ក្រុមឧទ្ទាម M23 Archives - Kampuchea Thmey Daily

ជម្លោះកុងហ្គោបង្ក​បញ្ហាទ្វេ​គ្រោះ​ ចំពោះទីផ្សារសំណប៉ាហាំង​សកល​លោក​​​
ការសម្រេចចិត្តរបស់ក្រុមហ៊ុន Alphamin Resources ក្នុងការផ្អាកប្រតិបត្តិការនៅអណ្តូងរ៉ែ Bisie ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីក្រុមឧទ្ទាមM23វាយលុក ប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់សំណប៉ាហាំងកាន់តែខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Bangkok Post នៅថ្ងៃទី២២ខែមីនានេះ។

(រូបភាព៖ Reuters)

ស្របពេលអណ្តូងរ៉ែសំណប៉ាហាំងដ៏ធំបំផុតរបស់ពិភពលោកមួយក្នុងប្រទេសមីយ៉ាន់ម៉ាបង្ហាញសញ្ញានៃការវិលត្រឡប់មកវិញបន្ទាប់ពីអវត្តមានដ៏យូរនោះ អណ្តូងរ៉ែសំខាន់មួយទៀតបានបិទដោយសារក្រុមឧទ្ទាម M23 វាយលុកទៅក្នុងតំបន់ Kivu ដែលសម្បូរទៅដោយសារធាតុរ៉ែរបស់ប្រទេសកុងហ្គោ។

បញ្ហានេះបានធ្វើឲ្យមានកភាពប្រែប្រួលនៃការផ្គត់ផ្គង់របស់សំណប៉ាហាំងកំពុងបង្កើតភាពប្រែប្រួលតម្លៃម្តងទៀត។ នៅក្នុងទីផ្សារភាគហ៊ុន London Metal Exchange សំណប៉ាហាំងរយៈពេលបីខែបានកើនឡើង១១.៥% ដល់កម្រិតខ្ពស់​ដល់ជិត ៣៧១០០ដុល្លារ ក្នុងមួយតោន ហើយជម្លោះដែលកំពុងរីករាលដាលនៅក្នុងប្រទេសកុងហ្គោនេះនឹងបង្កបញ្ហាកាន់តែអាក្រក់សម្រាប់ទីផ្សារសំណប៉ាហាំងពិភពលោក។

(រូបភាព៖ Reuters)

ជម្លោះនេះនឹងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សំណប៉ាហាំងដោយអណ្តូងរ៉ែ Bisie បានផលិតសំណប៉ាហាំងចំនួន ១៧៣០០តោនកាលពីឆ្នាំមុន ដែលតំណាងឱ្យប្រហែល ៦% នៃការផ្គត់ផ្គង់អណ្តូងរ៉ែទូទាំងពិភពលោក។ ក្រុមហ៊ុន Alphamin Resources ដែលប្រតិបត្តិការនៅទីនោះ ដើមឡើយកំណត់គោលដៅផលិតចំនួន ២០០០០ តោននៅឆ្នាំនេះ មុនពេលការផ្អាកសកម្មភាព។

អណ្តូងរ៉ែនេះបានក្លាយជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមដ៏សំខាន់ដល់ក្រុមហ៊ុនចំរុះរបស់ចិន ដោយជួយបំពេញសម្រាប់ការបាត់បង់ការផ្គត់ផ្គង់ពីអណ្តូងរ៉ែ Man Maw នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីការផ្អាកក្នុងខែសីហា ឆ្នាំ ២០២៣។ ទោះបីអាជ្ញាធររដ្ឋ Wa ដែលគ្រប់គ្រង Man Maw ប្រកាសដំណើរការចាប់ផ្តើមឡើងវិញ ប៉ុន្តែ​វា​នឹង​ចំណាយ​ពេល​ជា​ច្រើន​ខែ​សម្រាប់​ប្រតិបត្តិការ​បន្ត​បន្ទាប់​ពី​ការ​បិទ​ដ៏​យូរ​បែប​នេះ ស្របពេលនឹង​ការ​ខាត​បង់​ដំណាល​គ្នា​នៃ​ការបាត់បង់អណ្ដូង Bisie ដែល​ជា​បញ្ហា​ប្រឈម​​វត្ថុធាតុដើម​រយៈពេល​ខ្លី​របស់​ប្រទេស​ចិន។

គូរបញ្ជាក់ថាពួកឧទ្ទាម M23ដែលគាំទ្រដោយប្រទេសរវ៉ាន់ដាបានកំពុងបន្តការឈ្លានពានទៅលើទីក្រុងធំៗរបស់កុងហ្គោនិងបានឈានដល់តំបន់សម្បូររ៉ែនេះ បន្ទាប់ពីបានសម្លាប់មនុស្សរាប់ពាន់នាក់ Goma៕

(រូបភាព៖ Reuters)

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ជម្លោះកុងហ្គោបង្ក​បញ្ហាទ្វេ​គ្រោះ​ ចំពោះទីផ្សារសំណប៉ាហាំង​សកល​លោក​​​ appeared first on Kampuchea Thmey Daily.

ស្លាប់​និងរបួស​ជិត​​៨០នាក់​ក្នុង​​ការបំផ្ទុះ​ដ៏សាហាវ​​​សំដៅ​ការ​ជួបជុំរបស់ក្រុមឧទ្ទាមM23​នៅកុងហ្គោ​
មេដឹកនាំនៃសម្ព័ន្ធឧទ្ទាមបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់ និង ៦៥នាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក២លើកនៅទីក្រុង Bukavu ក្នុងអំឡុងពេល​ជួប​ជុំ​ប្រមូលផ្តុំគ្នារបស់ក្រុមឧទ្ទាម M23 និងអ្នកគាំទ្រ​របស់ពួកគេ​ ស្ថិត​​នៅ​ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។ នេះបើយោងការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី២៨ខែកុម្ភៈនេះ។

(រូបភាព៖ Reuters)

ទីភ្នាក់ងារព័ត៌មាន AFP ​បានរាយការណ៍​ថា ការផ្ទុះលើកដំបូងបានបង្កឱ្យមានការភ័យស្លន់ស្លោ ធ្វើឲ្យមនុស្សម្នានៅក្នុងការ​ជួបជុំរត់គេចខ្លួន និងបន្ទាប់មកមានការផ្ទុះលើកទីពីរ។ អ្នក​ស្រុក​បាន​និយាយ​ថា ការ​ផ្ទុះ​នោះ​មាន​អម​ដោយ​ការ​បាញ់​កាំភ្លើងថែមទៀត។

បើតាមលោក Corneille Nangaa ដែលជាមេដឹកនាំនៃសម្ព័ន្ធទន្លេកុងហ្គោ ដែលរួមមាន M23 បាននិយាយថា គ្រាប់បែកដៃត្រូវបានប្រើប្រាស់ក្នុងការផ្ទុះនេះ ហើយជាប្រភេទដូចគ្នាដែលប្រើដោយកងទ័ពBurundiនៅក្នុង DRC ។ ទោះយ៉ាងណាការអះអាងនេះមិនអាចយកជាការបានទេ។

គួរបញ្ជាក់ថាBukavu គឺជាទីក្រុងសំខាន់មួយក្នុងចំណោមទីក្រុងសំខាន់ៗចំនួនពីរនៅក្នុងតំបន់ដែលមានភាពច្របូកច្របល់ទទួលរងការវាយប្រហារដណ្ដើមយកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយក្រុមឧទ្ទាម M23 ដែលអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានថា គាំទ្រដោយប្រទេសរវ៉ាន់ដា។

ក្រុមឧទ្ទាមបានព្យាយាមបង្ហាញថា ខ្លួនអាចស្តារសណ្តាប់ធ្នាប់នៅក្នុងទឹកដីដែលខ្លួនដណ្ដើមយកពីកងទ័ពរបស់ DRC ហើយ​បានបើកកំពង់ផែ និងសាលារៀនឡើងវិញ។ ក្រុមឧទ្ទាម M23 នេះ បានវាយលុកឆ្លងកាត់ភាគខាងកើត DRC ដោយដណ្តើមបានទីក្រុងសំខាន់ៗ និងបានសម្លាប់មនុស្សប្រហែល៧០០០នាក់។

​ក្នុង​ប្រតិបត្តិការ​វាយ​ប្រហារ​របស់​ពួកគេ ក៏​មានរបាយការណ៍អំពីការរំលោភបំពានផ្លូវភេទលើកុមារ និងការជ្រើសរើសអនីតិជនធ្វើជាទាហានផងដែរ។ ការឈានទៅមុខរបស់ពួកឧទ្ទាមបានធ្វើឱ្យមានការភ័យខ្លាចថា មានសង្គ្រាមក្នុងតំបន់ដែល​អាចទាក់ទាញ​​ប្រទេស​ជិតខាងរបស់ DRC ដូចជា​ប្រទេសរវ៉ាន់ដា​ចូល​រួម​ផងដែរ៕

(រូបភាព៖ AP)

(រូបភាព៖ Xinhua)

(រូបភាព៖ AP)

(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

The post ស្លាប់​និងរបួស​ជិត​​៨០នាក់​ក្នុង​​ការបំផ្ទុះ​ដ៏សាហាវ​​​សំដៅ​ការ​ជួបជុំរបស់ក្រុមឧទ្ទាមM23​នៅកុងហ្គោ​ appeared first on Kampuchea Thmey Daily.

មនុស្ស​៧ពាន់​នាក់​បាន​ស្លាប់​​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​កុងហ្គោ​​​ក្នុងដើមឆ្នាំនេះ​
មនុស្ស​ប្រហែល៧០០០នាក់បានស្លាប់ចាប់តាំងពីខែមករានៅក្នុងការប្រយុទ្ធគ្នារវាងយោធាកុងហ្គោប្រឆាំងនឹងការ​ប្រយុទ្ធ​ដណ្ដើមអំណាច​​របស់ក្រុមឧទ្ទាម ​M23 នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងសទី២៥ខែកុម្ភៈនេះ។

(រូបភាព៖​ EPA)

យោងតាមនាយករដ្ឋមន្រ្តីកុងហ្គោលោកស្រីJudith Suminwa Tuluka បានប្រាប់​កិច្ចប្រជុំជាន់ខ្ពស់នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទថា មនុស្សប្រមាណ៧០០០នាក់បានស្លាប់ និងមនុស្សប្រហែល​៤៥ម៉ឺន​នាក់​​បាត់​បង់​ទីជម្រក បន្ទាប់ពីជំរំផ្លាស់ទីលំនៅចំនួន៩០ត្រូវបានបំផ្លាញ។

ការឈានទៅមុខរបស់ M23 ដែលគាំទ្រ​ដោយប្រទេសរវ៉ាន់ដាគឺជាការកើនឡើងយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលជាងមួយទសវត្សរ៍នៃជម្លោះដ៏រ៉ាំរ៉ៃនៅភាគខាងកើតកុងហ្គោ។

ការ​ដណ្តើម​យក​ទឹកដី​ភាគ​ខាងកើត​ដែលមានរ៉ែ​ដ៏​មាន​តម្លៃ​បាន​បង្ក​ការ​ភ័យ​ខ្លាច​នៃ​សង្រ្គាម​កាន់តែ​ធំ។ ប៉ុន្តែប្រទេស រវ៉ាន់ដា បានច្រានចោលការចោទប្រកាន់ពីប្រទេសកុងហ្គោ អង្គការសហប្រជាជាតិ និងមហាអំណាចលោកខាងលិចដែលថា ខ្លួនគាំទ្រ M23 ជាមួយនឹងអាវុធ និងកងទ័ព។

នៅក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីកុងហ្គោ បានជំរុញឱ្យពិភពលោកធ្វើសកម្មភាព និងដាក់ទណ្ឌកម្ម ដោយសារមានការផ្លាស់ទីលំនៅដ៏ធំ និងការវាយប្រហារសម្លាប់ជីវិតមនុស្សជាច្រើន។ លោកស្រី​បាន​បន្ថែម​ថា​៖«​វា​មិន​អាច​ពិពណ៌នា​ពី​ការ​ស្រែក​និង​សម្រែក​របស់​ជនរងគ្រោះ​រាប់​លាន​នាក់​នៃ​ជម្លោះ​នេះ​បាន​ទេ​»​។

(រូបភាព៖ Reuters)

ពាក់ព័ន្ធបញ្ហានេះនៅក្នុងសុន្ទរកថាបើកនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៥៨នៅទីក្រុងហ្សឺណែវ ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា សិទ្ធិមនុស្សនៅជុំវិញពិភពលោកកំពុងត្រូវបានរាំងស្ទះ និងសំដៅទៅលើការរំលោភសិទ្ធិមនុស្សដ៏គួរឱ្យរន្ធត់នៅក្នុង DRC ។

ចាប់តាំងពីដើមឆ្នាំមក DRC បានប្រឈមមុខនឹងការខាតបង់ជាច្រើនទាំងនៅភាគខាងជើង និងខាងត្បូង ដែលជំរុញឱ្យមានការរិះគន់លើយុទ្ធសាស្ត្រយោធារបស់អាជ្ញាធរ៕

(រូបភាព៖ Getty)

(រូបភាព៖ Getty

អត្ថបទ៖ ប៊ុន សុភាព

The post មនុស្ស​៧ពាន់​នាក់​បាន​ស្លាប់​​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​កុងហ្គោ​​​ក្នុងដើមឆ្នាំនេះ​ appeared first on Kampuchea Thmey Daily.

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ
អ្នកទោសស្រីជាង ១៥០នាក់ត្រូវបានចាប់រំលោភ និងដុតសម្លាប់ទាំងរស់ក្នុងអំឡុងពេលអ្នកទោសជាច្រើនព្យាយាមរត់ចេញពីគុកនៅទីក្រុង Goma ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(DRC)។​ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​CNN កាលពីថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២៥។

(រូបភាព៖ Reuters)

អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានឲ្យដឹងថា ភាគច្រើននៃអ្នកទោសស្ត្រីចំនួន១៦៥នាក់ត្រូវបានរំលោភដោយអ្នកទោសប្រុស និងដុតសម្លាប់ទាំងរស់នៅក្នុងគុក Muzenze ស្របពេលពេលក្រុមឧទ្ទាម M23 ដណ្តើមកាន់កាប់ទីក្រុង Goma។

វិទ្យុ Okapi ដែលគាំទ្រដោយអង្គការសហប្រជាជាតិបានរាយការណ៍ថា អ្នកទោសប្រុស បានរៀបចំផែនការរត់គេចខ្លួនកាលពីថ្ងៃទី ២៧ខែមករា ដោយសរុបមានអ្នកជាប់ឃុំជាង ៤០០០នាក់បានរត់ចេញពីគុក Muzenze នៅថ្ងៃនោះ។

លោក Jeremy Laurence អ្នកនាំពាក្យរបស់​​ក្រុម​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ បាន​និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា៖ «យើងកំពុងផ្ទៀងផ្ទាត់របាយការណ៍ដែលថាស្ត្រី ៥២នាក់ត្រូវបានចាប់រំលោភដោយកងទ័ពកុងហ្គោនៅ South Kivu រួមទាំងរបាយការណ៍ដែលត្រូវបានចោទប្រកាន់ពីបទរំលោភបូក»។

(រូបភាព៖ AP)

គួរបញ្ជាក់ថា ការសម្លាប់ និងការរំលោភ​ជា​ច្រើន​ករណី បានឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃអំពើហិង្សាផ្លូវភេទទាក់ទងនឹងជម្លោះ ដែលបានញាំញី​កុងហ្គោ​អស់ជាច្រើនទសវត្សរ៍មកហើយ។

ទីក្រុង Goma ដែលជាទីក្រុងដ៏សំខាន់មួយ មានប្រជាជនជាងមួយលាននាក់​ដែល​បានធ្លាក់ចូលទៅក្នុងភាពចលាចល បន្ទាប់ពីពួកឧទ្ទាម M23 គាំទ្រដោយប្រទេសរវ៉ាន់ដា បើកការប្រយុទ្ធដ៏សាហាវដណ្ដើមយកទីក្រុងនេះ។

ទោះបីកាល​ពី​ដើម​សប្តាហ៍​នេះ ក្រុម​ឧទ្ទាម​បាន​ប្រកាស​បទ​ឈប់​បាញ់​មួយ​ជាឯកតោភាគីដោយ​ផ្អែក​លើ​ហេតុផល​មនុស្សធម៌ក៏ដោយ ក៏យន្តហោះរបស់ពួកឧទ្ទាម M23 បានចាប់ផ្តើមការវាយលុកថ្មីមួយកាលពីថ្ងៃពុធ ដណ្តើមយកទីក្រុង Nyabibwe មានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពី Bukavu ដែលជាទីក្រុងធំទីពីរនៅភាគខាងកើត។

ចាប់តាំងពីភាពចលាចល មនុស្សយ៉ាងហោចណាស់ ២៩០០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រយុទ្ធគ្នា ក្នុងនោះសាកសពចំនួន ២០០០ត្រូវបានកប់រួចហើយ និង ៩០០នាក់ផ្សេងទៀតនៅតែស្ថិតក្នុងកន្លែងបញ្ចុះសពរបស់ទីក្រុងនេះនៅឡើយ។ នេះបើយោងតាមអង្គការសហប្រជាជាតិ៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ appeared first on Kampuchea Thmey Daily.

ក្រុមឧទ្ទាម M23 នៅកុងហ្គោ ប្រកាស​បទឈប់​បាញ់​​ជាឯកតោភាគី​
ក្រុមឧទ្ទាម M23 ដែល​គាំទ្រដោយប្រទេសរវ៉ាន់ដា បានដណ្តើមទីក្រុង Goma នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានប្រកាសបទឈប់បាញ់ជាឯកតោភាគីកាលពីថ្ងៃចន្ទ ក្នុងហេតុផលមនុស្សធម៌ បន្ទាប់ពីការអំពាវនាវឱ្យមានការបើកច្រករបៀងសុវត្ថិភាពសម្រាប់​ផ្តល់​ជំនួយឲ្យម​នុស្សរាប់សែននាក់ដែលផ្លាស់ទីលំនៅ។ នេះ​បើ​យោង​តាមការ​ចេញផ្សាយរបស់ The Guadian នៅថ្ងៃទី៤ខែកុម្ភៈនេះ។

(រូបភាព៖ AP)

ក្រុមឧទ្ទាម M23 បាននិយាយថា បទឈប់បាញ់ចាប់ផ្តើមនៅថ្ងៃអង្គារនេះ។ សេចក្តីប្រកាសនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សយ៉ាងហោចណាស់៩០០នាក់ត្រូវបានសម្លាប់​នៅក្នុងការប្រយុទ្ធគ្នាកាលពីសប្តាហ៍មុននៅទីក្រុង Goma រវាងក្រុមឧទ្ទាម និងកងកម្លាំងកុងហ្គោ។

ការប្រយុទ្ធគ្នាចុងក្រោយនេះ បានបង្ខំឱ្យមនុស្សរាប់សែននាក់ដែលបានភៀសខ្លួនដោយសារជម្លោះជាច្រើនឆ្នាំពីមុន រត់​ភៀស​ខ្លួន​ម្តង​ទៀត។ មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចូលទៅក្នុងប្រទេសរវ៉ាន់ដា​នៅ​ក្បែរ​នោះ។ M23 ក៏ត្រូវបាន​ចោទ​ថា កំពុងដណ្ដើមតំបន់ផ្សេងទៀតភាគខាងកើត​កុងហ្គោ និង​ឆ្ពោះទៅកាន់ទីក្រុងមួយផ្សេងទៀតគឺ Bukavu ប៉ុន្តែ ក្រុម​ឧទ្ទាម​​ ​បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេមិនមានបំណងចង់ដណ្តើមយកទីក្រុង Bukavu នោះទេ។

(រូបភាព៖ AP)

ការប្រកាស​​របស់​ពួកឧទ្ទាមនេះ ក៏បានធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលរួមមួយនៅសប្តាហ៍នេះផងដែរ ដោយប្រទេសក្នុងតំបន់អាហ្វ្រិកខាងត្បូង និងខាងកើតនឹងអំពាវនាវឱ្យមានបទឈប់បាញ់។ ជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស G7 បានជំរុញឱ្យភាគីក្នុងជម្លោះត្រឡប់ទៅរកការចរចាឡើងវិញផងដែរ។

ចំពោះអាជ្ញាធរកុងហ្គោបាននិយាយថា ពួកគេបើកចំហសម្រាប់ការពិភាក្សាដើម្បីដោះស្រាយជម្លោះ ប៉ុន្តែថាការសន្ទនាបែបនេះត្រូវតែធ្វើឡើងនៅក្នុងបរិបទនៃកិច្ចព្រមព្រៀងសន្តិភាពពីមុន ខណៈរវ៉ាន់ដា និងពួកឧទ្ទាមបានចោទប្រកាន់រដ្ឋាភិបាល DRC ពីបទបំពានលើកិច្ចព្រមព្រៀងពីមុន។

គួរបញ្ជាក់ថា ក្រុមឧទ្ទាម M23 ត្រូវបានគាំទ្រដោយកងទ័ពប្រហែល៤០០០ នាក់មកពីប្រទេសរវ៉ាន់ដា នេះបើយោងតាមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលជាចំនួនច្រើនជាងកាលពីឆ្នាំ ២០១២ ដែលពួកគេធ្លាប់បានកាន់កាប់ទីក្រុង Goma ក្នុងរយៈពេលខ្លី បន្ទាប់មកបានដកខ្លួនចេញក្រោយរងសម្ពាធអន្តរជាតិ។

ក្រុមឧទ្ទាម M23 នេះគឺជាក្រុមដ៏មានឥទ្ធិពលបំផុតក្នុងចំណោមក្រុមប្រដាប់អាវុធជាង ១០០ ដែលប្រជែងគ្នាដើម្បីគ្រប់គ្រងនៅភាគខាងកើតDRC ជាតំបន់មានទ្រព្យសម្បត្តិរ៉ែរាប់ពាន់លានដុល្លារ មានសារៈសំខាន់ចំពោះបច្ចេកវិទ្យាជាច្រើនរបស់ពិភពលោក៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖  ប៊ុន សុភាព

The post ក្រុមឧទ្ទាម M23 នៅកុងហ្គោ ប្រកាស​បទឈប់​បាញ់​​ជាឯកតោភាគី​ appeared first on Kampuchea Thmey Daily.