ខែត្រជាក់ Archives - Kampuchea Thmey Daily

ខែត្រជាក់ អាចរំខានដល់ការមករដូវរបស់ស្រីៗមួយចំនួន
ជឿ​អត់​ថា​ខែ​ត្រជាក់​អាច​រំខាន​ដល់​វដ្ដ​រដូវ​របស់​ស្រី​ៗ? ​រដូវ​ធ្លាក់​ខ្យល់​ អាកាស​ធាតុ​ក៏​ត្រជាក់​ជាង​ខែ​ផ្សេង​ៗ​ទៀត ដែល​ការណ៍​នេះ ​អាច​ធ្វើ​ឲ្យ​​គ្នា​យើង​មួយ​ចំនួន​ងាយ​នឹង​​ឈឺ​។ ដូច​គ្នា​ដែរ ស្រី​ៗ​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ប្រែ​ប្រួល​នៅ​រដូវ​​ធ្លាក់​ខ្យល់​ត្រជាក់ ជាពិសេស​​ក៏​អាច​មាន​បញ្ហា​ដល់​ការ​មក​រដូវ​​ផង​ដែរ​។​

មូល​ហេតុ​មួយ​ចំនួន​នាំ​ឲ្យ​រដូវ​រងា​ អាច​រំខាន​ដក់​ការ​មក​រដូវ​៖

១. សកម្មភាព​អូវែ​ត្រូវ​កាត់​បន្ថយ​

អាកាស​ធាតុ​ប្រែ​ប្រួល​ ក៏​អាច​ធ្វើ​ឲ្យ​វដ្ដ​រដូវ​របស់​ស្រី​ៗ​យើង​ប្រែ​ប្រួល​ដូច​គ្នា​។ តាម​រយៈ​ការ​សិក្សា​កន្លង​មក នៅ​រដូវ​រងា​ ស្រ្តី​ហាក់​មាន​ការ​បញ្ចេញ​​អ័រម៉ូន​ច្រើន និង​វដ្ដ​រដូវ​ខ្លី​ជាង​រដូវ​ក្ដៅ​ ០,៩​ថ្ងៃ។ ដូច​គ្នា​ដែរ សកម្មភាព​របស់​អូវែ ដំណើរ​ការ​បាន​ល្អ​នៅ​ក្នុង​រដូវ​ក្ដៅ បើ​ធៀប​នឹង​ដំណើរ​ការ​ដូច​គ្នា​នៅ​រដូវ​រងា​។ ដូច​នេះ​ហើយ បាន​ជា​ស្រី​ៗ​មួយ​ចំនួន​អាច​ជួប​បញ្ហា​ខ្លះ​ទាក់​ទង​នឹង​ការ​​មក​រដូវ​ក្នុង​រដូវ​រងា​​។

២. រោគ​សញ្ញា​មុន​មក​រដូវ​

ស្រ្តី​មួយ​ចំនួន នៅ​រដូវ​រងា ​អាច​មាន​រោគ​សញ្ញា​មុន​មក​រដូវ​ធ្ងន់​ធ្ងរ​ជា​ង​រដូវ​ក្ដៅ​។ អំឡុង​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់ ស្រី​ៗ​យើង​អាច​ចំណាយ​ពេល​ច្រើន​នៅ​ក្នុង​ផ្ទះ​ ធ្វើ​សកម្មភាព​រាង​កាយ​តិច និង​អាច​ញ៉ាំ​អាហារ​ច្រើន​ជាង​ធម្មតា​។ ការណ៍​នេះ​អាច​រំខាន​ដល់​វដ្ដ​រដូវ និង​បង្ក​ជា​រោគ​សញ្ញា​អវិជ្ជមាន​មួយ​ចំនួន​ដល់​រោគ​សញ្ញា​មុន​មក​រដូវ​។

ហេតុ​អ្វី​អាកាស​ធាតុ​ត្រជាក់​រំខាន​ដល់​វដ្ដ​រដូវ​របស់​ស្រី​ៗ?

ពេល​អាកាស​ធាតុ​ល្អ​មនុស្ស​យើង​អាច​ចំណាយ​ពេល​ច្រើន​​នៅ​ក្រៅ​ផ្ទះ​។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ធ្វើ​សកម្មភាព​រាង​កាយ​ច្រើន​ និង​ទៀង​ទាត់​អាច​គ្រប់​គ្រង​វដ្ដ​រដូវ​បាន​ល្អ ជាង​អ្នក​ដែល​មិន​សូវ​បាន​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​។ ចំណែក​រដូវ​ត្រជាក់​មនុស្ស​ជា​ច្រើន​ចំណាយ​ពេល​នៅ​ក្នុង​ផ្ទះ​ជាជាង​ចេញ​ក្រៅ ដែល​ជា​ហេតុ​នាំឲ្យ​សកម្ម​ភាព​រាង​កាយ​ថយ​ចុះ​ដូច​គ្នា​។​

​យ៉ាង​ណា បើ​សិន​ជា​ស្រី​ៗ​យើង​មាន​ឈាម​រដូវ​ច្រើន​ជាង​ធម្មតា រោគ​សញ្ញា​មុន​មក​រដូវ​ដូច​ជា​ឈឺក្បាល​ ចង្អោរ​ ហើមពោះ ឈឺ​ក្នុង​ពោះ តឹង​សុដន់ និង​អស់​កម្លាំង​ខ្លាំង គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។

តិចនិក​ដោះ​ស្រាយ​ខ្លះ

ញ៉ាំ​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម ល្អ​ចំពោះ​សុខ​ភាព

ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់

រក្សា​ទម្ងន់​ឲ្យ​បាន​ត្រឹម​ត្រូវ​

ស្អំ​ទឹក​ក្ដៅ​បើ​ឈឺ​ពោះ ឬ​ឈឺ​ចាប់​ពេល​មក​រដូវ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖អាការមុនមករដូវ អាចច្រឡំនឹងអាការ មានផ្ទៃពោះដំបូង?

The post ខែត្រជាក់  អាចរំខានដល់ការមករដូវរបស់ស្រីៗមួយចំនួន appeared first on Kampuchea Thmey Daily.

ខែខ្យល់ត្រជាក់ កូនតូចៗងាយកើតជំងឺត្រអក គួរការពារបែបម៉េច?
ក្នុង​អាកាសធាតុ​ត្រជាក់​បែប​នេះ គ្នា​យើង​ដែល​មាន​កូន​តូច​ច្បាស់​ជា​កំពុង​គិត​ច្រើន​រឿង​កូន​ឈឺ​ផ្ដាសាយ តឹង​ច្រមុះ​ហើយ។ ទន្ទឹម​នឹង​ជំងឺ​ផ្ដាសាយ កូន​តូច​ៗ​ក៏​ងាយ​ប្រឈម​នឹង​ការ​កើត​ជំងឺ​សើ​ស្បែក​ដូច​ជា ជំងឺ​ត្រអក​ជាដើម ដែល​អាច​ធ្វើ​ទុក្ខ​អា​អូន ផ្ដល់​ភាព​ឈឺ​ចាប់​ដល់​កូន។

ជំងឺ​ត្រអក ជា​ជំងឺ​សើ​ស្បែក​ម្យ៉ាង ឧស្សាហ៍​កើត​លើ​ទារក ប៉ុន្តែ​ក៏​អាច​កើត​មាន​លើ​មនុស្ស​ពេញ​វ័យ​ដូច​គ្នា ហើយ​វា​បង្ក​ឲ្យ​ស្បែក​ស្ងួត និង​រមាស់ បញ្ហា​នេះ​ឧស្សាហ៍​កើត​មាន​បំផុត​លើ​ក្មេង​តូចៗ ដោយ​សារ​ប្រព័ន្ធ​ការ​ពារ​ខ្លួន មាន​​ប្រតិកម្ម​ខ្លាំង​ពេក​ជា​មួយ​សារធាតុ​ណាមួយ​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​អាលែកហ្ស៊ី។ ទោះ​ជា​ជំងឺ​ត្រអក​ត្រឹម​តែ​ជា​ជំងឺ​សើ​ស្បែក ក៏​ប៉ុន្តែ​វា​ក៏​អាច​ផ្ដល់​ផល​ពិបាក​មួយ​ចំនួន​ដល់​អ្នក​កើត​បាន​ដែរ​ដូច​ជា បង្ក​ជា​ជំងឺ​ហឺត ឬ​អាលែកហ្ស៊ី​ច្រមុះ ឡើង​រមាស់​រ៉ាំរ៉ៃ ឬ​ឆ្លង​មេរោគ​លើ​ស្បែក។

” ខែ​ធ្លាក់​ខ្យល់​ត្រជាក់ គឺ​ជា​ពេល​ដែល​ក្មេងៗ​មាន​ស្បែក (ជំងឺត្រអក)ធ្វើទុក្ខ។ “ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។

តិចនិក​ការពារ​កូន​ពី​ជំងឺ​ត្រអក

– ផ្ដល់​សំណើម​ដល់​ស្បែក​យ៉ាង​ហោច​ណាស់ ២ដង/ថ្ងៃ។ ម៉ាក់​ប៉ា​អាច​ប្រើ​ជែល petroleum លើ​ស្បែក​កូន ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ជំងឺ​ត្រអក​កើត​ឡើង។
– ព្យាយាម​កំណត់​អត្តសញ្ញាណ និង​ចៀសវាង​កត្តា​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​ត្រអក​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ដូច​ជា ញើស ស្ត្រេស សាប៊ូ ធូលី និង​លម្អង​ផ្សេង។ ចំពោះ​ទារក និង​កុមារ អាហារ​មួយ​ចំនួន​រួម​មាន ស៊ុត ទឹកដោះគោ សណ្ដែក​សៀង និង​ស្រូវ​សាលី អាច​ជា​ប្រភព​បង្ក​បញ្ហានេះ។
– ចៀស​វាង​ងូត​ទឹក​ឲ្យ​កូន​យូរ​ៗ (ត្រឹម១០-១៥នាទី ល្មម)
– ប្រើ​សាប៊ូ ឬ​ផលិតផល​មាន​ជាតិ​កាត់​ទាប​បំផុត​សម្រាប់​កូន។ ចំពោះ​សាប៊ូ​ជួយ​បំបាត់​ក្លិន និង​សាប៊ូ​ប្រឆាំង​បាក់តេរី​អាច​កម្ចាត់​ជាតិ​ប្រេង​ធម្មជាតិ​ច្រើន ជាហេតុ​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត។
– បន្ទាប់​ពី​ងូត​ទឹក​រួច ម៉ាក់​ប៉ា​គួរ​យើង​កន្សែង​ទន់ៗ ជូត​ខ្លួន​កូន ហើយ​លាប​ឡេ​ផ្ដល់​សំណើម​ស្រប​ពេល​ដែល​ស្បែក​អា​អូន​នៅ​សើម​តិចៗ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖មូលហេតុមួយចំនួននេះ អាចធ្វើឲ្យកូន លូតលាស់យឺត

The post ខែខ្យល់ត្រជាក់ កូនតូចៗងាយកើតជំងឺត្រអក គួរការពារបែបម៉េច? appeared first on Kampuchea Thmey Daily.