ចាន់ វឌ្ឍនាកា Archives - Kampuchea Thmey Daily

លោក Conor ប្រាប់​ថា ចាន់ វឌ្ឍនាកា មាន​ឱកាស​លេង​ នៅ​ថ្ងៃ​ស្អែក​ក្នុង​ពាន​សម្តេច​តេជោ
ក្លិប​បាល់ទាត់ បឹងកេត ​បានបញ្ចេញ​បញ្ជីឈ្មោះកីឡាករ ១៨ នាក់ ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​ប្រកួត​ជា​មួយ​ក្រុម​ឡាយអ៉ិនឃីង ខេត្តសៀមរាប ជើង​ទី១ វគ្គ​១៦ ក្រុម​ចុង​ក្រោយ​ ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើកទី​១៩ នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ ២០២៦ នៅ​ខេត្តសៀមរាប។

ក្រុម​បឹងកេត

ក្នុង​ចំណោម​កីឡាករ ១៨ នាក់ មាន​ខ្សែ​ប្រយុទ្ធ ៣ នាក់​ដែល​មាន​កីឡាករ ចាន់ វឌ្ឍនាកា, អ៊ាវ សុវណ្ណដារ៉ា និង​កីឡាករ Bevn Myer។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ ចាន់ វឌ្ឍនាកា ដែល​មិន​ទាន់​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន​ទេ ក្នុងលីគ​បាល់ទាត់​កំពូល​កម្ពុជា ដោយសារ​រូប​គេ​មាន​បញ្ហា​របួស​ជា​ច្រើន​ខែ​មក​ហើយ​ដែល​ ទើប​តែ​ល្អ​ប្រសើរ​ប៉ុណ្ណោះ។

កីឡាករ ចាន់ វឌ្ឍនាកា

ទោះ​បី​ជាយ៉ាង​ណា ក្នុង​ពាន​រង្វាន់​សម្តេច​តេជោ ជើង​ទី​១ វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នេះ ចាន់ វឌ្ឍនាកា​ អាច​មានឱកាស​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន ដោយសារ​ បឹងកេត ជួប​ ក្រុម​ឡាយអ៉ិនឃីង​ ខេត្តសៀមរាប ដែល​មាន​កម្រិត​សមត្ថភាព​ទាប។

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង

លោក Conor Nestor គ្រូ​បង្វឹក បឹងកេត បាន​ប្រាប់«កម្ពុជា​ថ្មី​»​ថា ៖«ចាន់ វឌ្ឍនាកា មាន​ឈ្មោះ​ក្នុង​បញ្ជី ១៨​នាក់​ហើយ ដូច្នេះ​រូប​គេ​មាន​ឱកាស​លេង​នៅ​លើ​ទី​លាន»។

ចាន់ វឌ្ឍនាកា បាន​របួសសសៃជើង ACL ​ដែល​បាន​កើត​មាន​ឡើង​ក្នុង​ការ​ប្រកួត​របស់ បឹងកេត ​ជា​មួយ​ក្រុម​ខេត្ត​កំពង់ចាម ខែ​មករា ឆ្នាំ​២០២៥ ជើង​ទី១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ជាតិ រដូវ​កាល​២០២៤-២៥។ គិត​រហូត​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ​ដែល​រូប​គេ​បាន​ព្យាបាល​របួស និង​មិន​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ទី​លាន។

ក្រុម​ភ្នំពេញក្រោន

សូម​បញ្ជាក់​ថា ក្រុម​នៃ​លីគ​កំពូល​កម្ពុជា ចំនួន ៤ ​ត្រូវ​ប្រកួត​ក្នុង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​១៩ ជើង​ទី១ វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ នៅ​ថ្ងៃស្អែក ទី​២១ ខែ​មករា ឆ្នាំ ២០២៦។

ក្រុម​បាត់ដំបង យូណៃធីត vs ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ទី​លាន​សាកល​វិទ្យាល័យ បាត់ដំបង

ក្រុម​ខេត្ត​ត្បូងឃ្មុំ vs ភ្នំពេញ​ក្រោន នៅទីលាន​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់

ក្រុម​ឡាយអ៉ិនឃីង ខេត្តសៀមរាប vs បឹងកេត នៅ​កីឡដ្ឋាន អាគីហ៊ីរីរូកាតុ

ក្រុម​ភ្នំពេញហ្គាឡាក់ស៊ី​ vs វិសាខា នៅ​ទី​លាន​វិទ្យាស្ថានជាតិ​អប់រំកាយ និង​កីឡា

ក្រុម​វិសាខា

ការ​ប្រកួត​នៅ​វេលា​ម៉ោង ៣:៣០នាទី រសៀលដូច​គ្នា៕

អត្ថបទ៖ វិរបុត្រ

The post លោក Conor ប្រាប់​ថា ចាន់ វឌ្ឍនាកា មាន​ឱកាស​លេង​ នៅ​ថ្ងៃ​ស្អែក​ក្នុង​ពាន​សម្តេច​តេជោ appeared first on Kampuchea Thmey Daily.

កីឡាករកម្ពុជា ៣ នាក់ទាយ Liverpool ខណៈ វឌ្ឍនាកា យក Man United ឈ្នះលីគអង់គ្លេសឆ្នាំនេះ
កីឡាករជម្រើសជាតិ កម្ពុជា ឆ្នើមៗ ៣ រូបបានព្យាករក្រុម Liverpool នឹងអាចឈ្នះពានលីគកំពូល អង់គ្លេស Premier League រដូវកាល ២០២៥-២០២៦  លើកលែងតែខ្សែប្រយុទ្ធរបស់ បឹងកេត កីឡាករ ចាន់ វឌ្ឍនាកា ជ្រើសរើសយក Manchester United។

ចាន់ វឌ្ឍនាការ

ថ្មីៗនេះតាមរយៈការឆ្លើយឆ្លងសារអេឡិចត្រូនិចជាមួយ Seasia goal កីឡាករជម្រើសជាតិ កម្ពុជា Nick Taylor, Andreas Nieto និងប្រធានក្រុម កាន់ ម៉ូ បានព្យាករដូចៗគ្នា ថា Liverpool នឹងអាចឈ្នះពាន Premier League។

ដោយឡែកកីឡាករ កម្ពុជា ម្នាក់ទៀត គឺម្ចាស់អាវលេខ ១១ ចាន់ វឌ្ឍនាកា ក៏បានព្យាករអំពីក្រុមឈ្នះពានលីគកំពូល អង់គ្លេស រដូវកាលនេះផងដែរ ដោយតាមរយៈវីដេអូសម្ភាសជាមួយក្លិប បឹងកេត រូបគេបានទាយច្បាស់ៗថា ក្រុមបិសាចក្រហម Man United នឹងឈ្នះពាន Premier League ឆ្នាំនេះ។

ខាងលើនេះ ជាទស្សនៈរបស់កីឡាករ កម្ពុជា ដែលព្យាករអំពីក្រុមខ្លួនស្រឡាញ់នឹងអាចឈ្នះពាន Premier League រដូវកាលនេះ។ យ៉ាងណាមិញ បើក្រឡេកមើលអំពីការប្រកួតពាន Premier League រដូវកាលនេះ ឃើញថាក្រុមការពារតំណែងជើងឯក Liverpool នៅតែបន្តធ្វើបានល្អ ដោយឆ្លងកាត់ការប្រកួតសប្តាហ៍ដំបូង ពួកគេបានឈ្នះក្រុម Bournemouth ៤-២។ ដោយឡែក Man United វិញ គឺធ្វើមិនបានល្អនោះទេ ដោយពួកគេបរាជ័យក្រោមថ្វីជើងក្រុម Arsenal ក្នុងលទ្ធផល ១ ទល់នឹង ០៕

កីឡាករទាំង ៤ នាក់ព្យាករក្រុមឈ្នះពាន Premier League រដូវកាលនេះ

អត្ថបទ៖ សេម កុសល

The post កីឡាករកម្ពុជា ៣ នាក់ទាយ Liverpool ខណៈ វឌ្ឍនាកា យក Man United ឈ្នះលីគអង់គ្លេសឆ្នាំនេះ appeared first on Kampuchea Thmey Daily.

សោក​ស្តាយ ចាន់ វឌ្ឍនាកា របួសដាច់​សរសៃ ACL ជា​ថ្មី
ក្លិប​បាល់ទាត់​បឹងកេត​បាន​ប្រកាស​ពី​កីឡាករ ចាន់ វឌ្ឍនាកា​ ​ដាច់​សរសៃ ACL ​ដែល​របួស​បាន​កើត​មាន​ឡើង​ក្នុង​ការ​ប្រកួត​របស់​ក្លិប​ជា​មួយ​ក្រុម​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២៥ ជើង​ទី១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ជាតិ រដូវ​កាល​២០២៤-២៥។

ក្លិប​បាន​ប្រកាស​ព័ត៌មាន​ជា​ផ្លូវ​ការ​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៥​ថា ៖«ក្លិប​កីឡាបាល់ទាត់បឹងកេតពិតជាសោកស្ដាយ បន្ទាប់​ពីទទួលបានលទ្ធផលស្គែន MRI ជង្គង់​ខាង​ឆ្វេងរបស់​កីឡាករ​ ចាន់​ វឌ្ឍនាកា​ នៅថ្ងៃនេះ ដែលបង្ហាញថា ACL ជង្គង់ឆ្វេងរបស់​ វឌ្ឍនាកា​ បានដាច់ ហើយ​ទ្រនាប់ឆ្អឹងខ្ចីជង្គង់របស់គេបានបែក​ បន្ទាប់​ពីបានរងរបួស​អំឡុងការប្រកួតទល់នឹង ក្រុមខេត្តកំពង់ចាម ម្សិលមិញ​ ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន២០២៤-២៥។ ក្លិបសូមជូនពរ​ វឌ្ឍនាកា​ ឆាប់បានជាសះស្បើយ»។

ចាន់ វឌ្ឍនាកា បាន​​​វិល​ត្រឡប់​មក​កាន់​ទី​លាន​វិញ​កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​របូស​ ACL ជង្គង់​ខាង​ស្តាំ​​ក្នុង​ការ​ប្រកួត​ជា​មួយ​​វិសាខា ក្នុង​ពានរង្វាន់ Prince Beer Pre-season Cup ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ ២០២២ នៅ​កីឡដ្ឋាន​ព្រី​នស៍។

រូប​គេ​បាន​សម្រាក​ព្យាបាល​រយៈ​ពេល​ជាង​១​ឆ្នាំ​ទើប​បាន​ចូល​ប្រកួត​វិញ​នាម​ជា​កីឡាករ​ផ្លាស់ប្ដូរ​ចូល នៅ​នាទី​៦២ ​ពេល​បឹងកេត ប្រកួត​ ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២៣។ ការ​វិល​ត្រឡប់​មក​កាន់​ទី​លាន​វិញ រូប​គេ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ញឹក​ញាប់​ទេ។ ម្តង​ម្កាល រូប​គេ​ត្រូវ​បាន​ប្តូរ​ចូល​ក្នុង​វគ្គ​ទី២ ​ប៉ុន្តែ​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​កម្ពុជា​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៣ ក្រោម​ការ​ដឹក​នាំ​របស់​លោក Felix Dalmas ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​ជា​មួយ​ហុងកុង។

ក្រោយ​មក ចាន់ វឌ្ឍនាកា ក៏​បាន​របួស​ជា​ថ្មី​ដែល​ធ្វើ​ឲ្យ​រូប​គេ​មិន​សូវបាន​បង្ហាញ​ខ្លួន​នៅ​លើ​ទី​លាន​នៅ​ដើម្បី​រដូវ​កាល​ថ្មី​​២០២៤-២៥ ​ហើយ ពេល​នេះ​របួស​ដាច់ ACL ខាង​ឆ្វេង​វិញ​ម្តង។

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ចាន់ វឌ្ឍនាកា បាន​ប្តេជ្ញា​ខិត​ខំ​ប្រឹង​ប្រែង​ជា​ថ្មី​ដើម្បី​ទទួល​បាន​ឱកាស​ជាប់​ជម្រើស​១១នាក់​ដំបូង និង​ជាប់​ជម្រើស​ជាតិ​កម្ពុជា​ជា​ថ្មី បន្ទាប់​ពី​ខក​ខាន​ជា​ច្រើន៕

អត្ថបទ៖ វីរបុត្រ

The post សោក​ស្តាយ ចាន់ វឌ្ឍនាកា របួសដាច់​សរសៃ ACL ជា​ថ្មី appeared first on Kampuchea Thmey Daily.

ចាន់ វឌ្ឍនាកា ប្រាប់កន្លែងសំខាន់៣ដែលជាបទពិសោធថ្មីនៅទឹកដី Aston Villa
កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា និង​បឹងកេត ចាន់ វឌ្ឍនាកា បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ចំណេះ​ដឹង​ថ្មី​​​ក្នុង​​បាល់ទាត់​សម័យ​ទំនើប នៅ​ពេល​​រូប​គេ​បាន​ទៅ​ទស្សនកិច្ច​​ក្លិប Aston Villa របស់​អង់គ្លេស​កាល​ពី​សប្តាហ៍​មុន។

ចាន់ វឌ្ឍនាកា បាន​ឲ្យ​ដឹងថា រូប​គេ​ទទួល​បាន​បទ​ពិសោធថ្មី​ៗ​ជា​ច្រើន​នៅ​ពេល​​ទៅ​ទស្សនកិច្ច​ក្លិប Aston Villa ដែល​ជា​ផ្នែក​ដ៏​សំខាន់​ធ្វើ​ឲ្យ​ក្លិប​បាល់ទាត់​អង់គ្លេស​មួយ​នេះ​ស្ថិត​នៅ​ក្នុង​កម្រិត​ស្តង់ដា​ និងលក្ខណៈ​អាជីព​ស្រប​តាម​បាល់ទាត់​សម័យ​ទំនើប។

សមាជិកក្លិប​​បឹងកេត​រូប​នេះ​​បាន​បង្ហាញ​​កន្លែង​៣​សំខាន់​​គឺ១. ​ហាង​លក់​សម្លៀក​បំពាក់ និង​វត្ថុ​អនុស្សាវរីយ៍, ២. ទី​លាន​ហ្វឹក​ហាត់ និង​កន្លែង​ធ្វើ​ការងារ​ជំនាញរបស់​បុគ្គលិក​ និង​៣.ទី​លាន​ប្រកួត​ផ្លូវ​ការ។

ចាន់ វឌ្ឍនា បាន​រៀប​រាប់​ថា ៖«Villastor គឺ​ជា​កន្លែងលក់សម្ភារ​ និង​វត្ថុអនុស្សាវរីយ៍​របស់​ក្លិប។ Bodymoor Health Training Ground គឺ​ជាកន្លែងហ្វឹកហាត់សម្រាប់ក្រុម Aston villa ដែលមានដូចជា ទីលានហ្វឹកហាត់ បន្ទប់សម្រាប់បុគ្គលិកធ្វើការទៅតាមជំនាញរបស់ពួកគាត់ បន្ទប់សម្រាប់​ព្យាបាល​ កន្លែងហ្វឹកហាត់សាច់ដុំ (gym) និង​អាហារដ្ឋាន​សម្រាប់កីឡាករ​ និងបុគ្គលិក។ Villa Park គឺជាស្តាតសម្រាប់ការប្រកួត ដែលពេលនោះខ្ញុំក៏បានចូលរួមទស្សនាការប្រកួត១ប្រកួតផងដែ និង​បានចូលទស្សនកិច្ចផ្ទាល់ក្នុងបន្ទប់ផ្លាស់សម្លៀល​បំពាក់ផ្ទាល់កីឡាករ»។

កីឡាករ​រូប​នេះ​បាន​បញ្ជាក់​ថា នេះជាការរៀនសូត្រចំណេះ​ដឹង​ថ្មី​ដែល​ត្រូវ​យកមកចែករំលែកក៏ដូចជាអភិវឌ្ឍ​បាល់កម្ពុជា​នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

ចាន់ វឌ្ឍនាកា និង​ ស៊ូ យ៉ាទី កាល​ពី​ថ្ងៃ​ទី​១១​ ខែ​ធ្នូ បាន​​ជួប​ផ្ទាល់​កីឡាករ​របស់​ក្លិប Aston Villa ៣​រូប​គឺ​ខ្សែ​ការពារ​​សញ្ជិ​អង់គ្លេស​ Matty Cash, ខ្សែការពារ​​កណ្តាលសញ្ជាតិ​អង់គ្លេស​ Ezri Konsa និងខ្សែ​បម្រើ​កណ្តាល​សញ្ជាតិ​ស្លុតឡេន John McGinn ដែល​ជា​ប្រធាន​ក្រុម​៕

អត្ថបទ៖ វីរបុត្រ

The post ចាន់ វឌ្ឍនាកា ប្រាប់កន្លែងសំខាន់៣ដែលជាបទពិសោធថ្មីនៅទឹកដី Aston Villa appeared first on Kampuchea Thmey Daily.

ថ្ងៃនេះ ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ជួបកីឡាករ Aston Villa ៣នាក់
កីឡាករ​បាល់ទាត់​កម្ពុជា ចាន់ វឌ្ឍនាកា និង​ ស៊ូ យ៉ាទី តាម​ការ​គ្រោង​ទុក​​នៅ​ថ្ងៃ​ចន្ទ ទី​១១​ ខែ​ធ្នូ នឹង​​ជួប​ផ្ទាល់​កីឡាករ​របស់​ក្លិប Aston Villa ៣​រូប បន្ទាប់​ពី​បាន​ទស្សនា​ការ​ប្រកួត​របស់​ក្លិបអង់គ្លេស​​មួយ​នេះកាល​ពី​អាទិត្យ​។

ខ្សែ​ប្រយុទ្ធ​​​របស់​ក្លិប​បឹងកេត ចាន់ វឌ្ឍនាកា និង អ្នក​ចាំទី​របស់​ ណាហ្គាវើលដ៍ ស៊ូ យ៉ាទី ​ត្រូវ​​​បាន​ដៃ​គូរបស់​ក្លិបបាល់ទាត់​អង់គ្លេស Aston Villa អញ្ជើញ​ទៅ​ទស្សនា និង​ទស្សនកិច្ច​​កាល​ពី​សប្តាហ៍មុន។ បន្ទាប់​ពី​បាន​ទៅ​ដល់​​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​បាន​ទស្សនា​ការ​ប្រកួត​សំខាន់​​​នៅ​ពេល​​ Aston Villa ដែល​កំពុង​ឡើង​ជើង​​បាន​យក​ឈ្នះ​ក្រុម​កាំភ្លើង​ធំ Arsenal ដោយ​លទ្ធផល ១-០ នៅ​កីឡដ្ឋាន Villa Park។

​សប្តាហ៍​នេះ ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី​ មាន​សកម្មភាព​មួយ​ចំនួន​ទៀត​ដូច​ជាទស្សនា​ហេដ្ឋារចនា​សម្ព័ន្ធ​កីឡដ្ឋាន Villa Park ទស្សនា​ទី​លាន​ហ្វឹក​ហាត់ ការ​ណ្តុះ​បណ្តាល​ថ្នាល​យុវជន ក៏​ដូច​ជាផ្សារ​របស់​ក្លិបគឺ​ Villa Shop។

ជា​ពិសេស​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នឹង​បាន​ជួប​​ផ្ទាល់​កីឡាករ Aston Villa ៣​នាក់​​គឺ​ខ្សែ​ការពារ​​សញ្ជិ​អង់គ្លេស​ Matty Cash, ខ្សែការពារ​​កណ្តាលសញ្ជាតិ​អង់គ្លេស​ Ezri Konsa និងខ្សែ​បម្រើ​កណ្តាល​សញ្ជាតិ​ស្លុតឡេន John McGinn ដែល​ជា​ប្រធាន​ក្រុម​។ ពួកគេ​ក៏​មាន​ការ​ប្រកួត​លក្ខណៈ Challenge ដើម្បី​ដក​ស្រង់​បទ​ពិសោធ​ និង​បង្កើន​ភាព​សប្បាយ​រីក​រាយ។

ឆ្លង​កាត់​ការ​ប្រកួត១៦​សប្តាហ៍ Aston Villa ​បានឈ្នះ១១ ស្មើ២ និង​ចាញ់៣ មាន៣៥​ពិន្ទុ កំពុង​ឈរ​លេខ​៣​ក្នុង​តារាង​តាម​ពី​ក្រោយ​ក្រុម​លេខ​២ Aston Villa មាន៣៦​ពិន្ទុ និង​ក្រុម​លេខ​១ Liverpool មាន៣៧ពិន្ទុ៕

អត្ថបទ៖ វីរបុត្រ

The post ថ្ងៃនេះ ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ជួបកីឡាករ Aston Villa ៣នាក់ appeared first on Kampuchea Thmey Daily.

អវត្តមាន Privat និង វឌ្ឍនាកា ធ្វើឲ្យកម្ពុជាកាន់តែជួបបញ្ហាក្នុងតំបន់ប្រយុទ្ធ￼
ក្រុមជម្រើសជាតិកម្ពុជាត្រូវជួបជាមួយក្រុមជម្រើសជាតិប៉ាគីស្ថានក្នុងការប្រកួតជើងទី២ វគ្គជម្រុះបឋមពានរង្វាន់ពិភពលោកឆ្នាំ២០២៦ នៅកីឡដ្ឋាន Jinnah ក្នុងទីក្រុង អីស្លាម៉ាបាដ វេលាម៉ោង៤ រសៀល។

ការប្រកួតជើងទី២កម្ពុជានៅតែជួបបញ្ហាកង្វះកីឡាករនៅតំបន់ប្រយុទ្ធដោយសារកីឡាករដើមកំណើតកាមេរូន ទើបចូលសញ្ជាតិកម្ពុជា Privat Mbarga និងកីឡាករ ចាន់ វឌ្ឍនាកា នៅតែមិនបន្តចូលរួមជាមួយក្រុមជម្រើសជាតិ។ ក្រុមកម្ពុជានឹងត្រូវធ្វើការធ្ងន់នារសៀលនេះ ដោយសារការប្រកួតជើងទី១នៅពហុកីឡដ្ឋានជាតិអូឡាំពិកបានត្រឹមលទ្ធផល ០-០ ក្នុងនាមម្ចាស់ផ្ទះ។

ការប្រកួតជើងទី១ កម្ពុជាធ្វើមិនបានល្អទេ ដោយពិបាករកឱកាសក្នុងការស៊ុតសំដៅទីលើក្រុមប៉ាគីស្ថាន​​។ ការប្រកួត៩០នាទីពេញកម្ពុជាស៊ុតបាន៩លើក ប៉ុន្តែចំគោលដៅតែ២លើកប៉ុណ្ណោះ។ ចំពោះខ្សែប្រយុទ្ធ២រូបកីឡាករ ឃាន់ សុប៉ិន​ និង រុឹង ប៊ុនហៀង ដែលលោក Félix Dalmás ជ្រើសរើសមកគឺសុទ្ឌតែជាកីឡាករដែលមាននាទីលេងតិចក្នុងលីគកំពូលកម្ពុជា។ នេះក៏ជាហេតុមួយដែលធ្វើឲ្យកម្ពុជាជួបបញ្ហាក្នុងតំបន់ប្រយុទ្ធ។ លោក Félix ក៏ធ្លាប់លើកឡើងពីបញ្ហាកង្វះខ្សែប្រយុទ្ធក្នុងប្រអប់ ដោយសារក្លិបនៅលីគកំពូលកម្ពុជាភាគច្រើនគឺប្រើប្រាស់ធនធានកីឡាករបរទេសក្នុងតំបន់ប្រយុទ្ធ។

ក្នុងជំនួបរសៀលនេះសមាជិកភ្នំពេញក្រោន៤រូបគឺកីឡាករ Yudai Ogawa, អ៊ន ចាន់ប៉ូលីន, យ៉ើ មូស្លីម និងកីឡារ ជួន ចាន់ចាវ នឹងក្លាយជាតួអង្គដ៏សំខាន់ក្នុងតំបន់បម្រើកណ្ដាលនិងតំបន់ការពារ។​ ការប្រកួតជើងទី១ សមាជិកភ្នំពេញ៤រូបនេះពិតជាធ្វើបានល្អមែនទែន ជាពិសេសកីឡាករ Yudai Ogawa លេង៩០នាទីហើយបំពេញតួនាទីរបស់ខ្លួនក្នុងតំបន់បម្រើកណ្តាលបានយ៉ាងល្អ។ រូបគេក៏ជាប់ឈ្មោះជាកីឡាករដែលលេងល្អបំផុតក្នុងការប្រកួតនោះផងដែរ៕

អត្ថបទ៖ ផា រតនា

The post អវត្តមាន Privat និង វឌ្ឍនាកា ធ្វើឲ្យកម្ពុជាកាន់តែជួបបញ្ហាក្នុងតំបន់ប្រយុទ្ធ￼ appeared first on Kampuchea Thmey Daily.

កំណត់ត្រា២របស់ ចាន់ វឌ្ឍនាកា ក្នុងលីគកម្ពុជាមិនទាន់មានកីឡាករណាបំបែកបាន
គិតត្រឹមសប្ដាហ៍ទី៥ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរ រដូវកាល ២០២៣-២៤ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ ចាន់ វឌ្ឍនាកា កំពុងកាន់កាប់កំណត់ត្រា២​ដោយមិនទាន់មានកីឡាករ​ណាអាច​បំបែក​បានឡើយ។

កំណត់ត្រា១ ចាន់ វឌ្ឍនាកា ជាកីឡាករ​ស៊ុតបញ្ចូលទីច្រើនបំផុតក្នុងមួយរដូវកាល​នៃលីគកំពូលកម្ពុជា។ រដូវកាលឆ្នាំ​២០១៥ រូប​គេ​រកបាន​៣៧គ្រាប់​បាន​ក្លាយជាម្ចាស់ស្បែកជើងមាស។ បច្ចុប្បន្ន​នេះ មិនទាន់មានកីឡាកររូបណា​អាចបំបែកកំណត់ត្រាស៊ុតបញ្ចូលទីលើស​រូប​គេឡើយ។ នៅឆ្នាំ២០១៥នោះ រូប​គេ​បាន​ឈ្នះ​ពាន​ជា​កីឡាករ​ឆ្នើម​​ប្រចាំរដូវកាលល​ថែម​ទៀត។

កំណត់ត្រាទី២ ចាន់ វឌ្ឍនាកា ជាកីឡាករដែលរក​បាន​គ្រាប់​បាល់សរុប​​ច្រើន​ជាង​គេ​បំផុត​​ក្នុងប្រវត្តិសាស្រ្តលីគកំពូលកម្ពុជា ដែលរហូត​ដល់​ពេល​នេះរកគ្រាប់បាន១៥៩គ្រាប់ ក្នុងការបង្ហាញខ្លួនបាន១៤២លើក។ គិតត្រឹមរដូវកាលឆ្នាំ២០២៣-២៤ នេះមិនទាន់មានកីឡាកររូបណាអាចធ្វើបានទេ។

បើ​និយាយ​ពី​ជម្រើស​ជាតិ​កម្ពុជា​វិញ ចាន់ វឌ្ឍនាកា បាន​បង្ហាញខ្លួន​នៅ​លើ​ទី​លាន​​ឲ្យ​ឈុត​ធំ​ប្រមាណ​៥២​ដង​ និង​រក​បាន​១៩​គ្រាប់។ ចំណែក​នៅ​ឈុតយុវជនចាប់​ពី​អាយុ​១៩​ឆ្នាំ ដល់​២៣​ឆ្នាំ ក៏​បង្ហាញ​ខ្លួន​បាន​ច្រើន​លើក និង​រក​បាន​គ្រាប់​បាល់​ជា​ច្រើន​ដែរ។

ចាន់ វឌ្ឍនាកា ជា​កីឡាករដែលមានបទពិសោធ​ច្រើន​ទាំង​ក្នុង​ស្រុក ក្រៅ​ប្រទេស និង​ជម្រើស​ជាតិ​កម្ពុជា​ចាប់​ពី​ឈុត​យុវជន​រហូត​ដល់​ឈុត​ធំ។ កាលពី​ឆ្នាំ​២០១៧ រូបគេបានផ្ទេរទៅក្លិប Fujiieda MYFC ក្នុងលីគទី២របស់ប្រទេសជប៉ុន បន្ទាប់មក​ឆ្នាំ២០១៨ ចូល​រួម​ជា​មួយ​ក្លិប​ Pahang FC និង​ឆ្នាំ​២០១៩ ចូល​រួម​ជា​មួយ​ក្លិប PKNS នៃ​លីគកំពូលរបស់ប្រទេសម៉ាឡេស៊ី មុន​ពេល​វិល​ចូល​បឹងកេត​វិញ​៕

អត្ថបទ៖ ផា រតនា

The post កំណត់ត្រា២របស់ ចាន់ វឌ្ឍនាកា ក្នុងលីគកម្ពុជាមិនទាន់មានកីឡាករណាបំបែកបាន appeared first on Kampuchea Thmey Daily.

ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម វិលមកជម្រើស១១នាក់ដំបូងគួរឲ្យចាប់អារម្មណ៍
ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម បាន​បង្ហាញ​ខ្លួន​ពីរ​ប្រកួត​ជាប់​​គ្នា​​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ការ​ប្រកួត​ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​​២០២៣-២៤​ដែល​បាន​ដំណើរ​២​សប្តាហ៍។

ចាន់ វឌ្ឍនា ទើប​តែ​វិល​ត្រឡប់​មក​កាន់​ទី​លាន​វិញ​កាល​ពី​ដើម​រដូវ​កាល​នេះ​ក្នុង​ពាន​រង្វាន់​បើក​រដូវ​កាល​ខេមបូឌានលីគ​ខាប់​ឲ្យ​បឹងកេត​ បន្ទាប់​ពី​រូប​គេ​បាន​ចំណាយ​ពេល​ជាង​មួយ​ឆ្នាំ​ក្នុង​ការ​ព្យាបាល​របួស​កាល​ពី​រដូវ​កាល​២០២២។ រូប​គេ​បាន​របួស​ក្នុង​ពេល​ប្រកួត​ពាន​រង្វាន់​បើក​រដូវ​កាល​២០២២  ប៉ុន្តែ​​នៅ​ដើម​រដូវ​កាល​២០២៣-២៤ ​លោក​គ្រូ​បង្វឹក​សិង្ហបុរី​ដាក់​ឲ្យ​ចូល​​លេង​​​ក្នុង​ពាន​រង្វាន់​បើក​រដូវ​កាល ខេមបូឌានលីគ​ខាប់។

នៅ​ពេល​នេះ ចាន់ វឌ្ឍនា ​ត្រូវ​បាន​លោក​គ្រូ​បង្វឹក​ដាក់​ឲ្យ​លេង​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ការ​ប្រកួត​ជា​មួយ​អង្គរថាយហ្គឺរ​ ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​សីហា សម្រាប់​សប្តាហ៍​ទី​២ ខេមបូឌានព្រីមៀរលីគ បន្ទាប់​ពី​សប្តាហ៍​ទី១​ទល់​នឹង​ភ្នំពេញ​ក្រោន​ត្រូវ​បាន​ដាក់​ចូល​ក្នុង​វគ្គ​ទី២។

​ការ​បង្ហាញ​ខ្លួន​ជម្រើស​១១​នាក់​ដំបូង ចាន់ វឌ្ឍនាកា បាន​បង្កើត​ការ​ចាប់​អារម្មណ៍​ជា​ថ្មី ដោយ​រូប​​គេ​បាន​ស៊ុត​ចូល​២​គ្រាប់​ក្នុងជ័យជម្នះ ៤-១ លើ​អង្គរថាយហ្គឺរ។ ការ​ធ្វើ​បាន​ល្អ​នេះ​​គឺ​កើត​ឡើង​ដោយសារ​ការ​ប្រឹង​ប្រែង​ពោរពេញ​ដោយ​ឆន្ទៈ​ជា​ថ្មី បន្ទាប់​ពី​របួស​ច្រើន​ខែ។

ចំណែក ខ្សែ​បម្រើ​ប្រយុទ្ធ ​ប្រាក់ មុន្នីឧត្តម របស់​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ពីរ​សប្តាហ៍​ជាប់​គ្នា​ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី​សញ្ជាតិ​អេស្ប៉ាញ Pep។ កាលពី​រដូវ​កាល​២០២២ រូប​គេ​មិន​សូវ​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ទេ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Conor Nester។

នៅ​សប្តាហ៍​ទី​១ រូប​គេ​បាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ក្រសួង​ការពារ​ជាតិ ០-២ ប៉ុន្តែ​ត្រូវ​ដូរ​ចេញ​នៅ​វគ្គ​ទី​២​ជំនួស​វិញ​ដោយ​កីឡាករ​ឡាវ។ នៅ​សប្តាហ៍​ទី​២ រូប​គេ​ក៏​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​​ការ​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ទទួល​បាន​ជ័យជម្នះ​២-១ លើ​ភ្នំពេញ​ក្រោន។ រូប​គេ​បាន​លេង​ពេញ​៩០​នាទី​ពេញ។

​ពីរ​សប្តាហ៍​នេះ ព្រះ​ខ័នរាជ​ស្វាយរៀង​មាន​ទម្រង់​លេង​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​តំបន់ការពារ បម្រើ និង​ប្រយុទ្ធ​ដែល​ទទួល​បាន​ការកោត​សរសើរ​ពី​មហាជន។

ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ស្ថិត​ក្នុង​ចំណោម​កីឡាករ​រៀមច្បង​មួយ​ចំនួន​ដែល​​កំពុង​លេង​យ៉ាង​សកម្ម​ឲ្យ​ក្លិប​នា​ពេល​បច្ចុប្បន្ន​ដូច​ជា គួច សុកុម្ភៈ, គួច ដានី, សឿយ វិសាល និង សារ៉េត គ្រីយ៉ា៕

អត្ថបទ៖ វីរបុត្រ

The post ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម វិលមកជម្រើស១១នាក់ដំបូងគួរឲ្យចាប់អារម្មណ៍ appeared first on Kampuchea Thmey Daily.