Manchester United Archives - Kampuchea Thmey Daily

៤ ចំណុចត្រូវដឹងពីកីឡាករ Matheus Cunha មុនពេលលេចធ្លោនៅ Man United
ខ្សែប្រយុទ្ធ Matheus Cunha មានភាពតស៊ូខ្លាំង ដោយហ៊ានចាកចេញពីផ្ទះទាំងនៅកុមារភាព ដើម្បីតាមចាប់ក្តីស្រមៃរបស់ខ្លួន ក្នុងការក្លាយជាកីឡាករបាល់ទាត់អាជីព ខណៈបច្ចុប្បន្នរូបគេកំពុងមានភាពលេចធ្លោខ្លាំងនៅ Manchester United។

ខ្សែប្រយុទ្ធ Matheus Cunha

ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ ២៦ ឆ្នាំ ត្រូវបានក្លិបបិសាចក្រហមចុះកិច្ចសន្យាយកបាននៅរដូវកាល ២០២៥-២០២៦។ បច្ចុប្បន្នរូបគេកំពុងធ្វើបានល្អនៅក្លិប ដែលពោរពេញដោយប្រវត្តិសាស្ត្រជោគជ័យមួយនេះ។ កាលពីថ្ងៃ អាទិត្យ ទី ២៥ ខែ មករា កន្លងទៅ រូបគេទើបតែបានរួមចំណែកស៊ុតបញ្ចូលទីមួយគ្រាប់ ជួយឱ្យ Man United យកឈ្នះលើក្រុមកំពូលតារាង Arsenal ក្នុងលទ្ធផល ៣ ទល់នឹង ២។

បើត្រឡប់ក្រោយ ទៅមើលពីការចាប់ផ្តើមរបស់កីឡាករ ប្រេស៊ីល រូបនេះ គឺពិតជាមិនងាយស្រួលនោះទេ ដោយរូបគេបានឆ្លងកាត់នូវឧបសគ្គជាច្រើន ទម្រាំលេចធ្លោដូចបច្ចុប្បន្ន។ រឿងដ៏ចាប់អារម្មណ៍បំផុត គឺ Cunha បានចាកចេញពីផ្ទះ ទៅរស់នៅម្នាក់ឯងតាំងពីអាយុ ១៤ ឆ្នាំ ដើម្បីចាប់អាជីពជាកីឡាករបាល់ទាត់។

ខ្សែប្រយុទ្ធ Matheus Cunha

ខាងក្រោមនេះ ជាចំណុចសង្ខេបគួរឱ្យចាប់អារម្មណ៍ ៤ ចំណុចរបស់ខ្សែប្រយុទ្ធ Matheus Cunha មុនពេលលេចធ្លោនៅ Man United៖

ការចាប់ផ្តើមដំបូង៖ Cunha ចាប់ផ្តើមលេងបាល់ទាត់ដំបូងនៅប្រទេសប្រេស៊ីល ដោយលេងក្នុងក្រុម ហ្វូតសាល ជាមុនសិន។ បន្ទាប់មក រូបគេទទួលបានឱកាសចូលហ្វឹកហាត់នៅថ្នាលយុវជនរបស់ក្លិប Coritiba ក្នុងប្រទេស ប្រេស៊ីល នៅអាយុ ១៤ ឆ្នាំ។ ការផ្លាស់ប្តូរនេះតម្រូវឲ្យរូបគេរស់នៅដោយខ្លួនឯង ដោយស្ថិតឆ្ងាយពីគ្រួសារចម្ងាយប្រហែលជាង ៣ ពាន់គីឡូម៉ែត្រ។

ការផ្លាស់ទៅអឺរ៉ុប៖ នៅអាយុ ១៨ ឆ្នាំ គាត់បានធ្វើការសម្រេចចិត្តដ៏សំខាន់ក្នុងការចាកចេញពីប្រទេសកំណើតទៅអឺរ៉ុប ដោយចុះកិច្ចសន្យាជាមួយក្លិបអាជីពលើកដំបូងជាមួយក្លិប FC Sion នៃប្រទេសស្វីស ក្នុងឆ្នាំ ២០១៧។

ការសម្របខ្លួន៖ គាត់បានសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងតម្រូវការរបស់បាល់ទាត់អឺរ៉ុប ហើយបន្តផ្លាស់ទៅក្លិបធំៗដូចជា RB Leipzig, Hertha BSC និង Atlético Madrid។ Cunha បានលើកឡើង ថា គាត់បានផ្លាស់ប្តូរពីការលេងជាខ្សែបម្រើ ដែលជាតំណែងដើមរបស់ខ្លួន ទៅជាខ្សែប្រយុទ្ធកណ្ដាល ឬខ្សែបម្រើស្លាបវិញ ដើម្បីឱ្យសមស្របទៅនឹងយុទ្ធសាស្ត្របាល់ទាត់សម័យទំនើប ដូចជាប្រព័ន្ធ ៤-៣-៣។

ការជម្នះនឹងឧបសគ្គ៖ បន្ទាប់ពីជួបការលំបាកក្នុងការលេងនៅ Atlético Madrid កីឡាករ Cunha បានសម្រេចដ៏ធំមួយ ដោយបានផ្លាស់ទៅកាន់ក្លិប Wolves នៃលីគកំពូល អង់គ្លេស។ ការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ បានក្លាយជាជំហានវិជ្ជមាននៅក្នុងអាជីពរបស់គាត់ ដែលបានជួយឲ្យគាត់លេចធ្លោខ្លាំង រហូតត្រូវបានក្លិប Man United មើលឃើញ ហើយក៏បានចុះកិច្ចសន្យានៅក្នុងឆ្នាំ ២០២៥៕

ខ្សែប្រយុទ្ធ Matheus Cunha

អត្ថបទ៖ សេម កុសល

The post ៤ ចំណុចត្រូវដឹងពីកីឡាករ Matheus Cunha មុនពេលលេចធ្លោនៅ Man United appeared first on Kampuchea Thmey Daily.

លោក Roy Keane បង្ហាញហេតុផលធំ១ លោក Carrick មិនសមធ្វើគ្រូ Man United អចិន្ត្រៃយ៍
អតីតខ្សែបម្រើជើងចាស់របស់ Manchester United លោក Roy Keane មិនបានចាត់ទុកគ្រូបង្វឹកបណ្តោះអាសន្នលោក Michael Carrick ជាអ្នកសក្តិសម ដើម្បីដឹកនាំក្រុមបិសាចក្រហមជាអចិន្ត្រៃយ៍នាពេលអនាគតនោះទេ ទោះអតីតខ្សែបម្រើសញ្ជាតិ អង់គ្លេស រូបនេះ កំពុងដឹកនាំក្រុមបានល្អក៏ដោយ។

លោក Roy Keane

អ្នកគាំទ្រក្រុមបិសាចក្រហមជាច្រើនកំពុងពេញចិត្ត​ថ្លើមជាមួយសមត្ថភាពដឹកនាំរបស់លោក Carrick បន្ទាប់ពីសប្តាហ៍មុនលោកបានដឹកនាំ Man United ឈ្នះក្រុមគូប្រជែងរួមទីក្រុង Manchester City ២-០ និងកាលពីថ្ងៃ អាទិត្យ ទី ២៥ ខែ មករា បានបន្តយកឈ្នះក្រុមកំពូលតារាង Arsenal ក្នុងលទ្ធផល ៣ ទល់នឹង ២។

ជុំវិញជ័យជម្នះ ២ ប្រកួតផ្ទួនៗកន្លងមកនេះ បានធ្វើឱ្យអ្នកគាំទ្រចុចឈ្មោះលោក Carrick ជាបេក្ខភាពដ៏សក្តិសម ដើម្បីដឹកនាំ Man United ជាអចិន្ត្រៃយ៍នាពេលអនាគត និងស្រោចស្រង់ក្រុមបិសាចក្រហមឱ្យខ្លាំងដូចពី​អតីតកាលវិញ។ ទោះបីជាយ៉ាងណា លោក Keane មិនយល់ដូច្នេះទេ ដោយលោកបានចេញមុខនិយាយជំទាស់ ថា លោក Carrick នៅមានសមត្ថភាពក្មេងខ្ចី ហើយតាមទស្សនៈរបស់លោក គឺចង់ឱ្យ Man United នាំយកគ្រូបង្វឹក ដែលមានបទពិសោធក្រាស់ក្រែលជាងនេះជំនួសវិញ។

លោក Michael Carrick

ថ្លែងនៅក្នុងកម្មវិធីរបស់ Sky Sports លោក Keane បានមានប្រសាសន៍ ថា៖ «លទ្ធផលដ៏ធំ ២ ប្រកួតនេះ។ ខ្ញុំគិតថា ប្រសិនបើ Man United ឈ្នះគ្រប់ប្រកូតចាប់ពីឥឡូវនេះ រហូតដល់បញ្ចប់រដូវកាលក៏ដោយ ក៏ខ្ញុំនឹងនៅតែមិនផ្តល់ការងារឱ្យគាត់ដែរ។ ខ្ញុំគ្រាន់តែគិត ថា ពួកគេត្រូវការអ្នកចាត់ការ ដែលមានបទពិសោធជាងនេះ»៕

គួរឱ្យដឹង ថា លោក Carrick ធ្លាប់ទទួលការងារជាគ្រូបណ្តោះអាសន្នរបស់ Man United ២ លើកហើយ ដោយគិតទាំងលើកនេះ។ លោកតែងតែមានកំណត់ត្រាល្អៗ ដោយការដឹកនាំកន្លងៗមក លោកបានជួយឱ្យ Man United ឈ្នះក្រុមធំៗមួយចំនួនដូចជា ឈ Arsenal ៣-២ ឈ្នះ Man City ២-០ ឈ្នះ Villarreal ២-០ និងស្មើ Chelsea ១-១៕

ស្ថិតិលោក Michael Carrick

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Metro

The post លោក Roy Keane បង្ហាញហេតុផលធំ១ លោក Carrick មិនសមធ្វើគ្រូ Man United អចិន្ត្រៃយ៍ appeared first on Kampuchea Thmey Daily.

Bryan Mbeumo បំបែកកំណត់ត្រាធំមួយរបស់ Rashford ក្រោយស៊ុត Arsenal យប់មិញ
ខ្សែប្រយុទ្ធ Bryan Mbeumo បានបំបែកកំណត់ត្រាធំមួយរបស់កីឡាករ Marcus Rashford កាលពីរដូវកាល ២០២២-២០២៣ ក្លាយជាកីឡាករស៊ុតចូលក្រុមធំៗ ៣ ផ្សេងគ្នាក្នុងមួយរដូវកាល បន្ទាប់ពីស៊ុតបញ្ចូលទី ១ គ្រាប់ទល់នឹង Arsenal កាលពីយប់មិញថ្ងៃ អាទិត្យ ទី ២៥ ខែ មករា ឆ្នាំ ២០២៦។

ខ្សែប្រយុទ្ធ Bryan Mbeumo

ក្រុមបិសាចក្រហម Manchester United បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី ២៣ បន្ទាប់ពីយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ៣ ទល់នឹង ២។ ក្នុងចំណោមគ្រាប់បាល់ទាំង ៣ គ្រាប់របស់ក្រុមបិសាចក្រហម គឺមានការរួមចំណែកស៊ុតបញ្ចូលទី ១ គ្រាប់ដោយខ្សែប្រយុទ្ធសញ្ជាតិ កាមេរូន Bryan Mbeumo។

ខ្សែប្រយុទ្ធ Bryan Mbeumo

ត្រឡប់ក្រោយទៅកាន់សប្តាហ៍មុន Bryan Mbeumo ក៏បានរួមចំណែកស៊ុតបញ្ចូលទី ១ គ្រាប់ផងដែរ ជួយឱ្យ Man United យកឈ្នះលើក្រុម Man City ក្នុងលទ្ធផល ២-០។ បើត្រឡប់ថយក្រោយទៀត ទៅកាន់ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៥ Mbeumo ដដែលក៏បានស៊ុតបញ្ចូលទី ១ គ្រាប់ផងដែរ ជួយឱ្យ Man United យកឈ្នះ Liverpool ២-១។

តាមរយៈគ្រាប់បាល់ទាំងនេះ បានធ្វើឱ្យ Bryan Mbeumo ក្លាយជាកីឡាករដំបូងគេរបស់ Man United ដែលអាចស៊ុតបញ្ចូលទីលើក្រុមខ្លាំងៗដូចជា Arsenal, Man City និង Liverpool ក្នុងក្របខណ្ឌ Premier League ក្នុងមួយរដូវកាល ចាប់តាំងពី Marcus Rashford ធ្វើបាននៅរដូវកាល ២០២២-២០២៣។

កីឡាករ Marcus Rashford

គួរបញ្ជាក់ផងដែរ ថា Man United បច្ចុប្បន្នបានឡើងមកឈរនៅលេខរៀងទី ៤ ក្នុងតារាងចំណាត់ថ្នាក់ Premier League ហើយ បន្ទាប់ពីយកឈ្នះលើ Arsenal ដោយឆ្លងកាត់ ២៣ ប្រកួត ឈ្នះ ១០ ស្មើ ៨ និងចាញ់ ៥ មាន ៣៨ ពិន្ទុ៕

អត្ថបទ៖ សេម កុសល

The post Bryan Mbeumo បំបែកកំណត់ត្រាធំមួយរបស់ Rashford ក្រោយស៊ុត Arsenal យប់មិញ appeared first on Kampuchea Thmey Daily.

ក្លិបមកពីលីគ ៣ កំពុងចាប់អារម្មណ៍ Casemiro ក្រោយប្រកាសចាកចេញពី Man United
ក្លិបមកពីលីគចំនួន ៣ កំពុងចាប់អារម្មណ៍ចង់បានខ្សែបម្រើការពារ Casemiro បន្ទាប់ពីកីឡាករប្រកាសចាកចេញពី Manchester United នៅចុងបញ្ចប់រដូវកាល ២០២៥-២០២៦ ។

ខ្សែបម្រើការពារ Casemiro

កាលពីថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មករា ឆ្នាំ ២០២៦ ខ្សែបម្រើសញ្ជាតិ ប្រេស៊ីល វ័យ ៣៣ ឆ្នាំ បានប្រកាសជាផ្លូវការហើយ ថា រូបគេនឹងចាកចេញពីទឹកដី Old Traford នៅចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីរួមរស់បានរយៈពេល ៤ រដូវកាល ពោលតាំងពីរដូវក្តៅឆ្នាំ ២០២២។

ជុំវិញការចាកចេញនេះ កីឡាករបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ ថា៖ «ខ្ញុំនឹងចងចាំ Manchester United ទុកពេញមួយជីវិតរបស់ខ្ញុំ។ ចាប់តាំងពីថ្ងៃដំបូងដែលខ្ញុំដើរចូលក្នុងទីលានដ៏ស្រស់ស្អាតនេះ ខ្ញុំមានអារម្មណ៍រំភើប និងពេញចិត្ត។ ខ្ញុំឥឡូវនេះអាចចែករំលែកជាមួយអ្នកគាំទ្ររបស់យើងចំពោះក្លិបដ៏ពិសេស។ នេះមិនមែនជាពេលវេលានិយាយលាទេ វានៅតែមានអនុស្សាវរីយ៍ជាច្រើនទៀតដែលត្រូវបង្កើតឡើងក្នុងរយៈពេល ៤ ខែខាងមុខ។ យើងនៅតែមានរឿងជាច្រើនដែលត្រូវតស៊ូរួមគ្នា។ ខ្ញុំនឹងផ្តោតអារម្មណ៍ ដើម្បីជួយក្លិបឱ្យទទួលបានភាពជោគជ័យ»។

ខ្សែបម្រើការពារ Casemiro

ក្រោយកីឡាករ ប្រេស៊ីល រូបនេះប្រកាសចាកចេញពី Man United ភ្លាម មានក្លិបក្នុងលីគ ៣ ដែលកំពុងចាប់អារម្មណ៍ចង់បានរូបគេ ក្នុងនោះមានក្លិបមកពីលីគ អារ៉ាប៊ីសាអ៊ូឌីត ប្រេស៊ីល និងលីគអាមេរិក (Major League Soccer)។ ដ្បិតមិនទាន់មានការបង្ហាញក្លិបណាមួយច្បាស់លាស់ ប៉ុន្តែមានក្លិប LA Galaxy មួយមកពីលីគ អាមេរិក ដែលត្រូវបានបង្ហាញច្បាស់លាស់ ថា ចង់បាន Casemiro នៅពេលនេះ។

គួរឱ្យដឹងថា Casemiro នឹងអស់សុពលភាពកិច្ចសន្យាជាមួយ Man United នៅចុងបញ្ចប់រដូវកាលនេះ។ ដូច្នេះ កីឡាកររូបនេះ នឹងក្លាយជាកីឡាករផ្ទេរ ដែលគ្មានតម្លៃខ្លួន៕

ខ្សែបម្រើការពារ Casemiro

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Daily Mail

The post ក្លិបមកពីលីគ ៣ កំពុងចាប់អារម្មណ៍ Casemiro ក្រោយប្រកាសចាកចេញពី Man United appeared first on Kampuchea Thmey Daily.

Man United ត្រៀមប្រកាសគ្រូបណ្តោះអាសន្នថ្មីឆាប់ៗ តែមិនមែនជាលោក Solskjaer
ក្លិប Manchester United ត្រៀមប្រកាសគ្រូបង្វឹកបណ្តោះអាសន្នថ្មីក្នុងពេលឆាប់ៗ ខណៈពេលនេះលោក Michael Carrick កំពុងក្លាយជាបេក្ខភាពឈានមុខគេ ក្នុងការមកដឹកនាំក្រុមបិសាចក្រហមជាងលោក Ole Gunnar Solskjaer។

លោក Michael Carrick

Man United បានតែងតាំងលោក Darren Fletcher ជាគ្រូបង្វឹកបណ្តោះអាសន្ន បន្ទាប់ពីលោក Ruben Amorim ត្រូវក្លិបបញ្ចប់តំណែង។ លោក Ole Gunnar Solskjaer ត្រូវបានគេរំពឹង ថា នឹងអាចមកដឹកនាំ Man United ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន ដល់ចប់រដូវកាល ក្រោយលោកបានប្រកាសចង់ត្រឡប់មក Old Trafford វិញ និងបានពិភាក្សារួចរាល់ជាមួយថ្នាក់លើក្លិប។

លោក Ole Gunnar Solskjaer

ទោះបីជាយ៉ាងណា យោងតាមព័ត៌មានចុងក្រោយពីអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិប Man United ពេញចិត្តអតីតខ្សែបម្រើលោក Michael Carrick មកធ្វើជាគ្រូបង្វឹកបណ្តោះអាសន្នថ្មីរបស់ខ្លួន បន្ទាប់ពីក្លិបបានធ្វើការចរចាជាមួយគ្រូបង្វឹកទាំង ២ នាក់។

ប្រភពដដែលបានអះអាង ថា Man United បានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលចុងក្រោយជាមួយលោក Michael Carrick រួច​រាល់ ហើយ​អាច​​នឹង​ប្រកាសផ្លូវការឆាប់ៗ។

លោក Michael Carrick

គួរឱ្យដឹងថា លោក Michael Carrick ជាអតីតកីឡាកររបស់ Man United ផ្ទាល់តែម្តង ពីឆ្នាំ ២០០៦ ដល់ ២០១៨។ ក្នុងអាជីពជាគ្រូបង្វឹក លោកក៏ធ្លាប់ដឹកនាំ Man United មួយរយៈខ្លីផងដែរ ដោយពេលនោះលោកទទួលការងារជាគ្រូបង្វឹកបណ្តោះអាសន្នពីថ្ងៃទី ២១ ខែ វិច្ឆិកា ដល់ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១ បន្ទាប់ពីលោក Ole Gunnar Solskjaer ត្រូវបានបណ្តេញចេញពីតំណែង៕

លោក Michael Carrick

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano

The post Man United ត្រៀមប្រកាសគ្រូបណ្តោះអាសន្នថ្មីឆាប់ៗ តែមិនមែនជាលោក Solskjaer appeared first on Kampuchea Thmey Daily.

Man United ចាយអស់ជាង ១០០ លានដុល្លារ លើការដេញគ្រូ ៧ នាក់ក្នុង ១៣ ឆ្នាំចុងក្រោយ
ក្លិបបិសាចក្រហម Manchester United បានចំណាយលុយយ៉ាងច្រើនមហាសាលរហូតដល់ទៅជាង ១០០ លានដុល្លារអាមេរិក ដើម្បីបញ្ចប់តំណែងគ្រូបង្វឹក មុនកំណត់កិច្ចសន្យាចំនួន ៧ នាក់ក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយ។

លោក Ruben Amorim

Man United បានជួបបញ្ហាយ៉ាងខ្លាំងជាមួយគ្រូបង្វឹក ដោយបានផ្លាស់ប្តូរអស់ចំនួន ១០ នាក់ហើយ រាប់ទាំងគ្រូបង្វឹកអចិន្ត្រៃយ៍ និងបណ្តោះអាសន្ន ចាប់តាំងពីលោក Sir Alex Ferguson ចាកចេញនៅឆ្នាំ ២០១៣។ គ្រូបង្វឹកទាំងនោះរួមមានលោក David Moyes, Ryan Giggs, Louis van Gaal, José Mourinho, Ole Gunnar Solskjær, Michael Carrick, Ralf Rangnick, Erik ten Hag, Ruud van Nistelrooy និងចុងក្រោយលោក Ruben Amorim ដែលក្លិបទើបបញ្ចប់តំណែងថ្មីៗនេះ។

លោក Sir Alex Ferguson

ក្នុងចំណោមគ្រូបង្វឹក ១០ នាក់ខាងលើ មានគ្រូបង្វឹក ៧ នាក់ ដែលជាគ្រូបង្វឹកចុះកិច្ចសន្យាអចិន្ត្រៃយ៍ ត្រូវបានក្លិបផ្តល់សំណងជូន នៅពេលបញ្ចប់តំណែងមុនពេលកំណត់នៃកិច្ចសន្យា។ យោងតាម LiveScore បានបង្ហញ ថា ក្លិបបិសាចក្រហមបានចំណាយលុយសរុបដល់ទៅ ១០៤.៥ លានដុល្លារអាមេរិក ដើម្បីបញ្ចប់តំណែងគ្រូបង្វឹកទាំង ៧ នាក់នោះ។

លោក David Moyes ត្រូវបានក្លិបផ្តល់សំណងជូនចំនួន ៦.៥៣ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៤។ លោក Louis van Gaal ត្រូវបានក្លិបផ្តល់សំណងជូនចំនួន ១១.២ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៦។ បន្ទាប់មកទៀត លោក Jose Mourinho ត្រូវបានក្លិបផ្តល់សំណងជូនចំនួន ២៦.៣២ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៨។ លោក Ole Gunnar Solskjaer ត្រូវបានក្លិបផ្តល់សំណងជូនចំនួន ១៣.៤០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២១។

អតីតគ្រូបង្វឹក Man United

ក្រោយមកទៀត លោក Ralf Rangnick ត្រូវបាន Man United បញ្ចប់តំណែងនៅឆ្នាំ ២០២២ ដោយផ្តល់សំណងជូនចំនួន ១៩.៦៩ លានដុល្លារអាមេរិក។ លោក Erik ten Hag ត្រូវបានក្លិបផ្តល់សំណងជូនចំនួន ១៤ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៤។ ចុងក្រោយលោក Ruben Amorim ត្រូវបាន Man United បញ្ចប់តំណែងនៅឆ្នាំ ២០២៦ នេះ ដោយផ្តល់សំណងចំនួន ១៣.៤០ លានដុល្លារអាមេរិក។

គួរឱ្យដឹង ថា Man United បច្ចុប្បន្នកំពុងដឹកនាំជាបណ្តោះអាសន្នដោយលោក Darren Fletcher។ ដូច្នេះបើគិតទាំងលោក Fletcher ម្នាក់ទៀត គឺក្រុមម្ចាស់ជើ​ងឯកលីគកំពូល អង់គ្លេស ២០ សម័យ មានគ្រូដឹកនាំចំនួន ១១ នាក់ហើយ ក្នុងរយៈពេល ១៣ ឆ្នាំនេះ៕

លោក Darren Fletcher

អត្ថបទ៖ សេម កុសល

The post Man United ចាយអស់ជាង ១០០ លានដុល្លារ លើការដេញគ្រូ ៧ នាក់ក្នុង ១៣ ឆ្នាំចុងក្រោយ appeared first on Kampuchea Thmey Daily.

លោក Amorim ទទួលបានសំណងរាប់លានដុល្លារ ក្រោយ Man United បណ្តេញចេញពីតំណែង
គ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ លោក Ruben Amorim ទទួលបានសំណងរាប់លានដុល្លារអាមេរិកពី​ក្លិប Manchester United បន្ទាប់ពីលោកត្រូវបានក្លិបបញ្ចប់តំណែង មុនពេលកំណត់នៃកិច្ចសន្យា។

លោក Ruben Amorim

លោក Amorim បានចូលរួមជាមួយ Man United នៅខែ វិច្ឆិកា ឆ្នាំ ២០២៤ ដោយចុះកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧។ យ៉ាងណាមិញ បន្ទាប់ពីដឹកនាំបានរយៈពេលត្រឹម ១៤ ខែ គ្រូបង្វឹកសញ្ជតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ ត្រូវបានក្លិបរហស្សនាមបិសាចក្រហម បណ្តេញចេញពីតំណែងនៅដើមឆ្នាំ ២០២៦។

យោងតាមអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹង ថា Man United នឹងបង់ថ្លៃសំណងទៅឱ្យលោក Amorim ចំពោះការបញ្ចប់តំណែងមុនពេលកំណត់ រហូតដល់ទៅ ១៣.៤៥ លានដុល្លារអាមេរិក។

លោក Ruben Amorim

ប្រភពដដែលបានបញ្ជាក់បន្ថែម ថា Man United នឹងរ៉ាប់រងបង់ថ្លៃសំណងនេះឱ្យពេញថ្លៃតែម្តង ព្រោះការសម្រេចចិត្តបញ្ចប់តំណែងលោក Amorim គឺកើតឡើងពីភាគីក្លិបទាំងស្រុងតែម្តង។

គួរឱ្យដឹងថា Man United ពេលនេះបានតែងតាំងលោក Darren Fletcher ជាគ្រូបង្វឹកបណ្តោះអាសន្នសិន។ ចំណែកគ្រូបង្វឹកជាអចិន្ត្រៃយ៍ គឺមិនទាន់មានព័ត៌មានច្បាស់ការនៅឡើយទេ ប៉ុន្តែបើតាមសារព័ត៌មានធំៗនៅបរទេស Man United បច្ចុប្បន្នកំពុងស្ថិតក្នុងការចរចាជាមួយអតីតគ្រូបង្វឹករបស់ខ្លួនលោក Ole Gunnar Solkjaer៕

លោក Ole Gunnar Solkjaer

អត្ថបទ៖ សេម កុសល

The post លោក Amorim ទទួលបានសំណងរាប់លានដុល្លារ ក្រោយ Man United បណ្តេញចេញពីតំណែង appeared first on Kampuchea Thmey Daily.

Breaking News! លោក Ruben Amorim ត្រូវបាន Man United បណ្តេញចេញពីតំណែងហើយ
ក្លិបបិសាចក្រហម Manchester United បានសម្រេចបណ្តេញគ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ លោក Ruben Amorim ចេញពីតំណែងហើយ បន្ទាប់ពីដឹកនាំបានរយៈពេល ១៤ ខែ។

លោក Ruben Amorim

យោងតាមលោក Fabrizio Romano បានឱ្យដឹង ថា លោក Amorim ត្រូវបានក្លិបបញ្ចប់តំណែង ជាមួយសុពលភាពភ្លាមៗ ក្រោយបុរសសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំរូបនេះ ដឹកនាំ Man United ស្មើគ្នាជាមួយ Leeds United ១-១ កាលពីយប់ថ្ងៃ អាទិត្យ ទី ៤ ខែ មករា។

គួរឱ្យដឹងថា រដូវកាលមុន លោក Ruben Amorim បានដឹកនាំ Man United ឱ្យបញ្ចប់រដូវកាល ដោយឈរនៅលេខរៀងទី ១៥ ក្នុងតារាងចំណាត់ថ្នាក់ Premier League។ ចំណែករដូវកាល ២០២៥-២០២៦ នេះ កំពុងឈរនៅលេខរៀងទី ៦ ក្រោយឆ្លងកាត់ ២០ ប្រកួត ឈ្នះ ៨ ស្មើ ៧ និងចាញ់ ៥ មាន ៣១ ពិន្ទុ៕

អត្ថបទ៖ សេម កុសល

The post Breaking News! លោក Ruben Amorim ត្រូវបាន Man United បណ្តេញចេញពីតំណែងហើយ appeared first on Kampuchea Thmey Daily.