គួន មុំ Archives - Kampuchea Thmey Daily

គួន ម៉ុម កំពុងល្បីទៅលីគកូរ៉េ ចុះនៅទីនោះជា​ទូទៅ​ប្រាក់ខែ​ប៉ុន្មាន?
នាមួយរយៈចុងក្រោយនេះ ហាក់ផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែន ជុំវិញពាក្យចចាមរ៉ាម ដែល ស្មាត់ស្តាំរបស់វិសាខា និងជម្រើសជាតិកម្ពុជា គួន ម៉ុម​ កំពុងចរចាទៅលេងនៅលីគបាល់ទះរបស់ប្រទេស កូរ៉េខាងត្បូង V-League។ ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏មានព័ត៌មានរសើបផងដែរចំពោះ​​ការផ្លាស់ទៅលេងនៅទីនោះ ថាស្មាត់ធំកម្ពស់ ១.៩៨ ម៉ែត្រ នឹងទទួលបានប្រាក់ឈ្នួលដល់ទៅ ១២, ០០០ ដុល្លារអាមេរិក។

គួន ម៉ុម​

ទោះបីជាយ៉ាងណា ព័ត៌មានអំពីរឿងប្រាក់ខែនេះ គួន ម៉ុម​ បានចេញមុខច្រានចោលហើយ ដោយ​បាន​បញ្ជាក់​ថា វាគឺមិនដូចអ្វី ដែលគេបាននិយាយទេ។ ចំពោះព័ត៌មាន ដែល​គាត់កំពុងចរចាទៅលេងនៅលីគរបស់ កូរ៉េខាងត្បូង គាត់បានសារភាពថា វាគឺជារឿងពិតមែន។

ជឿជាក់ថា អ្នកគាំទ្រទាំងអស់ នៅតែមានការងឿយឆ្ងល់ចង់ដឹងចង់ឮ អំពីព័ត៌មានពិតប្រាកដ ថាតើនៅលីគបាល់ទះ V-League ដែលជាលីគដ៏ធំមួយក្នុងពិភពលោក កីឡាករម្នាក់ៗនឹងទទួលបានប្រាក់ឈ្នួលចាប់ពីប៉ុន្មានឡើងទៅ។ យោងតាមការចុះផ្សាយដោយសារព័ត៌មានកូរ៉េខាងត្បូង KOVO ដែល​ជា​វេប​សាយ​ផ្លូវ​ការ​បស់​សមាគម​បាល់ទះ​កូរ៉េ​ខាង​ត្បូង​ បានឱ្យដឹងថា គ្រប់កីឡាករ ទាំងអស់ ដែលបានមកលេងនៅទីនេះ ក្នុងឆ្នាំដំបូង នឹងទទួលបានប្រាក់ឈ្នួលទាបបំផុត ១០ ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ដោយឡែកពេលចូលឆ្នាំទី ២ នឹងឡើងបានដល់ ១២ ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

តាមរយៈប្រភពខាងលើដដែល បានបញ្ជាក់ថា លីគបាល់ទះកូរ៉េខាងត្បូងបច្ចុប្បន្នកំពុងផ្តោតខ្លាំងលើការនាំចូលកីឡាករកូតា អាស៊ី និងអាស៊ីអាគ្នេយ៍​ ដើម្បី​ពង្រឹង​វិស័យ​កីឡា​បាល់ទះ​អាស៊ី​ឲ្យ​កាន់​តែ​រីក​ចម្រើន។ ឥឡូវនេះមានកីឡាករ​អាស៊ី​​ចំនួន ១០០ នាក់ហើយ ដែល​បាន​ដាក់​ពាក្យ​​​ទៅ​លេង​ទីនោះ​។ ក្នុងនោះមានមកពី អ៊ីរ៉ង់ ៤៥ នាក់, អូស្ត្រាលី ១១ នាក់, ឥណ្ឌូនេស៊ី ៩ នាក់, កាហ្សាក់ស្ថាន ៨ នាក់, ប៉ាគីស្ថាន ៤ នាក់, ជប៉ុន ម៉ុងហ្គោលី និងហុងកុង មាន ៣ នាក់ដូចគ្នា។ ចំណែក ថៃ តៃវ៉ាន់ បារ៉ែន និង ៨ ប្រទេសផ្សេងទៀតមាន ២ នាក់ដូចគ្នា។ ខណៈឆាប់ៗខាងមុខ គួន ម៉ុម ទំនងនឹងក្លាយកីឡាករ កម្ពុជា ទី ១ ដែលទៅលេងនៅទីនោះ ប្រសិនបើការចរចាជោគជ័យ៕

កីឡាករលេងនៅលីគ កូរ៉េខាងត្បូង

អត្ថបទ៖ សេម កុសល

The post គួន ម៉ុម កំពុងល្បីទៅលីគកូរ៉េ ចុះនៅទីនោះជា​ទូទៅ​ប្រាក់ខែ​ប៉ុន្មាន? appeared first on Kampuchea Thmey Daily.

គួន មុំ ប្តេជ្ញានាំវិសាខាឆ្ពោះទៅរកមេដាយមាសតេជោលីគ
កីឡាករ​បាល់ទះ​ឆ្នើម គួន មុំ បាន​ប្តេជ្ញា​នាំ​ក្រុម​បាល់ទះ​វិសាខា​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ជើង​ឯក​​​លីគ​បាល់ទះ​កំពូល​កម្ពុជា (តេជោលីគ) រដូវ​កាល​ដំបូង​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នា​ខែ​មករា ឆ្នាំ​២០២៤។

សមាជិក​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា គួន មុំ បាន​បង្ហាញ​អារម្មណ៍​រីក​រាយ​ចំពោះ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​រហូត​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ និងមាន​លទ្ធភាព​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​លីគ​បាល់ទះ​កំពូល​កម្ពុជា​ជា​លើក​ដំបូង។

គួច មុំ បាន​លើក​ឡើង​ថា ៖«ក្នុង​នាម​ខ្ញុំជា​កីឡាករ​ម្នាក់ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំងសម្រាប់​សហព័ន្ធ​យើង​អាចបង្កើត​លីគ​បាន​ជា​លើក​ដំបូង។ នេះ​ជា​ការ​អភិវឌ្ឍ​មួយ​ជំហាន​ទៀត​ដែល​យើង​មិន​ធ្លាប់​មាន​ពី​មុន។ ខ្ញុំ​សង្ឃឹម​ថា លីគ​នេះ​នឹង​ជួយ​អភិវឌ្ឍ​វិស័យ​កីឡា​បាល់ទះ​កម្ពុជា ជំរុញ​ឲ្យ​កម្ពុជា​សំបូរ​ធន​ធានកាន់​តែ​ច្រើន ក្រុម​ជម្រើស​ជាតិ​កាន់​តែ​ខ្លាំង»។​

នៅ​ពេល​សួរ​ថា តើ​លោក​រំពឹង​​​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​សម្រាប់​វិសាខា​ដែល​បាន​ចូល​រួម​ប្រកួត​​តេជោលីគ​លើក​ដំបូង​នេះ? កីឡាករ​ដែល​រួម​ចំណែក​ជួយ​ក្រុម​ជម្រើស​ជាតិ​ឈ្នះ​មេដាយ​ប្រាក់ និង​សំរិទ្ធ​ស៊ីហ្គេម​​បាន​ឆ្លើយ​តប​ថា ៖«ខ្ញុំអត់ទាន់ហ៊ាន​និយាយបែប​ណា​ទេ ពី​ព្រោះ​មាន​ក្រុម​ខ្លាំង​ៗ​ចូល​រួម​ច្រើន។ ការ​ប្រឹង​ប្រែង​ក្រុម​របស់​ខ្ញុំ​គឺ​ដឹង​ថា ឆ្ពោះ​ទៅ​មុខរក​មេដាយ​មាស​ឲ្យ​ទាល់​តែ​បាន​ តែ​លទ្ធផល​​យ៉ាង​ណា​នៅ​ពេល​ខាង​មុខ​អត់ដឹង​ទេ។ ពី​ព្រោះ​ក្រុម​​ខ្លាំងៗ​ច្រើន ពួក​គេ​ក៏​មាន​កីឡាករ​បរទេស ហើយ​យើង​​មាន​កីឡាករ​បរទេស​ដែរ។ មើល​អត់​ទាន់​ដឹង​ អត់​ហ៊ាន​កំណត់​ទុក​មុន​ទេ»។

«ខ្ញុំ​សូម​សំណូម​ពរ​ប្អូន​ៗ អ្នក​គាំទ្រ​​​ដែល​ស្រឡាញ់​ចូល​ចិត្ត​​កីឡា​បាល់ទះ សូម​គាំទ្រ លើក​ទឹក​ចិត្ត​​ដើម្បី​វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​កាន់​តែ​រីក​ចម្រើន»។ គួន មុំ អំពាវ​នាវ​ប្រជា​ពល​រដ្ឋ​​ចូល​រួម​គាំទ្រ​លើក​ទឹក​ចិត្ត​ឲ្យ​បាន​ច្រើន​សម្រាប់​ការ​ប្រកួត​លីគ​បាល់ទះ​កំពូល​កម្ពុជា​ជា​លើក​ដំបូង។

តាម​ការ​គ្រោង​ទុក ការ​ប្រកួត«តេជោលីគ»​​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី១២ ខែ​មករា ដល់​ទី​ថ្ងៃ​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤​ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកមាន​ក្រុម​បាល់ទះ​អាជីព​ចំនួន​៨​ចូល​រួម​ប្រកួតរួម​មាន​ក្រុម​​បាល់ទះ​វិសាខា ​ក្រសួង​មហា​ផ្ទៃ ​បញ្ជាការដ្ឋាន​អង្គរក្ស កងពលធំអន្តរាគមន៍លេខ៣ ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ក្រុម​នគរ​បាល​​ព្រះ​​សីហនុ ក្រុម​​នគរ​បាល​ពោធិ៍​សាត់ និង​ក្រុម​​នគរ​បាល​ខេត្ត​កណ្តាល​។

​ជុំ​ទី​១ ការ​ប្រកួត​ជុំ​​សន្សំ​ពិន្ទុ។ បន្ទាប់​មក​ក្រុម​២​ទាប​ជាង​គេ​ត្រូវ​បាន​កាត់​ចេញ ហើយ​ក្រុម​លេខ​​១​ដល់​៦​ត្រូវ​បន្ត​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ទី២។ ក្រោយ​ចប់​ជុំ​ទី​២ ក្រុម​២​មាន​ពិន្ទុ​ទាប​ជាង​គេ​​ត្រូវ​​កាត់​ចេញ និង​មាន​៤​ក្រុម​ឡើង​ទៅ​ជុំ​ទី​៣​ដែល​ត្រូវ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង២​ក្រុម​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​តែ​ម្តង៕

អត្ថបទ៖ វីរបុត្រ

The post គួន មុំ ប្តេជ្ញានាំវិសាខាឆ្ពោះទៅរកមេដាយមាសតេជោលីគ appeared first on Kampuchea Thmey Daily.