ចម្លាក់ព្រះពុទ្ធភ្នំសំពៅ Archives - Kampuchea Thmey Daily

ការសាងសង់ព្រះអង្គធំនៅលើជញ្ជាំងភ្នំសំពៅ នឹងបញ្ចប់ក្នុងរយៈពេល៣ខែទៀត មុនរដូវចូលឆ្នាំ
អស់រយៈពេលរាប់សិបឆ្នាំមកហើយដែលការសាសង់រូបព្រះអង្គធំ នៅលើជញ្ជាំងភ្នំសំំពៅនៅមិនទាន់រួចរាល់
ក្រោយពីរូប២ផ្ទាំងអមសងខាងព្រះអង្គធំផ្សេងទៀត ត្រូវបានសាងសង់រួចរាល់ជាយូរមកហើយនោះ។ ហើយការសាងសង់ព្រះអង្គធំប្រើរយៈពេលរាប់សិបឆ្នាំនេះ ធ្វើឲ្យប្រជាពលរដ្ឋ និងមហាជនតែងតែរិះគន់លើអាជ្ញាធរខេត្តជាហូរហែផងដែរ។

បើតាមប្រភពពីជាង ការសាងសង់យឺត គឺមកពីខ្វះថវិកាទើបចេះតែធ្វើឲ្យដំណើរការសាងសង់យឺត ខណៈថ្លៃជាងក៏នៅជំពាក់ដែលទាំងនេះធ្វើឲ្យជាងជំនាញអស់ទឹកចិត្ត និងផ្អាកសកម្មភាពជាញឹកញ៉ាប់។ ប្រភពដដែលថា កន្លងមកអាជ្ញាធរធ្លាប់យកជាងថ្មីមកសាងសង់ជំនួសដែរ តែជាងនោះថាខ្លួនធ្វើមិនកើតទេ(ខ្វះជំនាញ)។ ដោយសាតែកត្តានេះ ទើបតំណាងសប្បុរសបាននិមន្តព្រះអង្គព្រះនាម អុីវ យក់សឺន ជួយជ្រុំជ្រែងបន្តការសាងសង់ព្រះអង្គធំ ហើយព្រះអង្គក៏បានរៃអង្គាសថវិកាពីសប្បុរសតាមសន្ធាជ្រះថ្លា ដើម្បីសាងសង់បញ្ចប់ តែត្រូវបានរាំងស្ទះពីអភិបាលរងខេត្តម្នាក់ ដោយបញ្ឃប់ការរៃអង្កាសប្រាក់បន្តទៀត ហើយឲ្យលោកនិមន្តចេញពីការរដ្ឋានសាងសង់។

បើតាមសង្ឃដីការរបស់ព្រះសង្ឃអង្គនោះ មានសង្ឃដិការថា “អភិបាលរងខេត្តបាត់ដំបងបង្កបញ្ហារករឿងមិនចេះចប់មិនចេះហើយ នៅការដ្ឋានចម្លាក់ព្រះអង្គធំជើងភ្នំសំពៅ បញ្ឈប់ជាងបណ្តេញព្រះសង្ឃ ដែលលោកទទួលបន្ទុកមើលការខុសត្រូវនៅទីនោះម្តងហើយម្តងទៀត ចម្លាក់​ព្រះអង្គធំ​ភ្នំសំពៅជិតរួចជាស្ថាពរហើយ​ តែបែរជាអភិបាលរងខេត្តបាត់ដំបងមកបញ្ឈប់ជាងមិនអោយឆ្លាក់បន្ត និងប្រជុំបណ្តេញព្រះសង្ឃមិនអោយគង់នៅទីនោះ​ ហើយចង់ដណ្តើមយកមកធ្វើខ្លួនឯងវិញ”។ ប៉ុន្តែ ព្រះអង្គថា ការចម្រូងចម្រាស់នេះ ក្រោយការប្រជុំចប់នៅ​សាលាស្រុក​បាណន់​ កាលពីរសៀលម៉ោង០២​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដែលមានលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង និងលោក ស្រេង សុខា​ អភិបាលស្រុកបាណន់​ រួមនិងលោកមេឃុំភ្នំសំពៅ ព្រមទាំងសប្បុរសជន និងព្រះសង្ឃ​ផង ក៏បានសម្របសម្រួលគ្នា
ដោយខាងសប្បុរសប្រគល់ឲ្យអាជ្ញាធរខេត្តជាអ្នកបន្តការសាងសង់ ហើយអាជ្ញាធរខេត្តក៏សម្រេចឲ្យព្រះអង្គជួយជ្រុំជ្រែងដដែល ហើយថ្លៃជំពាក់ជាងព្រះអង្គក៏បានសងចំនួន២មុឺនដុល្លាហើយដែរ។

ព្រះអង្គបញ្ជាក់ក្នុងអង្គប្រជុំថា ទីតាំង ឬដីដែលបានសាងសង់បូជនីយ៍ដ្ឋាន​ទល់មុខ​ព្រះអង្គធំជើងភ្នំសំពៅ គឺជាទីតាំងដីដែលសប្បុរសជនដោះស្រាយសំណងគោលនយោបាយរួចហើយនោះ ទុកសម្រាប់ជូនអាជ្ញាធរ ឃុំ ស្រុក ខេត្ត​ ដើម្បីបម្រើ និងអភិវឌ្ឌន៍ជូនជាតិ ជូនសាសនា​ មិនសម្រាប់បំរើដល់បុគ្គលណាម្នាក់នោះទេ។ ភិក្ខុ​ អុីវ យក់សឺន បន្តថា ការបន្តការសាងសង់ព្រះអង្គធំនេះ នឹងរួចរាល់ក្នុងរយៈពេល៣ខែទៀត គឺមុនចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ ហើយនៅថ្ងៃទី៧ខែធ្នូនេះ ក៏មានប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីផងដែរ ដើម្បីអង្គាសបច្ច័យសាងសង់ព្រះអង្គធំឲ្យរួចរាល់ ពិធីបុណ្យនេះបានផ្តើមឡើងដោយសម្តេចក្រឡាហោម រួមនឹងថ្នាក់ដឹងនាំកំពូលៗជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តបានឯកភាពជាគោលការណ៍លើសំណើសុំអនុញ្ញាត​សាងសង់បន្តព្រះពុទ្ធរូប និងពុទ្ធប្រវត្តិ ដោយឆ្លាក់លើជញ្ជាំងថ្មភ្នំសំពៅ ស្ថិតនៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង របស់លោក តាំង ម៉េងហ៊ុន លោកជំទាវឧកញ៉ា ឌី ប្រឹម និងលោក សំ តាំងហន ។ ក្នុងនោះរដ្ឋបាលខេត្តក៏បានបញ្ជាក់ថា ត្រូវសហការឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធព្រមទាំងសម្របសម្រួលដោះស្រាយផលប៉ះពាល់នានាជាយថាហេតុ ដែលកើតចេញពីការអនុវត្តគម្រោងនេះ៕

អត្ថបទ៖ សៅ សារិទ្ធ

The post ការសាងសង់ព្រះអង្គធំនៅលើជញ្ជាំងភ្នំសំពៅ នឹងបញ្ចប់ក្នុងរយៈពេល៣ខែទៀត មុនរដូវចូលឆ្នាំ appeared first on Kampuchea Thmey Daily.

ទៅមើល​រូបបដិមានៅភ្នំសំពៅ ​កំពុង​សាងសង់​​បន្ត​ទៀត​​ឬ​យ៉ាងណា?
ខេត្តបាត់ដំបង÷ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ភ្នំសំពៅ ក្នុងស្រុកបាណន់​ក្នុង​ខេត្តបាត់ដំបងនៅចុងសប្តាហ៍នេះបានសំណូមពរដល់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធតាមរយះកម្ពុជាថ្មីឲ្យពន្លឿនការសាងសង់រូបបដិមានៅជញ្ជាំងភ្នំសំពៅឲ្យ​ចប់​សព្វគ្រប់ មិន​ចង់​ឲ្យ​អូសបន្លាយ​យូរត​ទៅទៀត។

ការសាងសង់រូបបដិមានេះ ប្រជាពលរដ្ឋរស់នៅជុំវិញភ្នំសំពៅបានដាក់សំនួរជាច្រើនទៅលើការសាងសង់ ដោយប្រើរយះពេលយូរបែបនេះ តាមរយះសកម្មភាពជាងសាងសង់ហាក់អសកម្មច្រើនថាតើ មកពីមូលហេតុអ្វីទើបចេះតែពន្យារយ៉ាងដូច្នេះ ហាក់ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការសាសង់។

ចម្ងល់របស់ពលរដ្ឋ ក៏ស្របពេលដែលប្រធានមន្ទីរជំនាញបានលើកឡើងពីការសាងសង់ខុសបច្ចេកទេសពីក្រុមជាង ដែលធ្វើឲ្យមានការផ្អាកមួយរយះនិងរកដំណោះស្រាយថ្មី ដើម្បីកែប្រែឲ្យត្រូវតាមតម្រូវការរបស់មន្ទីរទៅលើអត្ថន័យពុទ្ធប្រវត្តិ​ចំពោះរូបបដិមានេះសម្រាប់ឲ្យយុវជនសម័យថ្មី ក៏ដូចជាភ្ញៀវបរទេសស្វែងយល់។

ពាក់ព័ន្ធការ​សាងសង់សង់ខុសបច្ចេកទេសនិងខុសប្រត្តិ​នេះ អភិបាលរងខេត្តបាត់ដំបង លោក​សឿម ប៊ុនរិទ្ធ ក៏ធ្លាប់
ប្រាប់​កម្ពុជាថ្មីថា ជាងអាចកែប្រែរូបប្រវត្តិ​បាន ប៉ុន្តែមកដល់ពេលនេះរូបនៅដដែលមិនទាន់កែប្រែនៅឡើយទេ។ យ៉ាងណា ពលរដ្ឋនិងមហាជនថាមិនមែនខុសពីជាងនោះទេ អ្នកមានកំហុសជាមន្ត្រីជំនាញមិនចុះពិនិត្យតាំងពីផ្តើម​សាងសង់​ដំបូង ខណៈការងារ​សម្រេចបានពី៨០ទៅ៩០ភាគរយ។

លោកសំ តាំហ៊ន និងលោកជំទាវឌី ប្រឹម និងលោកព្រឹទ្ធាចារ្យតាំង ម៉េងហ៊ុន គឺ​ជាអ្នកផ្តួចផ្តើមសាងសង់រូបបដិមា​ក្នុងគោល​បំណងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាភ្ញៀវបរទេសឲ្យបានស្វែង​យល់ពីវប្បធម៌ខ្មែរឲ្យកាន់តែច្បាស់លាស់ ដើម្បី​ផ្សព្វផ្សាយទូទាំងពិភពលោកបានដឹងនិងស្គាល់។

លោកសំ តាំហ៊ន និងភរិយាលោកជំទាវ ឌីប្រេមក៏ដូចជាលោកព្រឹទ្ធាចារ្យតាំង ម៉េងហ៊ុនមានប្រាប់​កម្ពុជាថ្មីនៅចុងសប្តាហ៍នេះថា ពួកលោកបានធ្វើសំណើរដល់រដ្ឋបាលខេត្ត ដើម្បី​សុំបន្តការសាងសង់តាមទម្រង់ចាស់ ដោយមិនចាំបាច់ធ្វើការកែប្រែនោះទេ។

លោកបញ្ជាក់ថា ការខិតខំរបស់ពួកលោកមានបំណងថែរក្សាវប្បធម៌ដ៏ផូផង់របស់ខ្មែរ ឲ្យបានកាន់តែប្រសើឡើងសម្រាប់​ត​ជំនាន់គ្នា ដើម្បីអភិរក្សមិនមានបំណងចំណេញឬចំណូលក្នុងផលប្រយោជន៍ណាមួយ ដែលកើតចេញពីទឹកចិត្តជ្រះថ្លារបស់ក្រុមគ្រួសាររបស់លោកទាំងពីរនោះទេ។

ពលរដ្ឋ និង​អ្នក​ដំណើរកាត់តាមភ្នំសំពៅ តែងតែ​ក្រឡេងមើលលើកដៃបួងសួងសុំក្តីសុខគ្រប់ៗគ្នាទាំងអ្នកធ្វើដំណើរតាមរថយន្តឬម៉ូតូនិងអ្នកថ្មើជើង។ សកម្មភាពបែបនេះទើបពួកគាត់សំណូមពរដល់អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធជួយពន្លឿនការសាងសង់រូបបដិមាននេះឲ្យបានជាស្ថាពរក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ សៅ សារិទ្ធ

The post ទៅមើល​រូបបដិមានៅភ្នំសំពៅ ​កំពុង​សាងសង់​​បន្ត​ទៀត​​ឬ​យ៉ាងណា? appeared first on Kampuchea Thmey Daily.

រដ្ឋបាលខេត្តបាត់ដំបង សម្របសម្រួលការឆ្លាក់បញ្ចប់ រូបព្រះពុទ្ធត្រាស់ដឹង នៅភ្នំសំពៅ
រូបចម្លាក់ព្រះពុទ្ធចំនួន៣ លើផ្ទាំងថ្មធម្មជាតិ នៃភ្នំសំពៅ ខេត្តបាត់ដបង បានកសាងអស់រយៈពេលជាង១០ឆ្នាំ ដោយសម្រេចបាន ៨០ ទៅ ៩០ភាគរយហើយ។ ប៉ុន្តែព័ត៌មានចុងក្រោយបានឱ្យដឹងថា រូបបដិមាដែលកំពុងតែសាងសង់ជិតរួចជា​ស្ថាពរនេះត្រូវបានផ្អាកការសាងសង់ ដោយសារជាងបានធ្វើខុសគម្រោង និងកំពុងទទួលការសម្របសម្រួលដើម្បីឈានដល់ការសម្រេច និងឆ្លាក់បញ្ចប់។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ទាក់ទងទៅនឹងករណីរូបបដិមាភ្នំសំពៅ ឥឡូវរដ្ឋបាលខេត្តបានចាត់ឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរធម្មការ និងសាសនា សម្របសម្រួលជាមួយក្រុមជាងធ្លាក់រូបដិមានោះ។

លោក សឿម ប៊ុនរិទ្ធ មានប្រសាសន៍បញ្ជាក់បន្តថា៖ “​ព្រោះធម្មតា ការសុំគោលការធ្លាក់ព្រះលើជញ្ជាំងភ្នំសំពៅហ្នឹង ទី១ ព្រះទ្រង់ប្រសូត្រ ទី២ ​ព្រះទ្រង់ត្រាស់ដឹង ទី៣គឺព្រះចូលបរិនិព្វាន រូបពុទ្ធបដិមាផ្សេងៗត្រូវតាមទម្រង់អស់ហើយ ប៉ុន្តែនៅបញ្ហារូបមួយគឺ រូបព្រះពុទ្ធត្រាស់ដឹង”។

អភិបាលរងខេត្តបាត់ដំបងរូបនេះ មានប្រសាសន៍ថា  ដោយសារកន្លែងព្រហស្ដរបស់ព្រះពុទ្ធដែលបានឆ្លាក់ចេញមកនោះ មិនមែនជាទម្រង់ព្រះត្រាស់ដឹង គឺព្រះពុទ្ធត្រាស់ដឹងមានទម្រង់ព្រះអង្គគង់ពែនភ្នែន ដោយព្រះហស្ថស្តាំផ្ងារដាក់លើព្រះហស្ថឆ្វេង ចំណែករូបចម្លាក់នោះគឺ ព្រះហស្ថស្តាំដាក់ផ្កាប់លើព្រះភ្លៅចង្អុលទៅចុះផែនដី ព្រះហស្ថឆ្វេងដាក់ផ្កាប់លើព្រះភ្លៅឆ្វេង ដែលនេះគឺជាទម្រង់ព្រះផ្ចាញ់មារ។

លោក សឿម ប៊ុនរិទ្ធ មានប្រសាសន៍ថា៖ “​ដូចនេះគ្រាន់តែសម្រួលកន្លែងព្រះហស្ដហ្នឹងតិចទេ បើសម្រួលបាន ជាងអាចសម្របសម្រួលកន្លែងព្រះហស្ដហ្នឹង នឹងបានជារូបព្រះពុទ្ធត្រាស់ដឹងហើយ។ កិច្ចការសម្រួលនេះ ឯកឧត្ដមអភិបាលខេត្ត បានណែនាំឱ្យមន្ទីរទាំង២ទៅធ្វើការ ជាមួយក្រុមជាងដែលឆ្លាក់រូបព្រះហ្នឹងហើយ”។

ទាក់ទងទៅនឹងការកែព្រះហស្ដនេះ អភិបាលរងខេត្តបាត់ដំបងរូបនេះ មានប្រសាសន៍ថា គេអាចកែបាន ដោយលោកបានសួរទៅប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានមន្ទីរធម្មការ និងសាសនា ហើយខាងអ្នកជំនាញថា អាចកែបាន​​។

គួរបញ្ជាក់ថា ភ្នំសំពៅជាតំបន់ដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ក្នុងចំណោមតំបន់ភ្នំផ្សេងៗទៀតក្នុង​ខេត្ត​បាត់ដំបង។ ភ្នំនេះបានទាក់​ទាញ​អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ មក​កម្សាន្ត ពិសេសនៅល្អាងសត្វប្រចៀវដែលមាន​អ្នកទស្សនាច្រើនជាងគេ។

អាជ្ញាធរខេត្តបាត់ដំបង កាលឆ្នាំ២០១២ បានសហការជាមួយមន្ទីរជំនាញធ្វើការឆ្លាក់រូបបដិមានៅតាមជញ្ជាំងភ្នំបន្ថែមទៀត នៅក្បែររោងប្រចៀវ ដើម្បីកាន់តែទាក់ទាញកំណើនភ្ញៀវទេសចរ និងក្នុងគោលបំណងបង្ហាញអំពីវប្បធម៌ខ្មែរដ៏ផូរផង់ដល់ភ្ញៀវអន្តរជាតិឈ្វេងយល់បន្ថែម៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានព័ត៌មានពាក់ព័ន្ធ៖

ឈ្វេងយល់ពី កាយវិការ និងដំណើររឿង ព្រះពុទ្ធត្រាស់ដឹង និងទ្រង់ផ្ចាញ់មារ

បទយកការណ៍ខ្លី៖ តើព្រះពុទ្ធរូបនៅភ្នំសំពៅត្រូវបន្តផ្អាក ឬបន្តសាងសង់?

The post រដ្ឋបាលខេត្តបាត់ដំបង សម្របសម្រួលការឆ្លាក់បញ្ចប់ រូបព្រះពុទ្ធត្រាស់ដឹង នៅភ្នំសំពៅ appeared first on Kampuchea Thmey Daily.