គ្រាប់នុយក្លេអ៊ែរ Archives - Kampuchea Thmey Daily

ចិនបញ្ជាក់ពេលវេលាដែលយន្តហោះពិឃាតហោះឆ្លងទ្វីប និងទម្លាក់គ្រាប់នុយក្លេអ៊ែរ​ចូលបម្រើការជាមួយទ័ពអាកាស
យន្តហោះ Xian H-20 របស់ចិនដែលជាយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយធុនធ្ងន់ជាលើកដំបូងរបស់ខ្លួនអាចទៅដល់រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ហើយវាមានសមត្ថភាពហោះហើរហួសទ្វីបមួយនេះផងដែរ ។

យន្តហោះទម្លាក់គ្រាប់បែកដែលកំពុងស្ថិតក្នុងការអភិវឌ្ឍត្រូវបានគេរំពឹងថានឹងចូលបម្រើការងារជាមួយកងទ័ពអាកាសចិនក្នុងឆ្នាំ ២០២៥ ខណៈសមត្ថភាពផ្ទុកគ្រាប់បែករបស់វាមានរហូតដល់ទៅជាង ១០ តោន ។

បើយោងតាមការសិក្សាមួយដែលធ្វើឡើងដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវការពារជាតិ និងសន្តិសុខ Royal United Services បានឲ្យដឹងថា មន្ទីរបញ្ចកោណជឿជាក់ថា យន្តហោះទម្លាក់គ្រាប់បែកនេះនឹងអាចវាយប្រហារលើទីតាំងយោធានៅលើកោះហ្គាម ។ យន្តហោះ​ទម្លាក់​គ្រាប់​បែក​ល្បឿនលឿន​បំផុតមានសមត្ថភាពទៅដល់កោះហាវ៉ៃដែលមានចម្ងាយជាង ៨,០០០ គីឡូម៉ែត្រពីទីក្រុងសៀងហៃ ។

កាលពីខែសីហា ក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា រយៈចម្ងាយរបស់យន្តហោះទម្លាក់គ្រាប់បែកនេះមានប្រហែលជា ៨,៥០០ គីឡូម៉ែត្រជាមួយនឹងការផ្ទុកគ្រាប់ពេញយន្តហោះ ខណៈដែលប្រទេសចិនបាននិយាយថាវាមានចម្ងាយប្រមាណជាង ១០,០០០ គីឡូម៉ែត្រឯណោះ ហើយវាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទៅដល់ទ្វីបអាមេរិក ។

ទន្ទឹមនោះអង្គការស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បាននិយាយថា កងទ័ពអាកាសចិនបច្ចុប្បន្នមានសមត្ថភាពទៅដល់កោះ Kuril ប្រជុំកោះជប៉ុន កោះ Ryukyu កោះតៃវ៉ាន់ ភាគខាងជើងហ្វីលីពីន និងកោះ Borneo ។

បន្ថែមពីនេះយន្តហោះទម្លាក់គ្រាប់បែកថ្មីនេះនឹងពង្រីកសមត្ថភាពដល់កោះ Bonin កោះ Northern Mariana ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងកោះហ្គាមដែលជាទឹកដីរបស់សហរដ្ឋអាមេរិក ។

ក្នុងឆ្នាំ ២០១៧ មន្ទីរប៉ង់តាហ្គោនបាននិយាយថា ប្រទេសចិនបានចូលរួមក្នុងការអភិវឌ្ឍយន្តហោះទម្លាក់គ្រាប់បែកដែលមន្ត្រីរំពឹងថានឹងមានសមត្ថភាពផ្ទុកគ្រាប់នុយក្លេអ៊ែរ ។ យន្តហោះទម្លាក់បែកនេះត្រូវបានគេរំពឹងថានឹងបំពេញនូវសេចក្តីត្រូវការរបស់ប្រទេសចិនដើម្បីអភិវឌ្ឍយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយជំនាន់ថ្មី ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ ArmyNow

The post ចិនបញ្ជាក់ពេលវេលាដែលយន្តហោះពិឃាតហោះឆ្លងទ្វីប និងទម្លាក់គ្រាប់នុយក្លេអ៊ែរ​ចូលបម្រើការជាមួយទ័ពអាកាស appeared first on Kampuchea Thmey Daily.