គណបក្សនយោបាយ Archives - Kampuchea Thmey Daily

សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងគណបក្សខ្មែរអភិរក្ស ថ្កោលទោសនាយករដ្ឋមន្ត្រីស្តីទី ថៃ
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ដែលមានសមាជិក ២២ អង្គភាព និងគណបក្សខ្មែរអភិរក្ស បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសនាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai ដែលបានលើកឡើងថ្មីៗនេះ ទាក់ទងនឹងការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុងស្រុករបស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា។

ក្នុងសេចក្តីថ្កោលទោសនោះ បានលើកឡើងថា ទង្វើរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ ជាការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ បន្ថែមពីនេះ ក៏ធ្វើឱ្យខាតបង់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ រួមទាំងកិច្ចខិតខំប្រឹងប្រែងដែលសម្រេចឱ្យមានបទឈប់បាញ់ ដើម្បីស្វែងរកសន្តិភាព​និងប្រក្រតីភាពប្រទេសទាំងពីរមកវិញដែរ។

សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងគណបក្សខ្មែរអភិរក្ស ចាត់ទុកការគំរាមកំហែង ការប្រើប្រាស់ច្បាប់ប្រទេសថៃមកលើថ្នាក់ដឹកនាំកម្ពុជា នឹងធ្វើឱ្យខូចខាតដល់ការស្តារទំនុកចិត្តទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ រួមទាំងការអនុវត្តបទឈប់បាញ់ដែលចូលជាធរមាននៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងការចុះហត្ថលេខារបស់ភាគីទាំងពីរ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

ជាមួយនឹងការថ្កោលទោស សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងគណបក្សខ្មែរអភិរក្ស អំពាវនាវដល់សហគមន៍អន្តរជាតិ សមាជិកអាសាន ប្រធានប្តូរវេនអាស៊ាន ជួយជំរុញឱ្យថៃគោរពឱ្យបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងគោរពគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវសន្តិភាព ស្ថេរភាព ព្រមទាំងអាចស្តារទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជា មកវិញឱ្យបានឆាប់៕

The post សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងគណបក្សខ្មែរអភិរក្ស ថ្កោលទោសនាយករដ្ឋមន្ត្រីស្តីទី ថៃ appeared first on Kampuchea Thmey Daily.

គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះគណបក្សថ្មីមួយបន្ថែមទៀត គឺគណបក្សរបស់លោក រស់ សារ៉ុម ដើម្បីអាចធ្វើសកម្មភាពនយោបាយ ស្របទៅតាមច្បាប់។

យោងតាមប្រកាសរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានសម្រេចចុះឈ្មោះ គណបក្សសន្តិភាពជាតិ សរសេរអក្សរកាត់ គ.ស.ជ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដោយទីស្នាក់ការកណ្តាលរបស់បក្សនេះ ស្ថិតនៅផ្ទះលេខ៦៩z ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ភ្ជាប់ទៅនឹងការសម្រេចនេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានប្រាប់ឱ្យគណបក្សសន្តិភាពជាតិ ត្រូវធ្វើសកម្មភាព និងបំពេញកាតព្វកិច្ច ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់ខ្លួនដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

គិតមកដល់ពេលនេះ គណបក្សនយោបាយប្រមាណជិត៥០គណបក្សហើយ ដែលបានចុះក្នុងបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ៕

The post គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ appeared first on Kampuchea Thmey Daily.

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ
ភ្នំពេញ ៖ ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានហៅទណ្ឌិត សម រង្ស៊ី ថាជាអ្នកនយោបាយប្រើគំនុំសងសឹកផ្ទាល់ខ្លួនធ្វើជាដើមទុននយោបាយបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីបម្រើ​មហិច្ឆតា​ចរិត​នយោបាយ​របស់ខ្លួនក្នុងការដុតកំហឹង ញុះញង់ ឆ្គិះឆ្គៀល ចាក់រុកឱ្យខ្មែរស្អប់ខ្មែរ និងចង់ឱ្យខ្មែរចេះលាបពណ៌គ្នាទៅវិញទៅមក។

លោក គុជ លី បានថ្លែងថា «ប្រវត្តិ សម រង្ស៊ី ធ្វើនយោបាយជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចននៅអំឡុងឆ្នាំ១៩៩៤ តែក្រោយគណបក្សបានដេញចេញពីបក្ស ដោយសារតែគាត់មានគំនិតជ្រុលនិយម ហើយគាត់បានទៅបង្កើតគណបក្សថ្មីមួយទៀត គឺគណបក្សជាតិខ្មែររហូតមកដល់បាត់បង់បក្ស រលំរលាយបក្សអស់ គឺដោយសារតែគាត់មានគំនិតជ្រុលនិយម គំនិតសងសឹកនិយម ដោយសារឪពុកគាត់ធ្លាប់ក្បត់ជាតិ ខ្លួនឯងមានឈាមជ័រដែលមាននាមត្រកូលក្បត់ជាតិតពូជតែម្ដង»។

លោកបានហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយដែលប្រើគំនុំសងសឹកជាខ្សែបន្ទាត់កំណត់ទិសដៅនយោបាយរបស់ខ្លួន។ ក្រោយពីការចាកចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិចទៅបង្កើតគណបក្សថ្មីផ្ទាល់ខ្លួន គឺដើម្បីសងសឹកចំពោះហ្វ៊ុនស៊ិនប៉ិច បន្ទាប់មកបានធ្វើឱ្យគណបក្សរាជានិយមមួយនេះស្ទើតែរលាយទាំងស្រុង។

លោកបន្ថែមថា ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី សុខចិត្តឱ្យសម្ដេចតេជោ ហ៊ុន សែន ខ្ចីដៃប្រើតាមចិត្ត គឺដើម្បីឱ្យតែបានបំផ្លាញគណបក្សរាជានិយមចោល។ ការបំផ្លាញបក្សរាជនិយមមួយនេះ វាមិនមែនត្រឹមតែជាគុំនុំសងសឹកជាមួយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិប៉ុណ្ណោះទេ ប៉ុន្ដែគឺជាការស្រាយគំនុំរបស់ឪពុកខ្លួនដែលត្រូវបានសម្តេចព្រះនរោត្តម សីហនុ ចាត់ទុកជាជនក្បត់ជាតិ។

គណបក្សខ្មែរតែមួយបានមើលឃើញថា កន្លងមកក្រុមជ្រុលនិយមទាំងនេះបានបង្កើតអង្គការចាត់តាំងប្រកាសកៀរគរបង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត ប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបង្កភាពវឹកវរ និងចលាចលដល់ប្រជាពលរដ្ឋ។

លោក គុជ លី ថ្លែងថា ក្រុមនេះបានដុតរោលប្រជាជាតិ ហើយព្យាយាមរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងបង្កអស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជា និងប្រទេសជិតខាងជាដើម។

ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ លោកបានចាត់ទុកថា គឺជាចេតនាខុសច្បាប់ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបាតយ្យសេរីពហុបក្ស។

ភ័ស្តុតាងទាំងអស់នេះ សុទ្ធតែជារឿងអកុសលណាស់ សម្រាប់ប្រទេសកម្ពុជាដែលមានអ្នកនយោបាយដូចជា សម រង្ស៊ីនេះ ពីព្រោះគាត់ធ្វើឱ្យខ្មែរបាត់បង់ពេលវេលាយ៉ាងច្រើនតាមរយៈការបង្កព្យុះភ្លៀងរបស់អ្នកនយោបាយដែលជា «ជនបម្រើបរទេស» រូបនេះ។ ដូច្នេះដើម្បីមានពេលកសាងជាតិ កសាងសេដ្ឋកិច្ច និងបង្កើនជីវភាពគ្រួសារឱ្យបានរុងរឿង ដល់ពេលហើយដែលខ្មែរត្រូវនាំគ្នាកម្ចាត់ជនចង្រៃប្រភេទនេះកុំឱ្យមានឱកាសធ្វើព្យុះភ្លៀងតទៅទៀត។

ក្នុងន័យនេះ លោកបានស្នើឱ្យរាជរដ្ឋាភិបាលត្រូវតែបង្កើតឱ្យមានច្បាប់ភេរវកម្មឱ្យបានឆាប់ ដើម្បីការពារសន្ដិភាព ស្ថិរភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យ។ ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព គោរពឯករាជ្យភាព និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

ពលរដ្ឋខ្មែរ ត្រូវតែឈរយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល ដើម្បីចាត់វិធានការចាំបាច់ប្រឆាំងនឹង «បុគ្គលបរទេសនិយម»ទាំងនេះឱ្យវិនាសចេញពីឆាកនយោបាយកម្ពុជាក្នុងការថែរក្សាកាពារសុខសន្តិភាព និងភាពថ្គុងថ្កើងរុងរឿងរបស់ជាតិ និងប្រជាជនខ្មែរ៕

The post ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ appeared first on Kampuchea Thmey Daily.

អតីត​តំណាង​រាស្រ្ត​គណបក្សប្រឆាំង គាំទ្រ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជា​ភេរវករ
ភ្នំពេញ ៖ អតីត​តំណាងរាស្រ្ត​គណបក្សប្រឆាំង​ លោក កង គឹមហាក់ ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ចង់ឱ្យមានច្បាប់ភេរវកម្ម ដើម្បី​ដាក់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជា​ភេរវករ ខណៈពួក​គេ​ព្យាយាមទាញ​កម្ពុជាឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមឡើងវិញ។

លោក កង គឹមហាក់ បាន​ថ្លែង​ថា «ចំពោះ​ខ្ញុំ គឺ​ខ្ញុំ​យល់​ឃើញ​ថា ប្រទេសជាតិមួយ ដើម្បីសន្ដិសុខជាតិ ដើម្បីសុខទុក្ខរបស់ជាប្រជាពលរដ្ឋ ដើម្បីការពារប្រទេសជាតិ​មាន​កលិយុគ មានវិបត្តិធ្ងន់ធ្ងរ គឺយើងគួរតែមានច្បាប់មួយ ដើម្បីគ្រប់គ្រងវិបត្តិ​ចលាចល និង​ធានាសន្ដិភាព»។

លោកចង់ឃើញកម្ពុជាមានច្បាប់ភេរវកម្ម ដើម្បី​ទប់ស្កាត់​នយោបាយ​ជ្រុលនិយម​ដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ង​ធ្វើ​ឱ្យមានការផ្លាស់ប្តូរណាមួយដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និង​មិនមែន​ជា​ការ​បោះឆ្នោត។

ទន្ទឹមការ​លើកឡើងនេះ គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិល ក៏បានដាក់លិខិតផ្លូវការរបស់ខ្លួនទៅ​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីឱ្យសម្ដេចពិនិត្យលទ្ធភាពក្នុងការតាក់តែងច្បាប់ភេរវកម្ម​សម្រាប់​ដាក់​ក្រុម​ឧទ្ទាម​ខុសច្បាប់ទៅជាក្រុមភេរវករ។

លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ​បាន​ស្នើទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិនិត្យពីលទ្ធភាពក្នុងការពន្លឿនរៀបចំតាក់តែងច្បាប់ភេរវកម្ម ដើម្បីដាក់ក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ទៅជាក្រុមភេរវករ។

លោកបន្ត​ថា ពួក​គេ​ចង់​ឱ្យ​មាន​ភាពវឹកវរ ចលាចល​ដល់​ប្រជាពលរដ្ឋ ដែលជាអំពើខុសច្បាប់ទាំង​ស្រុង និងជាក្រុមជ្រុលនិយមបំផ្លាញប្រទេសជាតិខ្លួនឯង។ ក្រុម​នេះ​បាន​ដុតរោល​ប្រជាជាតិ ហើយព្យាយាមរុញច្រានប្រទេសកម្ពុជា​ឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និង​បង្ក​អស្ថេរភាព​នយោបាយ​រវាងប្រទេសកម្ពុជា និងប្រទេសជិតខាងជាដើម។

លោក​បាន​ថ្លែង​ថា «ខ្ញុំ​បាន​មើល​ឃើញ​ថា ក្រុម​ជ្រុល​និយម​បានបង្កើតអង្គការ​ចាត់តាំងប្រកាស​កៀរគរ​បង្កើត​នូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត បង្កជាព្យសនកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ»។

ចំណែកប្រធានក្រុមយុវជនសង្គមស៊ីវិលលោក ហេង សំណាង បានឱ្យដឹងថា កន្លងមកក្រុមជ្រុលនិយម​មួយ​ក្តាប់​តូច​នៅ​ក្រៅ​ប្រទេស​បាន​បង្កើត​នូវ​ចលនាខុសច្បាប់នានា និងជាពិសេសនៅពេលថ្មីៗនេះ បាន​បង្កើត​យុទ្ធនាការ​ផ្ការីកក្នុងគោលបំណងចង់ផ្ដួលរំលំ​រាជរដ្ឋាភិបាលស្របច្បាប់ ដែល​បាន​កើត​ចេញពីឆន្ទះប្រជាពលរដ្ឋខ្មែរបោះឆ្នោតជូន។

លោកបន្តថា ដើម្បីធានានិរន្តរភាព​សុខសន្តិភាពក្នុងប្រទេសកម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស លោកគាំទ្រពេញ​ទំហឹង​ចំពោះ​គំនិត​ផ្ដួចផ្តើម​របស់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាឱ្យបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម និងស្នើដល់រាជរដ្ឋាភិបាលគួរពន្លឿនការបង្កើតច្បាប់នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ចលនាក្រុមជ្រុលនិយម។

លោកបានថ្លែង​ថា «ដោយសារតែដើមចមដែលចេញពីយុទ្ធនាការផ្ការីករបស់ទណ្ឌិត សម រង្ស៊ី យើងមិនអាចនៅស្ងៀមបានទេ ព្រោះពួកគេមានចេតនារុញច្រានកម្ពុជាឱ្យមានភាពវឹកវរ ចលាចលក្នុងសង្គម និងឈានដល់បង្កើតភ្លើងសង្រ្គាម បំផ្លាញក្ដីសុខពលរដ្ឋ។

ដូច្នេះយើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិល សូមគាំទ្រពេញទំហឹងចំពោះច្បាប់ភេរវកម្ម ហើយខ្ញុំចង់ឃើញច្បាប់នេះចេញជាផ្លូវការឱ្យបានឆាប់»៕

The post អតីត​តំណាង​រាស្រ្ត​គណបក្សប្រឆាំង គាំទ្រ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជា​ភេរវករ appeared first on Kampuchea Thmey Daily.

គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល ស្នើ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុមឧទ្ទាម​ជ្រុលនិយម​ទៅ​ជា​ក្រុម​ភេរវករ
ភ្នំពេញ ៖ គណបក្សនយោបាយក្រៅរាជរដ្ឋាភិបាល បាន​ដាក់​សំណើ​ទៅ​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា ដើម្បី​បង្កើត​ច្បាប់​ភេរវកម្ម​ដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ ដោយសារ​ពួកគេ​តែងតែ​កៀរគរ​បង្កើតចលនាខុសច្បាប់ ញុះញង់ បំភ្លៃការពិតធ្វើឱ្យប៉ះពាល់សន្តិសុខ និងបំផ្លាញប្រទេសជាតិ។

លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបានស្នើទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិនិត្យពីលទ្ធភាពក្នុងការពន្លឿនរៀបចំតាក់តែងច្បាប់ភេរវកម្ម ដើម្បីដាក់ក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ទៅជាក្រុមភេរវករ។

លោក​បាន​ថ្លែង​ថា «ខ្ញុំ​បាន​មើល​ឃើញ​ថា ក្រុម​ជ្រុល​និយម​បានបង្កើតអង្គការ​ចាត់​តាំង​ប្រកាស​កៀរគរ​បង្កើត​នូវ​ចលនា​ខុស​ច្បាប់​នានា ព្រម​ទាំង​ព្យាយាម​បង្កើត​ព័ត៌មាន​ញុះញង់​បំភ្លៃ​ការ​ពិត បង្ក​ជា​ព្យសនកម្ម​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ»។

លោកបន្ត​ថា «ពួក​គេ​ចង់​ឱ្យ​មាន​ភាព​វឹកវរ ចលាចល​ដល់​ប្រជាពលរដ្ឋដែលជាអំពើខុសច្បាប់ទាំងស្រុង និង​ជា​ក្រុមជ្រុលនិយមបំផ្លាញប្រទេសជាតិខ្លួនឯង។ ក្រុមនេះបានដុតរោលប្រជាជាតិ ហើយ​ព្យាយាម​រុញច្រាន​ប្រទេស​កម្ពុជា​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើងសង្គ្រាម និង​បង្កអស្ថេរភាព​នយោបាយរវាងប្រទេសកម្ពុជា និងប្រទេសជិតខាងជាដើម។

លើស​ពី​នេះ​លោក​ថា «ចំពោះការ​ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ គឺជាចេតនាខុសច្បាប់ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបាតយ្យសេរីពហុបក្ស»។

គណបក្សរបស់លោកដែលជាគណបក្សសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញារក្សាជំហរដាច់ខាតគោរពនូវខ្លឹមសារកិច្ចព្រមព្រៀង ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឱ្យបានរឹងមាំក្នុងការប្រមូលកម្លាំងស្នេហាជាតិចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សំដៅឱ្យភាពសុខសាន្ត និងការអភិវឌ្ឍរយៈពេលយូរអង្វែង។

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យបានមើលឃើញថា ក្រុមជ្រុលនិយមក្រៅប្រទេស គឺ​ពិត​ជាក្រុមបំផ្លាញប្រជាជាតិខ្មែរយ៉ាងពិតប្រាកដមែន។ កន្លងមកក្រុមជ្រុលនិយមក្រៅប្រទេសបានកសាងសេណារីយ៉ូរចនាសម្ព័ន្ធបក្ខពួកបែបទុច្ចរិត ព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃការពិត បំពុលសង្គម ញុះញង់ប្រជាពលរដ្ឋដោយប្រើវិធីផ្សេងៗម្តងហើយម្តងទៀត។

លោកស្រីបន្តថា ពួកគេមានចេតនាផ្តួលរំលំរដ្ឋាភិបាលកម្ពុជាតាម​បែប​បដិវត្តន៍​ពណ៌ បង្ក​អសន្តិសុខ អស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសជិតខាង ដុតរោលប្រទេសកម្ពុជា​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង​សង្រ្គាមសារជាថ្មីដូចជា ប្រឌិតបំភ្លៃ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ប្រគល់​កោះគុត​ទៅឱ្យភាគីថៃ ប្រគល់កោះត្រល់ទៅឱ្យវៀតណាម ជីកព្រែកហ្វូណនតេជោ ដើម្បីកាត់ដីឱ្យបរទេស និងរិះគន់តំបន់កិច្ចសហប្រតិបត្តិការ CLV-DTA។

ដូច្នេះសកម្មភាពរបស់ក្រុមជ្រុលនិយមក្រៅប្រទេសទាំងអស់នេះ គឺមាន​គោលបំណង​បំផ្លាញនូវសន្តិភាព និង​ភាព​សុខដុមរមនាទាំងមូល​របស់ប្រជាជន ដែល​កំពុង​រស់​នៅ​ក្រោម​ដំបូលសន្តិភាព។

លោកស្រីបន្ថែម​ថា «យើងខ្ញុំសូមប្រកាសគាំទ្រចំពោះប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងស្នើឱ្យមានការតាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជាក្រុមភេរវកម្មក្នុងការធានាបាននូវសន្តិភាព ភាពសុខសាន្ត ដល់ប្រជាជាតិកម្ពុជា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព»។

ចំណែកលោកបណ្ឌិត ហ៊ាន គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរក៏បានដាក់លិខិតផ្លូវការជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីស្នើបង្កើតឱ្យមានច្បាប់ភេរវកម្មនេះដែរ ដោយលោកបានចាត់ទុកក្រុមឧទ្ទាមក្រៅច្បាប់ជាក្រុមភេរវករដែលប៉ុនប៉ងបំផ្លាញសន្ដិភាពនៅកម្ពុជា។

លោកបណ្ឌិត​បាន​អះអាង​ថា ពួក​គេ​បាន​បង្កើត​អង្គការ​ចាត់​តាំង​នយោបាយ​ដោយ​ខុសច្បាប់​នៅ​ក្រៅ​ប្រទេស ហើយ​ធ្វើ​សកម្មភាព​នយោបាយ​ដែលជាចេតនាចង់បំផ្លាញសុខសន្តិភាព​តាម​រយៈ​អំពាវ​នាវ​ឃោសនា​ព័ត៌មាន​បំផុសបំផុលឱ្យប្រជាជន និងកងកម្លាំងជាតិបះបោរផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដោយស្របច្បាប់។

លោកបណ្ឌិតបានប្ដេជ្ញាប្រគៀកស្មាជាមួយគណបក្សប្រជាជនកម្ពុជា ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម សាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

លោក​បណ្ឌិត​បញ្ជាក់​ថា «យើង​ត្រូវ​តែ​រួប​រួម​គ្នា ដើម្បី​ទប់ស្កាត់ និង​កំចាត់​ចោល​នូវ​នយោបាយ​ជ្រុលនិយម​ចេញផុតពីកម្ពុជា។ ប្រឆាំងដាច់ខាត​ចំពោះ​ឧបាយកល និង​សកម្មភាព​របស់​មជ្ឈដ្ឋាន​ណា​ក៏​ដោយ ដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឱ្យមានការផ្លាស់ប្តូរណាមួយដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន»៕

The post គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល ស្នើ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុមឧទ្ទាម​ជ្រុលនិយម​ទៅ​ជា​ក្រុម​ភេរវករ appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី ជួបជាមួយតំណាងគណបក្សចំនួន២៩ ដើម្បីជជែកពីបញ្ហាក្នុងសង្គម
នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយតំណាងប្រតិភូនៃបណ្ដាគណបក្សប្រមាណ ២៩ ក្នុងក្របខណ្ឌនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់​ ដើម្បីពិភាក្សាការងារ​ និងផ្លាស់ប្តូរយោបល់​ក្នុងបញ្ហាប្រឈមក្នុងសង្គម។

នេះជាកិច្ចប្រជុំលើកទីពីរ​ហើយ​ ដែលរាជរដ្ឋាភិបាលកម្ពុជា​ នីតិកាលទី៧​ ក្រោមការដឹកនាំរបស់សម្ដេចធិបតី បានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយដែលមិនមានអាសន:ក្នុងសភា​ តែអាចជួបជាមួយគ្នា​ ដោយប្រើប្រាស់យន្តការឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និងផ្តល់យោបល់​ សម្រាប់បើកឱកាសឱ្យតំណាងបណ្តាគណបក្សនយោបាយ​ អាចផ្តល់មតិយោបល់​ ឬធាតុចូលផ្សេង​ៗជាមួយរាជរដ្ឋាភិបាល​។

កិច្ចប្រជុំនៅព្រឹកនេះ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ និងការវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រតិភូគណបក្សឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងការផ្តល់ទស្សនទានស្ថាបនារយៈពេល១ឆ្នាំកន្លងមក ក្នុងនីតិកាលទី៧នេះ ហើយក្នុងនោះ សម្ដេចធិបតី បានបើកឱកាសឱ្យប្រធានប្រតិភូនៃគណបក្សនីមួយៗលើកឡើងមតិយោបល់អំពីចក្ខុវិស័យនៃការរំពឹងទុកក្នុងការចូលរួមចំណែកសម្រាប់ការអភិវឌ្ឍអភិបាលកិច្ចនៅកម្ពុជាដែរ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជា នាយករដ្ឋមន្ត្រីកម្ពុជា កាលពីឆ្នាំ២០១៨ នៅដើមនីតិកាលទី៦ ដែលជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។ នៅក្នុងនីតិកាលទី៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបន្តរក្សាយន្តការនេះ ដែលយ៉ាងហោចណាស់ មានគណបក្សជាសមាជិកចំនួន២៩ ក្នុងនោះមានទាំងគណបក្សប្រជាជនកម្ពុជាផងដែរ បានចូលរួមក្នុងយន្តការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានភារកិច្ចចម្បងចំនួន៣ រួមមាន៖ ១) ផ្តួចផ្តើមគំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់រាជរដ្ឋាភិបាល, ២) ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃដំណើរការនីតិវិធីធ្វើច្បាប់ដែលកំពុងស្ថិតក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ និង៣) តាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។

ការបំពេញភារកិច្ច ប្រតិភូគណបក្សជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសិទ្ធិពេញលេញក្នុងការចុះធ្វើការតាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅជួយរកឱ្យឃើញភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងការរំលោភបំពានអំណាចពីសំណាក់បុគ្គលជាមន្ត្រី ឬអាជ្ញាធរគ្រប់ផ្នែក គ្រប់ថ្នាក់៕

The post សម្ដេចធិបតី ជួបជាមួយតំណាងគណបក្សចំនួន២៩ ដើម្បីជជែកពីបញ្ហាក្នុងសង្គម appeared first on Kampuchea Thmey Daily.

បណ្តាបក្សនយោបាយនៅអាស៊ីជិត៦០ ជួបគ្នានៅកម្ពុជា ដើម្បីជជែកលើប្រធានបទ «ការស្វែងរកសុខសន្តិភាព»
នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ តាមរយៈមហាសន្និ​បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បណ្តា​គណបក្សនយោ​បាយនៅអាស៊ីជិត៦០ បានជួបជុំគ្នានៅកម្ពុជា ដើម្បីជជែកលើប្រធានបទ «ការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា»។

ពិធីបើកមហាសន្និបាតនៅព្រឹកថ្ងៃនេះ បានប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងបណ្តា​គណបក្សនយោ​បាយអន្តរជាតិជាច្រើន។ មហាសន្និបាតនេះ មាន​គណៈ​ប្រតិភូចូលរួមជាង ២០០ប្រតិភូ មកពី៤២ប្រទេស ហើយមានគណបក្ស​នយោ​បាយ​​ចូលរួមប្រមាណ ៥៧គណបក្សនយោបាយ។

មហាសន្និបាត ICAPP លើកទី១២ នឹងប្រមូលផ្តុំកម្លាំងរបស់គណបក្សនយោបាយរបស់គ្រួសារ ICAPP និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា តាមរយៈ ១) ការទប់ស្កាត់ជម្លោះ ២) ដំណើរការកសាងសន្តិភាព និងកិច្ចសម្របសម្រួលល្អ (Good Offices) ៣)យុត្តិធម៌អន្តរកាល ៤) ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបចំពោះបញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ និង ៥)សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។

មហាសន្និបាត ICAPP លើកទី១២ ក៏ដាក់បញ្ចូលកិច្ចប្រជុំតុមូលនៃគណបក្សនយោបាយអន្តរតំបន់ ក្រោមប្រធានបទ «តួនាទីគណបក្ស នយោបាយក្នុងការកសាងសន្តិភាព និងការផ្សះផ្សា» ដែលមានការអញ្ជើញចូលរួមពីតំណាងមកពីគណបក្សនយោបាយនៅតំបន់អាហ្វ្រិក អឺរ៉ុប អាស៊ី និងអាមេរិកឡាទីន ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការតភ្ជាប់រវាងប្រជាជន និងប្រជាជនមកពីតំបន់ផ្សេងៗគ្នានៅលើពិភពលោក ដែលនឹងចូលរួមចំណែកដល់ការលើកកម្ពស់តួនាទី និងសាមគ្គីភាពរបស់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធក្នុងការកសាងសន្តិភាព ជំរុញការផ្សះផ្សា និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងនាមជាគណបក្សដឹកនាំមួយនៅក្នុងអង្គការ ICAPP គណបក្សប្រជាជនកម្ពុជា បានគាំទ្រដល់ការពង្រីកដៃគូសហប្រតិបត្តិការរបស់ ICAPP ជាពិសេសតាមរយៈក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាមធ្យោបាយសំខាន់ក្នុងការតភ្ជាប់របៀងវប្បធម៌ខុសៗគ្នារវាងសមាជិកគណបក្សនយោបាយ ICAPP ក៏ដូចជាស្ថាប័ននៃអង្គការសហប្រជាជាតិ ដូចជា អង្គការយូណេស្កូ ជាដើម។

គណបក្សប្រជាជនកម្ពុជា បានដាក់បញ្ចូលកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកទី៣ ក្រោមប្រធានបទ «ភាពចម្រុះនៃវប្បធម៌សម្រាប់ការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា» ដោយសង្ឃឹមយ៉ាងមុតមាំថាការពង្រឹងកិច្ចសហប្រតិបត្តិការរបៀងវប្បធម៌ ជាមួយនឹងគណបក្សនយោបាយដែលមាននិន្នាការនយោបាយខុសៗគ្នាមានសារៈសំខាន់ណាស់ ដើម្បីជំរុញការតភ្ជាប់ជាមួយនឹងបណ្ដាលប្លុកប្រទេសផ្សេងៗ ដោយផ្អែកលើវប្បធម៌នៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និងផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីការរួមរស់ជាមួយគ្នាដោយសន្តិភាព អធិបតេយ្យ ស្មើភាព វឌ្ឍនភាពនៃបច្ចេកវិទ្យា និងនវានុវត្តន៍ វប្បធម៌សន្ទនា និងវិបុលភាពសេដ្ឋកិច្ចឱ្យបានល្អ។

គណបក្សប្រជាជនកម្ពុជា ក៏យកចិត្តទុកដាក់ខ្ពស់ចំពោះវេទិកាយុវជន ICAPP និងវេទិកាស្ត្រី ICAPP និងសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដោយបានដាក់បញ្ចូលកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបរិបទឌីជីថលដើម្បីថែរក្សាសន្តិភាព» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានឌីជីថល ក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាក្តីកង្វល់រួមមួយរបស់ពិភពលោកបច្ចុប្បន្ន។

ICAPP គឺជាវេទិកាគណបក្សនយោបាយនៅអាស៊ី ជួបជុំផ្លាស់ប្តូរទស្សនៈ និងសន្ទនា​ខាង​នយោបាយជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ និងពហុភាគី ជាពិសេស​បង្កើន​ជំនឿ​ជាក់រវាងគ្នាទៅវិញទៅមក តាមរយៈការយល់គ្នាកាន់តែច្បាស់​នៃគណបក្ស​នយោ​បាយ​នានា។ អង្គការនេះ បានប្រមូលផ្តុំគណបក្សនយោបាយនានានៅអាស៊ី ដែលមានជាង​៣៥០គណបក្ស។ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណ​បក្សនយោបាយនៅ​អាស៊ីតែងតែធ្វើរៀងរាល់ពីរឆ្នាំម្តង។ មហាសន្និបាតនេះ ចាប់ផ្តើមលើកទីដំបូងនៅទីក្រុង​ម៉ានីល ប្រទេសហ្វីលីពិន នៅឆ្នាំ២០០០។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានក្លាយទៅជា​សមាជិករបស់ ICAPP កាលពីឆ្នាំ ២០០៣។ នេះជាលើកទី២ ហើយ ដែលគណបក្សប្រជាជនកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាត ICAPP ខណៈលើកទី១ កាលពីឆ្នាំ២០១០ ហើយក្នុងឆ្នាំ២០២៤នេះ មហាសន្និបាត ICAPP លើកទី១២ នេះ ក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលមានសារៈសំខាន់ណាស់ចំពោះសភាពការណ៍ពិភពលោកបច្ចុប្បន្ន​ដែលកំពុងជួបប្រទះនូវបណ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងសន្តិសុខ៕

The post បណ្តាបក្សនយោបាយនៅអាស៊ីជិត៦០ ជួបគ្នានៅកម្ពុជា ដើម្បីជជែកលើប្រធានបទ «ការស្វែងរកសុខសន្តិភាព» appeared first on Kampuchea Thmey Daily.

លោក ឯម សុខសុវណ្ណ ពីគ្រូបង្រៀនគណិតវិទ្យា ក្លាយជាប្រធានគណបក្សដើម្បីកម្ពុជា
អតីតគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យាប្រមាណ៨ឆ្នាំ នៅក្នុងវិទ្យាល័យចំណោះទូទៅ និងបច្ចេកទេសបាវិត ខេត្តស្វាយរៀង លោក ឯម សុខសុវណ្ណ ក្លាយជាប្រធានគណបក្សដើម្បីកម្ពុជា។

រូបថត លោក ឯម សុខសុវណ្ណ​ ក្នុងសមាជជាលើកដំបូងរបស់គណបក្សដើម្បីកម្ពុជា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤។ រូបថតដកស្រង់ពីគណនីហ្វេសប៊ុករបស់លោក។

លោក ឯម សុខសុវណ្ណ ចាប់ផ្ដើមអាជីពជាគ្រូប​ង្រៀននៅឆ្នាំ២០១១ ហើយបន្តបម្រើការងារក្នុងអាជីពនេះ រហូតដល់ឆ្នាំ២០១៩ ទើបលោកលាឈប់លែងបម្រើការងារក្រោមមូលហេតុរងសម្ពាធពីថ្នាក់ដឹកនាំ បញ្ហាអយុត្តិធម៌ និងគ្មានតម្លាភាព ប៉ុន្តែនាយកសាលាបដិសេដថា លោក​ ឯម សុខសុវណ្ណ លាឈប់ព្រោះតែមូលហេតុមិនមកបង្រៀនសិស្សច្រើនដង។ ក្នុងពេលបម្រើការងារជាគ្រូបង្រៀន លោក ឯម សុខសុវណ្ណ ក៏ប្រឡូកក្នុងឆាកនយោបាយជាមួយអតីតគណបក្សសង្គ្រោះជាតិ បក្សដែលត្រូវបានតុលាការរំលាយនៅឆ្នាំ២០១៧។ លោក ឯម សុខសុវណ្ណ ក៏ធ្លាប់ចូលរៀនថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យខេមរៈ ក្នុងរាជធានីភ្នំពេញ។

ចំណេរក្រោយមក នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឯម សុខសុវណ្ណ ប្រកាសជាសាធារណៈនៅលើគណនីហ្វេសប៊ុកថា លោកចូលរួមជីវភាពនយោបាយជាមួយគណបក្សយុវជនកម្ពុជា ដែលមានលោក ពេជ្រ ស្រស់ ជាប្រធានបក្ស។ ក្នុងឆាកនយោបាយក្រោមដំបូលបក្សយុវជនកម្ពុជា លោក ឯម សុខសុវណ្ណ ទទួលបានតំណែងជាន់ខ្ពស់មួយជា ប្រធាននាយកដ្ឋានកិច្ចការនយោបាយ និងជាអគ្គលេខាធិការគណបក្សយុវជនកម្ពុជា។  ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ លោក ឈរឈ្មោះជាតំណាងរាស្ត្រនៅមណ្ឌលស្វាយរៀង។ ក្រោយការព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាថ្ងៃទី២៣ ខែកក្កដា មួយថ្ងៃ ពោលនៅថ្ងៃទី២៤ ខែកក្កដា លោក បង្ហោះលិខិតលាឈប់ពីតំណែងនានា នៅក្នុងគណបក្សយុវជនកម្ពុជា។

រូបថត លោក ឯម សុខសុវណ្ណ (ខាងឆ្វេង)ជាមួយលោក ពេជ្រ ស្រស់ (ខាងស្ដាំ) កាលចូលរួមជាមួយគណបក្សយុវជនកម្ពុជាជាលើកដំបូង។

ជាង១ខែ បន្ទាប់ពីចាកចេញពីបក្សយុវជនកម្ពុជា លោក ឯម សុខសុវណ្ណ ស្នើសុំទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្កើតគណបក្សថ្មីមួយ​ ឈ្មោះថា គណបក្សអាយ៉ងខ្មែរ ប៉ុន្តែសំណើរត្រូវបានបដិសេធពីសំណាក់លោករដ្ឋមន្ត្រី។ រំលងជាង៣សប្ដាហ៍ក្រោយមក លោក ឯម សុខសុវណ្ណ ស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្កើតគណបក្សម្ដងទៀត ដោយដាក់ឈ្មោះថា គណបក្សខ្ញុំបម្រើខ្មែរ ប៉ុន្តែនៅតែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបដិសេដម្ដងទៀត។ ចំពោះមូលហេតុនៃការបដិសេដទាំងពីរលើកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ទម្លាយឱ្យដឹងថា គឺព្រោះតែបញ្ហាឈ្មោះគណបក្ស ទើបក្រសួងមិនអនុញ្ញាតឱ្យបង្កើត។

ទោះរងបរាជ័យចំពោះសំណើរបង្កើតគណបក្សចំនួន២ដងទៅហើយក្ដី ក៏លោក ឯម សុខសុវណ្ណ មិនបោះបង់បំណងបង្កើតគណបក្សឡើយ ដោយនៅថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០២៣ លោក បានស្នើទៅប្រមុខក្រសួងមហាផ្ទៃ បង្កើតគណបក្សឈ្មោះថា ដើម្បីកម្ពុជា ហើយនៅថ្ងៃទី២៧ ខែតុលា លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ អនុញ្ញាតឱ្យបង្កើតគណបក្សនេះជាផ្លូវការណ៍។ គណបក្សនេះ ក៏ត្រូវក្រសួងមហាផ្ទៃ ចុះឈ្មោះទៅក្នុងបញ្ជីរគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

រូបថត ក្នុងអង្គសមាជជាលើកដំបូងបង្អស់របស់គណបក្សដើម្បីកម្ពុជា កាលពីថ្ងៃទី៩ ខែមិថុនា កន្លងទៅ។ រូបថតដកស្រង់ពីគណនីហ្វេសប៊ុក លោក ឯម សុខសុវណ្ណ។

១ខែបន្ទាប់ពីក្លាយជាបក្សនយោបាយស្របច្បាប់នៅកម្ពុជា ជាក់ស្ដែងនៅថ្ងៃទី០៩ ខែមិថុនា  បក្សនេះ រៀបចំសមាជជាលើកដំបូងបង្អស់ ដោយអង្គសមាជ សម្រេចផ្ដល់សេចក្ដីទុកចិត្តឱ្យលោក ឯម សុខសុវណ្ណ ធ្វើជាប្រធានបក្សថ្មីសន្លាងមួយនេះ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post លោក ឯម សុខសុវណ្ណ ពីគ្រូបង្រៀនគណិតវិទ្យា ក្លាយជាប្រធានគណបក្សដើម្បីកម្ពុជា appeared first on Kampuchea Thmey Daily.