ចន្ទគ្រាស Archives - Kampuchea Thmey Daily

បាតុភូតគ្រាសជាអ្វី? នៅក្នុងឆ្នាំ ២០២៥ បាតុភូតគ្រាសមាន ៤ដង ហើយកម្ពុជាក៏អាចមើលឃើញ១ដងដែរ
ចន្ទគ្រាស គឺជាដំណើរដែលព្រះចន្ទត្រូវបានបាំងពន្លឺព្រះអាទិត្យដោយផែនដី។ បានសេចក្តីថា ព្រះចន្ទស្ថិតនៅចំពីក្រោយផែនដី គឺនៅក្នុងស្រមោលរបស់ផែនដី ដែលធ្វើឲ្យពន្លឺព្រះអាទិត្យមិនអាចចាំងដល់ព្រះចន្ទបាន។ នៅពេលនោះ ផែនដីស្ថិតនៅត្រង់ចំកណ្តាលនៃព្រះអាទិត្យ និងព្រះចន្ទ គឺជាពេលដែលព្រះចន្ទពេញវង់។ ចន្ទគ្រាស មានប្រភេទផ្សេងៗ និងរយៈពេលយូរ ឬឆាប់ អាស្រ័យនៅលើទីតាំងរបស់ព្រះចន្ទនៅលើគន្លងផ្លូវរបស់ខ្លួន។

ចន្ទគ្រាសទាំងស្រុង ត្រូវបានបាំងពន្លឺពេញដោយផែនដី។ ចំណែកឯជាយចន្ទគ្រាស គឺព្រះចន្ទត្រូវបានបាំងដោយផែនដីតែពាក់កណ្តាល។ ហេតុនេះ ព្រះចន្ទក្លាយជាមានពណ៌ក្រហម ព្រោះព្រះចន្ទ បានទទួលចំណាំងពន្លឺព្រះអាទិត្យដែលចាំងប៉ះនឹងបរិយាកាសជុំវិញនៃផែនដីដែលមានពណ៌ខៀវ។

ចំណែកសូរ្យគ្រាស គឺជាបាតុភូតធម្មជាតិមួយដែលអាចមើលឃើញពីផែនដី នៅពេលដែលដំណើរគោលចរនៃព្រះចន្ទឆ្លងកាត់ចន្លោះផែនដីនិងព្រះអាទិត្យ ហើយបានបាំងពន្លឺព្រះអាទិត្យ។

បើតាមឯកសាររបស់បណ្ឌិត អ៉ឹម បូរិន្ទ និងគណនាដោយលោកបណ្ឌិតផ្ទាល់ បានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ មានបាតុភូតចន្ទគ្រាស២ដង និងសូរ្យគ្រាស២ដង នៅតាមតំបន់ផ្សេងៗក្នុងពិភពលោក ក្នុងនោះ កម្ពុជាក៏អាចមើលឃើញបាន ១ដង ដែរ ដូចជា៖

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មានចន្ទគ្រាសកើតឡើងដែលអាចមើលឃើញនៅទ្វីបអឺរ៉ុប អាស៊ីភាគច្រើន អូស្រ្តាលីភាគច្រើន អាហ្វ្រិក អាមេរិកជើងឆៀងខាងត្បូង ប៉ាស៊ីហ្វិក អាត្លង់ទិក អាក់ទិក អង់តាក់ទិក ចាប់ពីម៉ោង ១២ និង១០នាទី បញ្ចប់វិញនូវម៉ោង ១៥និង ៤៨នាទី។ ចន្ទគ្រាសនេះ ឯកសារបញ្ជាក់ថា នៅកម្ពុជាមើលមិនឃើញឡើយ។

សម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ សូរ្យគ្រាសនឹងកើតមានដោយអាចមើលឃើញនៅអឺរ៉ុប អាស៊ីខាងជើង អាហ្រ្វិកខាងជើង និងខាងលិច អាមេរិកខាងជើង និងខាងត្បូង អាត្លង់ទិក អាក់ទិក នៅម៉ោង ១៥ និង៥១នាទី ដល់ម៉ោង ១៩ និង៤៤នាទី។ សម្រាប់នៅកម្ពុជា គឺមើលមិនឃើញដូចគ្នា។

បាតុភូតមួយទៀត​គឺនៅថ្ងៃទី៧ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ នឹងមានចន្ទគ្រាសកើតឡើង ដោយចាប់ផ្តើមពីម៉ោង ២៣ និង២៧នាទី បញ្ចប់នៅម៉ោង ០២ និង ៥៩នាទី ហើយក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា គឺមើលឃើញជាទេ។ សម្រាប់បាតុភូតនេះ ក៏អាចមើលឃើញនៅអឺរ៉ុប អាស៊ី អូស្ត្រាលីខាងលិច និងខាងជើង អាមេរិក អាមេរិកខាងត្បូង ប៉ាស៊ីហ្វិក អាត្លង់ទិក មហាសមុទ្រឥណ្ឌា អាក់ទិក និងអង់តាក់ទិក។

បាតុភូតលើកទី៤ ក្នុងឆ្នាំ២០២៥ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នឹងកើតមានសូរ្យគ្រាស ចាប់ពីម៉ោង ០២ និង៤៣នាទី ដល់ម៉ោង០៤ និង ៥៤នាទី។ សូរ្យគ្រាសនេះមិនអាចមើលឃើញនៅកម្ពុជាទេ តែអាចមើលឃើញនៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលី ប៉ាស៊ីហ្វិក អាត្លង់ទិក អង់តាក់ទិក៕

The post បាតុភូតគ្រាសជាអ្វី? នៅក្នុងឆ្នាំ ២០២៥ បាតុភូតគ្រាសមាន ៤ដង ហើយកម្ពុជាក៏អាចមើលឃើញ១ដងដែរ appeared first on Kampuchea Thmey Daily.

ក្រោយសូរ្យគ្រាសកូនកាត់កន្លងផុត ពិភពលោកនឹងជួបចន្ទ្រគ្រាស Penumbral វិញម្តង
កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែមេសាឆ្នាំ២០២៣ ពិភពលោក បានជួបប្រទះព្រឹត្តិការណ៍តារាសាស្រ្ត សូរ្យគ្រាសកូនកាត់ ដ៏កម្រ។

សូរ្យគ្រាសកូនកាត់ (រូបថត៖ AP)

សូរ្យគ្រាសកូនកាត់ដ៏កម្រនេះ គឺកើតឡើងត្រឹមតែពីរបីដងប៉ុណ្ណោះក្នុងមួយសតវត្សរ៍ ដោយលើកមុនវាកើតឡើងនៅខែវិច្ឆិកាឆ្នាំ២០១៣ ហើយអង្គការណាសា រំពឹងថា សូរ្យគ្រាសកូនកាត់លើកក្រោយ នឹងកើតឡើងនៅឆ្នាំ២០៣១។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីព្រឹត្តិការណ៍នេះបានបញ្ចប់ ពិភពលោកនឹងជួបបាតុភូតមួយទៀត នោះគឺ ចន្ទ្រគ្រាស Penumbral។

ចន្ទគ្រាស Penumbral ត្រូវបានគេដឹងថា ជាប្រភេទចន្ទ្រគ្រាស  ដែលមិនអាចបាំងពន្លឺព្រះចន្ទទាំងស្រុងបានឡើយ។

(រូបថត៖ Starofmysore)

អ្នកនៅអឺរ៉ុបខាងកើត មជ្ឈិមបូព៌ា អាហ្រ្វិក អាស៊ី អូស្ត្រាលី ណូវែលសេឡង់ អង់តាក់ទិក មហាសមុទ្រអាត្លង់ទិកខាងត្បូង មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក នឹងមើលឃើញចន្ទ្រគ្រាសនេះនៅយប់ថ្ងៃទី ៥ខែឧសភាឆ្នាំ២០២៣។

ថ្វីបើអ្នកវិទ្យាសាស្រ្តមិនទាន់បញ្ជាក់ច្បាស់ៗថាតើ​ប្រទេសណាខ្លះ អាចមើលឃើញចន្ទ្រគ្រាស Penumbral ក៏ដោយ ប៉ុន្តែបាតុភូតនេះ នឹងកើតឡើងនៅម៉ោង១០:១៣នាទីយប់ (ម៉ោងនៅកម្ពុជា)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Earth Sky

ចុចអាន៖ មើលវីដេអូនេះ ទើបដឹងថា សូរ្យគ្រាសកូនកាត់អស្ចារ្យកម្រិតណា

The post ក្រោយសូរ្យគ្រាសកូនកាត់កន្លងផុត ពិភពលោកនឹងជួបចន្ទ្រគ្រាស Penumbral វិញម្តង appeared first on Kampuchea Thmey Daily.

កម្ពុជា នឹងមើលឃើញបាតុភូតចន្ទគ្រាសរយៈពេលជាង ៣ម៉ោង ចំយប់ពេញបូណ៌មី​​​ ខាងមុខនេះ
នៅ​ថ្ងៃ​អង្គារ ទី០៨ ខែ​វិច្ឆិកា ឆ្នាំ២០២២ ខាង​មុខ​នេះ ប្រទេសកម្ពុជានឹងអាចមើលឃើញបាតុភូតចន្ទគ្រាស “ព្រះចន្ទក្រហម” (Blood Moon) ដ៏កម្រ ដែលបាតុភូតនេះកើតឡើងក្នុងរយៈពេល ៣ម៉ោង និង ២៧នាទី។

គួរឱ្យដឹងថា បាតុភូត​ចន្ទគ្រាស “ព្រះចន្ទក្រហម” ដែលកើតឡើងនៅ​ប្រទេស​កម្ពុជា​នឹង​ចាប់​ផ្ដើមឡើង​នៅ​វេលា​ម៉ោង ៥ និង ២៩នាទី​ល្ងាច ហើយបញ្ចប់​ទៅ​វិញ​នៅ​វេលា​ម៉ោង ៨ និង ៥៦នាទីយប់។

ដោយឡែកចំពោះបាតុភូតចន្ទគ្រាសនេះដែរ ភាសាអង់គ្លេសហៅថា “Total Lunar Eclipse” (ចន្ទគ្រាសពេញលេញ) វាកើត​ឡើងនៅ​ពេល​​ភព​ផែនដី ស្ថិត​នៅ​ចន្លោះ​ព្រះ​អាទិត្យ និងព្រះ​ចន្ទ ហើយ​ព្រះ​ចន្ទត្រូវ​រងស្រមោល​ពីភព​ផែនដី ដែលនាំឱ្យព្រះចន្ទរងភាពងងឹត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ឈ្មោះ​ព្រះចន្ទ​ពេញ​បូណ៌មី​តាម​ខែ​នីមួយៗ​​ ដែល​មនុស្ស​ភាគច្រើន​មិន​ធ្លាប់​បាន​ដឹង

ចុចអាន៖ ងូតទឹកកណ្ដាលអធ្រាត្រ ចំយប់ពេញបូណ៌មី ជនជាតិចិនជឿស៊ប់ខ្លាំង

The post កម្ពុជា នឹងមើលឃើញបាតុភូតចន្ទគ្រាសរយៈពេលជាង ៣ម៉ោង ចំយប់ពេញបូណ៌មី​​​ ខាងមុខនេះ appeared first on Kampuchea Thmey Daily.

ទំនាយបាតុភូតសូរ្យគ្រាស ចន្ទគ្រាស ប្រចាំឆ្នាំខាល កម្ពុជាអាចមើលឃើញ ១ ចន្ទគ្រាស
លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងថា បាតុភូតលើផ្ទៃមឃ នៅក្នុងឆ្នាំខាល ឆ្នាំ ២០២២នេះ មានគ្រាសចំនួន ៤ ដង ទៅតាមតំបន់ផ្សេងៗនៃពិភពលោក ដែលសូរ្យគ្រាសមាន ២ ដង នៅថ្ងៃទី១៦ ខែឧសភា និងថ្ងៃទី៨ វិច្ឆិកា ចំណែកចន្ទគ្រាស មានចំនួន ២ ដង គឺនៅថ្ងៃទី១ ខែឧសភា និងថ្ងៃទី២៥ ខែតុលា។

លោក អ៊ឹម បុរិន្ទ លើកឡើងថា៖ “សុំរៀបរាប់តែគ្រាសដែលមើលឃើញពិតប្រាកដ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺនៅល្ងាចថ្ងៃអង្គារ ១៥ កើត ខែកត្តិត ឆ្នាំខាល ចត្វាស័ក ត្រូវនឹងថ្ងៃ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានចន្ទគ្រាសជាសារពើគ្រាស (គ្រាសទាំងស្រុង) ចាប់ផ្តើមពីម៉ោង ១៦:០៩ នាទី ហើយបញ្ចប់ នៅម៉ោង ១៩:៤៩នាទី”។

លោក អ៊ឹម បុរិន្ទ បង្ហាញថា៖ “នៅក្នុងតំបន់ភ្នំពេញនៃកម្ពុជា មើលឃើញជាសារពើគ្រាស ចាប់ពីម៉ោង ១៧:៣១ នាទី រាហូថយចេញពីមណ្ឌលព្រះចន្ទនៅវេលាម៉ោង ១៨:៤១ នាទី រហូត ដល់ម៉ោង ១៩:៤៩ នាទី គឺជាពេលបញ្ចប់នៃគ្រាស”។

នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ  រូបនេះ បញ្ជាក់ថា ព្រះអាទិត្យរះម៉ោង ៥:៥៤ នាទី លិចម៉ោង ១៧:៣៣ នាទី ព្រះចន្ទរះ ១៧:២៩នាទីលិច ៥:៣១ នាទី។

អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សាកល រូបនេះ លើកឡើងថា ចន្ទគ្រាសខាងលើ មើលឃើញនៅអឺរ៉ុបខាងជើងឆៀងខាងកើត អាស៊ី អូស្ត្រាលី ភាគច្រើនខាងជើងអាមេរិក  អាមេរិកខាងត្បូង ប៉ាស៊ីហ្វិក អាត្លង់ទិក មហាសមុទ្រឥណ្ឌា អង់តាក់ទិក អាក់ទិក។

គួរបញ្ជាក់ថា មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។ ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែក-ល្ង ព្រះហស្ដស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post ទំនាយបាតុភូតសូរ្យគ្រាស ចន្ទគ្រាស ប្រចាំឆ្នាំខាល កម្ពុជាអាចមើលឃើញ ១ ចន្ទគ្រាស appeared first on Kampuchea Thmey Daily.

ចន្ទគ្រាសចុងខែនេះ តារានិករ ២ ជួបទាំងគ្រោះ ជួបទាំងសំណាង
នៅឆ្នាំ ២០២១នេះ នឹងមានបាតុភូតចន្ទគ្រាស កើតឡើងនា ១៨-១៩ ខែវិច្ឆិកា នៅទ្វីបអាមេរិកខាងជើង ទ្វីបអាស៊ី (មិនគ្រប់ប្រទេសទេ) ភាគខាងលិចនិងភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ទ្វីបអាត្លង់ទិក និងផ្នែកខ្លះនៃប៉ែកអឺរ៉ុប។

​រាល់ពេលមានបាតុភូតចន្ទគ្រាសម្ដងៗ អ្នកមានជំនឿស៊ប់ទៅនឹងអប្បិយជំនឿ ក៏ដូចជាប្រជាជនកម្ពុជា តែងជឿថា វានាំទាំងផ្កាយព្រះគ្រោះ និងផ្កាយសំណាងមកជាមួយគ្នា អាស្រ័យតាមរាសីខ្ពស់ឬទាបរបស់បុគ្គលម្នាក់ៗ។

ចន្ទគ្រាស ដែលខ្មែរនិយមហៅថា “រាហ៊ូចាប់ចន្ទ” នាចុងខែ ឆ្នាំនេះដែរ ត្រូវបានគ្រូហុងស៊ុយ ប្រាប់ឱ្យមនុស្សមានរាសីចក្រកើតចំតារានិករចំនួន ២ ខាងក្រោម ប្រុងប្រយ័ត្នគ្រោះមកលើខ្លួន ប៉ុន្តែក៏កុំ​បារម្ភពេក ព្រោះ​អ្នកនឹងទទួលបានលាភជ័យល្អដូចគ្នា។

Taurus (២១ មេសា- ២១ ឧសភា)

កំលុងរាហ៊ូចាប់ចន្ទ នាថ្ងៃទី​១៩ វិច្ឆិកា (នៅអាស៊ី) ខាងមុខ អ្នកមានតារានិករ Taurus ត្រូវប្រយ័ត្ន​បន្ថែមលើ​​ការ​បើកបរ រាល់ពេលធ្វើដំណើរទីជិតទីឆ្ងាយ។ បើធ្វេសប្រហែស អ្នកនឹងជួបបញ្ហាពេលធ្វើដំណើរ ឬបញ្ហាសុខភាពធ្ងន់ធ្ងរ។ ចំណែករឿង​ការងារ ​ត្រូវ​ប្រយ័ត្ន​ចំពោះ​​ការ​ចុះ​កិច្ចសន្យា ឬ​ការចរចា​ដែលមាន​កិច្ចព្រមព្រៀងនានា​ ព្រោះអាចចាញ់បោកគេ​។

ទោះយ៉ាងណា អ្នកក៏មានដំណឹងល្អខាងលុយកាក់ ព្រោះទ្រព្យសម្បត្តិរបស់អ្នកនឹងប្រសើរឡើង។ មិនត្រឹមតែ អំឡុងចន្ទគ្រាសនោះទេ​ដែលមានសំណាង ប៉ុន្តែមុនឬក្រោយពេលនេះ អ្នកនឹងទទួលបានផ្កាយហិរញ្ញវត្ថុ ឬលុយតាមហៅមិនដាច់ឡើយ។

Taurus ដែលកំពុងមានបញ្ហាអាជីព អាច​មាន​ឱកាសប្រឡូក​ការងារ​ថ្មី ឬមានអ្នកហៅធ្វើការជាមួយ ដោយមិនពិបាកប្រឹងរក​។​ ចំពោះការ​វិនិយោគ​ ឬ​ការងារ​ទាក់ទង​នឹងប្រព័ន្ធ​​អ៊ីនធឺណិត​នៅ​បរទេស ​នឹង​មានសន្ទុះខ្លាំងឡើង គួរជាទីពេញចិត្ត។

Scorpio (២៤ តុលា- ២២ វិច្ឆិកា)

Scorpio ប្រុងប្រយ័ត្នលើសុខភាពឱ្យមែនទែន និងត្រូវពិនិត្យជំងឺឱ្យបានទៀងទាត់ ព្រោះរោគាព្យាធិកំពុងតាមកៀកនឹងអ្នកជាទីបំផុត។ ​ដើម្បីដោះគ្រោះនេះ ត្រូវធ្វើ​បុណ្យ​នៅ​មន្ទីរពេទ្យ ដោយការចែកទាន ឧបត្ថម្ភអ្នកខ្សត់ខ្សោយ ក៏ដូចជាឧស្សាហ៍អុជធូបបួងសួងដល់ព្រះឱ្យតាមថែ។

ទន្ទឹមនឹងបញ្ហា អ្នកក៏ទទួលបាន​លាភ​សំណាងធំផងដែរ។ ចំពោះការវិនិយោគលើវិស័យនានា ពុំមានហានិភ័យខ្លាំងឡើយ។ សំណាង​លុយកាក់នឹងហូរចូល​ ​ដោយនឹក​ស្មាន​មិនដល់។ មិនត្រឹមតែប៉ុណ្ណោះ តារានិករខ្យាដំរីនឹងទទួលប្រាក់ចំណូលថ្មី​​ក្រៅ​អាជីពទៀតផង។​ ឯមនុស្សជិតស្និទ្ធនឹងនាំមកនូវសំណាងល្អ និងផ្កាយលុយដល់អ្នកមិនឈប់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ត្បូងនាំសំណាង លើករាសី ដែលតារានិករទាំងនេះ ត្រូវមានដាច់ខាតក្នុងជីវិត

ចុចអាន៖ តារានិករ ៤នេះ សំណាងល្អខ្លាំង តែ ២ទៀត នឹងជួបរឿងអាក្រក់

The post ចន្ទគ្រាសចុងខែនេះ តារានិករ ២ ជួបទាំងគ្រោះ ជួបទាំងសំណាង appeared first on Kampuchea Thmey Daily.

មូលហេតុនេះហើយទើបចាស់ៗពីដើម ហាមស្ត្រីពពោះមិនឲ្យមើលសូរ្យគ្រាស-ចន្ទគ្រាស
ចាស់ៗ​ពី​ដើម ពេល​មាន​សូរ្យគ្រាស ឬ​ចន្ទគ្រាស តែង​តែ​ហាម​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ឲ្យ​មើល​នោះ​ទេ ព្រោះ​ខ្លាច​កូន​ក្នុងផ្ទៃកើត​មក​គ្រាស​កន្លង ហើយ​ជំនឿ​ទាំង​នោះ​នៅ​តែ​មាន​អ្នក​ជឿ​តាម​នៅ​ឡើយ ពិសេស​អ្នក​នៅ​ជនបទ។

នៅ​ក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេច​ព្រះសង្ឃរាជ ជួនណាត មនុស្ស​គ្រាស​កន្លង ឬ​គ្រោះ​កន្លង គឺ​មនុស្ស​ដែល​ល្មេញ​ល្មើ​ពី​កំណើត ដោយ​កាល​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ ហើយ​ជួន​ពេល​នោះ​មាន​សូរ្យគ្រាស ឬ​ចន្ទគ្រាស។ តាម​ទំនៀម​ទម្លាប់​ខ្មែរ​ពី​បុរាណ ស្ត្រី​មាន​ផ្ទៃពោះ​កាល​បើ​ប្រទះ​មាន​សូរ្យគ្រាស ចន្ទគ្រាស ត្រូវ​យក​អក​កំបោរ​មក​ដក់​នឹង​ថ្នក់ ជា​ដំណើរ​អប​ឲ្យ​គ្រាស​កន្លង​អក​កំបោរ​ចុះ កុំ​ឲ្យ​កន្លង​កូន​ក្នុង​ផ្ទៃ។

ជំនឿ​ថា ស្ត្រី​មាន​ផ្ទៃពោះ​មើល​សូរ្យគ្រាស ឬ​ចន្ទគ្រាស អាច​​ប៉ះ​ដល់​កូន​ក្នុង​ផ្ទៃ​ពោះ​នោះ ត្រូវ​លោកសាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត អះ​អាង​ថា គ្រាន់​តែ​ជា​ពាក្យ​បោក​បញ្ឆោត​របស់​ចាស់ៗ​នោះ​ទេ មិន​ចង់​​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ នៅ​ទ្រាំ​ចាំ​មើល​ចន្ទគ្រាស ឬ​សូរ្យគ្រាស រយៈ​ពេល​យូរ ឬ​ចាំ​ដល់​យប់​ជ្រៅ។

“មើល​ចន្ទ​គ្រាស ឬ​សូរ្យ​គ្រាស អត់​មាន​កូន​កើត​គ្រាស​កន្លង​អី​ទេ ពាក្យ​ហ្នឹង​ចាស់ៗ​គាត់​បោក​បញ្ឆោត បំភ័យ​ស្រី​មាន​ផ្ទៃពោះ​ទេ គាត់​មិន​ចង់​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​អត់​ងងុយ​ពេល​យប់ ត្រូវ​នៅ​ចាំ​មើល​ចន្ទគ្រាស​ដល់​យប់​ជ្រៅ ដូច​ចាស់ៗ​ថា ស៊ី​ចុង​អំពៅ​ឆាប់​ចេះ​ហែល​ទឹក​អ៊ីចឹង”។ លោកវេជ្ជបណ្ឌិត រៀបរាប់។

ស្ត្រី​មានផ្ទៃពោះ​ដែល​មាន​សុខភាព​ខ្សោយ​ស្រាប់ កាល​ណា​អត់​ងងុយ ឬ​ប្រឹង​មើល​សូរ្យគ្រាស​ដោយ ភ្នែក​ទទេ ពុំ​មាន​ពាក់​អ្វី​ការពារ អាច​ធ្វើ​ឲ្យ​ធេងធោង វិលមុខ ទៅ​ជា​ឈឺ ឬ​ដួល នេះ​ហើយ​ដែល​ចាស់ៗ​បារម្ភ​នោះ។ គ្រាស​កន្លង​នោះ លោក​វេជ្ជបណ្ឌិត​ថា ចាស់ៗ​ប្រហែល​ចាស់​ចង់​សំដៅ​លើ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬ​ក្រឡា​ភ្លើង​លើ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ធ្វើ​ឲ្យ​ឡើង​ឈាម ទៅ​ជា​ប្រកាច់។

តែ​តាម​ក្បូន​ពេទ្យ ជំងឺ​បម្រុង​ក្រឡា​ភ្លើង បណ្តាល​មក​លើស​សម្ពាធ​ឈាម និង​រោគ​សញ្ញា​ផ្សេង​ទៀត​ដោយ​សារ​ខូច​ខាត​សរីរាង្គ​ផ្សេងៗ ដូច​ជា តម្រង​នោម ជាដើម។ ស្រីៗ​មាន​ផ្ទៃ​ពោះ​ និង​មាន​សម្ពាធ​ឈាម​ធម្មតា ក៏​អាច​មាន​ជំងឺ​នេះ​បាន​ដែល ភាគ​ច្រើន​កើត​នៅ​សប្តាហ៍​ទី ២០ នៃ​ការ​ពពោះ និង​លើ​អាច​កើត​លើ​ស្រីៗ​មាន​សម្ពាធ​ឈាម​លើស​តិច​តួច ប៉ុន្តែ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ។ ជំងឺ​បម្រុង​ក្រឡា​ភ្លើង អាច​បង្ក​ផល​វិបាក​ធ្ងន់​ធ្ងរ​ប៉ះពាល់​ដល់​ជីវិត​ទាំង​ម៉ាក់ៗ និង​គភ៌៕

អត្ថបទផ្តល់សិទ្ធិដោយ ៖ Hello Krupet

ចុចអាន៖ ហេតុអ្វី​យើង​ខ្ជះខ្ជាយ​ប្រាក់​លើ​របស់ថ្លៃៗដោយ​គ្មាន​បញ្ហា ប៉ុន្តែ​បែរ​សុញសាញ​ពេល​ទិញ​របស់​ថោកៗ?

The post មូលហេតុនេះហើយទើបចាស់ៗពីដើម ហាមស្ត្រីពពោះមិនឲ្យមើលសូរ្យគ្រាស-ចន្ទគ្រាស appeared first on Kampuchea Thmey Daily.