គម្រោងបង្កើតរោងចក្រ Archives - Kampuchea Thmey Daily

កម្ពុជា មានរោងចក្រធុនធំជាង ២ពាន់រោងចក្រមានទុនវិនិយោគជិត ២ម៉ឺនលានដុល្លារ
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា បច្ចុប្បន្ននៅកម្ពុជាមានរោងចក្រធុនធំសរុបចំនួន ២១២៥រោងចក្រ ដែលមានទុនវិនិយោគសរុបចំនួន១៨,៥៦៦.៣លានដុល្លារក្នុងនោះ នៅឆ្នាំ២០២៣កន្លងមកនេះមានរោងចក្របង្កើតថ្មីចំនួន២៤១រោងចក្រ និងមានដើមទុនវិនិយោគប្រមាណ១,៨៧៥.៨លានដុល្លារ។

ថ្លែងក្នុងពិធីសម្ពោធ និងបើកបរសាកល្បងរថយន្តរបស់ក្រុមហ៊ុន GTV Motor Co.,Ltd នៅ ឌឹ ព្រីមៀរ សែនសុខកាលពីថ្ងៃទី៣កម្ភៈ លោកបានបន្តថា ក្នុងចំណោមរោងចក្របង្កើតថ្មីចំនួន២៤១រោងចក្រ ក្នុងនោះ មានរោងចក្រចំនួន៨ ដែលបានសុំអាជ្ញាបណ្ណ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការផ្គុំ និងដំឡើងយានយន្តនៅកម្ពុជា ដែលក្នុងនោះមានក្រុមហ៊ុនចំនួន៥ហើយ ដែលបានដំណើរការជាផ្លូវការក្នុងនោះក៏មានក្រុមហ៊ុនខ្មែរទី១ ដែលបានដំឡើងឡានខ្មែរមុនគេគឺក្រុមហ៊ុន GTV Motor ហើយនៅខែឧសភា ខាងមុខនេះ តូយ៉ាតូ ក៏នឹងសម្ពោធជាផ្លូវការក្នុងការផលិតរថយន្ត Pick up & SUV នៅកម្ពុជាផងដែរ ។

លោករដ្ឋលេខាធិការបានស្នើដល់ក្រុមហ៊ុន GTV Motorសហការឱ្យបានល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីប្រែក្លាយក្រុមហ៊ុន GTV Motor ក្រុមហ៊ុនគម្រូមួយនៅកម្ពុជា ជាក់ស្តែងដូចជាជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្ទាប់ពីទទួលបានអាជ្ញាបណ្ណដំណើរការជាផ្លូវការហើយ ផលិតផលយានយន្តត្រូវ មាន អនុលោមភាព និងការត្រួតពិនិត្យស្តង់ដារច្បាស់លាស់ ដូចជាស្តង់ដារសុវត្ថិភាពយានយន្ត បទ បញ្ញត្តិបច្ចេកទេសផលិតផលយានយន្ត និងបណ្តាស្តង់ដារចាំបាច់មួយចំនួនទៀត ដើម្បីធានាសុវត្ថិ ភាពអ្នកប្រើប្រាស់ ក៏ដូចជាងាយស្រួលក្នុងការនាំចេញទៅក្រៅប្រទេស។ ពិនិត្យលទ្ធភាពក្នុងការស្នើសុំការពារកម្មសិទ្ធិលើកាសនីយបត្រតកក្កកម្ម (Patent) និង គំនូរឧស្សាហកម្ម ដែលមិនត្រឹមតែអាចការពារបាននៅកម្ពុជាទេ តែជាមួយបណ្តាប្រទេសជាង២៧ នៅសហគមន៍អឺរ៉ុប នៅអាមេរិក ជប៉ុន ចិន កូរ៉េ និងសឹង្ហបុរីផងដែរ ។

លើសពីនេះទៀត ពិនិត្យលទ្ធភាពប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដូចជាសំបកកង់រថយន្ត (រោងចក្រ Sailun នៅ តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង គាត់ផលិតសំបកកង់ឡានមួយថ្ងៃបានរហូតដល់ ៣៥០០០ គ្រាប់និងធ្វើការនាំចេញប្រមាណ២៥០០០ គ្រាប់ក្នុងមួយថ្ងៃទៅ១៨០ប្រទេស និងតំបន់លើពិភពលោក រោងចក្រគាត់ប្រើ Robot ៩០%) រោងចក្រចិន កូរ៉េ ជប៉ុន ដែលផលិតខ្សែបង្គុំរថយន្ត និងគ្រឿងបង្គំ រថយន្តដទៃទៀតនៅកម្ពុជា ។ ចាប់ផ្ដើមធ្វើនវានុវត្តន៍ក្នុងការដំឡើង និងផលិតយានយន្តប្រើអគ្គិសនី ឬថាមពលស្អាតនិងចាប់ផ្តើមឈានចូលទីផ្សារភាគហ៊ុន នៅកម្ពុជា និងបន្ទាប់នៅហុងកុង ឬសឹង្ហបុរី និងឈានដល់ Nasdaq នៅអាម៉េរិក។

លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលស្គាល់ថាការបង្កើតឱ្យមានរោងចក្រផលិតដែលអាចឱ្យពលរដ្ឋមានលទ្ធភាពប្រើប្រាស់ និងផ្គុំដំឡើងយានយន្តនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បានប្រែក្លាយកម្ពុជាពីប្រទេសនាំចូល និងប្រើប្រាស់យានយន្តទៅជាប្រទេសឧស្សាហកម្មយានយន្ត ដូចបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ ម៉្យាងវិញទៀត រោងចក្រផលិត និងផ្គុំដំឡើងយានយន្ត បានដើរតួយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងជួយជំរុញដល់វិស័យឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា ស្របតាមផែនទីបង្ហាញផ្លូវអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច នៅកម្ពុជា ដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក។

លោកបានបន្តថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការប្រើប្រាស់យានយន្តនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសប្រភេទយាយន្តថ្មីៗ រួមទាំងយានយន្តដើរដោយម៉ាស៊ីនចំហេះក្នុង (ICE) ប្រើប្រាស់ថាមពលហ្វូស៊ីល និងយានយន្តអគ្គិសនី (EV) ប្រើប្រាស់ថាមពលស្អាតផងដែរ៕

អត្ថបទ៖សំអឿន

The post កម្ពុជា មានរោងចក្រធុនធំជាង ២ពាន់រោងចក្រមានទុនវិនិយោគជិត ២ម៉ឺនលានដុល្លារ appeared first on Kampuchea Thmey Daily.

វិនិយោគិនចិន មានបំណង​បណ្តាក់ទុនវិនិយោគ​បង្កើតរោចក្រដំឡើងយានយន្តនៅកម្ពុជា
ប្រតិភូវិនិយោគិនចិន មានបំណងសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគ និងកាលានុវត្តភាពវិនិយោគ បទប្បញ្ញត្តិពាក់​ព័ន្ធនឹងវិស័យយានយន្តនៅកម្ពុជា។

ដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក.អ.ក. និងអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន ដែលមានបំណងសែ្វងយល់អំពី​កាលានុវត្តភាព និងបរិយាកាសវិនិយោគ ព្រមទាំងសិក្សាលម្អិតអំពីនីតិវិធីនិងបទប្បញ្ញត្តិពាក់ព័ន្ធនានាក្នុងការសម្រេចចិត្តបណ្ដាក់​ទុនវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ត នៅកម្ពុជា។

មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តប្រកបដោយភាពទាក់ទាញលើសកម្មភាពវិនិយោគ​ក្នុងវិស័យនេះ ក៏ដូចជាយន្តការផ្ដល់កិច្ចសម្រួលការវិនិយោគបរទេស និងក្នុងស្រុក ដូចមានចែងក្នុងច្បាប់​ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស លោកក៏បានលើកឡើងអំពីផែនទីបង្ហាញ​ផ្លូវការអភិវឌ្ឍន៍​វិស័យយានយន្ដ និងអេឡិចត្រូនិកនៅកម្ពុជាដែលជាឧបករណ៍ សម្រាប់វិនិយោគិនក្នុង​ការស្វែងយល់អំពីសក្ដានុ​ពលរបស់វិស័យយានយន្ត និងអេឡិចត្រូនិកក្នុងបរិកបទនៃការអភិវឌ្ឍនៅកម្ពុជា, បញ្ហាប្រឈម និងវិធានការ​គន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​ក៏បានលើកទឹកចិត្តឱ្យគណៈប្រតិភូពិនិត្យលទ្ធភាពក្នុង​ការដាក់ពាក្យស្នើសុំវិ​និ​យោគឱ្យបានឆាប់ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមាពីកញ្ចប់លើកទឹកចិត្តស្របតាមច្បាប់ជាធរមាន។

ជាការឆ្លើយតប វិនិយោគិនចិន បានថ្លែងអរគុណជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសម្រួលវិនិយោគ​តាមរយៈ​ការរៀបចំ និងសម្របសម្រួលកិច្ចពិភាក្សានាពេលនេះប្រកបដោយភាពស្និទ្ធស្នាល ហើយគណៈប្រតិភូបាន​សម្តែងនូវភាពវិជ្ជមានក្នុងការបន្តពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពក្នុងការបណ្តាក់​ទុនវិនិយោគ​របស់ខ្លួននៅលើទីតាំងវិនិយោគប្រកបដោយសក្ដានុពលនាពេលដ៏ខ្លីខាងមុខ៕

The post វិនិយោគិនចិន មានបំណង​បណ្តាក់ទុនវិនិយោគ​បង្កើតរោចក្រដំឡើងយានយន្តនៅកម្ពុជា appeared first on Kampuchea Thmey Daily.

១១ខែឆ្នាំនេះ CDC បានអនុម័តជាង ២០០គម្រោង បង្កើតការងារប្រមាណ ២១ម៉ឺនកន្លែង
នៅក្នុងរយៈពេល១១ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC) បានអនុម័តគម្រោង​វិនិយោគចំនួន ២០៣គម្រោង មានទុន ២៤៥៩,០៥លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ២១៥០៦៨ កន្លែង។ ចំនួននេះបើធៀបទៅនឹងរយៈពេល១១ខែដូចគ្នាកាលពីឆ្នាំ២០២២ មានការកើនឡើង៥១គម្រោង។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ ២០៣​ក្នុងនោះ ខែមករាឆ្នាំ២០២៣ មាន១០គម្រោង មានទុនចំនួន ៩៩,៤លានដុល្លារ បង្កើតការងារបានចំនួន ១៧១២៩​កន្លែង។ ខែកម្ភៈមាន១៧គម្រោងមានទុន ៩៨,៨លានដុល្លារ និងបង្កើតការងារបានចំនួន ២២៧៨៤កន្លែង។ ខែមីនា មាន៧គម្រោងមានទុន ៣៣,៧លានដុល្លារ ផ្តល់ការងារបានចំនួន ៦៦៦៩កន្លែង។ ខែមេសា មាន ២០គម្រោងមានទុន ២៤៧,៧លានដុល្លារ ផ្តល់ការងារបាន ១៧៧២៣កន្លែង។

ចំណែកខែ ឧសភា មាន១០ គម្រោង មានទុន ៦០,១៤លានដុល្លារ ដោយផ្តល់ការងារបាន១៣៩៨៧កន្លែង, ខែមិថុនា មាន៣០ គម្រោងមានទុន ៤០៧,៦លានដុល្លារ ដោយផ្តល់ការងារបាន ៣៧៧៨១នាក់ ខែកក្កដា មាន៩គម្រោង មានទុន៧៧លានដុល្លារ ដោយផ្តល់ការងារបាន ១៧០២៩នាក់ ខែសីហាមាន ២៣គម្រោង មានទុន ៤៨៤,៨​លានដុល្លារ បង្កើតការងារបាន ៣៥០៥០កន្លែង ខែកញ្ញាមាន ២៦គម្រោងមានទុន​២៥៦,៤៥លានដុល្លារ​បង្កើតការ​ងារបាន២៧៣៦៥កន្លែង ។

ខែតុលាមាន ៣១គម្រោងមានទុវិនិយោគចំនួន១៨១លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន​១០៨៦០ក​ន្លែង​និងខែវិច្ឆិកាមាន២០គម្រោងមានទុនវិនិយោគចំនួន៦១៣,៤៦​ដុល្លារនិងបង្កើតការងារជូនប្រជាពលរដ្ឋ​ចំនួន​២១២៨០​កន្លែង។

ក្នុងចំណោមគម្រោងចំនួន ២០៣ ក្នុងនោះគម្រោងធំជាងគេ គឺគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០ មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង តាមរូបភាពសាងសង់ អាជីវកម្ម និងផ្ទេរ (BOT) ក្នុងទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារ។ បន្ទាប់មកគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍នៅខេត្តកំពង់ស្ពឺ មានទុនវិនិយោគ​២៥៨​លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល,ខេត្តក្រចេះ​ដែលមានទុនប្រមាណ១៣៨លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្នុង​ទុនវិនិយោគប្រមាណ ៩៥លានដុល្លារ គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់​២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ៩២,២​លានដុល្លារនិងអាចបង្កើត​ការងារ​ជូនប្រជាពលរដ្ឋបានចំនួន ៤៦៤កន្លែង។

គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន២៣៧បន្ទប់នៅរាជធានីភ្នំពេញមានទុនវិនិយោគ៨៤,៥ លានដុល្លារ។ គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំនៅស្រុកស្នួល​ខេត្តក្រចេះក្នុង​ទុនវិនិយោគ​ប្រមាណ៧៣,៤លានដុល្លារ។គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះ​ទទឹងនិងសកម្មភាព​ពាក់ព័ន្ធផ្សេងៗទៀត នៅភូមិកោះស្តេចឃុំកោះស្តេច ស្រុកគិរីសាគរខេត្តកោះកុងក្នុង​ទុនវិនិយោគប្រមាណ៣០​លានដុល្លារ។គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ២៧,៧លានដុល្លារ។ គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយនៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារ។

គម្រោងបង្កើតរោងចក្រផលិតស្បែកជើងនៅខេត្តកំពង់ចាមមានទុនវិនិយោគប្រមាណ ២០,៥លានដុល្លារ។គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡានៅស្រុកអង្គស្នួលខេត្តកណ្តាល ក្នុងទុនវិនិយោគ​ប្រមាណ ១៥,៦លានដុល្លារ។គម្រោងសាងសង់ផ្សារទំនើបនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារនិងគម្រោងបង្កើត រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំង​វិនិយោគស្ថិតនៅភូមិ ត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ ១៣,៣លានដុល្លារ៕

អត្ថបទ ៖ សំអឿន

The post ១១ខែឆ្នាំនេះ CDC បានអនុម័តជាង ២០០គម្រោង បង្កើតការងារប្រមាណ ២១ម៉ឺនកន្លែង appeared first on Kampuchea Thmey Daily.

១០ខែឆ្នាំនេះ CDC អនុម័តជាង ១៦០​គម្រោងមានទុន​ប្រមាណ ១ ៨០០ លានដុល្លារ
នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC) បានអនុម័តគម្រោង​វិនិយោគចំនួន ១៦១គម្រោង មានទុន១៨២០,២លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ២១៥៣៤៨កន្លែង។ ចំនួននេះបើធៀបទៅនឹងរយៈពេល១០ខែដូចគ្នាកាលពីឆ្នាំ២០២២ឃើញថា កើនឡើង១៧គម្រោង។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ១៦១ ក្នុងនោះ ខែ មករាឆ្នាំ២០២៣ មាន ១០គម្រោងមានទុនចំនួន ៩៩,៤លានដុល្លារបង្កើតការងារ​បានចំនួន​១៧១២៩​កន្លែង។

ដោយឡែក សម្រាប់ខែ កុម្ភៈមាន ១៧គម្រោងមានទុន៩៨,៨លានដុល្លារនិងបង្កើតការងារបានចំនួន២២៧៨៤កន្លែង។ខែមីនាមាន៧គម្រោងមានទុន៣៣,៧លានដុល្លារផ្តល់ការងារបានចំនួន៦៦៦៩កន្លែង។ខែមេសាមាន ២០គម្រោងមានទុន២៤៧,៧លានដុល្លារផ្តល់ការងារបាន១៧៧២៣កន្លែង។ ខែឧសភាមាន១០គម្រោងមានទុន៦០,១៤លានដុល្លារដោយផ្តល់ការងារបាន១៣៩៨៧កន្លែង ខែមិថុនាមាន៣០គម្រោងមានទុន៤០៧,៦លានដុល្លារដោយផ្តល់ការងារបាន៣៧៧៨១នាក់ ខែកក្កដាមាន៩គម្រោងមានទុន៧៧លានដុល្លារដោយផ្តល់ការងារបាន១៧០២៩នាក់ ខែសីហាមាន២៣គម្រោង​មានទុន៤៨៤,៨លានដុល្លារបង្កើតការងារបាន៣៥០៥០កន្លែង ខែកញ្ញាមាន២៦គម្រោងមានទុន២៥៦,៤៥លានដុល្លារបង្កើតការងារបាន២៧៣៦៥កន្លែង ។​

ក្នុងចំណោមគម្រោងចំនួន១៦១ក្នុងនោះគម្រោងធំជាងគេគឺ គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍នៅ​ខេត្តកំពង់ស្ពឺមាន​ទុនវិនិយោគ២៥៨លានដុល្លារ ។បន្ទាប់គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល,ខេត្តក្រចេះដែលមានទុនប្រមាណ១៣៨លានដុល្លារ។គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅ​ស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារ។គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូន​ថាមពលអគ្គិសនី តង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ​ក្នុងទុនវិនិយោគប្រមាណ​៩២,២​លានដុល្លារនិងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន

៤៦៤កន្លែង។គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន២៣៧បន្ទប់នៅរាជធានីភ្នំពេញ​មានទុនវិនិ​យោគ៨៤,៥ លានដុល្លារ។គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំនៅស្រុកស្នួល​ខេត្តក្រចេះក្នុង​ទុនវិនិយោគ​ប្រមាណ៧៣,៤លានដុល្លារ។គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍​លើកោះទទឹង និងសកម្មភាព​ពាក់ព័ន្ធផ្សេងៗទៀត នៅភូមិកោះស្តេចឃុំកោះស្តេច ស្រុកគិរីសាគរខេត្តកោះកុងក្នុងទុនវិនិយោគ​ប្រមាណ៣០លានដុល្លារ។គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ២៧,៧លានដុល្លារ។

គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយនៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ២៦លានដុល្លារ។គម្រោងបង្កើត​រោងចក្រផលិតស្បែកជើងនៅខេត្តកំពង់ចាមមានទុនវិនិយោគប្រមាណ ២០,៥លានដុល្លារ។គម្រោងបង្កើត​រោងចក្រផលិតនិងផ្គុំដំឡើងបន្ទះសូឡានៅស្រុកអង្គស្នួលខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ​១៥,៦លានដុល្លារ។គម្រោង​សាង​សង់ផ្សារទំនើបនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារ និងគម្រោង​បង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក…) ពីដែកនិងប្លាស្ទីកនៅខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០,៧លានដុល្លារ៕

អត្ថបទ៖ សំអឿន

The post ១០ខែឆ្នាំនេះ CDC អនុម័តជាង ១៦០​គម្រោងមានទុន​ប្រមាណ ១ ៨០០ លានដុល្លារ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនចំនួន៧ បោះទុនវិនិយោគជាង ៣៨លានដុល្លារ នៅខេត្តកំពង់ស្ពឺ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តអនុម័តឱ្យក្រុមហ៊ុនចំនួន៧ បង្កើតរោងចក្រកាត់ដេរ ផលិតស្បែកជើង ផលិតថ្នាំលាបពណ៌ បោកគក់ និងផលិតកាបូបគ្រប់ប្រភេទ លើទុនវិនិយោគសរុបប្រមាណ ៣៨.២លានដុល្លារ ដោយបានបង្កើតការងារ ៧៥៧៥នាក់ នៅខេត្តកំពង់ស្ពឺ។

គម្រោងបង្កើតរោងចក្រទាំង៧នេះ រួមមាន៖

១-“SHCA GARMENT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៥១កន្លែង។

២-“ZHENSEN SHOES (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៣៨កន្លែង។

៣-“NAN TONG TONG SHENG FOOTWEAR CO., LTD.” គម្រោងវិនិយោគបង្កើតរោងចក្រផលិត ស្បែកជើង (Slippers) គ្រឿងបន្សំស្បែកជើង កាត់ដេរសម្លៀកបំពាក់ និងកម្រាលគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។

៤-“JIN LU YUAN ENERGY ENVIRONMENT PROTECTION INDUSTRY CO., LTD.” គម្រោងបង្កើតរោងចក្របោកគក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិនក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៣០កន្លែង។

៥-“YUAN ZHENG COATING MATERIAL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រ ផលិតថ្នាំលាបពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៦កន្លែង។

៦-“SUNDLY CLOTHING INTERNATIONAL (CAMBOIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤០២កន្លែង។

៧-“ANYU (CAMBODIA) BAGS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤១ គីទ្បូម៉ែត្រ១៣ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៥០កន្លែង។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺជាខេត្តដែលទទួលបានគម្រោងបង្កើតរោងចក្រច្រើនបំផុត និងមានតម្រូវការកម្លាំងពលកម្មច្រើន។ បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួនជិត ៤០០ កន្លែង ក្នុងនោះវិស័យកាត់ដេរមានចំនួនជាង ២០០ កន្លែង មានកម្មករសរុបជាង ១៥ ម៉ឺននាក់៕

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“WP SPORTS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីទ្បា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៥០កន្លែង។

៦-“HYPER HOPE NUTRITION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំង​វិនិយោគស្ថិត​នៅផ្លូវជាតិលេខ១ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤ លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារបានចំនួន ១៩១កន្លែង។

៧-“LUMINOUS CLOUD HOME DECOR CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់រវាង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៤៥កន្លែង។

៩-“JIAN QUAN XING ENTERPRISE CO., LTD.” គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៦៨កន្លែង។

១១-“HAOLIDA (CAMBODIA) FASHION CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ​ស្ថិតនៅផ្លូវជាតិលេខ៤១ ភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគ ប្រមាណ ៥,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៨១កន្លែង។

The post ក្រុមហ៊ុនចំនួន៧ បោះទុនវិនិយោគជាង ៣៨លានដុល្លារ នៅខេត្តកំពង់ស្ពឺ appeared first on Kampuchea Thmey Daily.

កម្ពុជា ទទួលបានគម្រោងបង្កើតរោងចក្រថ្មី​ចំនួនបី តម្លៃជិត ១៣លានដុល្លារ
កម្ពុជា ទទួលបានគម្រោងបង្កើតរោងចក្រថ្មីចំនួនបីបន្ថែមទៀត ដែលមានតម្លៃសរុបជិត ១៣លានដុល្លារ នៅខេត្តចំនួនបី រួមមាន ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ ដោយបានបង្កើតការងារថ្មីៗប្រមាណជាង ២ពាន់កន្លែង។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តឱ្យក្រុមហ៊ុនចំនួនបី បង្កើតរោងចក្រផលិតស្រោមជើង ផលិតគ្រឿង​សង្ហារិម​ក្រៅផ្ទះ និងរោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត។

ក្រុមហ៊ុនទាំងបីនេះ រួមមាន៖

១- “JUHAI BAOSHUN (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ដែលមានទីតាំង​វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ​អាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨០៤កន្លែង។

២- “HOME TERRACE CO., LTD.” គម្រោងគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមក្រៅផ្ទះ (មានដូចជា តុ, កៅអី, តង់, អង្រឹង, រនាំងបាំង, រទះដាក់សម្ភារៈ, កៅអីបង់, ឆ័ត្រ…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៨៦ កន្លែង។

៣- “ TECHNO PARK POI PET PVT CO., LTD.” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងទុនវិនិយោគ​ប្រមាណ ២,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៣កន្លែង៕

The post កម្ពុជា ទទួលបានគម្រោងបង្កើតរោងចក្រថ្មី​ចំនួនបី តម្លៃជិត ១៣លានដុល្លារ appeared first on Kampuchea Thmey Daily.

CDC បានអនុម័ត ១៤២គម្រោង បង្កើតការងារជិត ២០ម៉ឺនកន្លែង ៩ខែឆ្នាំនេះ
នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា(CDC )បានអនុម័តគម្រោងវិនិយោគ ចំនួន១៤២គម្រោងមានទុន ១៧៦៤,១៩លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន១៩៥៥១៦កន្លែង។

ចំនួននេះបើធៀបទៅនឹងរយៈពេល៩ខែដូចគ្នាកាលពីឆ្នាំ២០២២ឃើញថា មានការកើនឡើង៩គម្រោងខណៈ៩ ខែ ឆ្នាំ ២០២២ CDCបានអនុម័តគម្រោងវិនិយោគចំនួន ១៣៣ គម្រោង មានទុនជាង ៣១៧៣ លានដុល្លារអាមេរិក និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋចំនួន ​១១០១៧៧៣ ​កន្លែងបណ្ណោះ​។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ១៤២ ក្នុងនោះ ខែមករាឆ្នាំ២០២៣មានគម្រោងវិនិយោគចំនួន១០មានទុនចំនួន៩៩,៤លានដុល្លារ បង្កើតការការជូន ពលរដ្ឋចំនួន១៧១២៩កន្លែង។

ខែកម្ភៈមានគម្រោងវិនិយោគចំនួន១៧ ក្រុមហ៊ុនមានទុនចំនួន៩៨,៨លានដុល្លារដោយផ្តល់ឱកាសការងារជូនដល់ ប្រជាពលរដ្ឋចំនួន២២៧៨៤កន្លែង។ខែមីនាមានគម្រោងវិនិយោគចំនួន៧ដែលមានទុនចំនួន ៣៣,៧ លានដុល្លារ ដោយផ្តល់ការងារជូនពលរដ្ឋចំនួន៦៦៦៩កន្លែង។ខែមេសាមានគម្រោងវិនិយោគចំនួន២០ក្រុមហ៊ុនមានទុនចំនួន ២៤៧,៧លានដុល្លារផ្តល់ការងារជូនដល់ពលរដ្ឋចំនួន១៧៧២៣កន្លែង។ខែឧសភាមានគម្រោងវិនិយោគចំនួន១០ក្រុមហ៊ុនមានទុនចំនួន៦០,១៤លានដុល្លារដោយផ្តល់ការងារជូនពលរដ្ឋចំនួន១៣៩៨៧កន្លែងខែមិថុនាមានគម្រោងវិនិយោគចំនួន៣០មានទុនចំនួន៤០៧,៦លានដុល្លារដោយផ្តល់ការងារជូន ពលរដ្ឋ៣៧៧៨១នាក់ ខែកក្កដាមានគម្រោងវិនិយោគចំនួន៩មានទុនចំនួន៧៧លានដុល្លារ ដោយផ្តល់ការងារ ជូនពលរដ្ឋ១៧០២៩នាក់ ខែសីហាអនុម័តចំនួន២៣គម្រោងមានទុនចំនួន៤៨៤,៨ លានដុល្លារបង្កើតការងារបានចំនួន ៣៥០៥០កន្លែងនិងខែកញ្ញាអនុម័ត ចំនួន២៦ក្រុមហ៊ុនមានទុនចំនួន២៥៦,៤៥លានដុល្លារ និងបង្កើតការងារជូន​ប្រជាពលរដ្ឋបានចំនួន២៧៣៦៥កន្លែង ។

ក្នុងចំណោមគម្រោងចំនួន១៤២ក្នុងនោះគម្រោងធំជាងគេគឺគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍នៅខេត្តកំពង់ស្ពឺមានទុនវិនិយោគ២៥៨លានដុល្លារ ។បន្ទាប់គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល,ខេត្តក្រចេះដែលមានទុនប្រមាណ១៣៨លានដុល្លារ។

គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារ។គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្ត​ក្រចេះ ក្នុងទុនវិនិយោគប្រមាណ៩២,២លានដុល្លារនិងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន

៤៦៤កន្លែង។គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន២៣៧បន្ទប់នៅរាជធានីភ្នំពេញ​មានទុន​វិនិយោគ​៨៤,៥ លានដុល្លារ។ គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំនៅស្រុកស្នួលខេត្តក្រចេះ​ក្នុងទុនវិនិយោគប្រមាណ៧៣,៤លានដុល្លារ។គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍​លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត នៅភូមិកោះស្តេចឃុំកោះស្តេច ស្រុកគិរីសាគរខេត្តកោះកុងក្នុងទុន​វិនិយោគ​ប្រមាណ៣០លានដុល្លារ។គម្រោង​បង្កើតរោងចក្រកែ​ច្នៃផ្លែស្វាយនៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ​២៦លានដុល្លារ។គម្រោងបង្កើតរោង​ចក្រផលិតស្បែកជើងនៅខេត្តកំពង់ចាមមានទុនវិនិយោគប្រមាណ ២០,៥លានដុល្លារ។

គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡានៅស្រុកអង្គស្នួលខេត្តកណ្តាល ក្នុងទុនវិនិយោគ​ប្រមាណ​១៥,៦លានដុល្លារ។គម្រោងសាងសង់ផ្សារទំនើបនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារនិងគម្រោង​បង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក…) ពីដែក និងប្លាស្ទីកនៅខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០,៧លានដុល្លារ៕

អត្ថបទ ៖ សំអឿន

The post CDC បានអនុម័ត ១៤២គម្រោង បង្កើតការងារជិត ២០ម៉ឺនកន្លែង ៩ខែឆ្នាំនេះ appeared first on Kampuchea Thmey Daily.

ខេត្តព្រះសីហនុ ទទួលបានគម្រោងបង្កើតរោងចក្រ​ចំនួន៣ លើទុនវិនិយោគជាង ៤៦លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនចំនួនបីបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​ខេត្តព្រះសីហនុ លើទំហំទុនវិនិយោគប្រមាណ ៤៦លានដុល្លារ និងបានបង្កើតការងារជូនពលរដ្ឋចំនួនជាង ៨៣៧នាក់។

បើតាម CDC គម្រោងថ្មីចំនួនបីនេះ រួមមាន៖

១. ក្រុមហ៊ុន “HUALE STEEL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ​ចំនួន ៤០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥២៣កន្លែង។

២. ក្រុមហ៊ុន “CAMBODIAN LUHENG PET FOOD CO., LTD.” គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសម្រាប់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១១៩កន្លែង។

៣. ក្រុមហ៊ុន “ULTIMATE MOTION CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសាឡុង និងគ្រឿងសង្ហារិម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩៥ កន្លែង។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ បាននិងកំពុងអភិវឌ្ឍស្ទើរគ្រប់វិស័យ ដោយមានគម្រោងសាងសង់ថ្មីៗជាបន្តបន្ទាប់ ជាពិសេសផ្នែកសំណង់អគារ។ ដោយឡែកគម្រោងបង្កើតរោងចក្រ ពីសំណាក់អ្នកវិនិយោគិនបរទេស ក៏កំពុងសម្លឹង​ឆ្ពោះទៅកាន់ខេត្តជាប់មាត់សមុទ្រមួយនេះផងដែរ៕

អត្ថបទ ៖ សួស សិត

The post ខេត្តព្រះសីហនុ ទទួលបានគម្រោងបង្កើតរោងចក្រ​ចំនួន៣ លើទុនវិនិយោគជាង ៤៦លានដុល្លារ appeared first on Kampuchea Thmey Daily.