គូស្នេហ៍ Archives - Kampuchea Thmey Daily

វត្ថុ ៨យ៉ាង​ គេជឿថា នាំលាភសំណាងឱ្យឆាប់ដល់គូ
ជំនឿក្រៅខ្លួន ជាថាមពលវិជ្ជមានមួយប្រភេទដែលមនុស្សជំនាន់មុននិយមប្រើអស់មកជាច្រើនពាន់ឆ្នាំ ព្រោះវាជាទំនាក់ទំនងពិសេសម្យ៉ាងដែលមិនអាចកាត់ផ្ដាច់ពីការរស់នៅបានឡើយ។ តួយ៉ាង ក្នុងរឿងគូស្រករ ការភ្ជាប់និស្ស័យស្នេហ៍តាមរយៈវត្ថុស័ក្តិសិទ្ធិ គឺជាជំនឿមួយ ដែលគេនិយមធ្វើតៗគ្នា ជាពិសេសសម្រាប់អ្នកដែលចង់ឱ្យខ្លួនឆាប់មានគូ។

១. អណ្ដាតសារិកា (សារិកា លិនថោង)

បន្តោងខ្សែក ដាក់អាណ្ដាតសត្វសារិកា ត្រូវបានគេជឿថា បង្កើនភាពទាក់ទាញ ក្ដីមេត្តា និងសំណាងខាងជីវិតគូ។ វាជួយបង្កើនទំនាក់ទំនង ការចរចា និងនិយាយអ្វីក៏ត្រូវចិត្តមនុស្ស។ ​សូម្បីអ្នកដែលចង់លែងលះ ក៏អាចត្រូវរ៉ូវគ្នាវិញ ប្រសិនពាក់វត្ថុស័ក្តិសិទ្ធិនេះជាប់នឹងខ្លួន។ វាក៏ជាគ្រឿង​អលង្កា​រមាន​ការ​ពេញ​និយម​ក្នុង​ចំណោម​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ ឬ​អ្នក​ដែល​ឧស្សាហ៍​ជួប​បញ្ហា​ការងារផងដែរ។

២. ខ្សែអំបោះក្រហម

អំបោះ​ក្រហម ជាវត្ថុ​នាំ​សំណាង ​តំណាង​ស្នេហា​ដ៏​ពេញ​និយម​ក្នុង​ប្រទេស​ចិន ហុងកុង និងតៃវ៉ាន់។ យោងទៅតាមរឿងព្រេង គេជឿថា មនុស្សដែលកើតមកមាននិស្ស័យជាមិត្ត ១០០ឆ្នាំជាមួយគ្នា តែងតែខ្សែជាប់មកនូវអំបោះពណ៌ក្រហមចងនៅចុងម្រាមដៃ ហើយមនុស្សមិនមែនជាគូ នឹងមិនអាចមើលឃើញនោះទេ។ ដូច្នេះ សម្រាប់អ្នកមិនមានអំបោះក្រហម នៅនឹងដៃ គួរប្រើអំបោះពណ៌នេះជាខ្សែដៃ​ពាក់ជានិច្ច។

៣. បន្តោងគុជ

បើ​និយាយដល់អាគម​មន្ត​ស្នេហ៍​ ប្រជាជន​កោះ​តៃវ៉ាន់ តែងតែមានបន្តោងគុជមួយដាក់តាមខ្លួន ឬពាក់ជាប់នឹងចង្កេះមិនដែលខាន ព្រោះគេជឿថា វាជាវត្ថុស័ក្តិសិទ្ធិដែលអាចទាក់ទាញមនុស្សភេទផ្ទុយឱ្យចូលមកក្បែរ សាងស្នេហ៍ជាគូអនាគត។

៤. បន្តោងខ្សែក

តាមជំនឿប្រទេសមីយ៉ាន់ម៉ា បន្តោងខ្សែក ជានិមិត្តរូប​ជួយ​លើក​កម្ពស់​ជីវិត បង្កើនភាពទាក់ទាញ និងមានតែមនុស្សចោមរោមស្រឡាញ់។ បើ​ធ្វើ​ជំនួញ ឬ​ជួញ​ដូរ​ នឹង​មាន​មនុស្ស​ចិត្ត​ល្អ​ជួយជ្រោមជ្រែងជានិច្ច។

៥. រូបសំណាកព្រះពុទ្ធ

រូបសំណាកព្រះពុទ្ធ ជាគ្រឿងសក្ការរបស់ប្រជាជនថៃ ដែលគេជឿមុតមាំថា ប្រើជាប់ខ្លួននឹងបង្កើនភាពទាក់ទាញ និងក្តីអាណិតស្រឡាញ់ពីមនុស្សជុំវិញខ្លួន។

៦. ថង់ក្រអូប

ថង់ក្រអូប ច្នៃពីក្រណាត់ និងប៉ាក់ផ្កា ជាវត្ថុមានប្រជាប្រិយភាពក្នុងចំណោមភ្ញៀវទេសចរនៅប្រទេសថៃ ព្រោះប្រជាជនដើមជឿថា ​នៅពេល​​គោរព​បូជា​វត្ថុប្រភេទនេះនឹង​មាន​តែសំណាង​ក្នុង​រឿង​ស្នេហា។

៧. ក្រមួនស្នេហ៍

ក្រមួនស្នេហ៍ ជា​វត្ថុ​ស័ក្តិសិទ្ធិ​ពីប្រទេសសចិន សិង្ហបុរី សម្រាប់​អ្នក​នៅ​លីវ មិនថា​ក្នុង​សង្គមអតីតកាល និង​បច្ចុប្បន្នឡើយ។ ប្រើវាកាលណា គេជឿថា អាចជួយបន្ថែមភាពទាក់ទាញ មានតែមនុស្សស្រឡាញ់រាប់អាន ទាក់ទាញ​ភេទ​ផ្ទុយ​គ្នា និងចង​ចិត្តដៃគូមិនឱ្យបែកបែរ។

៨. យ័ន្តស្នេហ៍

យ័ន្តស្នេហ៍ ជាជំនឿរបស់ថៃ ដែលត្រូវបានគេជឿថា ការថ្វាយបង្គំ ឬដាក់វាតាមខ្លួន នឹងបង្កើនភាពទាក់ទាញ និងបង្កើនជោគវាសនាល្អនៃទំនាក់ទំនងស្នេហា។

តើប្រិយមិត្តជឿកម្រិតណាដែរ?

អត្ថបទ៖ សន្យា

ចុចអាន៖ ទិវានៃក្ដីស្រឡាញ់ រើសរុក្ខជាតិ ៤នេះ ជូនមនុស្សពិសេស នឹងផ្ដល់សំណាងដល់ពួកគេ

ចុចអាន៖ ទស្សន៍ទាយជោគជតារាសី ឆ្នាំកំណើតទាំង ១២ អំឡុងខែកុម្ភៈ

The post វត្ថុ ៨យ៉ាង​ គេជឿថា នាំលាភសំណាងឱ្យឆាប់ដល់គូ appeared first on Kampuchea Thmey Daily.

អំណាចនៃស្នេហ៍ពិត នឹងធ្វើឲ្យអ្នកជួបរឿងល្អៗចូលមកក្នុងជីវិត
ហេតុអ្វីបានជាស្នេហា ធ្វើឲ្យយើងចង់ក្លាយជាមនុស្សល្អ? តើ​អំណាច​នៃ​ស្នេហា ពិត​ជា​អាច​កែប្រែ​មនុស្ស​បាន? មនុស្ស​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ស្នេហា​ពិត​ប្រាកដ ​ប្រហែល​ជា​មិន​យល់​ពី​វា​ទេ។ ដែលជាអំណាចនៃសេចក្តីស្រឡាញ់ ជារឿយៗគេនិយាយ​ទាំងវិជ្ជមាន និងអវិជ្ជមាន។

អំណាច​នៃ​សេចក្តីស្រឡាញ់​អវិជ្ជមាន ដូចពាក្យចាស់តែ​ពោល​ថា “សេចក្ដី​ស្រឡាញ់​គឺធ្វើឲ្យខ្វាក់​ភ្នែក”។ ពួកគេ​មិន​ឃើញ​អ្វី​ដែល​គួរ​មើល​ឃើញ​ឡើយ។ ប៉ុន្តែ​ងប់ងុលស្រលាញ់ នឹងធ្វើឲ្យយើងខកចិត្ត ហើយជ្រើសរើសបដិសេធការពិត។​ ចំណែកអំណាច​នៃ​សេចក្តី​ស្រឡាញ់នៅក្នុង​វិធី​វិជ្ជមាន​ មាន​ន័យ​ថា “ស្នេហា​ធ្វើ​ឲ្យខ្ញុំ​ចង់ក្លាយ​ជាមនុស្ស​ល្អ​មួយ​រូប” ទោះបីជា​ដៃគូ​​​មិនសុំ​ឲ្យ​អ្នក​ផ្លាស់​ប្តូរខ្លួន​ឯងក៏ដោយ នោះហើយជាមូលហេតុ​ដែល​ស្នេហា​ ធ្វើឲ្យ​មនុស្ស​ចង់​ក្រោក​ឡើង​ ហើយវា​ក៏អាច​ជះ​ឥទ្ធិពល​ដល់​បេះដូង​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចង់​កែប្រែ​ខ្លួន​ឯង​ខ្លាំង​ដែរ។

ស្នេហា​បង្រៀន​អ្នក​នូវ​អ្វី​មួយ នៅក្នុង​ទំនាក់ទំនង ស្នេហា​នឹង​អនុញ្ញាតឲ្យអ្នក​រៀនអ្វីដែលថ្មី ពេញចិត្ត​ចំពោះអ្វី​ដែល​អ្នក​មិនធ្លាប់គិត​ថា​អ្នក​អាច​រីករាយ។ ដឹងពី​របៀប​ដោះស្រាយ​ជាមួយខ្លួនឯង​ ថា​តើវាជាការឆ្លើយតបរបស់អ្នកចំពោះស្ថានភាពជាក់លាក់ ឬអ្វីៗដែលអ្នកអាច​កែលំអ​បាន។ មួយទៀត​គឺ​បង្ហាញពីទិដ្ឋភាពល្អនៃបុគ្គលិកលក្ខណៈខ្លួនឯង ដែលអ្នកប្រហែល​ជាមិនធ្លាប់បានដឹង។

ស្នេហា​ផ្តល់ឲ្យ​អ្នកនូវទស្សនៈថ្មីៗ មនុស្សធំឡើងជាមួយ​នឹង​ទស្សនៈ គំនិត និងជំនឿលើ​ពិភពលោក​ ដែល​តែងតែ​ប្រកាន់យក​តាមរបៀបនោះ។ រហូតដល់ទស្សនៈ​មួយទៀតលេច​ចេញម​ក។ ជា​ការ​ពិត​ដែល​មនុស្ស​តែងតែបញ្ចប់ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​មាន​ទស្សនៈ​ពិភពលោក​ស្រដៀងគ្នា ប៉ុន្តែ​អ្នក​មិន​ដូចគ្នាទាំងអស់នោះទេ។ មាន​ជំនឿ​ជាច្រើន​ដែល​មនុស្ស​ជាទី​ស្រលាញ់មើលឃើញខុស​ពីអ្នក  ហើយអ្នកមិនចាំបាច់​យល់ព្រម​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ជានិច្ច​នោះ​ទេ។ ប៉ុន្តែ​​គួរ​តែ​មើល​ឃើញ​ថា​មាន​ភាព​ខុស​គ្នា​ វាជួយ​ពង្រីកការយល់ដឹង និងមើលឃើញ​ទស្សនៈ​ថ្មីលើជីវិត។

ស្នេហា​ធ្វើឲ្យ​កាន់​តែ​ភ្លឺ យើង​ធ្លាប់​មានជីវិត​ធ្ងន់ធ្ងរ​ពេក ឬ​តានតឹង​ពេក​រហូតធ្វើឲ្យឈឺចាប់ ប៉ុន្តែ​ប្រសិន​បើ​មាន​ស្នេហា​ល្អ អ្នកនឹងឃើញថាមាន​រឿងគួរឲ្យ​ចាប់អារម្មណ៍ជាច្រើននៅក្នុងជីវិតចូលមក។ គ្រាន់តែ​ឃើញ​មុខ​មនុស្ស​ដែល​យើង​ស្រលាញ់ យើង​នឹង​មានអារម្មណ៍ថា អ្វីៗ​កាន់​តែ​ងាយស្រួល​ដោះស្រាយ។ ភាពតានតឹងក៏តិច ហើយកាន់តែរីករាយជាងមុន វាមិនគ្រាន់តែ​កែលំអ​អាកប្បកិរិយា​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏ដើម្បី​បង្កើន​បុគ្គលិក​លក្ខណៈផងដែរ។

ស្នេហាធ្វើឲ្យ​មានអារម្មណ៍ល្អ ស្នេហ៍ពិតនឹងជួយយឹតយោងគ្នា ហើយតែង​មិន​ចង់​ឲ្យ​រឿង​អាក្រក់​មក​រំខាន​ដល់​ការ​គិត​ពី​សុភមង្គល​ចំពោះ​មនុស្ស​ជា​ទី​ស្រឡាញ់​ឡើយ។ ស្នេហ៍ពិត​​មិន​ឲ្យអ្នកខឹង​និង​ជេរ​ស្តី​ពី​រឿង​មិន​ល្អ​ដល់​ដៃ​គូ ព្រោះ​អ្នក​ក៏​មិន​ចង់​ឲ្យ​គាត់​មាន​អារម្មណ៍​អាក្រក់  ឬមានអារម្មណ៍ព្រួយបារម្ភអំពីអ្នក។ អ្នកនឹងស្ងប់ស្ងាត់ អត់ធ្មត់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​ឯង។

ស្នេហា​គឺ​ជា​កម្លាំង​ជំរុញ ស្នេហាល្អជំរុញអ្នកឲ្យ​ក្លាយជាមនុស្សល្អ ដោយមិនមាន​អារម្មណ៍​សម្ពាធ។ វានឹងនាំអ្នក​ទៅរកតែរឿងល្អជានិច្ច។ ជាការពិត នៅពេលដែលអ្វីៗនៅជុំវិញល្អ នោះចិត្ត​ខាង​ក្នុងនឹងជំរុញអ្នកឲ្យ​មានអារម្មណ៍ល្អ ក្លាយជាមនុស្សល្អ ដើម្បីសម​នឹងទទួល​បានរបស់ល្អ​ដែល​អ្នក​បានជួបប្រទះ និងតបស្នងដល់អ្នកដែលអ្នកស្រលាញ់ ដែល​អាច​នាំអ្នកឲ្យ​ឆ្លងកាត់រឿងអាក្រក់ទាំង​អស់។

ស្នេហាធ្វើឲ្យ​មានអារម្មណ៍ថាបានបំពេញ នៅពេលដែលអ្នកមានស្នេហាល្អ នោះ​នឹង​មិន​មាន​អារម្មណ៍​ថា​បាត់​អ្វី​មួយ​ឡើយ។ ដោយសារតែគូស្នេហ៍​នឹងធ្វើឲ្យយើង​មានអារម្មណ៍គ្រប់យ៉ាង​ដែលយើង​ចង់បាន គឺមានជានិច្ច។ គាត​នឹងជាពាក់កណ្តាលទៀត ដែលជួយបំពេញអ្វីគ្រប់យ៉ាងដែលយើង​មិនធ្លាប់មាន។ បំផុសគំនិតអ្នកឲ្យ​ស្វែងរកការពេញចិត្តដោយខ្លួនឯង។ នេះ​ជា​អ្វី​ដែល​អាច​ឲ្យ​​អ្នក​ដឹង​ថា ​អ្នក​អាច​ក្លាយ​ជា​មនុស្ស​ល្អ​ជាង​មុន។

ស្នេហាជួយឲ្យ​សម្រេចបាននូវគោលដៅ មានគូស្នេហ៍ល្អគឺជាសំណាង មិនថាគោលដៅរបស់អ្នក​ស្ថិតក្នុងជីវិតបែបណា​នោះទេ មនុស្សដែលអ្នកស្រលាញ់ នឹងមិនដែលចោទសួរពីគោលដៅ​របស់អ្នក​ឡើយ។ ដោយសារតែពួកគេយល់ថាគោលដៅ​ទាំងនោះមានសារៈសំខាន់​សម្រាប់​អ្នក។ ទោះបីជាអ្នកមិនដែលពន្យល់ក៏ដោយ។ ពួកគេនឹងមិនព្យាយាមបញ្ឈប់អ្នក​សម្រាប់ហេតុផលអត្មានិយម​នោះទេ។ ពួកគេ​មើល​ឃើញ​សុភមង្គល​ផ្ទាល់​ខ្លួន​របស់​អ្នក​ថា ​សំខាន់​ដូច​ពួកគេ​ដែរ។ ប្រសិន​បើអ្នកសប្បាយចិត្ត គូស្នេហ៍​ក៏​សប្បាយចិត្ត​។

ស្នេហាផ្តល់ឲ្យ​នូវបញ្ហាប្រឈមដើម្បីផ្លាស់ប្តូរខ្លួនឯង ប្រសិន​បើ​កាល​ពី​អតីតកាល អ្នក​បាន​រស់​នៅ​ក្នុង​ហានិភ័យ​ ការ​មាន​ស្នេហា​អាច​ធ្វើ​ឲ្យយើង​ប្រែ​ក្លាយ​ខ្លួន​ឯង ​ទៅ​ជា​មនុស្ស​ដែល​ចេះ​ដឹង​។ ដោយសារតែអ្នកចង់សប្បាយចិត្តជាមួយមនុស្សដែលអ្នកស្រលាញ់ឲ្យ​បានយូរ អ្នកមិនចង់នឹកពេលវេលាជាច្រើនឆ្នាំ ដែលនឹងត្រូវចំណាយជាមួយគាត់។ ហើយ​មិន​ចង់ឲ្យ​ពួកគេ​មាន​ហានិភ័យ​ជាមួយ​អ្នក​ទេ។ អ្នកអាចឈប់ផឹកឈប់ជក់បារី ចាប់ផ្តើមធ្វើលំហាត់ប្រាណ ចាប់ផ្តើមញ៉ាំបន្លែ និងត្រី ថែរក្សាខ្លួនអ្នកឲ្យបានល្អ ចំណាយពេលជាមួយគូស្នេហ៍ច្រើនតាមដែលអាចធ្វើទៅបាន។

ស្នេហាល្អនឹងលើកទឹកចិត្តឲ្យក្លាយជាមនុស្សល្អ មនុស្ស​ដែល​ស្រឡាញ់​ពិត​ប្រាកដ​ ​មិន​អនុញ្ញាតឲ្យយើងបណ្ដោយ​ខ្លួន​ក្នុង​រឿង​អាក្រក់ទេ​។ គូស្នេហ៍ពិត នឹងយកចិត្តទុកដាក់ចំពោះយើងគ្រប់ពេល ហើយតែងប្រាប់ការពិត ឲ្យយើងរៀនកែលម្អខ្លួន។ គ្រប់រឿងទាំងអស់គូស្នេហ៍ពិតតែងលើកទឹកចិត្តអ្នកឲ្យក្លាយជាមនុស្សល្អ​ ហើយក៏មិនមែនសម្រាប់ពួកគេទេ ប៉ុន្តែសម្រាប់ខ្លួនអ្នកនេះហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post អំណាចនៃស្នេហ៍ពិត នឹងធ្វើឲ្យអ្នកជួបរឿងល្អៗចូលមកក្នុងជីវិត appeared first on Kampuchea Thmey Daily.

គូស្នេហ៍ល្បីឈ្មោះលំដាប់ពិភពលោក ៧ គូនេះ ការពិតជាបងប្អូននឹងគ្នាសោះ
ការស្រលាញ់រវាងបងប្អូន និងប្ដីប្រពន្ធជារឿងពីរផ្សេងគ្នា តើការរៀបការអាចទៅរួចរវាងបងប្អូនទេ? ទោះបីជាការរៀបការរវាងបងប្អូនមិនសូវពេញនិយមក៏ដោយ ប៉ុន្តែជំនាន់មុនពិតជាសម្បូរខ្លាំងណាស់រួមមានបុគ្គលល្បីៗខាងក្រោមនេះដែរ ៖

១. ម្ចាស់ក្សត្រី Elizabeth II រៀបការជាមួយព្រះអង្គម្ចាស់ Philip ដែលមានជីលួតរួមគ្នា

ទ្រង់រៀបអភិសេកក្នុងឆ្នាំ១៩៤៧ រហូតដល់ឆ្នាំ២០១៧ ដែលជាឆ្នាំព្រះអង្គម្ចាស់ Philip សោយទិវង្គត ។ ខណៈមានពាក្យចចាមរ៉ាមថា ព្រះអង្គម្ចាស់ Philip ក្បត់ចិត្តម្ចាស់ក្សត្រី ទ្រង់នៅតែស្រលាញ់លះបង់សម្រាប់ព្រះស្វាមីដដែល ។

២. Kevin Bacon និង Kyra Sedgwick ជាបងប្អូនជីដូនមួយសាច់ឆ្ងាយនឹងគ្នា

តារាសម្ដែង Kevin Bacon រៀបការជាមួយ Kyra Sedgwick ក្នុងឆ្នាំ១៩៨៨ ទាំងមិនដឹងខ្លួនថាត្រូវជាបងប្អូននឹងគ្នារហូតដល់រៀបការរួចទើបបែកធ្លាយ ។

៣. លោក Rudy Giuliani រៀបការជាមួយប្អូនជីទួតមួយអស់រយៈពេល ១៤ឆ្នាំ

លោក Rudolph William Louis Giuliani គឺជាអ្នកនយោបាយ និងមេធាវីជនជាតិអាមេរិក ដែលបានបម្រើការជាអភិបាលក្រុងញូវយ៉កទី១០៧ ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០១ ។ ក្នុងឆ្នាំ១៩៦៨ គាត់រៀបការជាមួយប្អូនជីទួតមួយរបស់គាត់ឈ្មោះ Regina Peruggi ប៉ុន្តែក្រោយរៀបការរយៈពេល១៤ឆ្នាំមកនេះ ពួកគេទាំងពីរគ្មានកូនជាមួយគ្នាទេ ។

Regina Peruggi

៤. អ្នកប្រាជ្ញ អាល់បឺត អែនស្ទែន និង Elsa Lowenthal

គាត់បានរៀបការក្នុងឆ្នាំ១៩១៩ ជាមួយប្អូនជីដូនមួយដែលជាប់សាច់ឈាមទាំងខាងម្ដាយផង និងឪពុកផង ។ នេះជាមង្គលការលើកទីពីររបស់អាល់បឺត ជាអកុសល Elsa បានស្លាប់ក្នុងឆ្នាំ១៩៣៦ បាត់ទៅ ។

៥. លោក Franklin D. Roosevelt និង Eleanor Roosevelt ជាប្អូនជីដូនមួយ៥ជំនាន់

Franklin D. Roosevelt ជាប្រធានាធិបតេយ្យទី៣២នៃអាមេរិក មង្គលការរបស់គាត់ធ្វើឡើងក្នុងឆ្នាំ១៩០៥ បន្ទាប់ពីស្នេហាលួចលាក់អស់២ឆ្នាំ ។ ជីវិតអាពាហ៍ពិពាហ៍នេះមានអាយុ ៤០ឆ្នាំ និងផ្ដល់កំណើតដល់កូន ៦នាក់ ។

៦. លោក Jerry Lee Lewis រៀបការជាមួយប្អូនជីដូនមួយឈ្មោះ Myra Gale

Jerry គឺជាអ្នកចម្រៀង អ្នកនិពន្ធចម្រៀង និងជាអ្នកលេងព្យាណូ ជនជាតិអាមេរិក ។ លោកបានរៀបការជាមួយ Myra ក្នុងឆ្នាំ១៩៥៧ កាលនោះអ្នកស្រីទើបតែមានអាយុ ១៣ឆ្នាំប៉ុណ្ណោះ ។ យ៉ាងណាមិញ ចំណងស្នេហ៍គូនេះត្រូវបញ្ចប់ដោយការលែងលះក្នុងឆ្នាំ១៩៧០ ព្រោះអំពើហិង្សាលើផ្លូវកាយ និងផ្លូវចិត្ត ។

៧. លោក Edgar Allan Poe រៀបការជាមួយប្អូនជីដូនមួយឈ្មោះ Virginia Eliza Clemm

Edger ជាអ្នកនិពន្ធជនជាតិអាមេរិក គាត់រៀបការជាមួយ Virginia ពេលនាងអាយុ ១៣ឆ្នាំ និងខ្លួនលោកផ្ទាល់មានអាយុ ១៧ឆ្នាំ ។ ជាក់ស្ដែង អ្នកជីវប្រវត្តិខ្លះនិយាយថា អ្នកទាំងពីរស្រលាញ់គ្នាដូចបងប្អូនទៅវិញ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ តារាប្រុស ៦រូប ហ៊ានបើកចំហចំណងស្នេហ៍ជាមួយមនុស្សស្រីអាយុច្រើនជាងខ្លួន មិនខ្លាចពាក្យរិះគន់

ចុចអាន ៖ មកស្គាល់បុគ្គលល្បីៗទូទាំងពិភពលោក ៩ រូប មាន ជំងឺខ្វាក់ពណ៌

The post គូស្នេហ៍ល្បីឈ្មោះលំដាប់ពិភពលោក ៧ គូនេះ ការពិតជាបងប្អូននឹងគ្នាសោះ appeared first on Kampuchea Thmey Daily.

គូស្នេហ៍ ៤ ប្រភេទ មនុស្សប្រុស-ស្រីតែងប្រថ្នាចង់ជួបទៅថ្ងៃអនាគត
សេចក្ដី​ស្រលាញ់​ស្មោះសរ​ជានិរន្តរ៍​ដល់ចាស់កោងខ្នង ​អ្នកណាៗក៏ប្រាថ្នាចង់បានចូលមក​ក្នុង​ជីវិត។ ព្រោះ​ទំនាក់​ទំនង​ល្អមួយ ត្រូវការភាពឱបក្រសោបឲ្យ​បាន​យូរ យល់ពី​ទុក្ខលំបាករវាង​គ្នា មិនឲ្យម្ខាងៗ​ទៀត​ឯកា។ មិនមែនមាត់ថា ស្រលាញ់ៗ តែទង្វើខុសពីទ្រឹស្ដីឡើយ!

យ៉ាងណាមិញ​ ប្រសិនបើអ្នកបានរកឃើញគាត់ឬនាង​ ដែលសាងតែ​អារម្មណ៍​ល្អ​ៗឲ្យ​គ្នា​ ទទួល​យក​ចរិត​លក្ខណៈ​អាក្រក់​និង​ល្អបាន និង​ បំពេញ​ឲ្យ​គ្នាទៅវិញទៅមក  ចូររក្សាគេទុក កុំឲ្យ​បាត់បង់។

១ មនុស្សដែលមិនរារាំងគោលដៅ​ ឬលើកទឹកចិត្តគ្រប់ពេល

អ្នក​ដែល​អាច​នៅ​ជាមួយ​យើង លើកទឹកចិត្ត​យើង​ក្នុង​គ្រប់​មធ្យោបាយ ដោយ​មិន​រារាំង​យើង​មិនថា​ការងារ អំពី​សង្គមនិយម និង​រឿងរ៉ាវ​នៃ​ជីវិត​របស់​យើង​គ្រប់​ផ្នែក។ នោះ​ចាត់​ទុក​ជា​គូស្នេហ៍ ​ដែល​ត្រៀម​ដើរ​ក្បែរ​យើង​គ្រប់​កាលៈទេសៈ។មនុស្ស​ប្រភេទ​នេះ​ ជា​មនុស្ស​ដែល​ក្លាហាន និង​បើក​ចិត្ត​ទូលាយចំពោះ​គូស្នេហ៍។ គេ​ក៏​ទទួល​យក​ការ​រីកចម្រើន​របស់​គ្នា​ទៅវិញទៅមក​ ដោយ​ស្មោះសរ​ មិន​លម្អៀង ​ឬ​ច្រណែន​ម្ខាងទៀត ​ដោយសារ​ហេតុផល​នានា។

២ មនុស្ស​ដែល​មិន​សួរ​អំពី​អតីតកាល

មាន​គូស្នេហ៍​ជា​ច្រើន​ មាន​បញ្ហា​និងទំនាស់​ដោយសារតែ​ជជីក​សួរ​រកឫសគល់​ពី​​អតីតកាល​គ្នា។ អ្នកណា​ក៏​មាន​អតីតកាល​ជា​របស់ខ្លួន ប៉ុន្តែរឿងខ្លះវាជាឯកជនភាពមិនអាចប្រាប់បាន ​ចំណែក​រឿង​ខ្លះ​ មិន​គួរ​រំលឹក​ឲ្យ​បេះដូង​ពើតផ្សារ​រៀង​ខ្លួន​ឡើយ។ ជា​ពិសេស​អំពី​អតីត​គូស្នេហ៍ ដែល​តែងតែ​ក្លាយ​ជា​បញ្ហា​ធំ​សម្រាប់​គូស្នេហ៍​នា​បច្ចុប្បន្ន​នេះ​​ជាច្រើន។ ដូច្នេះ​ហើយ​ បើ​អ្នក​បាន​ជួបគាត់​ឬនាង ​ដែល​គិត​តែ​ពី​អនាគត​និង​តែង​មាន​ស្នេហា​ល្អ​សម្រាប់​អ្នក​ ហើយ​មិន​ដែល​សួរ​នាំ​ពី​អ្នកចាស់​ នោះ​គេជា​មនុស្ស​ល្អហើយ ​វាក៏បង្ហាញ​ពី​ការ​ទុក​ចិត្ត​របស់​គេ ​មក​លើ​អ្នក​ផង​ដែរ។

៣ អ្នក​ដែល​តែងតែ​យល់​ពី​ទំនាក់ទំនង

ត្រូវ​ទទួល​ស្គាល់​ថា ​ស្នេហា​ក្នុង​សម័យ​បច្ចុប្បន្ន​នេះមាន​ទម្រង់​ជាច្រើន។ អ្នក​ខ្លះ​គ្រាន់​តែ​ជា​មិត្តភ័ក្ដិ​ ឬ​ជាមនុស្ស​ជជែក​របស់គូស្នេហ៍​ប៉ុណ្ណោះ។ ដូច្នេះប្រសិនបើគាត់ឬនាងតែងតែ​យល់ពី​ទំនាក់ទំនង​នេះ​ ហើយ​មិន​ព្យាយាម​ឈ្លានពាន​ឯកជន​ភាព​របស់​អ្នក នោះមានន័យថា ​គាត់​គោរព​សិទ្ធិ​របស់​អ្នក​ ហើយនេះ​គឺ​ជា​មនុស្ស​ល្អ​ដែល​អ្នក​គួរ​តែ​រក្សា ​ប្ដូរ​ឋានៈ​ទៅ​ជា​គូស្នេហ៍​​ដោយ​ភាព​ជឿជាក់បំផុត។

៤ មនុស្ស​ដែល​ស្រប​គំនិត​គ្នា

ភាព​ស៊ី​សង្វាក់​គ្នា ​គឺ​កម្រ​កើតឡើងសម្រាប់​គូស្នេហ៍​ជា​ច្រើន ទំនាស់តិចតួចមិននិយាយ មិនជជែកឲ្យស្របគំនិតគ្នា យូរៗនឹងគរដូចជើងភ្នំមិនខាន។ ប្រសិនបើ​ស្នេហា​របស់​អ្នក ​ជួប​នឹង​អ្នក​មនុស្សដែលងាយ​ចុះសម្រុង​គ្នា​ បញ្ចាក់​បាន​ថា អ្នកជោគជ័យមួយកម្រិតហើយ។ បើ​សិន​​គូស្នេហ៍​នៅតែរក្សា​មនោសញ្ចេតនា ​រក្សា​ភាព​អត់ធន់​និង​ស្រប​គ្នា​ក្នុង​រឿងរ៉ាវ​ដែល​បានកើតឡើងរវាងអ្នកទាំងពីរ​ តាំងពី​ថ្ងៃ​ដំបូង​ ​និង​សព្វថ្ងៃនេះ​នៅតែមិនប្រែប្រួល។ វា​មាន​ន័យ​ថា ​គាត់​បាន​បង្ហាញ​ខ្លួន​យ៉ាង​ច្បាស់​តាំង​ពី​ដើម​មក។ ដូច្នេះ​ហើយ​ ចាត់​ទុក​ថា​ជា​គូស្នេហ៍​ដែល​អាច​ប្រើ​ជីវិត​រួមគ្នា ​ទៅ​ថ្ងៃ​អនាគត​បានឥតគិតច្រើន។

​ត្បិតថា​មនុស្ស​ល្អ​៤​ប្រភេទ​ខាងលើពិបាករក ប៉ុន្តែបើបានជួបហើយ ចូរ​ថែរក្សាឲ្យជាប់ កុំ​ឲ្យបាត់បង់ ​ហើយ​មក​សម្រក់​ទឹកភ្នែក​ស្ដាយ​ក្រោយ​ហួសពេល។ ព្រោះ​អ្នក​ដែល​យល់​ពី​យើង​គ្រប់​ផ្នែក គ្រប់រឿងរ៉ាវ និងព្រមដាក់ខ្លួន​ ហើយ​មិន​អើពើ​នឹង​អតីតកាល នៅ​តែ​ស្រឡាញ់​អ្នក​ជាអ្នកតាំងពីថ្ងៃដំបូង​រហូតដល់​ថ្ងៃ​នេះ ​ចាត់​ទុក​ថា​ជា​មនុស្ស​វិសេសវិសាល​ ពិបាក​ស្វែង​រក​ណាស់​ក្នុង​សង្គម​បច្ចុប្បន្ន។  ជួប​ហើយ​ចូរ​ថែ​ឲ្យ​គង់​ មនុស្ស​ល្អៗ​បែប​នេះ​ ដើរ​មួយ​ផែនដី​សឹង​ថា​រក​មិន​ឃើញ​ផង!

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឃ្លាសារភាពស្នេហ៍ ២៩ ប្រយោគ សម្រាប់អ្នកលួចស្រលាញ់គេតែម្នាក់ឯង

ចុចអាន៖ទំនាក់ទំនងពោរពេញដោយការកុហក ចុងក្រោយ នឹងទទួលបានបែបនេះក្នុងជីវិត

The post គូស្នេហ៍ ៤ ប្រភេទ មនុស្សប្រុស-ស្រីតែងប្រថ្នាចង់ជួបទៅថ្ងៃអនាគត appeared first on Kampuchea Thmey Daily.

តារាប្រុស ៦រូប ហ៊ានបើកចំហចំណងស្នេហ៍ជាមួយមនុស្សស្រីអាយុច្រើនជាងខ្លួន មិនខ្លាចពាក្យរិះគន់
កាល​ពី​មុន ​បុរស​ស្រឡាញ់​មនុស្ស​ស្រី​ចាស់​ជាង​ខ្លួន រមែងត្រូវគេ​​និយាយ​ខ្សឹបខ្សៀវមុខក្រោយមិនឈប់។ យ៉ាងណាមិញ នាពេលបច្ចុប្បន្ន ស្នេហាខុសវ័យ ឬមនុស្សស្រីអាយុច្រើន លែងជារឿងចម្លែកទៀតហើយ ជាពិសេសនៅក្នុងវិស័យសិល្បៈតែម្តង។ ជាក់ស្ដែងតារាប៉ុន្មានគូខាងក្រោមនេះ សុទ្ធសឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងពិភពកម្សាន្ត ប៉ុន្តែពួកគេហ៊ានបើកបង្ហាញពីទំនាក់ទំនងជាសាធារណៈ មិនខ្លាចពាក្យរិះគន់ឡើយ។

Britney Spears និង Sam Asghari

ម្ចាស់ក្សត្រីប៉ុប Britney Spears បានធ្វើឱ្យមហាជនស្ងើចចំពោះទំនាក់ទំនងអាពាហ៍ពិពាហ៍រវាងនាងនិងតារាសម្តែង Sam Asghari កាលពីពេលថ្មីៗនេះ។

គូស្នេហ៍នេះបានស្គាល់គ្នា បន្ទាប់ពីថត MV បទ “Slumber Party” ឆ្នាំ២០១៦ ហើយអ្នកទាំងពីរចាប់ផ្ដើមមានអារម្មណ៍ល្អឱ្យគ្នាទៅវិញទៅមក។ ក្នុង​អំឡុង​ពេល​មាន​ស្នេហា Sam Asghari ធ្លាប់រងការរិះគន់ថា ​ចង់តោង​មិត្ត​ស្រីដើម្បីល្បី ​ជាពិសេសសំឡឹងឃើញទ្រព្យរបស់នាង។ ដោយ​មិន​អើពើពីពាក្យចចាមអារ៉ាម ​មិត្តប្រុសអាយុប្អូន ១៣ឆ្នាំ ក៏បានរៀបការជាមួយ Britney Spears ដោយសុភមង្គល។

Jennifer Lopez និង Ben Affleck

គូស្នេហ៍ Jennifer Lopez និង Ben Affleck បានជួបគ្នាពេលកំពុងថតរឿង “Gigli” ក្នុងឆ្នាំ២០០៣ ។ ពួកគេបានចាប់ផ្តើមទាក់ទងគ្នានៅឆ្នាំ២០០២ ហើយតារាសម្តែង Ben Affleck ក៏បានសុំ Jennifer Lopez ទាក់ទងគ្នានៅចុងឆ្នាំនោះ។ បច្ចុប្បន្ននាងអាយុ ៥៣ឆ្នាំ ខណៈតារាសម្តែង Ben Affleck អាយុ ៥០ឆ្នាំ។

ទោះយ៉ាងណា នៅឆ្នាំ២០២១ អ្នក​ទាំង​ពីរបានប្រកាសបែកគ្នា ប៉ុន្តែនៅដើមឆ្នាំ២០២២ Affleck បានសុំ Lopez រៀបការ ហើយនាងក៏យល់ព្រម។

Goldie Hawn និង Kurt Russell

តារាសម្ដែង Goldie Hawn មានអាយុ ៧៦ឆ្នាំ នៅឆ្នាំនេះ ហើយ Kurt Russell មានអាយុតិចជាងនាង ៥ឆ្នាំ។ អ្នកទាំងពីរបានជួបគ្នាក្នុងឈុត The One and Only, True, Original Family Band កាលពីឆ្នាំ១៩៦៦។

ក្នុងឆ្នាំ១៩៨៣ ពួកគេបានជួបគ្នាជាលើកទីពីរនៅលើឈុត Swing Shift ហើយពេលនោះឯងពួកគេបានលង់ស្រឡាញ់គ្នា។ មុនពេលចូលរោងការ Goldie Hawn បានរៀបការពីរដងហើយ ចំណែកតារាសម្តែង Kurt Russell ជាគូស្នេហ៍ចុងក្រោយ ដែលបន្តរហូតដល់បច្ចុប្បន្ន។

Priyanka Chopra Jonas និង Nick Jonas

គូស្នេហ៍ Priyanka Chopra Jonas និង Nick Jonas ជាគូដ៏ល្បីល្បាញបំផុតនៅក្នុងហូលីវូដ។ រាល់ពេលបង្ហាញមុខនៅមុខប្រព័ន្ធផ្សព្វផ្សាយ អ្នកទាំងពីរធ្វើឱ្យមហាជនសម្ដែងការច្រណែនព្រាត។

គេ​ដឹង​ថា ​តារា​ចម្រៀង​ប្រុស​រូប​នេះ ​មាន​វ័យ​ក្មេង​ជាង​ស្រី​ស្អាត Priyanka Chopra Jonas ១០ឆ្នាំឯណោះ។ អ្នកទាំងពីរបានណាត់ជួបគ្នាជាផ្លូវការ នៅឆ្នាំ២០១៧។ មួយឆ្នាំក្រោយមក ស្នេហានេះបានបញ្ចប់ដោយចំណងអាពាហ៍ពិពាហ៍ ហើយសព្វថ្ងៃអ្នក​ទាំង​ពីរ​​មាន​កូន​ប្រុស​​ម្នាក់ផងដែរ។

Olivia Wilde និង Harry Styles

ថ្មីៗនេះ គេបានឃើញរូបភាពជាច្រើនសន្លឹករបស់ Olivia Wilde និង Harry Styles ដើរចាប់ដៃគ្នានៅតាមដងផ្លូវ។ ​តាមប្រភពគូស្នេហ៍នេះមានគម្លាត​​អាយុ​គ្នា​ ១០​ឆ្នាំ​។

Heidi Klum និង Tom Kaulitz

ក្នុងឆ្នាំ២០១៨ គូស្នេហ៍ Heidi Klum និង Tom Kaulitz ត្រូវបានគេប្រទះឃើញបណ្ដើរគ្នាជាលើកដំបូង។ ក្រោយ​មក​បាន​មួយ​ឆ្នាំ អ្នក​ទាំង​ពីរ​បាន​សម្រេច​ចិត្ត​រៀប​ការ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី។ រឿងរ៉ាវ​ស្នេហា​ខុស​វ័យ​ ១៦​ឆ្នាំនៃគូស្នេហ៍នេះ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សរសើរគ្រប់គ្នា៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ គូស្នេហ៍​តារាល្បីៗ​ ១២​គូ ស្រឡាញ់គ្នាបានយូរបំផុត មិនធ្លាប់លេចឮព័ត៌មានជម្លោះ

ចុចអាន៖ Amber Heard កំពុងវ័ណ្ឌក ព្រោះគ្មានប្រាក់សង Johnny Depp

The post តារាប្រុស ៦រូប ហ៊ានបើកចំហចំណងស្នេហ៍ជាមួយមនុស្សស្រីអាយុច្រើនជាងខ្លួន មិនខ្លាចពាក្យរិះគន់ appeared first on Kampuchea Thmey Daily.

សកម្មភាព ៥ យ៉ាង អាចឈានទៅបែកបាក់គ្នា តែគូស្នេហ៍ជាច្រើនតែងចាត់ទុកធម្មតា
មានគូស្នេហ៍ជាច្រើន តែងបញ្ចប់ទំនាក់ទំនង ក្រោមហេតុផលមានចរិតមិនចុះសម្រុងនឹងគ្នា។ ប៉ុន្តែភាព​មិនចុះសម្រុងនេះ គឺ​ដោយសារតែអ្នកទាំងពីរ ​មិន​ដែល​បើក​ចិត្ត​ទូលាយ​និយាយ​គ្នា​ ហើយ​គិត​ថាបញ្ហាអស់ហ្នឹង ជារឿងតូច​ប៉ុណ្ណោះ។ ជាពិសេស​រឿងតូច​នេះ​ហើយ​ ដែល​កកកុញ​ កើត​ជា​បញ្ហា​ធំ​ឡើង​មក ​រហូត​ចែក​ផ្លូវ​មើល​មុខ​គ្នា​មិន​ត្រង់។

១ តែងសម្លឹង​មើល​តែ​អតីតកាលរវាងគ្នា

គូស្នេហ៍​ដែល​និយម​​ប្រៀបធៀប​ជាមួយ​អ្នក​ចាស់​ ហើយ​តែង​លើក​យក​កំហុស​ពី​អតីតកាល​មក​និយាយ​គ្នា​លេង ចុងក្រោយ​ភាគី​ទាំង​សង​ខាង​ នឹងប្រើ​ជា​លេស​ពេល​មាន​បញ្ហា ហើយធ្វើ​ឲ្យ​មាន​អារម្មណ៍​មិន​ល្អ​ឡើង​មក។ មនុស្ស​ណា​ក៏​មាន​កំហុស​ តែ​ត្រូវ​យក​មក​ជា​មេរៀន។ គួរតែ​ជួយ​គ្នា​ដោះស្រាយ ប៉ុន្តែ​កុំ​នាំ​វា​មក​ធ្វើ​ឲ្យ​ដៃគូ​ម្ខាង​ទៀត ​ខូចចិត្ត​ឲ្យសោះ។

២ មិន​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់

មានរឿងជា​ច្រើន ​ដែល​អ្នក​ចង់និយាយ​ទៅ​កាន់​ដៃគូ​ តែ​ជ្រើសរើស​មិន​និយាយ ហើយរក្សា​ទុក​តែ​ឯង និង​ព្យាយាម​រកវិធីធ្វើវា​តាមរបៀប​ដែល​ខ្លួនឯង​ចង់បានវិញ។ នៅទីបំផុត ​រឿង​ទាំង​នោះ​បាន​បង្ក​បញ្ហា​ធំឡើងមក។ ជាការពិតណាស់ មានរឿងខ្លះ​ពិត​ជា​មិន​សម​ទំនង ​នឹង​និយាយ​ទៅ​កាន់​គូស្នេហ៍​ឡើយ ​តែ​បើ​រឿង​ខ្លះ ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយចិត្ត​ ឬ​មិន​ចូលចិត្ត​ទេ​ចូរ​សាកល្បង​ទល់​មុខ​ជជែក​គ្នា​ដោយ​ស្មោះត្រង់​ ជា​ជាង​ទុក​ចោល។

៣ ពេល​ខូចចិត្ត​យក​អ្នក​ផ្សេង​មក​បញ្ឈឺ​គ្នា

បើ​ធ្វើ​បែបនេះ មិន​បាន​ជួយ​ឲ្យ​ទំនាក់ទំនង​ប្រសើរ​ឡើយ​ តែ​ក៏​អាច​ឈាន​ទៅ​បែកបាក់​គ្នា។ បើ​មិន​ពេញចិត្ត មិនចាំបាច់ទៅរកអ្នកផ្សេងមកជំនួសគ្នានោះទេ។ ជាធម្មតា ជម្លោះ​និង​បញ្ហា​អាចកើតឡើងរវាងគូស្នេហ៍ ប៉ុន្តែយើងត្រូវ​និយាយ​គ្នា​ច្រើន​ជាង​ដាក់​បន្ទុក​ឲ្យ​គ្នា។ មនុស្ស​គ្រប់រូប​គឺជាមនុស្សដែលអាចធ្វើខុស និងរៀនបាន។ កុំ​លើក​ការ​គំរាម​កំហែង ឬ​ពាក្យ​សំដី​បំបាក់​ទឹក​ចិត្តគ្នាឲ្យសោះ។

៤ មិន​ទម្លាប់​គ្រប់គ្រង​អារម្មណ៍​ខឹង​មួយ​ឆាវ

មនុស្សគ្រប់រូបមានថ្ងៃល្អឬអាក្រក់ ហើយ​វានឹងធ្វើឲ្យយើងមានអារម្មណ៍មិនល្អ។ ចៃដន្យ ដៃគូ​របស់យើង​បានបង្កើតរឿងណាមួយឡើងមក ​ក្លាយជា​ការ​ខឹងសម្បារ ​រហូត​មួម៉ៅឡើងមក។ ដូច្នេះ​ចូរ​ព្យាយាម​គ្រប់គ្រង​អារម្មណ៍​របស់អ្នកឲ្យ​បានល្អ​ប្រសើរ​ជាង​ជាង​ជះ​កំហឹង​ឲ្យ​គ្នា។

៥ ការច្រណែន​ ឬ​​ប្រចណ្ឌ​ហួសហេតុពេក

ការ​ច្រណែន​ឬ​ប្រចណ្ឌ​គឺជារឿងធម្មតា លើសពីនេះ វាក៏ជាពេលមួយ គួរឲ្យស្រលាញ់ផងដែរ ។ ប៉ុន្តែ​​បើដៃគូបង្ហាញភាពច្រណែន ​ឬ​ប្រចណ្ឌ​ហួស​ហេតុ​ពេក បើ​ទោះ​ជា​ភាគី​ម្ខាង​ទៀត​មិន​ទាន់​បាន​ធ្វើ​អ្វី​ក៏​ដោយ វា​ក៏​អាចនាំឲ្យ​មាន​ជម្លោះ​ឡើង​មកបានដែរ។ យ៉ាងណាមិញ អាច​ពិបាកបន្តិចក្នុងការនិយាយថាត្រូវធ្វើអ្វី ប៉ុន្តែគន្លឹះ​សំខាន់ គឺត្រូវទុកចិត្តគ្នា ជឿជាក់គ្នា​ទៅវិញ​ទៅ​មក កុំធ្វើអ្វីដែល​ធ្វើឲ្យ​អ្នក​ម្ខាង​ទៀត ​ព្រួយ​បារម្ភហួសហេតុ។

ទោះ​យ៉ាងណា​ បញ្ហា​តូចៗ​នេះ​អាច​និយាយ​បាន​ថា​​មិន​សំខាន់​ឬ ចាត់ទុកវាជារឿងធម្មតា ប៉ុន្តែ​ប្រយ័ត្ន​រឿង​កាក់ល្អិត​នេះ​​កក់​កុញ​ នាំឲ្យ​ឲ្យ​មាន​បញ្ហា​ធំ​។ មាន​តែ​ការ​បើក​ចិត្ត​ព្រម​ទទួល​យក​គ្នា​ ព្រម​និយាយ​ទល់​មុខ​ដោយ​ស្មោះ ​គ្មាន​ការ​លាក់លៀម​ ទើប​អាច​រស់នៅ​មាន​សុភមង្គល​ដូច​គេ។ ភាព​មិន​ស្មោះត្រង់​ នឹង​នាំ​ឲ្យ​អ្នកទាំងពីរ​ឈាន​ទៅ​បែកបាក់​គ្នា​ ទោះ​រឿង​តូច​មួយ​ក៏​ដោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចរិតលក្ខណៈ ៥ យ៉ាង របស់គូស្នេហ៍ ដែលបញ្ចាក់ថា គាត់ស្រលាញ់អ្នកស្មោះខ្លាំង

ចុចអាន៖ទំនាក់ទំនងពោរពេញដោយការកុហក ចុងក្រោយ នឹងទទួលបានបែបនេះក្នុងជីវិត

The post សកម្មភាព ៥ យ៉ាង អាចឈានទៅបែកបាក់គ្នា តែគូស្នេហ៍ជាច្រើនតែងចាត់ទុកធម្មតា appeared first on Kampuchea Thmey Daily.

Miss Universe ៣ រូប ហ៊ានបង្ហាញមុខគូស្នេហ៍ឲ្យអ្នកគាំទ្រស្គាល់ជាសាធារណៈ
មិនត្រឹមតែបញ្ចេញសម្រស់ទាក់ទាញទស្សនិកជននិងអ្នកគាំទ្រប៉ុណ្ណោះទេ តែបវរកញ្ញាចក្រវាឡ ៣ រូបនេះ ក៏ហ៊ានបញ្ចេញមុខបុរសជាគូស្នេហ៍ឲ្យអ្នកគាំទ្រស្គាល់ជាសាធារណៈ។

មួយរយៈចុងក្រោយនេះ វិស័យបវរកញ្ញាកំពុងទទួលបានការគាំទ្រជោគជាំជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ហើយក៏បានធ្វើឲ្យបរទេសចាប់អារម្មណ៍ជាមួយបេក្ខភាពតំណាងប្រទេសមិនថា សម្រស់ ចំណោះដឹង បូករួមនឹងទេពកោសល្យផងដែរ។ ស្របពេលវិស័យនេះកំពុងរីកចម្រើននៅក្នុងប្រទេស ស្រាប់តែបវរកញ្ញាចក្រវាឡ ៣ រូបនេះ បើកមុខបុរសជាគូស្នេហ៍ជាសាធារណៈឲ្យអ្នកគាំទ្រស្គាល់ ដោយមិនខ្លាចការបាត់បង់ប្រជាប្រិយភាព។

១. កញ្ញា ប៊ី សុធារី

កញ្ញា ប៊ី សុធារី អតីតបវរកញ្ញាចក្រវាឡឆ្នាំ ២០១៧ បានបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហាសាច់សឲ្យអ្នកគាំទ្រស្គាល់ ដោយមិនញញើតពីអ្នករិះគន់។

២. កញ្ញា រ៉េត សារីតា

ក្រោយបញ្ចប់ការប្រកួតបវរកញ្ញាចក្រវាឡឆ្នាំ ២០២០ នៅប្រទេសអាមេរិក កញ្ញា រ៉េត សារីតា បានបង្ហាញមុខបុរសគូស្នេហ៍ជនជាតិបរទេសជាសាធារណៈ ដើម្បីជម្រះមន្ទិលសង្ស័យរបស់អ្នកគាំទ្រឲ្យដឹងពីទំនាក់ទំនងស្នេហារបស់ខ្លួន។

៣. កញ្ញា ងិន ម៉ារ៉ាឌី

កាលពីពេលថ្មីនេះ ស្រីតូចច្រឡឹង ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាឡឆ្នាំ ២០២១ បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីភាពស្និទ្ធស្នាលជាមួយគូស្នេហ៍ផ្អើលអ្នកគាំទ្រ ក្រោយជោគជ័យលើឆាតប្រកួតនៅប្រទេសអ៉ីស្រាអែល។

អត្ថបទ៖ ផានិត

The post Miss Universe ៣ រូប ហ៊ានបង្ហាញមុខគូស្នេហ៍ឲ្យអ្នកគាំទ្រស្គាល់ជាសាធារណៈ appeared first on Kampuchea Thmey Daily.

តារាថៃ ៤គូ ​ស្រឡាញ់គ្នាចាក់ទឹកមិនលិច រហូតជាប់ឈ្មោះជាគូស្នេហ៍គំរូ ប្រចាំប្រទេស
ក្នុងវិស័យ​សិល្បៈ តារាៗលង់ស្រឡាញ់គ្នា យើងអាចមើលឃើញ មិនចេះតិចគូនោះទេ។ យ៉ាងណាមិញ គូស្នេហ៍ដែលអាចរក្សាចំណងស្នេហ៍បានយូររហូតដល់ថ្ងៃចូលរោងការ ឬរៀបការនឹងគ្នាបានយូរឆ្នាំ បែរក្លាយទៅជារឿងកម្រទៅវិញ។

ទោះយ៉ាងណា កម្រមិនមែនមានន័យថាគ្មានទេ! ជាក់ស្ដែងតារាប្រុសស្រី ថៃ ៤គូនេះ ជាគូស្នេហ៍ដែលមហាជនចាត់ទុកជាគូស្នេហ៍ឆ្នើម ដែលគួរយកគំរូតាម​​ ជាពិសេសពួកគេមិនដែលលេចឮព័ត៌មានជម្លោះសូម្បីម្ដង។

Mai Davika និង Ter Chantavit

Mai Davika និង Ter Chantavit ត្រូវបានអ្នកគាំទ្រជាច្រើនដាក់នាមជា “គូស្នេហ៍ដ៏ល្អបំផុត ក្នុងវិស័យសិល្បៈថៃ” ព្រោះតារាប្រុសស្រីមួយគូនេះ សុទ្ធតែមានឈ្មោះល្បីល្បាញ ដូចគ្នា។

គូស្នេហ៍​មួយ​គូ​នេះ​បើកបង្ហាញ​ទំនាក់ទំនងជា​សាធារណៈ​ក្នុង​ឆ្នាំ ២០១៨ ហើយ​ទទួល​បាន​មតិរិះគន់ជាច្រើន ក្រោយប្រកាសស្នេហាផ្លូវការ។ ដោយសារតារាប្រុស Ter Chantavit មានអាយុលើស Davika ៩ឆ្នាំ ទើបធ្វើឲ្យពួកគេពិបាកគេចផុតពីការនិយាយដើមរបស់មហាជន។ យ៉ាងណាមិញ ពេលវេលាបានបង្ហាញឲ្យឃើញហើយថា គូស្នេហ៍មួយគូនេះ ពិតជាស្រឡាញ់គ្នាស្មោះ ហើយមកទល់នឹងបច្ចុប្បន្នពួកគេទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីទស្សនិកជន។

យោងតាមព័ត៌មានក្នុងស្រុកជាច្រើនបានឱ្យដឹងថា បើសិនម្ចាស់ប្រេនឬកម្មវិធីចង់ជួលគូស្នេហ៍នេះ ឱ្យផ្សព្វផ្សាយផលិតផល ឬចូលរួមព្រឹត្តិការណ៍ណាមួយ ពួកគេត្រូវចំណាយប្រាក់ចំនួន ៥សែនបាតលើអ្នកទាំងពីរ។

Yaya Urassaya និង Nadech Kugimiya

គូស្នេហ៍​មួយ​គូ​នេះវិញ ក៏មិនអន់ដែរ ពួកគេ​សុទ្ធ​តែ​ជា​ប្រុស​ស្អាតស្រីស្អាត និង​មាន​ទេព​កោសល្យ​ជាមួយ​នឹង​កេរ្តិ៍ឈ្មោះ​សុះសាយមិនចាញ់គ្នា។

ក្នុងឆ្នាំ ២០១០ រឿងភាគ Akkanee’s Heart គឺជាខ្សែភាពយន្តដែលYaya Urassaya និង Nadech Kugimiya សម្ដែងរួមគ្នាលើកដំបូង។ ក្រោយពីរឿងដំបូងចាក់ផ្សាយចប់ អ្នកទាំងពីរតែងតែប៉ះគ្នាជាញឹកញាប់ ក្នុងនាមជាតួឯក រហូតហ្វេននាំគ្នាចំអន់លាន់។ រហូតដល់ឆ្នាំ២០១៩ នៅពេលដែល Yaya បង្ហាញមុខក្នុងកម្មវិធីប្រគុំតន្ត្រីរបស់តារាសម្តែង Nadech លោកបានប្រកាសថា នាងជាគូស្នេហ៍របស់លោក។

Jooy Warattaya និង Push Puttichai

Jooy Warattaya និង Push Puttichai ទទួលបានឱកាសសម្តែងរួមគ្នាលើកដំបូងក្នុងរឿង Bodyguard និងរឿង Superstar ។ ក្រោយមកពួកគេក៏បានស្រឡាញ់គ្នា។ ពេលប្រកាសទំនាក់ទំនងដំបូងៗ គូស្នេហ៍មួយគូនេះ មិនត្រូវបានទស្សនិកគាំទ្រប៉ុន្មានឡើយ ដោយសារតែ Push Puttichai ជាតារាសម្តែងជួរមុខក្នុងប្រទេសថៃ និងមានហ្វេនគាំទ្រច្រើន។ ចំណែកឯក Jooy Warattaya មានវ័យចាស់ជាងមិត្តប្រុសដល់ទៅ ៣ ឆ្នាំ ដែលវាជាបញ្ហាធ្វើឱ្យអ្នកគាំទ្រតែងតែលើកមកវាយប្រហារអ្នកទាំងពីរ។

យ៉ាងណាមិញ ពួកគេនៅតែជ្រើសរើសជឿជាក់ និងកំដរគ្នាទៅវិញទៅមក ដើម្បីជម្នះរាល់ពាក្យចចាមអារ៉ាម។ ចុង​បញ្ចប់​​ពួក​គេបាន​ដឹកដៃគ្នាចូលរោងការ កាលពី​ឆ្នាំ ២០១៨ បន្ទាប់​ពី​ស្រឡាញ់​គ្នា​អស់​រយៈពេល​ ៤​ឆ្នាំ។

Kimmy Kimberley និង Mark Prin

មិន​ខុស​ពី​គូស្នេហ៍​ដទៃ​ឡើយ ពេល​នៅ​ជាមួយ​គ្នា​ដំបូង Kimmy Kimberley និង Mark Prin មិន​បាន​បើកចំហរថាពួកគេ​ជា​គូស្នេហ៍​ឡើយ។

តាមរយៈភាពយន្តដែលធ្លាប់សម្ដែងជាមួយគ្នាជាច្រើនរឿងដូចជា Lovely Maid, Secret Love Online ឬ Journey to Find Love and Justice ។ល។ បានជំរុញឱ្យ Kimberley និង Mark ទទួលបានសេចក្តីស្រឡាញ់ពីទស្សនិកជនពេញទំហឹង និងប្រាថ្នាឱ្យពួកគេក្លាយជាគូស្នេហ៍ពិត។ លុះមកឆ្នាំ២០១២​ សារព័ត៌មានបានចុះផ្សាយថា Kimmy Kimberley និង Mark Prin ជាគូស្នេហ៍នឹងគ្នា។

ស្នេហាពួកគេក៏មានឧបសគ្គជាច្រើនប្រឈមផងដែរ។ ប៉ុន្តែពួកគេតែងប្រឈមមុខនឹងភាពចម្រូងចម្រាស ហើយប្រកាន់ភាពជឿជាក់ និងក្ដីស្រឡាញ់ឱ្យគ្នា ដោយបានរួមរស់ជាមួយគ្នាយ៉ាងស្ងៀមស្ងាត់អស់រយៈពេល ៩ ឆ្នាំមកហើយ។ កាលពីចុងខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ តារាប្រុស Mark Prin បានសុំ Kimberley រៀបការជាផ្លូវការហើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្រោយបាត់បង់កូនប្រុស Ronaldo ប្រកាសឈ្មោះកូនស្រីដែលនៅរស់

ចុចអាន៖ ថៃ តែងតាំងបវរកញ្ញារបស់ខ្លួនឱ្យកាន់តំណែង Miss Grand មីយ៉ាន់ម៉ា ឆ្នាំ២០២២

The post តារាថៃ ៤គូ ​ស្រឡាញ់គ្នាចាក់ទឹកមិនលិច រហូតជាប់ឈ្មោះជាគូស្នេហ៍គំរូ ប្រចាំប្រទេស appeared first on Kampuchea Thmey Daily.