ក្រុមហ៊ុន TotalEnergies Archives - Kampuchea Thmey Daily

តូតាល់នឹងលើកស្ទួយផលិតផលខ្មែរ តាមរយៈការដាក់លក់នៅម៉ាត Bonjour ​
ក្រុម​ហ៊ុន TotalEnergies Marketing Cambodia Co., Ltd នឹង​ការ​ជួយ​លើក​ស្ទួយ​ផលិត​ខ្មែរ តាម​រយៈ​ការ​ដាក់​លក់​នៅ​តាម​ម៉ាត Bonjour នៅ​តាម​បណ្តា​ស្ថានីយ​ប្រេង​ឥន្ធនៈ​តូតាល់​នៅ​កម្ពុជា​។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក យ៊ាន លីវ នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies ក្នុង​ឱកាស​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ។

លោក យ៊ាន លីវ បាន​ជម្រាបជូន​លោក​ស្រី​រដ្ឋមន្ត្រី​អំពីវឌ្ឍនភាពសំខាន់ៗ និងការរីកចម្រើន ក៏ដូចជាចក្ខុវិស័យរបស់ក្រុមហ៊ុន TotalEnergies នៅកម្ពុជា​។

ទន្ទឹមនឹងនេះ លោកនាយកគ្រប់គ្រង ក៏បានថ្លែងកោតសរសើរដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងធ្វើឱ្យ បរិយាកាសធុរកិច្ច និងវិនិយោគកាន់តែប្រសើរទ្បើង ដែលបានជួយសម្រួលដល់វិស័យឯកជនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកក៏បានជម្រាបជូនអំពីការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការលើកស្ទួយផលិតផលខ្មែរ តាមរយៈការដាក់លក់នៅម៉ាត Bonjour តាមបណ្តាស្ថានីយប្រេងឥន្ធនៈតូតាល់នៅកម្ពុជាផងដែរ។

ជាកិច្ចឆ្លើយតប លោក​ស្រី​រដ្ឋមន្រ្តី ចម​ និម្មល បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន TotalEnergies ដែលបានចូលរួមក្នុងការជួយលើកកម្ពស់ផលិតផលខ្មែរ និងបានលើកទឹក​ចិត្តឱ្យ​បន្តចូលរួម​ឱ្យកាន់​តែផុលផុស​បន្ថែម​ទៀតជា​មួយរាជរដ្ឋាភិបាល ជាពិសេស ក្រសួងពាណិជ្ជកម្ម ក្នុងយុទ្ធនាការរួមគ្នាលើកស្ទួយផលិតផលខ្មែរ និងជំរុញទីផ្សារក្នុងស្រុក។

លោក​ស្រី​រដ្ឋមន្ត្រី ក៏​សាទរក្នុងឱកាសដែលក្រុមហ៊ុនបានបើកសាខាស្ថានីយប្រេងឥន្ធនៈថ្មីនៅកោះនរាហ៍ ​និង​អរគុណចំពោះក្រុមហ៊ុន TotalEnergies ដែលបានផ្តល់ការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល ធ្វើការវិនិយោគក្នុងវិស័យថាមពលនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នា១៩៩៣ មក៕

The post តូតាល់នឹងលើកស្ទួយផលិតផលខ្មែរ តាមរយៈការដាក់លក់នៅម៉ាត Bonjour ​ appeared first on Kampuchea Thmey Daily.

TotalEnergies ​គ្រោងលក់ភាគហ៊ុន​ក្នុងប្លុកឧស្ម័ននៅម៉ាឡេស៊ីទៅឱ្យក្រុមហ៊ុនថៃ PTTEP
ក្រុមហ៊ុនប្រេងយក្សរបស់បារាំង TotalEnergies បានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុននឹងលក់ភាគហ៊ុនដោយប្រយោលជិត ១០% ​នៅប្លុកឧស្ម័នធម្មជាតិ​​ក្នុងសមុទ្ររបស់​ម៉ាឡេស៊ីទៅឱ្យក្រុមហ៊ុនថាមពលរដ្ឋថៃ PTTEP ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន PTT។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ការលក់ភាគហ៊ុននោះ គឺពាក់់ព័ន្ធនឹងប្លុករុករក និងផលិតកម្មឧស្ម័នធម្មជាតិ​ SK408។​ ក្រោយ​កិច្ចព្រមព្រៀង​បិទបញ្ចប់ ក្រុមហ៊ុន TotalEnergies នឹងនៅតែរក្សាភាគហ៊ុន ៣០,០០២% ទៀង ​ក្នុងប្លុក​ឧស្ម័នធម្មជាតិ​ដដែល​។ ប្លុកនេះរួមបញ្ចូលទាំង​តំបន់​ឧស្ម័ន Jerun ដែលផ្គត់ផ្គង់​ឧស្ម័នធម្មជាតិ​ ២៩,៣ លាន​តោន/ឆ្នាំ ទៅរោងចក្រឧស្ម័នធម្មជាតិ​ Bintulu LNG ​ដែល​ដំណើរការដោយក្រុមហ៊ុនថាមពលរដ្ឋម៉ាឡេស៊ី Petronas។

កាលពីឆ្នាំមុន ក្រុមហ៊ុន TotalEnergies បានទិញយកក្រុមហ៊ុនផលិតប្រេង និងឧស្ម័នម៉ាឡេស៊ី SapuraOMV ក្នុងកិច្ចព្រមព្រៀង ២ ដែលមានតម្លៃ ១,៦ ប៊ីលាន​ដុល្លារ ដើម្បីពង្រីកផលប័ត្រឧស្ម័នធម្មជាតិរបស់ខ្លួន ខណៈ​តម្រូវការឥន្ធនៈកើនឡើង។​

នៅឆ្នាំនេះ ​ដោយសារតែ​សម្ពាធរបស់វិនិយោគិន​ឱ្យ​កាត់បន្ថយបំណុល ក្រុមហ៊ុនបានចាប់ផ្តើមលក់តំបន់រុករកប្រេងដែលដំណើរការយូរឆ្នាំ និងតំបន់រុករកដែលខ្លួនមាន​ភាគហ៊ុន​តិច ដើម្បី​​ប៉ះប៉ូវគ្នាទៅនឹង​ថ្លៃដើមខ្លួន​ដែលខ្លួនចំណាយដើម្បីទិញ។

លោក Nicolas Terraz ប្រធានផ្នែករុករក និងផលិតកម្មរបស់ TotalEnergies  បាន​ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រោមការលក់ភាគហ៊ុននេះ ក្រុមហ៊ុន​ TotalEnergies «ធានានូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃផលប័ត្ររបស់ខ្លួននៅ​ម៉ាឡេស៊ី ខណៈ​ពង្រឹងទំនាក់ទំនងជាមួយ PTTEP ដែលជាដៃគូយូរអង្វែង»។

នៅឆ្នាំ ២០២៣ ក្រុមហ៊ុន TotalEnergies បានលក់ឱ្យ​ក្រុមហ៊ុន ​PTTEP នូវភាគហ៊ុន ២៥% នៅកន្លែងថាមពលដើរដោយ​ថាមពល Seagreen ​ក្នុងសមុទ្រនៅស្កុតឡែន ក្រោមតម្លៃ ៦៦១ លានដុល្លារ និងបានចុះហត្ថលេខាលើភាពជាដៃគូជាមួយ​ PTTEP ដើម្បីស្វែងរកឱកាសរុករក និងផលិតកម្មរួមគ្នា។

​ម៉ាឡេស៊ីគឺជាប្រទេសនាំចេញឧស្ម័នធម្មជាតិ​ពង្រាវធំជាងគេទី ៥ របស់ពិភពលោកកាលពីឆ្នាំមុន ​ប្រមាណជិត ២៨ លានតោន ជាចម្បងទៅកាន់​ជប៉ុន ចិន និងកូរ៉េខាងត្បូង។ នេះបើយោងតាមទិន្នន័យរបស់ Kpler។ ​ថៃគឺជាប្រទេសនាំចូលឧស្ម័នធម្មជាតិ​ពង្រាវ (LNG) កំពូលរបស់អាស៊ីអាគ្នេយ៍។ ប្លុករុករកឧស្ម័ន SK408 ក៏ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Petronas (៣០%) និងក្រុមហ៊ុនថាមពលអង់គ្លេស Shell (៣០%) ផងដែរ៕

The post TotalEnergies ​គ្រោងលក់ភាគហ៊ុន​ក្នុងប្លុកឧស្ម័ននៅម៉ាឡេស៊ីទៅឱ្យក្រុមហ៊ុនថៃ PTTEP appeared first on Kampuchea Thmey Daily.

ប្រាក់ចំណូលសុទ្ធរបស់ TotalEnergies ធ្លាក់ចុះ ពេលតម្លៃប្រេងចុះខ្សោយ
ក្រុមហ៊ុនប្រេងបារាំង TotalEnergies បាន​កត់ត្រាពីការធ្លាក់ចុះ ១៨ ភាគរយ នៃប្រាក់ចំណូលសុទ្ធ ​មកត្រឹម ៤,២ ប៊ីលាន​ដុល្លារ នៅត្រីមាសទី ១ ​ខណៈបំណុលកើនឡើង ​ហើយ​ប្រាក់ចំណូលបានធ្លាក់ចុះ​ស្ទើរគ្រប់វិស័យអាជីវកម្ម លើកលែងតែឧស្ម័នធម្មជាតិ​ពង្រាវ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ចំនួននេះ គឺទាបជាង​​ការព្យាករ ៤,៣ ប៊ីលាន​ដុល្លារ ចំពេលតម្លៃប្រេងសកលធ្លាក់ចុះត្រឹមជាង ៦០ ដុល្លារ/បារ៉ែល ដោយសារតែកង្វល់ពាក់ព័ន្ធនឹងសេដ្ឋកិច្ចបណ្ដាលមកពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក និងវិធានការឆ្លើយតបពីប្រទេសផ្សេងៗ។

​TotalEnergies បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា បំណុលបានកើនឡើងដល់ ២០,១ ប៊ីលាន​ដុល្លារ ដោយ​កើនពី ១០,៩ ប៊ីលាន​ដុល្លារ ក្នុងត្រីមាសទី ៤ ឆ្នាំមុន ដែលភាគច្រើនជាកំណើនមូលធនតាមរដូវកាល ដែលរំពឹងនឹងថយចុះមកវិញ​នៅត្រីមាសបន្ទាប់ៗ។

នៅត្រីមាសទី ៣ ដដែល ទោះបីជាក្រុមហ៊ុន​បង្កើនផលិតកម្មប្រេង និងឧស្ម័ន ៤ ភាគរយ បើធៀបនឹងឆ្នាំមុនក្ដី ប្រាក់ចំណេញពី​អាជីវកម្ម​នេះ បាន​ធ្លាក់ចុះ ៦ ភាគរយ ដោយសារតែតម្លៃប្រេងទាប។ ចំណែកឯប្រាក់ចំណូលពីការចម្រាញ់ប្រេង និង​គីមីរបស់ TotalEnergies បានធ្លាក់ចុះ ៦៩ ភាគរយ។

ខណៈ​ប្រាក់ចំណេញសម្រាប់ការចម្រាញ់ប្រេងនៅអឺរ៉ុបមានភាពប្រសើរឡើងក្នុងរយៈពេល ៦ ខែកន្លងមកនេះ វានៅតែទាបជាងឆ្នាំមុន ៥៩ ភាគរយ​ ដោយសារតម្រូវការខ្សោយ និង​កំណើន​នៃការប្រកួតប្រជែងពីរោងចក្រចម្រាញ់ប្រេងថ្មីៗ​នៅអាស៊ី និងអាហ្វ្រិក។

មិនមែនតែ TotalEnergies ទេ ដែលជួបបញ្ហានេះ ក្រុមហ៊ុនប្រេងចក្រភពអង់គ្លេស​ BP នៅសប្តាហ៍នេះបានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញ ៤៨ ភាគរយ លើការចម្រាញ់ប្រេង និងការជួញដូរឧស្ម័នធម្មជាតិ ខណៈក្រុមហ៊ុនព័រទុយហ្គាល់ Galp ​បានបង្ហាញពីការធ្លាក់ចុះ ២៩ ភាគរយ នៃប្រាក់ចំណេញ ដោយសារតែការចម្រាញ់ទាប និងតម្លៃប្រេងធ្លាក់ចុះ៕

The post ប្រាក់ចំណូលសុទ្ធរបស់ TotalEnergies ធ្លាក់ចុះ ពេលតម្លៃប្រេងចុះខ្សោយ appeared first on Kampuchea Thmey Daily.

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន  អរគុណនិងស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុន TotalEnergies និងដៃគូវិនិយោគជាច្រើនផ្សេងទៀត ដែលមានបំណងចូលរួមក្នុងការការពារបរិស្ថាន រួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចគោលដៅ ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន គាំទ្របែបនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នាទីស្តីការក្រសួង។ លោករដ្ឋមន្រ្តី សង្កត់ធ្ងន់ពីសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការ របស់ក្រសួងបរិស្ថានជាមួយដៃគូ វិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

ក្នុងជំនួបនេះ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies  បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព ដោយសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំភាយឧស្ម័ន តាមរយៈវិនិយោគលើថាមពលកកើតឡើងវិញ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការវិនិយោគលើគម្រោង REDD+ របស់កម្ពុជា និងការអភិវឌ្ឍន៍ដំណោះស្រាយផ្អែកលើធម្មជាតិ (Nature based Solutions -NBS) ឈានទៅសម្រេចឱ្យបានតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកនាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍនដោយចីរភាព និងសុខដុមភាពបរិស្ថាន៕

The post ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ appeared first on Kampuchea Thmey Daily.

អាមេរិកអនុម័តកម្ចី ៤,៧ ប៊ីលាន​ដុល្លារ ដល់ TotalEnergies សម្រាប់គម្រោងទាញយក LNG
ក្រុមប្រឹក្សាភិបាលនៃធនាគារនាំចេញ-នាំចូលរបស់សហរដ្ឋអាមេរិក (EXIM Bank) បានអនុម័តប្រាក់កម្ចី​ប្រមាណ ៤,៧ ​ប៊ីលានដុល្លារ សម្រាប់ក្រុមហ៊ុនថាមពលបារាំង TotalEnergies យក​ទៅប្រើប្រាស់ក្នុងគម្រោងទាញយក​ឧស្ម័នធម្មជាតិពង្រាវ (LNG) នៅប្រទេស​ម៉ូហ្សំប៊ិក។

កន្លង​មក ធនាគារ EXIM បានអនុម័តប្រាក់កម្ចីចំនួន ៤,៧ ប៊ីលាន​ដុល្លារ ​សម្រាប់គម្រោង LNG ដែល​មាន​តម្លៃ ២០ ប៊ីលាន​ដុល្លារ ដដែឡ  ​ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ យ៉ាង​ណា​មិញ ការអនុម័ត​នេះត្រូវធ្វើឡើង​ជាថ្មី ក្រោយ​គម្រោង​ត្រូវ​បាន​ផ្អាកនៅឆ្នាំ ២០២១ ដោយសារតែ​បញ្ហា​សន្តិសុខ​ពាក់ព័ន្ធ​នឹង​ក្រុមជ្រុលនិយម​​ក្នុងខេត្ត​​ Cabo Delgado ​រប​ស់​ម៉ូហ្សំប៊ិក។

​កាសែត Financial Times បាន​ចុះផ្សាយ​ដោយ​ស្រង់សម្ដីរដ្ឋមន្ត្រីថាមពល​ម៉ូហ្សំប៊ិក លោក Estevão Pale ដែល​ថា​ ការ​អនុម័ត​ចុងក្រោយ​ធ្វើឡើងដោយ​ឆ្លង​កាត់​តាម​ការបោះឆ្នោតរបស់ក្រុមប្រឹក្សាភិបាលធនាគារ។

កាលពីខែមុន នាយកប្រតិបត្តិក្រុមហ៊ុន TotalEnergies លោក Patrick Pouyanne បាននិយាយថា លោករំពឹងថាការផ្តល់ហិរញ្ញប្បទានរបស់សហរដ្ឋអាមេរិក នឹងត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះ ហើយ​បន្ទាប់​មកគឺការអនុម័ត​ពីភ្នាក់ងារឥណទានផ្សេងៗ​ទៀត។

គួរគូសបញ្ជាក់ថា​ ក្រុមហ៊ុន TotalEnergies  បានកំពុងរង់ចាំការអនុម័តប្រាក់កម្ចីឡើងវិញពីទីភ្នាក់ងារឥណទាននាំចេញរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងហូឡង់​៕

The post អាមេរិកអនុម័តកម្ចី ៤,៧ ប៊ីលាន​ដុល្លារ ដល់ TotalEnergies សម្រាប់គម្រោងទាញយក LNG appeared first on Kampuchea Thmey Daily.

ធនាគារ ABA ដាក់ដំណើរការកម្មវិធីផ្តល់ហិរញ្ញប្បទានសម្រាប់ដៃគូចែកចាយរបស់ក្រុមហ៊ុន TotalEnergies
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា និងជាអ្នកនាំមុខនៃផ្នែកដំណោះស្រាយឌីជីថល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd. (“TEMC”) ដែលជាក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារយូ ហើយបានបើកដំណើរការស្ថានីយចែកចាយរាយថ្មី និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TotalEnergies France​ ជាក្រុមហ៊ុនថាមពលដែលផលិត និងធ្វើទីផ្សារថាមពលជាលក្ខណៈសកល។ កិច្ចសហការនេះធ្វើឡើង ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុ និង ដល់អតិថិជនរបស់ TEMC តាមរយៈកម្មវិធីផ្តល់ហិរញ្ញប្បទានសម្រាប់ដៃគូចែកចាយពិសេសមួយ។

នៅថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ 2025 អ្នកតំណាងពីភាគីទាំងសងខាង និងក្រុមការងារបានចូលរួមកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ។ កម្មវិធីនេះផងដែរ ក៏បានដើរតួជាវេទិកាសម្រាប់ក្រុមការងារ ABA ផ្តល់ព័ត៌មានដល់អតិថិជនរបស់ TEMC រួមមានតំណាងអ្នកលក់បន្ត និងដៃគូចែកចាយ អំពីលក្ខណៈជាក់លាក់របស់កម្មវិធី។

ក្រោមអនុស្សរណៈយោគយល់គ្នានេះ ABA នឹងផ្តល់ជូននូវឥណទាន និងសេវាកម្មផ្តាច់មុខដូចជាសេវាធនាគារសម្រាប់តម្រូវការអាជីវកម្ម រំហូរសាច់ប្រាក់/ឥណទានសម្រាប់ទុនបង្វិល និងឥណទានសម្រាប់ពង្រីកអាជីវកម្មដល់អតិថិជនរបស់ TEMC។ គោលដៅនៃកម្មវិធីនេះ គឺដើម្បីអនុញ្ញាតឲ្យអាជីវកម្មបំពេញតម្រូវការហិរញ្ញវត្ថុរបស់ពួកគេបានឆាប់រហ័សសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ឬគម្រោងពង្រីកអាជីវកម្ម។

លោក Zhiger Atchabarov នាយកប្រតិបត្តិការនៃធនាគារ ABA បានសង្កត់ធ្ងន់ទៅលើភាពបត់បែននៃកម្មវិធី និងការទទួលបានសាច់ប្រាក់យ៉ាងឆាប់រហ័ស ដែលបង្កើតឡើងក្នុងការពង្រឹងរំហូរសាច់ប្រាក់ គាំទ្រការពង្រីកស្ថានីយ៍ថ្មី ឬស្ថានីយ៍ដែលមានស្រាប់ និងផ្តល់នូវសេវាកម្មធនាគារដែលចាំបាច់។ “ភាពជាដៃគូសហការនេះមិនត្រឹមតែមានតម្លៃត្រឹមតែហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែក៏បានកសាងមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យ និងចីរភាព។ ABA និង TEMC រួមគ្នាជំរុញភាពនវានុវត្តន៍ និងបង្កើតតម្លៃយូរអង្វែងសម្រាប់អាជីវកម្មរបស់លោកអ្នក។”

លោកស្រី Dinah Jogia Kumar អគ្គនាយិកាក្រុមហ៊ុន TEMC មានប្រសាសន៍ថា “ការសហការជាមួយ ABA ជាសាក្ខីភាពចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញការអភិវឌ្ឍន៍ និងផ្តល់ជូននូវឧបករណ៍ហិរញ្ញវត្ថុដល់អតិថិជនឆ្ពោះទៅរកភាពជោគជ័យ។ ភាពជាដៃគូនេះនឹងត្រួសត្រាយផ្លូវសម្រាប់ឱកាសថ្មីៗ និងជំរុញការច្នៃប្រឌិតក្នុងវិស័យនេះ។”

ក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយហិរញ្ញវត្ថុក្នុងប្រទេស ធនាគារ ABA នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មធនាគារនិងហិរញ្ញវត្ថុ ជូនដល់អតិថិជនពីគ្រប់ស្រទាប់វណ្ណៈ។ មិនថាជាអាជីវកម្មគ្រួសារ ឬសាជីវកម្មពហុជាតិធំៗ ធនាគារយើងខ្ញុំធានាគ្រប់ក្រុមហ៊ុននឹងទទួលបានបទពិសោធន៍ធនាគារកំពូល។

សម្រាប់សំណួរ ឬចម្ងល់ពាក់ព័ន្ធនឹងកម្មវិធីហិរញ្ញប្បទាន និងដំណោះស្រាយសេវាធនាគារសាជីវកម្ម សូមទាក់ទងមកកាន់ តាមរយៈទូរស័ព្ទ 093 630 065។

The post ធនាគារ ABA ដាក់ដំណើរការកម្មវិធីផ្តល់ហិរញ្ញប្បទានសម្រាប់ដៃគូចែកចាយរបស់ក្រុមហ៊ុន TotalEnergies  appeared first on Kampuchea Thmey Daily.

​ប្រាក់ចំណេញ​របស់ TotalEnergies ធ្លាក់​​ដល់​កម្រិតទាប​បំផុត​រយៈពេល​ ៣ ឆ្នាំ
ប្រាក់ចំណេញ​ប្រចាំត្រីមាសទី​៣​របស់​ក្រុមហ៊ុនថាមពលបារាំង​ ​TotalEnergies ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ ៣ ឆ្នាំ​ មក​ត្រឹម ៤,១ ប៊ីលាន​ដុល្លារ​ ដែល​ទាប​ជាង​ការ​រំពឹង​តិច​តួច​ ​ដោយសារ​តែ​ការ​ទទួល​បាន​ប្រាក់ចំណេញ​ទាប​ពី​ការចម្រាញ់ប្រេង​ និង​ការ​រំខាន​ផ្នែក​ផលិត​កម្ម​​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

របាយការណ៍​របស់​ក្រុមហ៊ុន ដែល​ចេញ​ផ្សាយ​កាល​​ពី​ពាក់កណ្ដាល​សប្ដាហ៍​មុន​ បាន​បង្ហាញ​ថា​ ប្រាក់ចំណូលសុទ្ធដែលបាន​កែ​សម្រួល​រួច​ បាន​ធ្លាក់ចុះ​ ៣៧ ភាគរយ​ ធៀប​នឹ​ង​រយៈ​ពេល​ដូចគ្នាកាល​ពី​ឆ្នាំ​មុន​ និង​ធ្លាក់​ចុះ​ ១២,៧ ភាគរយ ធៀប​នឹង​ចំនួន​ ៤,៧ ប៊ីលានដុល្លារ​​ នៃ​ត្រីមាស​ទី​ ២។ ​ប្រាក់ចំណូល​នៅ​ត្រីមាស​ទី​៣​ ទាប​ជាង​ការ​រំពឹងទុក ៤,២ ប៊ីលាន​ដុល្លារ​ របស់​អ្នក​វិភាគ​។​

ចំណែក​ឯ​ប្រាក់​ចំណូល​មុន​គិត​ការប្រាក់ ពន្ធ តម្លៃរំលស់ និងតម្លៃកាត់រំលស់ (EBITDA) បានធ្លាក់ចុះ ២៣,៦ ភាគរយ​ ក្នុង​អត្រា​ប្រចាំឆ្នាំ​ ដល់​ ១០ ប៊ីលាន​ដុល្លារ​។ ​

គួរ​រំឭកថា​ កាលពីដើមខែតុលា​ ក្រុមហ៊ុន TotalEnergies បានព្រមានថា ​ទិន្នផល​ហិរញ្ញវត្ថុរបស់ខ្លួននឹងទទួល​រង​ផល​ប៉ះ​ពាល់ ដោយសារ​តែ​ប្រាក់​ចំណេញ​​ពី​ប្រេង​ចម្រាញ់​បាន​ធ្លាក់ចុះ​ប្រមាណ​ ៦៥ ភាគរយ​។

​ប្រាក់ចំណេញ​ពី​ប្រេង​ចម្រាញ់ជាសកលរបស់​ TotalEnergies បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល​ប៉ុន្មានខែថ្មីៗនេះ ដោយសារ​តែ​បញ្ហា​​សេដ្ឋកិច្ច​សកល​ និងការ​បើក​រោងចក្រចម្រាញ់​ប្រេងថ្មីៗ​ជាច្រើននៅអាស៊ី និងអាហ្រ្វិក ខណៈ​តម្លៃប្រេងបានធ្លាក់ចុះ ១៧ ភាគរយ​ នៅក្នុងត្រីមាសទី​៣ ដែល​ជា​ការ​ធ្លាក់ចុះ​ប្រចាំ​ត្រីមាស​ដ៏​ធំ​បំផុត​នៅ​ឆ្នាំ​ ២០២៤ ដោយសារ​តែ​ក្ដី​បារម្ភ​ពី​កម្សោយនៃ​​តម្រូវ​ការ​ប្រេង​របស់​ពិភព​លោក​៕

The post ​ប្រាក់ចំណេញ​របស់ TotalEnergies ធ្លាក់​​ដល់​កម្រិតទាប​បំផុត​រយៈពេល​ ៣ ឆ្នាំ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនប្រេងឥន្ធនៈ TotalEnergies ចង់វិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា
ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅចំពោះមុខសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា,  លោក Patrick POUYANNÉ ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies បានបង្ហាញពីបំណងចង់វិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា។

ក្នុងឱកាសនៃជំនួប លោក Patrick POUYANNÉ បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies និងអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ លោកប្រធាន និងជាប្រតិបត្តិ បានគោរពជម្រាបជូនសម្តេចធិបតី ថា ក្រុមហ៊ុន TotalEnergies គឺជាក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញលើវិស័យប្រេង និងឧស្ម័ន នៅព្រះរាជាណាចក្រកម្ពុជា ហើយក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពលអគ្គីសនីផងដែរ។ ក្នុងន័យនេះ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បានបង្ហាញអំពីបំណងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ដោយបច្ចុប្បន្ន ក្រុមហ៊ុន TotalEnergies កំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរី ហើយជោគជ័យនៃគម្រោងនេះនឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែម។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Patrick POUYANNÉ និង សហការី និងបានបង្ហាញក្តីរីករាយ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគនៅកម្ពុជាទៅលើវិស័យថាមពលកកើតឡើងវិញ ព្រោះថាកម្ពុជាមានគោលនយោបាយច្បាស់លាស់ក្នុងការជំរុញការបង្កើតប្រភពថាមពលកកើតឡើងវិញនេះ។ សម្តេចក៏បានបង្ហាញការគាំទ្រ និងផ្ដល់កិច្ចសហប្រតិបតិ្តការ លើការវិនិយោគនៃការតភ្ជាប់បណ្តាញចរន្តអគ្គីសនីក្រោមបាតសមុទ្រពីកម្ពុជាទៅសិង្ហបុរី ផងដែរ។ សម្ដេចធិបតីក៏បានលើកទឹ៝ចិត្ត និងជំរុញឱ្យក្រុមហ៊ុន បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និងថាមពល៕

The post ក្រុមហ៊ុនប្រេងឥន្ធនៈ TotalEnergies ចង់វិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា appeared first on Kampuchea Thmey Daily.