គ្រោះមហន្តរាយធម្មជាតិ Archives - Kampuchea Thmey Daily

​​គ្រោះមហន្តរាយ​​ធម្មជាតិ​​កាន់តែអាក្រក់​​បណ្តាល​ឲ្យខាត​​​​​​បង់​​​២៨៨​ប៊ីលាន​​ដុល្លារ​​ក្នុង​ឆ្នាំ​២០២៥
ការ​ប្រែប្រួល​អាកាសធាតុបាន​ជះ​ឥទ្ធិពលយ៉ាង​ខ្លាំង​ ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ ជា«ជំងឺ​គ្រុន​ផ្តាសាយ​អាកាសធាតុ»​​ ដែល​កើត​ឡើង​​ស្ទើរ​តែ​រាល់​ឆ្នាំ​ ដែលបណ្តាល​ឲ្យ​​ខាតបង់​​ប្រាក់ និង​បាន​សម្លាប់​មនុស្ស​ប្រហែល​ ២០០០នាក់ ដោយសារ​តែ​​ព្យុះ​ស៊ី​ក្លូន​ភ្លោះ​នៅ​អាស៊ី ក្នុង​ចំណោម​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​ដ៏​អាក្រក់​បំផុត​ក្នុង​ឆ្នាំ២០២៥។​ នេះ​​បើ​​តាម​​របាយការណ៍សកលលោក ​ Munich Re ​បាន​​ឱ្យ​ដឹង​​កាល​​ពី​​ថ្ងៃ​​ទី​១៣ខែ​មករា។

គ្រោះធម្មជាតិ​នៅចិន។ Reuters

តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក​បាន​ទទួល​រង​នូវ​គ្រោះ​មហន្ត​រាយ​​ធម្មជាតិ​ដ៏​ធ្ងន់​ធ្ងរ​ក្នុង​ឆ្នាំ ២០២៥ ដែល​មាន​អ្នក​ស្លាប់​ចំនួន ១៣ ៦០០នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​ចំនួន​ ១៧ ២០០នាក់​ នៅ​ទូទាំង​ពិភព​លោក​។

គ្រោះ​​មហន្តរាយ​ធម្មជាតិរួមទាំង​ ភ្លើង​ឆេះ​ព្រៃ ទឹក​ជំនន់ និង​ព្យុះ​ធ្ងន់​ធ្ងរ​ បាន​បណ្តាល​ឱ្យ​មាន​ការ​ខាត​បង់​សរុប​ចំនួន ២២៤ប៊ីលានដុល្លារ​អាមេរិក​ដែល​ជា​​ការ​ខាត​បង់​សរុប​ទូទាំង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២៥។​

​របាយ​ការណ៍ Munich Re លើក​ឡើង​ថា គ្រោះ​មហន្ត​រាយ​បណ្តាល​មក​ពី​​​​អាកាស​ធាតុ រួម​ចំណែក​ដល់​ទៅ​​​ចំនួន​៩២ភាគរយ​ នៃ​ការ​ខាតបង់​ទាំង​អស់​ក្នុង​ឆ្នាំ​២០២៥ ​នៅ​ទូ​ទាំង​ពិភព​លោក និង ៩៧ភាគ​រយ​នៃ​ការ​ខាត​បង់សន្តិសុខ​ជាតិ​ទាំង​ជីវិត​មនុស្ស​និង​មុខ​របរ​របស់​ពួក​គេ​។

ការ​កើន​ឡើង​នៃ​សីតុណ្ហភាព​ក្នុង​បរិយាកាស និង​មហាសមុទ្រ​បាន​នាំ​ឱ្យ​​មានព្យុះ និង​ភ្លៀង​ធ្លាក់​កាន់​តែ​ខ្លាំង ​ដែល​កត្តាគ្រោះធម្មជាតិ​នោះ​ត្រូវបាន​អ្នកវិទ្យាសាស្រ្ត​ព្រមាន​​​​យ៉ាងខ្លាំងថា បណ្តាលមក​ពី​​ការ​ដុតឥន្ធនៈហ្វូ​ស៊ីល​ដែល​ត្រូវ​បាន​គេ​កំណត់​ថា​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

លោក Tobias Grimm ប្រធាន​អ្នក​វិទ្យាសាស្ត្រ​អាកាស​ធាតុ​នៃ​វិទ្យាស្ថាន​ Munich Re បាន​និយាយ​ថា៖«ការ​ប្រែ​ប្រួល​អាកាស​ធាតុ​បាន​ពង្រីក​ខ្លួន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់​តែ​​ធ្ងន់​ធ្ងរ​​ទៅៗ ជា​ពិសេស​នៅ​ឆ្នាំ២០២៥ ហើយ​វា​នឹង​បន្ត​ទៅ​មុខ​» ។

លោក​បាន​ប្រាប់​កាសែត The Straits Times ថា៖ «ភព​ផែន​ដី​របស់​យើង​មាន​ជំងឺ​គ្រុន​ក្តៅហើយ​ ចំណែក​កម្តៅ​​កាន់​តែ​កើន​ឡើង ​បង្កើត​​ឱ្យ​មានការ​ប្រែប្រួល​​អាកាស​​ធាតុ​ ដែល​​បំផ្លិចបំផ្លាញលោក​» ។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា នៅ​ទូទាំង​ពិភព​លោក ក្នុង​រយៈ​ពេល១២ខែ​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​កន្លែង​ដែល​ក្តៅ​បំផុត​ទី​បី​ បន្ទាប់​ពី​ឆ្នាំ២០២៤ និង២០២៣។

​របាយការណ៍ Munich Re បាននិយាយថា​ គ្រោះមហន្តរាយធម្មជាតិប្រចាំឆ្នាំបាន​បង្ក​ឱ្យ​មានការខាតបង់ធានារ៉ាប់រង​ ពីគ្រោះមហន្តរាយនេះចំនួនសរុប ១០៨ប៊ីលាន​ដុល្លារនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៥ និង​ការ​រក​ឃើញ​មួយ​ឆ្នាំ​ផ្សេង​ទៀត​ជា​មួយ​នឹង​ការ​ខាត​បង់ប្រាក់​​ជាង ១០០ប៊ីលានដុល្លារ៕

ប្រែសម្រួល៖ ណឺ មិនា

The post ​​គ្រោះមហន្តរាយ​​ធម្មជាតិ​​កាន់តែអាក្រក់​​បណ្តាល​ឲ្យខាត​​​​​​បង់​​​២៨៨​ប៊ីលាន​​ដុល្លារ​​ក្នុង​ឆ្នាំ​២០២៥ appeared first on Kampuchea Thmey Daily.

​ទឹកជំនន់​​ធ្ងន់ធ្ងរ​នៅ​សុងខ្លា​ លិច​ព្រលានយន្តហោះ​ ហាតយ៉ៃ នៅភាគខាងត្បូងថៃ​​
នាយករដ្ឋមន្ត្រី​ថៃ​ ត្រៀម​ធ្វើដំណើរ​ទៅកាន់​​​ខេត្ត​​​​ហាតយ៉ៃ (Hat Yai) ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស ខណៈ​ដែល​​​​​ទឹកជំនន់​កំពុង​វាយប្រហារ​យ៉ាងខ្លាំង សូម្បី​​ព្រលានយន្តហោះ ក៏រង​ការ​លិចលង់​ដែរ។​

​អ្នកដំណើរ​ធ្វើដំណើរ​នៅ​ព្រលានយន្តហោះ​ហាតយ៉ៃ​។​The Nation

​យោ​ងសារព័ត៌មានថៃ Khaosod ​នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) នឹង​ធ្វើដំណើរ​ទៅ​កាន់​​ខេត្ត ហាតយ៉ៃ (Hat Yai) ម្តងទៀតនៅរសៀលថ្ងៃទី​​២៣ខែ​​​វិច្ឆិកា​នេះ​ ​ដើម្បី​ផ្តល់​ការ​លើក​ទឹកចិត្ត​ដល់​​ការ​ជួយសង្គ្រោះ​ប្រយុទ្ធ​ប្រឆាំង​​ទឹកជំនន់​ដែល​​កំពុង​វាយប្រហារ​នៅខេត្តភាគខាងត្បូង​នោះ។

តាមការ​ចេញ​ផ្សាយ​របស់​សារ​ព័ត៌មានថៃ នាយករដ្ឋមន្ត្រីថៃ កំពុង​ពន្លឿន​ការ​រំដោះទឹក​ ហើយ​រំពឹង​ថា​នឹង​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​រយៈពេល​៣-៤​ថ្ងៃ បើ​មិន​មាន​ភ្លៀង​ធ្លាក់។ លោក​បញ្ជា​ឲ្យ​បើក​ប្រាក់​សំណង​ជូន​ពលរដ្ឋ​ជា​បន្ទាន់ ដោយ​មិន​រង់ចាំ​ការ​​វាយតម្លៃ​​ការ​​ខូចខាត​នោះ​ទេ។

​​​ជាមួយ​គ្នា​នេះ តាមការចេញផ្សាយ​របស់​សារ​ព័ត៌មាន The Nation ក្រុម​ហ៊ុន​អាកាស​ចរណ៍​​អន្តរជាតិ​ទៅកាន់​​ព្រលានយន្តហោះហាតយ៉ៃ បាន​ប្រកាស​ពី​វិធានការ​​​​​ជួយ​អ្នកដ​​ល់​អ្នកដំណើរ​ដែលធ្វើដំណើរទៅកាន់ហាត​យ៉ៃ​ផងដែរ​។

​ទឹក​ជំនន់​បាន​វាយប្រហារ​ខេត្តសុងខ្លា នៅភាគខាងត្បូង​ថៃ​យ៉ាងខ្លាំង សូម្បី​ភាគី​ម៉ាឡេស៊ី​ដែលស្ថិតនៅជិត​​តំបន់ភាគខាងត្បូង​ថៃ​ក៏​រង​ផល​ប៉ះពាល់​​ខ្លាំងក្លា​ដែរ ដោយ​ក្នុង​នោះ​ ប្រជាជន​ម៉ាឡេស៊ី​​​ប្រមាណ​៤០០០​គ្រួសារ​​​​បានរង​ផល​ប៉ះពាល់​​ដោយត្រូវជម្លៀស​ចេញ​​៕​

ទឹកជំនន់​លិច​នៅខេត្តសុងខ្លា​។

The post ​ទឹកជំនន់​​ធ្ងន់ធ្ងរ​នៅ​សុងខ្លា​ លិច​ព្រលានយន្តហោះ​ ហាតយ៉ៃ នៅភាគខាងត្បូងថៃ​​ appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី សន្យាកៀរគរដៃគូ ដើម្បីផ្តល់ជំនួយមនុស្សធម៌ជួយកម្ពុជាក្នុងកិច្ចការគ្រោះមហន្តរាយ
រដ្ឋមន្រ្តីទទួលបន្ទុកការងារគ្រោះមហន្តរាយ នៃប្រទេសឥណ្ឌូនេស៊ីលោក DR. SUHARYANTO បញ្ជាក់ជំហរប្តេជ្ញាចិត្ត នឹងខិតខំជំរុញដៃគូពាក់ព័ន្ធរួមទាំងអគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ(AHA Center) ដើម្បីផ្តល់ជំនួយមនុស្សធម៌ជួយកម្ពុជាក្នុងការងារគ្រោះមហន្តរាយ។

ការសន្យានេះ ធ្វើឡើងនៅក្នុងពិភាក្សាការងារទ្វេភាគីជាមួយលោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីរៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ ក្នុងឱកាសលោក DR. SUHARYANTO អញ្ជើញធ្វើទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានបង្ហាញការប្តេជ្ញាចិត្ត និងគាំទ្រលើកិច្ចសហប្រតិបត្តិការការងារគ្រោះមហន្តរាយរវាងប្រទេសទាំងពីរ។ នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះវត្តមានរបស់ភាគីឥណ្ឌូណេស៊ី ដែលបានចំណាយពេលដ៏មានតម្លៃដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៥។

កម្ពុជាជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ានក៏ទទួលរងនឹងមុខសញ្ញាគ្រោះមហន្តរាយធម្មជាតិ និងហានិភ័យនៃគ្រោះមហន្តរាយដែលកើតឡើងជាញឹកញាប់ដូចប្រទេសផ្សេងៗនៅក្នុងតំបន់ផងដែរ។ ជាពិសេសគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង ក៏ដូចជារងឥទ្ធិពលខ្យល់ព្យុះដែលបណ្តាលឱ្យខេត្តមួយចំនួនរងការខូចខាត ផលដំណាំ សត្វគោ ក្របី ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់អាយុជីវិតពលរដ្ឋជាដើម។

សូមជម្រាបថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (AMMDM-13) និងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ (ACDM-47) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំ AMMDM-13 និងកិច្ចប្រជុំ ACDM-47 បម្រើជាវេទិកាថ្នាក់តំបន់សម្រាប់ប្រទេសសមាជិកអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយនិងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ បង្កើនភាពធន់ និងលើកកម្ពស់ការត្រៀមរៀបចំតាមរយៈការកសាងសមត្ថភាព កិច្ចសន្ទនាគោលនយោបាយ និងការចែករំលែកការអនុវត្តល្អៗ៕

The post ឥណ្ឌូណេស៊ី សន្យាកៀរគរដៃគូ ដើម្បីផ្តល់ជំនួយមនុស្សធម៌ជួយកម្ពុជាក្នុងកិច្ចការគ្រោះមហន្តរាយ appeared first on Kampuchea Thmey Daily.

ខេត្ត ២០ រងគ្រោះដោយជំនន់ទឹកភ្លៀង និងទន្លេមេគង្គ ប៉ះពាល់ពលរដ្ឋជាង ៤ ម៉ឺនគ្រួសារ ស្រូវជាង ៣ ម៉ឺនហិតា និងលង់ទឹក ២០ នាក់
ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេ​មេគង្គ បណ្តាលឱ្យ​ប៉ះពាល់​ដល់​ខេត្ត​ចំនួន​ ២០​ ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ​៤​ ម៉ឺន​នាក់​ ស្មើនឹង​ជាង​ ១២​ ម៉ឺន​នាក់ ​ជម្លៀស​ពលរដ្ឋ​ជិត ​១ ៨០០ ​គ្រួសារ​ ស្មើនឹង​ជិត ​៦ ​ពាន់​នាក់ ​ផ្ទះ​លិច​ទឹក​ជាង​ ២​ ម៉ឺន ​៣​ ពាន់​ខ្នង​ ស្រូវ​លិច​ទឹក​ជាង​ ៣ ​ម៉ឺន​ហិតា ដំណាំ​រួមផ្សំ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាង ​៨​ ពាន់​ហិតា​ និង​មនុស្ស​លង់ទឹក ២០ នាក់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃទី ​១០ ​តុលា ​នេះ​ថា​ ភ្លៀង​រដូវវស្សា​បាន​ជន់​ឡើងជា​បន្តបន្ទាប់​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ជាមួយ​នឹង​របាយ​ទឹក​ភ្លៀង​ធ្លាក់​រាយប៉ាយ​បាន​ល្អ និង​មាន​បរិមាណ​តិច​ច្រើន​ដោយ​កន្លែង​ ចាប់​តាំងពី​សប្ដាហ៍​ទី ​២ នៃ​ខែ​ឧសភា រួម​ជាមួយ​នឹង​ការ​ទទួល​រង​ឥទ្ធិពល​ បន្ទាប់ពី​ព្យុះ​ក្នុង​តំបន់ និង​របប​ខ្យល់មូសុង​និរតី​ដែល​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​ច្រើន​នៅតាម​តំបន់​ភូមិសាស្ត្រ​មួយចំនួន ​នៃ​ភាគ​ពាយ័ព្យ តំបន់​ខ្ពង់រាប ភាគ​ខាងជើង និង​តំបន់​ភាគ​ឦសាន ធ្វើឱ្យមាន​ការលិចលង់​ភូមិឋាន ស្រែចម្ការ និង​ហេដ្ឋារចនាសម្ព័ន្ធ ជនបទ​មួយ​ចំនួន ហើយ​ក្នុង​នេះ​ព្រែក ស្ទឹង មួយ​ចំនួន ​ក៏​មាន​ទឹក​ពេញព្រៀប​លើស​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន និង​ហៀរ​ចេញ​បង្ក​ការ​លិចលង់​បន្ថែម​ទៀត។

លោក​បាន​បន្តថា ជាមួយគ្នានេះដែរ​ ទឹកទន្លេ​មេគង្គ​មាន​ចលនា​ជន់​ឡើង​ចំនួន ៣​ លើក​ ចាប់តាំងពី​ខែ​កក្កដា មក​ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ផ្ទៃ​រងទឹក​ភ្លៀង ​នៃ​អាង​ទន្លេ​មេគង្គ​លើ និង​ដៃទន្លេ​ជាច្រើន​ ដោយ​បង្ក​ឱ្យ​ទឹកទន្លេ​មេគង្គ​ជន់​ឡើង​លឿន ចាប់ពី​ដំណាច់​ខែ​កក្កដា មកដល់​ដំណាច់​ខែ​កញ្ញា ដែល​ក្នុងនេះ​ ស្ថានីយ​ជលសាស្ត្រ​ក្នុង​ភូមិសាស្ត្រ ខេត្ត​ស្ទឹងត្រែង ត្បូងឃ្មុំ ក្រចេះ និង​កំពង់ចាម ទឹកបាន​ជន់​ឡើង​ជិត​ដល់​កម្រិត​ប្រុងប្រយ័ត្ន និង​បង្ក​ឱ្យ​ភូមិឋាន ផ្ទះសំបែង និង​ដីស្រែ​ចម្ការ នៅ​តាម​ដង​ទន្លេ​ទទួល​រង​ការ​ជន់​លិច​ជា​បន្តបន្ទាប់។

លោក​បាន​បន្ត​ទៀត​ថា ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេ​មេគង្គ ​បាន​ប៉ះពាល់​ទៅលើ​ខេត្ត​ចំនួន ​២០​ ខេត្ត លើកលែង ភ្នំពេញ កំពត កែប តាកែវ និង​កំពង់ស្ពឺ​ ប៉ះពាល់​ប្រជាជន ៤១.៥១៣ ​គ្រួសារ មាន​ប្រមាណ ១២៤.៦៧៦​ នាក់ ជម្លៀស​ប្រជាជន ១.៧៨២​ គ្រួសារ ប្រមាណ ៥.៩០០​ នាក់ ផ្ទះ​លិច​ទឹក ២៣.៤៨៩ ​ខ្នង សាលារៀន ៦២ ​អគារ វត្ត​អារាម ១៣​ កន្លែង មណ្ឌល​សុខភាព ២៨​ កន្លែង និង​អគារ​រដ្ឋបាល ៥​ កន្លែង​ ព្រមទាំង​មាន​ប្រជាជន​រងគ្រោះ​លង់ទឹក​ក្នុង​ពេល​មាន​ទឹកជំនន់ ចំនួន ២០​ នាក់ (ស្រី ៧ ក្មេង ១២)។

ស្រូវ​លិច​ទឹក ៣០.៧០២ ហិតា ខូចខាត ៨.៦២១ ហិតា ដំណាំ​រួមផ្សំ​ទ្រទ្រង់​សេដ្ឋកិច្ច ៨.១១៨ ហិតា ខូចខាត ៣.៧៥៦ ហិតា ជម្លៀស​សត្វ​ចិញ្ចឹម ១.៨៧១ ក្បាល និង​ងាប់ ៥០ ក្បាល លិច​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​កៅស៊ូ​ ៣៥.៩៣៩ ​ម៉ែត្រ ​ផ្លូវលំ បេតុង ក្រួស​ក្រហម និង​ដីស លិច​ទឹក ៥៣៩.០៤៤ ម៉ែត្រ ប៉ះពាល់​ស្ពានបេតុង ឈើ និង​បា​ឡេ ៧៨ កន្លែង និង​បាក់​ស្រុត​ដី​ច្រាំងទន្លេ ស្ទឹង ប្រវែង​ប្រមាណ ៥,៧៤៣ ម៉ែត្រ៕

អត្ថបទ ៖ សំអឿន

The post ខេត្ត ២០ រងគ្រោះដោយជំនន់ទឹកភ្លៀង និងទន្លេមេគង្គ ប៉ះពាល់ពលរដ្ឋជាង ៤ ម៉ឺនគ្រួសារ ស្រូវជាង ៣ ម៉ឺនហិតា និងលង់ទឹក ២០ នាក់ appeared first on Kampuchea Thmey Daily.

ភ្លៀងធ្លាក់ខ្លាំងកំពុងបង្កជាគ្រោះមហន្តរាយធ្ងន់ធ្ងរក្នុងប្រទេសមីយ៉ាន់ម៉ា
យោងតាមក្រសួងកិច្ចការមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (MOHADM) និងអ្នកជំនាញអាកាសធាតុប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃគ្រោះមហន្តរាយធម្មជាតិក្នុងសប្តាហ៍នេះ ដោយសារតែខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាបដែលកំពុងវិវដ្តលើឈូងសមុទ្រ Bengal ។

បំណាក់ដីក្នុងរដ្ឋ Shan

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែកញ្ញា នឹងមានភ្លៀងធ្លាក់រាយប៉ាយ ខ្យល់បក់ខ្លាំង និងផ្គររន្ទះទូទាំងប្រទេសមីយ៉ាន់ម៉ា ពិសេសនៅតំបន់ MagwayBago, Yangon, Ayeyarwady និង តំបន់Tanintharyi ក៏ដូចជានៅរដ្ឋChin, Karen, Kayah, Rakhine, និងរដ្ឋ Mon។

បាក់ស្ពាននៅក្រុង Pyay

អាជ្ញាធរមីយ៉ាន់ម៉ាបានព្រមានអំពីទឹកជំនន់ភ្លាមៗ បំណាក់ដី និងការបាក់ច្រាំងទន្លេ ជាពិសេសនៅតំបន់ដីសណ្ដ និងតំបន់ខ្ពង់រាប។ នៅ​ក្រុង Pyay ផ្នែក​នៃ​ផ្លូវ​ក្រោម​ស្ពាន​ Nawaday ​បាន​បាក់​កាលពី​ថ្ងៃ​ទី​១ កញ្ញា ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ជំរុញ​ឱ្យ​មាន​ការ​ឆ្លើយតប​បន្ទាន់ ។ ជាមួយគ្នាសកម្មភាពព្យុះស៊ីក្លូននៅជិតព្រំដែនថៃ និងរដ្ឋKayah ក៏រួមចំណែកដល់លក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរផងដែរ។

ប្រជាពលរដ្ឋនៅតាមតំបន់ហានិភ័យខាងលើត្រូវបានជំរុញឱ្យត្រៀមលក្ខណៈសម្រាប់ការរំខានដល់ការដឹកជញ្ជូនដែលអាចកើតមាន ការខូចខាតដំណាំ និងការខូតខាតហេដ្ឋារចនាសម្ព័ន្ធ៕

អត្ថបទ៖ ប៊ុន សុភាព

The post ភ្លៀងធ្លាក់ខ្លាំងកំពុងបង្កជាគ្រោះមហន្តរាយធ្ងន់ធ្ងរក្នុងប្រទេសមីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.

ទេសរដ្ឋម​ន្រ្តី គន់ គីម ស្នើសមាជិកអាស៊ានរួមគ្នាដោះស្រាយគ្រោះធម្មជាតិ រាំងស្ងួត ទឹកជំនន់ រញ្ជួយដី
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្នើសមាជិកអាស៊ានរួមគ្នាស្វែងរកដំណោះស្រាយឆ្លើយតបទៅនឹងគ្រោះមហន្តរាយក្នុងតំបន់ដែលកំពុងប្រឈមដូចជាករណី គ្រោះទឹកជំនន់ រាំងស្ងួត រញ្ជួយដី រលកយក្សស៊ូណាមិ ឬព្យុះផ្សេងៗ។

សំណើរនេះ ត្រូវបានលើកឡើងនាឱកាសលោក គន់ គីម ជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន អញ្ជើញជាអធិបតីក្នុងពិធីបើក លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន ឆ្នាំ២០២៥  កាលពីថ្ងៃទី ២២ ខែកក្កដា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក រាជធានីភ្នំពេញ។

លោកគន់ គីម មានប្រសាសន៍ថា ក្នុងនាមជាប្រទេសមួយដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយ ធម្មជាតិ កម្ពុជាយល់ច្បាស់ពីសារៈសំខាន់នៃការត្រៀមបង្ការ និងការឆ្លើយតបប្រកបដោយបរិយាបន្ន ពិសេសរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការប្រកាសឱ្យដឹងមុន សម្រាប់ទាំងអស់គ្នា ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយផ្សេងៗជាច្រើនទៀត ដើម្បីពង្រឹងសមត្ថភាពជាតិក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។ លោកបន្តថា លំហាត់សមយុទ្ធនេះនឹងរួមចំណែកយ៉ាងធំធេងដល់ការសម្រេចបាននូវ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ និងជាសក្ខីភាពមួយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកយ៉ាងសកម្មដល់សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់»។

លោកបន្តទៀតថា៖« តំបន់អាស៊ានគឺជាតំបន់មួយដែលងាយរងគ្រោះបំផុតដោយសារគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ រាំងស្ងួត រញ្ជួយដី រលកយក្សស៊ូណាមិ ឬព្យុះផ្សេងៗទេ គ្រោះមហន្តរាយទាំងនេះបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ អាយុជីវិត ការរស់នៅ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដូច្នេះបញ្ហាប្រឈមទាំងនេះទាមទារនូវវិធីសាស្រ្តរួមគ្នា និងទូលំទូលាយ ដែលលើសពីសមត្ថភាពរបស់ប្រទេសណាមួយតែឯង»។

លោកទេសរដ្ឋមន្រ្តី បញ្ជាក់ថា ក្នុងបរិបទនេះ កិច្ចសហប្រតិបត្តិការតំបន់គឺជាកត្តាចាំបាច់ ហើយកិច្ចព្រមព្រៀងអាស៊ានស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (អ៊ែតម៉ែ) ដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០០៥ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ក្របខណ្ឌកិច្ចសហប្រតិបត្តិការរបស់យើងក្នុង តំបន់។ លោកបន្តថា អ៊ែតម៉ែ បានផ្ដល់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយសម្រាប់ប្រទេសសមាជិកអាស៊ាន ក្នុងការធ្វើការរួមគ្នា ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ត្រៀមបង្ការ និងឆ្លើយតបប្រកបដោយ ប្រសិទ្ធភាព ដោយបានបញ្ជាក់ច្បាស់ពីចក្ខុវិស័យរួមរបស់យើងក្នុងការកសាងសហគមន៍អាស៊ានមួយដែលមិនគ្រាន់តែរីកចម្រើនខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងមានសុវត្ថិភាព និងធន់នឹងគ្រោះមហន្តរាយផងដែរ។

ក្នុងពិធីនេះ លោកលើកឡើងថា មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ក្នុងការគ្រប់គ្រងគ្រោះមហន្ត រាយ (AHA Centre) ដែលជាអង្គភាពប្រតិបត្តិការសំខាន់ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលរបស់អាស៊ាន និងការសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាផងដែរ។

លោកបញ្ជាក់ថា លំហាត់សមយុទ្ធ ARDEX-25 ដែលកម្ពុជារៀបចំឡើងនាពេលនេះ មិនមែនគ្រាន់តែជាលំហាត់មួយប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្ត អ៊ែតម៉ែ ឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។ លើសពីនេះ លំហាត់សមយុទ្ធនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ទាំងអស់គ្នា ក្នុងការសាកល្បងនូវប្រសិទ្ធភាពនៃនីតិវិធីប្រតិបត្តិការស្ដង់ដារអាស៊ានសម្រាប់ការត្រៀមរៀបចំក្នុងតំបន់ និងការសម្របសម្រួលសម្រាប់ការ សង្គ្រោះគ្រោះមហន្តរាយរួមគ្នា និងប្រតិបត្តិការឆ្លើយតបគ្រោះអាសន្ន (SASOP)។

តាមរយៈលំហាត់សមយុទ្ធនេះ អាស៊ាននឹងអាចកំណត់បាននូវ ចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ដែលតម្រូវឱ្យមានការកែលម្អជាបន្តបន្ទាប់ ដើម្បីធានាថាការឆ្លើយតបរបស់ឱ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងសម្របសម្រួលបានល្អបំផុត ស្របតាមទស្សនៈវិស័យ អាស៊ានមួយ ការឆ្លើយតបមួយ។

លោកទេសរដ្ឋម​ន្រ្តី គន់ គីម សង្ឃឹមយ៉ាងមុតមាំថា លំហាត់សមយុទ្ធនេះ នឹងផ្ដល់នូវមេរៀនដ៏មានតម្លៃ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កែលម្អបន្ថែមនូវប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង ផ្លាស់ប្តូរបទពិសោធន៍ បង្កើនការយល់ដឹង និងពង្រឹងចំណងមិត្តភាពរវាងប្រទេសជាសមាជិកអាស៊ាន និង ដៃគូអន្តរជាតិ គឺជាគន្លឹះឆ្ពោះទៅរកសហគមន៍អាស៊ានមួយដែលមានភាពធន់ ដើម្បីធានាថាធនធាន សមត្ថភាព និងនីតិវិធីទាំងអស់មានលក្ខណៈគ្រប់គ្រាន់ និងអាចឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះតម្រូវការបន្ទាន់នៅពេលមានគ្រោះមហន្តរាយកើតឡើង រួមបញ្ចូលទាំងការអភិវឌ្ឍសមត្ថភាពរុករក និងសង្គ្រោះ ការផ្តល់ជំនួយមនុស្សធម៌ ការវាយតម្លៃរួមគ្នា និងការស្ដារឡើងវិញប្រកបដោយប្រសិទ្ធភាព។

គួរជម្រាបថា ពិធីបើកលំហាត់សមយុទ្ធនេះ មានការអញ្ជើញចូលរួមពីលោក កៅ គីមហ៊ួន អគ្គលេខាធិការអាស៊ាន, លោក គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥, លោក អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតបេសកកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា, ព្រមទាំង ក្រសួង-ស្ថាប័ន ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត ដៃគូសន្ទនាអាស៊ាន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា៕

The post ទេសរដ្ឋម​ន្រ្តី គន់ គីម ស្នើសមាជិកអាស៊ានរួមគ្នាដោះស្រាយគ្រោះធម្មជាតិ រាំងស្ងួត ទឹកជំនន់ រញ្ជួយដី appeared first on Kampuchea Thmey Daily.

កម្ពុជា នឹងធ្វើសមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយ ដែលមានថៃ សមាជិកអាស៊ាន ទីម័រ និងភាគីពាក់ព័ន្ធចូលរួម
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់កម្ពុជា នឹងរៀបចំលំហាត់សមយុទ្ធឆ្លើយតប គ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន សម្រាប់ឆ្នាំ ២០២៥ (ARDEX-25) ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោករាជធានីភ្នំពេញ។ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញនៅថ្ងៃទីចន្ទ​ ទី១៤ ខែកក្កដា។

រូបថតឯកសារ ក្នុងលំហាត់សមយុទ្ធឆ្លើយតប គ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន កាលពីឆ្នាំ២០២៣ កន្លងទៅ។

សមយុទ្ធនេះ រៀបចំឡើងក្រោមកិច្ចសហការជាមួយ មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះ មហន្តរាយ (មជ្ឈមណ្ឌល-អាហា) ដែលមានការចូលរួមពីប្រទេសថៃ និងប​ណ្ដាប្រទេសជាសមាជិករបស់អាស៊ាន ប្រទេសទីម័រឡេស្តេ ដៃគូសន្ទនាអាស៊ាន អគ្គលេខាធិការអាស៊ាន នាយកប្រតិបត្តិមជ្ឈមណ្ឌល-អាហា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ក្រសួងស្ថាប័នជំនាញ កងប្រតិបត្តិការរុករក និងសង្គ្រោះ អភិបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារ សហប្រជាជាតិ អង្គការអន្តរជាតិ និងវិស័យឯកជន សរុបប្រមាណ ៦៥០នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គូសបញ្ជាក់ថា ARDEX-25 ជាលំហាត់សមយុទ្ធពេញលេញ ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីធ្វើតេស្តសាកល្បង និង វាយតម្លៃយន្តការត្រៀមបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយរបស់អាស៊ាន ដោយរួមបញ្ចូលដំណើរការ ត្រៀមរៀបចំ ការរុករកនិងសង្គ្រោះ ការប៉ាន់ប្រមាណផលប៉ះពាល់ និងយុទ្ធសាស្ត្រឆ្លើយតបបន្ទាន់កម្រិតប្រទេសដែល ផ្សារភ្ជាប់នឹងអាស៊ាន ក្នុងគោលបំណងសង្គ្រោះអាយុជីវិតជនរងគ្រោះដោយគ្រោះមហន្តរាយ រោះដោយគ្រោះមហន្តរាយ តាមរយៈការរុករកនិងសង្គ្រោះ នៅក្នុងនាមជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌ ការផ្តល់នូវសេវាសុខាភិបាល ការផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន ការផ្តល់ស្បៀងអាហារ និងអនាម័យទឹកស្អាត ជា ដើម។

តាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លំហាត់សមយុទ្ធនេះក៏នឹងរួមបញ្ចូលការធ្វើតេស្តសាកល្បងនីតិវិធីប្រតិបត្តិស្តង់ដាអាស៊ានសម្រាប់ការត្រៀមរៀបចំ ក្នុងតំបន់ (SASOP) និងលក្ខខណ្ឌការងាររបស់អគ្គលេខាធិការអាស៊ានក្នុងនាមជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌ អាស៊ានផងដែរ។ វិធានដែលនឹងត្រូវប្រើប្រាស់សម្រាប់ ARDEX-25 រួមមាន៖ លំហាត់លើតុ (TTX) លំហាត់ប៉ុស្តិ៍បញ្ជាការ (CPX) និងលំហាត់ហ្វឹកហ្វឺននៅទីវាល (FTX)។

ពិធីបើកលំហាត់សមយុទ្ធ នឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ព ជើងគោក ក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គ.ជ.គ.ម. និងជា ប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ។ ចំណែកពិធីបិទលំហាត់សមយុទ្ធ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ព ជើងគោក ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕

The post កម្ពុជា នឹងធ្វើសមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយ ដែលមានថៃ សមាជិកអាស៊ាន ទីម័រ និងភាគីពាក់ព័ន្ធចូលរួម appeared first on Kampuchea Thmey Daily.

បាតុភូតរន្ទះបាញ់បង្កឱ្យមនុសស្លាប់និងរបួស ៨៤នាក់នៅកម្ពុជា នាឆមាសទី១ ឆ្នាំ ២០២៥
យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៥នេះ បាតុភូតរន្ទះបាញ់បានកើតឡើងប្រមាណ ៧០លើក បង្កឱ្យមនុស្សស្លាប់ និងរងរបួសចំនួន ៨៤នាក់ ក្នុងនោះងាប់គោ ក្របីជាង ៧០ក្បាល ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅថ្ងៃទី ០៤ ខែកក្កដានេះថា នៅឆមាសទី១ ឆ្នាំ២០២៥នេះ គ្រោះរន្ទះបាញ់ បានកើតមានចំនួន ៦៨លើក នៅមូលដ្ឋានខេត្តចំនួន ២០ បណ្តាលឱ្យស្លាប់ ៣១នាក់ (ស្រី១១ ក្មេង៣) រងរបួស ៥៣នាក់ ងាប់គោក្របី ៧១ក្បាល និងខូចខាតផ្ទះ ១២ខ្នង។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ ៣១ នាក់ក្នុងនោះខេត្តតាកែវ១នាក់កំពង់ស្ពឺ១នាក់ព្រៃវែង ២នាក់កំពង់ចាម ១នាក់កំពង់ធំ២នាក់កំពង់ឆ្នាំង១នាក់ពោធិសាត់ ១នាក់បាត់ដំបង ៥នាក់សៀមរាប ៥នាក់បន្ទាយមានជ័យ ៣នាក់ឧត្តរមានជ័យ ១នាក់ព្រះវិហារ ១នាក់ព្រះសីហនុ ៣នាក់កំពត ១នាក់ ប៉ៃលិន ២នាក់ និងត្បូងឃ្មុំ១នាក់។

តួលេខនេះបើធៀបទៅនឹងរយៈពេល ៦ខែដូចគ្នាកាលពីឆ្នាំ២០២៤កន្លងទៅ ឃើញថាមានការថយចុះនូវចំនួនបាតុភូតរន្ទៈបាញ់ ខណៈ៦ខែឆ្នាំមុន រន្ទះបាញ់បានកើតឡើងចំនួន ៨២ លើក បណ្តាលឱ្យខូចខាតផ្ទះ ២២ ខ្នងព្រមទាំងងាប់គោក្របី ២៦ ក្បាល។ ប៉ុន្តែឆ្នាំនេះកើនឡើងនូវចំនួនមនុស្សរងរបួស ពោលពាក់កណ្តាលឆ្នាំមុនមានមនុស្សស្លាប់ ៤៥ នាក់ និងរបួស ៣៦ នាក់ សរុបទាំងអស់ ៨១នាក់ ហើយក្នុងឆ្នាំ ២០២៥ ស្លាប់និងរបួសមាន ៨៤នាក់។

ក្រៅពីបង្កឱ្យមនុស្សស្លាប់ ក្នុងរយៈពេល៦ខែឆ្នាំ២០២៥នេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១៩០លើក នៅទូទាំងប្រទេសបណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរចំនួន ៣៩៣ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន ៥.៥០០ខ្នង របើកដំបូលសាលារៀន ៣៦អគារ ដួលរលំតូបលក់ដូរ ២១ អគារដ្ឋបាល កុដិ ព្រះវិហារ ១៩កន្លែង អគារគ្រូស្នាក់នៅ ២កន្លែង អគារកងទ័ព ៤កន្លែង ដួលរលំអង់តែនវិទ្យុទាក់ទង ១ ដួល រលំរោងការ និងស្តង់ដំឡូង ១០កន្លែង រោងម៉ាស៊ីនកិនស្រូវ ២ដួលរលំបង្គោលភ្លើង និង សូឡា ៦៥ដើម ដួលរលំដើមឈើ ១៣៧ដើម ចំការកៅស៊ូ ៥ហិកតា ខូចខាតរថយន្ត ២គ្រឿង និងចំនួនម៉ូតូ ៨គ្រឿង៕

អត្ថបទ៖ សំអឿន

The post បាតុភូតរន្ទះបាញ់បង្កឱ្យមនុសស្លាប់និងរបួស ៨៤នាក់នៅកម្ពុជា នាឆមាសទី១ ឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.