUBLESTAR ដែលមានទីតាំង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​យូប៊ីអី​ស្នួល​ ខេត្តក្រចេះ។

​លោក Chen Gang ​នាយកប្រចាំរោងចក្រផលិត​សំបកកង់ DOUBLESTAR (រូបកណ្តាលពាក់អាវខ្មៅ)

លោក Chen Gang ​នាយកប្រចាំរោងចក្រផលិត​សំបកកង់ DOUBLESTAR បាន​បញ្ជាក់​​ថា សម្រាប់​ទិសដៅ​​បន្ទាប់​ ​​ក្រុមហ៊ុន​មាន​ផែនការក្នុង​ការកាត់ចំណែក​នៃផលិតផលសំបក​កង់​ចេញពី​រោងចក្រ​ ដើម្បី​លក់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។

ខណៈ​ដែល​បច្ចុប្បន្ន​ក្នុង​មួយ​ខែៗ ​ក្រុមហ៊ុន​មាន​លទ្ធភាព​ផលិត​សំបក​កង់​រថយន្ត​បាន​ប្រមាណ ៧ ទៅ ៨ ម៉ឺន​បម្រាស់ ​ដោយ​ផ្តោត​ទីផ្សារ​នាំ​ចេញទៅ​អឺរ៉ុប​និង​អាមេរិក ពាក់ព័ន្ធ​ការ​ប្តូរ​ទិសដៅយុទ្ធសាស្រ្តថ្មីនេះ លោក​ថា​ពលរដ្ឋ​កម្ពុជា​នឹង​ទទួលបានប្រយោជន៍​ពី​ការ​ប្រើប្រាស់​សំបកកង់ដែលមានគុណភាព​ខ្ពស់​ ដែល​ជា​ស្តង់ដាសម្រាប់ប្រើប្រាស់​នៅបណ្តា​​​ប្រទេស​នៅអឺរ៉ុបនិងអាមេរិក។

នៅពេលអ្នកសារព័ត៌មាន​ចោទ​សួរ​ថា តើ​ផលិតផល​ដែល​​នឹងផលិតយកមក​​ផ្គត់ផ្គង់ទីផ្សារ​ក្នុង​ស្រុក​ មាន​គុណភាព​ស្តង់ដា​ដូច​ផលិតផល​នាំ​ចេញ​ឬទេ? លោកឆ្លើយតប​ថា​ ប្រាកដ​ហើយ និង​អាច​ប្រសើរជាង​ផលិតផល​នាំ​ចេញទៅ​ទៀត។ លោកក៏​បង្ហើប​ថា​ តម្លៃ​អាច​ទទួល​យក​បាន​សម្រាប់​ពលរដ្ឋ​កម្ពុជា​ បើ​ប្រៀប​ធៀប​តម្លៃ​កង់រថយន្ត​នាំ​ចូលក្នុងទីផ្សារ​បច្ចុប្បន្ន។

ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR ជាក្រុមហ៊ុនធំលំដាប់លេខ ២ របស់រដ្ឋ​នៅក្នុងប្រទេសចិន។ វត្តមាននៅ​កម្ពុជា ជា​សាខា​រោងចក្រ​ទី ១១ នៅ​បរទេស​របស់ក្រុមហ៊ុន​ ក្រោយ​ក្រុមហ៊ុន​បាន​ចុះ​មក​សិក្សា​តាំង​ពី​ឆ្នាំ ២០១៣ ហើយ​ឆ្នាំ ២០២៤ បាន​ឈាន​ទៅ​ដំណើរការ​ខ្សែ​សង្វាក់​ផលិតកម្ម​នៅ​រោងចក្រ​ក្នុង​​តំបន់​សេដ្ឋកិច្ច​ពិសេស​យូប៊ីអីស្នួល​ខេត្ត​ក្រចេះ ដោយ​​ចាយ​ទុន​វិនិយោគអស់​​ប្រមាណ ២០០ លាន​ដុល្លារ។

លោក​ Chen Gang បាន​បញ្ជាក់ថា ក្នុង​ដំណើរការ​ខ្សែ​សង្វាក់ផលិតកម្ម​ រោងចក្របាន​ប្រើប្រាស់​វត្ថុធាតុ​កៅស៊ូ​ក្នុង​ស្រុក​មួយ​ឆ្នាំ​ពី ៥ ទៅ ៦ ម៉ឺន​តោន​ហើយ​ភាគ​ច្រើន​ជា​កៅស៊ូ​ក្នុង​ខេត្ត​ក្រចេះ​ផ្ទាល់​​តែ​ម្តង។

លោក​ក៏​ជំរុញ​ដល់​ពលរដ្ឋ​បង្កើន​ផ្ទៃដី​ដាំដុះ​កៅស៊ូ​បន្ថែម ខណៈ​រោងចក្រ​មាន​ផែនការ​ពង្រីក​ខ្សែ​សង្វាក់​ផលិតកម្ម​ដំណាក់​កាល​ទី ២ ដែល​នឹង​ចាំបាច់​ត្រូវការ​ប្រភព​វត្ថុធាតុ​ដើម​ក្នុង​ស្រុក​បន្ថែម​ទៀត ដើម្បី​បំពេញ​ខ្សែ​សង្វាក់​ផលិតកម្ម។

បន្ថែមពីនេះ ក្រុមហ៊ុន​មាន​គោលការណ៍​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​​​ដល់​ពលរដ្ឋ​កម្ពុជាលើ​ជំនាញ​ផលិត​សំបក​កង់រថយន្ត​ ខណៈ​ដែល​ក្រុមហ៊ុន​ដាក់​ផែនការ​ពង្រីក​ផលិតកម្ម​បន្ថែម​​នៅដំណាក់​កាល​បន្ត​បន្ទាប់។

លោក​ Zhang Lu Ze នាយក​និង​ជា​អនុ​ប្រធាន​ក្រុមហ៊ុន Zhongqi Holding Group ដែល​គ្រប់គ្រង​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​យូ ប៊ី អ៊ី ស្នួល​ក្នុង​ខេត្ត​ក្រចេះបាន​ឲ្យ​ដឹ​ងថា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​យូប៊ីអី​ស្នួល​​ខេត្ត​ក្រចេះ មាន​លទ្ធភាព​ទទួល​ក្រុមហ៊ុន​តូច​ធំ​មក​បោះ​មូលដ្ឋាន​រោងចក្រ​បាន​ប្រមាណ ៣០០ លើ​ផ្ទៃដី​​​អភិវឌ្ឍ​ជាង ៨០០ ហិកតា។

លោក​ថា តំបន់​សេដ្ឋកិច្ច​ស្នួល​មាន​លក្ខណ​ពិសេស ដែល​អាច​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​មក​បោះ​ទីតាំង​ផលិតកម្ម​ ដោយ​សារ​នៅ​តំបន់​នេះ មាន​អនុ​ស្ថានីយដែល​អាច​ផ្គត់ផ្គង់ថាមពល​​​អគ្គិសនី​បាន​គ្រប់​គ្រាន់​ ដើម្បី​គាំទ្រ​ដល់​ខ្សែ​សង្វាក់​រោងចក្រ​ធំៗ ដែល​ត្រូវ​ការ​កម្លាំង​ថាមពល​ខ្លាំង​ដើម្បី​ជំរុញ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម។

បើតាម​លោក Zhang Lu Ze ក្នុង​ចំណោម​ក្រុមហ៊ុន​លេចធ្លោ​ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្នួល​មាន​ក្រុមហ៊ុន Doublestar ដែល​មាន​មុខ​សញ្ញា​វិនិយោគ​ផលិត​សំបក​កង់​គ្រប់​ប្រភេទ។ ក្រៅពីនេះ​​នៅ​​មាន​ក្រុមហ៊ុនផលិតសំបក​កង់រថយន្ត​ Firemax ដែល​គ្រោង​នឹង​ចាប់ផ្តើម​ផលិតកម្ម​នៅ​អំឡុង​ខែ​ឧសភា រួមទាំង​ក្រុមហ៊ុន​ដំឡើង​បន្ទះសូឡា ​រោងចក្រ​ឧស្ម័ន និង​រោងចក្រកែច្នៃ​ឈើ​ជាដើម​៕

The post ​រោងចក្រ​​ផលិតសំបក​កង់​​រថយន្ត​ដ៏​ធំ​​នៅ​ស្នួល​ នឹង​កាត់​ចំណែក ១៥% ​​ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ​អះអាង​ធានាគុណភាព​និង​តម្លៃ​ appeared first on Kampuchea Thmey Daily.