ខ្នុរវៀតណាម Archives - Kampuchea Thmey Daily

តម្លៃខ្នុរវៀតណាម​ធ្លាក់ចុះខ្លាំង ​បង្ខំឱ្យ​កសិករខ្លះទុកឱ្យទុំស្អុយចោល​
​តម្លៃផ្លែខ្នុរវៀតណាមនៅតំបន់ដីសណ្តទន្លេមេគង្គ កំពុង​ធ្លាក់ចុះខ្លាំងយ៉ាងគំហុក ដោយ​បង្កការ​ខាតបង់ដល់កសិករ ដែលខ្លះបង្ខំចិត្តទុកចោលឱ្យទុំរលួយនៅចម្ការ ដោយ​សារតែតម្រូវការខ្សោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre កាលពីពេលថ្មីៗនេះ។

នៅ​ខេត្ត Dong Thap ​កន្លែងជួញដូរខ្នុរដែលធ្លាប់តែមមាញឹក បានកាត់បន្ថយប្រតិបត្តិការ ឬបិទទាំងស្រុង។ កសិកររាយការណ៍ថា សូម្បីតែផ្លែខ្នុរ​គុណភាពល្អបំផុត ឥឡូវនេះលក់បាន​ត្រឹមតែ ៣ ០០០ ដុង(០,១១ ដុល្លារ)/គីឡូក្រាមប៉ុណ្ណោះ  ដោយទាបជាងឆ្ងាយធៀបនឹង​តម្លៃផលិតកម្ម​ក្នុងរង្វង់ ៨ ០០០ ដុង។​

កសិករម្នាក់នៅឃុំ ប៊ិញភូ នៃខេត្ត Dong Thap បាននិយាយថា៖ «​​លក់ទៅក៏​ខាត ប៉ុន្តែ​បើទុកនៅលើដើម វាខ្ជះខ្ជាយ»។

ស្ថានភាពទីផ្សារបែបនេះ ក៏មាន​នៅខេត្តក្បែរខាង Vinh Long ឯណោះផងដែរ ដោយ​កសិករបាន​និយាយថា គ្មានឈ្មួញដើរទិញ​ ដែលធ្វើឱ្យ​ពួកគេទុកខ្នុរទុំឱ្យរលួយចោល។ ​

មែនទែនទៅ ការធ្លាក់ចុះថ្លៃឆ្នាំនេះ ធ្ងន់ធ្ងរធៀបនឹង​តម្លៃឆ្នាំមុន ដែលកសិករអាចលក់បាន​ចន្លោះពី ១៥ ០០០ – ២០ ០០០ ដុង/គីឡូក្រាម។ ពាណិជ្ជករបាន​និយាយថា ការធ្លាក់ចុះថ្លៃបែបនេះ គឺដោយសារតែការរំខានផ្នែកនាំចេញ ​រួមទាំងការពន្យារពេលដឹកជញ្ជូននៅច្រកព្រំដែន ដែលតម្រូវឱ្យមាន​ការដឹកជញ្ជូនមកចាក់លើទីផ្សារក្នុងស្រុកវិញ។ ​

ការផ្គត់ផ្គង់លើសកម្រិត រួមផ្សំជាមួយនឹងកម្សោយ​តម្រូវការក្នុងស្រុក​ បានធ្វើឱ្យតម្លៃធ្លាក់ចុះគំហុក។ លើសពីនោះ ការកើនឡើង​ថ្លៃដឹកជញ្ជូន និងការពន្យារពេលផ្នែកភស្តុភារ ធ្វើឱ្យអ្នកទិញកាន់តែខកចិត្ត៕

The post តម្លៃខ្នុរវៀតណាម​ធ្លាក់ចុះខ្លាំង ​បង្ខំឱ្យ​កសិករខ្លះទុកឱ្យទុំស្អុយចោល​ appeared first on Kampuchea Thmey Daily.

ចិនបើកផ្លូវនាំចូលផ្លែខ្នុរស្រស់ពីវៀតណាម ចាប់ពីខែមិថុនា ឆ្នាំក្រោយ
​រដ្ឋបាលគយទូទៅចិន (GACC) ​បាន​ប្រកាសថា ​ចិននឹង​បើកផ្លូវសម្រាប់ការនាំចូលផ្លែខ្នុរស្រស់ពីប្រទេសវៀតណាមជាផ្លូវការ ចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ VietnamPlus។

តាមរយៈនោះ GACC បានកំណត់តម្រូវការស្ដង់ដារអនាម័យ​សម្រាប់ផ្លែខ្នុរស្រស់​ពី​វៀតណាម។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើបទប្បញ្ញត្តិច្បាប់បច្ចុប្បន្នរបស់​ចិន និងពិធីសារស្តីពីការនាំចេញផ្លែខ្នុរស្រស់ដែលបានចុះហត្ថលេខារវាង GACC និងក្រសួងកសិកម្ម និងបរិស្ថានវៀតណាម។

ដើម្បីធានាបាននូវការឆ្លងកាត់គយដោយរលូន ចម្ការផ្លែខ្នុរ និងកន្លែងវេចខ្ចប់ទាំងអស់​សម្រាប់ការនាំចេញត្រូវតែចុះបញ្ជី និងអនុម័តដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំង២។

នៅដំណាក់កាលផលិត ចម្ការផ្លែខ្នុរសម្រាប់នាំចេញ ​តម្រូវឱ្យបង្កើតប្រព័ន្ធគ្រប់គ្រងគុណភាព និងតាមដានដ៏ទូលំទូលាយមួយក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរវៀតណាម។ ចម្ការ​ទាំង​នោះ ត្រូវតែអនុវត្តការអនុវត្តកសិកម្មល្អ (GAP) រក្សាអនាម័យចម្ការ ប្រមូលផ្លែឈើដែលជ្រុះ និងរលួយជាប្រចាំ និងអនុវត្តវិធានការគ្រប់គ្រងសត្វល្អិតរួមបញ្ចូលគ្នា (IPM)៕

The post ចិនបើកផ្លូវនាំចូលផ្លែខ្នុរស្រស់ពីវៀតណាម ចាប់ពីខែមិថុនា ឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.

ចិនបើកការនាំចូលខ្នុរពីវៀតណាមជាផ្លូវការ
ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បាន​ឱ្យដឹងថា វៀតណាមឥឡូវនេះអាច​នាំចេញផ្លែខ្នុរស្រស់ៗទៅកាន់ប្រទេសចិនបានហើយ ​ក្រោម​ពិធីសារថ្មីដែលប្រទេសទាំង២បាន​ចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress នៅថ្ងៃសៅរ៍។ ​

ពិធីសារ ដែលចុះហត្ថលេខាដោយលោក Tran Duc Thang រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម និងលោក Zhao Zenglian អនុប្រធានរដ្ឋបាលគយចិន (GACC) នេះ គឺជា​ជំហានសំខាន់មួយ សម្រាប់ការជួញដូរ​ផលិតផលកសិកម្មទ្វេភាគី ​ខណៈកន្លងមក នៅឆ្នាំនេះ វៀតណាម និងចិន បានចុះហត្ថលេខាលើពិធីសារចំនួន ៤ រួចហើយ​ ដែលរាប់បញ្ចូលទាំងម្ទេស ផ្លែម្នាស់ កន្ទក់ ​និងសំបុក​ត្រចៀកកាំ​។

GACC បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់​ចិនក្នុងការបើកទីផ្សារសម្រាប់ផលិតផលកសិកម្មវៀតណាមដែលមានគុណភាពខ្ពស់ ខណៈ​វៀតណាមបានបញ្ជាក់ជាថ្មីនូវការផ្តោត​លើការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងបរិស្ថាន។

ផ្លែខ្នុរស្រស់វៀតណាម ឥឡូវនេះ​ត្រូវមានស្តង់ដារក្រោមពិធីសារ ដោយកាត់បន្ថយហានិភ័យពាណិជ្ជកម្ម បំពេញតាមស្តង់ដារគុណភាពយ៉ាងតឹងរ៉ឹង និងគាំទ្រដល់ការពង្រីកការដាំដុះផ្លែខ្នុរក្រោមការអនុវត្តកសិកម្មល្អ (GAP)។ ​វារំពឹងថានឹងជំរុញផលិតកម្មតម្លៃបន្ថែម និងប្រាក់ចំណូលរបស់កសិករ។

យោងតាមក្រសួងកសិកម្មវៀតណាម ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាម បានឈានដល់ជិត ៧,១ ​ប៊ីលានដុល្លារក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៥ កើនឡើង ១៥,១% ​ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយ​ទីផ្សារចិន​រួមចំណែក ៦២,៩% ​សម្រាប់ការនាំចេញសរុប៕

The post ចិនបើកការនាំចូលខ្នុរពីវៀតណាមជាផ្លូវការ appeared first on Kampuchea Thmey Daily.