ខូឡាជែន Archives - Kampuchea Thmey Daily

តារាសម្តែង ម៉ិកស៊ិក ខូចមុខមាត់ខ្ទេច ដោយសារចាញ់បោកពេទ្យ បន្លំប្រេងឆាថាជាខូឡាជែន
តារាសម្តែងម៉ិកស៊ិកវ័យ ៧១ ឆ្នាំម៉ិកស៊ិក Lyn May គឺជាជនរងគ្រោះនៃការវះកាត់កែសម្ផស្ស នាងត្រូវបានបោកបញ្ឆោតដោយមនុស្សម្នាក់ដែលទុកចិត្តនិងឃោសនាឲ្យចាក់ប្រេងឆាចូលទៅក្នុងមុខ រហូតធ្វើឲ្យទម្រង់មុខនាងខូចទ្រង់ទ្រាយ។

ឈ្មោះពិតរបស់ Lyn May គឺ Lilia Guadalupe Mendiola Mayares កើតក្នុងឆ្នាំ ១៩៥២ ។ នាងគឺជាអ្នករាំ ឈានមុខគេនៅម៉ិកស៊ិកក្នុងទសវត្សរ៍ទី ៧០ និង ៨០ ដោយបានចូលរួមនៅក្នុងខ្សែភាពយន្តល្បីៗជាង ១០០ដោយសាររូបរាងដ៏ស្រស់ស្អាតសោភារបស់នាង។

បើយោងតាម ​​OkChicas បានឲ្យដឹងថា ដោយសារតែនិស្ស័យការងាររបស់នាង Lyn May តែងតែយកចិត្តទុកដាក់លើរូបរាងជាពិសេស។ ទោះ​ជា​យ៉ាង​ណា ដោយ​សារ​តែ​រឿង​នេះ​ហើយ ទើប​នាង​ធ្លាក់​ក្នុង​សោកនាដកម្ម​នៅ​អាយុ ៣០ឆ្នាំ។ ដំបូងឡើយ Lyn បានស្វែងរកការកែលម្អមុខមាត់ ដូចជាថ្ពាល់ និងថ្គាម តាមរយៈនីតិវិធីកែសម្ផស្សទូទៅ។ សូម្បី​តែ​ការ​វះកាត់​កែ​សម្ផស្ស​ ក៏​ធ្វើ​ឲ្យនាង​ជក់​ចិត្ត​នឹង​រូបរាង​របស់ខ្លួនផងដែរ។

យ៉ាងណាក៏ដោយ នៅពេលដែលព្យាយាមកែលម្អរូបរាង Lyn May ត្រូវបានអ្នកបោកប្រាស់ម្នាក់ដែលសន្យាថា នឹងធ្វើឲ្យមុខរបស់នាងមានភាពស្រស់ថ្លាឡើងវិញ។ ដោយ​សារ​កាលណោះនាងនៅ​ក្មេង ឆាប់លង់ជឿលើគេ តារា​ស្រី​រូប​នេះ​ បានដាក់ក្ដីរំពឹងលើសម្រស់​របស់​ខ្លួន ដោយសង្ឃឹមថានឹងទទួលបានភាពល្បីល្បាញជាក់ជាមិនខានឡើយ។

ទោះជាយ៉ាងណាក៏ដោយ ជំនួសមកវិញ Lyn May បានទទួលការចាក់ខូឡេជែនដូចដែលអ្នកបោកប្រាស់បានសន្យាជាមួយ។ នេះគឺជាការព្យាបាលដ៏ពេញនិយម និងបណ្តោះអាសន្នសម្រាប់ស្បែករលោង និងកាត់បន្ថយស្នាមជ្រួញ។ នាងត្រូវបានគេចាក់ជាមួយប្រេងចម្អិនអាហារុំ ប្រេងទារក ឬទឹកជាដើម។

ជាលទ្ធផល មុខរបស់ Lyn May ប្រែជាខូចទ្រង់ទ្រាយដោយដុំពក។ នៅអាយុ ៣០ ឆ្នាំ តារាស្រីរូបនេះបានព្យាយាមគ្រប់យ៉ាងជាមួយនឹងការវះកាត់កែសម្ផស្សដើម្បីកែលម្អ ប៉ុន្តែអ្វីៗកាន់តែអាក្រក់ទៅៗ។ ថ្វីដ្បិតតែវេជ្ជបណ្ឌិតបានព្យាយាមយកផ្នែកតូចមួយនៃប្រេងដែលបំផ្លាញមុខរបស់ Lyn ចេញក៏ដោយ វិធីសាស្ត្រនេះបានបន្សល់ទុកនូវស្នាមនៅលើមុខរបស់តារាស្រីរូបនេះ។

រូបរាងរបស់ Lyn May កាន់តែអាក្រក់ទៅៗ នៅពេលដែលនាងកាន់តែចាស់។ តារា​ស្រី​រូប​នេះ​ត្រូវ​ស៊ូទ្រាំ​នឹង​ការ​រិះគន់​ជា​ច្រើន​ចំពោះ​មុខ​មាត់​មិន​ស្អាត។ នាង​ត្រូវ​បាន​គេ​ដាក់រហស្សនាមថា ជាគ្រោះ​មហន្តរាយ​វះកាត់​កែ​សម្ផស្សមួយ​របស់​ពិភពលោក។

បច្ចុប្បន្ន​ករណី​បោកប្រាស់​ដូ​ច ​Lyn May លែង​ជា​រឿង​ចំឡែក​សម្រាប់​ស្ត្រី​ទៀត​ហើយ ។ បើ​សម័យ​តារា​ស្រី​ម៉ិកស៊ិក​ត្រូវ​គេ​បោកឲ្យចាក់​ប្រេង​ឆា​ចូល​មុខ ឥលូវ​ក៏មាន​មនុស្ស​ជា​ច្រើន​ចាញ់​បោកដោយការ​ចាក់​ Filler ឬ Botox ចូល​ស៊ីលីកូន នាំឲ្យខូច​មុខមាត់មិនចាញ់គ្នាប៉ុន្មានទេ។

យ៉ាងណាមិញ ករណី​ចុង​ក្រោយ​ដែល​ធ្វើឲ្យកក្រើក​សហគមន៍​អន​ឡាញក៏បានកើទលើងគឺ​នារី TikToker វៀតណាមម្នាក់ឈ្មោះ វៀត ភឿង ថាវ ។ នាង​ត្រូវ​បាន​ហាង​កែ​សម្ផស្ស​ប្រាប់​ឲ្យចាក់ Filler លើ​មុខ ប៉ុន្តែ​ត្រូវ​បាន​គេ​ចាក់​ចូល​ទៅ​ក្នុង​ស៊ីលីកូន មុខ​របស់នាងមាន​សភាព​ហើម និង​រលាក​អស់​ជា​ច្រើន​ថ្ងៃ ហើយ​ប្រែ​ទៅ​ជា​អាប់ស។ យោងតាមវេជ្ជបណ្ឌិតថា បើចង់ដកស៊ីលីកូនចេញពីមុខ ការវះកាត់នឹងមានភាពស្មុគស្មាញ និងមានតម្លៃថ្លៃ។​ យ៉ាងណា ការចាក់ស៊ីលីកូនរាវ គឺជាការអនុវត្តដ៏គ្រោះថ្នាក់ ហើយមិនត្រូវបានអនុញ្ញាតដោយច្បាប់ទេ។ ដើម្បីការពារសុខភាព និងសម្រស់ អ្នកប្រើប្រាស់ត្រូវប្រុងប្រយ័ត្ន និងជ្រើសរើសវិធីសាស្ត្រថែរក្សាសម្ផស្សប្រកបដោយសុវត្ថិភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​ក្រុមហ៊ុន​ចិនចាញ់ក្ដី ក្រោយ​បុគ្គលិកស្លាប់​ដោយសារធ្វើ​ការ​១០៤ថ្ងៃជាប់គ្នា គ្មានពេលសម្រាក

The post តារាសម្តែង ម៉ិកស៊ិក ខូចមុខមាត់ខ្ទេច ដោយសារចាញ់បោកពេទ្យ បន្លំប្រេងឆាថាជាខូឡាជែន appeared first on Kampuchea Thmey Daily.

មុនសម្រេចផឹកខូឡាជែនជួយសាច់ស្អាត ត្រូវដឹងពីផលប៉ះពាល់ ៦ យ៉ាងសិន
ខូឡាជែន (Collagen) គឺជាប្រូតេអ៊ីនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាភាពរឹងមាំ និងរចនាសម្ព័ន្ធនៃជាលិកាផ្សេងៗក្នុងរាងកាយ រួមទាំងស្បែក ឆ្អឹង សាច់ដុំ និងសរសៃពួរ ។ នៅពេលដែលយើងកាន់តែចាស់ ការផលិតខូឡាជែនធម្មជាតិរបស់យើងថយចុះ ដែលនាំឲ្យមានសញ្ញានៃភាពចាស់ដូចជាស្នាមជ្រួញ ស្បែកយារធ្លាក់ និងភាពរឹងនៃសន្លាក់។ ការបន្ថែមខូឡាជែនអាចជួយបំពេញបន្ថែមនូវខូឡាជែនដែលបាត់បង់ និងជួយដល់សុខភាពទូទៅតាមវិធីជាច្រើន។ វាអាចជំរុញភាពយឺតនៃស្បែក និងជាតិទឹក កាត់បន្ថយភាពជ្រីវជ្រួញ និងលើកកម្ពស់ស្បែកក្មេងជាងវ័យ។

ទោះបីជាវាអាចមានគុណសម្បត្តិផ្សេងៗក៏ដោយ ជារឿងសំខាន់ដែលត្រូវដឹងថា​​​ ខូឡាជែនអាចមានគុណវិបត្តិលាក់បាំង។ ទាំងនេះគឺជាផលប៉ះពាល់ទាំង ៦ ពី ពីអាហារថែរសម្រស់ដែលត្រូវបានណែនាំសម្រាប់ជំនួយដល់សក់ និងក្រចកដែលមានសុខភាពល្អ។

១ ហានិភ័យនៃគ្រួសក្នុងតម្រងនោម

គុណវិបត្តិដ៏មានសក្តានុពលមួយនៃខូឡាជេន គឺការផ្សារភ្ជាប់ជាមួយនឹងគ្រួសក្នុងតម្រងនោម។ ការស្រាវជ្រាវដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុង Advances of Urology បានបង្ហាញថា ការទទួលទានច្រើនហួសកម្រិតនៃប្រភេទកូឡាជែន ជាពិសេសសារធាតុដែលបានមកពីប្រភពសត្វ អាចបង្កើនហានិភ័យនៃការវិវត្តទៅជាគ្រួសក្នុងតម្រងនោម។ វាកើតឡើងដោយសារតែកម្រិតខ្ពស់នៃ oxalate និងកាល់ស្យូមដែលមាននៅក្នុងអាហារបំប៉នទាមងនោះ មួយចំនួនដែលអាចរួមចំណែកដល់ការបង្កើតថ្មនៅក្នុងតម្រងនោម។

២  បញ្ហារំលាយអាហារ

ក្នុងពេលដែលយើងមានបំណងលើកកម្ពស់ភាពស្រស់ស្អាតពីខាងក្នុង ខូឡាជេនអាចមានឥទ្ធិពលអវិជ្ជមានលើប្រព័ន្ធរំលាយអាហារ។ បុគ្គលមួយចំនួនបានរាយការណ៍ថា ជួបប្រទះភាពមិនស្រួលក្នុងការរំលាយអាហារដូចជាហើមពោះ មានអាស៊ីត  និងរាគ បន្ទាប់ពីទទួលទានខូឡាជេន។ រោគ​សញ្ញា​ទាំងនេះ​អាច​កើតមាន​ជា​ពិសេស​ចំពោះ​អ្នក​ដែលមាន​ក្រពះ​មិនងាយរំលាយ ឬ​មាន​បញ្ហា​ក្រពះ​ពោះវៀន​។

៣ ការប្រមូលផ្តុំជាតិកាល់ស្យូមច្រើនពេក

ខូឡាជេនច្រើនតែមានជាតិកាល់ស្យូមខ្ពស់ ដែលជាសារធាតុរ៉ែចាំបាច់សម្រាប់សុខភាពឆ្អឹង។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានជាតិកាល់ស្យូមច្រើនហួសប្រមាណពីអាហារបំប៉នអាចនាំឲ្យកើតជំអឺ hypercalcemia ដែលជាស្ថានភាពដែលកំណត់ដោយការកើនឡើងកម្រិតកាល់ស្យូមក្នុងឈាម។ រោគសញ្ញានៃ hypercalcemia រួមមាន ចង្អោរ ក្អួត ខ្សោយ និងភាពច្របូកច្របល់ វាក៏អាចប៉ះពាល់ដល់សុខភាពបេះដូងក្នុងរយៈពេលយូរផងដែរ។ វាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យការទទួលទានជាតិកាល់ស្យូមរបស់អ្នក និងពិគ្រោះជាមួយវេជ្ជបណ្ឌិត មុនពេលបន្ថែមកូឡាជែន។

៤ ឈឺក្បាលនិងវិលមុខ

ក្នុងករណីខ្លះ ខូឡាជេនអាចបណ្តាលឲ្យឈឺក្បាល និងវិលមុខ ជាពិសេសនៅពេលទទួលទានក្នុងកម្រិតខ្ពស់ ឬដោយបុគ្គលដែលងាយនឹងសារធាតុផ្សំមួយចំនួន។ រោគសញ្ញាទាំងនេះអាចជាលទ្ធផលនៃការឆ្លើយតបរបស់រាងកាយចំពោះថ្នាំគ្រាប់ ឬអន្តរកម្មជាមួយថ្នាំដទៃទៀត។ ប្រសិនបើអ្នកជួបប្រទះការឈឺក្បាលរ៉ាំរ៉ៃ ឬវិលមុខបន្ទាប់ពីចាប់ផ្តើម​ផឹកកូឡាជែន វាចាំបាច់ក្នុងការស្វែងរកការណែនាំពីគ្រូពេទ្យជាបន្ទាន់។

៥ ប្រតិកម្មអាឡ័កស៊ី

ទោះបីជាកម្រក៏ដោយ ខូឡាជេនអាចបង្ហាញប្រតិកម្មអាឡ័កស៊ីចំពោះបុគ្គលដែលងាយរងគ្រោះ។ រោគសញ្ញានៃប្រតិកម្មអាឡ័កស៊ីអាចរួមមាន រមាស់ ហើម កន្ទួល ពិបាកដកដង្ហើម ។ វាមានសារៈសំខាន់ណាស់ក្នុងការអានស្លាកផលិតផលដោយប្រុងប្រយ័ត្ន និងពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកបានដឹងពីអាឡ័កស៊ី ឬប្រវត្តិនៃប្រតិកម្មអាឡ័កស៊ី មុនពេលចាប់ផ្តើមផឹកកូឡាជែន។

៦ ហានិភ័យនៃភាពមិនធម្មតានៃថ្លើម

មាន​របាយការណ៍​នៃ​ការ​បន្ថែម​កូឡាជែន​ដែល​នាំ​ឲ្យមាន​ភាព​ខុស​ប្រក្រតី​នៃ​ថ្លើម​ចំពោះ​បុគ្គល​មួយ​ចំនួន។ ភាពមិនប្រក្រតីទាំងនេះអាចបង្ហាញជាការកើនឡើងនៃអង់ស៊ីមថ្លើម ឬការខូចខាតថ្លើម ទោះបីជាយន្តការពិតប្រាកដនៅតែមិនច្បាស់លាស់ក៏ដោយ។ ប្រសិនបើអ្នកណាម្នាក់ជួបប្រទះនូវរោគសញ្ញាដែលមិនអាចពន្យល់បាន ដូចជាឈឺពោះ ជំអឺខាន់លឿង ឬទឹកនោមមានពណ៌ពេលកំពុងលេបថ្នាំគ្រាប់កូឡាជែន វាប្រហែលជាដល់ពេលដែលត្រូវទៅពិនិត្យដោយវេជ្ជបណ្ឌិតយ៉ាងឆាប់រហ័ស៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លេប​ថ្នាំ Gluta ឲ្យ​ស្បែក​ស អាច​ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន​អត់?

The post មុនសម្រេចផឹកខូឡាជែនជួយសាច់ស្អាត ត្រូវដឹងពីផលប៉ះពាល់ ៦ យ៉ាងសិន appeared first on Kampuchea Thmey Daily.

អាយុប៉ុន្មាន ទើបអាចលាបឡេ ផឹកខូឡាជែនបាន?
គេថាទាល់តែពេញវ័យ ទើបអាចប្រើប្រាស់ផលិតផលសម្រស់បាន អ្នកខ្លះទៀតថា ប្រើពីក្មេងទើបឆាប់ស្អាត។ តើអ្នកយល់យ៉ាងណាដែរ ចំពោះអាយុ និងការប្រើប្រាស់ផលិតផល? ឥលូវ​នេះ​យើង​មក​ដឹង​ឲ្យ​ច្បាស់​ដើម្បី​សុខភាព និង​សម្រស់​គ្មាន​ហានិភ័យ។

១. គ្រីម​ការពារ​កម្ដៅ​ថ្ងៃ

សម្រាប់​ការ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​ប្រើប្រាស់​ជា​ផលិតផល​ដូចជា ឡេ ឬ​គ្រីម​ការពារ​កម្ដៅ​ថ្ងៃ យើង​អាចប្រើប្រាស់​បាន​តាំង​ពីអាយុ ៦ខែមកម្ល៉េះ។ ប៉ាម៉ាក់​អាច​រក​ទិញឡេ​ការពារ​កម្ដៅ​ថ្ងៃ​នៅ​តាម​កន្លែង​លក់​សម្ភារៈ​ទារក​បាន។

២. ហ្វូម​លាងមុខ

នៅពេលកូន​ក្មេងមានអាយុ ១២ឆ្នាំឡើងទៅ  គួរ​ជ្រើសរើស​ហ្វូម​លាងមុខ​ដែល​មាន​សភាពទន់ គ្មាន​ជាតិ​កាត់ មាន​ស្តង់ដារ​ត្រឹមត្រូវ​មក​ប្រើប្រាស់។

៣. គ្រីម​ផ្ដល់​សំណើម

ការ​ចាប់ផ្ដើម​ផ្ដល់​សំណើម​ ​អាច​ប្រើប្រាស់បានតាំងពីក្មេងអាយុមួយខួបមកបាន។ ប៉ុន្តែ​សូម​ប្រើ​ជា​គ្រីម​ស្រាល​សម្រាប់​ទារក​តែ​ម្ដង ចៀសវាង​ការ​ប្រើប្រាស់​ម្សៅ​ហ៊ុយ​លើ​ទារក។ អ្នក​អាច​ប្ដូរ​ផលិតផល​ផ្ដល់​សំណើម ​តាម​អាយុ​បាន​ដូចជា​ពេល​ប្រើប្រាស់​ពពួកការពារភាពចាស់ anti-aging (អាយុ20ឡើង)។

៤. សេរ៉ូម

សេរ៉ូម​គ្រប់ប្រភេទ​មិនថាសេរ៉ូមវីតាមីនស៊ី ឬពពួកHA ក៏ដោយ អ្នកគួរ​ចាប់ផ្ដើម​ប្រើ​នៅអាយុ ២០ឆ្នាំឡើង។

៥. ខូឡាជែន

អ្នកគួរចាប់ផ្ដើមទទួលទានពពួកអាហារបំប៉ននៅអំឡុងអាយុ២០ឆ្នាំឡើងទៅ

៦. គ្រីមភ្នែក និងថូន័រ

ការពិត​ទៅ​ពពួក​នេះ​មិន​សំខាន់​ផង តែបើអ្នក​ចង់​ប្រើ​អាច​ចាប់ផ្ដើម​នៅ​អាយុ ២០ឆ្នាំឡើង។

តើ​អ្នកបានប្រើប្រាស់តាមអាយុត្រឹមត្រូវដែរឬទេ? ការ​ដែលប្រើផលិតផលនៅ​ក្មេងពេកអាច​សម្លាប់​កោសិកា​ស្បែកបានធ្វើឲ្យ​មុខរលាក ឬស្ងួតទៅវិញ៕

អត្ថបទ៖ វារី

ចុចអាន៖ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពីអាហារណាខ្លះ?

ចុចអាន៖មកដឹងកាន់តែច្បាស់ ពីប្រភេទឡេការពារម្ដៅថ្ងៃ ឲ្យត្រូវនឹងផ្ទៃមុខ

The post អាយុប៉ុន្មាន ទើបអាចលាបឡេ ផឹកខូឡាជែនបាន? appeared first on Kampuchea Thmey Daily.

ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពីអាហារណាខ្លះ?
ខូឡាជែន គឺជាប្រូតេអ៊ីនដែលរាងកាយយើងផលិត ហើយ ៣០% នៃប្រូតេអ៊ីននៅក្នុង​ខ្លួន​របស់យើងគឺជាខូឡាជែន។ តើ​ខូឡាជែន​មានសារសំខាន់​បែបណាខ្លះ​សម្រាប់​សម្រស់ និងសុខភាពយើង?

ខូឡាជែនមាននៅក្នុងស្បែក សក់ ជាលិកាភ្ជាប់ សាច់ដុំ ឆ្អឹង សរសៃឈាម ប្រព័ន្ធ​រំលាយ​អាហារ និងសរសៃពួររបស់យើង។ អត្ថប្រយោជន៍របស់​ខូឡាជែន​មានដូចជា៖

១. ពង្រឹងសុខភាពស្បែក

ខូឡាជែនជួយឱ្យស្បែកយើងស្អាត មានសំណើម និងភ្លឺរលោង ។ លើស​​ពីនេះទៅទៀតខូឡាជែនក៏ជួយឱ្យកោសិកាស្បែកជួសជុលខ្លួនឯង និង​ដុះ​ថ្មី​ដែរ។ ប្រសិនបើស្បែកបាត់បង់ខូឡាជែន ស្បែកយើងនឹងមានស្នាម​​ជ្រីវជ្រួញ គ្រើម ហើយ​ស្រអាប់។​

២. ជំនួយសន្លាក់

ខូឡាជែនមាននាទីដូចទឹករម្អិលជំនួយសន្លាក់ដែលជួយឱ្យយើងផ្លាស់ទី និង​ធ្វើចលនា​ងាយស្រួល ហើយគ្មានការឈឺចាប់។

៣. ជំនួយឆ្អឹង

ខូឡាជែនក៏ជួយភ្ជាប់សារធាតុកាល់ស្យូមដែរ ដែលជួយឱ្យរាងកាយយើងស្រូបយក និង​រក្សា​កម្រិតកាល់ស្យូមក្នុងខ្លួនបានច្រើន ដែលធ្វើ​ឲ្យ​ឆ្អឹងយើងមានសុខភាពល្អ និងរឹងមុំា។

៤. ពង្រឹងសុខភាពសក់ និងក្រចក

ខូឡាជែនជួយឱ្យសក់ និងក្រចករបស់យើងរឹងមុំា និងដុះលូតលាស់ល្អ។

៥. បង្កើនការរំលាយអាហារ និងម៉ាសសាច់ដុំ

ខូឡាជែនជួយ​ពង្រឹង​សុខភាពផ្លូវរំលាយអាហារ ព្រមទាំងការពារពោះ​វៀន​ពីការរលាក និងធ្លាយ។

ម្យ៉ាងវិញទៀតខូឡាជែនសម្បូរទៅដោយអាស៊ីដអាមីណូ ដែលជា​បណ្តុំនៃសាច់ដុំ​របស់​យើង។ កាលណាម៉ាស់សាច់ដុំរបស់យើងកើន ការរំលាយអាហារក៏កើនដែរ ព្រោះ​សរសៃ​ឈាមនៅក្នុងសាច់ដុំថ្មី​ត្រូវការឈាម ដែលនាំឱ្យ​មានការរំលាយ​អាហារ​លឿន​ជាងមុន។ នេះមានន័យថារាល់អាហារដែលយើងញ៉ាំនឹងត្រូវប្រើប្រាស់ស្ទើរតែភ្លាមៗ ដូច្នេះក្នុងខ្លួនយើងនឹងមាន​ជាតិខ្លាញ់តិច។

អាហារសម្បូរទៅដោយខូឡាជែនមានដូចជា ទឹក​​ស៊ុបរម្ងាស់ពីឆ្អឹងគោ សាច់មាន់ ឬជ្រូក ម្ទេសហាវ៉ៃ ខាត់ណាខៀវ ប៉េងប៉ោះ គ្រាប់​ផ្កាឈូករ័ត្ន ខ្ទឹមស ស៊ុតស សាច់គោ សាច់មាន់ ត្រី សណ្ដែក ផលិតផលធ្វើពី​ទឹកដោះ ផ្លែឈើអម្បូរក្រូច ផ្លែឈើ​អម្បូរបឺរី បឺរ ត្របែក ម្នាស់ និង​គ្រាប់ផ្លែឈើ។

​ខូឡាជែនធ្វើឱ្យយើងមានសុខភាពល្អ និងមានសម្រស់ស្អាត ប៉ុន្តែនៅ​ពេល​យើង​មាន​អាយុ​កាន់តែច្រើន ការផលិតកូឡាជែននៅក្នុងខ្លួនរបស់​យើងក៏ថយចុះដែរ។ ដូច្នេះ​យើង​ត្រូវញុំាអាហារសម្បូរកូឡាជែនដើម្បីបង្កើនចំនួនកូឡាជែនឡើងវិញ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ហេតុផល ៥ ធំៗ ត្រូវដឹងឲ្យច្បាស់ មុនឈានទៅការចាក់ Botox

ចុចអាន៖ធ្វើ​ម៉េច​អាចកម្ចាត់​ស្នាម​​មុនឲ្យ​បាត់ ១០០%​ បាន?

The post ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពីអាហារណាខ្លះ? appeared first on Kampuchea Thmey Daily.

សាក​វិធីទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជួយស្បែក​មាន​ជាតិ​ខូឡាជែន​ឡើង​វិញ​
ពិត​ណាស់​ ខូឡាជែន​ជួយ​ទ្រទ្រង់​ស្បែក​ ដោយ​ផ្ដល់​ភាព​រឹងមាំ​ និង​​ភាព​យឺត​ ព្រម​ទាំង​ជួយ​កាត់បន្ថយ​​ភាព​ចាស់​ថែម​ទៀត​ផង។​ ដូចនេះ​ហើយ​ ការ​បំពេញ​ជាតិ​ខូឡាជែន​នៃ​ស្បែក​គឺ​ជា​រឿង​ចាំបាច់​​មួយ​​ដែល​ស្រី​ៗ​គ្នា​យើង​មិន​គួរ​មើល​រំលង​ឡើយ​។

១. ម៉ាស្សា​មុខ

ការ​ម៉ាស្សា​ស្បែក​អាច​ជំរុញ​ការអភិវឌ្ឍ​ខូ​ឡា​ជែន​ និង​បង្កើន​ការ​ចងចាំ​សាច់ដុំ។​ បន្ថែម​ពី​នេះ​ វា​ក៏​ជួយ​រក្សា​ភាព​តឹងណែន​នៃ​ស្បែក​ ព្រម​ទាំង​ផ្ដល់​អុកស៊ីសែន​ច្រើន​ឆ្លង​កាត់​ស្បែក​របស់​យើង​។

​​​​​​២. គ្រីម​ខូឡាជែន​

គ្រីម​ខូ​ឡា​ជែន​ ​អាច​ជួយ​បង្កើន​ជាតិ​ខូឡាជែន​នៃ​ស្បែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ជាមួយ​គ្នា​នេះ​ដែរ​ វា​ក៏​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​ ព្រម​ទាំង​ជួយ​ឲ្យ​ស្បែក​មាន​ភាព​​ទន់​ល្មើយ​ និង​កាត់​បន្ថយ​ភាព​​ជ្រីវជ្រួញ​នៃ​ស្បែក​​បាន​យ៉ាង​ល្អ​ប្រសើរ​។

៣. គ្រីម​វីតាមីន​C

ពិត​ណាស់​ វីតាមីន​C​ មិន​ត្រឹមតែ​អាច​ជួយ​​អភិវឌ្ឍ​​ជាតិ​ខូ​ឡា​ជែន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​រក្សា​ជាតិ​ខូឡាជែន​នៃ​ស្បែក​ ព្រម​ទាំង​ធ្វើ​ឲ្យ​ស្បែក​ និង​សក់​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង​។

៤. របប​អាហារ​ត្រឹមត្រូវ​​​

​​ស្រី​ៗ​យើង គប្បី​​ជៀសវាង​ការ​ញ៉ាំ​ស្ករ​ច្រើន​ជ្រុល​ ពីព្រោះ​​ស្ករ​អាច​បង្កើន​កម្រិត​អាំងស៊ុយលីន​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក។​ កត្តា​នេះ​នឹង​​ធ្វើ​ឲ្យ​ជាតិ​ខូឡាជែន​ និង​ភាព​យឺត​នៃ​ស្បែក​ត្រូវ​បាន​បាត់បង់​។​

៥. រក្សា​សំណើម​​​​

បន្ថែម​ពី​នេះ​ ការ​រក្សា​សំណើម​ និង​ជាតិ​ទឹក​នៃ​ស្បែក​ អាច​ជួយ​ការពារ​ស្បែក​ពី​​ស្នាម​ជ្រីវជ្រួញ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​។​ ជាក់​ស្ដែង ជាតិ​ខូឡាជែន​អាច​ចង​ភ្ជាប់​ជាមួយ​នឹង​ទឹក​ ព្រម​ទាំង​ជះឥទ្ធិពល​ដល់​ស្បែក​ ដែល​ធ្វើ​ឲ្យ​​កម្រិត​ជាតិ​សំណើម​​នៃ​ស្បែក​​​ត្រូវ​បាន​ការពារ​យ៉ាង​ល្អ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ផលិតផល​ថែ​ស្បែក​ទាំង​នេះ​ ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ក្រោយ​​ភ្ញាក់​ពី​គេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ ឧស្សាហ៍ធ្វើរឿងទាំងនេះដូចបំផ្លាញខូឡាជែន ធ្វើឲ្យស្បែកលែងស្អាតដោយមិនដឹងខ្លួន

The post សាក​វិធីទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជួយស្បែក​មាន​ជាតិ​ខូឡាជែន​ឡើង​វិញ​ appeared first on Kampuchea Thmey Daily.

ឧស្សាហ៍ធ្វើរឿងទាំងនេះដូចបំផ្លាញខូឡាជែន ធ្វើឲ្យស្បែកលែងស្អាតដោយមិនដឹងខ្លួន
ខូឡាជែន គឺជា​ប្រូតេអ៊ីន​ដែល​មាន​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ខ្លួន​មនុស្ស​យើង​គ្រប់​ៗ​គ្នា ហើយ​វា​សម្បូរ​ជាង​គេ​គឺ​នៅ​ក្នុង​ឆ្អឹង​សាច់ដុំ និង​សរសៃពួរ។ ចំណែក​នៅ​ក្នុង​ស្បែក​វិញ ខូឡាជែន​សម្បូរ​នៅ​ក្នុង​ស្រទាប់​ឌឺមីស​នៃ​ស្បែក ដែល​ភ្ជាប់​បណ្ដុំ​គ្នា​ជា​សរសៃ ជា​មួយ​នឹង​អេឡាស្ទីន និង Hyaluronic Acid ធ្វើឲ្យ​ស្បែក​តឹង​ណែន ក្មេង និង​ភ្លឺ​ថ្លា។

វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ធាតុ​ពិត​នៅ​ពេល​យើង​មាន​វ័យ​កាន់តែ​ចាស់​ទៅ ទើប​បាត់បង់​ខូឡាជែន​នេះបន្តិចម្ដងៗ ហើយ​ស្បែក​ក៏​ប្រែ​ទៅជា​យារ ជ្រីវជ្រួញ គ្មាន​សំណើម និង ហាប់​ណែន​ដូច​មុន។ តែបើការ​ប្រព្រឹត្ត​ប្រចាំ​ថ្ងៃ​មួយ​ចំនួនខុសហើយនោះ ​បាន​ធ្វើឲ្យ​ខូឡាជែន​នៅ​ស្បែក​បាត់បង់​ បើ​ទោះ​ជា​នៅ​វ័យ​ក្មេង​ក៏​ដោយ។

លោក​បាន​បន្ថែម​ទៀត​ថា ដូចនេះ​ដើម្បី​កុំឲ្យ​ស្បែក​ឆាប់​បាត់បង់​ខូឡាជែន ត្រូវ​ចៀសវាង​ពី​ការ​ប្រព្រឹត្ត​ដូច​ខាងក្រោម មិន​ដូច្នេះ​ទេ​ប្រៀប​ដូច​បំផ្លាញ​ខូឡាជែន និង​ធ្វើឲ្យ​ស្បែក​លែង​ស្រស់​ស្អាត​ទៀត​ហើយ។

– ជក់​បារី បង្កើត​ឱកាស​ឲ្យ​ពពួក​រាល់ឌីកាល់​សេរី ហើយ​ធ្វើឲ្យ​ស្បែក​ស្រអាប់។ ជក់​បារី​បំផ្លាញ​សារជាតិ​បំប៉ន​រួម​ទាំង​វីតាមីន C ដែល​ជា​វីតាមីន​ធ្វើ​ការ​ជួសជុល និង​ការពារ​ស្បែក ចំណែក​សារជាតិ​ម៉ូណូស៊ីត​ធ្វើ​ឲ្យ​រាំង​ស្ទះ​លំហូរ​ឈាម។

– ញ៉ាំចំណី​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ ព្រោះ​ជាតិ​ស្ករ​បណ្ដាល​ឲ្យ​ស្បែក​ឆាប់​ចាស់ ហើយ​ងាយ​នឹង​ទទួល​រង​ការ​រលាក​ផង​ដែរ។ នៅ​ខាង​ក្នុង​សារពាង្គកាយ​ស្ករ​ចាប់ផ្តើម​ផលិត​ម៉ូលេគុល​ដែល​វាយ​ប្រហារ​លើ​ស្រទាប់​កូឡាជែន និង​អេឡាស្ទីន (elastin) ដែល​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ស្បែក​មាន​សភាព​ស្រស់​ស្អាត និង​រលោង។

– ភាព​តានតឹង ក្នុង​អារម្មណ៍​ក៏​អាច​ជះ​ឥទ្ធិពល​លើ​សុខភាព​រាងកាយ​ទាំង​មូល រួម​ទាំង​សុខភាព​ស្បែក​ផង​ដែរ។ នៅ​ពេល​ស្ត្រេស​យើង​ងាយ​នឹង​កើត​មុន ស្នាម​ដក់​ខ្មៅ​ក្រោម​ភ្នែក ព្រម​ទាំង​បញ្ហា​ស្បែក​ស្រអាប់។ ដូច្នេះ​ប្រសិន​បើ​ចង់​បាន​ស្បែក​ល្អ ត្រូវ​ព្យាយាម​គ្រប់គ្រង​ភាព​ស្ត្រេស។

– កុំ​ចេះតែ​លាប​ផលិតផល​ផ្ដេសផ្ដាស ត្រូវ​ដឹង​ពី​ប្រភេទ​ស្បែក​យើង​ត្រូវ​នឹង​ផលិតផល​មួយ​ណា ហើយ​កុំ​ចេះ​តែ​ជឿ​លើ​ការ​ឃោសនា ព្រោះ​គ្មាន​ផលិតផល​តែ​មួយ​មុខ​ណា ព្យាបាល​ស្បែក​បាន ១០ មុខ​ឡើយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គោលការណ៍សុខភាពទាំង ៧ អាចជួយពង្រឹងភាពស៊ាំប្រឆាំងនឹងកូវីដ អំឡុងនៅផ្ទះ

ចុចអាន៖ ថ្នាំដូចក្រមុំផ្សាយលើបណ្ដាញសង្គម អាចប៉ះពាល់សុខភាពស្រ្តីធ្ងន់ធ្ងរ

The post ឧស្សាហ៍ធ្វើរឿងទាំងនេះដូចបំផ្លាញខូឡាជែន ធ្វើឲ្យស្បែកលែងស្អាតដោយមិនដឹងខ្លួន appeared first on Kampuchea Thmey Daily.