គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ Archives - Kampuchea Thmey Daily

រយៈពេលជិត ៤ខែ ឆ្នាំនេះខ្យល់កន្ត្រាក់កើតឡើងចំនួន ៣លើក ប៉ះពាល់សរុប ១ ៨០២ខ្នងផ្ទះ
រយៈពេលជិត ៤ខែ ឆ្នាំ២០២៦ នេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ៣លើក ប៉ះពាល់សរុប ១ ៨០២ខ្នងផ្ទះ។ នេះបើតាមការឱ្យដឹងពីលោក លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ។

អ្នកនាំពាក្យរូបនេះ បានប្រាប់កម្ពុជាថ្មីថា ដោយសារតែការផ្លាស់ប្តូរនៃរដូវកាល និងការរងមិនផ្ទាល់ពីឥទ្ធិពលព្យុះ ខ្សល់កន្រ្តាក់បានកើតឡើងចំនួន ៣លើក ដោយលើកទី១ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់៥ ខែមីនា ឆ្នាំ២០២៦ បង្កឱ្យប៉ះពាល់ខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ បន្ទាយមានជ័យ កំពង់ធំ កំពត ក្រចេះ បាត់ដំបង ឧត្តរមានជ័យ និងសៀមរាប សរុបចំនួន ១៤២ ខ្នងផ្ទះ។ លើកកទី២ ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បង្កឱ្យប៉ះពាល់ខេត្តចំនួន៣ រួមមាន ព្រះវិហារ, សៀមរាប និងបន្ទាយមាន សរុបចំនួន ២៧ខ្នងផ្ទះ។ ក្នុងនោះខូចខាតទាំងស្រុង (១ខ្នងផ្ទះ)  ខូចខាតមធ្យម (៤ខ្នងផ្ទះ) ​និងខូចខាតស្រាល( ២១ ខ្នងផ្ទះ)។ ។

ចំណែកលើកទី៣ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខូចខាតសរុប ១ ៦៣៣ ខ្នងផ្ទះ ក្នុងនោះ រួមមាន ខេត្តព្រះវិហារ (៣៦៧ខ្នងផ្ទះ/សាលារៀន/វត្ត) ខេត្តបន្ទាយមានជ័យ (៧២១ ខ្នងផ្ទះ) ខេត្តសៀមរាប (៩ខ្នងផ្ទះ) ខេត្តបាត់ដំបង (៧ខ្នងផ្ទះ) ខេត្តកំពង់ឆ្នាំង (៤៦ខ្នងផ្ទះ) ខេត្តកំពង់ធំ (៦ ខ្នងផ្ទះ) ខេត្តឧត្តរមានជ័យ (៣៨៩ខ្នងផ្ទះ) ត្បូងឃ្មុំ(២៤ខ្នងផ្ទះ) និងប៉ៃលិន (៤០ខ្នងផ្ទះ)។ ក្នុងចំណោមការខូចខាត ១ ៦៣៣ ខ្នងផ្ទះ ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ (១៥ខ្នងផ្ទះ) ប៉ះពាល់មធ្យម (៣៥៦ខ្នងផ្ទះ) ប៉ះពាល់ស្រាល (១,២៦២ខ្នងផ្ទះ/សាលារៀន/វត្ត)។

បើតាមលោក សុទ្ធ គឹមកុលមុនី ខ្យល់កន្រ្តាក់ទាំង៣ លើកនេះសរុបខូចខាត ១ ៨០២ ខ្នងផ្ទះ ក្នុងនោះ ប៉ះពាល់ធ្ងន់ធ្ងរ (១៦ ខ្នងផ្ទះ), ប៉ះពាល់មធ្យម (៣៦០ខ្នងផ្ទះ) និងប៉ះពាល់ស្រាល (១២៨៣ ខ្នងផ្ទះ)។

ជាមួយគ្នានេះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមជាមួយ អាជ្ញាធរខេត្ត និងក្រុមការងារចុះជួយមូលដ្ឋានខេត្ត បានសហការគ្នាចុះពិនិត្យ និងអន្តរាគមន៍ ឆ្លើយតបបន្ទាន់ សង្គ្រោះជនរងគ្រោះដោយសារខ្យល់ទាំងអស់ ជាពិសេសបាននាំយកនូវស័ង្កីទៅជួសជុលលំនៅឋានដែលប៉ះពាល់ផងដែរ៕

ដោយ៖ គេន ម៉ាលិះ

The post រយៈពេលជិត ៤ខែ ឆ្នាំនេះខ្យល់កន្ត្រាក់កើតឡើងចំនួន ៣លើក ប៉ះពាល់សរុប ១ ៨០២ខ្នងផ្ទះ appeared first on Kampuchea Thmey Daily.

ត្រីមាសទី១ឆ្នាំនេះ ខ្យល់កន្ត្រាក់កើតឡើង​៣៧​លើក​ បំផ្លាញផ្ទះជិត៥០០ខ្នងនៅមូលដ្ឋានខេត្តចំនួន១៥
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន៣៧លើក បណ្តាលឱ្យរលំផ្ទះ និងខូចខាតធ្ងន់ធ្ងរ និងមធ្យមប្រមាណជិត៥០០ខ្នង នៅតាមមូលដ្ឋានខេត្ត១៥។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១មេសានេះថា នៅក្នុងត្រីមាសទី១ឆ្នាំនេះ ព្យុះក្នុងតំបន់ចំនួន៣ បានកើតមានមុនរដូវកាល លឿនជាងឆ្នាំ២០២៥ និងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលប្រទេសកម្ពុជាទទួលរងជាខ្យល់កន្ត្រាក់ នៅតាមតំបន់មាត់សមុទ្រ តំបន់ភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង និងកើតមានចំនួន ៣៧លើក នៅមូលដ្ឋានខេត្តចំនួន ១៥ រួមមានខេត្តព្រះវិហារ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ កំពង់ស្ពឺ ព្រៃវែង ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងកំពត បានបណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរ ចំនួន៥៣ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន ៤២៧ខ្នង របើកដំបូលសាលារៀន ៣អគារ ដួលរលំរោងការ ១កន្លែង រោងចាំចំការ ១កន្លែង របើកដំបូលជង្រុក ៥កន្លែង និងដួលរលំខូចខាតដើមតាង៉ែន និងទុរេន ២១២ដើម។

លោកបានបន្តថា តួលេខនេះបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៥កន្លងទៅឃើញថា មានចំនួនប្រហាក់ប្រហែលគ្នាដោយ៣ខែឆ្នាំមុនខ្យល់កន្ត្រាក់បានកើតឡើងចំនួន៣៨លើក បណ្តាលឱ្យរលំផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួន៥៣ខ្នងរបើកដំបូល និងខូចខាតមធ្យមចំនួន៤៥៧ខ្នង និងរបើកដំបូលសាលារៀន ៣អគារ។

យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា នៅក្នុងត្រីមាសទី១ឆ្នាំនេះ អាកាសធាតុត្រជាក់បានកើតមានពេញមួយខែមករា ដោយសាររបបខ្យល់មូសុងឦសានបន្តមានឥទ្ធិពលខ្លាំងចាប់ពីខែធ្នូ មកលើអាងទន្លេមេគង្គ និងប្រទេសកម្ពុជាជាពិសេសនៅតំបន់ភាគពាយ័ព្យ តំបន់ខ្ពង់រាបភាគខាងជើង និងតំបន់ភាគឦសាន ដែលកម្រិតសីតុណ្ហភាព អប្បបរមាមានចន្លោះពី១៣ ទៅ ១៨អង្សាសេ នៅពេលយប់ និងពេលព្រឹក។ សីតុណ្ហភាពអតិបរមាមានកម្រិតត្រឹម៣៨អង្សា និងមានអំណោយផលល្អសម្រាប់ជីវភាពរបស់ប្រជាជន។

ការធ្លាក់ភ្លៀងកក់ខែកើតមាននៅក្នុងសប្តាហ៍ទី៤ នៃខែកុម្ភៈ គឺលឿនជាងការព្យាករ មូលហេតុបណ្តាលមកពីឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបទូទាំងតំបន់អាស៊ីអាគ្នេយ៍ បានគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០ភាគរយ ក្នុងប្រទេសកម្ពុជាដែលក្នុងនោះមានតំបន់មាត់សមុទ្រ ទំនាបកណ្តាល និងតំបន់ខ្ពង់រាបហើយក៏បាននាំមកជាមួយនូវខ្យល់កន្ត្រាក់និងផ្គរ រន្ទះ មួយចំនួនផងដែរ។

បន្ទាប់ពីរដូវវស្សាបានបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា មកគឺមានបញ្ហាប្រឈមខ្លះទៅនឹងការខ្វះខាតទឹកសម្រាប់ផ្គត់ផ្គង់ស្រូវប្រាំងដែលធ្វើលើសពីការកំណត់នៃផែនការ។ អាងស្តុកទឹក និងប្រព័ន្ធធារាសាស្ត្រធំតូចមួយចំនួន បានបើកបញ្ចេញទឹកតាមតម្រូវការនិងសំណូមពររបស់កសិករក្នុងលក្ខណៈសន្សំសំចៃសម្រាប់ការប្រើប្រា ស់ក្នុងជីវភាពប្រចាំថ្ងៃផងនិងស្រោចស្រពដំណាំស្រូវប្រាំងផង៕

អត្ថបទ៖ សំអឿន

The post ត្រីមាសទី១ឆ្នាំនេះ ខ្យល់កន្ត្រាក់កើតឡើង​៣៧​លើក​ បំផ្លាញផ្ទះជិត៥០០ខ្នងនៅមូលដ្ឋានខេត្តចំនួន១៥ appeared first on Kampuchea Thmey Daily.

ស្រូវជាង១៥០០០ហិកតានៅរាជធានី ខេត្តចំនួន ១៧ រងការខូចខាតដោយសារគ្រោះរាំងស្ងួតក្នុងឆ្នាំ២០២៥
ក្នុងឆ្នាំ២០២៥ កន្លងទៅថ្មីនេះ រាជធានី ខេត្តចំនួន១៧ បានរងគ្រោះដោយសារគ្រោះរាំងស្ងួតនៅក្នុងរដូវប្រាំង និងកូនរដូវប្រាំងបណ្តាលឱ្យប៉ះពាល់ដល់រាជធានីខេត្តចំនួន១៧ ប៉ះពាល់ស្រូវចំនួន១៣៧៥៦៨ហិកតា និងដំណាំរួមផ្សំ ១៥៥៧ ហិកតា ក្នុងនោះដំណាំស្រូវខូចខាត១៥៦៤០ហិកតា និងស្តារឡើងវិញបានជិត ១១ម៉ឺនហិកតា។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២០មករានេះថា រាជធានី ខេត្តចំនួន១៧ ដែលរងប៉ះពាល់រួមមានខេត្តបន្ទាយមានជ័យ ប៉ះពាល់ស្រូវចំនួន ១៦៨២០ហិកតា ខូចខាត ១៥២៦ហិកតា។ ខេត្តបាត់ដំបង ប៉ះពាល់ ៤៨៨៥៤ហិកតា ខូចខាត ១២១៣៣ហិកតា។ ខេត្តកំពង់ចាម ប៉ះពាល់៣៩៧ហិកតា ខូចខាត៣ហិកតា និងអន្តរាគមន៍៣១៨ហិកតា។ ខេត្តកំពង់ស្ពឺ ប៉ះពាល់​២៣៦ហិកតា អន្តរាគមន៍បាន២៣៦ហិកតា។ ខេត្តកំពត ប៉ះពាល់២៧៣៥ហិកតា អន្តរាគមបានទាំងអស់ និងប៉ះពាល់ដំណាំរួមផ្សំ៧ហិកតា។ ខេត្តកំពង់ធំ ប៉ះពាល់ស្រូវ៥០៨៦ហិកតា ខូចខាត៧៤៦ហិកតា។ ខេត្តកណ្តាល ប៉ះពាល់ស្រូវ៨៤១៦ហិកតា អន្តរាគមន៍បានទាំងអស់។ ខេត្តក្រចេះ ប៉ះពាល់១២៧៣ហិកតា អន្តរាគមន៍បានទាំងអស់។ រាជធានីភ្នំពេញ ប៉ះពាល់២២ហិកតា អន្តរាគមន៍បានទាំងអស់។ ខេត្តព្រៃវែង ប៉ះពាល់៣២៩៤២ហិកតា អន្តរាគមន៍បាន ២៦៧៦០ហិកតា។ ខេត្តពោធិ៍សាត់ ប៉ះពាល់២៤៤៦ហិកតា ខូចខាត១០១៨ហិកតា។ ខេត្តសៀមរាប ប៉ះពាល់​១២៦៥ ហិកតា ខូច៥០ហិកតា។ ខេត្តស្វាយរៀង ប៉ះពាល់៦៩២៣ហិកតា អន្តរាគមន៍ានទាំងអស់។ ខេត្តតាកែវ ប៉ះពាល់​៦៥០៤ ហិកតា អន្តរាគមន៍បាន៥១៥១ហិកតា។ ខេត្តប៉ៃលិន ប៉ះពាល់១៣០៣ហិកតា ខូច២០ហិកតា។ ខេត្តត្បូងឃ្មុំ ប៉ះពាល់​១១៩៦ ហិកតា ខូច១៤៤ហិកតា។ និងខេត្តត្បូងឃ្មុំ ប៉ះពាល់១៤៥០ហិកតា អន្តរាគមន៍៤០៦ហិកតា និងដំណាំរួមផ្សំប៉ះពាល់១៥៥០ហិកតា។

លោកបានបញ្ជាក់ថា ក្រៅពីគ្រោះរាំងស្ងួតឆ្នាំ២០២៥ គ្រោះមហន្តរាយធម្មជាតិរួមមាន ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងគ្រោះអគ្គិភ័យ បានកើតឡើងចំនួន ១២០៥លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៧៩នាក់ រងរបួស ១៦៤ នាក់ និងបំផ្លាញផ្ទះសម្បែង១០៣៥៣ខ្នង ព្រមទាំងតូបផ្សារ ឃ្លាំងទំនិញ សាលារៀន និងអគាររដ្ឋបាលមួយចំនួនទៀត៕

អត្ថបទ៖ សំអឿន

The post ស្រូវជាង១៥០០០ហិកតានៅរាជធានី ខេត្តចំនួន ១៧ រងការខូចខាតដោយសារគ្រោះរាំងស្ងួតក្នុងឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.

កិច្ចប្រជុំស្តីពីគ្រោះមហន្តរាយអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំយុទ្ធសាស្រ្តរួមគ្នាកាត់បន្ថយហានិភ័យក្នុងតំបន់
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (AMMDM-13) និងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ (ACDM-47) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំ AMMDM-13 និងកិច្ចប្រជុំ ACDM-47 បម្រើជាវេទិកាថ្នាក់តំបន់សម្រាប់ប្រទេសសមាជិកអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយនិងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ បង្កើនភាពធន់ និងលើកកម្ពស់ការត្រៀមរៀបចំតាមរយៈការកសាងសមត្ថភាព កិច្ចសន្ទនាគោលនយោបាយ និងការចែករំលែកការអនុវត្តល្អៗ។

នៅថ្ងៃបើកដំណើរការកិច្ចប្រជុំ (ACDM-47) កាលពីថ្ងៃទី ១៣ ខែតុលា ប្រព្រឹត្តិឡើងក្រោមអធិបតីភាពលោក គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្តោតលើគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកសាងភាពធន់នឹងគ្រោះមហន្តរាយទូទាំងអាស៊ាន។ កិច្ចប្រជុំនេះដើរតួជាវេទិកាដ៏សំខាន់សម្រាប់រដ្ឋសមាជិក ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្ររួមគ្នាក្នុងការឆ្លើយតបនិងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយកាន់តែមានប្រសិទ្ធភាព។

ក្នុងនោះ កិច្ចប្រជុំបានពិភាក្សាលម្អិតអំពីកម្មវិធីការងារ AADMER (កិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះ​មហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់) ឆ្នាំ២០២៦-២០៣០ ដែលកំណត់សកម្មភាពអាទិភាពក្នុងតំបន់សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។ កិច្ចប្រជុំក៏បានណែនាំគំនិតផ្តួចផ្តើមថ្មីៗដើម្បីពង្រឹងស្មារតីសាមគ្គីភាព និងការត្រៀមលក្ខណៈ ដូចជា ពានរង្វាន់អាស៊ានសម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ និងការចងក្រងនូវ ឯកសារស្តីពីការអនុវត្តល្អបំផុតលើការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីអបអរខួប ២០ ឆ្នាំនៃកិច្ចព្រមព្រៀង AADMER។

ជារួម កិច្ចប្រជុំ ACDM-47 នេះបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការពង្រឹងភាពជាដៃគូ ដើម្បីកសាងសហគមន៍អាស៊ានមួយដែលកាន់តែមានសុវត្ថិភាព និងត្រៀមខ្លួនបានល្អប្រសើរសម្រាប់ការប្រឈមគ្រោះ​មហន្តរាយគ្រប់ប្រភេទនាពេលអនាគត។

សមាសភាពចូលរួមនឹងរួមមានរដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញមកពីប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាមកពីសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ស្ថិតក្រោមយន្តការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយបូក (AMMDM Plus) ហើយ ប្រទេសទីម័រឡេស្តេ នឹងចូលរួមជាអ្នកសង្កេតការណ៍។

ពិធីបើកកិច្ចប្រជុំជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនឹងដឹកនាំដោយ លោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៥៕

The post កិច្ចប្រជុំស្តីពីគ្រោះមហន្តរាយអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំយុទ្ធសាស្រ្តរួមគ្នាកាត់បន្ថយហានិភ័យក្នុងតំបន់ appeared first on Kampuchea Thmey Daily.

របាយការណ៍៖ រយៈពេល ៧ខែគ្រោះធម្មជាតិបណ្តាលឱ្យមនុស្សស្លាប់-របួសជិត ១៨០នាក់ និងបំផ្លាញផ្ទះជាង៧ពាន់ខ្នង
គ្រោះមហន្តរាយធម្មជាតិរួមមានខ្យល់ កន្ត្រាក់ បាតុភូតរន្ទះ និងអគ្គិភ័យក្នុងរយៈពេល៧ខែឆ្នាំ២០២៥នេះបានកើតឡើងជាង៨៦០លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត១៨០នាក់ និងបំផ្លាញផ្ទះសម្បែងជាង ៧ពាន់ខ្នង ក្នុងនោះងាប់គោ ក្របីជាង ៧០ក្បាល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងប្រាប់ឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិ ក្នុងរយៈពេល៧ខែឆ្នាំ២០២៥ បានកើតឡើងចំនួន ៨៦៨លើក បណ្តាលឱ្យមនុស្សស្លាប់៦០នាក់ របួស១១៩នាក់ និងបំផ្លាញផ្ទះសម្បែងចំនួន៧១៧២ខ្នង។ ក្នុងនោះខ្យល់កន្ត្រាក់បានកើតឡើងចំនួន២១៨លើកបណ្តាលឱ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន៤២៥ខ្នង ផ្ទះរបើកដំបូលចំនួន៦២១៤ ខ្នង របើកដំបូលសាលារៀនចំនួន៤០អគារ របើកតូបផ្សារចំនួន២៣ តូប អគាររដ្ឋបាលចំនួន ១៨កន្លែងស្លាប់មនុស្សចំនួន៥ នាក់ និងរងរបួសចំនួន ៣១ នាក់។

ចំណែកបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន៧៤លើក បណ្តាលឱ្យខូចខាតផ្ទះចំនួន១៤ខ្នង ស្លាប់មនុស្ស៣៣នាក់ និងរងរបួស៥៥នាក់ ព្រមទាំងងាប់គោក្របីចំនួន៧១ក្បាល។ រីឯគ្រោះអគ្គិភ័យបានកើតឡើងចំនួន៥៧៦លើកបណ្តាលឱ្យឆេះផ្ទះ៥២៩ខ្នងតូបផ្សារ ៦៨ តូប ឃ្លាំងទំនិញចំនួន២២កន្លែង រោងចក្រសិប្បកម្មចំនួន៩ កន្លែង អគាររដ្ឋបាល១០ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន២២នាក់ និងរបួសចំនួន៣៣នាក់។

លោកបានបន្តថា តួលេខនេះបើធៀបទៅនឹងរយៈពេល៧ខែដូចគ្នាឆ្នាំ២០២៤កន្លងទៅ ឃើញថាមានការថយចុះដោយ៧ខែឆ្នាំមុនគ្រោះមហន្តរាយធម្មជាតិបានកើតឡើងចំនួន៨៥៩លើកបណ្តាលឱ្យមនុស្សស្លាប់៦៦នាក់និងរបួស១១៣នាក់។ ក្នុងនោះខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២០៩ លើក បណ្តាលឱ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ៤៥៩ ខ្នង ខូចខាតផ្ទះមធ្យមចំនួន ៣ ៥៥២ ខ្នង របើកដំបូលសាលារៀនចំនួន ៣៧ អគារ របើកតូបផ្សារចំនួន ២៦ តូប អគាររដ្ឋបាលចំនួន ១៤ អគារ ស្លាប់មនុស្សចំនួន ៤ នាក់ និងរងរបួសចំនួន ៣១ នាក់។

ចំណែកបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ៩១ លើក បណ្តាលឱ្យខូចខាតផ្ទះចំនួន ២៦ ខ្នង ស្លាប់មនុស្ស ៤៨ នាក់ និងរងរបួស ៤២ នាក់ ព្រមទាំងងាប់គោក្របីចំនួន ៣៣ ក្បាលនិងគ្រោះអគ្គិភ័យបានកើតឡើងចំនួន ៥៥៦ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៥៧៥ ខ្នង តូបផ្សារ ១១៨ តូប ឃ្លាំងទំនិញចំនួន ១៥កន្លែងរោងចក្រសិប្បកម្មចំនួន១៩កន្លែងអគាររដ្ឋបាល១៣ កន្លែងបង្កឱ្យស្លាប់មនុស្សចំនួន១៤នាក់និងរបួសចំនួន៤០នាក់៕

អត្ថបទ៖ សំអឿន

The post របាយការណ៍៖ រយៈពេល ៧ខែគ្រោះធម្មជាតិបណ្តាលឱ្យមនុស្សស្លាប់-របួសជិត ១៨០នាក់ និងបំផ្លាញផ្ទះជាង៧ពាន់ខ្នង appeared first on Kampuchea Thmey Daily.

គ្រោះទឹកជំនន់នៅកម្ពុជា បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ ប៉ះពាល់ជិត៦០០០គ្រួសារ ក្នុងខេត្តចំនួន១៤
យ៉ាងហោចណាស់មានមនុស្ស២នាក់ស្លាប់ និងប៉ះពាល់ដល់ប្រជាពលដ្ឋប្រមាណ៦០០០ គ្រួសារ ស្មើនឹង ២៣ ០០០ នាក់ ក្នុងខេត្តចំនួន ១៤ ដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង។ គ្រោះធម្មជាតិនេះ ក៏បានបង្កឱ្យមានផ្ទះលិចទឹកជិត ១០០ខ្នង ប៉ះពាល់ដល់ដំណាំស្រូវ និងដំណាំរួមផ្សំជាង១ម៉ឺនហិកតា ព្រមទាំងហេដ្ឋរចនាសម្ព័ន្ធមួយចំនួនទៀត។ នេះបើតាមរបាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី ០៦ ខែសីហានេះថា  គ្រោះទឹកជំនន់នេះ ដោយសារភ្លៀងរដូវវស្សាបានធ្លាក់រាយប៉ាយនៅទូទាំងប្រទេស ដោយសារការទទួលរងឥទ្ធិពលពីខ្យល់មូសុង និរតី ហើយក្នុងនោះបណ្តាខេត្តមួយចំនួននៅភាគពាយ័ព្យបានទទួលរងនូវលំហូរទឹកពីតំបន់ខ្ពង់រាប និងពីប្រទេសជិតខាងតាមទន្លេ ព្រែក និងអូរធ្វើឱ្យជន់ហៀរលិចដីស្រែចំការនិងហេដ្ឋារចនាសម្ព័ន្ធជនបទមួយចំនួន។

លោកបានបន្តថា ទឹកទន្លេមេគង្គបានទទួលទឹកដែលហូរធ្លាក់តាមដៃទន្លេក្នុងភូមិសាស្ត្រ និងទឹកដែលហូរធ្លាក់ពីអាងទន្លេមេគង្គលើធ្វើឱ្យមានការជន់ឡើងលឿន និងបង្កការលិចលង់បឋមនៅតាមទីទំនាបតាមដងទន្លេក្នុងខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាម និងខេត្តត្បូងឃ្មុំ។ បើតាមលោក សុទ្ធ គឹមកុលមុនី គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ខេត្តចំនួន១៤ដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិរួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ប៉ៃលិន កំពង់ធំ សៀមរាប កំពង់ចាម ព្រៃវែង កណ្តាល តាកែវ ក្រចេះ ស្ទឹងត្រែង កោះកុង និងខេត្តព្រះសីហនុ។

គ្រោះទឹកជំនន់នេះបានបង្កផលប៉ះពាល់ដល់ពលរដ្ឋ ៥៩៨១គ្រួសារ ស្មើនឹង ២៣ ៩២៤នាក់ ផ្ទះលិចទឹក ៩៨ខ្នង សាលារៀន ២កន្លែង វត្តអារាម ២កន្លែង ដំណាំស្រូវប៉ះពាល់ ១៣.៨៨៧ ហិកតា និងខូចខាត ៣.១៦១ ហិកតាដំណាំរួមផ្សំប៉ះពាល់ ៦២ ហិកតា។ ក្នុងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ពន្ធ័ជនបទមួយចំនួនដូចជាលិចផ្លូវលំច្រើនខ្សែក្នុងរយៈពេលខ្លី និងដាច់ផ្លូវ ២កន្លែង ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ខូចខាតស្ពានឈើ ៣កន្លែងផ្ទះរលំ ១ខ្នង និងប្រជាជនរងគ្រោះស្លាប់ ២នាក់ (ស្រី១)។

ពាក់ព័ន្ធការដាំដុះវិញ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ល្បឿននៃការងារបង្កបង្កើនផល គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ អនុវត្តបានចំនួន ២.៤៣៥.៣៥៣ ហិកតា ស្មើនឹង ៨១,៣៣% នៃ ផែនការដាំដុះ និងលឿនជាងឆ្នាំមុន ១៤៤.៧៥៨ ហិកតា៕

អត្ថបទ៖ សំអឿន

The post គ្រោះទឹកជំនន់នៅកម្ពុជា បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ ប៉ះពាល់ជិត៦០០០គ្រួសារ ក្នុងខេត្តចំនួន១៤ appeared first on Kampuchea Thmey Daily.

កម្ពុជា នឹងធ្វើសមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយ ដែលមានថៃ សមាជិកអាស៊ាន ទីម័រ និងភាគីពាក់ព័ន្ធចូលរួម
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់កម្ពុជា នឹងរៀបចំលំហាត់សមយុទ្ធឆ្លើយតប គ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន សម្រាប់ឆ្នាំ ២០២៥ (ARDEX-25) ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោករាជធានីភ្នំពេញ។ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញនៅថ្ងៃទីចន្ទ​ ទី១៤ ខែកក្កដា។

រូបថតឯកសារ ក្នុងលំហាត់សមយុទ្ធឆ្លើយតប គ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន កាលពីឆ្នាំ២០២៣ កន្លងទៅ។

សមយុទ្ធនេះ រៀបចំឡើងក្រោមកិច្ចសហការជាមួយ មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះ មហន្តរាយ (មជ្ឈមណ្ឌល-អាហា) ដែលមានការចូលរួមពីប្រទេសថៃ និងប​ណ្ដាប្រទេសជាសមាជិករបស់អាស៊ាន ប្រទេសទីម័រឡេស្តេ ដៃគូសន្ទនាអាស៊ាន អគ្គលេខាធិការអាស៊ាន នាយកប្រតិបត្តិមជ្ឈមណ្ឌល-អាហា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ក្រសួងស្ថាប័នជំនាញ កងប្រតិបត្តិការរុករក និងសង្គ្រោះ អភិបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារ សហប្រជាជាតិ អង្គការអន្តរជាតិ និងវិស័យឯកជន សរុបប្រមាណ ៦៥០នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គូសបញ្ជាក់ថា ARDEX-25 ជាលំហាត់សមយុទ្ធពេញលេញ ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីធ្វើតេស្តសាកល្បង និង វាយតម្លៃយន្តការត្រៀមបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយរបស់អាស៊ាន ដោយរួមបញ្ចូលដំណើរការ ត្រៀមរៀបចំ ការរុករកនិងសង្គ្រោះ ការប៉ាន់ប្រមាណផលប៉ះពាល់ និងយុទ្ធសាស្ត្រឆ្លើយតបបន្ទាន់កម្រិតប្រទេសដែល ផ្សារភ្ជាប់នឹងអាស៊ាន ក្នុងគោលបំណងសង្គ្រោះអាយុជីវិតជនរងគ្រោះដោយគ្រោះមហន្តរាយ រោះដោយគ្រោះមហន្តរាយ តាមរយៈការរុករកនិងសង្គ្រោះ នៅក្នុងនាមជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌ ការផ្តល់នូវសេវាសុខាភិបាល ការផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន ការផ្តល់ស្បៀងអាហារ និងអនាម័យទឹកស្អាត ជា ដើម។

តាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លំហាត់សមយុទ្ធនេះក៏នឹងរួមបញ្ចូលការធ្វើតេស្តសាកល្បងនីតិវិធីប្រតិបត្តិស្តង់ដាអាស៊ានសម្រាប់ការត្រៀមរៀបចំ ក្នុងតំបន់ (SASOP) និងលក្ខខណ្ឌការងាររបស់អគ្គលេខាធិការអាស៊ានក្នុងនាមជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌ អាស៊ានផងដែរ។ វិធានដែលនឹងត្រូវប្រើប្រាស់សម្រាប់ ARDEX-25 រួមមាន៖ លំហាត់លើតុ (TTX) លំហាត់ប៉ុស្តិ៍បញ្ជាការ (CPX) និងលំហាត់ហ្វឹកហ្វឺននៅទីវាល (FTX)។

ពិធីបើកលំហាត់សមយុទ្ធ នឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ព ជើងគោក ក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គ.ជ.គ.ម. និងជា ប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ។ ចំណែកពិធីបិទលំហាត់សមយុទ្ធ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ព ជើងគោក ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕

The post កម្ពុជា នឹងធ្វើសមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយ ដែលមានថៃ សមាជិកអាស៊ាន ទីម័រ និងភាគីពាក់ព័ន្ធចូលរួម appeared first on Kampuchea Thmey Daily.

កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៦
កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៦ នៅខេត្ដសៀមរាប ក្រោមប្រធានបទ “២០ឆ្នាំនៃអាត់ម៊ែរ(AADMER) ចក្ខុវិស័យរបស់អាស៊ាន សម្រាប់ភាពជាអ្នកដឹកនាំសកល ក្នុងភាពធន់នឹងគ្រោះមហន្តរាយ” ដែលកិច្ចប្រជុំនេះ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ។

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ បានមានប្រសាសន៍បើកកិច្ចប្រជុំនេះថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ជាលើកដំបូងក្នុងឆ្នាំ២០២៥ មានសារៈសំខាន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានកាតព្វកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការ នៅគ្រប់ដំណាក់កាល នៃការគ្រប់គ្រងគ្រោះមហន្តរាយពោលគឺ ការត្រៀមបង្ការ ការកាត់បន្ថយ ការត្រៀមរៀបចំ ការឆ្លើយតប និងការស្តារឡើងវិញ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃគ្រោះមហន្តរាយ មកលើសហគមន៍ និងសេដ្ឋកិច្ច។

នាយឧត្តមសេនីយ៍ បញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធិផលរបស់យើង ដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមាន និងកំណត់មាគ៌ាសម្រាប់អនាគត ទៅលើការអនុម័តលើសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីអាស៊ានស្តីពី ២០ឆ្នាំនៃអាត់ម៊ែរ (AADMER) ដែលជាចក្ខុវិស័យរបស់អាស៊ាន សម្រាប់ភាពជាអ្នកដឹកនាំសកល ក្នុងភាពធន់នឹងគ្រោះមហន្តរាយ នឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយ។

លោកបានបន្ថែមថា «យើងក៏កំពុងរៀបចំកសាងកម្មវិធីការងារអាត់ម៊ែរ ឆ្នាំ២០២៦-២០៣០ ស្របតាមផែនការយុទ្ធសាស្រ្ត សហគមន៍សង្គម-វប្បធម៌អាស៊ាន និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដើម្បីនាំយើងឆ្ពោះ ទៅកាន់អាស៊ាន ប្រកបដោយភាពធន់ជាងមុន នវានុវត្តន៍ និងប្រជាជនជាចំណុចស្នូល»។

លោកបានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសម្របសម្រួលពហុភាគី និងអភិក្រមអាស៊ានទាំងមូលចំពោះ ភាពធន់នឹងគ្រោះមហន្តរាយ ជាពិសេសតាមរយៈវេទិកាភាពធន់នឹងគ្រោះមហន្តរាយអាស៊ាន (ADRP)។ ព្រមទាំងបន្តជំរុញកិច្ចសន្ទនាជាមួយ អង្គការក្នុងតំបន់ និងអន្តរ-រដ្ឋាភិបាលនានា តាមរយៈកិច្ចសន្ទនា អន្តរតំបន់អាស៊ាន ស្តីពីភាពធន់នឹងគ្រោះមហន្តរាយ (AIDDR) និងចូលរួមយ៉ាងសកម្មជាមួយដៃគូនានា រួមមាន ទីភ្នាក់ងារអភិវឌ្ឍន៍ ក្រុមភាពជាដៃគូអាត់ម៊ែរ (AADMER) ទីភ្នាក់ងារអង្គការសហប្រជាជាតិ ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុ បណ្ឌិតសភា ស្ថាប័នអ្នកស្រាវជ្រាវ និងយុវជន ក្នុងការលើកកម្ពស់ របៀបវារៈ នៃភាពធន់រួមរបស់យើង។

ជាមួយគ្នានេះដែរ លោកបានកោតសរសើរ ដល់មជ្ឈមណ្ឌល-អាហា សម្រាប់តួនាទីដ៏សំខាន់របស់ខ្លួន ក្នុងកិច្ចសម្របសម្រួល ការឆ្លើយតបគ្រោះមហន្តរាយ។ លោកបន្តថា មជ្ឈមណ្ឌល-អាហា បានបន្តបង្ហាញពីអំណាចនៃសកម្មភាពរួម និងសាមគ្គីភាពក្នុងតំបន់ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការទប់ទល់នឹងបញ្ហាប្រឈម នាពេលអនាគត ការគាំទ្រប្រកបដោយចីរភាពគឺចាំបាច់ណាស់៕

ដោយ៖ គឿន វេត

The post កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៦ appeared first on Kampuchea Thmey Daily.