គេងមិនលក់ Archives - Kampuchea Thmey Daily

កុំទុកយូរ! បើគេងមិនលក់រាល់ថ្ងៃ ដល់កម្រិតនេះហើយ គួរទៅជួបពេទ្យ
ធ្លាប់​អត់ ពេល​ដែល​រាងកាយ​យើង​ទន់​អស់​ហើយ ភ្នែក​ក៏​ធ្លាក់​ដែរ យើង​ចង់​គេង​ណាស់ ប៉ុន្តែ​ខួរក្បាល​យើង​មិន​ឲ្យ​គេង​សោះ នៅ​វិលវល់​មិន​ព្រម​សម្រាក​។ ជឿ​ថា មាន​គ្នា​យើង​មិន​តិច​ទេ ដែល​ជួប​ប្រទះ​បញ្ហា​គេង​មិន​លក់​នេះ ទោះ​ខំ​ប្រឹង​ប៉ុនណា​ក៏​គេង​មិន​លក់​ដែរ ហើយ​មាន​ខ្លះ​ទៀត​គេង​មិន​លក់​ស្ទើរ​រាល់​ថ្ងៃ​ដែល​យូរៗ​ទៅ ក្លាយ​ជា​បញ្ហា​គេង​មិន​លក់​រ៉ាំ​រ៉ៃ​ក៏​មាន។

បញ្ហា​គេង​មិន​លក់​រ៉ាំ​រ៉ៃ​អាច​បណ្ដាល​ឲ្យ​យើង​ពិបាក​គេង​លក់ ឬ​គេង​លក់​ហើយ តែ​ងាយ​ភ្ញាក់​មក​វិញ ឬ​គេង​លក់​ហើយ តែ​ភ្ញាក់​មក​វិញ ហើយ​គេង​លែង​លក់​ម្ដង​ទៀត​។ល។ បញ្ហា​គេង​មិន​លក់​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​គេង​មិន​ឆ្អែត អស់​កម្លាំង​ទេ វា​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព ការ​បំពេញ​ច​ការងារ និង​គុណ​ភាព​ជីវិត​ថែម​ទៀត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

ចុះ​យើង​គេង​មិន​លក់​ដល់​កម្រិត​ណា ទើប​គួរ​ទៅ​ជួប​គ្រូពេទ្យ​?

ភាគ​ច្រើន គ្នា​យើង​និយម​ញ៉ាំ​ថ្នាំ​ងងុយ​គេង ដើម្បី​ជួយ​ឲ្យ​គេង​លក់ តែ​នេះ​មិន​មែន​ជា​វិធី​ល្អ​ប៉ុន្មាន​ទេ។ វេជ្ជបណ្ឌិត​បន្ត​ថា បើ​យើង​គេង​មិន​លក់​រាល់​យប់ ហើយ​ទម្រាំ​គេង​លក់​ម្ដងៗ​ពិបាក ហើយ​បើ​យើង​ឃើញ​ថា សូម្បី​តែ​នៅ​ពេល​ថ្ងៃ ក៏​យើង​ពិបាក​ផ្ចង់​អារម្មណ៍​ធ្វើ​ការ ហត់​អស់​កម្លាំង​ទៀត​នោះ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​រក​មូល​ហេតុ​ច្បាស់ និង​រក​វិធី​ព្យាបាល មុន​ពេល​វា​ប៉ះពាល់​ទៅ​ដល់​សុខភាព​យើង​បាន។

មនុស្ស​យើង​ម្នាក់ៗ​សុទ្ធ​តែ​ជួប​បញ្ហា​គេង​មិន​លក់​ម្ដង​ម្កាល ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ ងាយ​រង​គ្រោះ​ដោយ​សារ​ជំងឺ​គេង​មិន​លក់​រ៉ាំ​រ៉ៃ​នេះ​ជាង​គេង​ដូច៖

– មនុស្ស​ស្រី (ពិសេស​ស្ត្រី​ពពោះ)

– មនុស្ស​ចាស់ (អាយុ​៦០​ឆ្នាំ​ឡើង)

– មនុស្ស​ស្ត្រេស​ច្រើន គិត​ច្រើន

– មនុស្ស​មាន​កាល​វិភាគ​មិន​ច្បាស់​លាស់ (​ផ្លាស់​ប្ដូរ​ម៉ោង​ធ្វើ​ការ ពិសេស​ការងារ​ពេល​យប់ ឬ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ម៉ោង​ខុស​គ្នា)

ម៉្យាង​វិញ​ទៀត បញ្ហាគេង​មិន​លក់​រ៉ាំរ៉ៃ​ក៏​បង្ក​ជា​ផល​ពិបាក​ច្រើន​គួរ​សម​ទៅ​ដល់​សុខភាព និង​គុណ​ភាព​នៃ​ការ​រស់​នៅ​សព្វ​ថ្ងៃ​របស់​យើង​ដែរ ធ្វើ​ឲ្យ​ការងារ ឬ​ការ​សិក្សា​ធ្លាក់​ចុះ អត្រា​នៃ​ការ​ជួប​គ្រោះ​ថ្នាក់​កើន​ឡើង ប៉ះពាល់​ទៅ​ដល់​ផ្លូវ​អារម្មណ៍ (កើត​ជំងឺ​បាក់​ទឹក​ចិត្ត ជំងឺ​ថប់​បារម្ភ។ល។) និង​អាច​បង្ក​ឲ្យ​កើត​ជំងឺ​បេះ​ដូង ឬ​ជំងឺ​លើស​សម្ពាធ​ឈាម​ជាដើម។​

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ហេតុអ្វីបានជាស្ងាបញឹកញាប់ តើមានគ្រោះថ្នាក់ដល់ជីវិតដែរទេ ?

ចុចអាន៖គន្លឹះល្អៗទាំង ៤ បង្ការជំងឺស្លេកស្លាំងបែបធម្មជាតិ

The post កុំទុកយូរ! បើគេងមិនលក់រាល់ថ្ងៃ ដល់កម្រិតនេះហើយ គួរទៅជួបពេទ្យ appeared first on Kampuchea Thmey Daily.

ហេតុអ្វីបានជាស្ងាបញឹកញាប់ តើមានគ្រោះថ្នាក់ដល់ជីវិតដែរទេ ?
ងងុយគេងបន្ទាប់ពីស្ងាបច្រើនដង​ គឺជា​យន្តការ​មួយ​ដែល​រាងកាយ​ត្រូវការ​ ដើម្បី​យក​អុកស៊ីសែន​ពី​ខ្យល់​ចូល​ទៅ​ក្នុង​ចរន្តឈាម។ ក្នុងពេលជាមួយគ្នា នេះ​វាជួយ​ជំរុញ​កាបូនឌីអុកស៊ីត​នៅ​ក្នុង​ឈាម ដើម្បី​រក្សា​តុល្យភាព​នៃ​រាងកាយ។ វាក៏​កើតឡើងនៅពេល​ដែលរាងកាយ​មិនមានអុកស៊ីសែន​គ្រប់គ្រាន់ ឬមានកាបូនឌីអុកស៊ីតច្រើនពេក ​នៅក្នុងឈាម រហូតដល់ធ្វើ​ឲ្យ​ងងុយដេក។

ការ​ស្ងាប​ច្រើន​ដង​ ​ជា​រឿង​ធម្មតា ​តែ​ស្ថានភាព​ខ្លះ​ យើង​ក៏​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​ច្បាស់​ ព្រោះ​ករណីមួយទៀត ​អាច​ជា​ជំងឺ។

១ ការគេងមិនគ្រប់គ្រាន់

ការគេងមិនគ្រប់គ្រាន់ អាចបណ្តាល​ឲ្យ​ងងុយគេងពេលថ្ងៃ ទោះបីជាវា​មិនធ្ងន់ធ្ងរក៏ដោយ។ ប៉ុន្តែ​អាចប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ វាក៏បង្កហានិភ័យនៃការវិវត្ត​ទៅជាជំងឺធ្ងន់ធ្ងរដូចជា ជំងឺធាត់  បេះដូង ឬ​​ធ្លាក់ទឹកចិត្តជាដើម។ ទោះជាយ៉ាងណាក៏ដោយ ព្យាយាមពិនិត្យមើលខ្លួនឯង​ ប្រសិនបើ​ដូច្នេះ​មែន ចូរ​កែសម្រួល​ទម្លាប់​គេង​របស់​អ្នក និង​កំណត់​កាលវិភាគ​គេង​ថ្មី។

២ ដេក​អត់​លក់

ការគេងមិនលក់ គឺជារោគសញ្ញា​ដែលរាងកាយមានអារម្មណ៍ថា​ចង់គេង ប៉ុន្តែ​មិន​អាចគេង​បានដោយត្រូវ​ចំណាយពេលយូរជាងធម្មតា។ យើង​ងងុយគេង ប៉ុន្តែ​ក្រោក​ពី​ព្រលឹម ឬ​ភ្ញាក់​ឡើង​នៅពាក់កណ្តាល​យប់ និងមិនអាចគេងបានទៀតទេ ធ្វើ​ឲ្យ​រាងកាយ​មាន​អារម្មណ៍​ខ្សោយ ។

ដូច្នេះ​គួរ​ចៀសវាង​ភេសជ្ជៈ​ដែល​មាន​សារធាតុ​រំញោច​ខួរក្បាល ដូចជា ជាតិ​កាហ្វេអ៊ីន ដែល​មាននៅ​ក្នុងតែ កាហ្វេ ភេសជ្ជៈ​ប៉ូវ​កម្លាំង ជាដើម ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​ផឹក គួរ​តែ​ជ្រើសរើស​ផឹក​មុន​ម៉ោង ២រសៀល ព្រោះ​បើ​ផឹក​ក្រោយ​ម៉ោង ២រសៀល អាចបណ្តាល​ឲ្យ​រាងកាយ​មាន​បញ្ហា​គេង​មិន​លក់ ប្រសិនបើ​មាន​ការ​គេង​មិន​លក់​ញឹកញាប់ អ្នក​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ។

៣ ផល​ប៉ះពាល់​នៃ​ថ្នាំ

ក្រុម​មនុស្ស​ដែល​ប្រើថ្នាំ ដូចជាថ្នាំប្រឆាំង​នឹងជំងឺធ្លាក់ទឹកចិត្ត ឬក្រុមថ្នាំថប់បារម្ភ អាចបណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់ ងងុយដេក គេង​មិនលក់។

៤ ផលវិបាក​ពី​ជំងឺ​ដែល​មាន​ស្រាប់

មាន​ជំងឺ​ជា​ច្រើន​ ដែល​ធ្វើ​​ឲ្យ​រាង​កាយ​ស្រវាំង​ជាង​ធម្មតា​ដូច​ជា MS (multiple sclerosis) ដុំ​សាច់​ក្នុង​ខួរក្បាល។ ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺឆ្កួតជ្រូក ជំងឺ​ខ្សោយថ្លើម ជំងឺ​ដាច់សរសៃឈាម​ខួរ​ក្បាល​ស្រួច​ស្រាវ ជាដើម។

វិធី​ព្យាបាល​ការ​អាការ​ស្ងាប​ញឹកញាប់

​ប្រសិនបើ​យើង​ជាមនុស្សម្នាក់ដែល​ស្ងាប​ច្រើន ហើយ​បង្កបញ្ហាដូចជា ងងុយ​ដេក​អំឡុង​ពេល​ធ្វើការ រៀនសូត្រ ឬ​កិច្ចប្រជុំ​ញឹកញាប់ ខាងក្រោម​នេះ​ជា​ដំណោះស្រាយ​មួយ​ចំនួន៖

-គេង​ឲ្យ​បានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់​រាងកាយ ជាធម្មតា ៦-៩ ម៉ោង។
-បន្ត​ធ្វើ​លំ​ហាត់ប្រាណ​​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​រក្សា​រាង​កាយ​​ឲ្យ​​ស្រស់ថ្លា ។
-ផឹកទឹក​ឲ្យ​បានច្រើន ដើម្បី​បន្ថែម​ភាព​ស្រស់ស្រាយ​ដល់រាងកាយ។
-ចៀសវាង​អាហារ​ម្សៅ និង​ជាតិ​ស្ករ​លើស  ព្រោះ​ញ៉ាំ​ម្សៅ និង​ស្ករ​ច្រើន​ពេក​នឹង​ធ្វើ​ឲ្យ​រាងកាយ​ងងុយគេង។

-ដោយសារ​តែ​លំពែង​បញ្ជូន​អាំងស៊ុយលីន​ចេញ​ ដើម្បីរំលាយ​ជាតិស្ករ​ក្នុងបរិមាណច្រើន។ ជា​លទ្ធផល​ កម្រិត​ជាតិ​ស្ករក្នុង​ឈាម​កើន​ឡើង បណ្ដាល​ឲ្យ​ងងុយដេក។
-ក្រោក​ពី​កៅអី នៅ​ពេល​អង្គុយ​នៅ​ក្នុង​ថ្នាក់ អង្គុយ​ក្នុង​ទីតាំង​ដដែល​រយៈពេល​យូរ។
-បដិសេធ ឬ​កាត់​បន្ថយ​គ្រឿងស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន។

យ៉ាងណាមិញ​ ប្រសិនបើ​យើង​បាន​ព្យាយាម​កែតម្រូវ​អាកប្បកិរិយា​អាក្រក់នេះរួច ហើយ​ការ​ងងុយគេង​ញឹកញាប់​ នៅ​តែ​មិន​ប្រសើរ​ឡើង នោះ​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ និង​បន្ត​ការ​ព្យាបាល​នៅ​នឹង​កន្លែង​តែ​ម្ដង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព

ចុចអាន៖អាហារ ៦ ប្រភេទមិនគួរហូបច្រើនពេកនៅពេលល្ងាច ដែលអាចប៉ះពាល់ដល់ដំណេកធ្ងន់ធ្ងរ

The post ហេតុអ្វីបានជាស្ងាបញឹកញាប់ តើមានគ្រោះថ្នាក់ដល់ជីវិតដែរទេ ? appeared first on Kampuchea Thmey Daily.

ជួបបញ្ហាគេងមិនលក់? សាកវិធីដកដង្ហើមដោយប្រើតិចនិក ៤-៧-៨ អាចជួយឱ្យគេងឆាប់លក់
រឿង​ឈឺ​ក្បាល​របស់​មនុស្ស​មួយ​ចំនួន​ធំមិន​ថា​យើង ឬអ្ន​ក​ផ្សេង​ទេ គឺ​ពិបាក​ចិត្ដ​រឿង​គេង​មិន​លក់ ជា​ពិសេស​ពេល​យើង​ត្រូវ​មាន​កម្មវិធី​សំខាន់​ត្រូវ​ចូល​រួម​នៅ​ថ្ងៃ​បន្ទាប់​ តែ​បែរ​ជា​គេង​មិន​​លក់​ទៅ​វិញ​។ ទាក់ទង​នឹង​ការ​គេង​មិន​លក់​នេះ លោក​ស្រី​វេជ្ជ​បណ្ឌិត ចូ បាន​បង្ហាញ​អំពី​វិធី​ដក​ដង្ហើម ដែល​​វិធី​នេះ​អាច​ជួយ​ឲ្យ​យើង​​​គេង​បាន​ឆាប់ និង​គេង​បាន​ស្កប់ទៀត​ផង​។

លោក​ស្រី​វេជ្ជបណ្ឌិត​ខាងលើ​បាន​ហៅ​វិធី​នោះ​ថា តិច​និច ៤-៧-៨ ដែល​តម្រូវ​ឲ្យ​យើង​​ដក​ដង្ហើម​ចូល​ចំនួន ៤វិនាទី រួច​ទប់​ដង្ហើម ៧វិនាទី និង​ដក​ដង្ហើម​ចេញវិញ​ចំនួន​​ ៨វិនាទី។

លោក​ស្រី​​បាន​ណែ​នាំ​ឲ្យ​យើង​​ដក​ដង្ហើម​ចូល​ធម្មតា មួយ​ៗ ហើយ​បន្ទាប់​មក​ ទប់​ដង្ហើម​នោះ​ឲ្យ​បាន ៧វិនាទី។ ក្រោយ​មក​ទៀត​ដក​ដង្ហើម​ចេញ ដោយ​ធ្វើ​មាត់​ឲ្យ​រៀង​ស្រួច​បន្តិច ដូច​យើង​ផ្លំ​ខ្យល់​ចេញ ឲ្យ​បាន​ ៨វិនាទីវិញ​។ ពេល​ខ្លះ​យើង​ពិតជា​​មិន​អាច​ដក​ដងហើម​ចេញ​បានរហូត​ដល់​ ៨វិនាទីមនោះទេ ប៉ុន្តែ​ពេលយើង​​ព្យាយាម​ធ្វើ​វា​កាន់​តែ​ច្រើន នោះ​យើង​​នឹង​អាច​ធ្វើ​​បាន។

លោកស្រី​វេជ្ជ​បណ្ឌិត ចូ ក៏​បាន​ណែ​នាំ​ឲ្យ​យើង​គេង​ផ្ងារ​ដើម្បី​ អនុវត្ត​វិធី​ដក​ដង្ហើម​បែប​នេះ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍បាន​។

ពេលយើង​សាក​ល្បង​អនុវត្ត​វិធីនេះ​លើក​ដំបូង យើង​​អាច​នឹង​មាន​ការ​លំបាកបន្តិច​ ដោយថា​អាច​ពិបាក​ស៊ាំ​ជាមួយ​វា ប៉ុន្តែ​ពេលយើង​​ទម្លាប់​ធ្វើ​​កាន់​តែ​យូរ​ទៅ យើង​​នឹង​អាច​គេង​លក់​បាន​ឆាប់​ជាង​មុន។ ដូច​នេះ​យើង​​ត្រូវ​ព្យាយាម​ធ្វើ​​ឲ្យ​បាន​យូរ​បន្តិច ទើប​​ឃើញ​លទ្ធ​ផល​ល្អ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ដេកអត់លក់ ហាត់ប្រាណពិសេសមួយនេះ អាចឲ្យដេកលក់ស្កប់ស្កល់

ចុចអាន៖ គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព

The post ជួបបញ្ហាគេងមិនលក់? សាកវិធីដកដង្ហើមដោយប្រើតិចនិក ៤-៧-៨ អាចជួយឱ្យគេងឆាប់លក់ appeared first on Kampuchea Thmey Daily.

គ្រូពេទ្យស្រឡាំងកាំង ពេលស្រ្តីម្នាក់អះអាងថា មិនដែលដេកសោះ រយៈពេល៤០ឆ្នាំ
ករណីដ៏ចម្លែកមួយ ដែលស្ត្រីម្នាក់អះអាងថា នាងមិនដែលដេកសោះក្នុងរយៈពេល ៤០ ឆ្នាំមកនេះ បានធ្វើឲ្យក្រុមគ្រូពេទ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

អ្នកស្រី Li Zhanying មកពីខេត្ត Henan ប្រទេសចិនបានអះអាងថា នាងបានដេកលើកចុងក្រោយបំផុត នៅពេលនាងមានអាយុ៥ឆ្នាំ។

ដោយសារតែចង់ដឹងការពិត អ្នកជិតខាងបាននាំនាងលេងបៀរមួយយប់ទាល់ភ្លឺ។ តែអ្នកទាំងនោះ​ មានខ្លះដេកលើតុ ខ្លរត់ទៅផ្ទះ រីឯអ្នកស្រី Li នៅតែបង្ហាញសភាពធម្មតា។

អ្នកស្រីថែមទាំងអាចទប់ទល់បានផងដែរ បើទោះបីជាលេបថ្នាំងងុយដេកក៏ដោយ ហើយបាតុភូតចម្លែកនេះបានធ្វើឲ្យនាងក្លាយជាតារាល្បីក្នុងស្រុក។

ប្តីរបស់នាងឈ្មោះ Liu Suoquin បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការអះអាងរបស់នាងគឺជាការពិត។ គាត់បាននិយាយថា ចាប់តាំងពីអ្នកទាំងពីររៀបការ នាងបានបំពេញការងារផ្ទះជាប្រចាំទោះនៅពេលយប់ងងឹតក៏ដោយ។

នៅពេលគូស្នេហ៍នេះចាប់ផ្តើមគេងលើគ្រែតែមួយ នាងតែងតែលាន់មាត់ថា “ខ្ញុំមិនអាចគេងលក់ទេ!”។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ គ្រូពេទ្យមិនទាន់អាចធ្វើរោគវិនិច្ឆ័យស្ថានភាពរបស់អ្នកស្រី Li បានទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ កូនភ្លោះអាយុ២០ខែ ត្រូវម្តាយទុកក្នុងឡានយូរពេក រហូតដល់ស្លាប់

The post គ្រូពេទ្យស្រឡាំងកាំង ពេលស្រ្តីម្នាក់អះអាងថា មិនដែលដេកសោះ រយៈពេល៤០ឆ្នាំ appeared first on Kampuchea Thmey Daily.

គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព
គេង​មិន​លក់ ម៉ោង២ ម៉ោង ៣ភ្លឺ រាប់យប់ ព្រឹក​ឡើង​គ្មាន​កម្លាំង​នឹង​ក្រោក​ផង កុំ​ថាឡើយ​ទៅ​ធ្វើ​ការ​នោះ។ យ៉ាង​ណា​ ថ្នាំ​ងងុយ​គេង មិនមែន​មិត្តស្និទ្ធ​ស្នាល​ស​ម្រាប់​គ្នា​យើង​មាន​អាការ​គេង​មិន​លក់ ប៉ុន្តែ​បើ​ពិត​ជា​ត្រូវ​ប្រើ​ថ្នាំ​ប្រភេទ​នេះ អ្វី​យើង​ត្រូវ​ដឹង​ច្បាស់​ជាមុន គឺ​ប្រភេទ​ថ្នាំ និង​វិធី​ប្រើ​មាន​សុវត្ថិភាព​ជាមុន​សិន។

១- ប្រភេទ​ថ្នាំ​ងងុយ​គេង

– ថ្នាំ Melatonin៖ នៅពេល​បរិយាកាស​ខាងក្រៅ ចាប់ផ្ដើម​ងងឹត ខួរក្បាល​ចាប់ផ្ដើម​ផលិត​អ័រម៉ូន​មួយ​ប្រភេទ ហៅ​ថា Melatonin។ អ័រម៉ូន​នេះកំណត់​វដ្ដ​នៃ​ការ​គេង ដោយ​បញ្ជា​ទៅ​រាងកាយ ​ដល់ពេល​សម្រាក​ហើយ។ ខួរក្បាលផលិត​អ័រម៉ូន​នេះ​តិច នៅពេលមាន​ពន្លឺ និង​ផលិត​ច្រើន នៅពេល​ងងឹត។ អាយុក៏ពាក់ព័ន្ធ​នឹង​ការ​ផលិត​អ័រម៉ូន​នេះ​ដូច​គ្នា ពេល​​អាយុ​កាន់តែច្រើន ការ​ផលិត​អ័រម៉ូន Melatonin កាន់តែ​តិច។ ថ្នាំជំនួយ​ការ​គេង​ភាគច្រើន មាន​ផ្ទុក​សារធាតុ Melatonin នេះ។ ថ្នាំ​នេះ ល្អ​បំផុត​ពេល​ប្រើ​ក្នុង​ករណី​ដូច​ជា៖

ពេល​ធ្វើ​តាម​យន្តហោះ​រយៈចម្ងាយ​ឆ្ងាយ ហើយ​មាន​ការ​ផ្លាស់ប្ដូរ​ម៉ោង​គេង

ពេលមាន​បញ្ហា​មិន​ងងុយ​គេង នៅពេល​យប់

ពេល​ផ្លាស់ប្ដូរ​ម៉ោង​ធ្វើការ​វេនយប់

– ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន (Sedating Antihistamines)៖ ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន អាច​ប្រើប្រាស់​ជួយ​ដល់យើងមាន​បញ្ហា​គេង​មិន​លក់។ ពិតណាស់ ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន ​អាច​រក​ទិញ​បាន​ដោយមិន​ចាំបាច់​មាន​​វេជ្ជបញ្ជា ត្រូវបាន​ប្រើប្រាស់​ព្យាបាល​អាលែកហ្ស៊ី ហើយ​អាច​បណ្ដាល​ឲ្យ​ងងុយ​គេង។ ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន ជំនាន់​ទី១ ឬ (Sedating Antihistamines) ត្រូវប្រើប្រាស់ ដើម្បី​ជំនួយ​ការ​គេង ឬ​សម្រួល​ភាពតានតឹង និង​ស្មុគស្មាញ។

– ឫស​ដើម Valerian៖ ឫស​ដើម Valerian ត្រូវប្រើប្រាស់​ជា​ឱសថ តាំង​ពី​សម័យ​ក្រិក និងអាណា​ចក្រ ​រ៉ូម មក​ម្ល៉េះ។ ឫស​ដើម​នេះ ជំនួយ​ដល់​ការ​គេង ការ​សម្រាក និង​សម្រួល​ភាព​ស្មុគស្មាញ។ ឫស​ដើម​នេះ យក​ធ្វើជា​តែ ថ្នាំគ្រាប់ សម្រាប់​ផឹក​បាន។

– ថ្នាំ Hypnotics៖ Hypnotics ជា​ក្រុម​ថ្នាំ​ងងុយ​គេង ប៉ុន្តែ​ដើម្បី​អាច​មាន​សិទ្ធិទិញ​ថ្នាំ​នេះ ទាល់តែ​មាន​វេជ្ជបញ្ជា។ ពេទ្យ​នឹងចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើប្រាស់​ថ្នាំ​នេះ ពេល​មាន​បញ្ហា​គេង​មិន​លក់​រយៈពេល​យូរ ព្រោះ​ថ្នាំ​នេះ មាន​ផលប៉ះពាល់​ជាច្រើន៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖៥ យ៉ាងអាចមិនដឹង ហើយប្រើថ្នាំប៉ារ៉ាសេតាម៉ុលខុស ដែលបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត

The post គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព appeared first on Kampuchea Thmey Daily.

មូលហេតុ និងហេតុផលមួយចំនួនដែលបណ្ដាលឲ្យគេងមិនលក់
១) អ្វី​ទៅជា​ការ​គេង​មិន​លក់​?

ការគេងមិនលក់ គឺជាស្ថានភាពដែលយើងពិបាកគេង បើទោះជាយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់គេងក៏ដោយ។ ការ​គេង​មិន​លក់​អាចជា​ការ​គេង​ក្រលក់ ការ​ភ្ញាក់​ច្រើនដង ឬ​ការ​ឆាប់​ភ្ញាក់​ហើយ​គេង​ទៅវិញ​មិន​លក់ ជាដើម​។​

២) អ្វីខ្លះ​ជា​ផលវិបាក​នៃ​ការ​គេង​មិន​លក់​?

​ផលប៉ះពាល់​ខ្លះៗ​នៃ​ការ​គេង​មិន​គ្រប់គ្រាន់​រួមមាន​៖

– ងងុយគេង​នៅពេល​ថ្ងៃ​

– អស់កម្លាំង​

– អារម្មណ៍​មិន​មូល​

– ការចងចាំ​ចុះ​អន់ថយ​

– ពិបាក​សម្រេចចិត្ត​

– ឆាប់​ខឹង​មួម៉ៅ​

– អន្ទះអន្ទែង ងាយ​មាន​គ្រោះថ្នាក់​ផ្សេងៗ ជាដើម​។

៣) អ្វីខ្លះ​ដែល​អាច​នាំ​ឲ្យ​គេង​មិន​លក់​?

​ការ​គេង​មិន​លក់​អាច​បណ្ដាលមកពី​មូលហេតុ​ច្រើនយ៉ាង ដូចជា​៖

– មូលហេតុ​ផ្លូវកាយ​: ក្រពះ​មិន​រំលាយ​អាហារ ការឈឺចាប់​លើ​រាងកាយ ជំងឺ​បេះដូង ជំងឺហឺត​រលាក​ឆ្អឹង​ប្រហោង​មុខ ជាដើម​។​

– មូលហេតុ​ផ្លូវចិត្ត​: មាន​អារម្មណ៍​តានតឹង ព្រួយបារម្ភ​ច្រើន មាន​អារម្មណ៍​ជ្រួលច្របល់ ខឹងសម្បារ មាន​អារម្មណ៍​សោកសៅ ជាដើម​។​

– មូលហេតុ​ទាក់ទង​នឹង​របៀបរបប​រស់នៅ​: ផឹក​កាហ្វេ ឬ​តែ​ច្រើន ផឹកស្រា​នៅពេល​យប់ ហូប​អាហារ​ច្រើនពេក​មុន​ចូល​គេង ជក់បារី​ច្រើន ធ្វើការ​ខ្លាំង​មុន​ចូល​គេង មិនសូវ​បាន​ហាត់ប្រាណ​គេង​ថ្ងៃ​ច្រើន គេង​មិន​ទៀងពេល ជាដើម​។​

– មូលហេតុ​ទាក់ទង​នឹង​បរិស្ថាន​: កន្លែង​គេង​មាន​សំឡេង​រំខាន បរិយាកាស​អាប់អួ កន្លែង​គេង​មាន​ពន្លឺ​ខ្លាំងពេក រស់នៅ​គ្នាច្រើន ជាដើម​។​

៤) ការព្យាបាល​ការ​គេង​មិន​លក់​

​ថ្វីបើ​ការ​គេង​មិន​លក់​ម្ដងម្កាល និង​ក្នុង​រយៈពេល​មួយ​ទៅ​ពីរ​ថ្ងៃ​អាចជា​រឿង​ធម្មតា ដែល​មនុស្ស​គ្រប់គ្នា​អាច​ជួបប្រទះ​ក៏ដោយ​ក្ដី ក៏​ការ​គេង​មិន​លក់​ញឹកញាប់ និង​ក្នុង​រយៈពេល​យូរ ទាមទារ​ឲ្យ​មានការ​ពិគ្រោះ និង​វាយតម្លៃ​ឲ្យ​បាន​ដិតដល់ ដើម្បី​ព្យាបាល​ទៅតាម​មូលហេតុ​ដែល​នាំ​ឲ្យ​គេង​មិន​លក់​។ ការប្រើប្រាស់​ថ្នាំ​ងងុយគេង​ដោយ​ចិត្ត​ឯង មិនមែនជា​ជម្រើស​ល្អ​ទេ ព្រោះ​ការប្រើ​វា​យូរៗ​ទៅ​អាច​បណ្ដាល​ឲ្យ​ប្រើ​លែង​ត្រូវ និង​ត្រូវ​ការប្រើ​ថ្នាំ​កាន់តែច្រើន​ទៅៗ​។​

​ប្រសិនបើ​លោកអ្នក​មានការ​រំខាន​ដោយ​បញ្ហា​គេង​មិន​លក់​យូរ សូម​មក​ទទួល​សេវា​ពិគ្រោះ និង​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជា​គុណប្រយោជន៍​ដល់​សុខភាព​៕​

អត្ថបទ៖ រស្មី​

The post មូលហេតុ និងហេតុផលមួយចំនួនដែលបណ្ដាលឲ្យគេងមិនលក់ appeared first on Kampuchea Thmey Daily.

អាហារ ៦ ប្រភេទមិនគួរហូបច្រើនពេកនៅពេលល្ងាច ដែលអាចប៉ះពាល់ដល់ដំណេកធ្ងន់ធ្ងរ
មិនត្រឹមតែកាហ្វេឬភេសជ្ជៈដែលមានជាតិកាហ្វេអ៉ីនទេ ដែលអាចរំខានដល់ដំណេក សូម្បីតែអាហារក៏​អាចប៉ះពាល់ដល់គុណភាពនៃការគេង ដែលនឹកស្មានមិនដល់។

វេជ្ជបណ្ឌិត Thidakan Ruchipattanakul គ្រូពេទ្យឯកទេសរោគសើស្បែកនិងប្រឆាំង​ភាពចាស់នៃមន្ទីរពេទ្យ Samitivej Sukhumvit បានបញ្ជាក់ថា អាហារ ៦ យ៉ាងដែលអ្នកមិនគួរហូប​ច្រើនពេកនៅ​ពេលល្ងាច អាច​មានហានិភ័យនៃការគេងមិនលក់។

១ សូកូឡា មនុស្សជាច្រើនភ្លេចថាសូកូឡាមាន​ជាតិ​កាហ្វេអ៉ីន​ដូច​នៅ​ក្នុង​កាហ្វេ​និង​តែ។ ប្រសិន​បើ​អ្នក​ហូប​ច្រើន​ពេក​វា​អាច​បណ្ដាល​ឲ្យ​គេង​មិន​លក់​ផង​ដែរ។

២ ម្ទេស ជឿ​ឬ​មិន​ជឿ​ថា​ម្ទេស​ក៏​ជា​បញ្ហា។ ជា​លទ្ធផល​សីតុណ្ហភាព​រាងកាយ​ខ្ពស់​អាច​បណ្តាល​ឲ្យ​គេង​មិន​លក់ជាខ្លាំង។

៣ ទឹកផ្លែឈើ វាអាចជារឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បន្តិច ​ដែលអ្នកមិនអាចផឹកទឹកផ្លែឈើសម្រាប់​អាហារ​ពេលល្ងាចឬមុនពេលចូលគេង អាចមិនឲ្យគេងលក់។ ដោយសារ​ទឹកផ្លែឈើ​ជាពិសេសរបស់ជូរៗ អាចបណ្តាល​ឲ្យ​​មនុស្ស​ប្រឈម​នឹង​ការ​ចាល់អាស៊ីត​នៅពេល​យប់។

៤ ឈីស មូលហេតុដែលឈីសអាចបណ្តាល​ឲ្យ​អ្នកគេងមិនលក់ ​គឺ​ដោយសារ​តែ​ប្រភេទ​ឈីស​ខ្លះ​មាន​អាស៊ីដអាមីណូ​ខ្ពស់ tyramin។ ជាលទ្ធផល​ខួរក្បាល​ភ្ញាក់​កណ្ដាល​យប់​ ឬ​គេង​មិន​លក់​តែ​ម្ដង។

៥ ខ្ទឹមនិងខ្ទឹមបារាំង ខ្ទឹមនិងខ្ទឹមបារាំង​គឺជាបន្លែដែលបង្កើនខ្យល់​ក្នុងក្រពះ ដែល​អាចបណ្តាល​ឲ្យ​ហើមពោះនិង​គេងមិនលក់។

៦ ស្រា ក៏អាចធ្វើ​ឲ្យ​អ្នកគេងលក់ដូចគ្នា។ ភាគច្រើនផលប៉ះពាល់នៃជាតិអាល់កុល​ នឹងធ្វើ​ឲ្យ​អ្នកងងុយដេក។​គេងមិនបានស្កប់ស្កល់ ដូច​មាន​អារម្មណ៍ថាមិន​បាន​សម្រាកពេញលេញដែរ។ ព្រោះគ្រឿងស្រវឹងពិតជារំខានដល់វដ្តនៃការគេងបែបធម្មជាតិ​ ដែលបណ្តាល​ឲ្យ​គេងមិនលក់។

ដូច្នេះ​ត្រូវ​ចៀសវាងអាហារដែលបណ្ដាលឲ្យគេងមិនលក់ ដូចដែលបានរៀបរាប់នៅក្នុងអត្ថបទខាងលើនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផឹកទឹកភ្លៀងមានគុណប្រយោជន៍ និងប៉ះពាល់អីខ្លះ?

ចុចអាន៖អនុវត្តគន្លឹះទាំងនេះ ធានាថានឹងបំបាត់ការគេងស្រមុក លែងរំខានដំណេកអ្នកជិតខ្លួន

The post អាហារ ៦ ប្រភេទមិនគួរហូបច្រើនពេកនៅពេលល្ងាច ដែលអាចប៉ះពាល់ដល់ដំណេកធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

ដេក​មិន​លក់​ យូរៗ​អាច​ក្លាយ​ជា​ជំងឺ​ផ្លូវ​ចិត្ត​អត់?
ឥឡូវ​មាន​មនុស្ស​ជាច្រើន​កំពុងតែ​ប្រឈមមុខ​នូវ​បញ្ហា​គេង​មិន​លក់។ តើ​ការ​គេង​មិន​លក់​យូរៗទៅ​អាច​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែរ​ឬ​ទេ? ដើម្បី​ស្រាយ​ចម្ងល់​នេះ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា និង​ជា​​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត​ និង​​បំពាន​គ្រឿងញៀន ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​រៀបរាប់​ដូច​ខាងក្រោម​នេះ៖

គ្រូពេទ្យ​ផ្នែក​វិកល​វិទ្យាថា ​ការ​គេង​មិន​លក់​មកពី​ខួរក្បាល​មិន​បាន​សម្រាក ព្រោះ​មូលហេតុ​ផ្សេង​ៗ​គ្នា ដូចនេះ​ហើយ​បាន​ជា​ត្រូវ​ស្វែង​រក​ពី​ឫសគល់ ដើម្បី​ធ្វើ​យ៉ាង​ណាដោះស្រាយ​ស្ថានភាព​នេះ​បាន។ តែ​លោក​គ្រូ​ពេទ្យ បាន​បញ្ជាក់​ថា​មិន​គួរ​ប្រើប្រាស់​ថ្នាំ​ងុយ​ដេក​ឡើយ គួរតែ​ចាំ​ជួប​ជាមួយ​អ្នក​ជំនាញ​សិន ទើប​អាច​ដឹង​ពី​ស្ថានភាព​ខ្លួន​នា​ពេល​បច្ចុប្បន្ន។

លោក​​ថា “កាលណា​យើង​និយាយ​ពី​រឿង​ដំណេក វា​ធ្វើ​ការ​បែងចែក​ជាច្រើន​ទៀត។ វិបត្តិ​ដំណេក​ខ្លះ​គេង​បាន​តិច​ជាង ៦ ម៉ោង ហើយ​ខ្លះ​ទៀត​លើស​ពី ៨ ម៉ោង។ មួយ​វិញ​ទៀត​អ្នក​ដេក​មិន​លក់​មកពី​ជំងឺ​បេះដូង ឬ​ជំងឺ​ធ្ងន់ធ្ងរ​ដទៃ​ទៀត ធ្វើឲ្យ​មាន​ការ​បារម្ភ​រហូត​ដេក​មិន​លក់​ជាដើម ហើយ​បើ​ធ្លាក់​ទឹក​ចិត្ត​ក៏​ដេក​មិន​លក់​ដែរ”។

ជា​ចុងក្រោយ​លោក​បាន​បញ្ជាក់​ទៀត​ថា ការ​ថែរក្សា​ផ្លូវកាយ​បាន​ល្អ សុខភាព​ផ្លូវ​ចិត្ត​ក៏​ល្អ​ដែរ ហើយ​បើ​ពេល​ជួប​បញ្ហា​ណា​មួយ ត្រូវតែ​ដោះស្រាយ​ឲ្យ​បាន​លឿន​កុំ​អូស​បន្លាយ ឬ​បើ​រឿង​គ្មាន​ប្រយោជន៍ តិចតួចគួរ​បោះបង់​ទៅ ព្រោះ​វា​នឹង​បណ្ដាល​ឲ្យ​យើង​គិត​ច្រើន​អត់​អំពើ។ ចុះ​ចំពោះ​សំណួរ​ថា អាច​វិវត្តជា​ជំងឺ​ផ្លូវ​ចិត្ត ឬ​អត់? លោក​គ្រូ​ពេទ្យថា មាន​ជំងឺ​ផ្លូវចិត្ត​អាច​ធ្វើ​ឲ្យយើង​ដេក​មិន​លក់ តែ​បើ​ការ​ដេក​មិន​លក់​យូរ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ផ្លូវ​ចិត្ត​នោះ លោក​​មិន​​ហ៊ាន​បញ្ជាក់​នោះ​ឡើយ គ្រាន់តែ​ឲ្យរក​ពី​មូលហេតុ​ដែល​​បង្ក​ឲ្យ​គេង​មិន​លក់​ជា​មុន​សិន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្

ចុចអាន៖ គេងគ្រប់ហើយនៅតែអស់កម្លាំង មកពីធ្វើតែរឿងអស់នេះក្នុងជីវិតឲ្យក្លាយជា​ទម្លាប់

ចុចអាន៖ យុវវ័យឥឡូវ ងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?

The post ដេក​មិន​លក់​ យូរៗ​អាច​ក្លាយ​ជា​ជំងឺ​ផ្លូវ​ចិត្ត​អត់? appeared first on Kampuchea Thmey Daily.