គណបក្សកែទម្រង់កម្ពុជា Archives - Kampuchea Thmey Daily

គណបក្សកែទម្រង់កម្ពុជា ផ្តល់លទ្ធភាពឲ្យឃុំ សង្កាត់ ដែលបានដាក់បេក្ខភាព ដើម្បីហែរក្បួនឃោសនាដោយផ្ទាល់
មន្រ្តីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជា បានឲ្យដឹងថា នៅក្នុងរយៈពេល១៤ថ្ងៃ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នេះ គណបក្សបានផ្តល់លទ្ធភាពឲ្យឃុំ សង្កាត់  ដែលបានដាក់បេក្ខភាព ដើម្បីធ្វើការហែរក្បួនឃោស​នាដោយផ្ទាល់ ហើយការធ្វើបែបនេះ ដោយសាតែគណបក្សដាក់បេក្ខភាពបានតិច ហើយថ្នាក់ដឹកនាំនឹងចុះទៅតាមឃុំ សង្កាត់ ទាំងនោះដើម្បីធ្វើវេទិកា។

លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងប្រាប់ កម្ពុជាថ្មី នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ថា នៅថ្ងៃឃោសានាខាងមុខនេះ គណបក្សបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនៅតាមឃុំនីមួយៗ ដែលបានដាក់បេក្ខភាពសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ធ្វើការដង្ហែរនៅតាមមូលដ្ឋាន ទៅតាមកាលវិភាគរបស់ខ្លួន ហើយថ្នាក់ដឹកនាំខាងលើ នឹងចុះទៅតាមឃុំ សង្កាត់ ដែលបានដាក់បេក្ខភាពនោះ រៀបចំធ្វើវេទិកាសាធារណៈ ជាមួយអ្នកគាំទ្រ ក៏ដូចជា ជាមួយម្ចាស់ឆ្នោតដោយផ្ទាល់ ដើម្បីបញ្ជូនសារនយោបាយ ក៏ដូចជាកម្មវិធីនយោបាយ នៅតាមមូលដ្ឋានទាំងនោះ។

បើតាមលោក អ៊ូ ច័ន្ទរ័ត្ន ដោយសារតែគណបក្ស ដាក់បេក្ខភាពបានតិច គឺចំនួន៥៩ឃុំ សង្កាត់  នៅរាយប៉ាយតាមខេត្តចំនួន១២ ដូច្នេះការធ្វើការដង្ហែក្បួនធំ នឹងមិនមានប្រសិទ្ធភាពសម្រាប់ការបោះឆ្នោតនៅតាមឃុំនីមួយៗនោះទេ ដូច្នេះគណបក្ស នឹងផ្ដល់លទ្ធភាពទៅតាមឃុំនីមួយៗ ដើម្បីធ្វើការឃោសនា ក៏ដូចជាដង្ហែដោយខ្លួនឯង ដោយបង្ហាញ​បេនណឺ sticker និងខិតប័ណ្ណនយោបាយ ជូនទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់តែម្ដង។

គួររំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដោយចាប់ផ្តើមពីម៉ោង៧ ព្រឹក រហូតដល់ម៉ោង៣រសៀល។ ក្នុងនោះមានគណបក្សនយោបាយចំនួន១៧ បានចូលរួម ហើយដោយសារការឃោសនាកាន់តែកៀក ថ្មីៗនេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើសេចក្ដីណែនាំមួយ ស្តីពីការហែរក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តប័ណ្ណនៅក្នុងផ្សារ របស់គណបក្សនយោបាយឈរ ដោយតម្រូវឲ្យគណបក្សអនុវត្តឲ្យបានតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាបទបញ្ជ និងនីតិវិធីផ្សេងៗ ដើម្បីឲ្យការឃោសនានេះបានប្រព្រឹត្តិទៅដោយរលូន មានសណ្តាប់ធ្នាប់ និងគ្មានអំពើហឹង្សា៕

អត្ថបទ៖ កោះកែវ

The post គណបក្សកែទម្រង់កម្ពុជា ផ្តល់លទ្ធភាពឲ្យឃុំ សង្កាត់ ដែលបានដាក់បេក្ខភាព ដើម្បីហែរក្បួនឃោសនាដោយផ្ទាល់ appeared first on Kampuchea Thmey Daily.

គណបក្ស​កែទម្រង់​កម្ពុ​ជា ជ្រើស​រើស​យក​ការចុះ​មូលដ្ឋាន​ជួប​អ្នកបោះឆ្នោត​ដោយ​ផ្ទាល់ សម្រាប់​ពេល​ឃោសនា​ខាងមុខ
លោក​អ៊ូ ច័ន្ទ​រ័ត្ន ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​បាន​មាន​ប្រសា​ស​ន៍​ប្រាប់​កម្ពុ​ជាថ្មី​ថា សម្រាប់​ការឃោសនាបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ខាងមុខនេះ គណបក្ស​បានជ្រើសរើស​យក​ការចុះ​មូលដ្ឋាន ជួប​អ្នកបោះឆ្នោត​ដោយផ្ទាល់ ដើម្បី​ផ្សព្វផ្សាយ​ពី​កម្ម​នយោបាយ​របស់​ខ្លួន ហើយ​ការធ្វើ​បែបនេះ ដោយសា​រតែ​គណបក្ស​ដាក់​បេក្ខជន​បាន​តិច​។

ស្ថាបនិក “​គណបក្ស​កែទម្រង់​កម្ពុ​ជា​” រូប​នោះ​បាន​បញ្ជាក់ថា សម្រាប់​ការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែល​នឹង​ចូល​មកដល់​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ គណបក្ស​កែទម្រង់​កម្ពុ​ជា មិនបាន​ជួល​វិទ្យុ ជួល​ទូរទស្សន៍​ណាមួយ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​របស់ខ្លួន​ទេ ដោយសារតែ​គណបក្ស​រៀប​ចំ​បេក្ខជន​នៅតាម ឃុំ សង្កាត់ បាន​តិច គឺ​បាន​ត្រឹមតែ​៥៩ ឃុំ សង្កាត់​ប៉ុណ្ណោះ ដូច្នេះ​ប្រសិនបើ​យើង​ជួល​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រហែលជា​មិន​មាន​ប្រសិទ្ធភាព​ដូច​ការចុះ​ផ្ទាល់​នោះ​ទេ ហេតុនេះ​គណបក្ស​ជ្រើស​រើសយក​ការចុះ​មូលដ្ឋាន​ដោយផ្ទាល់​តែម្ដង​។

ដើម្បី​ត្រៀម​នៅក្នុង​ការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់​នោះដែរ លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​ឲ្យ​ដឹង​ដែរ​ថា គណបក្ស​បានរៀបចំ​បែន​នឺ ដាក់​នៅ​មូលដ្ឋាន​ដែល​គណបក្ស​បានដាក់​បេក្ខជន និង​រៀបចំ​ខិតប័ណ្ណ​គោលនយោបាយ​ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដែល​គណបក្ស​បានដាក់​បេក្ខជន​ទាំងនោះ​។ ដោយឡែក​ចំពោះ​ស្ពត​វីដេអូ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ ឬ​កម្មវិធី​នយោបាយ​នោះ គណបក្ស​កំពុងតែ​ស្វែងរក​ទីតាំង​ដើម្បី​ថត និង​ត្រៀម​សមាជិក និង​ថ្នាក់ដឹកនាំ​ខ្លះ ដើម្បី​ចូលរួម​ជាមួយ​កម្មវិធី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា​។ ក្រៅពីនោះ គណបក្ស​កំពុងតែ​ជជែក​គ្នា ដើម្បី​ធ្វើ Sticker និង​បដា​ព័ត៌មាន​ផ្សេងៗ ដើម្បី​ជូន​អ្នកបោះឆ្នោត​។

សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០២២ មាន​រយៈពេល​១៤​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​២១ ខែឧសភា រហូតដល់​ថ្ងៃទី​០៣ ខែមិថុនា ហើយ​ការបោះឆ្នោត នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ក្នុងនោះ មាន​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​ចុះឈ្មោះ​ប្រកួត​ប្រជែង​នៅក្នុង​ការបោះឆ្នោត​នេះ​។

ជាមួយគ្នា​នោះ ថ្នាក់ដឹកនាំ គ​.​ជ​.​ប ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២១ ត្រៀម​ឯកសារ​សម្រាប់​ប្រើប្រាស់​នៅក្នុង​ការបោះឆ្នោត​នោះ ដែល​ឯកសារ​ទាំងនោះ មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ហើយ​ក្នុងករណី​ដែល​មិនទាន់មាន ឬ​បាត់ ឬ​ខូច ត្រូវ​អញ្ជើញ​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ឃុំ សង្កាត់ ដើម្បី​បំពេញបែបបទ​ចូលរួម​បោះឆ្នោត ដែល​ដំណើរការ​នេះ នឹងត្រូវ​ធ្វើ​រយៈពេល​មួយខែ​មុន​ថ្ងៃ​បោះឆ្នោត​៕

ដោយ ៖ កោះ​កែវ

The post គណបក្ស​កែទម្រង់​កម្ពុ​ជា ជ្រើស​រើស​យក​ការចុះ​មូលដ្ឋាន​ជួប​អ្នកបោះឆ្នោត​ដោយ​ផ្ទាល់ សម្រាប់​ពេល​ឃោសនា​ខាងមុខ appeared first on Kampuchea Thmey Daily.

លោក អ៊ូ ច័ន្ទរ័ត្ន គ្រោងយកថ្ងៃទី២៣ ខែតុលា ដើម្បីធ្វើសមាជគណបក្សកែទម្រង់កម្ពុជា
ប្រសិនបើទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ហើយស្ថានភាពការរីករាលដាល នៃជំងឺកូវីដ១៩បានស្ងប់ស្ងាត់ គណបក្សកែទម្រង់កម្ពុជា នឹងយកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ខាងមុខ ដើម្បីរៀបចំសមាជគណបក្ស។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់កម្ពុជាថ្មីនាព្រឹកទី២៧ ខែកក្កដា ឆ្នាំ​២០២១​នេះ។

លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ថា យើងមានគម្រោងធ្វើសមាជនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ខាងមុខ ប៉ុន្តែយើងមិនទាន់ដឹងថា ទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ឬយ៉ាងណានោះទេព្រោះថ្ងៃ២៣ ខែតុលា ទាក់ទងនឹងបុណ្យជាតិ បើទោះបីជារាជរដ្ឋាភិបាលបានដកចេញពីថ្ងៃឈប់សម្រាកក៏ដោយ ប៉ុន្តែក៏នៅតែជាថ្ងៃបុណ្យជាតិដដែល ហើយមួយទៀតមិនដឹងថា ដល់ពេលនោះ ស្ថានភាពការីកដើរនៃជំងឺកូវីដ១៩ បានស្រាកស្រាន ឬយ៉ាងណានោះទេ ប្រសិនបើការរីករាលដាលនេះ នៅតែបន្តក៏យើងមិនអាចធ្វើបានដែរ ហើយនេះជាបញ្ហាដែលយើងកំពុងតែបារម្ភ។

ទាក់ទងដល់ការដាក់ឯកសារដើម្បីសុំចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ លោក អ៊ូ ច័ន្ទរ័ត្ន បានអះអាងថា យើងកំពុងរៀបចំស្នាមមេដៃ និងចុះហត្ថលេខាលើឯកសារផ្សេងៗ ដើម្បីដាក់ជូនទៅក្រសួងមហាផ្ទៃ តែយើងមិនទាន់បានកំណត់ថា នឹងដាក់ទៅថ្ងៃណានោះទេ គ្រាន់តែអាចបញ្ជាក់ថា នៅចុងសប្តាហ៍នេះ។ លោកថា មកដល់ពេលនេះ យើងមានស្នាមមេដៃគ្រប់គ្រាន់ហើយ តែកំពុងកែសំរួលលក្ខន្តិកៈមួយចំនួន មុននឹងដាក់ជូនទៅក្រសួងមហាផ្ទៃ។

ចំពោះរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់គណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បានអះអាងថា រហូតមកដល់ពេលនេះយើងមិនទាន់អាចជម្រាបពីរចនាសម្ព័ន្ធរបស់គណបក្សបានទេ ដោយសារតែយើងមិនទាន់រៀបចំគណៈកម្មាធិការនាយកបាននៅឡើយ គ្រាន់តែថា លោកបានស្នើសុំទៅលោក ប៉ុល ហំម ដើម្បីធ្វើជាប្រធាន ហើយលោក ប៉ុល ហំម ក៏បានទទួលយកសំណើនេះផងដែរ។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ បង្កើតគណបក្សកែទម្រង់កម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

គណបក្សកែទម្រង់កម្ពុជា សរសេរជាអក្សរកាត់ “គកក” និងមានឈ្មោះជាអក្សឡាតាំង “CAMBODIA REFORM PARTY” ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ប៉ុន្តែដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សត្រូវរៀបចំបែបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

គណបក្សកែទម្រង់កម្ពុជា ត្រូវបានបង្កើតដោយលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ និងបក្ខពួក ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ បន្ទាប់ពីអស់ជំនឿជាមួយមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ៕ អត្ថបទ៖ កោះកែវ

The post លោក អ៊ូ ច័ន្ទរ័ត្ន គ្រោងយកថ្ងៃទី២៣ ខែតុលា ដើម្បីធ្វើសមាជគណបក្សកែទម្រង់កម្ពុជា appeared first on Kampuchea Thmey Daily.