គយចិន Archives - Kampuchea Thmey Daily

ចិនរឹតបន្តឹងច្បាប់លើចំណីអាហារនាំចូល ដោយផ្ដោតលើ​សុវត្ថិភាព
រដ្ឋបាលគយទូទៅចិន​ (GAC)បានប្រកាស​កាលពីសប្ដាហ៍មុន បាន​ប្រកាសថា ចិននឹងរឹតបន្តឹងច្បាប់​លើ​ចំណីអាហារនាំចូល​ ដោយបង្កើនការគ្រប់គ្រងផ្នែក​សុវត្ថិភាព ចាប់ផ្ដើមពីថ្ងៃទី ១ មិថុនា។

​ក្រោយ​ការរឹតបន្តឹងនោះ ​ចិននឹងអនុវត្តប្រព័ន្ធចុះបញ្ជីអាជីវកម្មជាផ្លូវការសម្រាប់ក្រុមហ៊ុនផលិតអាហារនាំចូល ដោយជំនួសបទប្បញ្ញត្តិចាស់ដែលបានចូលជាធរមាននៅឆ្នាំ ២០២២។ ​ការអនុវត្តនោះ មានគោលបំណងបង្កើនការត្រួតពិនិត្យសុវត្ថិភាពអាហារបន្ថែមទៀត និងសម្រួលដល់ការនាំចូលអាហារចូលទៅក្នុងប្រទេស។

យោងតាម GAC បទប្បញ្ញត្តិដែលចេញថ្មីនឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តស្តង់ដារសុវត្ថិភាពចំណីអាហារយ៉ាងតឹងរ៉ឹង ការពង្រឹងការគ្រប់គ្រងប្រភពដើម និងការត្រួតពិនិត្យដំណើរការទាំងមូលរួមទាំងបច្ចេកទេសផលិតកម្ម និងកែច្នៃ ប្រវត្តិទិន្នន័យសុវត្ថិភាពចំណីអាហារ​ ក្រុមអ្នកប្រើប្រាស់គោលដៅ និងវិធីសាស្ត្រប្រើប្រាស់​ជាដើម​។

ផលិតផលចំណីអាហារដែលនាំចូលទៅ​ចិន នឹងត្រូវបង្ហាញលេខចុះបញ្ជី​ច្បាស់ៗនៅលើការវេចខ្ចប់ផលិតផល។ អ្នកប្រើប្រាស់អាចស្វែងរកព័ត៌មានអំពីអាជីវកម្មដែលបានចុះបញ្ជីនៅលើប្រព័ន្ធគ្រប់គ្រងសាធារណៈរបស់គយចិន។

ច្បាប់ថ្មី​ផ្អែកលើការវិភាគលើកត្តាដូចជាប្រភពវត្ថុធាតុដើម បច្ចេកទេសផលិតកម្ម និងកែច្នៃ ទិន្នន័យសុវត្ថិភាពចំណីអាហារប្រវត្តិសាស្ត្រ ក្រុមអ្នកប្រើប្រាស់គោលដៅ និងវិធីសាស្ត្រប្រើប្រាស់ ព្រមទាំងគិតគូរពីការអនុវត្តអន្តរជាតិផងដែរ។​

ចំណុចមួយ​គួរឱ្យកត់សម្គាល់​គឺថា បទប្បញ្ញត្តិថ្មីមិនប៉ះពាល់ដល់អាជីវកម្មដែល​ទទួល​បាន​ទទួល​លេខ​កូដ​ចុះបញ្ជីរួចហើយក្រោមបទប្បញ្ញត្តិចាស់នោះទេ។ អាជីវកម្មទាំងនេះ នឹង​ផ្លាស់ប្តូរទៅប្រើយន្តការគ្រប់គ្រងថ្មីដោយមិនចាំបាច់ចុះឈ្មោះឡើងវិញពីដំបូងឡើយ។

រហូតមកដល់បច្ចុប្បន្ន អាជីវកម្មម្ហូបអាហារជាង ៩៦​ ០០០ មកពីប្រទេស និងតំបន់ចំនួន ១៧៨ ត្រូវបានផ្តល់លេខកូដចុះបញ្ជី​ក្នុងប្រទេសចិន។ កាលពីឆ្នាំមុន ការនាំចូលចំណីអាហាររបស់ចិន បាន​កើនឡើងដល់ជាង ១៩១ ​ប៊ីលានដុល្លារអាមេរិក​៕

The post ចិនរឹតបន្តឹងច្បាប់លើចំណីអាហារនាំចូល ដោយផ្ដោតលើ​សុវត្ថិភាព appeared first on Kampuchea Thmey Daily.