ឃ្លាតទៅសែនឆ្ងាយ Archives - Kampuchea Thmey Daily

ភាពយន្តដ៏ល្បីជាង ១០ឆ្នាំមុន «ឃ្លាតទៅសែនឆ្ងាយ» នឹងមានលើកញ្ចក់ទូរទស្សន៍ក្រុមហ៊ុនអាកាសចរណ៍មួយ ឆាប់ៗនេះ
លោក ឆាយ បូរ៉ា ផលិតករភាពយន្តខ្មែរដ៏មានស្នាដៃ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសជាសាធារណៈថា ខ្សែភាពយន្ត «ឃ្លាតទៅសែនឆ្ងាយ» នឹងមានវត្តមានលើកកញ្ចក់ទូរទស្សន៍ នៃក្រុមក្រុមហ៊ុនអាកាសចរណ៍មួយនាពេលឆាប់ៗខាងមុខ ខណៈនេះជាដំណឹងល្អមួយផងដែរ សម្រាប់អ្នកខកខានមិនទាន់បានទស្សនាខ្សែភាពយន្តនេះ។

ផលិតករភាពយន្តឆ្នើម លោក ឆាយ បូរ៉ា បានប្រកាសដំណឹងដ៏គួរឱ្យរំភើបមួយ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ថា ខ្សែភាពយន្តដ៏ល្បីរបស់លោក គឺ «ឃ្លាតទៅសែនឆ្ងាយ» នឹងត្រៀមបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយនាពេលឆាប់ៗខាងមុខ។ ដំណឹងនេះត្រូវបានចាត់ទុកថា ជាឱកាសដ៏ពិសេសសម្រាប់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ដែលមិនទាន់មានឱកាសទស្សនាខ្សែភាពយន្តមួយនេះ អាចទស្សនាបានយ៉ាងទូលំទូលាយក្នុងពេលឆាប់ៗនេះ។

ការយកខ្សែភាពយន្តខ្មែរ ទៅបញ្ចាំងលើប្រព័ន្ធកម្សាន្តរបស់ក្រុមហ៊ុនអាកាសចរណ៍ មិនត្រឹមតែជាការពង្រីកទីផ្សារភាពយន្តកម្ពុជាទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីសក្តានុពល និងគុណភាពនៃស្នាដៃផលិតករខ្មែរ ដែលអាចឈានទៅកាន់ទស្សនិកជនអន្តរជាតិបានកាន់តែទូលំទូលាយផងដែរ។

គួររំលឹកថា «ឃ្លាតទៅសែនឆ្ងាយ» គឺជាខ្សែភាពយន្តដែលផ្អែកលើប្រវត្តិពិតដ៏សោកសង្រេងរបស់អ្នកម្តាយម្នាក់ ក្នុងសម័យរបបវាលពិឃាតខ្មែរក្រហម។ ភាពយន្តនេះ គឺជាស្នាដៃដែលត្រូវបានផលិតឡើងក្នុងឆ្នាំ២០១០ ហើយទទួលបានការកោតសរសើរយ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេស។

អ្វីដែលគួរឱ្យមោទនភាពបំផុតនោះ គឺខ្សែភាពយន្ត «ឃ្លាតទៅសែនឆ្ងាយ» ធ្លាប់ត្រូវបានជ្រើសរើសជាតំណាងភាពយន្តកម្ពុជា ដើម្បីចូលរួមប្រកួតពានរង្វាន់ Academy Awards លើកទី៨៥ ក្នុងប្រភេទភាពយន្តភាសាបរទេសល្អបំផុត កាលពីឆ្នាំ២០១៣ ហើយថែមទាំងអាចឈានដល់វគ្គ Top 8 Shortlist ទៀតផង ដែលជាប្រវត្តិសាស្ត្រដ៏កម្រសម្រាប់វិស័យភាពយន្តកម្ពុជា។

ក្រៅពីកិត្តិយសលើឆាកអូស្ការ ខ្សែភាពយន្តនេះក៏បានឈ្នះពានរង្វាន់សរុបចំនួន ១៦ពាន ដោយក្នុងនោះ ពានរង្វាន់ថ្នាក់ជាតិ ចំនួន៧  និងពានរង្វាន់ថ្នាក់អន្តរជាតិ ចំនួន៩ ដែលបញ្ជាក់ពីគុណភាពនៃការផលិត ការនិពន្ធ និងសារអប់រំដ៏ជ្រាលជ្រៅ ដែលខ្សែភាពយន្តនេះបានបន្សល់ទុកដល់ទស្សនិកជនជុំវិញពិភពលោក៕

The post ភាពយន្តដ៏ល្បីជាង ១០ឆ្នាំមុន «ឃ្លាតទៅសែនឆ្ងាយ» នឹងមានលើកញ្ចក់ទូរទស្សន៍ក្រុមហ៊ុនអាកាសចរណ៍មួយ ឆាប់ៗនេះ appeared first on Kampuchea Thmey Daily.