ចរិតមិនល្អ Archives - Kampuchea Thmey Daily

​ទម្លាប់​មិនល្អរបស់ឪពុកម្ដាយ ធ្វើ​ឲ្យ​កូនចរិតអាក្រក់ពេលធំឡើង
ពិត​ណាស់​ថា​ គ្មាន​ប៉ាម៉ាក់​ណា​ចង់​ឲ្យ​កូន​មាន​ចរិត​មិន​ល្អ​នោះ​ទេ តែ​ទង្វើ​របស់​ប៉ាម៉ាក់មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​កូន​ខូច​បាន​។ តើ​ទង្វើ​ទាំង​នោះ​មាន​អ្វី​ខ្លះ? ស្វែង​យល់​ទាំង​អស់​គ្នា​។​

១. មិ​ន​ធ្វើ​តាម​ការ​និយាយ​

បើ​ប៉ាម៉ាក់​ថា​មិន​ឲ្យ​របស់​អ្វី​មួយ​ដល់​កូន​ហើយ សូម​ធ្វើ​ឲ្យ​បាន​។ ប៉ាម៉ាក់​ខ្លះ​ថា​មិន​ឲ្យ​កូន​ញ៉ាំ​ស្ករ​គ្រាប់​ទេ តែ​ពេល​កូន​ខឹង​គប់​របស់​របរ​ចោល ក៏​ប្ដូរ​ចិត្ត​ឲ្យ​កូន​ញ៉ាំ​វិញ។ ការ​ធ្វើ​ដូច​នេះ ធ្វើ​ឲ្យ​កូន​ដឹង​ចិត្ត​ប៉ាម៉ាក់​ថា​ពេល​គេ​ខឹង គេ​នឹង​បាន​អ្វី​ដែល​ត្រូវ​ការ ហើយ​អ្វី​ដែល​ប៉ាម៉ាក់​និយាយ​មិន​យក​ជា​ការ​នោះ​ទេ​។

ដូច​គ្នា​ដែរ ប៉ា​ម៉ាក់​ខ្លះ​ទៀត បាន​គំរាម​កូន​ថាបើ​មិន​ធ្វើ​តាម​​នឹង​មិន​បាន​របស់​នេះ​របស់​នោះ មិន​ឲ្យ​មើល​ទូរសព្ទ ឬ​មិន​បាន​ដើរ​លេង​ជា​ដើម​។ ប៉ុន្តែ​នៅ​​ពេល​កូន​មិន​ធ្វើ​តាម​ ប៉ាម៉ាក់​នៅ​តែ​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ប្រាប់​កូន​ដដែល​។ ការ​​ធ្វើ​ដូច​នេះ ធ្វើ​ឲ្យ​កូន​ដឹង​ថា​ ទោះ​បី​ជា​គេ​មិន​ស្ដាប់​តាម​ប៉ា​ម៉ាក់ ក៏​គេ​មិន​ទទួល​ពិន័យ​អ្វី​ដែរ​។​

​​២.​រក​លេស​ជំនួស​កូន​

ពេល​កូន​ធ្វើ​ខុស​អ្វី​មួយ ប៉ា​ម៉ាក់​ខ្លះ​ខំ​រក​លេស​ជំនួស​កូន​ថា​មកពី​កូន​នៅ​តូច​ពេក មកពី​កូន​មិន​ដឹង ឬ​មកពី​កូន​ឃ្លាន​ជា​ដើម​។ ការ​រក​លេស​ជំនួស​កូន​នេះ​ នឹង​ធ្វើ​ឲ្យ​កូន​មិន​ចេះ​ទទួល​ស្គាល់​កំហុស ហើយ​យូរ​ៗ​ទៅ​​កូន​នឹង​លែង​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ទង្វើ​ខ្លួន​​។​​

៣. ចូល​ចិត្ត​ស្រែក​ដាក់​កូន​

ប៉ា​ម៉ាក់​ខ្លះ​ទំនង​ជា​គិត​ថា​ការ​ស្រែក​គំហក​ដាក់​កូន​ធ្វើ​ឲ្យ​កូន​ស្ដាប់​ឮ និង​ធ្វើ​តាម ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​មាន​ប្រសិទ្ធភាព​រយៈពេល​ខ្លី​ប៉ុណ្ណោះ មិន​បាន​យូរ​អង្វែង​ទេ និង​ថែមទាំង​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ប៉ាម៉ាក់​និង​កូន​ល្អក់​កករ​នឹងគ្នា​ទៅ​វិញ​។ និយាយ​ជាមួយ​កូន​ដោយ​សម្ដីទន់​ភ្លន់ តែ​ច្បាស់​លាស់ នឹង​ធ្វើ​ឲ្យ​កូន​យល់ ហើយ​អាច​ពង្រឹង​ទំនាក់ទំនង​ប៉ា​ម៉ាក់ និង​កូន​បាន​រឹង​មាំ​ល្អ​ទៀត​ផង​។

ដូច​គ្នា​ដែរ ប៉ា​ម៉ាក់​ខ្លះ​ទៀត ចូល​ចិត្ត​គំរាម​ដាក់​ទណ្ឌកម្ម​កូន បើ​ហ៊ាន​ធ្វើ​ខុស​អ្វី​មួយ តែ​ជាក់​ស្ដែង​ពេល​កូន​ធ្វើ​ខុស​បែរ​ជា​មិន​ដាក់ទោស​ នាំ​ឲ្យ​កូន​ដឹង​ថា​គេ​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ធ្វើ​តាម​ការ​បង្គាប់ ឬ​ណែនាំ​របស់​ប៉ា​ម៉ាក់​នោះ​ដែរ​។

៤. វាយ​កូន​

ការ​សិក្សា​បាន​រក​ឃើញ​ថា​ ការ​អប់រំ​កូន​ដោយ​ការ​វាយ​ដំ នឹង​ធ្វើ​ឲ្យ​កូន​អាច​ក្លាយ​ជា​មនុស្ស​ហិង្សា​ពេល​ធំឡើង កូន​បាត់​បង់​ការ​ចេះ​អាណិត​អាសូរ និង​អាច​មាន​ចារិត​ឫកពា​មិន​សូវ​ចុះ​សម្រុង​ក្នុង​សង្គម​ផង​ដែរ​។ ការ​អប់​រំ​កូន​ដោយ​រំពាត់ មិន​មាន​ប្រសិទ្ធ​ភាព​យូរ​អង្វែង​ទេ តែ​នឹង​ធ្វើ​ឲ្យ​កូន​រក​វិធី​គេច​ពី​ការ​ត្រូវ​រំពាត់​ទៅ​វិញ ជា​ជាង​ខំ​កែ​ប្រែ​​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ទម្លាប់​។ ​​

​៥. មិន​ប្រាប់​កូន​ពី​ឥរិយាបថ​នៅ​ទី​សាធារណៈ​

ប៉ាម៉ាក់​ខ្លះ​មិន​បាន​ណែ​នាំ​កូន​ទេ ពេល​កូន​លោត​ចុះ​ឡើង​លើ​តុកៅអី ឬ​ញ៉ាំ​គ្មាន​របៀប​នៅ​ទី​សាធារណៈ ឬនៅ​អាហារដ្ឋាន តែ​បែរ​ជា​សើច ឬ​ញញឹម​ចំពោះ​​ទង្វើ​​កូន​ទៅ​វិញ។ ថ្វី​បើ​កូន​តូច មាន​សកម្មភាព​បែប​នេះ មើល​ទៅ​ដូច​ជា​កំប្លែង​សប្បាយ​ តែ​សម្រាប់​អ្នក​នៅ​ជុំ​វិញ​យើង​មិន​បាន​គិត​ដូច្នេះ​ទេ​។ ពេល​យើង​មិន​ប្រាប់​កូន ហើយ​បន្ត​ឲ្យ​កូន​ធ្វើ​ដូច​នេះ​ជា​ហូរហែ កូន​នឹង​មាន​ទម្លាប់​មិន​ល្អ​នៅ​ទី​សាធារណៈ ដូច​ជា​សើច​ឮៗ នាំ​ឲ្យ​រំខាន​ដល់​អ្នក​ដទៃ​​​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បើកូនខូច និយាយអត់ស្ដាប់ នេះជាវិធីអប់រំបែបធម៌ត្រជាក់

ចុចអាន៖ ចរិត និងអាកប្បកិរិយាមិនល្អរបស់កូន ៥យ៉ាង ឪពុកម្ដាយគួរកែតម្រូវភ្លាម

The post ​ទម្លាប់​មិនល្អរបស់ឪពុកម្ដាយ ធ្វើ​ឲ្យ​កូនចរិតអាក្រក់ពេលធំឡើង appeared first on Kampuchea Thmey Daily.

កុំទាន់អួតខ្លួនថាជា “បុគ្គលជោគជ័យ” បើនៅប្រកាន់ចរិត៦នេះ
ពាក្យថាបុគ្គលជោគជ័យ​ ពេលខ្លះ ក្លាយជារឿងចំអកលេងសើចពិតមែនដែរទេ?

ចម្លើយ គឺមកតែពីបុគ្គលហ្នឹងឯង ដែលធ្វើឱ្យពាក្យនេះ​ក្លាយជា «ប្រឡាក់»។

ត្រួតពិនិត្យមើល! ប្រសិនបើអ្នក មានចំណុចទំាងប៉ុន្មាននេះ ​អ្នកមិនទាន់ជាបុគ្គលជោគជ័យនៅឡើយ ទោះជាឋានៈអ្វីក្តី មាន​លុយច្រើនយ៉ាងណាក៏ដោយ!

១ ចរិតកម្សាក

បុគ្គលជោគជ័យមិនមែនចៅហ្វាយទេ តែជាមេដឹកនាំ​ ជាអ្នកនៅមុខ ពេលមានគ្រោះថ្នាក់ ហើយនៅក្រោយពេលមានគុណសម្បិត្ត​។ ​បើអ្នកធ្វើផ្ទុយ កុំចង់បានឈ្មោះនេះ។

២ ឆេវឆាវ

ឆេវឆាវតាមពិតមិនមែនមើលឃើញដោយសម្តីឡូឡា​ឬអត់ទេ តែ​តាមរយៈថា ត្រចៀកអ្នកស្រាលដែរអត់?​ ចេះដោះ ចេះចង? ចេះស្គាល់មនុស្សណា​រណប មនុស្ស​ណាទៀងត្រង់? មាន​ភាពអត់ធ្មត់ហើយព្រមអប់រំ​កែលម្អឬបន្ទោសបង្អាប់ រុញដាក់មេផ្សេងឱ្យដោះស្រាយ ខ្លួន​យករួចអត្មា?

៣ គ្មាន​ភាពស្មោះត្រង់

ភាពស្មោះត្រង់នេះវាពិបាករកណាស់ តែបើអ្នកគ្មាន​វាជាប់ខ្លួន គេងាយមើលដឹង ទោះអ្នកប្រឹងបំភ័ន្ត​ក៏អត់បានការ ព្រោះគ្មាន​មនុស្សណាល្ងង់ ឱ្យយើងបោកបានដល់ទៅបីដងទេ។

៤ តណ្ហា

តណ្ហា​ត្រង់ណេះសម្តៅលើ ការចង់ល្បី ចង់អស្ចារ្យ អួតអាង ប្រៀបធៀប​ ចេញមុខមាត់ពេក សំញ៉ែង និយាយតែអំពី​គុណសម្បត្តិខ្លួនឯង អំនួត​នឹង​លទ្ធផល​មួយ ខណៈ១០ទៀតមិនបានការ ចូលចិត្ត​យកពិន្ទុ មិនដែល​និយាយពីកូនចៅ លើកតែពីខ្លួនឯងល្អ ទំាងដែលមិនសូវធ្វើការ​។ បើមនុស្ស​បែបនេះ ជាបុគ្គលជោគជ័យ នៅផ្សារត្រីខ្វះអី?

៥ ក្បត់សម្តី

ភាពថ្លៃថ្នូរកំណត់មាយាទពិតនៃមនុស្ស​ជោគជ័យ។​ មនុស្ស​ដែល​ធ្វើធ្លាប់ជាមេគេ មិនដែលឱ្យអ្វីគេ គេនៅតែតាមកោតគោរព ហេតុអ្វីមនុស្ស​ខ្លះមាន​លុយច្រើន​តែនៅជាបុគ្គលដែលគេ​ស្អប់ខ្ពើម? ព្រោះមនុស្ស​គ្រប់គ្នា ​ស្អប់​ណាស់ទង្វើក្បត់សម្តី​ និយាយល្អ តែទង្វើផ្ទុយ​ ប្រសិន​មនុស្ស​បែបនេះជាបុគ្គលជោគជ័យ ប្រជាជាតិនោះ​កំពុង​លិចលង់មិនខាងក្នុងភាពល្ងង់ខ្លៅ។

៦ អាត្មានិយម

បានឆី ឆ្អែតម្នាក់ឯង ឥតគិតក្រែង​ដល់គ្នីគ្នា ។ ស្រុកមានបញ្ហា​រត់ទៅបរទេស​ចោល​កូនចៅ? ពេលកូនចៅឈឺថ្កាត់មិនដែលឃើញ​មុខ​ ឃើញ​សម្តី​មកសួរនាំ ។ នេះឬ​បុគ្គលជោគជ័យ? អ្នកណាខ្លះ​ចង់បានបុគ្គលបែបនេះ​មកជាមេដឹកនាំ?

អត្ថបទ៖ Mr Tomorrow

ចុចអាន៖ បើមិនចេះប្រជែង មិនគួរចេញរកស៊ីខ្លួនឯងទេ!

The post កុំទាន់អួតខ្លួនថាជា “បុគ្គលជោគជ័យ” បើនៅប្រកាន់ចរិត៦នេះ appeared first on Kampuchea Thmey Daily.